គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ជប៉ុនជំរុញការត្រៀមទប់ទល់ជាមុនសម្រាប់ការបាញ់បង្ហោះផ្កាយរណប

2023/08/23 11:31:24 am        196
ជប៉ុន៖ រដ្ឋាភិបាលជប៉ុន កំពុងចាត់វិធានការដែលអាចធ្វើទៅបានទាំងអស់ ដើម្បីត្រៀមទប់ទល់សម្រាប់ការបាញ់បង្ហោះនូវអ្វីដែលប្រទេសកូរ៉េខាងជើងនិយាយថាជាផ្កាយរណបសម្បនិម្មិត។ ប្រទេសកូរ៉េខាងជើង បានជូនដំណឹងដល់ឆ្មាំឆ្នេរប្រេទេសជប៉ុន កាលពីថ្ងៃអង្គារថា ផ្កាយរណប នឹងត្រូវបាញ់បង្ហោះនៅពេលណាមួយចន្លោះថ្ងៃទី២៤ និង៣១ ខែសីហា។នាយករដ្ឋមន្ត្រីលោក Kishida Fumio បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ទោះបីជាវត្ថុនោះគឺជាឧបករណ៍ជំរុញផ្កាយរណបក៏ដោយ ការបាញ់បង្ហោះដែលប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទីក បំពានទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកបាននិយាយថាសកម្មភាពបែបនេះ ធ្វើឲ្យពលរដ្ឋរបស់ប្រទេសជប៉ុនស្ថិតក្នុងគ្រោះថ្នាក់ខ្លាំង។ ក្រសួងការពារជាតិជឿជាក់ថា វត្ថុនេះទំនងជានឹងត្រូវបាញ់បង្ហោះនៅពេលចាប់ផ្តើមក្នុងពេលវេលាជាក់លាក់របស់ទីក្រុងព្យុងយ៉ាង និងតំបន់ឆ្លងកាត់ នៅជិតកោះ Sakishima ក្នុងខេត្ត Okinawa ភាគនិរតីប្រទេសជប៉ុន។ក្រសួងបានចេញបញ្ជាលើកងកម្លាំងស្វ័យការពារ ដើម្បីបំផ្លាញមីស៊ីលបាលីស្ទីកហោះចូលមក ដែលអាចធ្លាក់នៅក្នុងដែនដីរបស់ប្រទេសជប៉ុន។ នាវាពិឃាត Aegis របស់កងកម្លាំងស្វ័យការពារដែនសមុទ្រ ត្រូវបានដាក់ពង្រាយ នៅសមុទ្រចិនខាងកើត និងប្រព័ន្ធស្ទាក់ចាប់ PAC-3 ដាក់នៅលើដី ត្រូវបានដាក់ប្រចាំការនៅកោះ Okinawa ។រដ្ឋាភិបាលជប៉ុន បានបង្កើនវិធានការត្រៀមខ្លួនជាស្រេចនូវប្រព័ន្ធព្រមានភាពអាសន្ន J-Alert នៅទូទាំងប្រទេស។ ប្រព័ន្ធនេះត្រូវបានរៀបចំ ឲ្យមានសកម្មភាពស្វ័យប្រវត្តិដល់ប្រព័ន្ធវិទ្យុសាធារណៈទីក្រុង ដើម្បីចេញព័ត៌មានជម្លៀស៕

[BREAKING NEWS] នគរបាល៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន បានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រឡប់មកប្រទេសវិញ

2023/08/23 11:25:58 am        303
ថៃ៖ នគរបាលបាននិយាយនៅថ្ងៃពុធ (២៣ សីហា) នេះថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាប់ពន្ធនាគារ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនគរបាលទាំងយប់ បន្ទាប់ពីមានបញ្ហាសុខភាពនៅថ្ងៃដំបូងនៃការឃុំខ្លួន បន្ទាប់ពីការវិលត្រឡប់ពីការនិរទេសខ្លួនជាច្រើនឆ្នាំមក។

ចំហេះព្រៃដ៏ធំ បានបិទច្រកសមុទ្រ Dardanelles ប្រទេសទួរគី ជំរុញឲ្យមានការជម្លៀសពលរដ្ឋ

