គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ការមកដល់របស់ជនអន្តោប្រវេសន៍ដ៏ច្រើនមិនធ្លាប់មានពីមុនមក បានដាក់សម្ពាធលើប្រទេសអ៊ីតាលី

2023/08/28 12:44:26 pm        54
អ៊ីតាលី៖ ប្រមុខនគរបាលរដ្ឋនៃខេត្ត Agrigento លោក Emanuele Ricifari បានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃអាទិត្យ (២៧ សីហា)ថា យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ប្រមាណ៤.២០០នាក់ បានទៅដល់ដល់ទីក្រុង Lampedusa ប្រទេសអ៊ីតាលី កាលពីចុងសប្តាហ៍ ដែលជាចំនួនច្រើនបំផុតក្នុងកំណត់ត្រានៃការមកដល់របស់ជនអន្តោប្រវេសន៍។ទិន្នន័យរបស់ក្រសួងមហាផ្ទៃបង្ហាញថា ប្រទេសអ៊ីតាលី ដែលជាផ្លូវដ៏សំខាន់មួយទៅកាន់ទ្វីបអឺរ៉ុបសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន និងជនអន្តោប្រវេសន៍រាប់រយរាប់ពាន់នាក់ផ្សេងទៀត បានមើលឃើញការមកដល់នៃជនអន្តោប្រវេសន៍ចំនួន១០៧.៥៣០នាក់ តាមសមុទ្ររហូតមកទល់ពេលនេះ ដោយកើនឡើងប្រហែល៤៥.០០០នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។លោក Ricifari បាននិយាយថា ការមកដល់ចុងក្រោយបំផុតនៃជនអន្តោប្រវេសន៍ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើកោះ Lampedusa និងក្រុមអាជ្ញាធរ ប៉ុន្តែពួកគេកំពុងដោះស្រាយបញ្ហានេះហើយ។ ទីភ្នាក់ងារព័ត៌មាន Ansa របស់ប្រទេសអ៊ីតាលីបាននិយាយថា ក្រុមអាជ្ញាធរកំពុងខិតខំប្រឹងប្រែងដើម្បីពន្លឿនការផ្ទេរអ្នកមកដល់ថ្មីពីកោះនេះទៅកាន់តំបន់ Porto Empedocle នៅលើដីគោកនៃកោះស៊ីស៊ីលី៕

ការវាយប្រហារតាមអាកាសរបស់អាមេរិក បណ្តាលឲ្យសកម្មប្រយុទ្ធ al Shabaab ១៣នាក់ស្លាប់នៅសូម៉ាលី

2023/08/28 12:42:08 pm        59
សូម៉ាលី៖ យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានជឿថា បានសម្លាប់ក្រុមអ្នកប្រយុទ្ធ al Shabaab ១៣នាក់ នៅប្រទេសសូម៉ាលីភាគខាងត្បូង ជាអ្វីដែលខ្លួនបានចាត់ទុកថាជាការវាយប្រហារតាមអាកាសស្វ័យការពាររួម តាមសំណើរបស់រដ្ឋាភិបាលប្រទេសសូម៉ាលី។ រដ្ឋាភិបាលប្រទេសសូម៉ាលី និងកងកម្លាំងសម្ព័ន្ធមិត្ត បានចាប់ផ្តើមយុទ្ធនាការមួយរយៈពេលមួយឆ្នាំមកហើយដែលយុទ្ធនាការនេះ បានរុញច្រានក្រុម al Shabaab ជាក្រុមមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា នៅខាងក្រៅផ្នែកនៃមជ្ឈមណ្ឌលរបស់ប្រទេស ទោះបីជាក្រុមនេះ បន្តអនុវត្តការវាយប្រហារទ្រង់ទ្រាយធំៗក៏ដោយ។ទីបញ្ជាការអាហ្វ្រិកអាមេរិកបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសកាលពីយប់ថ្ងៃសៅរ៍ លើក្រុម al Shabaab នៅជិតទីក្រុង Seiera មានចម្ងាយប្រមាណ៤៥គីឡូម៉ែត្រភាគពាយព្យទីក្រុង Kismayo តាមសំណើរបស់រដ្ឋាភិបាល។ទីបញ្ជាការអាហ្វ្រិកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយធ្វើការជាមួយកងទ័ពជាតិសូម៉ាលី ការវាយតម្លៃបឋមរបស់ទីបញ្ជាការអាហ្វ្រិកអាមេរិក ការវាយប្រហារតាមអាកាស បានសម្លាប់ក្រុមអ្នកប្រយុទ្ធ al Shabaab ១៣នាក់ ហើយគ្មានជនស៊ីវិលណាម្នាក់រងរបួសឬស្លាប់នោះទេ។ កងទ័ពនិង ក្រុមអ្នកប្រយុទ្ធសម្ព័ន្ធមិត្ត របស់ប្រទេសសូម៉ាលី កាលពីថ្ងៃសុក្រដណ្តើមយកបានទីក្រុង El Buur ជាទីតាំងលាក់ខ្លួនធំរបស់ជីវពលក្រុម al Shabaab នៅក្នុងតំបន់ភាគកណ្តាលរបស់ប្រទេស ជាការទម្លាយភាពទាល់ច្រកដ៏សំខាន់នៅក្នុងយុទ្ធនាការនេះ។ទោះជាយ៉ាងណា អ្នកវិភាគយោធាភាគច្រើន និងអ្នកដែលពាក់ព័ន្ធនៅក្នុងយូទ្ធនាការ បាននិយាយថា ការប្តេជ្ញារបស់រដ្ឋាភិបាលដើម្បីលុបបំបាត់ក្រុមនេះ មិនប្រាកដប្រជានៅឡើយ៕

