នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់

សន្តិសុខ និង សង្គម

មនុស្សយ៉ាងហោចណាស់២៤នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងនៅប្រទេសម៉ារ៉ុក

2023/08/07 12:12:50 pm        101
ម៉ារុក៖ មនុស្សយ៉ាងហោចណាស់២៤នាក់ បានស្លាប់ បន្ទាប់ពីរថយន្តមួយគ្រឿងបានក្រឡាប់នៅក្នុងប្រទេសម៉ារុក ក្នុងឧបទ្ទវហេតុមួយក្នុងចំណោមគ្រោះថ្នាក់សាហាវបំផុតជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសនេះ ។ ក្រុមអាជ្ញាធរបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ MAP ថា រថយន្តក្រុងធន់តូចមួយគ្រឿងដែលធ្វើដំណើរទៅផ្សារប្រចាំសប្ដាហ៍នៅក្នុងទីប្រជុំជន ឌឹមណេត (Demnate) ក្នុងខេត្តអាហ្ស៊ីឡាល (Azilal) បានប្រឡាប់ ខណៈពេលកំពុងដឹកអ្នកដំណើរនៅតាមផ្លូវកាលពីថ្ងៃអាទិត្យ ។ ប្រភពខាងលើនិយាយថា ពេលទទួលបានដំណឹងភ្លាមៗ ក្រុមអាជ្ញាធរប្រចាំតំបន់  កងកម្លាំងអាវុធហត្ថ និងអង្គភាពការពារជនស៊ីវិល បានទៅដល់កន្លែងកើតហេតុដើម្បីចាត់វិធានការចាំបាច់នានា។ ប្រភពដដែលបន្ថែមថា ក្រុមអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតពីមូលហេតុនាំឲ្យមានឧបទ្ទវហេតុនេះកើតឡើង។ ។ គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃអាទិត្យ គឺជាឧបទ្ទវហេតុតាមផ្លូវដ៏ធ្ងន់ធ្ងរចុងក្រោយបំផុតជាច្រើននៅក្នុងប្រទេសនៅអាមេរិកខាងជើងមួយនេះ។  កាលពីរដូវក្ដៅឆ្នាំមុន មនុស្ស២៣នាក់ បានស្លាប់នៅពេលរថយន្តក្រុងមួយគ្រឿង បានក្រឡាប់នៅលើផ្លូវរថយន្តមួយនៅភាគខាងកើត រដ្ឋធានីសេដ្ឋកិច្ច កាសាប្លង់កា(Casablanca) របស់ប្រទេសនេះ ៕

