សប្ដាហ៍ទី១ខែមីនានេះពលរដ្ឋចំនួន ២១នាក់ទៀតបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០នាក់ ពាក់ព័ន្ធបទល្មើស Online Scam
អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋ ​កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​បោស​សំអាត​ការ​ឆបោក​តាម​អនឡាញ

សន្តិសុខ និង សង្គម

មនុស្សបីនាក់ស្លាប់ និង១០នាក់រងរបួសក្នុងការបាញ់ប្រហារនៅផ្សារទំនើប រដ្ឋ Arkansas

2024/06/22 10:40:15 am        165
នគរបាលរដ្ឋ Arkansas សហរដ្ឋអាមេរិក បាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅផ្សារទំនើបមួយកន្លែងនៅរដ្ឋ Arkansas កាលពីថ្ងៃសុក្រ ដោយបានសម្លាប់ជនស៊ីវិល ៣នាក់ និងរងរបួស ១០នាក់ផ្សេងទៀត រួមទាំងមន្ត្រីនគរបាលពីរនាក់។នាយកនគរបាល រដ្ឋ Arkansas លោក Mike Hagar បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ជនសង្ស័យ បានរងរបួសនៅក្នុងការបាញ់ប្រហារជាមួយនគរបាល ហើយត្រូវបានចាប់ខ្លួន។ការបាញ់ប្រហារ បានកើតឡើងនៅហាងលក់គ្រឿងទេស ម៉េត បាត់ឈ័រ(Mad Butcher) ក្នុងទីក្រុងហ្វ័ដៃស៍(Fordyce) ជាទីក្រុងមានមនុស្សចំនួន៣.២០០នាក់ ។អភិបាលរដ្ឋ លោកស្រី Sarah Huckabee Sanders បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា លោកស្រី ត្រូវបានគេរាយការណ៍អំពីឧប្បត្តិហេតុនេះ។ រូបភាពវីដេអូ បានបង្ហាញពីអង្គភាពសេវាសង្គ្រោះបន្ទាន់ ស្ថិតនៅជុំវិញតំបន់ដែលខ្មាន់កាំភ្លើងបានបាញ់ប្រហារនៅផ្សារទំនើប Arkansas ។នគរបាលនិយាយថា ជាអកុសល យើងអាចបញ្ជាក់បានថា ជនស៊ីវិលស្លូតត្រង់ចំនួន១១នាក់ត្រូវបានគេបាញ់ ហើយបីនាក់ក្នុងចំណោមនោះបានស្លាប់។ មន្ត្រីអនុវត្តច្បាប់ពីរនាក់ បានរងរបួសនៅក្នុងការបាញ់តជាមួយខ្មាន់កាំភ្លើង ខណៈជនសង្ស័យក៏ត្រូវបានបាញ់ឲ្យរងបួស និងត្រូវបានចាប់ខ្លួន។ នគរបាល ពុំបានពន្យល់អំពីស្ថានការណ៍នៃការបាញ់ប្រហារនោះទេ ហើយមន្ត្រីនគរបាលដែលរងរបួស និងជនសង្ស័យ ត្រូវបានគេរំពឹងថានៅមានជីវិត បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីពេទ្យ។

