ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

រលកកម្ដៅដ៏ខ្លាំងក្លាថ្មីមួយបានវាយប្រហារទីក្រុង Phoenix សហរដ្ឋអាមេរិក

2023/08/29 07:21:51 pm        158
រលកកម្ដៅដ៏ខ្លាំងក្លាមួយទៀតបានវាយប្រហារទៅលើទីក្រុង Phoenix រដ្ឋអារីហ្សូណា ជាមួយនឹងសីតុណ្ហភាពកើនឡើងដល់កម្រិត១១៦អង្សាហ្វារិនហៃ (៤៦,៦ អង្សាសេ) កាលពីថ្ងៃច័ន្ទ (២៨ សីហា)។ ការជូនដំណឹងអំពីរលកកម្ដៅថ្មី ធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីការធូរស្បើយ ដែលអ្នកស្រុកត្រូវការជាខ្លាំងបន្ទាប់ពីមានសីតុណ្ហភាពលើសពី១១០អង្សាហ្វារិនហៃ (៤៣ អង្សាសេ) រយៈពេល៣១ថ្ងៃពេញមួយខែកាលពីខែកក្កដា។លោក Alex Young ដែលជាអ្នកឧតុនិយមនាំមុខគេនៅការិយាល័យសេវាកម្មអាកាសធាតុជាតិទីក្រុង Phoenix បាននិយាយថា រដូវក្តៅនេះកំពុងប្រជែងនឹងកំណត់ត្រាក្តៅបំផុតក្នុងឆ្នាំ២០២០។ លោកបាននិយាយថា «បើនិយាយពីអ្វីដែលយើងដឹងជាមួយនឹងរយៈពេលនៃកំណត់ត្រា រលកកម្ដៅនៅរដូវក្តៅនេះ ជាពិសេសខែកក្កដា និងខែសីហា គឺជាកំណត់ត្រាដែលមិនធ្លាប់មានពីមុនមក»។លោក Charles Harris ជាអ្នករស់នៅរដ្ឋអារីហ្សូណា បានស៊ាំនឹងកម្ដៅរដូវក្តៅដ៏ក្ដៅគគុកនេះហើយ។ លោកបន្តដើរឡើងភ្នំជារៀងរាល់ថ្ងៃ បើទោះបីជាមានការណែនាំពីក្រុមមន្ត្រីឱ្យស្នាក់នៅក្នុងលំនៅឋានអំឡុងពេលសីតុណ្ហភាពក្តៅបំផុតក៏ដោយ។ លោក Harris បាននិយាយថា លោកបានស៊ាំនឹងកម្ដៅនេះហើយ ប៉ុន្តែអ្នកទេសចរណ៍យល់ថាបញ្ហាកម្ដៅកាន់តែពិបាកដោះស្រាយឡើងថែមទៀត៕

សាកសពជនអន្តោប្រវេសន៍ចំនួន៥នាក់ បាននាំយកមកច្រាំងនៅកោះ Lesbos ប្រទេសក្រិក បន្ទាប់ពីការលិចកប៉ាល់

