ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

[BREAKING NEWS] នគរបាល៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន បានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រឡប់មកប្រទេសវិញ

2023/08/23 06:25:58 pm        381
ថៃ៖ នគរបាលបាននិយាយនៅថ្ងៃពុធ (២៣ សីហា) នេះថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាប់ពន្ធនាគារ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនគរបាលទាំងយប់ បន្ទាប់ពីមានបញ្ហាសុខភាពនៅថ្ងៃដំបូងនៃការឃុំខ្លួន បន្ទាប់ពីការវិលត្រឡប់ពីការនិរទេសខ្លួនជាច្រើនឆ្នាំមក។

ចំហេះព្រៃដ៏ធំ បានបិទច្រកសមុទ្រ Dardanelles ប្រទេសទួរគី ជំរុញឲ្យមានការជម្លៀសពលរដ្ឋ

2023/08/23 06:00:14 pm        303
ទួរគី៖ ក្រសួងនិងទីភ្នាក់ងារដឹកជញ្ជូន បាននិយាយកាលពីថ្ងៃអង្គារថា ការដឹកជញ្ជូនទំនិញពីសមុទ្រអេហ្សេ(Aegean) ទៅកាន់សមុទ្រ Marmara ត្រូវបានផ្អាកដោយសារតែចំហេះព្រៃនៅឆេះរាលដាលបន្ត នៅក្នុងខេត្ត Canakkale ភាគពាយព្យប្រទេសទួរគី។ច្រកសមុទ្រ Dardanelles គឺជាច្រកឆ្លងកាត់សំខាន់ប្រវត្តិសាស្ត្រ និងតូចចង្អៀត ភ្ជាប់សមុទ្រ Aegean ទៅកាន់សមុទ្រខ្មៅ បម្រើជាផ្លូវដឹកជញ្ជូនដ៏សំខាន់ សម្រាប់នាវាធ្វើដំណើររវាងសហភាពអឺរ៉ុប និងទ្វីបអាស៊ី។រដ្ឋមន្ត្រីក្រសួងកសិកម្មនិងរុក្ខាប្រម៉ាញ់ លោក Ibrahim Yumakli បាននិយាយថាចំហេះព្រៃ បានជំរុញឲ្យមានការជម្លៀសពលរដ្ឋនៅក្នុងភូមិចំនួន៦ក្នុងផ្លូវចំហេះព្រៃរាលដាល ដែលមានមជ្ឈមណ្ឌលទីបញ្ជាការទ័ពអាកាស Canakkale និងបរិវេណសាកលវិទ្យាល័យក្នុងតំបន់។ អាជ្ញាធរនិយាយថា យន្តហោះចំនួន៨គ្រឿង ឧទ្ធម្ភាគចក្រ២៦គ្រឿង ទូកតូចៗ១៨០គ្រឿង និងក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណ១១០០នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ៕

មនុស្ស២នាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវបានជម្លៀស នៅក្នុងប្រទេសឈីលី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង

2023/08/23 05:57:48 pm        315
ឈីលី៖ បុគ្គលិកជួយសង្គ្រោះ បានជម្លៀសពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅតំបន់ Maule ភាគខាងត្បូងប៉ែកកណ្តាលប្រទេសឈីលី កាលពីថ្ងៃអង្គារ។មនុស្សយ៉ាងហោចណាស់២នាក់បានស្លាប់ដោយសារទឹកជំនន់ខណៈមនុស្សមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួន ឬត្រូវចាកចេញពីលំនៅឋាន។ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ បុគ្គលិកជួយសង្គ្រោះបានប្រើប្រាស់ទូកដើម្បីជួយជម្លៀសពលរដ្ឋនៅតាមដងផ្លូវដែលជន់លិច នៅកន្លែងដែលកម្រិតទឹកនៅក្នុងតំបន់ពិតប្រាកដបានឡើងដល់កំពូលដំបូលលំនៅឋាន។ប្រធានាធិបតីលោក Gabriel Boric បានប្រកាសរដ្ឋក្នុងគ្រាមហន្តរាយកាលពីថ្ងៃចន្ទ ខណៈចុះពិនិត្យតំបន់រងផលប៉ះពាល់ខ្លាំងបំផុតមួយកន្លែង មានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានី Santiago៕