2023/08/23 11:00:14 am        237
ទួរគី៖ ក្រសួងនិងទីភ្នាក់ងារដឹកជញ្ជូន បាននិយាយកាលពីថ្ងៃអង្គារថា ការដឹកជញ្ជូនទំនិញពីសមុទ្រអេហ្សេ(Aegean) ទៅកាន់សមុទ្រ Marmara ត្រូវបានផ្អាកដោយសារតែចំហេះព្រៃនៅឆេះរាលដាលបន្ត នៅក្នុងខេត្ត Canakkale ភាគពាយព្យប្រទេសទួរគី។ច្រកសមុទ្រ Dardanelles គឺជាច្រកឆ្លងកាត់សំខាន់ប្រវត្តិសាស្ត្រ និងតូចចង្អៀត ភ្ជាប់សមុទ្រ Aegean ទៅកាន់សមុទ្រខ្មៅ បម្រើជាផ្លូវដឹកជញ្ជូនដ៏សំខាន់ សម្រាប់នាវាធ្វើដំណើររវាងសហភាពអឺរ៉ុប និងទ្វីបអាស៊ី។រដ្ឋមន្ត្រីក្រសួងកសិកម្មនិងរុក្ខាប្រម៉ាញ់ លោក Ibrahim Yumakli បាននិយាយថាចំហេះព្រៃ បានជំរុញឲ្យមានការជម្លៀសពលរដ្ឋនៅក្នុងភូមិចំនួន៦ក្នុងផ្លូវចំហេះព្រៃរាលដាល ដែលមានមជ្ឈមណ្ឌលទីបញ្ជាការទ័ពអាកាស Canakkale និងបរិវេណសាកលវិទ្យាល័យក្នុងតំបន់។ អាជ្ញាធរនិយាយថា យន្តហោះចំនួន៨គ្រឿង ឧទ្ធម្ភាគចក្រ២៦គ្រឿង ទូកតូចៗ១៨០គ្រឿង និងក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណ១១០០នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ៕

មនុស្ស២នាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវបានជម្លៀស នៅក្នុងប្រទេសឈីលី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង

2023/08/23 10:57:48 am        242
ឈីលី៖ បុគ្គលិកជួយសង្គ្រោះ បានជម្លៀសពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅតំបន់ Maule ភាគខាងត្បូងប៉ែកកណ្តាលប្រទេសឈីលី កាលពីថ្ងៃអង្គារ។មនុស្សយ៉ាងហោចណាស់២នាក់បានស្លាប់ដោយសារទឹកជំនន់ខណៈមនុស្សមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួន ឬត្រូវចាកចេញពីលំនៅឋាន។ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ បុគ្គលិកជួយសង្គ្រោះបានប្រើប្រាស់ទូកដើម្បីជួយជម្លៀសពលរដ្ឋនៅតាមដងផ្លូវដែលជន់លិច នៅកន្លែងដែលកម្រិតទឹកនៅក្នុងតំបន់ពិតប្រាកដបានឡើងដល់កំពូលដំបូលលំនៅឋាន។ប្រធានាធិបតីលោក Gabriel Boric បានប្រកាសរដ្ឋក្នុងគ្រាមហន្តរាយកាលពីថ្ងៃចន្ទ ខណៈចុះពិនិត្យតំបន់រងផលប៉ះពាល់ខ្លាំងបំផុតមួយកន្លែង មានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានី Santiago៕

មនុស្ស១៦នាក់ត្រូវបានរាយការណ៍ថា បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅម៉ិកស៊ិកភាគកណ្តាល