2023/08/29 07:18:56 pm        117
រដ្ឋាភិបាលក្រិកបាននិយាយថា កុមារអន្តោប្រវេសន៍៤នាក់ បានលង់ទឹកស្លាប់នៅកោះ Lesbos របស់ក្រិក ហើយស្ត្រីម្នាក់បានលង់ទឹកស្លាប់នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយនៅកោះ Samos កាលពីថ្ងៃចន្ទ (២៨ សីហា) ខណៈពេលដែលពួកគេព្យាយាមឆ្លងសមុទ្រពីប្រទេសទួរគីក្បែរនោះ។អ្នកនាំពាក្យរដ្ឋាភិបាលលោក Pavlos Marinakis បាននិយាយថា ឆ្មាំល្បាតឆ្នេរក្រិកបានជួយសង្គ្រោះមនុស្ស២៣នាក់នៅក្នុងដែនទឹកទួរគីកាលពីព្រឹកព្រលឹមថ្ងៃចន្ទ ហើយក្រោយមកមនុស្ស៤នាក់បានស្លាប់។ អ្នកស្លាប់ទាំងនោះជាក្មេងប្រុសអាយុ៨ឆ្នាំ និងក្មេងស្រី៣នាក់អាយុ១៤ឆ្នាំ ៨ឆ្នាំ និង១១ខែ។វីដេអូពីឆ្មាំល្បាតឆ្នេររបស់ប្រទេសក្រិក បានបង្ហាញពីប្រតិបត្តិការជួយសង្គ្រោះនៅឯសមុទ្រក្បែរកោះ Lesbos និងសាកសពមួយចំនួន ក៏ដូចជាជនអន្តោប្រវេសន៍ដែលត្រូវបានជួយសង្គ្រោះ និងបាននាំយកទៅកាន់ច្រាំងសមុទ្រក្នុងរដ្ឋធានី Mytilene របស់កោះនេះផងដែរ។ លោក Marinakis បាននិយាយថា ដោយឡែកស្ត្រីម្នាក់ និងកុមារម្នាក់ត្រូវបានគេរកឃើញសន្លប់នៅកោះ Samos ពេញមួយយប់ ហើយស្ត្រីនោះក្រោយមកបានស្លាប់ បើទោះបីជាមានការខិតខំប្រឹងប្រែងជួយសង្គ្រោះក៏ដោយ ។ យោងតាមទិន្នន័យពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានឱ្យដឹងថា មនុស្សជាង១៥.៦០០នាក់បានមកដល់ប្រទេសក្រិកនៅឆ្នាំនេះ ដោយមនុស្សជិត១២.០០០នាក់បានធ្វើដំណើរតាមសមុទ្រ៕

ប្រទេសម៉ិកស៊ិក រឹបអូសបានកូកាអ៊ីន៤តោន ក្នុងការដេញតាមទូកល្បឿនលឿននៅសមុទ្រ

2023/08/29 07:04:16 pm        119
អាជ្ញាធរបានរាយការណ៍កាលពីថ្ងៃចន្ទថា កងទ័ពជើងទឹកប្រទេសម៉ិកស៊ិក រឹបអូសបាន កូកាអ៊ីន ៤.៤០០តោន អំឡុងដេញតាមទូកល្បឿនលឿនចំនួន២គ្រឿង នៅសមុទ្រ។អំឡុងប្រតិបត្តិការដាច់ដោយឡែកចំនួន២ កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ខែ សីហា នៅមហាសមុទ្រប៉ាស៊ីហ្វិកកងទ័ពជើងទឹកបានរកឃើញប្រេងចំនួន៥.២០០លីត្រ និងបានឃុំខ្លួនមនុស្ស១១នាក់។ អ្នកត្រូវឃុំខ្លួនទាំងអស់ ត្រូវបានប្រគល់ទៅឲ្យការិយាល័យរដ្ឋអាជ្ញា។

