គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ជប៉ុន ស្នើឲ្យប្រទេសចិនជំរុញឲ្យពលរដ្ឋបញ្ឈប់ការរំខានបន្ទាប់ពីការចាប់ផ្តើមបញ្ចេញទឹកសំណល់

2023/08/30 01:34:55 pm        219
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានស្នើសុំឲ្យប្រទេសចិនជំរុញឲ្យពលរដ្ឋរបស់ខ្លួនបញ្ឈប់សកម្មភាពរំខាន រួមមានការហៅទូរស័ព្ទពុំទំនង និងការគប់ដុំថ្មទៅលើអគារការទូតនិងសាលារៀនជប៉ុន ក្នុងការឆ្លើយតបទៅនឹងការបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មធ្វើប្រព្រឹត្តិកម្មរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលត្រូវបានបំផ្លាញ។ លោក Kishida និយាយថា «ខ្ញុំត្រូតែនិយាយថា «វាជារឿងគួឲ្យសោកស្តាយ»។លោក បាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសលោក Masataka Okano បានកោះហៅឯកអគ្គរដ្ឋទូតចិនលោក Wu Jianghao ដើម្បីស្នើសុំថា ពលរដ្ឋចិនគួធ្វើសកម្មភាពស្ងប់ស្ងាត់ និងទទួលខុសត្រូវ។ ការបញ្ចេញទឹកធ្វើប្រព្រឹត្តិកម្មរួចចូលទៅក្នុងសមុទ្រ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ហើយត្រូវបានគេរំពឹងថានឹងបន្តជាច្រើនទសវត្សរ៍ ដែលត្រូវបានជំទាស់យ៉ាងខ្លាំងដោយក្រុមអ្នកនេសាទ និងបណ្តាប្រទេសជិតខាង។ ប្រទេសចិន បានដាក់បម្រាមភ្លាមៗលើការនាំចូលអាហារសមុទ្រជប៉ុនទាំងអស់ជាការឆ្លើយតប។នៅក្នុងប្រទេសកូរ៉េខាងត្បូង មនុស្សរាប់ពាន់នាក់ បានចូលរួមប្រមូលផ្តុំគ្នាកាលពីចុងសប្តាហ៍កន្លងទៅនេះ ដើម្បីថ្កោលទោសការបញ្ចេញទឹកសំណល់នេះ។ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ប្រទេសជប៉ុន NHK បាននិយាយថាការហៅទូរស័ព្ទរំខានរាប់ពាន់លើកមកពីប្រទេសចិន បានដាក់គោលដៅលើការិយាល័យរដ្ឋាភិបាលខេត្ត Fukushima និងប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរ។ ប្រព័ន្ធផ្សព្វផ្សាយនេះនិយាយថាអ្នកហៅទូរស័ព្ទ បានស្រែកជាភាសាចិន ហើយមួយចំនួនទៀតនិយាយខ្លាំងៗថា «ល្ងង់ណាស់» និងពាក្យជេប្រមាថផ្សេងៗទៀត៕

ទីភ្នាក់ងារអវកាសឥណ្ឌា បញ្ចេញរូបភាពយានរុករករបស់យានចម្លងចន្រ្តាយាន-៣ស្វែងរកមាត់ភ្នំភ្លើងលើផ្ទៃឋានព្រះច័ន្ទ