លោកZelenskyy៖ លោកនឹងស្នើសុំវិធានការប្រឆាំងអំពើពុករលួយកាន់តែតឹងរ៉ឹងនៅសប្តាហ៍នេះ

2023/08/28 12:39:31 pm        73
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ដែលបានចែករំលែកនៅលើបណ្តាញតេឡេក្រាមរបស់លោក កាលពីថ្ងៃអាទិត្យថា រូបលោក នឹងស្នើសុំសភានៅសប្តាហ៍ខាងមុខនេះ ឲ្យបង្កើនទណ្ឌកម្ម សម្រាប់អ្នកទាំងឡាយណាដែលត្រូវបានរកឃើញកំហុសពីអំពើពុករលួយ អំឡុងពេលសង្គ្រាមនេះ។ លោក និយាយថា«ខ្ញុំបានកំណត់នូវភារកិច្ចមួយ សម្រាប់និតិបញ្ញតិ និងសមាជិកសភាអ៊ុយក្រែនដែលនឹងត្រូវផ្តល់ឲ្យនូវសំណើរបស់ខ្ញុំដើម្បីចាត់ទុកអំពើពុករលួយជាអំពើក្បត់ជាតិខ្ពស់ ក្នុងពេលសង្គ្រាម»។លោក និយាយថា «ខ្ញុំគិតថា សភានឹងទទួលសំណើនេះហើយបន្ទាប់មកការជួបប្រជុំគ្នា នឹងធ្វើឡើងនៅក្នុងតុលាការរបស់សភា។លោក Zelenskyy ជាអ្នកដែលបាននិយាយថាការបញ្ចប់អំពើពុករលួយ គឺជាគន្លឹះដើម្បីធ្វើឲ្យរុស្ស៊ីបរាជ័យ ហើយសង្ឃឹមថា តាមរយៈការប្រយុទ្ធប្រឆាំងអំពើពុករលួយ លោកនឹងធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់ដៃគូនានាដើម្បីជួយគាំទ្រកិច្ចប្រឹងប្រែងស្តារឡើងវិញ ដែលនឹងចំណាយប្រាក់រាប់ពាន់លានដុល្លារ។ ភាពរង្គោះរង្គើរបស់រដ្ឋាភិបាលជាបន្តបន្ទាប់ជុំវិញអំពើពុករលួយ រួមមានទាំងការដកចេញមេបញ្ជាការជ្រើសរើសយោធាប្រចាំតំបន់ទាំងអស់នៅខែនេះរបស់លោក Zelenskyy បន្ទាប់ពីការធ្វើសវនកម្មនៅទូទាំងប្រទេស។ ប្រទេសអ៊ុយក្រែនមានចំណាត់ថ្នាក់ទី១១៦ ក្នុងចំណោមប្រទេសចំនួន១៨០ប្រទេស ស្ថិតនៅលើសន្ទស្សន៍វាយតម្លៃអំពើពុករលួយចុងក្រោយរបស់អង្គការតម្លាភាពក្រុមយុទ្ធនាការអន្តរជាតិ។ឧបនាយករដ្ឋមន្ត្រីលោកស្រី Iryna Vereshchuk បាននិយាយនៅលើកម្មវិធីតេឡេក្រាមកាលពីថ្ងៃអាទិត្យថាយើងកំពុងខិតទៅជិតយ៉ាងឆាប់រហ័ស នៅចំណុចដែលវានឹងជាយើងឬពួកគេ។ កត្តាខាងក្នុងនិងខាងក្រៅ មានមាន័យថា ការធ្វើឲ្យរស់រានរដ្ឋ កំពុងចាប់ផ្តើមពឹងផ្អែកលើសមត្ថភាពរបស់អ៊ុយក្រែនដើម្បីបំផ្លាញយ៉ាងពិតបា្រកដអំពើពុករលួយ ជាក្រុមសង្គម។លោក Zelenskyy និយាយថា អ្នកទាំងឡាយណាដែលត្រូវបានរកឃើញកំហុសត្រូវតែប្រឈមមុខចំពោះតុលាការ។ ប្រសិនបើមានភស្តុតាង អ្នកនោះត្រូវតែជាប់ពន្ធនាគារ៕