ចំនួនអ្នកស្លាប់ដោយសោកនាដកម្មគ្រឿងស្រវឹងមានសារធាតុពុលនៅឥណ្ឌា កើនឡើងដល់៥១នាក់

2024/06/22 10:38:00 am        133
យោងតាមមន្ត្រីរដ្ឋាភិបាលម្នាក់ បាននិយាយកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារករណីគ្រឿងស្រវឹងមានសារធាតុពុល នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងដល់យ៉ាងហោចណាស់៥១នាក់ ហើយមនុស្សជាង១០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចាប់តាំងពីថ្ងៃពុធមក មនុស្សជាង ១៥០នាក់ ដែលមានអាការក្អួត ឈឺពោះ និងរាគ ត្រូវការការព្យាបាល បន្ទាប់ពីបានផឹកស្រាលាយជាមួយសារធាតុមេតាណុល។ផលិតផលនេះ ត្រូវបានផលិតឡើងនៅក្នុងស្រុក កាឡាគូរីឈី(Kallakurichi) មានចម្ងាយប្រហែល ១៥០ ម៉ាយ ពីរដ្ឋធានីរដ្ឋចេនណៃ(Chennai)។ រដ្ឋាភិបាលរដ្ឋ បាននិយាយថា នគបាល បានចាប់ខ្លួនមនុស្ស៤នាក់ពីបទលក់ស្រាខុសច្បាប់ និងបានរឹបអូសស្រានោះ។ រដ្ឋាភិបាល និយាយថា ខ្លួនបានចាត់វិធានការវិន័យចំពោះមន្ត្រីចំនួន១០នាក់ ជុំវិញការខកខានមិនបានទប់ស្កាត់ឧបទ្ទវហេតុនេះ។អ្នកស្លាប់ដោយសារគ្រឿងស្រវឹងផលិតខុសច្បាប់ ដែលគេស្គាល់ក្នុងស្រុកថា «ស្រាមានតម្លៃថោក» គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ដោយសារមនុស្សជាច្រើនពុំមានលទ្ធភាពទិញស្រាមានម៉ាកយីហោ។ សាធារណជន និងសកម្មជន បានអំពាវនាវម្តងហើយម្តងទៀត ឲ្យមានការបង្ក្រាបអ្នកលក់ស្រាប្រភេទនេះ។រដ្ឋាភិបាល នៅក្នុងរដ្ឋ Tamil Nadu បាននិយាយថា ខ្លួនកំពុងចាត់វិធានការដើម្បីកំណត់អត្តសញ្ញាណអ្នកដែលជាប់ពាក់ព័ន្ធក្នុងការផលិតមេតាណុល ជាសារធាតុគីមីពុល ដែលជាធម្មតាប្រើសម្រាប់គោលបំណងឧស្សាហកម្ម។ ការបូជាសពទ្រង់ទ្រាយធំ បានធ្វើឡើងរួចហើយ ហើយក្រុមគ្រួសារបានធ្វើពិធីសាសនាចុងក្រោយ។ មនុស្សរាប់សិបនាក់ បានស្លាប់កាលពីឆ្នាំមុននៅក្នុងឧបទ្ទវហេតុដូចគ្នានេះនៅក្នុងសង្កាត់មួយជិតរដ្ឋ Tamil Nadu ។

ភ្លៀងធ្លាក់ខ្លាំងបំផ្លាញមន្ទីរពេទ្យកុមារនៅប្រទេសម៉ិកស៊ិក ជំរុញឱ្យមានការជម្លៀសអ្នកជំងឺចេញ

2024/06/22 10:04:04 am        110
បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេលជាច្រើនម៉ោង ប្រព័ន្ធលូបង្ហូរទឹកនៅមន្ទីរពេទ្យកុមារនៅក្រុង Oaxaca ភាគខាងត្បូងប្រទេសម៉ិកស៊ិក បានបាក់ស្រុតដោយធ្វើឲ្យជន់លិចតំបន់មួយចំនួន។ភ្លៀងធ្លាក់ ដែលជាផ្នែកមួយនៃព្យុះត្រូពិច Alberto បានវាយប្រហារប្រទេសម៉ិកស៊ិកក្នុងសប្តាហ៍នេះ ជំរុញឱ្យអាជ្ញាធរជម្លៀសអ្នកជំងឺ និងអ្នកដ៏ទៃទៀតចេញពីមន្ទីរពេទ្យ ហ្គីលឺម៉ូ ហ្សារ៉ាត មីចានហ្គូស(Guillermo Zarate Mijangos) ។កងកម្លាំងជួយសង្គ្រោះ និងយោធា បានមកជួយមនុស្សប្រហែល៨០នាក់ រួមទាំងអ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ ដែលបានជាប់គាំងខ្លួន រយៈពេលជាច្រើនម៉ោងដោយសារទឹកជំនន់។អាជ្ញាធរ បានរាយការណ៍ថាពុំមានអ្នករងរបួសទេ ហើយអ្នកជំងឺដែលត្រូវបានជម្លៀសចេញ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ផ្សេងទៀត ដើម្បីបន្តព្យាបាល។

សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី

2024/06/22 10:00:21 am        387
បុរសជាកសិករម្នាក់បានស្លាប់យ៉ាងឆាប់រហ័សបន្ទាប់ពីត្រូវសត្វថ្លែនខាំ ដោយហេតុការណ៍នេះកើតឡើងកាល ក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយនេះជាករណីទី២ ដែលសត្វថ្លែនខាំមនុស្សស្លាប់ក្នុងខេត្តមណ្ឌលគិរី ព្រោះកន្លងទៅថ្មីៗ កុមារម្នាក់ក៏បានបាត់បង់ជីវិតក្នុងករណីថ្លែនខាំផងដែរ ។ជនរងគ្រោះឈ្មោះ កង អ៊ីន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបកសិករ ។ បើតាមភរិយាជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី ២០ មិថុនា ប្ដីរបស់គាត់បានឲ្យគាត់ និងកូនៗចេញពីមុងព្រោះមានថ្លែនខាំគាត់ ហើយនៅពេលដែលប្ដីគាត់រៀបវាយថែ្លននោះ វាក៏ធ្លាក់ទៅដីបាត់ទៅ ។ ប្រភពបន្តថា បន្តិចក្រោយមកប្ដីរបស់គាត់ក៏មានអាការៈចុកទ្រូង រឹងថ្គាម ។ ឃើញសភាពមិនស្រួលគាត់ក៏បានពឹងឱ្យអ្នកជិតខាងជូនទៅកាន់មន្ទីរពេទ្យ តែពេលទៅដល់មន្ទីរពេទ្យគាត់ក៏បានទទួលដំណឹងថា ប្ដីរបស់គាត់ស្លាប់ទៅហើយ ។ ក្រោយការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចបានសន្និដ្ឋានថា បុរសខាងលើពិតជាស្លាប់ដោយសារសត្វថ្លែនខាំមែន ។សូមបញ្ជាក់ថា នេះជាករណីស្លាប់ដោយសារសត្វថ្លែនខាំលើកទី២ហើយនៅក្នុងខេត្តមណ្ឌលគិរី ខណៈដែលករណីដូចគ្នានេះ លើកទីមួយគឺកើតឡើងលើក្មេងប្រុសម្នាក់រស់នៅក្នុងភូមិពូរ៉ាប៉េត (អូរតេ) ឃុំក្រង់តេះ ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី និងជាសិស្សពូកែផង បានស្លាប់គួរឲ្យអាសូរកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ព្រោះសត្វថ្លែនខាំ ៕

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅខេត្តក្វាងទុង ប្រទេសចិន កើនឡើងដល់៣៨នាក់

2024/06/22 09:09:59 am        54
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅក្នុងខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន ក្នុងសប្តាហ៍នេះ បានកើនឡើងដល់ ៣៨ នាក់ គិតត្រឹមថ្ងៃសុក្រ។ ប្រទេសចិន បានទប់ទល់ទៅនឹងអាកាសធាតុក្តៅខ្លាំងក្នុងរដូវក្តៅនេះ ខណៈទឹកជំនន់ជន់លិចនៅភាគខាងត្បូងបានកើតឡើង ក្នុងពេលរលកកម្ដៅបានវាយបក់នៅទូទាំងភាគខាងជើង។ភ្លៀងធ្លាក់នៅខេត្តក្វាងទុងដែលមានប្រជាជនរស់នៅច្រើនក្នុងសប្តាហ៍នេះ បានបង្កឱ្យមានទឹកជំនន់ និងបំណាក់ដី ដោយតំបន់មួយចំនួនមានការជន់លិចខ្លាំង។អាជ្ញាធរ បាននិយាយថា មនុស្ស៩នាក់ បានស្លាប់នៅជុំវិញទីក្រុង ម៉ីចូវ(Meizhou) បណ្តាលឲ្យចំនួនអ្នកស្លាប់កើនឡើងដល់៣៨ នាក់ នៅខេត្តក្វាទុង គិតត្រឹមរសៀលថ្ងៃសុក្រ។ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា ដោយសារតែភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយ ការស្វែងរកនិងជួយសង្គ្រោះមនុស្សដែលជាប់គាំង មានការពិបាក និងប្រើពេលវេលាយូរ។ប្រព័ន្ធផ្សព្វផ្សាយ និយាយថាមនុស្សជាង៥៥.០០០នាក់ បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ ហើយលំនៅឋានជាង ២.២០០០ខ្នងនិងផ្លូវជិត៤.៧០០កន្លែង បានបាក់រលំ និងរងការខូចខាត។យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា គ្រោះមហន្តរាយនេះ ក៏បានបំផ្លាញស្ថានីយ៍អគ្គិសនីរាប់រយ កន្លែងនិងបំពង់បង្ហូរទឹក ព្រមទាំងដំណាំជិត៧.០០០ហិកតា។ទូរទស្សន៍រដ្ឋ បាននិយាយថា ការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ បណ្តាលមកពីទឹកជំនន់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន៨០៥,៧ លានដុល្លារអាមេរិក។

