គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

លោក Zelenskyy ទទូចឲ្យមានការពិនិត្យឡើងវិញការសម្រេចស្តីពីអំពើពុករលួយ លើការកែណ្ឌទ័ព

2023/08/31 12:36:19 pm        80
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃពុធ បានអំពាវនាវឲ្យមានការពិនិត្យឡើងវិញការសម្រេចស្តីពីអំពើពុករលួយ ដែលលោកបាននិយាយថា ត្រូវបានបង្កើតឡើងដោយគណៈកម្មការវេជ្ជសាស្ត្រ ដែលដំណើរការលើបញ្ហាថាតើការកែណ្ឌទ័ពសមស្របសម្រាប់អង្គភាពសេវា នៅក្នុងយោធាអ៊ុយក្រែនឬទេ។ ថ្លែងអំឡុងពេលសុន្ទរកថាពេលយប់ លោក Zelenskiy បាននិយាយថាការលើកលែងផ្នែកវេជ្ជសាស្ត្រជាច្រើន ពីអង្គភាពយោធាត្រូវបានផ្តល់ នៅក្នុងតំបន់មួយចំនួន ដែលបានបង្កើនចំនួន១០ដង ហើយការអនុវត្តន៍ច្បាប់នោះបានផ្តល់ឯកសារ គំរូនៃមន្ត្រីដែលទទួលសំណូកមានតម្លៃរាប់ពាន់ដុល្លារ។ប្រទេសអ៊ុយក្រែន បានណែនាំការកែណ្ឌកងទ័ពជាទូទៅ បន្ទាប់ពីការវាយលុកទ្រង់ទ្រាយធំកាលពីខែកុម្ភះឆ្នាំ២០២២របស់រុស្ស៊ី និងទាហានបម្រុង មានអាយុចន្លោះ១៨ឆ្នាំដល់៦០ឆ្នាំ ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការកែណ្ឌទ័ព។យោធាទទួលនូវរឿងអាស្រូវជាច្រើនពាក់ព័ន្ធទៅនឹងអំពើពុករលួយ ឬយុទ្ធសាស្ត្រជ្រើសរើសទ័ព។ លោក Zelenskyy បានចុះហត្ថលេខាលើក្រិតមួយកាលពីដើមខែសីហា ដោយធ្វើឲ្យមានសេចក្តីសម្រេចជាផ្លូវការដើម្បីបណ្តេញចេញប្រធានការិយាល័យជ្រើសរើសប្រចាំតំបន់ទាំងអស់ បន្ទាប់ពីការស៊ើបអង្កេតនៅទូទាំងប្រទេស ដែលត្រូវបានរកឃើញករណីជាច្រើនជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ឬការបំពាន៕

សហរដ្ឋអាមេរិក៖ ប្រទេសរុស្ស៊ីនិងកូរ៉េខាងជើងកំពុងធ្វើឲ្យរីកចម្រើនទៅមុខយ៉ាងសកម្ម ក្នុងការចរចាកិច្ចព្រមព្រៀងអាវុធ