មនុស្ស១៦នាក់ត្រូវបានរាយការណ៍ថា បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅម៉ិកស៊ិកភាគកណ្តាល

2023/08/23 05:55:09 pm        299
ម៉ិកស៊ិក៖ មន្ត្រីមកពីវិទ្យាស្ថានអន្តោប្រវេសន៍INM ប្រទេសម៉ិកស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាពលរដ្ឋម៉ិកស៊ិក១៥នាក់ និងជនជាតិវ៉េណេស៊ុយអេឡាម្នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសម៉ិកស៊ិកភាគកណ្តាល កាលពីថ្ងៃអង្គារ។វិទ្យាស្ថានអន្តោប្រវេសន៍ INM បាននិយាយថា អ្នកដំណើរចំនួន៥២នាក់កំពុងធ្វើដំណើរនៅលើរថយន្តក្រុងមួយគ្រឿងលើផ្លូវហាយវ៉េ Miahuatlan-Coixtlahuaca( មីយ៉ាវ៉ាតឡាន-ខយត្លាវ៉ាកា) ប្រទេសម៉ិកស៊ិក រួមមានអ្នកដំណើរ១០នាក់មកពីប្រទេសវ៉េណេស៊ុយអេឡា ដែលពួកគេទាំងអស់មានការណាត់ជួបដើម្បីស្វែងរកការចូលដោយស្របច្បាប់ទៅកាន់សហរដ្ឋអាមេរិក។អ្នកដំណើរចំនួន៣៦នាក់ផ្សេងទៀត បានរងរបួស ហើយត្រូវបាននាំទៅកាន់មន្ទីរពេទ្យបន្ទាប់ពីរថយន្តក្រុងបានបុកជាមួយរថយន្តសណ្តោងមួយគ្រឿង។ យោងតាមវិទ្យស្ថាន INM បានឲ្យដឹងថា អ្នករងរបួស៩នាក់គឺជាជនជាតិវ៉េណេហ្ស៊ុយអេឡា ហើយក្នុងចំណោមអ្នកទាំងនេះ៣នាក់នៅតែសម្រាកនៅក្នុងមន្ទីរពេទ្យ ហើយនឹងមានការជួយគាំទ្រដើម្បីបញ្ជូនត្រលប់សាកសពអ្នកស្លាប់ទៅកាន់ប្រទេសវ៉េណេស៊ុយអេឡាវិញ៕

ប្រទេសកូរ៉េខាងត្បូង គ្រោងធ្វើសមយុទ្ធការពារទូទាំងប្រទេសជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំ ចំពេលមានការគំរាមកំហែងពីកូរ៉េខាងជើង

