ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់

សន្តិសុខ និង សង្គម

មានរយៈពេល២ឆ្នាំបន្ទាប់ពីក្រុមតាលីបង់ដណ្តើមការគ្រប់គ្រងក្នុងប្រទេសអាហ្វហ្គានីស្ថាន

2023/08/15 11:51:02 am        110
អាហ្វហ្គានីស្ថាន៖ នៅថ្ងៃអង្គារនេះ គឺជាខួប២ឆ្នាំចាប់តាំងពីក្រុមតាលីបង់ ដណ្តើមអំណាចមកវិញនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ វិធានការរឹតត្បិតរបស់ខ្លួនលើសិទ្ធស្ត្រី ត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង ហើយសេដ្ឋកិច្ចនៅតែពុំអាចស្ទុះងើបឡើងវិញបាន។ ក្រុមតាលីបង់ បានដណ្តើមយករដ្ឋធានីកាប៊ុល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខណៈកងទ័ពសហរដ្ឋអាមេរិក កំពុងដកចេញពីប្រទេសនេះ។ ក្រុមអ៊ីស្លាមនិយម ក្រោយមកបានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ និងកំពុងគ្រប់គ្រងប្រទេសនេះស្របទៅតាមការបកស្រាយរបស់ខ្លួននៃច្បាប់អ៊ីស្លាម។ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់របស់ក្រុមតាលីបង់ ក្មេងស្រីត្រូវបានហាមប្រាមមិនឲ្យចូលរៀននៅសាលារៀនថ្នាក់អនុវិទ្យាល័យ ហើយសមាជិកបុគ្គលិកស្ត្រីរបស់អង្គការសហប្រជាជាតិ និងអង្គការមិនរកប្រាក់កម្រៃ ត្រូវបានហាមឃាត់មិនឲ្យទៅធ្វើការ។ កាលពីខែមុន ក្រុមនេះបានប្រកាសបម្រាមលើមណ្ឌលកែសម្ផស្សស្ត្រី។ អង្គការសហប្រជាជាតិ ស្ថិតក្នុងចំណោមស្ថាប័នដ៏ទៃទៀត ដែលបានអំពាវនាវដល់ក្រុមតាលីបង់ដើម្បីធ្វើឲ្យស្ថានភាពប្រសើរឡើង ប៉ុន្តែក្រុមនេះពុំបានទទួលយកសំណើរនោះឡើយ ហើយគ្មានប្រទេសណាមួយ ទទួលស្គាល់ក្រុមតាលីបង់ជារដ្ឋាភិបាលស្របច្បាប់នោះដែរ។ ប្រទេសអាហ្វហ្គានីស្ថាន ប្រឈមមុខសេដ្ឋកិច្ចជាប់គាំង និងកង្វះស្បៀងអាហារធ្ងន់ធ្ងរ ខណៈការគាំទ្រពីក្រៅប្រទេសក៏បានជាប់គាំង។ អង្គការសហប្រជាជាតិ និយាយថា ច្រើនជាង២ភាគ៣ នៃប្រជាជនរបស់ប្រទេស ត្រូវការជំនួយមនុស្សធម៌។ រដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi មកពីរដ្ឋាភិបាលក្រុមតាលីបង់ បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីខែកក្កដា។ លោកបានអំពាវសុំឲ្យដកទណ្ឌកម្មដែលត្រូវបានដាក់ដោយសហរដ្ឋអាមេរិក ដែលរួមទាំងការបង្កកទុនបម្រុងរបស់ធនាគារកណ្តាល។ក្រុមតាលីបង់ បានអំពាវនាវឲ្យមានការទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្ន។ ប៉ុន្តែសហគមន៍អន្តរជាតិ បានជំរុញឲ្យក្រុមនេះធ្វើឲ្យស្ថានភាពប្រសើរឡើង ទាក់ទងទៅនឹងសិទ្ធិស្ត្រី ខណៈផ្តល់ស្បៀងអាហារ និងការគាំទ្រផ្សេងៗទៀត៕

ក្រុមអ្នកជំនាញ៖ក្រុមរដ្ឋឥស្លាមនៅតែមានសមាជិករាប់ពាន់នាក់នៅស៊ីរី និងអ៊ីរ៉ាក់ ហើយបង្កការគំរាមកំហែងដល់ប្រទេសអាហ្វហ្គានីស្ថាន