2023/08/31 12:08:57 pm        78
អាមេរិក៖ ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង កំពុងធ្វើឲ្យរីកចម្រើនទៅមុខយ៉ាងសកម្មការនូវចរចារបស់ពួកគេលើកិច្ចព្រមព្រៀងសព្វាវុធដ៏សំខាន់ ដែលនឹងផ្តល់គ្រាប់រំសេវសំខាន់ៗសម្រាប់ប្រភេទផ្សេងៗនៃប្រព័ន្ធសព្វាវុធ រួមទាំងកាំភ្លើងធំដែលជាសញ្ញាចុងក្រោយបង្អស់ ដែលវិមានក្រឹមឡាំងអស់សង្ឃឹមក្នុងការទទួលបានសម្ភារៈបន្ថែមទៀតសម្រាប់ការលុកលុយទៅលើអ៊ុយក្រែនដែលកំពុងធ្លាក់ចុះ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារស៊ើបការណ៍សហរដ្ឋអាមេរិក។ព័ត៌មានអំពីកិច្ចព្រមព្រៀងដ៏មានសក្ដានុពលនេះ កើតឡើង បើទោះបីជាប្រទេសកូរ៉េខាងជើងអះអាងជាសាធារណៈផ្ទុយពីនេះក្តី។រដ្ឋបាលលោកបៃដិន (Biden) បាននិយាយកាលពីថ្ងៃពុធថា ពួកគេនៅតែមានការព្រួយបារម្ភថា រដ្ឋឯកោទាំងពីរ កំពុងស្ថិតក្នុងការចរចារផ្នែកសព្វាវុធ ហើយថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ទៅកាន់ប្រទេសកូរ៉េខាងជើង កាលពីខែមុន គណៈប្រតិភូទីពីរនៃមន្ត្រីរុស្ស៊ីបានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាបន្ថែមអំពីកិច្ចព្រមព្រៀងដ៏សំខាន់នេះ។បន្ថែមពីលើគណៈប្រតិភូទីពីរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិខិតជូនគ្នាទៅវិញទៅមក ដោយសន្យាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី នេះបើយោងតាមអ្នកសម្របសម្រួលទំនាក់ទំនងយុទ្ធសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខជាតិ លោក ចន ឃើប៊ី (John Kirby)៕

ស្រមោលរបស់សហរដ្ឋអាមេរិក នៅតែគ្របសង្កត់លើអាហ្វហ្គានីស្ថានពីរឆ្នាំ ក្រោយការដកទ័ពចេញ

2023/08/31 11:49:47 am        74
អាមេរិក៖ រយៈពេលពីរឆ្នាំបានកន្លងផុតទៅចាប់តាំងពីកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែផលប៉ះពាល់នៃសង្គ្រាម និងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យប្រទេសនេះ មិនអាចដើរចេញពីជម្លោះបាន ជាមួយនឹងដំណែលដ៏គួរឱ្យរន្ធត់។ ក្រុមអ្នកជំនាញនិយាយថា សហរដ្ឋអាមេរិក ដែលប្រញាប់ប្រញាល់ដកខ្លួនចេញពីអាហ្វហ្គានីស្ថាន ដោយមិនយកចិត្តទុកដាក់លើការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួន សមនឹងទទួលការស្តីបន្ទោសច្រើនចំពោះភាពចលាចលនេះ បង្កឲ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងការវាយប្រហារភេរវកម្ម ដែលអាមេរិក បានបន្សល់ទុកឲ្យ។នៅចុងខែសីហាឆ្នាំ ២០២១ ទាហានអាមេរិក បានចាកចេញពីអាហ្វហ្គានីស្ថានចុងក្រោយ ប៉ុន្តែវត្តមានរបស់សហរដ្ឋអាមេរិកនៅតែមានឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ក្រុមអ្នកជំនាញនិយាយថា ការលុកលុយ និងការកាន់កាប់របស់សហរដ្ឋអាមេរិកបានបង្កើត ប្រហោងខ្មៅ នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថាន ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើនដែលឥឡូវនេះនៅតែមិនអាចគណនាបាន។យោងតាមរបាយការណ៍ចុងក្រោយរបស់ក្របខណ្ឌយុទ្ធសាស្ត្ររបស់អង្គការសហប្រជាជាតិសម្រាប់អាហ្វហ្គានីស្ថានដែលបានចេញផ្សាយកាលពីដើមខែកក្កដា សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ចុះប្រហែល៣០ ភាគរយនៅចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ។ ប្រជាជនអាហ្វហ្គានីស្ថានចំនួន ២៤.៤ លាននាក់ត្រូវការជំនួយមនុស្សធម៌ជាចាំបាច់ ហើយមនុស្សចំនួន ៩នាក់ ក្នុងចំណោម ១០ នាក់រស់នៅក្នុងភាពក្រីក្រ។គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបានចង្អុលបង្ហាញថា កុមារគឺជាជនរងគ្រោះដែលងាយរងគ្រោះបំផុតដោយសារគ្រឿងផ្ទុះ ដោយគូសបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា កុមារចំនួន ៦៤០នាក់បានស្លាប់ ឬរងរបួសនៅក្នុងឧប្បត្តិហេតុចំនួន ៥៤១ ដែលពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅចន្លោះខែមករា ឆ្នាំ ២០២២ ដល់ខែមិថុនា ឆ្នាំ ២០២៣នេះ ជិត ៦០ ភាគរយ នៃចំនួនជនស៊ីវិលសរុបដែលស្លាប់ដោយគ្រាប់មិនទាន់ផ្ទុះ។យោងតាមរបាយការណ៍មួយបពីសាកលវិទ្យាល័យប្រោន (Brown University)របស់សហរដ្ឋអាមេរិក មនុស្សជាង១៧៤.០០០នាក់ បានស្លាប់ក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន៕