ក្រុមប្រឆាំងនឹងលោក Lukashenko រួបរួមគ្នារៀបចំផែនការធ្វើលិខិតឆ្លងដែនបេឡារុសថ្មី

2023/08/07 12:10:06 pm        131
បេឡារុស៖ ក្រុមប្រឆាំងដែលនិរទេសខ្លួនរបស់ប្រធានាធិបតី អាឡិចសាន់ឌឺ លូកាសិនកូ ( Alexander Lukashenko) បានជួបប្រជុំគ្នានៅប្រទេសប៉ូឡូញ កាលពីថ្ងៃអាទិត្យនៅមុនថ្ងៃគម្រប់ខួបលើកទី៣ នៃការតវ៉ាក្រោយការបោះឆ្នោតដែលមិនបានជោគជ័យរបស់ពួកគេ ដើម្បីបង្ហាញពីការរួបរួម និងផែនការយុទ្ធសាស្រ្តរួមទាំងការចេញលិខិតឆ្លងដែន«បេឡារុសថ្មី»។ដោយត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ២០២២ ដោយលោក ស្រី ស្វីអាតឡាណា ទីខាណូស្កាយ៉ា (Sviatlana Tsikhanouskaya) រដ្ឋាភិបាលស្វ័យប្រកាសដែលនិរទេសខ្លួន បានបើកស្ថានទូតជំនួសជាង២០ និងមជ្ឈមណ្ឌលព័ត៌មាន នៅបរទេស។លោកស្រី ទីខាណូស្កាយ៉ា មានវ័យ៤០ឆ្នាំ ជាអតីតគ្រូបង្រៀនភាសាអង់គ្លេស ដែលបានរត់គេចខ្លួនបន្ទាប់ពីបានធ្វើការប្រឆាំងនឹងលោក លូកាសិនកូ នៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ដែលក្រុមអ្នករិះគន់បានហៅថា មានការលួចបន្លំ បាននិយាយថា គណបក្សប្រឆាំងនឹងស្វែងរកការទទួលស្គាល់ពីអន្តរជាតិសម្រាប់លិខិតឆ្លងដែនជំនួសនោះ។ថ្លែងនៅឯសណ្ឋាគារមួយក្នុងទីក្រុងវ៉ាសូវី ( Warsaw ) ទៅកាន់សកម្មជនរាប់រយនាក់ រួមទាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងក្រុមពលរដ្ឋ លោកស្រី ទីខាណូស្កាយ៉ា បានជំរុញឲ្យកងកម្លាំងប្រឆាំងនៅក្រៅប្រទេសរួបរួមគ្នា និងគាំទ្រការបង្កើតចលនា«បេឡារុសថ្មី»នេះ៕

ប្រទេសចិន បានចេញផ្សាយភាពយន្តឯកសារចំនួន៨ដែលបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារកោះតៃវ៉ាន់

2023/08/07 12:06:45 pm        139
តៃវ៉ាន់៖ ប្រទេសចិន បានចេញផ្សាយភាពយន្តឯកសារចំនួន៨អំពីការត្រៀមខ្លួនរបស់យោធារបស់ខ្លួន ក្នុងការវាយប្រហារកោះតៃវ៉ាន់ដែលបង្ហាញពីទាហានដែលសន្យាថានឹងស្លាប់ក្នុងការក្រសោបយកកោះនេះ ប្រសិនបើចាំបាច់។វគ្គដំបូងនៃភាពយន្តឯកសារឈ្មោះថា ការដេញតាមក្តីសុបិន «Chasing Dreams» ត្រូវបានចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃអង្គារ ដើម្បីប្រារព្ធខួបលើកទី៩៥នៃកងទ័ពរំដោះប្រជាជនចិនដែលជាយោធារបស់ប្រទេសចិន។ភាពយន្តឯកសារនោះ បង្ហាញពីរូបភាពវីដេអូនៃសមយុទ្ធយោធា ជាពិសេសនៅជុំវិញកោះតៃវ៉ាន់ និងការបញ្ជាក់យ៉ាងលាស់ពីទាហានរាប់សិបនាក់។អ្នកខ្លះនិយាយថា ពួកគេសុខចិត្តលះបង់ជីវិត ដើម្បីបុព្វហេតុដណ្តើមយកកោះនេះ។បុរសដែលត្រូវបានគេស្គាល់ថា លី ប៉េង (Li Peng) អ្នកបើកយន្តហោះពីក្រុមទ័ពសេះវ៉ាង ហៃ (Wang Hai)នៅក្រោមទីបញ្ជាការយុទ្ធសាស្ត្រភាគខាងកើតរបស់យោធាដែលទទួលខុសត្រូវក្នុងការធ្វើប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់ បាននិយាយថា៖«យន្តហោះចម្បាំងរបស់ខ្ញុំ នឹងក្លាយជាមីស៊ីលចុងក្រោយរបស់ខ្ញុំ ដោយប្រញាប់ប្រញាល់រត់ឆ្ពោះទៅរកសត្រូវ ប្រសិនបើនៅក្នុងសមរភូមិពិត ខ្ញុំបានប្រើគ្រាប់ទាំងអស់ របស់ខ្ញុំ»៕

