បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់១០ម៉ឺនដុល្លារ ឃាត់ខ្លួនជនសង្ស័យ០៤នាក់
ស្លាប់១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៦ថ្ងៃ,ពីថ្ងៃទី២០ដល់២៥សីហានេះ
ឃាត់ខ្លួនជនបរទេសចំនួន៥នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង
បង្ក្រាបក្រុមចោរកាច់កម៉ូតូទាំងសំបុក ៦នាក់ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

ក្រុមអ្នកតវ៉ាបានសម្តែងការខកចិត្តចំពោះនគរបាលខេត្តផុនចាប ប្រទេសប៉ាគីស្ថាន បន្ទាប់ពីមានការវាយប្រហារ

2023/08/17 12:34:14 pm        213
ប៉ាគីស្ថាន៖ នគរបាលបានល្បាតក្នុងទីក្រុង Jaranwala ប្រទេសប៉ាគីស្ថាន បន្ទាប់ពីហ្វូងប្រជាជនមូស្លីម បានវាយប្រហារសហគមន៍គ្រិស្តសាសនាកាលពីថ្ងៃពុធ (១៦ សីហា)។ ក្រុមនគរបាល និងមេដឹកនាំសហគមន៍បាននិយាយថា ហ្វូងមនុស្សគ្មានសណ្តាប់ធ្លាប់ បានបំផ្លិចបំផ្លាញព្រះវិហារជាច្រើនកន្លែង និងបានដុតបំផ្លាញលំនៅឋានជាច្រើនខ្នង បន្ទាប់ពីបានចោទប្រកាន់សមាជិកពីរនាក់របស់ពួកគេ ពីបទប្រមាថគម្ពីរកូរ៉ាន។កាលពីល្ងាចថ្ងៃដដែលនោះ ក្រុមអ្នកស្រុកឥស្លាមបានតវ៉ាប្រឆាំងនឹងការពន្យារពេលក្នុងការចាប់ខ្លួនជនសង្ស័យ ដែលចោទប្រកាន់ថាបានប្រព្រឹត្តការប្រមាថនេះ។ អ្នកនាំពាក្យនគរបាលលោក Naveed Ahmad បាននិយាយថា គ្រិស្តសាសនិកទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថមើលងាយ ដោយបន្ថែមថា ពួកគេ និងសមាជិកគ្រួសារបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ នគរបាលបាននិយាយថា ករណីប្រឆាំងនឹងគ្រិស្តបរិស័ទនេះ ទាក់ទងនឹងទំព័រនៃគម្ពីរកូរ៉ាន ដែលបានរកឃើញ ជាមួយនឹងពាក្យប្រមាថមួយចំនួនសរសេរជាពណ៌ក្រហមនៅលើនោះផងដែរ៕

ការវាយឆ្មក់របស់រុស្ស៊ីលើឆ្នេរសមុទ្រទួរគី ជាការសាកល្បងការតាំងចិត្តរបស់លោក អឺដូហ្គាន់