2023/08/30 01:32:39 pm        241
ឥណ្ឌា៖  ទីភ្នាក់ងារអវកាសឥណ្ឌា បានបញ្ចេញរូបភាពថ្មីនូវការរកឃើញចុងក្រោយគេរបស់យានរុករក Pragyaan នៃយានអវកាសចន្រ្តាយាន-៣(Chandrayaan-3) នៅលើផ្ទៃប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទកាលពីថ្ងៃចន្ទ ។  យោងតាមយានរបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា(ISRO) យានរុករកនេះ ស្ថិតនៅក្នុងដំណើររបស់វារកឃើញមាត់ភ្នំភ្លើងដែលមានរង្វាស់ប្រវែង ៤ម៉ែត្រ ហើយយានរុករកនេះ ឈរលើទីតាំងចម្ងាយ ៣ម៉ែត្រនៅមុខទីតាំងរបស់វា ។  ទីភ្នាក់ងារអវកាសមួយនេះ និយាយថា យានរុករកដែលត្រូវបានបញ្ជាឲ្យស្វែងរកផ្លូវដោយ ISRO បច្ចុប្បន្នកំពុងធ្វើដំណើរដោយសុវត្ថិភាពឆ្ពោះទៅកាន់ផ្លូវថ្មី ។  បេសកកម្មនេះ ត្រូវបានគេយល់ព្រមឲ្យពិសោធន៍លើទីតាំងជាច្រើនកន្លែង ដែលការតាមដានកម្តៅផ្ទៃឋានព្រះច័ន្ទ ត្រូវបានបញ្ជូនទៅកាន់ ISRO ។  គួររំឭកថា យានអវកាស Chandrayaan -3បានចុះចតនៅតំបន់ប៉ូលខាងត្បូងដែលមិនទាន់រុករកនៅលើឋានព្រះច័ន្ទ ធ្វើឲ្យប្រទេសឥណ្ឌាក្លាយជាប្រទេសលើកដំបូងគេ សម្រេចបានជោគជ័យធំមួយនេះ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយបេសកកម្ម Luna-25របស់រុស្ស៊ី បរាជ័យនៅក្នុងបេសកកម្មស្រដៀងគ្នា ៕

UN អំពាវនាវចំពោះបម្រាមសាកល្បងនុយក្លេអ៊ែរ ក្នុងក្តីបារម្ភកើនឡើងក្នុងការបែងចែកពិភពលោក

2023/08/30 01:29:54 pm        199
UN៖ អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យមានបម្រាមចំណងផ្លូវច្បាប់សម្រាប់ការសាកល្បងនុយក្លេអ៊ែរ និងបានព្រមានពីមហន្តរាយពិភពលោកនាំមកដោយអាវុធនុយក្លេអ៊ែរ។ នៅក្នុងសារមួយ នៅថ្ងៃទិវាអន្តរជាតិប្រឆាំងការសាកល្បងនុយក្លេអ៊ែរកាលពីថ្ងៃទី២៩ ខែសីហា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និយាយថាបម្រាមសាកល្បងនុយក្លេអ៊ែរ ជាជំហានជាមូលដ្ឋានឆ្ពោះទៅរកពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។ សន្ធិសញ្ញាបម្រាមសាកសល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ទោះបីជាពុំទាន់ចូលជាធរមានក៏ដោយ នៅតែជាភស្តុតាងដ៏មានឥទ្ធិពលចំពោះឆន្ទៈមនុស្សជាតិ ដើម្បីដកចេញ មោលនៃមហន្តរាយនុយក្លេអ៊ែរពីពិភពលោករបស់យើងនិងជាស្ថាពរ។លោកបានព្រមានថា នៅឆ្នាំនេះ យើងប្រឈមមុខការកើនឡើងក្តីបារម្ភក្នុងមន្ទិលសង្ស័យ និងការបែងចែងពិភពលោក។ នៅពេលដែលមានអាវុធនុយក្លេអ៊ែរជិត១៣.០០០គ្រឿងត្រូវបានស្តុកទុកនៅជុំវិញពិភពលោក ហើយប្រទេសជាច្រើនកំពុងធ្វើការដើម្បីធ្វើឲ្យប្រសើរឡើងភាពជាក់លាក់របស់ពួកគេ នូវការឈានដល់និងឥទ្ធិពលបំផ្លាញ ដែលនេះជារូបមន្តសម្រាប់ការធ្វើឲ្យសាបសូន្យ។ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Csaba Korosi បានដឹកនាំកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ដើម្បីប្រារព្ធទីវាអន្តរជាតិប្រឆាំងការសកល្បងនុយក្លេអ៊ែរ ដែលគាំទ្រដោយសាររបស់លោក Guterres និងបានព្រមានអំពីមហន្តរាពិភពលោក នាំមកដោយអាវុធនុយក្លេអ៊ែរ៕

ការសិក្សាថ្មី៖ កង្វក់បរិយាកាសក្លាយជាហានិភ័យដ៏ធំដល់អាយុកាលមធ្យម របស់មនុស្សនៅអាស៊ីខាងត្បូង