សកម្មជនអាកាសធាតុប្រេស៊ីល តវ៉ាប្រឆាំងនឹងការរុករកប្រេងនៅតំបន់ព្រៃអាម៉ាហ្សូន

2023/08/07 12:03:24 pm        92
ប្រេស៊ីល៖ ក្រុមសកម្មជនបរិស្ថានប្រេស៊ីលបានតវ៉ានៅទីក្រុង Belem ភាគខាងជើងប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យ (៦ សីហា) ដើម្បីបដិសេធសំណើរបស់ក្រុមហ៊ុនប្រេង Petrobras សម្រាប់ការរុករកប្រេងនៅតំបន់ព្រៃអាម៉ាហ្សូន ដោយសារតែហានិភ័យនៃការធ្លាយប្រេង។ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅមជ្ឈមណ្ឌលសន្និបាត ជាទីដែលកិច្ចសន្ទនាស្ដីពីទំបន់ព្រៃអាម៉ាហ្សូន កំពុងប្រព្រឹត្តទៅ ជាព្រឹត្តិការណ៍មួយមុនពេលកិច្ចប្រជុំកំពូល អាម៉ាហ្សូន ដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារ (៨ សីហា)ខាងមុខនេះក្នុងទីក្រុង Belem ប្រទេសប្រេស៊ីល។ បណ្ដាអ្នកបរិស្ថានវិទ្យាអះអាងថា ពួកគេមានការព្រួយបារម្ភអំពីការរញ្ជួយដី និងគម្រោងប្រេងនៅតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល។ក្នុងព្រឹត្តិការណ៍ដូចគ្នាកាលពីថ្ងៃសៅរ៍ (៥ សីហា) រដ្ឋមន្ត្រីបរិស្ថានប្រេស៊ីលលោកស្រី Marina Silva បាននិយាយថា វិទ្យាស្ថានបរិស្ថាន និងធនធានធម្មជាតិកកើតឡើងវិញរបស់ប្រេស៊ីល (Ibama) នឹងវាយតម្លៃសំណើរបស់ក្រុមហ៊ុន Petrobras ក្នុងការដំឡើងវេទិកាខួងសាកល្បងនៅឆ្នេរសមុទ្រ Amapá ដើម្បីពិនិត្យមើលប្រេងនៅក្នុងតំបន់នេះ៕

ចិនបានប្រើកាណុងបាញ់ទឹកក្នុងទិសដៅរបស់នាវាយោធាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង

2023/08/07 12:00:14 pm        300
ចិន៖ នៅថ្ងៃចន្ទ (៧ សីហា)នេះ ឆ្មាំល្បាតឆ្នេរហ្វីលីពីន បានបញ្ចេញវីដេអូនៃនាវាឆ្មាំល្បាតឆ្នេរចិន ដែលកំពុងរារាំង និងប្រើកាណុងបាញ់ទឹក ក្នុងទិសដៅរបស់នាវាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ក្រុមអាជ្ញាធរហ្វីលីពីនបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ (៥ សីហា) នៅជិតច្រកសមុទ្រ Thomas Shoal ទីពីរ ដោយទីក្រុងម៉ានីលហៅទីនោះថាច្រកសមុទ្រ Ayungin Shoal ជាថ្មប៉ប្រះទឹក ដែលទាហានមួយចំនួនតូចរបស់ពួកគេរស់នៅលើកប៉ាល់អាមេរិកសម័យសង្គ្រាមលោកលើកទី២ ដែលបានទុកចោលនៅទីនោះកាលពីឆ្នាំ១៩៩៩។ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិនបានប្រឆាំងថា ខ្លួនបានអនុវត្តការត្រួតពិនិត្យចាំបាច់ស្របតាមច្បាប់ដើម្បីរារាំងកប៉ាល់ហ្វីលីពីន ដែលខ្លួនបានចោទប្រកាន់ពីបទរំលោភបំពាន និងដឹកជញ្ជូនសម្ភារៈសំណង់ខុសច្បាប់។ប្រទេសចិនអះអាងអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ដែលជាការអះអាងត្រូវបានបដិសេធជាអន្តរជាតិ ដោយជារឿយៗធ្វើឱ្យប្រទេសជិតខាងរបស់ខ្លួនខឹងសម្បាជាមួយនឹងសកម្មភាពដែនសមុទ្រដែលពួកគេហៅថាឈ្លានពាន និងជាមួយនឹងសកម្មភាពរយៈពេលវែងដូចជា ការកសាងកោះនៅលើថ្មប៉ប្រះទឹក ព្រមទាំងបំពាក់ដោយមីស៊ីល និងទីលានចតយន្តហោះនៅទីនោះផងដែរ៕

ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅតាមបណ្តោយទន្លេរដ្ឋ អាឡាស្កា សហរដ្ឋអាមេរិក ជំរុញឱ្យមានការជម្លៀសប្រជាជន

2023/08/07 11:56:18 am        262
អាមេរិក៖ ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានវាយប្រហាររដ្ឋធានីអាឡាស្កាកាលពីថ្ងៃសៅរ៍ បន្ទាប់ពីទឹកជំនន់ពីការប្រេះផ្ទាំងទឹកកក ដោយបានបំផ្លាញរចនាសម្ព័ន្ធយ៉ាងហោចណាស់ចំនួនមួយកន្លែង ហើយបានជំរុញឱ្យក្រុមមន្ត្រីទីក្រុងចេញបញ្ជាជម្លៀសប្រជាជន។សេវាអាកាសធាតុជាតិ (NWS) បានទទួលរបាយការណ៍អំពីដើមឈើធំៗបានដួលរលំចូលទៅក្នុងទន្លេ Mendenhall ក្បែរទីក្រុង Juneau កាលពីយប់ថ្ងៃសៅរ៍ ខណៈកម្រិតទឹកបានកើនឡើងដោយបានច្រោះច្រាំងទន្លេ។ ការជន់លិចដោយសារទឹកពីការប្រេះផ្ទាំងទឹកកក កើតឡើងនៅពេលទឹកដែលជាប់គាំង ហូរចេញតាមស្នាមប្រេះនៅក្នុងទំនប់ទឹកកកដ៏ស្តើង ជាបាតុភូតដែលបានកំពុងកើនឡើងនៅជុំវិញពិភពលោកជាលទ្ធផលនៃបម្រែបម្រួលអាកាសធាតុ។យោងតាម NWS បានឱ្យដឹងថា កម្រិតទឹកនៃបឹង Mendenhall បានឈានដល់ជិតកម្រិត១៥ហ្វីត (៤,៦ ម៉ែត្រ) កាលពីព្រឹកថ្ងៃអាទិត្យ ជាកំណើន៣ហ្វីតពីកំណត់ត្រាមុន ដែលបានកំណត់ក្នុងឆ្នាំ២០១៦ និងកម្រិត៥ហ្វីតពីលើកម្រិតទឹកជំនន់កម្រិតមធ្យម។អាកាសធាតុធ្ងន់ធ្ងរបែបនេះត្រូវបានគេរំពឹងថានឹងកើនឡើង ជាលទ្ធផលនៃបម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្ស ដែលអ្នកវិទ្យាសាស្ត្របានរាយការណ៍ថា វាបានដើរតួនាទីយ៉ាងលើសលប់ នៅក្នុងបញ្ហារលកកម្ដៅកម្រិតបំបែកកំណត់ត្រា ដោយបានវាយប្រហារនៅអាមេរិកខាងជើង អឺរ៉ុប និងចិនកាលពីខែកក្កដាផងដែរ៕