សហរដ្ឋអាមេរិកធ្វើការជាមួយរូម៉ានីនិងប្រទេសផ្សេងទៀត ដើម្បីបង្កើនការនាំចេញគ្រាប់ធញ្ញជាតិតាមរយៈផ្លូវទន្លេDanube

2023/08/31 11:31:48 am        228
អាមេរិក៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយរ៉ូម៉ានី និងម៉ុលដាវី ដើម្បីបង្កើនការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមរយៈទន្លេដានូបេ (Danube) ខណៈដែលខ្លួនស្វែងរកផ្លូវជំនួសសម្រាប់ការនាំចេញ បន្ទាប់ពីប្រទេសរុស្ស៊ី បានដកខ្លួនចេញពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។មន្ត្រីដែលថ្លែងក្នុងលក្ខខណ្ឌអនាមិក បានប្រាប់អ្នកសារព័ត៌មានថា៖«យើងកំពុងស្វែងរកការគាំទ្រផ្លូវជំនួសដែលលេចធ្លោជាងគេ គឺផ្លូវទន្លេដានូប។ ផ្លូវនោះ...ស្ថិតនៅក្នុងដែនទឹករបស់អង្គការណាតូ។ ដូច្នេះវាគឺជាផ្លូវមួយដែលទាក់ទាញណាស់សម្រាប់យើង ដោយសារផ្លូវនេះត្រូវរក្សាទុកច្រករបៀងដែលមានសុវត្ថិភាពជាងគេ។ មន្ត្រីរូបនេះ បានបន្តថា៖«ផ្លូវនោះអាចនាំមកនូវចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ យើងនឹងព្យាយាមបង្កើនចំនួនដឹកជញ្ជូនទ្វេដង»។មន្ត្រីដដែល បាននិយាយថា នឹងមានកិច្ចប្រជុំមួយនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាមួយជនជាតិរ៉ូម៉ានី និងម៉ុលដាវី ដើម្បីពិភាក្សាអំពីរបៀបពង្រីកផ្លូវទន្លេដានូបឲ្យកាន់តែទូលំទូលាយ៕

អង្គការលើកលែងទោសអន្តរជាតិជំរុញឲ្យរដ្ឋអារ៉ាប់ចំនួន៤ ប្រាប់ការពិតអំពីមនុស្សដែលបាត់ខ្លួន