ព្យុះត្រូពិក Idalia វាយបក់បោកមកលើប្រទេសគុយបាភាគខាងលិច

2023/08/29 06:56:31 pm        84
ព្យុះត្រូពិក Idalia បានវាយបោកបក់មកលើប្រទេសគុយបាភាគខាងលិច ហើយត្រូវបានគេរំពឹងថានឹងខ្លាំងក្លាក្លាយជាព្យុះកំណាចធំមួយ ខណៈព្យុះនេះរំកិលខ្លួនឆ្ពោះទៅកាន់ឆ្នេរឈូងសមុទ្ររដ្ឋ Florida ។ មជ្ឈមណ្ឌលព្យុះកំណាចជាតិ បាននិយាយនៅក្នុងការណែនាំចុងក្រោយរបស់ខ្លួនថា ព្យុះត្រូពិក Idalia កញ្រ្ជោលឡើងក្នុងល្បឿនប្រមាណ១៣០គីឡូម៉ែត្រនៅចុងភាគខាងលិចប្រទេសគុយបា ខណៈព្យុះនេះបក់ឆ្ពោះទៅភាគខាងជើង នាំមកនូវខ្យល់អតិបរមា៧០គីឡូម៉ែត្រក្នុងមួយម៉ោង។ ពលរដ្ឋគុយបាបានប្រញាប់ប្រញាល់ជម្លៀសទៅកាន់ទីក្រុងឆ្នេរ ដែលបានបិទទ្វារលំនៅឋាន និងចងទូកនេសាទ ខណៈព្យុះIdalia បានបក់បោកមកដល់ដីគោក លើប្រទេសដីកោះមួយនេះភ្លាមៗក្រោយម៉ោង២រំលងអាធ្រាត ម៉ោងក្នុងតំបន់។កាលពីរសៀលថ្ងៃចន្ទទឹកល្អក់បានជន់លិចភូមិនេសាទតូចមួយគឺភូមិ Guanimar ត្រឹមតែមួយម៉ោងប៉ុណ្ណោះនៅភាគខាងត្បូងទីក្រុង ឡាហាវ៉ាន។រថយន្តក្រុងដែលមានវ័យចំណាស់រាប់ទសវត្សរ៍ ដែលបានលិចបាត់កម្រាលជាន់ និងបង្អួច បានដឹកស្ត្រីនិងកុមារទៅកាន់ដីខ្ពង់រាបខណៈខ្យល់បក់ខ្លាំង ដែលបំប៉ើងដំបូលស័ង្កសី និងបានរុញផ្ទប់ទូកនេសាទចូលក្នុងដើមកោងកាង។នៅចុងឆ្ងាយនៅភាគខាងលិច អាជ្ញាធរបានជម្លៀស ពលរដ្ឋរាប់ម៉ឺននាក់ ពីទីក្រុង Pinar del Rio ព្រមទាំងខេត្តកសិកម្ម Artemisa ដែលនៅជិតខាង។ ព្យុះភ្លៀងខ្លាំងបានចាប់ផ្តើមធ្លាក់មកលើរដ្ឋធានីឡាហាវ៉ាន ប្រទេសគុយបា នៅពេលរសៀល ដោយមានខ្យល់បក់តិចត្រូវបានរាយការណ៍។

កងទ័ពកូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធបណ្តុះបណ្តាលឆ្មក់ចូលរួមគ្នា

2023/08/29 06:49:45 pm        95
កងទ័ពទីបញ្ជាការពិសេសសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើការបណ្តុះបណ្តាលឆ្មក់ចូលដែនសមុទ្ររួមគ្នាកាលពីថ្ងៃចន្ទ ជាផ្នែកមួយនៃសមយុទ្ធខែលការពារសេរីភាព Ulchi។យោងតាមយោធាកូរ៉េខាងត្បូង បាននិយាយថា ទាហានកូរ៉េត្បូង និងអាមេរិក ប្រមាណ១០០នាក់ ត្រូវបានដាក់ពង្រាយសម្រាប់ការធ្វើសមយុទ្ធនៅឆ្នេររបស់ប្រទេសកូរ៉េខាងត្បូង ក្នុងតំបន់ Yangyang។ សមយុទ្ធ Ulchi រួមគ្នា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ត្រូវបានរៀបចំឡើងដើម្បីពង្រឹងការឆ្លើយតបចំពោះការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ យោធារបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនៅឆ្នាំនេះ ត្រូវបានធ្វើឡើងលើទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ចូលរួមដោយទាហានរាប់ម៉ឺននាក់មកពីភាគីទាំងពីរ ព្រមទាំងរដ្ឋជាសមាជិកមួយចំនួនរបស់ទីបញ្ជាការអង្គការសហប្រជាជាតិ។

អាមេរិកចោទប្រទេសរុស្ស៊ីពីបទបំភិតបំភ័យជុំវិញការចោទប្រកាន់ពីបទធ្វើចារកម្មលើអតីតបុគ្គលិកស្ថានកុងស៊ុល