មនុស្សជាង១.១០០នាក់ស្លាប់ ក្នុងពិធីបុណ្យហាជី ដោយសារកម្តៅក្តៅខ្លាំង

2024/06/22 08:27:10 am        130
មន្ត្រីជាន់ខ្ពស់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានការពារការគ្រប់គ្រងរបស់ព្រះរាជាណាចក្រនៅតំបន់ឈូងសមុទ្រមួយនេះ សម្រាប់ធម្មយាត្រាបុណ្យហាជី បន្ទាប់ពីប្រទេសជាច្រើន បានរាយការណ៍ថា មានអ្នកស្លាប់ជាង១.១០០នាក់ ដែលភាគច្រើនស្លាប់ដោយសារកម្តៅក្តៅខ្លាំង។សារព័ត៌មាន AFP បានសរុបចំនួនអ្នកស្លាប់កាលពីថ្ងៃសុក្រ ដោយចងក្រងសេចក្តីថ្លែងការណ៍ផ្លូវការ និងរបាយការណ៍ពីអ្នកការទូតដែលពាក់ព័ន្ធទៅនឹងការឆ្លើយតបថា ចំនួនអ្នកស្លាប់មានរហូតដល់ ១.១២៦នាក់ ដែលច្រើនជាងពាក់កណ្តាលនៃអ្នកស្លាប់ មកពីប្រទេសអេហ្ស៊ីប។មន្ត្រីជាន់ខ្ពស់របស់ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ពីអ្នកស្លាប់ចំនួន៥៧៧នាក់សម្រាប់រយៈពេល២ថ្ងៃដ៏មមាញឹកបំផុតនៃពិធីបុណ្យហាជី កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅនេះ នៅពេលដែលអ្នកដើរធម្មយាត្រា បានមកប្រមូលផ្តុំគ្នាច្រើនម៉ោងក្នុងការធ្វើអធិស្ឋានក្រោមកម្តៅព្រះអាទិត្យ នៅទីក្រុងមីណា។ពិធីបុណ្យហាជី គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម ហើយអ្នកកាន់សាសនាឥស្លាមទាំងអស់ ដែលមានមធ្យោបាយ ត្រូវតែបំពេញពិធីបុណ្យនេះយ៉ាងហោចណាស់ម្តងមុនពេលពួកគេស្លាប់។មន្ត្រីប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយមុននេះថា អ្នកធ្វើធម្មយាត្រាចំនួន១,៨លាននាក់ បានចូលរួមនៅឆ្នាំនេះ ជាចំនួនសរុបប្រហាក់ប្រហែលទៅនឹងឆ្នាំមុន ហើយ១,៦ លាននាក់មកពីបរទេស។

នគរបាលកេនយ៉ា បាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកលើបាតុករតវ៉ាប្រឆាំងការបង្កើនពន្ធ