2023/08/30 12:50:48 pm        269
កំណើននៃការកង្វក់ខ្យល់អាចកាត់បន្ថយអាយុកាលមធ្យមរបស់មនុស្សលើសពី៥ឆ្នាំក្នុងមនុស្សម្នាក់នៅអាស៊ីខាងត្បូង ដែលជាតំបន់មួយនៃការបំពុលខ្លាំងបំផុតរបស់ពិភពលោក នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (២៩សីហា) ដែលបានបង្ហាញពីបន្ទុកកើនឡើងនៃខ្យល់ដែលមានគ្រោះថ្នាក់ដល់សុខភាព។វិទ្យាស្ថានគោលនយោបាយថាមពលរបស់សាកលវិទ្យាល័យឈីកាហ្គោ (EPIC) បាននិយាយនៅក្នុងកម្មវិធីសន្ទស្សន៍គុណភាពខ្យល់សម្រាប់ជីវិត ចុងក្រោយរបស់ខ្លួនថា តំបន់ដែលរាប់បញ្ចូលទាំងប្រទេសដែលបំពុលខ្លាំងបំផុតលើពិភពលោកដូចជា បង់ក្លាដែស ឥណ្ឌា នេប៉ាល់ និងប៉ាគីស្ថាន មានចំនួនច្រើនជាងពាក់កណ្តាលនៃអាយុជីវិតសរុបដែលបានបាត់បង់ជាសកល ដោយសារកង្វក់។ឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័ស និងកំណើនប្រជាជន បានរួមចំណែកដល់ការធ្លាក់ចុះនៃគុណភាពខ្យល់នៅអាស៊ីខាងត្បូង ដែលការបំពុលដោយភាគល្អិតបច្ចុប្បន្នមានកម្រិត៥០% ខ្ពស់ជាងនៅដើមសតវត្សន៍នេះ ហើយឥឡូវនេះបានគ្របដណ្ដប់លើគ្រោះថ្នាក់ ដែលបង្កឡើងដោយការគំរាមកំហែងសុខភាពកាន់តែធំផងដែរ។របាយការណ៍បានបន្ថែមថា ការកាត់បន្ថយកម្រិតសកលនៃភាគល្អិតខ្យល់បំផ្លាញសួត ដែលគេស្គាល់ថាឈ្មោះ PM 2.5 ទៅកម្រិតដែលត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោក (WHO) អាចបង្កើនអាយុកាលរបស់មនុស្សជាមធ្យមត្រឹម២,៣ឆ្នាំ ឬអាយុ១៧,៨ពាន់លានឆ្នាំនៃជីវិតរួមគ្នាបាន៕

ចំហេះព្រៃចំនួន១០ករណីត្រូវបានរាយការណ៍នៅទូទាំងប្រទេសទុយនេស៊ី ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ

2023/08/30 12:47:01 pm        236
សេវាការពារស៊ីវិលទុយនីស៊ីបាននិយាយកាលពីថ្ងៃចន្ទ (២៨សីហា)ថា ចំហេះព្រៃចំនួន១០ករណីបានផ្ទុះឡើងនៅក្នុងខេត្តចំនួន៥ នៅប្រទេសទុយនីស៊ីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដោយបង្ខំឱ្យមានការជម្លៀសប្រជាជនចំនួន១១គ្រួសារ។ ស្ថានីយ៍វិទ្យុក្នុងស្រុក Mosaique FM បានដកស្រង់សម្តីអ្នកនាំពាក្យការពារជនស៊ីវិលឈ្មោះ Moez Triaa ដោយលោកបាននិយាយថា «ចំហេះព្រៃទាំងនេះបានផ្ទុះឡើងនៅក្នុងខេត្ត Jendouba និងខេត្ត Beja នៅភាគពាយ័ព្យ ប្រទេសទុយនេស៊ី»។លោក Triaa បាននិយាយថា អង្គភាពការពារជនស៊ីវិលបានចូលរួមយ៉ាងសកម្មដើម្បីទប់ស្កាត់ចំហេះយ៉ាងឆាប់រហ័ស និងការពារតំបន់ដែលមានប្រជាជនរស់នៅ ហើយទំហំនៃការខូចខាតនៅតែត្រូវការវាយតម្លៃ។ នៅក្នុងខេត្ត Jendouba ចំហេះបានរាលដាលយ៉ាងសន្ធោសន្ធៅ និងបានបំផ្លាញព្រៃឈើមួយផ្នែកធំ។ មន្ត្រីទុយនីស៊ីបាននិយាយបន្ថែមថា ចំហេះទាំងនេះបានគំរាមកំហែងដល់តំបន់លំនៅឋាន ដោយបានជំរុញឱ្យមនុស្សចំនួន១១គ្រួសារត្រូវជម្លៀសចេញផងដែរ។ចំហេះនេះទំនងជាបណ្តាលមកពីអាកាសធាតុក្តៅ និងស្ងួត ដែលបានគ្របដណ្តប់ពាសពេញប្រទេសទុយនេស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ យោងតាមវិទ្យាស្ថានជាតិឧតុនិយមបានឲ្យដឹងថា សីតុណ្ហភាពបានឡើងដល់កម្រិត៥០អង្សាសេ នៅតំបន់ខ្លះនៃប្រទេសនេះផងដែរ៕