2023/08/29 06:00:47 pm        81
អាមេរិក៖ សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសរុស្សីពីបទប៉ុនប៉ងបំភិតបំភ័យ និងបៀតបៀនបុគ្គលិករបស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានរាយការណ៍ថា អតីតបុគ្គលិកស្ថានកុងស៊ុលអាមេរិកម្នាក់ ត្រូវបានចោទប្រកាន់ពីបទប្រមូលព័ត៌មានអំពីសង្គ្រាមនៅអ៊ុយក្រែន ក្នុងនាមទីក្រុងវ៉ាស៊ីនតោន។ទីភ្នាក់ងារព័ត៌មានរដ្ឋ TASSរបស់រុស្ស៊ី បានដកស្រង់សម្តីសេវាកម្មសន្តិសុខFSB របស់រុស្ស៊ី ដែលនិយាយថា លោក Robert Shonov ជាជនជាតិរុស្ស៊ី បានផ្តល់ព័ត៌មានដល់បុគ្គលិកស្ថានទូតអាមេរិកនៅទីក្រុងមូស្គូ អំពីមធ្យោបាយនៃការកែណ្ឌទ័ពរបស់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន កំពុងប៉ះពាល់ដល់ការមិនសប្បាយចិត្តខាងនយោបាយនៅក្នុងប្រទេសរុស្ស៊ី មុនពេលការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។ការចោទប្រកាន់«កិច្ចសហប្រតិបត្តិការលើមូលដ្ឋានសម្ងាត់ជាមួយរដ្ឋបរទេស»អនុវត្តការផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមារយៈពេល៨ឆ្នាំ។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖«ការកំណត់គោលដៅរបស់រុស្ស៊ីលើលោក Shonov ក្រោមលក្ខន្តិកៈកិច្ចសហប្រតិបត្តិការសម្ងាត់» គ្រាន់តែបញ្ជាក់ពីសកម្មភាពគាបសង្កត់កាន់តែខ្លាំងឡើងដែលរដ្ឋាភិបាលរុស្ស៊ី កំពុងធ្វើការប្រឆាំងនឹងពលរដ្ឋរបស់ខ្លួន»៕

ចិនថ្កោលទោសសហរដ្ឋអាមេរិកចំពោះការចោទប្រកាន់និស្សិតចិនក្នុងគោលបំណងនយោបាយ

2023/08/29 05:58:03 pm        143
ចិន៖  ក្រសួងការបរទេសចិនកាលពីថ្ងៃចន្ទបានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការចោទប្រកាន់និស្សិតចិនម្នាក់ក្រោមបទឧក្រិដ្ឋដែលគេហៅថា "ការក្លែងបន្លំទិដ្ឋាការ" ដោយនិយាយថាអាកប្បកិរិយាបែបនេះគឺជាការគាបសង្កត់ដោយមិនរើសមុខផ្នែកគោលបំណងនយោបាយ។មានសេចក្តីរាយការណ៍ថា និស្សិតចិនម្នាក់ត្រូវបានចាប់ខ្លួន និងកាត់ទោសដោយទីភ្នាក់ងារចារកម្ម និងសន្តិសុខរបស់សហរដ្ឋអាមេរិក ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ក្រោមអ្វីដែលគេហៅថា សេចក្តីប្រកាសរបស់ប្រធានាធិបតីលេខ១០០៤៣ ដោយចោទប្រកាន់ពីបទ "លាក់បាំងបទពិសោធន៍អប់រំយោធាដោយចេតនា" និងប្រព្រឹត្តការក្លែងបន្លំទិដ្ឋាការ" ដែលជាប់ពន្ធនាគារអតិបរមា ១០ ឆ្នាំ។ ប៉ុន្តែសិស្សនោះបានចូលរៀនតែប៉ុន្មានឆ្នាំប៉ុណ្ណោះដែលក្រុមអាជ្ញាធរសហរដ្ឋអាមេរិកចាត់ទុកថាជារឿងដ៏រសើប។ ជាងនេះទៅទៀត FBI បានលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់សិស្សពីឯកសារកម្មវិធីសិក្សារបស់គេ ហើយប្រើជា ភស្តុតាង។លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះការឃុំខ្លួន ការសួរចម្លើយ និងការធ្វើមាតុភូមិនិវត្តន៍ដោយមិនសមហេតុផល និងការចោទប្រកាន់ទៅលើពួកគេគឺជាការបង្រ្កាបដោយមិនរើសមុខក្នុងគោលបំណងនយោបាយពីសំណាក់សហរដ្ឋអាមេរិក ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រៅពីករណីនេះ និស្សិតជនជាតិចិន ៣នាក់ ថ្មីៗនេះ ត្រូវបានឃាត់ខ្លួន និងសួរចម្លើយដោយបុគ្គលិកមកពីអង្គភាពគយ និងការពារព្រំដែនសហរដ្ឋអាមេរិក និងនាយកដ្ឋានសន្តិសុខមាតុភូមិ សម្រាប់រយៈពេលបន្ត។លោក Wang បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរធនធាន គឺជាមូលដ្ឋានគ្រឹះសង្គមនៃទំនាក់ទំនង និងការផ្លាស់ប្តូរការសិក្សា ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាផ្នែកមួយដ៏សំខាន់ដូចគ្នា សម្រាប់ចិន-សហរដ្ឋអាមេរិក។ លោកបានបន្ថែមថា ប្រទេសចិននឹងបន្តចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិន ហើយថែមទាំងរំលឹកដល់និស្សិតដែលទៅសហរដ្ឋអាមេរិកឲ្យមានការប្រុងប្រយ័ត្នចំពោះហានិភ័យដែលពាក់ព័ន្ធ៕