2023/08/23 05:51:48 pm        292
កូរ៉េខាងត្បូង៖  ប្រទេសកូរ៉េខាងត្បូងគ្រោងធ្វើសមយុទ្ធការពារដែនអាកាសទូទាំងប្រទេសជាលើកដំបូងក្នុងរយៈពេល៦ ឆ្នាំ នៅថ្ងៃពុធនេះ ចំពេលមានការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដោយមានអ្នកថ្មើរជើងតម្រូវឲ្យជ្រកក្នុងជម្រក ហើយក្រុមអ្នកបើកបរបានស្នើឲ្យដកខ្លួនចេញពីតំបន់មួយចំនួន។សមយុទ្ធនេះ គឺជាធាតុសំខាន់នៃសមយុទ្ធការពារស៊ីវិលប្រចាំឆ្នាំ ឈ្មោះថា Ulchi (អ៊ុលឈី) ដែលធ្វើឡើងរួមជាមួយនឹងសមយុទ្ធ Ulchi Freedom Shield ដែលកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដើម្បីកែលម្អការឆ្លើយតបចំពោះការវាយប្រហាររបស់កូរ៉េខាងជើង ឬស្ថានការណ៍ផ្សេងៗទៀត។នៅវេលាម៉ោង២រសៀល សំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសនឹងបន្លឺឡើង ដោយអំពាវនាវឲ្យប្រជាពលរដ្ឋចេញពីផ្លូវប្រហែល១៥នាទី មុនពេលការជូនដំណឹងពីការប្រុងប្រយ័ត្ន ត្រូវបានបន្ធូរបន្ថយ នេះបើយោងតាមក្រសួងមហាផ្ទៃ និងសុវត្ថិភាព។ក្រុមអ្នកថ្មើរជើងត្រូវទៅដោយផ្ទាល់នូវទីជម្រកដែលបានកំណត់ ឬកន្លែងក្រោមដីនៅក្បែរនោះ ខណៈពេលដែលអ្នកបើកបរនៅក្នុងតំបន់ប្រហែល២០០នាក់នៅទូទាំងប្រទេស ត្រូវតែទាញទៅម្ខាងនៃផ្លូវ។ មនុស្សនៅក្នុងផ្សារទំនើបជិត ៥០០ រោងភាពយន្ត និងកន្លែងសាធារណៈផ្សេងទៀត នឹងត្រូវបានណែនាំឲ្យជម្លៀសចេញ៕

រដ្ឋតិចសាស់សាងសង់របងបន្លាលួសនៅតាមព្រំដែនអាមេរិក -ម៉ិកស៊ិក ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍

2023/08/23 05:49:19 pm        504
អាមេរិក៖ ក្រុមអាជ្ញាធររដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក បានសាសង់របងបន្លាលួសកាលពីថ្ងៃចន្ទ ទី២១ខែសីហា នៅតាមបណ្ដាយព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ដើម្បីបញ្ឈប់ក្រុមជនអន្តោប្រវេសន៍មកពីទ្វីបអាមេរិក ។ ឆ្មាំជាតិបានចងខ្សែលួសបន្លាភ្លាប់នឹងរបងព្រំដែន និងតាមបណ្តោយច្រាំងទន្លេនៃទីក្រុង អេល ផាសូ (El Paso) រដ្ឋ តិចសាស (Texas) ក្បែរទីក្រុង ស៊ីដាដ ខ្វារ៉េស (Ciudad Juarez) ប្រទេសម៉ិកស៊ិក។រដ្ឋាភិបាលរបស់រដ្ឋក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានធ្វើរបង បិទផ្លូវ នៅតាមច្រាំងទន្លេនានា ដើម្បីទប់ស្កាត់ការជ្រៀតចូលរបស់ក្រុមជនអន្តោប្រវេសន៍ពីប្រទេសម៉ិកស៊ិក ដែលឆ្លងកាត់ទន្លេនេះ។ វិធានការចុងក្រោយបង្អស់របស់អភិបាលសាធារណរដ្ឋ លោក ក្រេក អាប៊ុត (Greg Abbott) បានពង្រីករបាំងដោយប្រើពោងបណ្ដែតទឹកពណ៌ទឹកក្រូចដ៏ធំនៅក្នុងទន្លេនេះ ។ ក្រសួងយុត្តិធម៌បានប្ដឹងរដ្ឋតិចសាស់ ជុំវិញការតវ៉ាដោយចោទថារដ្ឋតិចសាស់បានដំឡើងពោងបណ្ដែតទឹកដោយគ្មានការយល់ព្រមពីសហព័ន្ធត្រឹមត្រូវ និងការសិក្សាអំពីផលប៉ះពាល់របស់ពោងទាំងនោះលើសុវត្ថិភាពសាធារណៈ និងបរិស្ថាន។ រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមជនអន្តោប្រវេសន៍ បានឆ្លងកាត់ទន្លេនេះពីប្រទេសម៉ិកស៊ិក ទៅកាន់ទីក្រុង អ៊ូហ្គល ផាស (Eagle Pass) របស់សហរដ្ឋអាមេរិក ជាផ្នែកមួយនៃការកើនឡើងខ្ពស់នៃចំនួនជនអន្តោប្រវេសន៍ ដែលឆ្លងកាត់ដោយខុសច្បាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ៕