2023/08/17 12:31:24 pm        337
ទួរគី៖ ការវាយឆ្មក់របស់រុស្ស៊ី លើនាវាមួយនៅឆ្ងាយពីឆ្នេរសមុទ្រនៃប្រទេសទួរគី នាំមកនូវការហៀរចេញពីសង្រ្គាមអ៊ុយក្រែន ទៅកាន់ព្រំដែននៃអង្គការណាតូ មួយផ្សេងទៀត ហើយបានបង្កើនហានិភ័យខណៈដែលទីក្រុងអង់ការ៉ា ព្យាយាមបញ្ចុះបញ្ចូលទីក្រុងម៉ូស្គូ ឱ្យត្រលប់ទៅកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដែលនឹងធ្វើឱ្យសមុទ្រខ្មៅមានភាពស្ងប់ស្ងាត់ឡើងវិញ។កងម៉ារីនប្រដាប់អាវុធរុស្ស៊ី បានវាយឆ្មក់នាវាដែលមានមូលដ្ឋាននៅទួរគី តាមរយៈឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យចម្ងាយប្រហែល៦០គីឡូម៉ែត្រ (៣៧ម៉ាយល៍) ពីឆ្នេរសមុទ្រភាគពាយព្យនៃប្រទេសទួរគី ក្នុងដែនទឹកអន្តរជាតិ ប៉ុន្តែនៅជិតទីក្រុងអ៊ីស្តង់ប៊ុល ជាអ្វីដែលទីក្រុងម៉ូស្គូហៅថា អធិការកិច្ច មុនពេលខ្លួនធ្វើដំណើរទៅកាន់អ៊ុយក្រែន។ ប្រទេសទួរគី ដែលជាយោធាធំទីពីររបស់អង្គការណាតូ មិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈអំពីឧប្បត្តិហេតុ ដែលបានកើតឡើងនៅភាគខាងត្បូងនៃប្រទេសសង្រ្គាម ដែលបានអូសបន្លាយរយៈពេលមួយឆ្នាំកន្លះនៅសមុទ្រខ្មៅខាងជើងនោះទេ។ក្រុមអ្នកវិភាគបាននិយាយថា នេះសាកល្បងការតាំងចិត្តរបស់ប្រធានាធិបតី ថាយីប អឺដូហ្គាន់ (Tayyip Erdogan) ក្នុងការរក្សាទំនាក់ទំនងល្អជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដែលលោក អឺដូហ្គាន់ បានអញ្ជើញទៅកាន់ប្រទេសទួរគីក្នុងខែនេះ ដើម្បីពិភាក្សាអំពីការបន្តកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ក្នុងការការពារការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។ចាប់តាំងពីរុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅកាលពីខែមុនមក ទាំងរុស្ស៊ី និងអ៊ុយក្រែនបានចេញការព្រមាន និងការវាយប្រហារ លើនាវានៅឆ្នេរសមុទ្ររបស់ពួកគេ ដោយជំរុញឱ្យមានការព្រួយបារម្ភថាហានិភ័យនៃការដឹកជញ្ជូនពាណិជ្ជកម្មអាចកើនឡើងនៅទូទាំងសមុទ្រទាំងមូល៕

បេសកកម្មUN ជំរុញឲ្យប្រទេសលីបង់ និងអ៊ីស្រាអែល ចូលរួមកិច្ចចរចា ដើម្បីបញ្ចៀសឧប្បត្តិហេតុនៅព្រំដែន

2023/08/17 12:28:32 pm        210
UN៖ មេបញ្ជាការកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ (UNIFIL) លោក អារ៉ូលដូ ឡាហ្សារ៉ូ សាអែន (Aroldo Lazaro Saenz) កាលពីថ្ងៃពុធ បានជំរុញឲ្យប្រទេសលីបង់ និងអ៊ីស្រាអែលចូលរួមកិច្ចពិភាក្សា ដើម្បីជៀសវាងឧប្បត្តិហេតុនៅតាមខ្សែបន្ទាត់ពណ៌ខៀវ (Blue Line)។សេចក្តីថ្លែងការណ៍របស់UNIFIL បានដកស្រង់សម្តីលោកឡាហ្សារ៉ូ សាអែន ដោយបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំត្រីភាគីជាមួយមន្រ្តីជាន់ខ្ពស់មកពីកងកម្លាំងប្រដាប់អាវុធលីបង់ (LAF) និងកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅទីតាំងរបស់UN ក្នុងទីក្រុងរ៉ាស អាល់ ណាកូរ៉ា ( Ras al-Naqoura) ភាគខាងត្បូងប្រទេសលីបងថា៖«ប្រធាន UNIFIL បានអំពាវនាវឲ្យមានការចូលរួមនៅក្នុងកិច្ចពិភាក្សាអំពីខ្សែបន្ទាត់ពណ៌ខៀវ (Blue Line) ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់មួយចំនួន»។ នៅក្នុងកិច្ចប្រជុំនេះ លោក ឡាហ្សារ៉ូ សាអែន បានសម្តែងការព្រួយបារម្ភរបស់លោកចំពោះភាពតានតឹងដែលកំពុងកើនឡើងនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល ហើយបានអំពាវនាវឲ្យភាគីពាក់ព័ន្ធស្វែងរកការគាំទ្រពីUNIFIL ដើម្បីដោះស្រាយជម្លោះ។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖«ប្រធាន UNIFIL បានជំរុញឲ្យភាគីនានា បន្តប្រើប្រាស់យន្តការទំនាក់ទំនង និងការសម្របសម្រួលរបស់UNIFIL ខណៈពេលដែលជៀសវាងសកម្មភាពឯកតោភាគី»។ខ្សែបន្ទាត់ពណ៌ខៀវ ដែលត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០០ លាតសន្ធឹងចម្ងាយ ១២០ គីឡូម៉ែត្រ និងបម្រើដើម្បីផ្ទៀងផ្ទាត់ការដកកងកម្លាំងអ៊ីស្រាអែលចេញពីភាគខាងត្បូងប្រទេសលីបង់។ វាជាខ្សែកំណត់ព្រំដែនបណ្ដោះអាសន្នរហូតដល់ប្រទេសទាំងពីរ បានបង្កើតព្រំដែនដីរបស់ខ្លួនជាផ្លូវការ៕