គ្រោះរាំងស្ងួតប៉ះពាល់ដល់ក្តីសង្ឃឹមងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា

2023/08/30 12:42:48 pm        243
សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា បានស៊ូទ្រាំនឹងការលំបាកយ៉ាងខ្លាំងនាពេលថ្មីៗនេះ។ ឥឡូវនេះ គ្រោះរាំងស្ងួតដែលគំរាមកំហែងដល់ការប្រមូលផលស្រូវនៅរដូវក្តៅរបស់ប្រទេស អាចធ្វើឱ្យអ្វីៗកាន់តែអាក្រក់ទៅៗ។ សេដ្ឋកិច្ចប្រទេសកោះមួយនេះ កំពុងព្យាយាមងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ថវិកាសង្គ្រោះចំនួន២,៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ បានជួយឱ្យប្រទេសនេះមានស្ថិរភាពបន្តិចម្តងៗ ចាប់តាំងពីខែមីនា មក។ ប៉ុន្តែមុនពេលដែលវិស័យកសិកម្មរបស់ប្រទេសអាចងើបឡើងវិញពីការឡើងថ្លៃនៃតម្លៃទំនិញបាន ប្រទេសនេះ បានជួបប្រទះគ្រោះរាំងស្ងួតមួយទៀត។ ភ្លៀងមូសុងនិរតីដែលកសិករពឹងផ្អែកលើការប្រមូលផលរដូវក្តៅ មានសន្ទុះខ្សោយនៅឆ្នាំនេះ ដោយសារបញ្ហាអាកាសធាតុអ៊ែល នីញ៉ូ។ អ្នកព្យាករណ៍ព្យាករណ៍ថានឹងមិនមានភ្លៀងធ្លាក់ទេ រហូតដល់ខែតុលា។ ក្រុមអាជ្ញាធរប៉ាន់ប្រមាណថា ការបាត់បង់ស្រូវអាចមានទំហំដល់ទៅ៧៥.០០០ហិចតានៅទូទាំងប្រទេសស្រីលង្កា។ រហូតមកដល់ពេលនេះ តម្លៃអង្ករភាគច្រើននៅតែថ្លៃមិនប្រែប្រួលនៅក្នុងហាងលក់រាយ។ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ពួកគេមានការព្រួយបារម្ភ ប្រសិនបើប្រទេសនេះមិនទទួលបានភ្លៀងដែលត្រូវការនៅខែមីនាខាងមុខនេះទេ ប្រទេសនេះនឹងនៅសល់ស្តុកបម្រុងតិចតួចប៉ុណ្ណោះ។ ហើយបន្ទាប់មកស្រីលង្កា នឹងត្រូវងាកទៅរកការនាំចូលដ៏ធំ និងមានតម្លៃថ្លៃ។ នោះនឹងបន្ថែមពីលើការលំបាកដែលជួបប្រទះ នៅក្នុងប្រទេសមានប្រជាជនចំនួន២២លាននាក់ ដែលសេដ្ឋកិច្ចកំពុងជួបការលំបាកមួយនេះ ដោយសារអង្ករគឺជាដ៏អាហារសំខាន់៕

UNICEF៖ សាលារៀនជាង១.៣០០ទីតាំងត្រូវបានបំផ្លាញក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម

2023/08/30 12:39:21 pm        240
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ UNICEF បាននិយាយកាលពីថ្ងៃអង្គារ (២៩ សីហា) ថា សាលារៀនជាង១.៣០០ទីតាំងត្រូវបានបំផ្លាញទាំងស្រុងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន ចាប់តាំងពីការវាយលុករបស់រុស្ស៊ីឆ្នាំ២០២២មក ហើយកន្លែងផ្សេងទៀតត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។អង្គការ UNICEF បាននិយាយថា ក្រៅពីនៅក្នុងប្រទេសអ៊ុយក្រែន ជាងពាក់កណ្តាលនៃកុមារដែលគ្រួសាររបស់ពួកគេបានភៀសខ្លួនចេញពីជម្លោះទៅកាន់ប្រទេសចំនួន៧ផ្សេងទៀត មិនត្រូវបានចុះឈ្មោះក្នុងការអប់រំថ្នាក់ជាតិនោះទេ ដោយសារឧបសគ្គភាសា និងប្រព័ន្ធអប់រំហួសកម្រិត។ សាលារៀនមួយចំនួនបានរងការវាយប្រហារដោយផ្ទាល់ ហើយសាលាខ្លះទៀតបានបិទទ្វារជាវិធានការប្រុងប្រយ័ត្ន ក្នុងរយៈពេល១៨ខែនៃការវាយប្រហារដោយមីស៊ីល និងកាំភ្លើងធំលើតំបន់លំនៅឋានទូទាំងប្រទេស។អង្គការ UNICEF បាននិយាយថា សង្រ្គាមបានកើតឡើងបន្ទាប់ពីមានការរាតល្បាតពីជំងឺកូវីដ១៩ ដែលមានន័យថាកុមារអ៊ុយក្រែនមួយចំនួន កំពុងប្រឈមមុខនឹងការរំខានការសិក្សារយៈពេល៤ឆ្នាំជាប់ៗគ្នា នៅពេលពួកគេត្រឡប់ទៅថ្នាក់រៀនវិញក្នុងសប្តាហ៍នេះ បន្ទាប់ពីសម្រាករដូវក្តៅ។នោះបាននិយាយថាប្រហែលពាក់កណ្តាលនៃគ្រូបង្រៀនរបស់ប្រទេសអ៊ុយក្រែន បានរាយការណ៍ពីការចុះខ្សោយនៃសមត្ថភាពរបស់សិស្សនៅក្នុងភាសា ការអាន និងគណិតវិទ្យា ហើយពួកគេបានខកខានការយល់ដឹងអំពីសុវត្ថិភាពផងដែរ៕

UN៖ មនុស្សរាប់ម៉ឺននាក់ត្រូវបានជួញដូរចូលទៅក្នុងមជ្ឈមណ្ឌលប្រតិបត្តិការឆបោកអាស៊ីអាគ្នេយ៍

2023/08/30 12:34:05 pm        209
អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអង្គារ (២៩ សីហា) ថា មនុស្សរាប់ម៉ឺននាក់កំពុងត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជន ព្រមទាំងបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលប្រតិបត្តិការបោកបញ្ឆោត និងប្រតិបត្តិការអនឡាញខុសច្បាប់ផ្សេងទៀត ដែលបានកើតមានឡើងពាសពេញតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។របាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គឺជារបាយការណ៍លម្អិតបំផុតមួយនៃហេតុការណ៍ដែលបានលេចឡើងចាប់តាំងពីជំងឺរាតត្បាតកូវីដ ត្រូវបានជំរុញដោយការបិទបនល្បែង ដែលបណ្ដាលឱ្យមានបញ្ហាបែបនេះក្នុងតំបន់ដែលមិនសូវមានការរឹតត្បិតតឹងរ៉ឹង ក្នុងអាស៊ីអាគ្នេយ៍។ របាយការណ៍នោះបាននិយាយថា មជ្ឈមណ្ឌលបោកបញ្ឆោតដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនោះ កំពុងបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។របាយការណ៍បន្ថែមថា ភាគច្រើននៃជនរងគ្រោះពីការជួញដូរនោះគឺមកពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ រួមមានមីយ៉ាន់ម៉ា កម្ពុជា ឡាវ ហ្វីលីពីន និងថៃ ក៏ដូចជាប្រទេសចិន កោះតៃវ៉ាន់ និងទីក្រុងហុងកុង ប៉ុន្តែមនុស្សមួយចំនួនត្រូវបានជ្រើសរើសមកពីតំបន់ឆ្ងាយៗដូចជាអាហ្វ្រិក និងអាមេរិកឡាទីនជាដើម។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរដ្ឋាភិបាលក្នុងតំបន់ពង្រឹងនីតិរដ្ឋ និងដោះស្រាយអំពើពុករលួយដើម្បី «បំបែកវដ្តនៃនិទណ្ឌភាព» ដែលអនុញ្ញាតឱ្យសហគ្រាសឧក្រិដ្ឋកម្មរីកចម្រើនបែបនេះ៕

