អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

[UPDATE] ចំនួនអ្នកស្លាប់ ក្នុងទឹកជំនន់នៅរដ្ឋអាសាមរបស់ឥណ្ឌាកើនឡើងដល់៦៦នាក់ ក្រោយមានអ្នកស្លាប់៨នាក់បន្ថែម

2024/07/08 09:52:20 am        188
ស្ថានភាពនៅក្នុងរដ្ឋ អាសាម(Assam) របស់ឥណ្ឌាកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីមនុស្ស ៨ នាក់ រួមទាំងកុមារ ៣ នាក់បានស្លាប់ ក្រោយលង់ទឹកក្នុងទឹកជំនន់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ហើយចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ឆ្នាំនេះបានកើនឡើងដល់ ៦៦ នាក់។របាយការណ៍ស្ដីពីទឹកជំនន់បាននិយាយថា កាលពីថ្ងៃអាទិត្យ មនុស្សពីរនាក់បានស្លាប់នៅក្នុងស្រុក ឌូប្រ៊ី (Dhubri) និង ស្រុក ណាលបារី (Nalbari) និងម្នាក់នៅស្រុក កាចា(Cachar) ម្នាក់នៅស្រុក ហ្គូលប៉ារ៉ា (Goalpara) ម្នាក់នៅស្រុកដេម៉ាជី (Dhemaji)និងម្នាក់ទៀតនៅ ស្រុកស៊ីវ៉ាសាកា ( Sivasagar)។ ស្រុកមួយចំនួននៅក្នុងរដ្ឋនេះនៅតែមានស្ថានភាពធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យ ។ មនុស្សជាង ២លាន២សែន ៧៤ម៉ឺននាក់នៅក្នុងស្រុកចំនួន២៨ នៅតែរងផលប៉ះពាល់ដោយសារទឹកជំនន់។ ជាសរុប ភូមិចំនួន៣.៤៤៦ នៅតែស្ថិតនៅក្រោមទឹកនៅឡើយ ហើយទឹកជំនន់បានជន់លិចផ្ទៃដីដំណាំជិត៧ម៉ឺន ហិកតា។ មនុស្សសរុបចំនួន ៧៥៤.៧៩១ នាក់ត្រូវបានរងផលប៉ះពាល់នៅក្នុងស្រុក ឌូប្រ៊ី (Dhubri) តែមួយ ខណៈប្រជាពលរដ្ឋរាប់លាននាក់ទៀតក្នុងស្រុកមួយចំនួនកំពុងរងគ្រោះខ្លាំង៕

[UPDATE] មន្ត្រីនិយាយថា ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅនេប៉ាល់ កើនឡើងដល់៦៧នាក់ ខណៈភ្លៀងនៅតែបន្ត

2024/07/08 09:37:27 am        278
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លៀងរដូវមូសុង និងបំណាក់ដី នៅក្នុងប្រទេសនេប៉ាល់ បានកើនឡើងដល់ ៦៧ នាក់ ខណៈមនុស្ស ៣២ នាក់ត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួន និងជាង៤០ នាក់ផ្សេងទៀតបានរងរបួស។យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ(Xinhua) បានឲ្យដឹងថា នគរបាល នេប៉ាល់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ជនរងគ្រោះមានបុរស៤១ នាក់ និងស្ត្រី ២៦ នាក់ ។ សេចក្តីថ្លែងការណ៍បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១.៤៤៥នាក់ នាក់មកពីស្រុកផ្សេងៗគ្នាត្រូវបានជួយសង្គ្រោះដោយជោគជ័យ និងជម្លៀសទៅកាន់គោលដៅមានសុវត្ថិភាព។យោងតាមក្រសួងមហាផ្ទៃ មនុស្សប្រហែល ៣៥.០០០ នាក់បានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ ជាពិសេសនៅតំបន់ទំនាបដែលគេស្គាល់ថាជាតំបន់ ធើរ៉ៃ (Terai) ។ ស្រុកជាង២០ ក្នុងចំណោមស្រុក៧៧ បស់ប្រទេសនេប៉ាល់ រងគ្រោះខ្លាំងជាងគេ ដោយសារទឹកជំនន់ និងបំណាក់ដី៕

មនុស្សស្លាប់៦នាក់ទៀតក្នុងគ្រោះទឹកជំនន់នៅរដ្ឋអាសាម ដែលនាំឲ្យអ្នកស្លាប់កើនឡើងដល់ ៥៨នាក់