ចំហេះព្រៃនៅកោះ ថេនណឺរីហ្វ របស់អេស្ប៉ាញ បានរាលដាលពាសពេញភាគខាងជើងកោះ

2023/08/17 12:25:54 pm        185
អេស្ប៉ាញ៖ ចំហេះព្រៃដែលបានឆាបឆេះនៅក្នុងឧទ្យានជាតិភ្នំមួយនៅលើកោះ ថេនណឺរីហ្វ (Tenerife) របស់អេស្ប៉ាញកាលពីថ្ងៃពុធ បានរាលដាលដល់ផ្ទៃដីទំហំ១.៨០០ហិចតា ក្នុងរយៈពេល២៤ម៉ោង ខណៈដែលក្រុមពន្លត់អគ្គិភ័យបានព្យាយាមពន្លត់ចំហេះ ស្របពេលមានស្ថានភាពដីទួលដ៏លំបាក។បរិវេណនៃចំហេះបានពង្រីកដល់ទំហំ២២គីឡូម៉ែត្រ (១៤ ម៉ាយល៍) ឆ្លងកាត់ព្រៃស្ងួតគ្របដណ្តប់លើគែមទាំងពីរនៃជ្រលងភ្នំដ៏ចោតនៅជិតភ្នំភ្លើង Mount Teide( ថេដេ) ជាកំពូលខ្ពស់បំផុតរបស់ប្រទេសអេស្ប៉ាញ ដែលរារាំងការចូលទៅកាន់តំបន់នោះ។ក្រុមអាជ្ញាធរបានដាក់បញ្ជូនយន្តហោះចំនួន១៤គ្រឿង ព្រមទាំងអ្នកពន្លត់អគ្គិភ័យចំនួន២៥០នាក់ និងបុគ្គលិកយោធាទៅកាន់ទីតាំងចំហេះផងដែរ។ យន្តហោះទម្លាក់គ្រាប់បែកទឹកបានទៅដល់កាលពីរសៀលថ្ងៃពុធពីដីគោក ហើយយន្តហោះពីរផ្សេងទៀតត្រូវបានគេរំពឹងថានឹងទៅដល់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។លោកស្រី Vicky Palma ទីប្រឹក្សាចំហេះព្រៃនៃក្រុមប្រឹក្សាកោះ Tenerife បានប្រាប់វិទ្យុ Canarias ថា ការធ្លាក់ចុះសីតុណ្ហភាពដែលរំពឹងទុកនៅពេលយប់ដល់ប្រហែល ២០អង្សាសេ (៦៨ហ្វារិនហៃ) ទំនងជានឹងបង្កើនកម្លាំងខ្យល់នៅក្នុងតំបន់ ដែលជាកត្តាជំរុញដល់ចំហេះនេះផងដែរ៕

បណ្ដាប្រទេស BRICS នឹងជួបប្រជុំគ្នានៅអាហ្រ្វិកខាងត្បូង ដើម្បីកាត់បន្ថយឥទ្ធិពលរបស់លោកខាងលិច