2023/08/31 11:14:17 am        298
អង្គការលើកលែងទោសអន្តរជាតិកាលពីថ្ងៃពុធ បានអំពាវនាវដល់ប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយ៉េម៉ែន ឲ្យបង្ហាញពីជោគវាសនានៃមនុស្សដែលបាត់ខ្លួនក្នុងសង្គ្រាម និងភាពចលាចលជាច្រើនទសវត្សរ៍ ដើម្បីប្រារព្ធទិវាអន្តរជាតិសម្រាប់អ្នកដែលបាត់ខ្លួនទាំងនោះ។លោកស្រី អាយ៉ា ម៉ាហ្សូប (Aya Majzoub) មកពីអង្គការលើកលែងទោស បានប្រាប់សារព័ត៌មានAFP នៅក្នុងព្រឹត្តិការណ៍មួយជាមួយក្រុមគ្រួសារនៃអ្នកបាត់ខ្លួននៅទីក្រុងបេរូត(Beirut)ថា រដ្ឋមជ្ឈិមបូព៌ាចំនួន៤ មានចំនួនអ្នកបាត់ខ្លួន និងមនុស្សដែលបាត់ខ្លួនដ៏ច្រើន។ លោកស្រី បានបន្ថែមថា រដ្ឋាភិបាលនៃប្រទេសនីមួយៗ មិនបានចាត់វិធានការណាមួយ ដើម្បីធានាសិទ្ធិរបស់គ្រួសារទាំងនោះទេ។លោកស្រី ម៉ាហ្សូប បាននិយាយថា ទាំងនេះ ក៏ជាប្រទេសដែលក្រុមគ្រួសារខ្លួនឯង បានរៀបចំ និងដឹកនាំយុទ្ធនាការ និងការតស៊ូមតិទាមទារសិទ្ធិរបស់ពួកគេ»។នៅក្នុងប្រទេសអ៊ីរ៉ាក់ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សចន្លោះពី ២៥០.000នាក់ ទៅមួយលាននាក់ បានខ្លួន ចាប់តាំងពីឆ្នាំ១៩៦៨ ដែលធ្វើឲ្យវាក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកបាត់ខ្លួនច្រើនជាងគេបំផុតនៅក្នុងពិភពលោក៕

អ៊ីរ៉ង់ព្រមានអ៊ីស្រាអែលថាប្រទេសនេះនឹងប្រឈមនឹងការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់ខ្លួនលើប្រទេសស៊ីរី

2023/08/31 11:04:18 am        291
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ បានថ្កោលទោសចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងអាឡិបប៉ូរបស់ប្រទេសស៊ីរី ដោយនិយាយថា ការវាយប្រហារបែបនេះ នឹងប្រឈមមុខនឹងការសងសឹកជាយថាហេតុ។លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) បានធ្វើការអត្ថាធិប្បាយរបស់លោកក្នុងអំឡុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីដាម៉ាស(Damascus) ប្រទេសស៊ីរី ជាទីដែលលោកកំពុងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ។កាលពីថ្ងៃចន្ទ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានធ្វើឲ្យខូចខាតដល់អាកាសយានដ្ឋានក្រុងអាឡិបប៉ូ (Aleppo) ដោយធ្វើឲ្យផ្លូវយន្តហោះរត់មិនដំណើរការ។ អាកាសយានដ្ឋាននេះ ត្រូវបានកំណត់គោលដៅជាច្រើនលើកក្នុងឆ្នាំនេះ រួមទាំងការវាយប្រហារចំនួនពីរកាលពីខែមីនា ដែលបានធ្វើឲ្យវាមិនអាចដំណើរការផងដែរ។អ៊ីស្រាអែលបានធ្វើការវាយប្រហាររាប់រយលើកទៅលើគោលដៅ នៅក្នុងផ្នែកនានាដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែប្រទេសនេះ កម្រនឹងទទួលស្គាល់ ឬពិភាក្សាអំពីប្រតិបត្តិការនេះ។ ជាញឹកញាប់ ការវាយប្រហារសំដៅទៅលើកងកម្លាំងយោធាស៊ីរី ឬក្រុមដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់៕