មនុស្សយ៉ាងហោច ៥នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះក្នុងរោងចក្រផលិតផាវខុសច្បាប់នៅប្រទេសឥណ្ឌា

2023/08/28 12:37:12 pm        78
ឥណ្ឌា៖ សារព័ត៌មានក្នុងស្រុករាយការណ៍ថា ហេតុការណ៍ផ្ទុះក្នុងរោងចក្រផលិតផាវខុសច្បាប់ បានសម្លាប់មនុស្សយ៉ាងហោច ៥នាក់ នៅសង្កាត់ North 24 Pargana ស្ថិតក្នុងរដ្ឋភាគខាងកើតបឹងហ្គាល់ខាងលិច ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យម្សិលមិញ ។  យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អគារផ្តល់ជាទីតាំងរោងចក្រផលិតផាវ បានបាក់ ហើយជនរងគ្រោះដោយសាររលាកភ្លើងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ។  មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍ផ្ទុះនេះឡើង មិនត្រូវបាននគរបាលដឹងនោះទេ ស្របពេលដែលប្រតិបត្តិការរុករក កំពុងបន្តដើម្បីស្វែងរកជនរងគ្រោះបន្ថែមទៀត ។  គួរឲ្យដឹងថា ឧបទ្ទេវហេតុឧស្សាហកម្ម មិនមែនជារឿងចម្លែកនោះទេនៅក្នុងប្រទេសឥណ្ឌា ហើយពួកគេតែងតែដាក់ការស្តីបន្ទោសលើមនុស្សដែលរំលោភបទដ្ឋានសុវត្ថិភាព ហើយនិងកង្វះខាតការអង្កេតរបស់ក្រុមមន្រ្តីរដ្ឋាភិបាល ៕