2023/08/17 12:23:27 pm        204
អាហ្រ្វិកខាងត្បូង៖ មេដឹកនាំ BRICS ជួបប្រជុំគ្នានៅអាហ្រ្វិកខាងត្បូងនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីមធ្យោបាយបង្វែរក្រុមប្រទេសវប្បធម៌ចម្រុះ ដែលមានចំនួនមួយភាគបួននៃសេដ្ឋកិច្ចពិភពលោក ទៅជាកម្លាំងភូមិសាស្ត្រនយោបាយដែលអាចប្រឈមមុខនឹងការឥទ្ធិពលគ្រប់ដណ្តប់របស់ប្រទេសលោកខាងលិចក្នុងកិច្ចការពិភពលោក។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលប្រឈមមុខនឹងដីកាចាប់ខ្លួនអន្តរជាតិជុំវិញឧក្រិដ្ឋកម្មសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន នឹងមិនចូលរួមជាមួយបណ្ដាមេដឹកនាំមកពីប្រទេសប្រេស៊ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងនោះទេ ស្របពេលមានការខ្វែងគំនិតគ្នា អំពីថាតើត្រូវពង្រីកប្លុកដើម្បីរួមបញ្ចូលប្រទេសសកលខាងត្បូង រាប់សិបប្រទេសដែលកំពុងតម្រង់ជួរចូលរួម ឬយ៉ាងណា។ដោយរីកសាយភាយពាសពេញពិភពលោក ហើយជាមួយនឹងសេដ្ឋកិច្ចដែលដំណើរការតាមរបៀបផ្សេងៗគ្នាដ៏ទូលំទូលាយ កត្តាសំខាន់នៃការបង្រួបបង្រួមក្រុមប្រទេស BRICS គឺការមន្ទិលសង្ស័យពីសណ្តាប់ធ្នាប់ពិភពលោក ដែលពួកគេមើលឃើញថាបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តប្រទេសអ្នកមាន ដែលជាអ្នកលើកកម្ពស់បទដ្ឋានអន្តរជាតិដែលពួកគេអនុវត្ត ប៉ុន្តែពួកគេតែងតែមិនគោរពសណ្តាប់ធ្នាប់នោះ។ព័ត៌មានលម្អិតមួយចំនួនបានលេចចេញអំពីប្រធានបទដែលពួកគេគ្រោងនឹងពិភាក្សា ប៉ុន្តែការពង្រីកខ្លួនរបស់ប្លុកនេះ ត្រូវបានគេរំពឹងថានឹងមានកម្រិតខ្ពស់នៅក្នុងរបៀបវារៈ ខណៈដែលប្រទេសចំនួន៤០ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួម ទាំងផ្លូវការ ឬក្រៅផ្លូវការ នេះបើយោងតាមអាហ្រ្វិកខាងត្បូង។ ប្រទេសទាំងនោះរួមមាន អារ៉ាប៊ីសាអូឌីត អាហ្សង់ទីន និងអេហ្ស៊ីបផងដែរ៕

សហរដ្ឋអាមេរិក៖ មិនមានការគំរាមកំហែងច្បាស់លាស់ណាមួយចំពោះសម្ព័ន្ធមិត្តណាតូពីកងកម្លាំងWagner ទេ