2023/08/15 11:32:57 am        100
អាហ្វហ្គានីស្ថាន៖ ក្រុមអ្នកជំនាញរបស់UN បាននិយាយនៅក្នុងរបាយការណ៍មួយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទថា ក្រុមរដ្ឋឥស្លាម(IS)នៅតែបញ្ជាសមាជិកពី ៥.០០០ ទៅ៧.០០០នាក់ នៅទូទាំងអតីតតំបន់ការពាររបស់ខ្លួននៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានគំរាមកំហែងបង្កអំពើភេរវកម្មធ្ងន់ធ្ងរបំផុត នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន សព្វថ្ងៃនេះ។អ្នកជំនាញឃ្លាំមើលការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ដែលត្រូវបានគេស្គាល់ដោយអក្សរកាត់អារ៉ាប់ Daesh (ដែស) បាននិយាយថា ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៣ថា ការគំរាមកំហែងដែលបង្កឡើងដោយIS នៅតែមានភាគច្រើននៅក្នុងតំបន់ជម្លោះ និងកម្រិតទាបនៅក្នុងតំបន់ដែលមិនមានជម្លោះ ។ប៉ុន្តែក្រុមនេះបាននិយាយនៅក្នុងរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខUNថា៖«ស្ថានភាពទាំង មូលមានភាពសកម្មយ៉ាងខ្លាំង» ហើយទោះបីជាមានការខាតបង់យ៉ាងសំខាន់ក្នុងការដឹកនាំក្រុមនេះ និងបាន កាត់បន្ថយសកម្មភាពនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ក៏ដោយ ក៏ហានិភ័យនៃការកើតឡើងវិញរបស់ក្រុមនេះ នៅតែមាន។ក្រុមអ្នកជំនាញ បាននិយាយថា៖«ក្រុមនេះ បានកែសម្រួលយុទ្ធសាស្រ្តរបស់ខ្លួន ដោយបង្កប់ខ្លួនជាមួយប្រជាជនក្នុងតំបន់ និងបានអនុវត្តការប្រុងប្រយ័ត្នក្នុងការជ្រើសរើសសមរភូមិ ដែលទំនងជាបណ្តាលឲ្យ មានការខាតបង់មានកម្រិត ខណៈពេលដែលការកសាងឡើងវិញ និងជ្រើសរើសពីជំរំនៅភាគឦសាននៃសាធារណរដ្ឋអារ៉ាប់ស៊ីរី និងពីបណ្តាសហគមន៍ដែលងាយរងគ្រោះ រួមទាំងនៅប្រទេសជិតខាង»៕

បេក្ខជនឈានមុខមេដឹកនាំកោះតៃវ៉ាន់ និយាយថាគ្មានផែនការប្ដូរឈ្មោះផ្លូវការរបស់កោះនេះទេ

2023/08/15 11:27:01 am        94
តៃវ៉ាន់៖ បេក្ខជនឈានមុខដែលនឹងក្លាយជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ គឺជាមេដឹកនាំលំដាប់ទី២ លោក វីលៀម ឡៃ (William Lai) បាននិយាយក្នុងបទសម្ភាសន៍មួយនៅថ្ងៃអង្គារនេះថា លោកគ្មានគម្រោងប្ដូរឈ្មោះផ្លូវការរបស់កោះនេះទេ ប៉ុន្តែបានបញ្ជាក់ជាថ្មីថា កោះតៃវ៉ាន់ នឹងមិនរណបចំពោះចិនឡើយ។ ទីក្រុងប៉េកាំងមិនពេញចិត្តលោកឡៃ ទេ ចំពោះការអត្ថាធិប្បាយកន្លងទៅរបស់លោក ដែលថា លោកគឺធ្វើការជាក់ស្ដែងសម្រាប់ឯករាជ្យរបស់កោះតៃវ៉ាន់ ជាបន្ទាត់ក្រហមសម្រាប់ចិន ដែលមើលឃើញកោះគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះថាជាផ្នែកមួយនៃដែនដីរបស់ខ្លួន ។  លោកឡៃ បានអះអាងជាថ្មី ថា លោកពុំបានស្វែងរកការផ្លាស់ប្ដូរស្ថានភាពជាក់ស្ដែងទេ ដោយនិយាយបែបសាមញ្ញថា ការពិត កោះតៃវ៉ាន់ មានឯករាជ្យរួចទៅហើយ ដែលហៅថាសាធារណរដ្ឋចិន ជាឈ្មោះផ្លូវការរបស់ខ្លួន ដោយបន្តថា មានតែប្រជាពលរដ្ឋកោះតៃវ៉ាន់ខ្លួនឯងប៉ុណ្ណោះ ដែលអាចសម្រេចពីអនាគតរបស់ពួកគេបាន។ លោកបាននិយាយក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Bloomberg ថា យើងត្រូវតែទទួលយកការពិត ជាអ្វីដែលលោកចង់និយាយ ដោយភាពប្រាកដនិយម ដែលកោះតៃវ៉ាន់ មានអធិបតេយ្យភាពរួចទៅហើយ ជារដ្ឋឯករាជ្យដែលហៅថាសាធារណរដ្ឋចិន ។ នេះមិនមែនជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតចិនទេ ៕