អ៊ុយក្រែនបាញ់ទម្លាក់យន្តហោះចម្បាំងចំនួន៥គ្រឿង«ក្នុងទឹកដីចូលជ្រៅក្នុងប្រទេសរុស្ស៊ី»

2023/08/23 05:18:46 pm        336
 អ៊ុយក្រែន៖ យន្តហោះចម្បាំងរុស្ស៊ីចំនួន ៥ គ្រឿង ត្រូវបានបំផ្ទុះដោយអ៊ុយក្រែនក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ      ខណៈដែលចក្រភពអង់គ្លេស បាននិយាយថា ការវាយប្រហារដោយយានដ្រូនទៅលើគោលដៅនានាក្នុងប្រទេសរុស្ស៊ី កំពុងត្រូវបានបាញ់ចេញពីក្នុងទឹកដីរបស់ខ្លួន។ការអះអាងរបស់ក្រសួងការពារជាតិកាលពីថ្ងៃអង្គារ បានធ្វើឡើង ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានដកស្រង់ប្រភពចារកម្មដែលមានទំនាក់ទំនងនឹងការវាយប្រហារនាពេលថ្មីៗនេះលើមូលដ្ឋានទ័ពអាកាសដ៏ជ្រៅនៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងក្រុមវិច្ឆេទករ។ក្រសួងបានគូសបញ្ជាក់ពីការបំផ្លាញយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេងធុន Tupolev Tu-22 កាលពីថ្ងៃសៅរ៍នៅឯមូលដ្ឋានទ័ពអាកាសSoltsy-2 ភាគខាងត្បូងទីក្រុង St Petersburg ចម្ងាយប្រហែល៤០០ម៉ាយពីព្រំដែនអ៊ុយក្រែន ដោយនិយាយថា វាមិនទំនងទេដែលថា យានដ្រូនដែលបានបុកកម្ទេចយន្តហោះនោះ ត្រូវបានចាប់ផ្តើមដំណើរការពីប្រទេសអ៊ុយក្រែន។ក្រសួងនេះ បានឲ្យដឹងទៀតថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យានអាកាសគ្មានមនុស្សបើក(UAV)ដែលដូចឧទ្ធម្ភាចក្រនោះ គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

ចំនួនអ្នកស្លាប់ពីចំហេះព្រៃនៅរដ្ឋហាវ៉ៃ កើនឡើងដល់១១៥នាក់ ខណៈមនុស្សរាប់រយនាក់ទៀតនៅបាត់ខ្លួននៅឡើយ

2023/08/23 05:14:55 pm        257
អាមេរិក៖ ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃកោះម៉ូអ៊ី ក្នុងរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក បានកើនឡើងដល់១១៥នាក់ គិតត្រឹមថ្ងៃចន្ទ (២១សីហា) នេះបើយោងតាមទិន្នន័យចំនួនអ្នកស្លាប់ពីតំបន់កោះម៉ូអ៊ី។ រហូតមកដល់ពេលនេះ ទីតាំងលំនៅឋានមួយជាន់ទាំងអស់នៅក្នុងតំបន់គ្រោះមហន្តរាយ ត្រូវបានធ្វើការស្វែងរក។ យោងតាមទីភ្នាក់ងារតំបន់បានឲ្យដឹងថា ក្រុមសង្គ្រោះ នឹងចាប់ផ្តើមស្វែងរកទីតាំងលំនៅដ្ឋាន និងពាណិជ្ជកម្ម ដែលមានច្រើនជាន់បន្តទៀត។ទីភ្នាក់ងារតំបន់នេះ បានចេញសេចក្តីជូនដំណឹងអំពីបញ្ហាទឹកដែលមិនមានសុវត្ថិភាពនៅទីក្រុងឡាហេណា និងតំបន់ Upper Kula ដោយស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់តែទឹកដប ឬទឹកស្អាតដែលផ្តល់ដោយរថយន្តផ្ទុកទឹក សម្រាប់ផឹក ដុសធ្មេញ ធ្វើទឹកកក រៀបចំអាហារ និងសម្រាប់ការប្រើប្រាស់ផ្សេងៗទៀត។អភិបាលកោះម៉ូអ៊ី លោក Richard Bissen បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សចំនួន៨៥០នាក់នៅតែបាត់ខ្លួន បន្ទាប់ពីចំហេះព្រៃបានឆាបឆេះពេញកោះកាលពីដើមខែនេះ ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។ ដំបូងឡើយមនុស្សជាង២.០០០នាក់ ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។ ចំហេះព្រៃនៅកោះម៉ូអ៊ី គឺជាចំហេះដ៏មហន្តរាយបំផុតនៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយសតវត្ស និងជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋហាវ៉ៃ ផងដែរ៕