2023/08/17 12:20:21 pm        266
អាមេរិក៖ អ្នកនាំពាក្យសន្តិសុខជាតិសហរដ្ឋអាមេរិក លោក John Kirby បាននិយាយកាលពីថ្ងៃពុធ (១៦ សីហា) ថា យោងតាមសហរដ្ឋអាមេរិក គេមិនច្បាស់ទេថា តើកងកម្លាំងទាហានស៊ីឈ្នួល Wagner បង្កការគំរាមកំហែងទឹកដីមួយណានៅក្នុងទ្វីបអឺរ៉ុប។នៅពេលសាកសួរអំពីចលនានៃកងកម្លាំងរបស់ក្រុមទាហានស៊ីឈ្នួល Wagner លោក Kirby បាននិយាយថា កងអនុសេនាធំមួយចំនួននៅតែដាក់ពង្រាយនៅក្នុងទ្វីបអាហ្រ្វិក ហើយខ្លះបានបញ្ជូនទៅកាន់ប្រទេសបេឡារុស្ស និងខ្លះទៀតអាចស្ថិតនៅក្នុង ឬនៅជិតប្រទេសអ៊ុយក្រែន។ លោកឧត្តមនាវីឯក Kirby បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងយកចិត្តទុកដាក់ចំពោះសកម្មភាពបង្កហេតុ និងវោហាសាស្ត្រដែលគួរឱ្យស្អប់ខ្ពើម ចេញពីរដ្ឋធានី Minsk របស់បេឡារុស្ស។កាលពីថ្ងៃពុធ រដ្ឋាភិបាលលីទុយអានី បានសម្រេចបិទច្រកព្រំដែនចំនួនពីរក្នុងចំណោមច្រកព្រំដែនចំនួនប្រាំមួយរបស់ប្រទេសនេះជាមួយប្រទេសបេឡារុស្ស ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយ ប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមទាហានស៊ីឈ្នួល Wagner Group របស់រុស្ស៊ីបានជ្រកកោននៅក្នុងប្រទេសនេះ។រដ្ឋាភិបាលលីទុយអានី មិនបានពន្យល់ពីកាលៈទេសៈ និងការគំរាមកំហែងនៅក្នុងហេតុផលរបស់ខ្លួន សម្រាប់ការបិទព្រំដែនចាប់ពីថ្ងៃសុក្រ នៅចំណុចឆ្លងកាត់ជនបទទាំងពីរ ដែលមិនត្រូវបានប្រើប្រាស់ដោយរថយន្តពាណិជ្ជកម្មនោះទេ៕

អ្នកក្រុងអាត្លង់តា ប្រតិកម្មនឹងសំណុំរឿងរបស់លោក ដូណាល់ ត្រាំ ខណៈដែលរដ្ឋអាជ្ញាស្នើឲ្យមានការកាត់ទោសនៅខែមីនា ឆ្នាំ២០២៤

2023/08/17 12:17:09 pm        225
អាមេរិក៖ ខណៈដែលរដ្ឋអាជ្ញារដ្ឋ Georgia បានស្នើសុំកំណត់យកខែមីនា ឆ្នាំ២០២៤ ជាពេលវេលាសម្រាប់ការកាត់ទោសអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជ្រៀតជ្រែកការបោះឆ្នោតនោះ អ្នកស្រុកដែលរស់នៅទីក្រុងអាត្លង់តា មានទស្សនៈលាយឡំគ្នាលើការចោទប្រកាន់ចុងក្រោយនេះ។លោក Samuel Huggins អ្នកស្រុកអាត្លង់តា វ័យ៧០ឆ្នាំបាននិយាយថា «ខ្ញុំមិនចង់ឃើញរឿងបែបនេះកើតឡើងលើនរណាម្នាក់នោះទេ។ និយាយការពិតទៅចុះ ក្នុងគំនិតរបស់ខ្ញុំ ខ្ញុំមិនចង់ឱ្យនរណាម្នាក់ត្រូវធ្វើទុកបុកម្នេញនោះទេ ជាពិសេសមេដឹកនាំនៃពិភពលោកសេរីមួយនេះ»។អ្នកស្រី Muriel Curtis វ័យ៧២ឆ្នាំ ជាអ្នករស់នៅទីក្រុងអាត្លង់តា បាននិយាយថា «ខ្ញុំគិតថាវាស័ក្តិសមណាស់ ព្រោះលោក ត្រាំ បានធ្វើកិច្ចការជាច្រើនពីក្រោយខ្នង និងមានឯកសារជាច្រើនដែលមិនបានប្រគល់ឱ្យរដ្ឋ។ វាដល់ពេលហើយដែលលោកត្រូវសងវិញ នូវអ្វីដែលលោកបានធ្វើ។ ប្រសិនបើអ្នកធ្វើខុស នោះអ្នកត្រូវតែទទួលខុសត្រូវ ហើយលុយមិនអាចទិញអ្វីគ្រប់យ៉ាងបាននោះទេ»។គណៈវិនិច្ឆ័យសហព័ន្ធ Fulton កាលពីថ្ងៃអង្គារ (១៦ សីហា) បានចោទប្រកាន់លោក ត្រាំ និងសហការីរបស់លោកចំនួន១៨នាក់ផ្សេងទៀត ដោយចោទប្រកាន់អតីតប្រធានាធិបតីរូបនេះថា បានព្យយាមបង្វែរលទ្ធផលចាញ់ការបោះឆ្នោតឆ្នាំ២០២០ របស់ខ្លួនដាក់លើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន។ក្រុមមេធាវីរបស់លោក ត្រាំ បានជំទាស់ក្នុងករណីឧក្រិដ្ឋកម្មផ្សេងទៀត ដោយថាការកាត់ក្ដីណាមួយលើលោក ត្រាំ ត្រូវតែកំណត់បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ រួច។ ការិយាល័យរដ្ឋអាជ្ញាពិសេសរបស់សហរដ្ឋអាមេរិកលោក Jack Smith ក៏បានស្នើសុំចៅក្រមសហព័ន្ធវ៉ាស៊ីនតោន ឌីស៊ី ឲ្យកំណត់កាលបរិច្ឆេទចាប់ផ្តើមការជំនុំជម្រះនៅថ្ងៃទី២ ខែមករា លើការចោទប្រកាន់ដែលលោក ត្រាំ ពីបទរៀបចំផែនការបង្វែរលទ្ធផលការបោះឆ្នោតឆ្នាំ២០២០ផងដែរ៕