បារាំង នឹងហាមប្រាមការស្លៀកពាក់អាបាយ៉ារបស់មូស្លីមនៅក្នុងសាលារដ្ឋ

2023/08/28 12:34:49 pm        61
បារាំង៖រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទេសបារាំងបាននិយាយកាលពីថ្ងៃអាទិត្យ (២៧សីហា)ថា ប្រទេសបារាំង នឹងហាមឃាត់កុមារមិនឱ្យស្លៀកសម្លៀកបំពាក់អាបាយ៉ា ជាឈុតរ៉ូបរលុង នឹងវែង ដែលពាក់ដោយស្ត្រីមូស្លីមមួយចំនួននៅក្នុងសាលារៀនដែលគ្រប់គ្រងដោយរដ្ឋ។ប្រទេសបារាំង ដែលបានអនុវត្តបម្រាមដ៏តឹងរ៉ឹងលើសញ្ញាសាសនានៅក្នុងសាលារដ្ឋ ចាប់តាំងពីច្បាប់សតវត្សទី១៩ ដោយដកឥទ្ធិពលសាសនាកាតូលិកប្រពៃណីចេញពីការអប់រំសាធារណៈ បានតស៊ូធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំដើម្បីដោះស្រាយជាមួយកំណើនជនជាតិភាគតិចមូស្លីមក្នុងប្រទេស។ ក្នុងឆ្នាំ២០០៤ ប្រទេសនេះ បានហាមប្រាមពាក់ស្បែរុំក្បាលនៅក្នុងសាលារៀន និងបានអនុម័តបម្រាមលើការពាក់ស្បៃគ្របលើផ្ទៃមុខទាំងមូលនៅទីសាធារណៈនៅក្នុងឆ្នាំ២០១០ ដែលធ្វើឱ្យមនុស្សមួយចំនួននៅក្នុងសហគមន៍ឥស្លាមដ៏រឹងមាំ ដែលមានប្រជាជនចំនួនប្រាំលាននាក់របស់ខ្លួននេះ ខឹងសម្បាយ៉ាងខ្លាំង។ការការពារលទ្ធិសាសនានិយម គឺជាជំនឿដ៏មុតមាំនៅក្នុងប្រទេសបារាំង ដែលកើតឡើងនៅទូទាំងវិសាលគមនយោបាយ ចាប់ពីពួកឆ្វេងនិយមដែលលើកតម្កើងតម្លៃសេរីភាពនៃភាពស្មើគ្នា រហូតដល់ក្រុមអ្នកបោះឆ្នោតស្តាំនិយមជ្រុល ដែលព្យាយាមរារាំងប្រឆាំងនឹងកំណើនតួនាទីរបស់សាសនាឥស្លាមនៅក្នុងសង្គមបារាំង៕

ព្យុះត្រូពិក Idalia ត្រូវបានគេរំពឹងថានឹងវាយប្រហាររដ្ឋ Florida ក្នុងនាមជាព្យុះសង្ឃរា

2023/08/28 12:32:32 pm        68
ម៉ិកស៊ិក៖  ព្យុះត្រូពិក Idalia ដែលបានវិវត្តន៍ខ្លួននៅក្នុងសមុទ្រការ៉ាអ៊ីបកាលពីថ្ងៃអាទិត្យ ទំនងក្លាយជាការគំរាមកំហែងដល់រដ្ឋ Florida សហរដ្ឋអាមេរិក ពេលដែលវាពង្រឹងកម្លាំងក្លាយជាព្យុះសង្ឃរា នៅឈូងសមុទ្រម៉ិកស៊ិកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។  មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក(NHC) បាននិយាយកាលពីថ្ងៃអាទិត្យថា ព្យុះមួយនេះ បានបោកបក់ក្នុងល្បឿនខ្យល់បក់ ៦៥គ.មក្នុង១ម៉ោង ហើយនិងអាចឈានដល់កម្លាំងព្យុះកម្រិតទី ១ ជាមួយនឹងកម្លាំងខ្យល់បក់ ១៤៥គ.មក្នុង១ម៉ោង ពេលដែលគេព្យាករណ៍ថា វានឹងបោកបក់ដល់ដីគោកនៅតាមតំបន់ឆ្នេរភាគពាយ័ព្យរដ្ឋ Florida នាថ្ងៃពុធខាងមុខនេះ ។  លោក Jamie Rhomeគឺជាអនុប្រធាន NHC និយាយថា តំបន់ជាច្រើនរបស់រដ្ឋ Florida ងាយនឹងរងគ្រោះជាពិសេសដោយសារការជន់លិច បង្កឡើងពីការកញ្ជ្រោលឡើងរបស់ព្យុះ ។  បច្ចុប្បន្នព្យុះត្រូពិក Idalia ស្ថិតនៅជិតព្រែកជីក Yucatanនៅចម្ងាយប្រហែល ១៣០គ.មភាគឦសានកោះ Cozumelប្រទេសម៉ិកស៊ិក ៕