ប៉ាគីស្ថាន បានបញ្ចប់ការសង្រ្គោះជនរងគ្រោះក្នុងឧបទ្ទវហេតុយានខ្សែកាប្លិ៍ ដែលភាគច្រើនជាកុមារ

2023/08/23 05:09:57 pm        294
ប៉ាគីស្ថាន​៖ ក្រុមអ្នកសង្រ្គោះប៉ាគីស្ថាន បានទាញកុមារចំនួន៧នាក់ និងបុរសម្នាក់ ដោយសុវត្ថិភាព បន្ទាប់ពីយានខ្សែកាប្លិ៍របស់ពួកគេ បានជាប់គាំងសំកាំងលើអាកាសនៅលើជ្រោះនៅតំបន់ដាច់ស្រាយាលមួយកន្លែង កាលពីថ្ងៃអង្គារ ទី២២សីហា ដោយបានបញ្ចប់ប្រតិបត្តិការសង្រ្គោះរយៈជាង១៥ម៉ោង។   ប្រតិបត្តិការនៅលើអាកាសដ៏គ្រោះថ្នាក់ នៅក្នុងភាគខាងជើងរបស់ប្រទេសប៉ាគីស្ថាន  ត្រូវបានបញ្ចប់នៅកាលពីយប់មិញ បន្ទាប់ពីយានខ្សែកាប្លិ៍នេះ បានគាំងនៅពេលព្រឹក ដែលបណ្ដាលយានខ្សែកាប្លិ៍នេះសំកាំងលើអាកាសពេញមួយថ្ងៃ។លោកនាយករដ្ឋមន្ត្រៅចាំផ្ទះ អាន់វ៉ាអាល់ ហាក កាកា (Anwaar-ul-Haq Kakar) បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X ថា កុមារទាំងអស់ ត្រូវបានជួយសង្រ្គោះប្រកបដោយសុវត្ថិភាពនិងជោគជ័យ ។ ប្រតិបត្តិការសង្រ្គោះពីឧទ្ទម្ភាគចក្រយោធាមួយគ្រឿង ត្រូវបានលុបចោល នៅពេលយប់ បន្ទាប់ពីកុមារ២នាក់ ត្រូវបានយកចេញពីយានខ្សែកាប្លិ៍ដោយសុវត្ថិភាព។ ក្រុមមន្ត្រីបាននិយាយថា មួយក្នុងចំនៅយានខ្សែកាប្លិ៍ជាច្រើន ដែលដឹកទូយានខ្សែកាប្លិ៍ បានគាំងនៅម៉ោងប្រហែល ៧ ព្រឹក ខណៈសិស្សកំពុងធ្វើដំណើរទៅសាលារៀននៅតំបន់ភ្នំដាច់ស្រយាលមួយក្នុងក្រុងបាត់តាក្រាម (Battagram) ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងអ៊ីស្លាម៉ាបាដ។ មន្ត្រីជួយសង្គ្រោះមួយរូបនៅកន្លែងកើតហេតុបានប្រាប់សារព័ត៌មានរ៉យទ័រថា យានខ្សែកាប្លិ៍នេះ បានជាប់គាំងពាក់កណ្តាលផ្លូវឆ្លងកាត់ជ្រោះដែលមានកម្ពស់ប្រហែល ២៧៥ ម៉ែត្រ ពីលើដី៕