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសការបិទដែនដីជម្លោះ ណាហ្គ័រណូ-ការ៉ាបាក់

2023/08/17 12:14:21 pm        111
UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាកាលពីថ្ងៃពុធ (១៦ សីហា) អំពីការបិទដែនដីជម្លោះ ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) បន្ទាប់ពីអតីតរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងខែនេះ បាននិយាយថា ការបិទតំបន់នេះអាចឈានទៅរក «អំពើប្រល័យពូជសាសន៍» លើប្រជាជនអាមេនីក្នុងស្រុក។រដ្ឋមន្ត្រីការបរទេសអាមេនី លោក Ararat Mirzoyan(អារ៉ារ៉ាត មៀហ្សូយ៉ាន) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ការការពារមហន្តរាយនៅក្នុងតំបន់ គឺជាកាតព្វកិច្ចស្នូលរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ តំណាងរបស់ប្រទេសអាស៊ែបៃហ្សង់ ប្រចាំអង្គការសហប្រជាជាតិ លោក Yashar Aliyev បានចាត់ទុកការអះអាងរបស់លោក Mirzoyan ថាជា«ការចោទប្រកាន់គ្មានភស្តុតាង និងគ្មានមូលដ្ឋានត្រឹមត្រូវ»។មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ លោកស្រី Edem Wosornu បានប្រាប់ក្រុមប្រឹក្សាថា ការផ្តល់ជំនួយមនុស្សធម៌ដោយគណៈកម្មាធិការអន្តរកាកបាទក្រហមអន្តរជាតិ (ICRC) ត្រូវតែអនុញ្ញាតឱ្យបន្តឡើងវិញតាមរយៈបណ្ដាញផ្លូវដែលដំណើរការ។ដែនដីការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែប្រជាជនរបស់តំបន់នេះចំនួន១២០.០០០នាក់ គឺជាជនជាតិភាគតិចអាមេនីច្រើនលើសលប់ ហើយទឹកដីដែលនៅសេសសល់មួយរបស់តំបន់នេះភ្ជាប់ទៅនឹងប្រទេសអាមេនី គឺច្រករបៀងឡាឈីន (Lachin) ដែលត្រូវបានគ្រប់គ្រងដោយកងរក្សាសន្តិភាពរុស្ស៊ី ត្រូវបានរំខានជាលើកដំបូងនៅកាលពីខែធ្នូ៕

ក្រុមអ្នកនេសាទកូរ៉េខាងត្បូង ប្រមូលផ្តុំគ្នាប្រឆាំងនឹងផែនការបញ្ចេញទឹកសំណល់វិទ្យុសកម្មរបស់ជប៉ុន