2024/07/07 02:32:10 pm        197
ស្ថានភាពទឹកជំនន់នៅរដ្ឋ អាសាម (Assam) ប្រទេសឥណ្ឌានៅតែធ្ងន់ធ្ងរកាលពីថ្ងៃសៅរ៍ បើទោះបីជាមានភ្លៀងធ្លាក់តិចក៏ដោយ។ យោងតាមព្រឹត្តិបត្ររបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ នេះ (ASDMA) កាលពីល្ងាចថ្ងៃសៅរ៍ មនុស្ស ២,៣លាននាក់នៅទូទាំង ២៩ ស្រុកនៃរដ្ឋ អាសាម ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ ហើយមានមនុស្សស្លាប់៦ នាក់ទៀត កាលពីថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបដោយសារគ្រោះធម្មជាតិនេះ កើនឡើងដល់ ៥៨ នាក់។ ក្រុមមន្ត្រីបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំង៦នាក់កាលពីថ្ងៃសៅរ៍ មានពីរនាក់ត្រូវបានរាយការណ៍ពីស្រុកចារៃដេអូ ( Charaideo) ខណៈម្នាក់ នៅស្រុកហ្គលប៉ារ៉ា (Goalpara) ម្នាក់ក្នុងស្រុក ម៉ូរីហ្គូន ( Morigaon) ម្នាក់ក្នុងស្រុក សូនីតពួរ ( Sonitpur) និងម្នាក់ស្រុក ទិនស៊ូគា (Tinsukia) ។ ក្មេងប្រុសអនីតិជនម្នាក់បានលង់ទឹកស្លាប់នៅក្នុងទីក្រុងហ្គូវ៉ាហាទី(Guwahati) កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ រដ្ឋមន្ត្រីក្រសួងកិច្ចការមាតុភូមិលោក អាមីត សា (Amit Shah) បាននិយាយទៅកាន់នាយករដ្ឋមន្ត្រីប្រចាំរដ្ឋអាសាម លោក ហ៊ីម៉ាន់តា ប៊ីស្វា សាម៉ា (Himanta Biswa Sarma) អំពីស្ថានភាពទឹកជំនន់។ លោកបាននិយាយថា លោកនាយករដ្ឋមន្ត្រី Narendra Modi ឈរយ៉ាងរឹងមាំជាមួយប្រជាជន រដ្ឋអាសាម ហើយបានប្តេជ្ញាចិត្តក្នុងការផ្តល់ជំនួយដែលអាចធ្វើទៅបានដល់រដ្ឋរងគ្រោះ៕

វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើសាលារៀននៅហ្កាហ្សា សម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់

2024/07/07 01:27:49 pm        147
មន្ត្រីប៉ាឡេស្ទីនបាននិយាយថា មនុស្សយ៉ាងហោចណាស់មនុស្ស ១៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាលារៀនមួយនៅតំបន់ហ្កាហ្សាស្ទ្រីប។ មនុស្សរាប់សិបនាក់ទៀតបានរងរបួស។យោងតាមក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុម ហាម៉ាស អគារនេះកំពុងផ្តល់ជម្រកដល់ជនភៀសខ្លួនរាប់ពាន់នាក់នៅជំរំជនភៀសខ្លួន នូសេរ៉ាត់(Nuseirat) នៅកណ្តាលតំបន់ហ្កាហ្សា។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានវាយប្រហារលើក្រុមភេរវករជាច្រើននាក់ដែលកំពុងប្រតិបត្តិការនៅក្នុងរចនាសម្ព័ន្ធស្ថិតនៅតំបន់នៃសាលារៀនអាល់ចូនី (Al-Jaouni) ។ជាមួយគ្នានោះដែរ មានសេចក្តីរាយការណ៍ថា មនុស្ស១០នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដាច់ដោយឡែកមួយទៅលើផ្ទះមួយនៅឯជំរំនោះ។ សាក្សីដែលបានឃើញហេតុការណ៍នោះ បានប្រាប់សារព័ត៌មាន BBC ថា ការវាយប្រហារបានដាក់គោលដៅទៅលើជាន់ខាងលើនៃសាលារៀន ដែលស្ថិតនៅជិតផ្សារដ៏មមាញឹកមួយ។ ទូរទស្សន៍ BBC យល់ឃើញថា មនុស្សរហូតដល់ទៅ៧.០០០នាក់បានប្រើអគារនេះជាជម្រក៕