ពលរដ្ឋកោះ Mallorca ប្រទេសអេស្ប៉ាញត្រៀមទប់ទល់មហន្តរាយព្យុះដ៏ធ្ងន់ធ្ងរ

2023/08/28 12:30:09 pm        56
អេស្ប៉ាញ៖ ភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង បានវាយបក់បោកផ្នែកជាច្រើន នៅកោះ Balearic រួមទាំងកោះ Mallorca និងកោះ Catalonia នៅប្រទេសអេស្ប៉ាញ ភាគឦសាន កាលពីថ្ងៃអាទិត្យ។ ខ្យល់បក់ខ្លាំងបណ្តាលឲ្យដើមឈើបាក់រលំ តុនិងកៅអីនៅហាងកាហ្វេរហោះខ្ចាត់ខ្ចាយ ហើយកម្ទេចកម្ទី បានហោះទៅប៉ះអគារនៅក្បែរនោះ។អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា ដោយឡែកមនុស្សមួយចំនួនបានរងរបួស កាលពីថ្ងៃអាទិត្យអំឡុង ឧបទ្ទវហេតុទាក់ទងទៅនឹងអាកាសធាតុនេះ រួមមានទាំងនាវាទេសចរណ៍ P&O Cruises Britannia ដែលចូលចតនៅកោះ Mallorca ប្រទេសអេស្បាញ។ អាជ្ញាធរកំពង់ផែ នៅក្នុងរដ្ឋធានី Palma បាននិយាយថា នាវា បានបុកជាមួយ នាវាដឹកប្រេងដោយសារតែខ្យល់បោកបក់ខ្លាំង។ សារព័ត៌មាន BBC បានរាយការណ៍ថានាវាពុំបានចូលចតក្នុងពេលមានព្យុះនោះទេ។នាវាទេសចរណ៍ P&O បានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុទាក់ទងនឹងអាកាសធាតុខណៈធ្វើដំណើរតាមបណ្តោយ កោះ Palma de Mallorca ។អ្នកនាំពាក្យនាវាទេសចរណ៍ P&O Cruises របស់ក្រុមហ៊ុន Carnival បាននិយាយថាមនុស្សមួយចំនួនបានរងរបួសស្រាល ហើយកំពុងត្រូវបានយកចិត្តទុកដាក់ពីសំណាក់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅលើនាវា៕

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ជួបសមភាគីចិននៅទីក្រុងប៉េកាំងដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ច

2023/08/28 12:26:27 pm        55
អាមេរិក៖  រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោកស្រី Gina Raimondoបានជួបជាមួយសមភាគីចិនលោក Wang Wentao (វ៉ាង វិនថាវ)នៅទីក្រុងប៉េកាំងនាថ្ងៃចន្ទនេះ ស្របពេលដែលប្រទេសទាំង ២បើកកិច្ចប្រជុំស្វែងរកការពង្រឹងទំនាក់ទំនងធុរកិច្ច ។  លោកស្រី Raimondoដែលនឹងចូលរួមជំនួបរយៈពេល ៣ថ្ងៃជាមួយក្រុមមេដឹកនាំចិន និងក្រុមមេដឹកនាំធុរកិច្ចនោះ និយាយនៅក្នុងជំនួបនោះថា វាសំខាន់ខ្លាំងណាស់កាលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២របស់ពិភពលោក មាននូវទំនាក់ទំនងសេដ្ឋកិច្ចប្រកបដោយស្ថិរភាព ។  ដោយឡែក លោក Wangនិយាយថា ចិនត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការជាមួយគ្នា ដើម្បីពង្រឹងបរិស្ថានគោលនយោបាយអំណោលផលជាងមុន សម្រាប់វិស័យធុរកិច្ចចិន និងអាមេរិក ។  សូមបញ្ជាក់ថា ទំនាក់ទំងរបស់ប្រទេសទាំង ២ស្ថិតក្នុងស្ថានភាពតានតឹង ពេលដែលទីក្រុងវ៉ាស៊ីងតោន ធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីរារាំងចិនមិនឲ្យចូលដល់ឧបករណ៍ពាក់កណ្តាលចម្លង ស្របពេលដែលទីក្រុងប៉េកាំង រឹតត្បិតការដឹកជញ្ជូនពីក្រុមហ៊ុនបន្ទះឈីបលេចធ្លោ Micron Technology ហើយនិងវាយឆ្មក់ និងពិន័យក្រុមហ៊ុនអាមេរិក Mintz Groupនូវទឹកប្រាក់ ១,៥លានដុល្លារ សម្រាប់ការធ្វើការងារស្ថិតិពុំមានការអនុញ្ញាត ។  ទីក្រុងប៉េកាំង បានផ្តាច់ទំនាក់ទំនងជជែកពិភាក្សាជាមួយទីក្រុងវ៉ាស៊ីងតោន លើបញ្ហាយោធា បរិយាកាស និងបញ្ហាជាច្រើនទៀតកាលពីខែសីហា ឆ្នាំ ២០២២ ដើម្បីសងសឹកនឹងដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដែលចិនប្រកាសសិទ្ធិជាដែនដីរបស់ខ្លួន ៕