2023/08/17 12:11:53 pm        95
កូរ៉េខាងត្បូង៖ ក្រុមអ្នកនេសាទកូរ៉េខាងត្បូងជាង១.០០០នាក់នៅតំបន់ឆ្នេរភាគខាងត្បូងនៃតំបន់ហ្គោវ៉្យុង (Goheung) បានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធ ដែលជាផ្នែកមួយនៃការប្រមូលផ្តុំតវ៉ានាពេលថ្មីៗនេះក្នុងចំណោមអ្នកនេសាទក្នុងស្រុក ដើម្បីប្រឆាំងនឹងគម្រោងការរបស់ប្រទេសជប៉ុន ក្នុងការការបញ្ចេញទឹកសំណល់វិទ្យុសកម្មទៅក្នុងមហាសមុទ្រ។ក្រុមអ្នកតវ៉ាបានសង្កត់ធ្ងន់ថា ប្រសិនបើទឹកសំណល់វិទ្យុសកម្មត្រូវបានបញ្ចេញទៅក្នុងមហាសមុទ្រ ការខូចខាតនឹងកើតឡើងចំពោះប្រព័ន្ធអេកូឡូស៊ីទាំងអស់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងអ្នកនេសាទទាំងអស់ដែលរស់នៅពឹងផ្អែកលើការរកស៊ីក្នុងសមុទ្រផងដែរ។ យោងតាមការស្ទង់មតិលើមនុស្សពេញវ័យជនជាតិកូរ៉េខាងត្បូងចំនួន១.០០០នាក់ ក្នុងខែឧសភា មនុស្សចំនួន៨៥,៤ភាគរយបានប្រឆាំងនឹងការបញ្ចេញទឹកសំណល់វិទ្យុសកម្មរបស់ប្រទេសជប៉ុននេះ ខណៈដែលមនុស្ស៧២ភាគរយបាននិយាយថា ពួកគេនឹងកាត់បន្ថយការប្រើប្រាស់ផលិតផលសមុទ្រ ប្រសិនបើទឹកសំណល់ត្រូវបានបង្ហូរទៅក្នុងមហាសមុទ្រ។ស្របពេលមានការរិះគន់យ៉ាងទូលំទូលាយពីក្នុងប្រទេស និងក្រៅប្រទេស រដ្ឋាភិបាលជប៉ុនបាននិងកំពុងជំរុញឱ្យបញ្ចេញទឹកសំណល់មានមេរោគនុយក្លេអ៊ែរ នៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលរងការវាយប្រហារដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិកាលពីខែមីនា ឆ្នាំ២០១១៕