2023/08/23 10:55:09 am        236
ម៉ិកស៊ិក៖ មន្ត្រីមកពីវិទ្យាស្ថានអន្តោប្រវេសន៍INM ប្រទេសម៉ិកស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាពលរដ្ឋម៉ិកស៊ិក១៥នាក់ និងជនជាតិវ៉េណេស៊ុយអេឡាម្នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសម៉ិកស៊ិកភាគកណ្តាល កាលពីថ្ងៃអង្គារ។វិទ្យាស្ថានអន្តោប្រវេសន៍ INM បាននិយាយថា អ្នកដំណើរចំនួន៥២នាក់កំពុងធ្វើដំណើរនៅលើរថយន្តក្រុងមួយគ្រឿងលើផ្លូវហាយវ៉េ Miahuatlan-Coixtlahuaca( មីយ៉ាវ៉ាតឡាន-ខយត្លាវ៉ាកា) ប្រទេសម៉ិកស៊ិក រួមមានអ្នកដំណើរ១០នាក់មកពីប្រទេសវ៉េណេស៊ុយអេឡា ដែលពួកគេទាំងអស់មានការណាត់ជួបដើម្បីស្វែងរកការចូលដោយស្របច្បាប់ទៅកាន់សហរដ្ឋអាមេរិក។អ្នកដំណើរចំនួន៣៦នាក់ផ្សេងទៀត បានរងរបួស ហើយត្រូវបាននាំទៅកាន់មន្ទីរពេទ្យបន្ទាប់ពីរថយន្តក្រុងបានបុកជាមួយរថយន្តសណ្តោងមួយគ្រឿង។ យោងតាមវិទ្យស្ថាន INM បានឲ្យដឹងថា អ្នករងរបួស៩នាក់គឺជាជនជាតិវ៉េណេហ្ស៊ុយអេឡា ហើយក្នុងចំណោមអ្នកទាំងនេះ៣នាក់នៅតែសម្រាកនៅក្នុងមន្ទីរពេទ្យ ហើយនឹងមានការជួយគាំទ្រដើម្បីបញ្ជូនត្រលប់សាកសពអ្នកស្លាប់ទៅកាន់ប្រទេសវ៉េណេស៊ុយអេឡាវិញ៕

ប្រទេសកូរ៉េខាងត្បូង គ្រោងធ្វើសមយុទ្ធការពារទូទាំងប្រទេសជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំ ចំពេលមានការគំរាមកំហែងពីកូរ៉េខាងជើង

2023/08/23 10:51:48 am        226
កូរ៉េខាងត្បូង៖  ប្រទេសកូរ៉េខាងត្បូងគ្រោងធ្វើសមយុទ្ធការពារដែនអាកាសទូទាំងប្រទេសជាលើកដំបូងក្នុងរយៈពេល៦ ឆ្នាំ នៅថ្ងៃពុធនេះ ចំពេលមានការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដោយមានអ្នកថ្មើរជើងតម្រូវឲ្យជ្រកក្នុងជម្រក ហើយក្រុមអ្នកបើកបរបានស្នើឲ្យដកខ្លួនចេញពីតំបន់មួយចំនួន។សមយុទ្ធនេះ គឺជាធាតុសំខាន់នៃសមយុទ្ធការពារស៊ីវិលប្រចាំឆ្នាំ ឈ្មោះថា Ulchi (អ៊ុលឈី) ដែលធ្វើឡើងរួមជាមួយនឹងសមយុទ្ធ Ulchi Freedom Shield ដែលកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដើម្បីកែលម្អការឆ្លើយតបចំពោះការវាយប្រហាររបស់កូរ៉េខាងជើង ឬស្ថានការណ៍ផ្សេងៗទៀត។នៅវេលាម៉ោង២រសៀល សំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសនឹងបន្លឺឡើង ដោយអំពាវនាវឲ្យប្រជាពលរដ្ឋចេញពីផ្លូវប្រហែល១៥នាទី មុនពេលការជូនដំណឹងពីការប្រុងប្រយ័ត្ន ត្រូវបានបន្ធូរបន្ថយ នេះបើយោងតាមក្រសួងមហាផ្ទៃ និងសុវត្ថិភាព។ក្រុមអ្នកថ្មើរជើងត្រូវទៅដោយផ្ទាល់នូវទីជម្រកដែលបានកំណត់ ឬកន្លែងក្រោមដីនៅក្បែរនោះ ខណៈពេលដែលអ្នកបើកបរនៅក្នុងតំបន់ប្រហែល២០០នាក់នៅទូទាំងប្រទេស ត្រូវតែទាញទៅម្ខាងនៃផ្លូវ។ មនុស្សនៅក្នុងផ្សារទំនើបជិត ៥០០ រោងភាពយន្ត និងកន្លែងសាធារណៈផ្សេងទៀត នឹងត្រូវបានណែនាំឲ្យជម្លៀសចេញ៕

រដ្ឋតិចសាស់សាងសង់របងបន្លាលួសនៅតាមព្រំដែនអាមេរិក -ម៉ិកស៊ិក ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍

2023/08/23 10:49:19 am        410
អាមេរិក៖ ក្រុមអាជ្ញាធររដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក បានសាសង់របងបន្លាលួសកាលពីថ្ងៃចន្ទ ទី២១ខែសីហា នៅតាមបណ្ដាយព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ដើម្បីបញ្ឈប់ក្រុមជនអន្តោប្រវេសន៍មកពីទ្វីបអាមេរិក ។ ឆ្មាំជាតិបានចងខ្សែលួសបន្លាភ្លាប់នឹងរបងព្រំដែន និងតាមបណ្តោយច្រាំងទន្លេនៃទីក្រុង អេល ផាសូ (El Paso) រដ្ឋ តិចសាស (Texas) ក្បែរទីក្រុង ស៊ីដាដ ខ្វារ៉េស (Ciudad Juarez) ប្រទេសម៉ិកស៊ិក។រដ្ឋាភិបាលរបស់រដ្ឋក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានធ្វើរបង បិទផ្លូវ នៅតាមច្រាំងទន្លេនានា ដើម្បីទប់ស្កាត់ការជ្រៀតចូលរបស់ក្រុមជនអន្តោប្រវេសន៍ពីប្រទេសម៉ិកស៊ិក ដែលឆ្លងកាត់ទន្លេនេះ។ វិធានការចុងក្រោយបង្អស់របស់អភិបាលសាធារណរដ្ឋ លោក ក្រេក អាប៊ុត (Greg Abbott) បានពង្រីករបាំងដោយប្រើពោងបណ្ដែតទឹកពណ៌ទឹកក្រូចដ៏ធំនៅក្នុងទន្លេនេះ ។ ក្រសួងយុត្តិធម៌បានប្ដឹងរដ្ឋតិចសាស់ ជុំវិញការតវ៉ាដោយចោទថារដ្ឋតិចសាស់បានដំឡើងពោងបណ្ដែតទឹកដោយគ្មានការយល់ព្រមពីសហព័ន្ធត្រឹមត្រូវ និងការសិក្សាអំពីផលប៉ះពាល់របស់ពោងទាំងនោះលើសុវត្ថិភាពសាធារណៈ និងបរិស្ថាន។ រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមជនអន្តោប្រវេសន៍ បានឆ្លងកាត់ទន្លេនេះពីប្រទេសម៉ិកស៊ិក ទៅកាន់ទីក្រុង អ៊ូហ្គល ផាស (Eagle Pass) របស់សហរដ្ឋអាមេរិក ជាផ្នែកមួយនៃការកើនឡើងខ្ពស់នៃចំនួនជនអន្តោប្រវេសន៍ ដែលឆ្លងកាត់ដោយខុសច្បាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ៕

អ៊ុយក្រែនបាញ់ទម្លាក់យន្តហោះចម្បាំងចំនួន៥គ្រឿង«ក្នុងទឹកដីចូលជ្រៅក្នុងប្រទេសរុស្ស៊ី»

2023/08/23 10:18:46 am        299
 អ៊ុយក្រែន៖ យន្តហោះចម្បាំងរុស្ស៊ីចំនួន ៥ គ្រឿង ត្រូវបានបំផ្ទុះដោយអ៊ុយក្រែនក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ      ខណៈដែលចក្រភពអង់គ្លេស បាននិយាយថា ការវាយប្រហារដោយយានដ្រូនទៅលើគោលដៅនានាក្នុងប្រទេសរុស្ស៊ី កំពុងត្រូវបានបាញ់ចេញពីក្នុងទឹកដីរបស់ខ្លួន។ការអះអាងរបស់ក្រសួងការពារជាតិកាលពីថ្ងៃអង្គារ បានធ្វើឡើង ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានដកស្រង់ប្រភពចារកម្មដែលមានទំនាក់ទំនងនឹងការវាយប្រហារនាពេលថ្មីៗនេះលើមូលដ្ឋានទ័ពអាកាសដ៏ជ្រៅនៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងក្រុមវិច្ឆេទករ។ក្រសួងបានគូសបញ្ជាក់ពីការបំផ្លាញយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេងធុន Tupolev Tu-22 កាលពីថ្ងៃសៅរ៍នៅឯមូលដ្ឋានទ័ពអាកាសSoltsy-2 ភាគខាងត្បូងទីក្រុង St Petersburg ចម្ងាយប្រហែល៤០០ម៉ាយពីព្រំដែនអ៊ុយក្រែន ដោយនិយាយថា វាមិនទំនងទេដែលថា យានដ្រូនដែលបានបុកកម្ទេចយន្តហោះនោះ ត្រូវបានចាប់ផ្តើមដំណើរការពីប្រទេសអ៊ុយក្រែន។ក្រសួងនេះ បានឲ្យដឹងទៀតថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យានអាកាសគ្មានមនុស្សបើក(UAV)ដែលដូចឧទ្ធម្ភាចក្រនោះ គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