ប្រទេសអ៊ីរ៉ង់៖ ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅតែបន្តផ្អែកលើច្បាប់ក្នុងស្រុក

2023/08/28 12:13:22 pm        102
អ៊ីរ៉ង់៖ នៅពេលគេសួរអំពីរបាយការណ៍ទាក់ទងនឹងទីក្រុងតេអេរ៉ង់ដែលកាត់បន្ថយការចម្រាញ់៦០ភាគរបស់ខ្លួន ប្រធាននុយក្លេអ៊ែរ លោក ម៉ូហាម៉េដ អ៊ីស្លាមី (Mohammad Eslami) បាននិយាយកាលពីថ្ងៃអាទិត្យថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ប្រទេសអ៊ីរ៉ង់ នៅតែបន្តផ្អែកលើក្របខណ្ឌដែលបង្កើតឡើងដោយសភារបស់ប្រទេសនេះ។ លោកអ៊ីស្លាមី បាននិយាយដោយសំដៅទៅលើច្បាប់ពាក់ព័ន្ធមួយថា៖ «ការពង្រឹងនុយក្លេអ៊ែររបស់យើងនៅបន្តដោយផ្អែកលើច្បាប់ក្របខ័ណ្ឌយុទ្ធសាស្ត្រ»។កាលពីដើមខែនេះ សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានបន្ថយល្បឿនយ៉ាងខ្លាំងដែលខ្លួនកំពុងប្រមូលផ្តុំសារធាតុអ៊ុយរ៉ានីញ៉ូមដែលត្រូវបានចម្រាញ់ជិតឈានដល់កម្រិតផលិតអាវុធបាន ហើយបានកាត់បន្ថយឃ្លាំងស្តុកទុកមួយចំនួន ជាចំណាត់ការដែលអាចជួយបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងស្តារកិច្ចចរចាឲ្យកាន់តែទូលំទូលាយឡើងវិញអំពីការងារនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។ក្នុងឆ្នាំ ២០២០ សភាដ៏រឹងរ៉ឹងរបស់ប្រទេសអ៊ីរ៉ង់ បានអនុម័តច្បាប់ដែលតម្រូវឲ្យរដ្ឋាភិបាលចាត់វិធានការដូចជាការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមលើសពីដែនកំណត់ ដែលបានកំណត់ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់ទីក្រុងតេអេរ៉ង់ ប្រសិនបើភាគីផ្សេងទៀត មិនអនុវត្តតាមកិច្ចព្រមព្រៀងនេះទាំងស្រុងនោះ៕

មនុស្ស២៣នាក់ បានស្លាប់ ក្នុងការវាយប្រហាររបស់ក្រុមហួទី ក្នុងប្រទេសយ៉េមែនភាគខាងត្បូង