ប្រធានាធិបតីហុងឌុយរ៉ាស់ ប្រមូលផ្តុំការជួបជុំដើម្បីទាមទារអាជ្ញាធរថ្មីក្នុងការិយាល័យរដ្ឋអាជ្ញាសាធារណៈ

2023/08/30 12:07:12 pm        171
ហុងឌុយរ៉ាស់៖ ក្រុមអ្នកគាំទ្ររាប់ពាន់នាក់របស់ប្រធានាធិបតីហុងឌុយរ៉ាស់ លោកស្រី ស៊ីម៉ារ៉ា កាស្ត្រូ(Xiomara Castro) បានចេញធ្វើបាតុកម្មកាលពីថ្ងៃអង្គារ បន្ទាប់ពីការអំពាវនាវរបស់លោកស្រីឲ្យធ្វើបាតុកម្ម ដើម្បីជំរុញឲ្យសភាបោះឆ្នោតអគ្គមេធាវី និងអគ្គមេធាវីរងថ្មី សម្រាប់ប្រទេសអាមេរិកកណ្តាលមួយនេះ។  ក្រុមបាតុករ បានដើរក្បួននៅតាមផ្លូវនានាពីវិមានប្រធានាធិបតី ទៅកាន់សភាជាតិ ក្រោមវត្តមានសន្តិសុខតឹងតែងដោយមាននគរបាល១.៥០០នាក់ និងបុគ្គលិកយោធា៥០០នាក់។ការបោះឆ្នោតតម្រូវឲ្យសន្លឹកឆ្នោតយ៉ាងហោចណាស់អនុប្រធាន៨៦រូបក្នុងចំណោម១២៨រូប ដែលអាចបង្កើតអង្គនីតិបញ្ញតិ ប៉ុន្តែសម័យប្រជុំនីតិបញ្ញតិ ត្រូវបានផ្អាក ឬលុបចោល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយសារតែភាពមិនចុះសម្រុងគ្នារវាងគណបក្សកាន់អំណាច គឺគណបក្សសេរី(Free Party) និងគណបក្សប្រឆាំងផាត់ទីដូ ណាស្យូណាល់(Partido Nacional) ។ អគ្គមេធាវីបច្ចុប្បន្ន របស់ប្រទេសហុងឌុយរ៉ាស់ លោក Oscar Chinchilla និងអគ្គរងរបស់លោក លោក Daniel Sibrian ត្រូវបានកំណត់ពេលបញ្ចប់អាណត្តិនៅថ្ងៃព្រហស្បតិ៍ទី៣១ ខែសីហានេះ៕

នាយករដ្ឋមន្ត្រីជប៉ុន នឹងពន្យល់ពីការបញ្ចេញទឹកធ្វើប្រព្រឹត្តិកម្មរួច នៅកិច្ចប្រប្រជុំអន្តរជាតិ