ចិនជំទាស់នឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងជើង

2023/08/15 11:15:47 am        124
ចិន៖ អ្នកនាំពាក្យបេសកកម្មរបស់ចិនប្រចាំនៅUN ក្នុងទីក្រុងញូវយ៉ក បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនជំទាស់នឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានគ្រោងទុកស្តីពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ព្រោះវានឹងគ្រាន់តែបង្កើនការប្រឈមមុខដាក់គ្នា និង ការបង្កជម្លោះប៉ុណ្ណោះ។  សហរដ្ឋអាមេរិក អាល់បានី និងជប៉ុន បានស្នើសុំកិច្ចប្រជុំដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍។ វានឹងជាការជួបប្រជុំជាសាធារណៈលើកដំបូងរបស់ក្រុមប្រឹក្សាដែលមានសមាជិកទាំង១៥លើបញ្ហានេះ ចាប់តាំងពីឆ្នាំ ២០១៧មក។អ្នកនាំពាក្យបេសកកម្មរបស់ចិនប្រចាំនៅUN បាននិយាយថា៖«ប្រទេសចិនមើលឃើញថា គ្មានតម្លៃបន្ថែមសម្រាប់ក្រុមប្រឹក្សា ដើម្បីឲ្យមានកិច្ចប្រជុំបែបនេះទេ ហើយនឹងប្រឆាំងវា ដោយបន្ថែមថា អាណត្តិរបស់ក្រុមប្រឹក្សានេះគឺ«ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ មិនមែនបញ្ហាសិទ្ធិមនុស្សទេ»។អ្នកនាំពាក្យរូបនេះ បាននិយាយដោយសំដៅដល់ឈ្មោះផ្លូវការរបស់ប្រទេសនេះ គឺសាធារណរដ្ឋប្រជាធិបតេយ្យមានិតកូរ៉េថា៖«កិច្ចប្រជុំក្រុមប្រឹក្សាស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងជើង ស្ថិតនៅក្រៅអាណត្តិរបស់ក្រុមប្រឹក្សា ធ្វើឲ្យបញ្ហាសិទ្ធិមនុស្សទៅជាបញ្ហានយោបាយ ហើយគ្រាន់តែបម្រើដល់ការបង្កើនការប្រឈមមុខដាក់គ្នានិងការបង្កជម្លោះប៉ុណ្ណោះ»៕