ទណ្ឌកម្មរបស់UN ក្នុងប្រទេសម៉ាលី នឹងបញ្ចប់ បន្ទាប់ពីរុស្ស៊ីរារាំងការអនុវត្តន៍បន្ត

2023/08/31 09:27:20 am        406
UN៖ ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី នឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរុស្ស៊ីបានប្រើសិទ្ធិវ៉េតូលើការអនុវត្តន៍បន្តដែលបានដាក់គោលដៅលើអ្នកដែលបំពានឬរារាំងកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៥ ដែលបង្អាក់ការដឹកជញ្ជូនជំនួយ ប្រព្រឹត្តការបំពានសិទ្ធិឬការជ្រើសរើសទាហានកុមារ។ អង្គការឃ្លាំមើលទណ្ឌកម្មអង្គការសហប្រជាជាតិឯករាជ្យ បានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅខែនេះថា កងទ័ពម៉ាលី និងដៃគូសន្តិសុខបរទេសរបស់ខ្លួន ដែលត្រូវបានគេជឿថាជាក្រុមទាហានស៊ីឈ្នួលក្រុមហ៊ុនWagner របស់រុស្ស៊ី កំពុងប្រើប្រាស់អំពើហិង្សាលើស្ត្រី និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផ្សេងទៀតដើម្បីធ្វើឲ្យរាលដាលភាពភ័យខ្លាច។ សមាជិកក្រុមប្រឹក្សា១៣រូប បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច ដែលបានពង្រាងដោយប្រទេសបារាំង និងអារ៉ាប់រួម ដើម្បីបន្ថែមទណ្ឌកម្ម និងការពិនិត្យដោយឯករាជ្យសម្រាប់រយៈពេលមួយឆ្នាំទៀត។ រុស្ស៊ីបានបោះឆ្នោតវ៉េតូ ខណៈប្រទេសចិនបោះឆ្នោតអនុប្បវាទ។ ក្រោយមក រុស្ស៊ី បានជំនួសការបន្ថែមពេលដែលបានស្នើសុំចំពោះទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលីសម្រាប់រយៈពេល១ឆ្នាំចុងក្រោយ ខណៈជប៉ុនបានបោះឆ្នោតប្រឆាំង ហើយសមាជិក១៣រូបដែលនៅសល់ អនុប្បវាទ។អាណត្តិប្រចាំឆ្នាំបច្ចុប្បន្ន សម្រាប់របបការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងការត្រួតពិនិត្យឯករាជ្យ នឹងផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ៕

ប្រជាជនឈីលីស្វែងរកចម្លើយអំពីអ្នកបាត់ខ្លួន ខណៈខួប៥០ឆ្នាំនៃរដ្ឋប្រហារ ត្រៀមប្រារព្ធឡើង

2023/08/31 08:51:59 am        405
ឈីលី៖ ខណៈដែលប្រទេសឈីលីត្រៀមខ្លួនដើម្បីប្រារព្ធខួប៥០ឆ្នាំ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ១៩៧៣ ប្រឆាំងនឹងអតីតប្រធានាធិបតីឈីលី លោក Salvador Allende នោះ ប្រជាជនក្នុងប្រទេសនេះកំពុងចោទសួរកាន់តែខ្លាំងឡើង អំពីមនុស្សរាប់ពាន់នាក់ដែលបានបាត់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃរបបផ្តាច់ការយោធាបន្ទាប់មកនោះថា «តើអ្នកបាត់ខ្លួនទាំងនោះនៅឯណា?»ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងបង្កើនប្រតិបត្តិការស្វែងរក តាមរយៈផែនការស្វែងរកថ្នាក់ជាតិ បានចាប់ផ្តើមកាលពីថ្ងៃពុធ (៣០ សីហា) ដោយលោកប្រធានាធិបតីឈីលី Gabriel Boric ដើម្បីបង្រួបបង្រួមសំណុំរឿង និងការស៊ើបអង្កេតដោយសង្ឃឹមថានឹងរកឃើញតម្រុយថ្មីៗអំពីការបាត់ខ្លួនទាំងនោះ។ក្នុងអំឡុងពេលរបបផ្តាច់ការរយៈពេល១៧ឆ្នាំដ៏បង្ហូរឈាមរបស់លោកឧត្តមសេនីយ Augusto Pinochet មនុស្សប្រហែល៤០.១៧៥នាក់ត្រូវបានប្រហារជីវិត ចាប់ឃុំខ្លួន និងបាត់ខ្លួន ឬធ្វើទារុណកម្មក្នុងនាមជាអ្នកទោសនយោបាយ នេះបើយោងតាមក្រសួងយុត្តិធម៌ដោយផ្អែកលើការស្វែងរកការពិតដោយបណ្ដាគណៈកម្មការផ្សេងៗ។ មានមនុស្សចំនួន១.៤៦៩នាក់ ដែលជាជនរងគ្រោះនៃការបាត់ខ្លួនដោយបង្ខំ ដែលក្នុងនោះមនុស្ស១.០៩២នាក់ត្រូវបានឃុំខ្លួន និងបាត់ខ្លួន ខណៈដែលមនុស្ស៣៧៧នាក់ទៀត ត្រូវបានប្រហារជីវិត ហើយសាកសពរបស់ពួកគេមិនត្រូវបានប្រគល់ត្រលប់មកវិញនោះទេ៕