អ៊ីរ៉ង់កោះហៅអ្នកការទូតស្វីសជុំវិញការរឹបអូសប្រេងឆៅរបស់ខ្លួន ដោយសហរដ្ឋអាមេរិកដែលពេលនេះកំពុងស្ថិតនៅកំពង់ផែក្នុងទីក្រុងHouston

2023/08/29 05:43:11 pm        188
អ៊ីរ៉ង់៖មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ បានកោះហៅអ្នកការទូតស្វីសជុំវិញការរឹបអូសយកប្រេងឆៅរបស់អ៊ីរ៉ង់ដោយសហរដ្ឋអាមេរិកពីនាវាមួយគ្រឿងដែលចតនៅមូយកន្លែងអស់រយៈពេលជាច្រើនខែនៅរដ្ឋតិចសាស ខណៈដែលនាវាដឹកប្រេងនេះ ហាក់ដូចជាត្រូវបានចតនៅកំពង់ផែក្នុងទីក្រុងហូស្តុន (Houston)។ការអធិប្បាយរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក ណាសសឺ កាណាអានី (Nasser Kanaani) បង្ហាញពីភាពខុសឆ្គងចុងក្រោយបង្អស់នៃរឿងប្រេង ពេលដែលនៅលើនាវាដឹកប្រេង Suez Rajan ដែលបានជាប់គាំងនៅក្នុងភាពតានតឹងកាន់តែធំរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាម។ នោះហើយជាពេលដែលទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការឆ្ពោះទៅរកការដោះដូរទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលជាប់គាំងរាប់ពាន់លានដុល្លារក្នុងប្រទេសកូរ៉េខាងត្បូងសម្រាប់ការដោះលែងជនជាតិ   អ៊ីរ៉ង់-អាមេរិកចំនួន ៥នាក់ ដែលបានធ្វើឡើងនៅទីក្រុងតេអេរ៉ង់។ប្រទេសអ៊ីរ៉ង់ បាននិងកំពុងព្យាយាមគេចពីការដាក់ទណ្ឌកម្ម និងបន្តលក់ប្រេងរបស់ខ្លួនទៅក្រៅប្រទេស ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានរឹបអូសទំនិញតាំងពីឆ្នាំ ២០១៩ បន្ទាប់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ប្រទេសនេះដែលអនុញ្ញាតឲ្យមានពាណិជ្ជកម្មនេះ បានដួលរលំ។ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោកកាណាអានី បាននិយាយថា ទីក្រុងតេអេរ៉ង់ បានកោះហៅភារធារីនៃស្ថានទូតស្វីសប្រចាំប្រទេសអ៊ីរ៉ង់ ដើម្បីបង្ហាញពី«ការជំទាស់ដ៏ខ្លាំងក្លា»ជុំវិញការរឹបអូសយកប្រេងរបស់សហរដ្ឋអាមេរិក។ ស្វីសបានសម្លឹងឃើញផលប្រយោជន៍របស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីវិបត្តិចំណាប់ខ្មាំងរបស់ស្ថានទូតអាមេរិកឆ្នាំ១៩៧៩៕