2024/06/21 01:45:34 pm        105
នគរបាលកុបកម្មនៅរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុកររាប់ពាន់នាក់កាលពីថ្ងៃព្រហស្បតិ៍ (២០ មិថុនា) ខណៈការតវ៉ាដែលបានសម្របសម្រួល បានធ្វើឡើងនៅទូទាំងប្រទេស ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនពន្ធបន្ថែមចំនួន ២,៧ ពាន់លានដុល្លារ។នៅក្នុងការតវ៉ានោះ ក្រុមមន្ត្រីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកក្រុមបាតុករដែលកំពុងដើរក្បួននៅលើផ្លូវក្បែរវិមានរដ្ឋ ដែលជាការិយាល័យរបស់លោកប្រធានាធិបតី វីលៀម រូតូ (William Ruto) និងនិវេសនដ្ឋានផ្លូវការ។នៅមុននោះ នគរបាលបានបាញ់ថ្នាំទឹកពណ៌ស្វាយពីកាណុងបាញ់ទឹកដាក់លើបាតុករ ខណៈដែលពួកគេបានស្វះស្វែងរកការបោសសម្អាតក្រុមអ្នកតវ៉ា នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលទីក្រុងណៃរ៉ូប៊ី ហើយបានបិទផ្លូវទៅកាន់សភា។ កាកបាទក្រហមកេនយ៉ា បាននិយាយនៅលើបណ្ដាញសង្គម X ថាខ្លួនបានសង្រ្គោះមនុស្ស ៣៩ នាក់ដែលរងរបួសពីការតវ៉ា ដោយក្នុងនោះមនុស្ស ៨ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្រុមអ្នកតវ៉ានិយាយថា ការដំឡើងពន្ធក្នុងគោលបំណងកាត់បន្ថយឱនភាពថវិកា នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងបង្កើនថ្លៃចំណាយក្នុងការរស់នៅសម្រាប់ប្រជាជនកេនយ៉ា ដែលកំពុងតែជួបការលំបាកក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅរួចទៅហើយ៕

ការផ្ទុះឡើងជំងឺអាសន្នរោគ បណ្តាលឲ្យមនុស្ស២១នាក់ស្លាប់ នៅប្រទេសនីហ្សេរីយ៉ា

2024/06/21 01:40:16 pm        55
មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងហោចណាស់២១នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការផ្ទុះឡើងជំងឺអាសន្នរោគនៅក្នុងរដ្ឋ Lagos ភាគនិរតី ប្រទេសនីហ្សេរីយ៉ា។លោកស្រី កេមី អូហ្គូមយ៉េមី(Kemi Ogunyemi) ទីប្រឹក្សាពិសេសទទួលបន្ទុកសុខភាពរបស់រដ្ឋាភិបាលរដ្ឋ បាននិយាយទៅកាន់អ្នកសារព័ត៌មានថា យ៉ាងហោចណាស់មានករណីជំងឺអាសន្នរោគចំនួន៤០១ករណី ត្រូវបានរាយការណ៍នៅក្នុងខែនេះតែមួយខែ ដោយសារតែការផ្ទុះឡើងជំងឺអាសន្នរោគ នៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេស ដោយអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ។លោកស្រី Ogunyemi បានសន្មតថាការកើនឡើងនៃចំនួនករណីដែលសង្ស័យ និងអ្នកស្លាប់ ដោយសារតែការជួបជុំប្រារព្ធពិធីបុណ្យ Eid-el Kabir ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ នៅក្នុងរដ្ឋ ដោយបាននិយាយថា ការកើនឡើងនៃករណីជំងឺឆ្លង ត្រូវបានរំពឹងទុក។រដ្ឋាភិបាលរដ្ឋ Lagos បានបន្ត ប្រមូលសំណាកពីប្រភពទឹក អាហារ និងភេសជ្ជៈ ដើម្បីកំណត់អត្តសញ្ញាណ ប្រភពនៃការចម្លងរោគ ដោយលោកស្រីនិយាយបន្ថែមថា សកម្មភាពតាមដាននៅក្នុងសហគមន៍មូលដ្ឋាន ត្រូវបានពង្រឹង ជាពិសេសនៅក្នុងតំបន់រដ្ឋាភិបាលក្នុងស្រុកដែលរងផលប៉ះពាល់។ជំងឺអាសន្នរោគ ជាជំងឺដែលមានមេរោគខ្លាំង មានលក្ខណៈធ្ងន់ធ្ងរបំផុត ដោយការចាប់ផ្តើមភ្លាមៗនៃជំងឺរាគរូស អាចបណ្តាលឱ្យស្លាប់ ដោយសារតែការខ្វះជាតិទឹកធ្ងន់ធ្ងរ។កាលពីដើមខែនេះ អាជ្ញាធរសុខាភិបាលនៅរដ្ឋ Lagos ជារដ្ឋមានប្រជាជនច្រើនបំផុតក្នុងប្រទេសនីហ្សេរីយ៉ា បានចេញការជូនដំណឹងអំពីការផ្ទុះឡើងជំងឺអាសន្នរោគនៅក្នុងរដ្ឋនេះ ដោយលើកឡើងពី របាយការណ៍ច្រើនលើសលប់នៃករណីជំងឺក្អួតចង្អោរធ្ងន់ធ្ងរ។