មនុស្ស ៨នាក់ស្លាប់ និង២លាននាក់ រងផលប៉ះពាល់ដោយសារទឹកជំនន់នៅបង់ក្លាដែស

2024/07/07 01:20:42 pm        117
ក្រុមមន្ត្រីបានបញ្ជាក់នៅចុងសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសបង់ក្លាដែសក្នុងសប្តាហ៍នេះបានកើនឡើងដល់ ៨ នាក់ហើយ ដែលបណ្តាលឱ្យមនុស្សជាង ២ លាននាក់រងផលប៉ះពាល់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យទឹកនៅតាមទន្លេធំៗ ហក់ឡើងហៀរច្រាំងទន្លេ ។ប្រជាជាតិអាស៊ីខាងត្បូងដែលមានប្រជាជនចំនួន ១៧០ លាននាក់មួយនេះ ត្រូវបានហ៊ុព័ទ្ធខ្វាត់ខ្វែងដោយទន្លេរាប់រយ បានឃើញទឹកជំនន់ញឹកញាប់ជាងមុនក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យភ្លៀងធ្លាក់កាន់តែខុសប្រក្រតី និងរលាយផ្ទាំងទឹកកកនៅខាងលើជួរភ្នំហិមាល័យ។ស្នងការនគរបាលទីក្រុងជនបទភាគខាងជើង លោក សាប៊ូច រ៉ាណា (Sabuj Rana) បានប្រាប់សារព័ត៌មាន AFP ថា ក្មេងប្រុសជំទង់ពីរនាក់បានស្លាប់នៅពេលទូកមួយបានក្រឡាប់លិចក្នុងទីក្រុង សាចាឌួ (Shahjadur) ។លោកបានបន្តថា មានមនុស្ស៩នាក់ក្នុងទូកតូចនោះ ។មនុស្ស៧នាក់បានហែលទៅទីសុវត្ថិភាព។ ក្មេងប្រុស២នាក់មិនចេះហែលទឹកបានលង់ទឹកស្លាប់៕

ទឹកជំនន់រដូវមូសុង បំណាក់ដី និងរន្ទះបាញ់រនៅនេប៉ាល់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៧នាក់

2024/07/07 01:16:54 pm        108
មន្ត្រីម្នាក់បាននិយាយ ថា មនុស្សយ៉ាងហោចណាស់ ៤៧ នាក់បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅប្រទេសនេប៉ាល់ បង្កឲ្យមានទឹកជំនន់ដ៏គំហុក បំណាក់ដី និងរន្ទះបាញ់នៅសប្ដាហ៍នេះ។ថ្លែងទៅកាន់សភាជាតិ រដ្ឋមន្ត្រីក្រសួងការងារ លោក Dol Prasad Aryal បាននិយាយថា មនុស្ស ៤ នាក់បានស្លាប់ ក្នុងព្យុះភ្លៀងរដូវមូសុងដែលបង្កជាទឹកជំនន់ និង ២៤ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងបំណាក់ដី។ លោកបានបន្ថែមថា មនុស្ស ១៩ នាក់ផ្សេងទៀតបានស្លាប់ក្នុងការវាយប្រហារដោយរន្ទះបាញ់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤៧ នាក់។ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងរដ្ឋធានី កដ្ឋមណ្ឌូ (Kathmandu) បានជន់លិចផ្លូវ ធ្វើឱ្យផ្ទះសម្បែង និងយានជំនិះនៅក្រោមទឹក ដោយបង្ខំឱ្យអ្នកស្រុកត្រូវឆ្លងកាត់ទឹកជំនន់ក្នុងកិច្ចការប្រចាំថ្ងៃរបស់ពួកគេ។បំណាក់ដី និងទឹកជំនន់ដ៏គំហុកគឺជារឿងធម្មតានៅក្នុងប្រទេសនេប៉ាល់ ដែលសំបូរដោយភ្នំ ក្នុងរដូវភ្លៀងមូសុង ហើយបានសម្លាប់មនុស្សរាប់រយនាក់ជារៀងរាល់ឆ្នាំ។ ភ្លៀងមូសុងប្រចាំឆ្នាំ ដែលចាប់ផ្តើមតាំងពីពាក់កណ្តាលខែមិថុនា ជាធម្មតាបន្តរហូតដល់ពាក់កណ្តាលខែកញ្ញា៕