នគរបាលហៃទីប្រកាសស៊ើបអង្កេតលើការតវ៉ាដឹកនាំដោយព្រះវិហារដែលបណ្តាលឲ្យមនុស្សស្លាប់ដ៏ច្រើន

2023/08/29 05:39:18 pm        115
ហៃទី៖ នគរបាលជាតិហៃទី បានប្រកាសថា ពួកគេនឹងបើកការស៊ើបអង្កេតលើអ្នកដែលទទួលខុសត្រូវចំពោះឧប្បត្តិហេតុដែលបណ្តាលឲ្យមនុស្សស្លាប់ដ៏ច្រើនកាលពីថ្ងៃសៅរ៍ នៅពេលដែលមេដឹកនាំព្រះវិហារ បានដឹកនាំអ្នកកាន់សាសនាគ្រិស្តលើការតវ៉ាដោយប្រដាប់អាវុធឆ្លងកាត់តំបន់ដែលគ្រប់គ្រងដោយក្រុមជនអន្ធពាលនៃរដ្ឋធានីព័រអូប្រាំង(Port-au-Prince) ។លោក Frantz Elbé អគ្គស្នងការនគរបាល បាននិយាយថា ការស៊ើបអង្កេត នឹងជួយធានាថា «ទង្វើមិនសមហេតុផលបែបនេះ នឹងមិនកើតឡើងម្តងទៀតទេ»។លោក Elbé បានបន្ថែមថា៖«នគរបាលជាតិថ្កោលទោសសោកនាដកម្មដ៏សោកសៅនេះ និងបង្ហាញក្តី អាណិតអាសូរដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ក្រុមជនរងគ្រោះ»។នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃចន្ទ លោក Elbé បានពិពណ៌នាអំពីរបៀបដែលហ្វូងមនុស្សដ៏ច្រើ បានប្រមូលផ្តុំគ្នា នៅពីក្រោយមេដឹកនាំសាសនា លោក Marcorel Zidor កាលពីចុងសប្តាហ៍ដោយពាក់ឯកសណ្ឋានពណ៌បៃតងអូលីវ និងសំលៀកបំពាក់ដែលមានប៉ាក់ឈ្មោះរបស់លោកZidor៕

មេដឹកនាំយោធាស៊ូដង់ សន្យាទទួលជ័យជម្នះដាច់ខាត និងច្រានចោលការដោះស្រាយជាមួយ «ជនក្បត់»