2023/08/30 12:04:17 pm        87
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio មានផែនការស្វះស្វែងពន្យល់ជាអន្តរជាតិអំពីការបញ្ចេញទឹកដែលត្រូវបានពង្រាវនិងធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងសមុទ្រ នៅក្នុងកិច្ចប្រជុំអន្តរជាតិនៅសប្តាហ៍ក្រោយ។ ចំណាត់ការនេះធ្វើឡើងក្នុងពេលមានការជំទាស់ពីប្រទេសចិនក្នុងការបញ្ចេញទឹកសំណល់នេះ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែសីហា។លោក Kishida ត្រូវបានកំណត់ពេលធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីនិងប្រទេសឥណ្ឌា អំឡុងដំណើរទស្សនកិច្ចរយៈពេល៧ថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ។ លោកនឹងចូលរួមកិច្ចប្រជុំកំពូល ជាមួយបណ្តាមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន និងប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង២០។លោកនាយករដ្ឋមន្ត្រី មានផែនការឆ្លៀតឱកាសដើម្បីស្វែងរកការយល់ដឹងពីអន្តរជាតិ។ បញ្ហានេះបានកើតមានឡើងខណៈប្រទេសចិនបន្តបង្កើនការរិះគន់របស់ខ្លួនលើប្រទេសជប៉ុន។ ប្រទេសចិន បានផ្អាកការនាំចូលទាំងអស់នូវអាហារសមុទ្ររបស់ជប៉ុនបន្ទាប់ពីការបញ្ចេញទឹកសំណល់ពីរោងចក្រ Fukushima បានចាប់ផ្តើម។ រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ទទួលរងការបំផ្លាញ៣ដងដោយរញ្ជួយដី និងរយៈរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១។ លោក Kishida មានផែនការពន្យល់ថា ការបញ្ចេញទឹកសំណល់បង្ហាញពីគ្មានហានីភ័យចំពោះសុវត្ថិភាព ខណៈស្តង់ដាវិទ្យាសាស្ត្រកំពុងត្រូវបានបំពេញ។ លោកក៏មានបំណងបញ្ជាក់ច្បាស់ថា ប្រទេសជប៉ុន នឹងបន្តផ្តល់ព័ត៌មានស្តីពីបញ្ហានេះក្នុងលក្ខណៈតម្លាភាពខ្ពស់។មន្ត្រីជប៉ុនម្នាក់និយាយថារដ្ឋាភិបាល មានបំណងឆ្លៀតឱកាសបង្ហាញដល់បណ្តាប្រទេសដ៏ទៃទៀតថា ការសម្រេចចិត្តរបស់ប្រទេសចិនដើម្បីដាក់បម្រាមទាំងស្រុងលើការនាំចូលអាហារសមុទ្រជប៉ុន គឺពុំមានមូលដ្ឋានផ្អែកលើភស្តុតាងវិទ្យាសាស្ត្រឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចកំណត់បានហើយក្រុមមនុស្សដែលវាយបំផ្លាញរថយន្តនៅខណ្ឌដូនពេញ បើមិនចូលខ្លួននឹងមានវិធានការច្បាប់
04/17/2026 09:04 PM
អ្នកវិទ្យាសាស្ត្របកស្រាយប្រវត្តិភូគព្ភសាស្ត្រនៃជ្រលងភ្នំ Grand Canyon
04/17/2026 08:04 PM
វិមានក្រឹមឡាំង៖ សហប្រតិបត្តិការយានដ្រូនរបស់អឺរ៉ុបជាមួយអ៊ុយក្រែន គឺជាការចូលរួមខ្លាំងឡើងៗ នៅក្នុងសង្គ្រាម
04/17/2026 08:04 PM
អតីតប្រធានាធិបតីមីយ៉ាន់ម៉ា មានសេរីភាព ក្រោយការលើកលែងទោស ពាក់ព័ន្ធការផ្ដន្ទាទោសក្រោយរដ្ឋប្រហារ
04/17/2026 08:04 PM
UN៖ ស្រ្តី និងក្មេងស្រី ៤៧នាក់ ត្រូវបានសម្លាប់ក្នុង ១ថ្ងៃ អំឡុងសង្រ្គាមហ្កាហ្សា
04/17/2026 08:04 PM
លោក Macron និងលោក Starmer រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិសុខច្រកសមុទ្រ Hormuz
04/17/2026 08:04 PM
ប្រធានាធិបតីលីបង់ បញ្ជាក់ថា កិច្ចចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺ «សំខាន់ណាស់»
04/17/2026 07:04 PM
មនុស្ស ៦នាក់ ស្លាប់ និងមនុស្ស ៤៣នាក់ រងរបួសនៅអ៊ុយក្រែន ក្នុងការវាយប្រហាររបស់រុស្ស៊ី រយៈពេល ១ថ្ងៃកន្លងមកនេះ
04/17/2026 07:04 PM
រដ្ឋមន្រ្តីការពារជាតិ៖ អ៊ីស្រាអែលនឹងបន្តគ្រប់គ្រងទឹកដីដែលពួកគេដណ្តើមបាននៅភាគខាងត្បូងលីបង់
04/17/2026 07:04 PM
អាល្លឺម៉ង់មិនចូលរួមបេសកកម្មច្រកសមុទ្រ Hormuz នោះទេ រហូតដល់សន្តិភាពសម្រេចបាន
04/17/2026 07:04 PM