អាមេរិកបារម្ភថាប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែល អាចនឹងត្រូវបានគ្របដណ្ដប់ក្នុងសង្គ្រាមជាមួយក្រុមហេសបូឡា

2024/06/21 12:26:07 pm        87
ក្រុមមន្ត្រីអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំងថានឹងមានព្រឹត្តិការណ៍នៃសង្គ្រាមដ៏ពេញបន្ទុករវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ជាក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ អាចគ្របដណ្ដប់លើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលនៅភាគខាងជើង រួមទាំងប្រព័ន្ធការពារដែនអាកាស អាយរិនដូម (Iron Dome)របស់អ៊ីស្រាអែល។ ក្ដីបារម្ភដែលមន្ត្រីអាមេរិកបាននិយាយថា អ៊ីស្រាអែលបានទាក់ទងមកពួកគេផងដែរ គឺថា ប្រព័ន្ធការពារដែនអាកាស អាយរិន ដូម (Iron Dome) អាចងាយរងគ្រោះកាន់តែខ្លាំងដោយសារឃ្លាំងមីស៊ីល និងយានដ្រូនដ៏ធំរបស់ក្រុមហេសបូឡា (Hezbollah) ខណៈអ៊ីស្រាអែលបានបង្ហាញកាន់តែខ្លាំងទៅមន្ត្រីអាមេរិកថា ខ្លួនកំពុងត្រៀមទាំងការវាយលុកលើដី និងតាមអាកាសចូលលីបង់។ ក្រុមមន្ត្រីអាមេរិកបានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃពុធថា ក្រុមមន្ត្រីអ៊ីស្រាអែលបានប្រាប់សហរដ្ឋអាមេរិកថា ពួកគេគ្រោងនឹងផ្លាស់ប្តូរធនធានពីភាគខាងត្បូងតំបន់ហ្កាហ្សាទៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដើម្បីតៀមសម្រាប់ការវាយលុកដែលអាចកើតមានប្រឆាំងនឹងក្រុមនេះ ។ មន្ត្រីជាន់ខ្ពស់រដ្ឋបាលអាមេរិកមួយរូបបាននិយាយថា យើងវាយតម្លៃថា យ៉ាងហោចណាស់ថ្មរបស់ប្រព័ន្ធការពារដែនអាកាស Iron Dome មួយចំនួន ត្រូវប្រើក្នុងចំនួនដ៏ច្រើនលើសលប់៕

ការវាយលុករបស់ក្រុមហេសបូឡា ចូលទៅអ៊ីស្រាអែល ជាការព្រួយបារម្ភ ខណៈភាគីទាំងពីរបន្តអរិភាពទៅវិញទៅមក