ចំនួនអ្នកស្លាប់ពីចំហេះព្រៃនៅរដ្ឋហាវ៉ៃ កើនឡើងដល់១១៥នាក់ ខណៈមនុស្សរាប់រយនាក់ទៀតនៅបាត់ខ្លួននៅឡើយ

2023/08/23 10:14:55 am        195
អាមេរិក៖ ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃកោះម៉ូអ៊ី ក្នុងរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក បានកើនឡើងដល់១១៥នាក់ គិតត្រឹមថ្ងៃចន្ទ (២១សីហា) នេះបើយោងតាមទិន្នន័យចំនួនអ្នកស្លាប់ពីតំបន់កោះម៉ូអ៊ី។ រហូតមកដល់ពេលនេះ ទីតាំងលំនៅឋានមួយជាន់ទាំងអស់នៅក្នុងតំបន់គ្រោះមហន្តរាយ ត្រូវបានធ្វើការស្វែងរក។ យោងតាមទីភ្នាក់ងារតំបន់បានឲ្យដឹងថា ក្រុមសង្គ្រោះ នឹងចាប់ផ្តើមស្វែងរកទីតាំងលំនៅដ្ឋាន និងពាណិជ្ជកម្ម ដែលមានច្រើនជាន់បន្តទៀត។ទីភ្នាក់ងារតំបន់នេះ បានចេញសេចក្តីជូនដំណឹងអំពីបញ្ហាទឹកដែលមិនមានសុវត្ថិភាពនៅទីក្រុងឡាហេណា និងតំបន់ Upper Kula ដោយស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់តែទឹកដប ឬទឹកស្អាតដែលផ្តល់ដោយរថយន្តផ្ទុកទឹក សម្រាប់ផឹក ដុសធ្មេញ ធ្វើទឹកកក រៀបចំអាហារ និងសម្រាប់ការប្រើប្រាស់ផ្សេងៗទៀត។អភិបាលកោះម៉ូអ៊ី លោក Richard Bissen បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សចំនួន៨៥០នាក់នៅតែបាត់ខ្លួន បន្ទាប់ពីចំហេះព្រៃបានឆាបឆេះពេញកោះកាលពីដើមខែនេះ ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។ ដំបូងឡើយមនុស្សជាង២.០០០នាក់ ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។ ចំហេះព្រៃនៅកោះម៉ូអ៊ី គឺជាចំហេះដ៏មហន្តរាយបំផុតនៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយសតវត្ស និងជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋហាវ៉ៃ ផងដែរ៕

ប៉ាគីស្ថាន បានបញ្ចប់ការសង្រ្គោះជនរងគ្រោះក្នុងឧបទ្ទវហេតុយានខ្សែកាប្លិ៍ ដែលភាគច្រើនជាកុមារ