ក្រសួងទេសចរណ៍ នឹងពង្រីកការបណ្តុះបណ្តាលជំ​នាញទេសចរណ៍ជូនអ្នកបម្រើក្រៅប្រព័ន្ធ

2023/08/15 11:08:38 am        42
 ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបង្កើនសកម្មភាពផ្តល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍ ជូនបណ្តាអ្នកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ ដើម្បីឲ្យគាត់មានសមត្ថភាពជំនាញវិជ្ជាជីវៈទេសចរណ៍ច្បាស់លាស់ និងទទួលស្គាល់ត្រឹមត្រូវតាមស្តង់ដារជាតិ និងអាស៊ាន ជាពិសេសគឺការជំរុញផ្តល់សេវាទេសចរណ៍ប្រកបគុណភាព និងភាពវៃឆ្លាត។បើតាមឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ ថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែសីហានេះ ថា នៅក្នុងសកម្មភាពពង្រីកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍សម្រាប់អ្នកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ គឺក្រសួងទេសចរណ៍ នឹងបណ្តុះបណ្តាលឲគាត់មានទទួល​បានបានសញ្ញាបត្រកម្រិត១ ហើយក្រសួងនឹងបន្តបណ្តុះបណ្តាលជំនាញ​ទេសចរណ៍នានាបន្ថែមទៀត ទៅតាមអ្វីដែលគាត់ជួបការខ្វះខាត។ឯកឧត្តម ទ្រី ឈីវ បន្តថា ចាប់ពីឆ្នាំ២០២៣នេះ បណ្តាប្រទេសអាស៊ាន នឹងធ្វើការទទួលស្គាល់ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍តាមស្តង់ដាតែមួយចំនួន៧០មុខជំនាញ ហើយអាចធ្វើការងារបំលាស់ទីបាននៅក្នុងតំបន់អាស៊ាន។ សម្រា​ប់កម្ពុជា នឹងពង្រីកការ​បណ្តុះបណ្តាល​វិជ្ជាជីវៈទេសចរណ៍ទាំងអស់នេះ ឲ្យដល់បណ្តាអ្នក​បម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយនឹងធ្វើការអញ្ជើញគាត់ឲ្យមកទទួលការបណ្តុះបណ្តាលនៅតាមសាលាវិជ្ជាជីវៈទេសចរណ៍ចំនួន៤ ក្នុងនោះ មានសាលាអង្គការ PSE សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ វីដ សាលា ថាលាស នៅក្នុងរាជធានីភ្នំពេញ និងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប្រ៊ូល នៅខេត្តសៀមរាប។ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍អណត្តិទី៦ ក៏បានថ្លែងជំរុញឲ្យមន្ត្រីជំនាញ ត្រូវបង្កើនសកម្មភាពបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ក្រៅប្រព័ន្ធ និងអ្នក​ធ្វើការងារទេសចរណ៍ដោយប្រយោលនានាទៀតក្នុងវិស័យទេសចរណ៍ ពិព្រោះថា ការងារអភិវឌ្ឍន៍ជំរុញវិស័យទេសចរណ៍ឲ្យមានការរីករចម្រើន គឺយើងត្រូវការជាចាំបាច់អ្នក​ជំនាញទេសចរណ៍មកធ្វើការ ពោល គឺ បើអ្នកបម្រើការ ធ្វើការងារទេសចរណ៍ដោយគ្មានជំនាញនោះទេ គឺ វិស័យទេសចរណ៍មិនអាចរីកចម្រើននោះទេ៕អត្ថបទ ស៊ុម សុខជា.

[BREAKING NEWS] រដ្ឋ Georgia បានចោទប្រកាន់ ត្រាំ ពីបទព្យាយាមបង្វែរលទ្ធផលបោះឆ្នោតឆ្នាំ២០២០ដោយខុសច្បាប់

2023/08/15 10:58:56 am        91
អាមេរិក៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មលើកទី៤កាលពីថ្ងៃចន្ទ នៅពេលដែលគណៈវិនិច្ឆ័យរបស់រដ្ឋ Georgia បានចេញដីកាចោទប្រកាន់លោកពីបទព្យាយាមបង្វែរលទ្ធផលបាញ់ការបោះឆ្នោតឆ្នាំ២០២០ ទម្លាក់លើប្រធានាធិបតីប្រជាធិបតេយ្យ លោកចូ បៃដិន។ការចោទប្រកាន់ដែលបញ្ចូនដោយមេធាវីសហព័ន្ធ លោក Fani Willis បានបន្ថែមលើបញ្ហាផ្លូវច្បាប់ដែលកំពុងប្រឈមពីលោក ត្រាំ ដែលជាអ្នកនាំមុខគេក្នុងការប្រជែងតំណែងបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។ដីកាចោទប្រកាន់ដែលមានកម្រាស់៩៨ទំព័រ បានរាយបញ្ជីឈ្មោះជនជាប់ចោទចំនួន១៩នាក់ និងបទល្មើសសរុបចំនួន៤១ករណី។ ជនជាប់ចោទទាំងអស់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មគ្រោងទុក ដែលត្រូវបានប្រើដើម្បីកំណត់គោលដៅលើក្រុមសមាជិកនៃក្រុមឧក្រិដ្ឋកម្មមានអង្គការចាត់តាំង និងផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់២០ឆ្នាំ។ការចោទប្រកាន់នេះបានលើកឡើងពីបទឧក្រិដ្ឋមួយចំនួនដែលលោក ត្រាំ ឬសហការីរបស់លោក ចោទប្រកាន់ថាបានប្រព្រឹត្ត រួមទាំងការផ្តល់សក្ខីកម្មក្លែងក្លាយដល់ក្រុមសមាជិកសភាថា ការក្លែងបន្លំសន្លឹកឆ្នោតបានកើតឡើង និងការជំរុញឱ្យក្រុមមន្ត្រីរដ្ឋ បំពានលើពាក្យសម្បថរបស់ពួកគេ ដោយការផ្លាស់ប្តូរលទ្ធផលបោះឆ្នោត។លោក ត្រាំ បានបដិសេធថាមិនបានធ្វើអ្វីខុសនោះទេ ហើយបានចោទប្រកាន់មេធាវី Willis ដែលជាអ្នកប្រជាធិបតេយ្យជាប់ឆ្នោតថា មានហេតុផលនយោបាយនៅពីក្រោយការចោទប្រកាន់នោះ។ លោក ត្រាំ បានផ្ដល់ចម្លើយពីភាពគ្មានទោសរួចហើយថា មិនមានកំហុសក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៣ករណីនោះទេ៕