ចំហេះព្រៃនៅកាណាដា គំរាមដល់ទីក្រុងនានា ខណៈរដ្ឋាភិបាលចេញបទបញ្ជាជម្លៀសពលរដ្ឋ

2023/08/17 12:08:59 pm        94
កាណាដា៖ ក្រុមមន្ត្រីប្រទេសកាណាដា បានចេញបទបញ្ជាជម្លៀសពលរដ្ឋ នៅរដ្ឋធានី Yellowknife ដែនដីភាគពាយព្យ និងសហគមន៍តូចៗជាច្រើនកាលពិថ្ងៃពុធ ខណៈចំហេះព្រៃទ្រង់ទ្រាយធំ បានគំរាមកំហែងដល់ទីក្រុងទន្លេ Hay កាលពីពេលយប់។ ក្រុមជាច្រើនកំពុងធ្វើការជម្លៀស នៅតំបន់ទន្លេ Hay ជាសហគមន៍មួយមានពលរដ្ឋប្រមាណ៣.០០០នាក់ នៅលើបឹងធំ Great Slave Lake ដឹកជញ្ជូនដោយរថយន្តក្រុង ឬយន្តហោះ កាលពីយប់ថ្ងៃពុធខណៈអគ្គិភ័យខិតជិតមកដល់។ មន្ត្រីព័ត៌មានអគ្គិភ័យ លោក Mike Westwick បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃពុធថា នៅតំបន់ទន្លេHay បានឃើញអគ្គិភ័យ នៅភាគខាងត្បូងសហគមន៍របស់ពួកគេកើនឡើង ដែលខិតកាន់តែកៀកទីក្រុងនៅថ្ងៃនេះ។ យើងបានមើលឃើញអគ្គិភ័យមានសកម្មភាពខ្ពស់នៅក្នុងតំបន់នោះ ហើយវាកំពុងរាលដាលយ៉ាងឆាប់រហ័ស។ លោក Westwick និយាយថា អណ្តាតភ្លើង នឹងទៅដល់ទីក្រុង Yellowknife នៅចុងសប្តាហ៍នេះដោយពុំមានភ្លៀងធ្លាក់ ហើយពលរដ្ឋនៅរដ្ឋធានី កំពុងត្រូវបានស្នើសុំឲ្យចាកចេញ ជាផ្នែកមួយនៃ ការជម្លៀសតាមដំណាក់កាល ដោយចាប់ផ្តើមជាមួយសហគមន៍ដែលមានការគំរាមកំហែងខ្លាំងបំផុត។អង្គភាពអគ្គិភ័យនៅដែនដីភាពពាយព្យ បាននិយាយថា មានហានីភ័យដល់ទីក្រុង Yellowknife ។ ក្រុមរបស់យើង រួមជាមួយទីក្រុង Yellowknife កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីពន្យឿតការកើនឡើងអគ្គិភ័យ និងការពារសហគមន៍។ ដែនដីភាគពាយព្យ បានប្រកាសរដ្ឋក្នុងគ្រាអាសន្នកាលពីល្ងាចថ្ងៃអង្គារ ហើយយោធានាកាណាដា ត្រូវបានដាក់ពង្រាយដើម្បីជួយទប់ទល់អណ្តាតភ្លើង និងដឹកជញ្ជូនពលរដ្ឋមួយចំនួនតាមយន្តហោះទៅកាន់ទីសុវត្ថិភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការស្ទង់មតិ៖ ប្រជាជនបារាំងភាគច្រើនចង់បានការបោះឆ្នោតថ្មី ប្រសិនបើរដ្ឋាភិបាលដួលរលំ
08/27/2025 06:08 PM
អ៊ីរ៉ង់ប្រកាសថា កងកម្លាំងរបស់ខ្លួន បានសម្លាប់ភេរវករ ១៣នាក់ នៅខេត្តភាគអាគ្នេយ៍
08/27/2025 06:08 PM
អ៊ីស្រាអែល បង្កើនប្រតិបត្តិការនៅទីក្រុងហ្កាហ្សា ខណៈលោក Trump សម្លឹងមើលផែនការក្រោយសង្រ្គាម
08/27/2025 06:08 PM
ឧបទ្ទវហេតុរថយន្តដឹកសិស្សសាលា នៅអូស្ត្រាលី បណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់ និង ១១នាក់ផ្សេងទៀតរងរបួស
08/27/2025 06:08 PM
អ្នកជំនាញ៖ការបោះបង់ចោលការទិញប្រេងពីរុស្ស៊ីរបស់ឥណ្ឌា ទំនងជាមិនកើតឡើងទេ
08/27/2025 06:08 PM
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ទទួលជួបនគរបាលពិសេសទីក្រុងហុងកុង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងាររវាងសមត្ថកិច្ចប្រទេសទាំង០២
08/27/2025 06:08 PM
ប្រមុខការទូត៖ អ៊ីរ៉ង់អាចនឹងបន្តការប្រឈមមុខដាក់គ្នា ជាមួយអ៊ីស្រាអែល
08/27/2025 06:08 PM
កម្ពុជាធ្វើបច្ចុប្បន្នភាពផែនទី និងពង្រឹងប្រព័ន្ធស្បៀង ឆ្លើយតបការវិវត្តថ្មីៗ និងបញ្ហាប្រឈម
08/27/2025 06:08 PM
អតីតយុទ្ធជន ៤០គ្រួសារ ចាប់ឆ្នោតដើម្បីត្រៀមទទួលអំណោយផ្ទះ និងដី ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាស្អែកនេះ
08/27/2025 06:08 PM
ចិន៖ កិច្ចពិភាក្សារំសាយអាវុធនុយក្លេអ៊ែរត្រីភាគី ជាមួយអាមេរិក និងរុស្ស៊ី គឺ «មិនសមហេតុផល»
08/27/2025 05:08 PM