ប្រទេសជប៉ុននឹងចាប់ផ្តើមបង្ហូរសំណល់ទឹក ហ្វ៊ូគូស៊ីម៉ា ឆាប់បំផុតនៅចុងខែសីហានេះ

2023/08/07 11:52:53 am        249
តូក្យូ៖ សារព័ត៌មាន Asahi Shimbun របស់ជប៉ុនបានរាយការណ៍នៅថ្ងៃចន្ទ (៧ សីហា)នេះថា ប្រទេសជប៉ុនគ្រោងនឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានបំផ្លាញដោយរលកយក្សស៊ូណាមិ ចូលទៅក្នុងមហាសមុទ្រនៅដើមខែសីហានេះ ដោយសំអាងដល់ប្រភពរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះ។ការបង្ហូរទឹកនេះទំនងជានឹងធ្វើឡើងភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នៅសហរដ្ឋអាមេរិកសប្តាហ៍ក្រោយ ហើយពន្យល់ពួកគេអំពីសុវត្ថិភាពនៃសំណល់ទឹកដែលកំពុងចោទជាសំណួរនេះ។និយតករនុយក្លេអ៊ែររបស់ប្រទេសជប៉ុនកាលពីខែមុន បានផ្តល់ការយល់ព្រមសម្រាប់ប្រតិបត្តិកររោងចក្រ Tepco ដើម្បីចាប់ផ្តើមបញ្ចេញសំណល់ទឹក ដែលជប៉ុន និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនិយាយថាមានសុវត្ថិភាព ប៉ុន្តែប្រទេសក្បែរខាងបារម្ភថាវាអាចបំពុលអាហារពីក្នុងសមុទ្រ។សារព័ត៌មាននោះបាននិយាយថា ការនេសាទត្រីតាមបាតសមុទ្រគ្រោងនឹងចាប់ផ្តើមពីខេត្ត ហ្វ៊ូគូស៊ីម៉ា ភាគឦសាននៃទីក្រុងតូក្យូក្នុងខែកញ្ញា ហើយរដ្ឋាភិបាលមានបំណងចាប់ផ្តើមការបង្ហូរទឹកមុនពេលរដូវនេសាទនោះចាប់ផ្តើម។ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីរបស់ប្រទេសនេះ លោក Hirokazu Matsuno បាននិយាយនៅថ្ងៃចន្ទ (៧ សីហា) នេះថា ប្រទេសជប៉ុនមិនទាន់សម្រេចចិត្តលើកាលបរិច្ឆេទជាក់លាក់ណាមួយ ដើម្បីចាប់ផ្តើមបញ្ចេញសំណល់ទឹកវិទ្យុសកម្មដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រនោះទេ៕

ការរំខានពាណិជ្ជកម្ម និងបញ្ហាអាកាសធាតុធ្ងន់ធ្ងរបានបង្កក្តីបារម្ភដល់សន្តិសុខស្បៀងសកល