2023/08/28 11:49:50 am        79
យ៉េមែន៖ មនុស្សយ៉ាងហោចណាស់២៣នាក់ បានស្លាប់ក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា រវាងទាហានរដ្ឋាភិបាលយ៉េមែន និងក្រុមហួទី ក្នុងខេត្តឡាច (Lahj)ភាគខាងត្បូង កាលពីថ្ងៃអាទិត្យ ខណៈរដ្ឋាភិបាលយ៉េមែនរិះគន់ក្រុមកងជីវពលចំពោះការទាត់ចោលកិច្ចខិតខំប្រឹងប្រែងសន្តិភាពដើម្បីបញ្ចប់សង្រ្គាម ។  ក្រុម ហួទី (Houthis) បានបើកការវាយប្រហារលើកងទ័ពរដ្ឋាភិបាលនៅក្នុងតំបន់យ៉ាហ្វេ (Yafae )នៃទីក្រុង ឡាច (Lah) ដោយបានបង្កឱ្យមានការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់ក្រុម ហួទី១៥ នាក់ ទាហានគាំទ្ររដ្ឋាភិបាល៨នាក់ និងយ៉ាងហោចណាស់១០នាក់ទៀតរងរបួស។លោកមហាម៉េដ អាល់ ណាគីប ( Mohammed Al-Naqeeb )អ្នកនាំពាក្យកងកម្លាំងភាគខាងត្បូងគាំទ្រឯករាជ្យដែលគ្រប់គ្រង តំបន់យ៉ាហ្វេ បានហៅការវាយប្រហាររបស់ក្រុមហួទី លើតំបន់នេះ ថាជាការវាយប្រហារ ដ៏ធបំផុត និងបង្ហូរឈាមបំផុត របស់កងជីវពលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបន្ថែមថាកងកម្លាំងរបស់ពួកគេអាចវាយលុកក្រុម ហួទី ដោយបង្ខំពួកគេឲ្យដកថយ ក្រោយរងរបួសធ្ងន់។លោក Al-Naqeeb បានប្រាប់សារព័ត៌មានArab News ថា ការវាយប្រហាររបស់កងជីវពល ហួទី លើ តំបន់Yafae គឺជាការឆ្លើយតបទៅនឹងសម្បទានទាំងអស់ដែលផ្តល់ដោយរដ្ឋាភិបាលស្របច្បាប់ និងគំនិតផ្តួចផ្តើមសន្តិភាព។ ចាប់តាំងពីដើមឆ្នាំមុន នៅពេលបទឈប់បាញ់ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិចូលជាធរមាន អរិភាពបានថយចុះយ៉ាងខ្លាំង ជាចម្បងនៅខាងក្រៅទីក្រុងម៉ារីប (Marib) ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។  ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលយ៉េមែនបាននិយាយថា ក្រុមហួទីបានបន្តការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើសង្កាត់លំនៅដ្ឋាន និងគោលដៅយោធានៅ ទីក្រុង ឡាច ទីក្រុង ម៉ារីប និង ទីក្រុងតៃស៍(Taiz)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចោរប្លន់ធនាគារនៅប្រទេសអ៊ីតាលី ចាប់មនុស្ស ២៥នាក់ ជាចំណាប់ខ្មាំង
04/17/2026 03:04 PM
នាយករដ្ឋមន្ត្រី៖ អង់គ្លេសចង់ឲ្យច្រកសមុទ្រហ័រមូសត្រូវបានបើកឡើងវិញ ដោយគ្មានបុរេលក្ខខណ្ឌ
04/17/2026 03:04 PM
បីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅរមណីយដ្ឋានព្រែកកាំពីរ យ៉ាងច្រើនកុះករ
04/17/2026 03:04 PM
កងទ័ពលីបង់រាយការណ៍អំពី«សកម្មភាពឈ្លានពាន»របស់អ៊ីស្រាអែល ដែលជា «ការរំលោភលើបទឈប់បាញ់»
04/17/2026 03:04 PM
ប្រធានទីភ្នាក់ងារថាមពល៖ អឺរ៉ុបនៅសល់ប្រេងឥន្ធនៈយន្តហោះប្រហែល ៦សប្តាហ៍ទៀត
04/17/2026 02:04 PM
ស៊ូដង់ចូលដល់ឆ្នាំទី៤នៃសង្គ្រាម ខណៈដែលមន្ត្រីនានាសោកស្ដាយចំពោះ «វិបត្តិដែលគេបោះបង់ចោល»
04/17/2026 02:04 PM
សង្គ្រាមអ៊ីរ៉ង់បង្ហាញពីស្ថានភាពចុះខ្សោយនៃកងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេស
04/17/2026 02:04 PM
ប្រមុខUN ជំរុញឲ្យមាន «ការគោរព» ចំពោះបទឈប់បាញ់អ៊ីស្រាអែល-លីបង់
04/17/2026 02:04 PM
បទឈប់បាញ់រយៈពេល ១០ថ្ងៃ រវាងអ៊ីស្រាអែល និងលីបង់ ចូលជាធរមាន
04/17/2026 02:04 PM
ចូលឆ្នាំថ្មីបីថ្ងៃនៅរតនគិរីពលរដ្ឋ និងទេសចរដើរលេងកម្សាន្តជាង ១៥ម៉ឺននាក់ កើនឡើងជាងឆ្នាំមុន
04/17/2026 01:04 PM