ចិន ព្រមានជប៉ុន កុំឲ្យលូកដៃជ្រៀតជ្រែកការយាមល្បាតរវាងរុស្ស៊ី និងចិន នៅក្នុងតំបន់

2023/08/15 10:51:00 am        82
ចិន៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក អ៊ូឈាន (Wu Qian) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន បានព្រមានជប៉ុនប្រឆាំងនឹង "ការចាត់វិធានការគ្មានប្រយោជន៍" ដែលរារាំងការល្បាតរួមគ្នាដោយយោធារបសចិន និងរុស្ស៊ីនៅក្នុងតំបន់។អ្នកនាំពាក្យរូបនេះបាននិយាយថា ការតាមដាន និងឃ្លាំមើលយ៉ាងជិតស្និតរបស់ប្រទេសជប៉ុនគឺមានគ្រោះថ្នាក់ខ្លាំងណាស់ និងងាយក្នុងការបង្កឲ្យមានការយល់ច្រឡំ និងការវិនិច្ឆ័យខុស និងគ្រោះថ្នាក់នៅសមុទ្រ ព្រមទាំងនៅលើអាកាស។ យើងជំរុញឲ្យភាគីជប៉ុនបញ្ឈប់ការជ្រៀតជ្រែកគ្មានន័យទាំងនេះ ដោយបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់ការអភិវឌ្ឍប្រកបដោយសន្ទុះខ្លាំងនៃទំនាក់ទំនងទ្វេភាគីរវាងចិន និងជប៉ុន និងប៉ះពាល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ សម្តីនិងទង្វើគ្មានការទទួលខុសត្រូវ។លោកបានបន្ថែមថា យោងតាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងយោធាចិន និងរុស្ស៊ី ការបង្កើតកងទ័ពជើងទឹកនៃប្រទេសទាំងពីរនឹងធ្វើការល្បាតដែនសមុទ្ររួមគ្នានៅក្នុងដែនទឹកដែលពាក់ព័ន្ធនៅភាគខាងលិច និងខាងជើងនៃមហាសមុទ្រប៉ាស៊ីហ្វិក។សកម្មភាពនេះមិនសំដៅទៅភាគីទីបីទេ ហើយមិនពាក់ព័ន្ធនឹងស្ថានភាពអន្តរជាតិ និងតំបន់បច្ចុប្បន្នទេ។ ក្នុងពេលធ្វើដំណើរនោះ កងនាវារបស់ចិន និងរុស្ស៊ីបានគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ហើយបានធ្វើដំណើរលើផ្នែកខាងលើរបស់ដែនសមុទ្រ។ លោក ឈាន Qian បានសង្កត់ធ្ងន់ថា វាគួរតែត្រូវបានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការរវាងយោធាចិន និងរុស្ស៊ីគឺបើកចំហ និងតម្លាភាព ហើយមានគោលបំណងរួមគ្នាការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ ព្រមទាំងរក្សាសន្តិសុខ និងស្ថិរភាពពិភពលោក និងក្នុងតំបន់៕

គីម ជុងអ៊ុន និងពូទីន ផ្លាស់ប្តូរលិខិតគ្នា ប្តេជ្ញាពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ

2023/08/15 10:38:24 am        55
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន (Kim Jong Un) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានផ្លាស់ប្តូរលិខិតនៅថ្ងៃអង្គារ (ទី១៥ ខែសីហានេះ ដោយប្តេជ្ញាថា នឹងអភិវឌ្ឍន៍ទំនាក់ទំនងរបស់ពួកគេទៅជាអ្វីដែលលោក គីម ហៅថាជា«ទំនាក់ទំនងយុទ្ធសាស្ត្រយូរអង្វែង» ។លិខិតទាំងនោះ គឺការប្រារព្ធខួបលើកទី៧៨នៃការរំដោះកូរ៉េចេញពីការគ្រប់គ្រងអាណានិគមឆ្នាំ១៩១០-៤៥ របស់ប្រទេសជប៉ុន ដែលត្រូវបានគេប្រារព្ធជាថ្ងៃបុណ្យជាតិ ក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។KCNA បានឲ្យដឹងថា នៅក្នុងលិខិតរបស់ខ្លួនជូនទៅលោកពូទីន លោកគីម ជុងអ៊ុន បាននិយាយថា មិត្តភាពរបស់ប្រទេសទាំងពីរ ត្រូវបានបង្កើតឡើងនៅក្នុងសង្គ្រាមលោកលើកទី២ ជាមួយនឹងជ័យជម្នះលើប្រទេសជប៉ុន ហើយឥឡូវនេះ កំពុងបង្ហាញយ៉ាងពេញលេញនូវភាពរឹងមាំរបស់ពួកគេ និងឥទ្ធិពលនៅក្នុងការតស៊ូ ដើម្បីកម្ទេចការអនុវត្តតាមអំពើចិត្ត និងអនុត្តរភាពរបស់ពួកចក្រពត្តិនិយម។លោកគីម ត្រូវបានដកស្រង់សម្តីដោយបាននិយាយនៅក្នុងលិខិតនោះថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា មិត្តភាព និងសាមគ្គីភាព...នឹងត្រូវបានអភិវឌ្ឍន៍បន្ថែមទៀតឲ្យក្លាយទៅជាទំនាក់ទំនងយុទ្ធសាស្រ្តយូរអង្វែង ស្របតាមតម្រូវការនៃយុគសម័យថ្មី»៕

អ៊ុយក្រែន រាយការណ៍ពីភាពជោគជ័យមួយចំនួន ក្នុងការវាយបកលើកងកម្លាំងរុស្ស៊ី

2023/08/15 10:32:29 am        110
អ៊ុយក្រែន៖ រូបភាពចេញផ្សាយដោយកងពលតូចវាយលុកទី៣របស់អ៊ុយក្រែន បង្ហាញពីទាហានដែលកំពុងបាញ់កាំភ្លើងសំដៅចូលទៅក្នុងលេណដ្ឋាន និងគប់គ្រាប់បែកដៃ។  ការដណ្ដើមបានទឹកដីនៅជិតទីក្រុង បាកម៉ូត (Bakhmut) ភាគខាងកើតដែលកាន់កាប់ដោយរុស្ស៊ី ជាកន្លែងដែលកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនបានប្រយុទ្ធគ្នាដ៏បង្ហូរឈាមបំផុតនៃសង្រ្គាមមានរយៈពេលជិត១៨ខែ មកនេះ។ កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអ៊ុយក្រែនលោក Volodimir Zelensky បានចុះជួបកងទ័ពនៅតំបន់ជួរមុខអ៊ុយក្រែនភាគខាងកើតនៃតំបន់ដូណេត (Donetsk)។ ដោយកើតមានឡើងស្របពេលដែលប្រទេសនេះ បានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និង ជោគជ័យមួយចំនួន ក្នុងការរុញច្រានកងទ័ពរបស់ទីក្រុងមូស្គូ ឲ្យបកក្រោយ នៅក្នុងផ្នែកមួយនៃភាគអាគ្នេយ៍ដែលកងកម្លាំងអ៊ុយក្រែនកំពុងព្យាយាមដណ្តើមយកមកវិញនូវទឹកដីដែលកាន់កាប់ដោយរុស្ស៊ី។យោងតាមអនុក្រសួងការពារជាតិអ៊ុយក្រែន វឌ្ឍនភាពត្រូវបានរារាំងដោយគ្រាប់មីនដែលដាក់ដោយរុស្ស៊ីនៅគ្រប់ទីកន្លែង និងការពង្រឹងបន្ទាយការពារដ៏រឹងមាំ។  កងកម្លាំងអ៊ុយក្រែន បានវាយដណ្ដើមទឹកដីកាន់តែច្រើន ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការដែលបានរង់ចាំជាយូរមកហើយកាលពីខែមិថុនា ប៉ុន្តែក្រុមមន្ត្រីនៅទីក្រុង Kyiv បានទទួលស្គាល់ថា វឌ្ឍនភាពមានភាពយឺតយ៉ាវជាងអ្វីដែលពួកគេចង់បាន។ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានប្រកាសថាខ្លួននឹងបញ្ជូនជំនួយសន្តិសុខថ្មីដល់អ៊ុយក្រែនដែលមានតម្លៃ ២០០លានដុល្លារ៕

ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួនប្តេជ្ញាដោះស្រាយជម្លោះនុយក្លេអ៊ែរតាមរយៈការទូត

2023/08/15 10:17:14 am        151
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក ហ៊ូសសេន អាមីរ៉ាបដូលឡាហៀន ( Hossein Amirabdollahian) បានថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ កាលពីថ្ងៃចន្ទ (ទី១៤ ខែសីហា)ថា ប្រទេសអ៊ីរ៉ង់ បានប្តេជ្ញាដោះស្រាយជម្លោះនុយក្លេអ៊ែររបស់ខ្លួនជាមួយមហាអំណាចពិភពលោក តាមរយៈការទូត។ការចរចាដោយប្រយោលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បានជាប់គាំង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។ដោយត្រូវបរាជ័យមិនអាចស្រោចស្រង់កិច្ចព្រមព្រៀងនេះរស់ឡើងវិញបាន ទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា)ថា ពួកគេបានឈានដល់ការយោគយល់មួយ ក្រោមមូលនិធិចំនួន៦ពាន់លានដុល្លាររបស់អ៊ីរ៉ង់ នឹងត្រូវផ្ទេរចេញពីប្រទេសកូរ៉េខាងត្បូង ខណៈដែលជនជាតិអាមេរិក៥នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់ នឹងត្រូវដោះលែង។កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា នឹងមានការរឹតបន្តឹងលើអ្វីដែលអ៊ីរ៉ង់ អាចធ្វើបានជាមួយនឹងមូលនិធិណាមួយ ដែលមិនត្រូវបានបង្កក នៅក្រោមកិច្ចព្រមព្រៀងដែលនាំទៅដល់ការដោះលែងជនជាតិអាមេរិក៥នាក់ពីពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះ នៅក្នុងទីក្រុងតេអេរ៉ង់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ១ខ្សែ ប្រវែង ៩គីឡូម៉ែត្រ នៅទីតាំងដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
04/12/2026 12:04 PM
ប្រជាជនហុងគ្រីបោះឆ្នោតនៅក្នុងការបោះឆ្នោតដែលត្រូវបានតាមដានដោយ EU រុស្ស៊ី និងអាមេរិក
04/12/2026 12:04 PM
រុស្ស៊ី និងអ៊ុយក្រែនចោទគ្នាទៅវិញទៅមកថា បានរំលោភបទឈប់បាញ់បុណ្យ Easter
04/12/2026 12:04 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយអ្នកធាក់ស៊ីក្លូ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
04/12/2026 12:04 PM
លីបង់៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល កើនឡើងលើស ២.០០០នាក់
04/12/2026 12:04 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ សង្គ្រាមបានជោគជ័យ ក្នុងការកម្ទេចកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់
04/12/2026 12:04 PM
ក្រុមអ្នកចរចាអាមេរិកចាកចេញពីប៉ាគីស្ថាន ដោយមិនមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់
04/12/2026 11:04 AM
សមត្ថកិច្ចក្រសួងបរិស្ថានបន្តអន្តរាកមន៍ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ
04/12/2026 10:04 AM
រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលរាជធានីភ្នំពេញ អញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
04/12/2026 09:04 AM
សម្ដេចធិបតីជូនពរដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើតដោយសុខសុវត្ថិភាព ខណៈរថយន្តក្រុងរបស់រដ្ឋ ៦០០គ្រឿងកំពុងបម្រើសេវាដឹកជញ្ជូនដោយមឥតគិតថ្លៃ
04/12/2026 07:04 AM