2023/08/07 11:49:33 am        253
តម្លៃទំនិញស្បៀងអាហារសកល បានកើនឡើងជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ ដោយសារការរំខានពាណិជ្ជកម្មនៃគ្រាប់ធញ្ញជាតិ និងស្ថានភាពអាកាសប្រែប្រួលខ្លាំង ជំរុញឲ្យមានការព្រួយបារម្ភទូទាំងពិភពលោក។ អង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បាននិយាយកាលពីថ្ងៃសុក្រថា សន្ទស្សន៍តម្លៃស្បៀងអាហារសកលរបស់ខ្លួនបានកើនឡើង១,៣ភាគរយ ក្នុងខែកក្កដា បើធៀបនឹងខែមុន។សន្ទស្សន៍តម្លៃម្ហូបអាហាររបស់អង្គការ FAO តាមដានការផ្លាស់ប្តូរប្រចាំខែនៅក្នុងតម្លៃអន្តរជាតិនៃទំនិញម្ហូបអាហារ ដែលត្រូវបានជួញដូរជាទូទៅ។ នេះជាការឡើងថ្លៃលើកដំបូងចាប់តាំងពីខែមេសាមក នៅពេលដែលតម្លៃស្ករដ៏ខ្ពស់ បានធ្វើឲ្យសន្ទស្សន៍តម្លៃឡើងថ្លៃបន្តិចជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ។លោក Hu Bingchuan អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអភិវឌ្ឍន៍ជនបទនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបាននិយាយថា មានហេតុផលសំខាន់ពីរសម្រាប់ការស្ទុះងើបឡើងវិញនៃតម្លៃអាហារពិភពលោកក្នុងខែកក្កដា។ហេតុផលទីមួយគឺការបញ្ចប់នៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅគាំទ្រដោយអង្គការសហប្រជាជាតិ ដែលបានបន្ថែមទៅភាពភ័យស្លន់ស្លោនៅក្នុងទីផ្សារម្ហូបអាហារពិភពលោក ដោយជំរុញឱ្យតម្លៃម្ហូបអាហារកើនឡើង។ មូលហេតុមួយទៀតគឺបញ្ហាអាកាសធាតុដ៏អាក្រក់ក្នុងខែកក្កដា ដែលកន្លែងជាច្រើននៅទូទាំងពិភពលោកបានជួបប្រទះ ដោយធ្វើឲ្យខូចខាតទិន្នផលរំពឹងទុករបស់មនុស្សក្នុងការផលិតគ្រាប់ធញ្ញជាតិ៕

ប្រទេសស្លូវេនីទទួលរងការវាយប្រហារពីទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មាន

2023/08/07 11:46:21 am        253
ស្លូវេនី៖ ទឹកជំនន់ដ៏មហន្តរាយដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣នាក់ ស្លាប់ នៅក្នុងប្រទេសស្លូវេនី ជាមួយនឹងការខូចខាតប៉ាន់ស្មានចំនួន ៥០០លានអឺរ៉ូ (៥៥០លានដុល្លារ)។ នាយករដ្ឋមន្ត្រីប្រទេសស្លូវេនីលោក Robert Golob បាននិយាយកាលពីថ្ងៃសៅរ៍ថា ទឹកជំនន់កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ គឺជា "គ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុត" នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសតូចមួយនៅសហគមន៍ទាំង៨ប្រទេស អាល់ផែន នេះ។លោក Golob បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងថាមពលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ក៏ដូចជាផ្ទះរាប់រយខ្នង និងអគារផ្សេងៗទៀត។ មនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ ហើយមនុស្សជាច្រើនត្រូវជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រ ឬអ្នកពន្លត់អគ្គីភ័យនៅក្នុងទូក។កងទ័ពរបស់ប្រទេសស្លូវេនីបានចូលរួមកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ដោយកងកម្លាំងបានទៅដល់តំបន់កាត់ផ្តាច់នៅភាគខាងជើងដើម្បីប្រតិបត្តិការ។ លោកនាយករដ្ឋមន្ត្រីបាននិយាយថា ពីរភាគបីនៃទឹកដីក្នុងប្រទេសដែលមានប្រជាជនពីរលាននាក់ ត្រូវបានរងផលប៉ះពាល់។ប្រទេសស្លូវេនីកាលពីថ្ងៃអាទិត្យបានអំពាវនាវសុំជំនួយពីសហភាពអឺរ៉ុប និងសម្ព័ន្ធភាពណាតូដើម្បីដោះស្រាយជាមួយនឹងផលវិបាកនៃទឹកជំនន់នេះ។ ក្រុមអាជ្ញាធរបានជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយកងកម្លាំងប្រដាប់អាវុធស្លូវេនីបានប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីជួយសង្គ្រោះអ្នកដែលជាប់គាំងដោយសារទឹកជំនន់។ អគ្គិសនីក៏ត្រូវបានកាត់ផ្ដាច់ផងដែរនៅក្នុងប្រទេសនេះ ដែលបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់រងផលប៉ះពាល់៕