2023/08/29 05:31:29 pm        122
ស៊ូដង់៖ កាលពីថ្ងៃច័ន្ទ (២៨សីហា) មេដឹកនាំយោធានៃប្រទេសស៊ូដង់ លោក Abdel Fattah al-Burhan បានទម្លាក់ក្តីសង្ឃឹមនៃកិច្ចចរចាដើម្បីបញ្ចប់សង្រ្គាមរយៈពេលជាច្រើនខែ ដោយបានរិះគន់កងកម្លាំងគាំទ្ររហ័សដែលជាគូប្រជែង (RSF) ថាជា «ជនក្បត់» ព្រមទាំងបានសន្យាថា នឹងទទួលជ័យជម្នះឲ្យបាន នៅក្នុងសុន្ទរកថារបស់ខ្លួនទៅកាន់ក្រុមទាហាន។មនុស្សរាប់លាននាក់ត្រូវបានបណ្តេញចេញពីលំនៅឋានរបស់ពួកគេ ហើយវិបត្តិមនុស្សធម៌បានកើនឡើងចាប់តាំងពីជម្លោះរវាងកងទ័ព និងកងកម្លាំង RSF បានចាប់ផ្តើមកាលពីខែមេសា មក។ ការចរចាជាបន្តបន្ទាប់បានបរាជ័យក្នុងការជំរុញឱ្យការប្រយុទ្ធគ្នាត្រូវបញ្ឈប់ទាំងស្រុង។សុន្ទរកថារបស់លោក Burhan បានធ្ចើឡើងមួយថ្ងៃបន្ទាប់ពីប្រមុខកងកម្លាំង RSF បានសម្តែងការបើកចំហចំពោះកិច្ចពិភាក្សា និងបទឈប់បាញ់រយៈពេលវែង ហើយប៉ុន្មានថ្ងៃបន្ទាប់ពីលោក Burhan បានងើបចេញពីរដ្ឋធានី Khartoum ជាលើកដំបូងចាប់តាំងពីសង្គ្រាមផ្ទុះឡើង។ភាគីជម្លោះទាំងពីរក៏បានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញដើម្បីដណ្ដើមការគ្រប់គ្រងទីក្រុង Nyala ក្នុងរដ្ឋដាហ្វួរខាងត្បូង ដោយក្រុមសកម្មជនរាយការណ៍ពីការរងគ្រោះរស់ជនស៊ីវិល ហើយភ្នាក់ងារជំនួយជាច្រើននាក់បាននិយាយថា ទីក្រុងនេះត្រូវបានកាត់ផ្តាច់ពីជំនួយ ឬឧបករណ៍ប្រើប្រាស់ផ្សេងៗផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមពិធីបើកជាផ្លូវការ មហា​សន្និបាត​អន្តរ​សភា​អាស៊ាន​ លើកទី៤៧ ដែលរដ្ឋសភាហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ
11/18/2026 03:11 PM
លោក Trump៖ អាមេរិកបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏​ធំមួយ ជាមួយហ្វីលីពីន មុនទៅ​ APEC
11/18/2026 03:11 PM
អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បង្ហើបថា ធ្លាប់​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ក្នុង​អាជីព​បាល់ទាត់
11/18/2026 03:11 PM
កម្ពុជា-ម៉ាឡេស៊ី​ ផ្លាស់ប្តូរទស្សនៈគ្នាលើវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ ការងារ ថាមពល ការដឹកជញ្ជូន និងការតភ្ជាប់
11/18/2026 03:11 PM
អង្គការសង្គមស៊ីវិលរំពឹងថាសំឡេងហ្វ្រង់កូហ្វូនីនឹងជាចលករមួយជំរុញកិច្ចសន្ទនាដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ
11/18/2026 02:11 PM
គណៈប្រតិភូ៖ ស្នាមញញឹម​នៃហ្វ្រង់កូហ្វូនី​ទាក់ទាញ​ចិត្ត​ឱ្យ​នាំ​ក្រុមគ្រួសារ​មក​ទស្សនា​កម្ពុ​ជា​នៅ​ឆ្នាំ​ក្រោយ
11/18/2026 02:11 PM
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា ផ្លាស់​ប្តូរ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ
11/18/2026 01:11 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសម្រេចបញ្ជីឈ្មោះបេក្ខជនផ្លូវការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅខេត្តស្វាយរៀង
11/18/2026 01:11 PM
ប្រមុខការទូតកម្ពុជា អរគុណជាថ្មីដល់ម៉ាឡេស៊ីកាលជាប្រធានអាស៊ានឆ្នាំ២០២៥ សកម្មសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងបង្កើតក្រុម IOT និង AOT
11/18/2026 01:11 PM
វិទ្យាស្ថានជាតិ NIB បើកដំណើការមជ្ឈមណ្ឌលឧត្តមភាពអេអាយ និងឌីជីថល កម្ពុជា-ចិន
11/18/2026 01:11 PM