ជនជាតិដើមភាគតិចប្រេស៊ីលប្រមូលផ្តុំគ្នាតវ៉ាដើម្បីការពារសិទ្ធិដីធ្លីដូនតា

2023/08/31 08:49:37 am        386
ប្រេស៊ីល៖ ក្រុមជនជាតិដើមមកពីទូទាំងប្រទេសប្រេស៊ីល បានតវ៉ាកាលពីថ្ងៃពុធ (៣០ សីហា) នៅទីក្រុង ប្រាស៊ីលីយ៉ា ដើម្បីប្រឆាំងនឹងច្បាប់ ដែលគំរាមកំហែងដល់ដីធ្លីដូនតារបស់ពួកគេ។ ជនជាតិដើមភាគតិចរាប់រយនាក់បានដើរដង្ហែក្បួន និងប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការកំពូលរបស់ប្រទេសប្រេស៊ីល ដើម្បីមើលការចាប់ផ្តើមឡើងវិញនៃកិច្ចពិភាក្សាស្តីពីការបោះបង្គោលព្រំដីជនជាតិដើមភាគតិច។ច្បាប់ដែលបានស្នើឡើងនោះ នឹងកំណត់កាលបរិច្ឆេទកាត់ផ្តាច់សម្រាប់ការទាមទារដីដូនតាក្នុងឆ្នាំ១៩៨៨ ជាឆ្នាំដែលរដ្ឋធម្មនុញ្ញរបស់ប្រទេសប្រេស៊ីលបច្ចុប្បន្នត្រូវបានអនុម័ត។ សហគមន៍ជនជាតិដើមភាគតិចណាដែលមិនបានកាន់កាប់ដីរបស់ពួកគេនៅកាលបរិច្ឆេទនោះ នឹងមិនអនុញ្ញាតឱ្យធ្វើការទាមទារនោះទេ នេះបើយោងតាមច្បាប់ដែលបានស្នើឡើង។ក្រុមសកម្មជនជនជាតិដើមភាគតិច ច្រានចោលសេចក្ដីស្នើច្បាប់នេះ ដោយលើកហេតុផលថាជនជាតិដើមភាគតិចជាច្រើនត្រូវបានបណ្ដេញចេញពីទឹកដីដូនតារបស់ពួកគេជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងរបបផ្តាច់ការយោធា៕

ប្រជាពលរដ្ឋរាប់រយនាក់អបអរសាទរ នៅក្នុងរដ្ឋធានីរបស់ប្រទេសហ្កាបុង បន្ទាប់ពីទាហានបានដណ្តើមអំណាចក្នុងរដ្ឋប្រហារ