ខណៈដែលខ្លួនកំពុងរងសម្ពាធនៅអ៊ុយក្រែន លោក ពូទីន រិះគន់សហរដ្ឋអាមេរិកនៅប្រទេសស៊ីរី

2023/08/07 11:42:01 am        246
អ៊ុយក្រែន៖ ការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិកនៅលើដែនអាកាសខាងលើប្រទេសស៊ីរី បង្ហាញពីសង្គ្រាមស្រមោលកាន់តែខ្លាំងឡើង ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទទួលរងការខាតបង់កាន់តែច្រើន នៅក្នុងប្រទេសអ៊ុយក្រែន។អ្នកជំនាញព្រមានថា លោក ពូទីន កំពុងសំឡឹងរកការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិកសម្រាប់ការគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមការពាររបស់ខ្លួន ដោយទីក្រុងមូស្គូផ្តោតលើសកម្មភាពសងសឹករបស់ខ្លួននៅមជ្ឈិមបូព៌ា ដើម្បីជៀសវាងជម្លោះកាន់តែទូលំទូលាយជាមួយណាតូនៅអឺរ៉ុប។លោក ម៉ូណា យ៉ាកូបៀន (Mona Yacoubian) អនុប្រធានវិទ្យាស្ថានសន្តិភាពមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងនៃវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក បាននិយាយថា៖«យើងបានឃើញយ៉ាងច្បាស់ ចាប់តាំងពីខែមីនា ឆ្នាំនេះ ការកើនឡើងយ៉ាងច្បាស់នៃភាពតានតឹងដែលត្រូវបានជំរុញដោយប្រទេសរុស្ស៊ី។«ភាពតានតឹងដែលកើនឡើងទាំងនោះ កើតចេញពីសង្រ្គាមនៅអ៊ុយក្រែនដោយផ្ទាល់ ដែលខ្ញុំគិតថា ប្រជាជនរុស្ស៊ី កំពុងប្រឹងប្រែងប្រតិកម្មតបនឹងសហរដ្ឋអាមេរិក បង្ករឿងដល់សហរដ្ឋអាមេរិកដល់កម្រិតដែលពួកគេអាចធ្វើបាន នៅកន្លែងមួយដែលត្រូវដកចេញពីសង្វៀនជម្លោះអ៊ុយក្រែនដោយខ្លួនឯងផ្ទាល់»។កងកម្លាំងអ៊ុយក្រែន កំពុងដណ្តើមយកមកវិញបន្តិចម្តងៗនូវទឹកដីដែលរុស្ស៊ីដណ្តើមបាន នៅពេលដែលខ្លួនបានចាប់ផ្តើមការលុកលុយយ៉ាងពេញទំហឹងប្រឆាំងនឹងប្រទេសក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសម្ពាធលើអ្នកគាំទ្រអ៊ុយក្រែន រុស្ស៊ីបានបោះបង់ចោលកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែរបស់អ៊ុយក្រែន និងបង្កើនការវាយប្រហារទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធកសិកម្មរបស់អ៊ុយក្រែន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
04/10/2026 09:04 PM
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
04/10/2026 08:04 PM
វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
04/10/2026 08:04 PM
អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
04/10/2026 08:04 PM
អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
04/10/2026 08:04 PM
ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់
04/10/2026 07:04 PM
អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ
04/10/2026 07:04 PM
សាធារណជនកោះតៃវ៉ាន់មានការបែងចែកចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងទៅកាន់ចិនដីគោក
04/10/2026 07:04 PM
លោក Macron ចង់បញ្ចុះបញ្ចូលលោក Trump នៅ G7 ដោយការអញ្ជើញក្រោយកិច្ចប្រជុំកំពូលឲ្យទៅវិមាន Versailles
04/10/2026 07:04 PM
ការវាយប្រហារយានដ្រូនរុស្ស៊ីបណ្តាលឲ្យកើតមានអគ្គិភ័យនៅតំបន់ Odesa របស់អ៊ុយក្រែន
04/10/2026 07:04 PM