2024/06/21 11:56:17 am        208
យោធាប្រទេសអ៊ីស្រាអែល និងក្រុមហេសបូឡាឥស្លាមនិយម ស៊ីអា ក្នុងប្រទេសលីបង់ បានបន្តវាយប្រហារគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ។ ការព្រួយបារម្ភកំពុងកើនឡើងថា ស្ថានភាពអាចនឹងធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ដោយការវាយលុកដែលអាចកើតមាន ធ្វើឡើងដោយក្រុមហេសបូឡា ចូលទៅភាគខាងជើង ប្រទេសអ៊ីស្រាអែល។នៅតំបន់ហ្កាហ្សាស្ទ្រីប យោធាអ៊ីស្រាអែល បានបន្តការវាយលុករបស់ខ្លួនទៅលើក្រុមឥស្លាមនិយមហាម៉ាស ដែលក្រុមហេសបូឡា បានបង្ហាញពីសាមគ្គីភាពរបស់ខ្លួនជាមួយក្រុមនេះ។ យោធា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារតាមអាកាសនៅភាគខាងជើងតំបន់ហ្កាហ្សា បានសម្លាប់មេបញ្ជាការក្រុមហាម៉ាសម្នាក់។អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា មនុស្ស៣៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។ អ៊ីស្រាអែល ក៏បានសម្លាប់មេបញ្ជាការក្រុមហេសបូឡាម្នាក់ដោយការវាយប្រហារតាមអាកាសនៅក្នុងប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍។ កាលពីថ្ងៃពុធ មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah បាននិយាយនៅក្នុងសុន្ទរកថាមួយថា ប្រសិនបើសង្រ្គាមត្រូវបានកំណត់ទៅលើប្រទេសលីបង់ ក្រុមរបស់លោក នឹងប្រយុទ្ធដោយគ្មានការគោរពទៅតាមច្បាប់។ លោក បានព្រមានថា ការវាយលុក នៅផ្នែកភាគខាងជើងប្រទេសអ៊ីស្រាអែលនៅតែមាន ប្រសិនបើការប្រឈមមុខដាក់គ្នាកាន់តែរីកធំ។ សារព័ត៌មានAP បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង៤០០នាក់ នៅក្នុងប្រទេសលីបង់ រួមទាំងអ្នកប្រយុទ្ធក្រុមហេសបូឡា និងជនស៊ីវិល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សុបិន្តអាក្រក់របស់ Spurs ដោយខ្សែការពារ និងអ្នកចាំទីក្នុងបរាជ័យនៅទឹកដី Atletico Madrid ៥-២
03/11/2026 10:03 AM
ស្អែកនេះ ក្រសួងការងារនឹងនាំយកឱកាសការងារជិត ១ពាន់កន្លែងទៅកាន់ខេត្តកំពង់ចាម សម្រាប់​អតីត​ពលក​រខ្មែរ និងអ្នកកំពុងស្វែងរកការងារ
03/11/2026 10:03 AM
Bayern Munich ធ្វើឱ្យ Atalanta អស់សង្ឃឹមមុនជើងទីពីរក្រោយជ័យជំនះ ៦-១ នៅទឹកដីអ៊ីតាលី
03/11/2026 10:03 AM
អ្នកវិនិយោគចិនមកពីក្រុងប៉េកាំង ទៅស្វែងរកឱកាសវិនិយោគនៅខេត្តកំពង់ស្ពឺ
03/11/2026 10:03 AM
រាជរដ្ឋាភិបាលអនុញ្ញាតឲ្យសហព័ន្ធកីឡាវ៉ូវីណាម ធ្វើម្ចាស់ផ្ទះរៀបចំជើងឯកអាស៊ី ឆ្នាំ២០២៦
03/11/2026 09:03 AM
កូរ៉េខាងជើងគាំទ្រការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ស្របពេលសង្គ្រាមដ៏ក្តៅគគុកនៅមជ្ឈិមបូព៌ា
03/11/2026 09:03 AM
អ៊ីរ៉ង់ កំណត់លក្ខខណ្ឌសម្រាប់បទឈប់បាញ់ ខណៈមហាអំណាចពិភពលោកជំរុញផ្លូវការទូត
03/11/2026 09:03 AM
ពានសម្ដេចតេជោ ហ៊ុន សែន នឹងរកឃើញក្រុមឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ២ក្រុមល្ងាចនេះ
03/11/2026 09:03 AM
ប្រធានសមាគម TAFTAC សុំការគាំទ្រពី CDC ដើម្បីជំរុញការវិនិយោគក្នុងវិស័យរបស់ខ្លួនឱ្យកាន់តែរីកចចម្រើន
03/11/2026 09:03 AM
ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបករណីជួញដូរមនុស្សបាន ២៧២ករណី ឃាត់​ខ្លួន​ជន​សង្ស័យ​ជាង ៤០០នាក់ និងរំដោះជនរងគ្រោះជិត ១ពាន់នាក់
03/11/2026 09:03 AM