2023/08/31 08:46:43 am        445
  ហ្កាបុង៖ មនុស្សរាប់រយនាក់បាន អបអរសាទរនៅកណ្ដាលរដ្ឋធានី លីប្រេវីល (Libreville)របស់ប្រទេស    ហ្កាបុង (Gabon) បន្ទាប់ពីក្រុមមន្ត្រីយោធាជាន់ខ្ពស់និយាយថា ពួកគេ បានរឹបអូសអំណាចហើយ។ រូបភាពពីទូរទស្សន៍ ហ្កាបុង បានបង្ហាញពីក្រុមបាតុករកាន់ទង់ជាតិ និងស្រែកពាក្យស្លោក គាំទ្រយោធា ខណៈបង្ហាញការជំទាស់យ៉ាងដាច់អហង្ការចំពោះលោកប្រធានាធិបតី អាលី បុងហ្គោ អុងឌីមបា (Ali Bongo Ondimba) ដែលត្រូវបានទម្លាក់ពីតំណែង ប៉ុន្មាននាទី បន្ទាប់ពីគណៈកម្មការបោះឆ្នោតរបស់រដ្ឋស្ថិតនៅក្នុងតំបន់អាហ្វ្រិកកណ្ដាល បានប្រកាសថាលោកបានកាន់តំណែងអាណត្តិទី៣។ ទាហានបះបោរក៏បាន ចាប់ប្រធានាធិបតីឃុំខ្លួនក្នុងផ្ទះផងដែរ កាលពីថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានប្រកាសជ័យជម្នះក្នុងការបោះឆ្នោត ក្នុងប្រទេសអាហ្វ្រិកកណ្ដាលសំបូរដោយធនធានប្រេងមួយនេះ។ចំណែកប្រជាពលរដ្ឋនៅក្នុងទីក្រុងធំបំផុតទី២ ព័រហ្សង់ទី (Port-Gentil)របស់ប្រទេសហ្កាបុង បាននាំគ្នាទៅកាន់តាមដងផ្លូវនានាកាលពីថ្ងៃពុធទី៣០ខែសីហា ដើម្បីអបអរសាទរ។ ប៉ុន្មាននាទីនៃការប្រកាសលទ្ធផលឆ្នោត គេបានលឺសំឡេងផ្ទុះអាវុធ នៅកណ្ដាលរដ្ឋធានី ក្រោយមកទាហានស្លៀកពាក់ឯកសណ្ឋានជាង១០នាក់ បានលេចមុខលើកញ្ចក់ទូរទស្សន៍ រដ្ឋនិងបានប្រកាសថា ពួកគេបានរឹបអូសអំណាចហើយ។ មិនយូរប៉ុន្មានហ្វូងមនុស្សក៏សម្រុកទៅកាន់តាមដងផ្លូវនានាដើម្បីអបអរសាទរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចកំណត់បានហើយក្រុមមនុស្សដែលវាយបំផ្លាញរថយន្តនៅខណ្ឌដូនពេញ បើមិនចូលខ្លួននឹងមានវិធានការច្បាប់
04/17/2026 09:04 PM
អ្នកវិទ្យាសាស្ត្របកស្រាយប្រវត្តិភូគព្ភសាស្ត្រនៃជ្រលងភ្នំ Grand Canyon
04/17/2026 08:04 PM
វិមានក្រឹមឡាំង៖ សហប្រតិបត្តិការយានដ្រូនរបស់អឺរ៉ុបជាមួយអ៊ុយក្រែន គឺជាការចូលរួមខ្លាំងឡើងៗ នៅក្នុងសង្គ្រាម
04/17/2026 08:04 PM
អតីតប្រធានាធិបតីមីយ៉ាន់ម៉ា មានសេរីភាព ក្រោយការលើកលែងទោស ពាក់ព័ន្ធការផ្ដន្ទាទោសក្រោយរដ្ឋប្រហារ
04/17/2026 08:04 PM
UN៖ ស្រ្តី និងក្មេងស្រី ៤៧នាក់ ត្រូវបានសម្លាប់ក្នុង ១ថ្ងៃ អំឡុងសង្រ្គាមហ្កាហ្សា
04/17/2026 08:04 PM
លោក Macron និងលោក Starmer រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិសុខច្រកសមុទ្រ Hormuz
04/17/2026 08:04 PM
ប្រធានាធិបតីលីបង់ បញ្ជាក់ថា កិច្ចចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺ «សំខាន់ណាស់»
04/17/2026 07:04 PM
មនុស្ស ៦នាក់ ស្លាប់ និងមនុស្ស ៤៣នាក់ រងរបួសនៅអ៊ុយក្រែន ក្នុងការវាយប្រហាររបស់រុស្ស៊ី រយៈពេល ១ថ្ងៃកន្លងមកនេះ
04/17/2026 07:04 PM
រដ្ឋមន្រ្តីការពារជាតិ៖ អ៊ីស្រាអែលនឹងបន្តគ្រប់គ្រងទឹកដីដែលពួកគេដណ្តើមបាននៅភាគខាងត្បូងលីបង់
04/17/2026 07:04 PM
អាល្លឺម៉ង់មិនចូលរួមបេសកកម្មច្រកសមុទ្រ Hormuz នោះទេ រហូតដល់សន្តិភាពសម្រេចបាន
04/17/2026 07:04 PM