2023/08/23 10:09:57 am        215
ប៉ាគីស្ថាន​៖ ក្រុមអ្នកសង្រ្គោះប៉ាគីស្ថាន បានទាញកុមារចំនួន៧នាក់ និងបុរសម្នាក់ ដោយសុវត្ថិភាព បន្ទាប់ពីយានខ្សែកាប្លិ៍របស់ពួកគេ បានជាប់គាំងសំកាំងលើអាកាសនៅលើជ្រោះនៅតំបន់ដាច់ស្រាយាលមួយកន្លែង កាលពីថ្ងៃអង្គារ ទី២២សីហា ដោយបានបញ្ចប់ប្រតិបត្តិការសង្រ្គោះរយៈជាង១៥ម៉ោង។   ប្រតិបត្តិការនៅលើអាកាសដ៏គ្រោះថ្នាក់ នៅក្នុងភាគខាងជើងរបស់ប្រទេសប៉ាគីស្ថាន  ត្រូវបានបញ្ចប់នៅកាលពីយប់មិញ បន្ទាប់ពីយានខ្សែកាប្លិ៍នេះ បានគាំងនៅពេលព្រឹក ដែលបណ្ដាលយានខ្សែកាប្លិ៍នេះសំកាំងលើអាកាសពេញមួយថ្ងៃ។លោកនាយករដ្ឋមន្ត្រៅចាំផ្ទះ អាន់វ៉ាអាល់ ហាក កាកា (Anwaar-ul-Haq Kakar) បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X ថា កុមារទាំងអស់ ត្រូវបានជួយសង្រ្គោះប្រកបដោយសុវត្ថិភាពនិងជោគជ័យ ។ ប្រតិបត្តិការសង្រ្គោះពីឧទ្ទម្ភាគចក្រយោធាមួយគ្រឿង ត្រូវបានលុបចោល នៅពេលយប់ បន្ទាប់ពីកុមារ២នាក់ ត្រូវបានយកចេញពីយានខ្សែកាប្លិ៍ដោយសុវត្ថិភាព។ ក្រុមមន្ត្រីបាននិយាយថា មួយក្នុងចំនៅយានខ្សែកាប្លិ៍ជាច្រើន ដែលដឹកទូយានខ្សែកាប្លិ៍ បានគាំងនៅម៉ោងប្រហែល ៧ ព្រឹក ខណៈសិស្សកំពុងធ្វើដំណើរទៅសាលារៀននៅតំបន់ភ្នំដាច់ស្រយាលមួយក្នុងក្រុងបាត់តាក្រាម (Battagram) ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងអ៊ីស្លាម៉ាបាដ។ មន្ត្រីជួយសង្គ្រោះមួយរូបនៅកន្លែងកើតហេតុបានប្រាប់សារព័ត៌មានរ៉យទ័រថា យានខ្សែកាប្លិ៍នេះ បានជាប់គាំងពាក់កណ្តាលផ្លូវឆ្លងកាត់ជ្រោះដែលមានកម្ពស់ប្រហែល ២៧៥ ម៉ែត្រ ពីលើដី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នគរសង្ក្រាន្ត៖ «ភូមិវប្បធម៌» ត្រៀមរួចរាល់សម្រាប់បង្ហាញពីវប្បធម៌ ប្រពៃណីខ្មែរក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ
04/13/2026 01:04 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យសាងសង់ផ្ទះ និងការរៀបចំស្នាក់ការភូមិរបស់អតីតយុទ្ធជនសម្រាប់ភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
04/13/2026 01:04 PM
ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ អញ្ជើញធ្វើពិធីបួងសួងសុំសេចក្តីសុខដល់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជានិងប្រជារាស្រ្តខ្មែរ នៅប្រាសាទព្រះវិហារ
04/13/2026 01:04 PM
កម្ពុជាជាប់លេខ៥ ក្នុងអាស៊ាន ជាគោលដៅវិនិយោគទាក់ទាញ ខណៈ​តំបន់​ក្លាយ​ជា​គន្លង​ថ្មី​សម្រាប់​វិនិយោគិនសកល
04/13/2026 12:04 PM
ក្នុងឱកាសឆ្នាំថ្មី សម្ដេចធិបតី បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាការពាររាល់សមិទ្ធផលជាតិ និងប្រជាជន​កម្ពុជា
04/13/2026 12:04 PM
ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅប្រទេសកូរ៉េខាងត្បូង បានរួម​គ្នា​រៀប​ចំ​កម្ម​វិធី​សង្ក្រាន្ត​ឆ្នាំថ្មី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
04/13/2026 12:04 PM
បញ្ជាការកងទ័ពជើងទឹកធ្វើពិធីសូត្រមន្តប្រោះព្រំជូននាយនាវី នាយនាវីរង និងពលនាវិក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
04/13/2026 12:04 PM
សម្ដេចតេជោ និពន្ធចម្រៀងពីរបទរំលឹកដល់ខួបលើកទី ៥១ឆ្នាំ នៃថ្ងៃសម្ដេចធ្លាក់ខ្លួនពិការនៅសមរភូមិ
04/13/2026 12:04 PM
ពលរដ្ឋអរគុណរាជរដ្ឋាភិបាលចំពោះការបន្តផ្តល់រថយន្តក្រុងឥតគិតថ្លៃ ទោះបីស្ថិតក្នុងវិបត្តិប្រេងឥន្ធនៈសកល
04/13/2026 12:04 PM
ពិធីប្រគល់ភារកិច្ចត្រូវបានធ្វើឡើងសម្រាប់ប្រធានាធិបតីអ៊ីរ៉ាក់ដែលជាប់ឆ្នោតថ្មី
04/13/2026 11:04 AM