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ធ្វើសន្និសីទកាសែតពាក់ព័ន្ធនឹងការចាប់មេខ្លោងគ្រឿងញៀនជនជាតិចិនតៃវ៉ាន់

2023/08/23 05:01:16 pm        324
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ ធ្វើសន្និសីទកាសែត ក្រោយចាប់បានមកវិញនូវមេខ្លោងគ្រឿងញៀនជាជនជាតិចិនតៃវ៉ាន់ ដែលត្រូវបានក្រុមឧក្រិដ្ឋជនប្រដាប់ដោយអាវុធបានប្លន់រំដោះនៅខេត្តសៀមរាប កាលពីកន្លងទៅថ្មី។បើតាមការ បញ្ជាក់ពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ មេខ្លោងគ្រឿងញៀនរូបនេះ ត្រូវបានកម្លាំង សមត្ថកិច្ចអគ្គស្នងការនគរ ដ្ឋានគរបាលជាតិ ចាប់បាននៅព្រឹកថ្ងៃទី២២ ម្សិលមិញ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានរដ្ឋសភាស្តីទី ថ្លែងអំណរគុណម៉ាឡេស៊ីចំពោះតួនាទីសម្របសម្រួលបទឈប់បាញ់ និងបញ្ជាក់ជំហរការពារបូរណភាពទឹកដីផ្អែកលើច្បាប់អន្តរជាតិ
11/18/2026 05:11 PM
ប្រមុខការពារជាតិកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ច និងគារវកិច្ចស្វាគមន៍រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
11/18/2026 05:11 PM
លោក Xi ស្វាគមន៍ដោយផ្ទាល់​ ពេលលោក Trump ទៅ​ដល់​ ដើម្បី​ចូលរួម​​​កិច្ចប្រជុំ APEC និងកិច្ចពិភាក្សា​ត្រីភាគី
11/18/2026 05:11 PM
សម្ព័ន្ធ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បំផ្លាញ​ ៦០គោលដៅ​របស់​ក្រុម​ហ៊ូទី​នៅ​យេម៉ែន និងស្ទាក់ចាប់​មីស៊ីល
11/18/2026 05:11 PM
អ៊ីរ៉ង់៖ កងទ័ពស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ក្រោយនាវាផ្ទុកយន្តហោះអាមេរិកទៅដល់មជ្ឈឹមបូព៌ា
11/18/2026 04:11 PM
រដ្ឋមន្ត្រីការបរទេសកម្ពុជាកោតសរសើរម៉ាឡេស៊ីកាលជាប្រធានអាស៊ានឆ្នាំ២០២៥ ជួយបន្សាបនៅភាពតឹនតឹង
11/18/2026 04:11 PM
ក្រុមប្រឹក្សាសន្តិភាព ព្រមានថាបទឈប់បាញ់នៅហ្កាហ្សា ប្រឈមការដួលរលំឆាប់ៗបើគ្មានចំណាត់ការ
11/18/2026 04:11 PM
អង្គការសុវត្ថិភាពនុយក្លេអ៊ែរ ព្រមានពីហានិភ័យកាន់តែខ្លាំងនៃគ្រោះថ្នាក់នុយក្លេអ៊ែរនៅអ៊ុយក្រែនក្នុងរដូវរងា
11/18/2026 04:11 PM
សហជីព កម្ពុជា-ចិន សហការគ្នាបើកសិក្ខាសាលាពង្រឹងជំនាញកាត់ដេរ និងបច្ចេកទេសចិញ្ចឹមត្រីដល់កម្មករនិយោជិត
11/18/2026 04:11 PM
កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុប ដើម្បីតភ្ជាប់ការអប់រំ និងការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការឧស្សាហកម្ម
11/18/2026 04:11 PM