ជនអន្តោប្រវេសន៍ចំនួន ៨៩នាក់បានស្លាប់ បន្ទាប់ពីទូកក្រឡាប់នៅក្បែរប្រទេសម៉ូរីតានី

2024/07/05 11:54:05 am        101
ទីភ្នាក់ងារព័ត៌មានរដ្ឋ និងមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថា ជនអន្តោប្រវេសន៍ជិត៩០នាក់ ដែលធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប បានស្លាប់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេបានលិចនៅក្បែរឆ្នេរសមុទ្រប្រទេស ម៉ូរីតានី (Mauritania) កាលពីដើមសប្តាហ៍នេះ ។ទីភ្នាក់ងារព័ត៌មានរដ្ឋបាននិយាយថា ឆ្មាំល្បាតឆ្នេរ ម៉ូរីតានី បានរកឃើញសាកសពមនុស្ស ៨៩ នាក់នៅលើទូកនេសាទប្រពៃណីដ៏ធំមួយដែលបានលិចកាលពីថ្ងៃចន្ទទី១ ខែកក្កដា នៅលើឆ្នេរសមុទ្រនៃមហាសមុទ្រអាត្លង់ទិក ប្រហែល ៤គីឡូម៉ែត្រ ពីទីក្រុង ឌីអាហ្គោ (Ndiago) ភាគនិរតីរបស់ប្រទេសស្ថិតតំបន់អាហ្វ្រិកខាងលិចមួយនេះ ។ ទូកមួយដឹកមនុស្ស ៤១ នាក់មកដល់កំពង់ផែ ឡា រ៉េស្ទីនហ្គា (La Restinga) ក្នុងកោះ កាណារី (Canary) របស់ប្រទេសអេស្ប៉ាញ ។ អ្នកមួយចំនួនដែលមានសភាពទន់ខ្សោយ បានបញ្ជាក់ថាពួកគេបានរសាត់អណ្ដែតនៅសមុទ្រអស់រយៈពេលដប់ថ្ងៃមកហើយ។ ទីភ្នាក់ងារនេះបានដកស្រង់សម្ដីពីអ្នកនៅរស់រានមានជីវិតដោយនិយាយថា ទូកបានចេញដំណើរពីព្រំដែននៃប្រទេសសេណេហ្គាល់ និងហ្គាំប៊ី ដោយមានអ្នកដំណើរ ១៧០ នាក់ នៅលើទូក ដែលនាំឱ្យចំនួនអ្នកបាត់ខ្លួនកើនឡើងដល់ ៧២ នាក់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋដដែលបាននិយាយថា ឆ្មាំល្បាតឆ្នេរ បានជួយសង្គ្រោះមនុស្ស៩នាក់ រួមទាំងក្មេងស្រីអាយុ៥ឆ្នាំម្នាក់ផងដែរ។ ផ្លូវទឹកក្នុងមហាសមុទ្រអាត្លង់ទិក មានគ្រោះថ្នាក់បំផុតដោយសារតែចរន្តទឹកក៏ដូចជារលកខ្លាំង រួមផ្សំទាំងការដឹកចំនួនជនអន្តោប្រវេសន៍លើសចំណុះ ហើយជាញឹកញាប់ពុំមានទឹកទទួលទានគ្រប់គ្រាន់៕

ចិន ជំរុញឱ្យសហភាពអឺរ៉ុប ធ្វើការពិភាក្សាដោយស្មោះ ខណៈពន្ធលើរថយន្តអគ្គិសនីចូលជាធរមាន

2024/07/05 11:25:55 am        89
សារព័ត៌មាន គ្លូបបល ថែមស៍ (Global Times) ដែលគាំទ្រដោយរដ្ឋរបស់ប្រទេសចិន បានជំរុញឱ្យសហភាពអឺរ៉ុប «បង្ហាញភាពស្មោះត្រង់» នៅក្នុងកិច្ចពិភាក្សាបច្ចេកទេស មុនពេលដាក់ពន្ធលើរថយន្តអគ្គិសនីដែលផលិតដោយចិន (EVs) បន្ទាប់ពីប្លុកនេះបាននិយាយថា ពន្ធបណ្តោះអាសន្ននឹងចូលជាធរមានចាប់ពីថ្ងៃសុក្រ (០៥ កក្កដា) នេះ។នៅពេលដែលរដ្ឋបាលសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ (Donald Trump) បានដំឡើងពន្ធលើទំនិញចិនមានតម្លៃ ៣០០ ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ដោយធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មកាន់តែតានតឹង ប្រទេសចិន ជាធម្មតាបានឆ្លើយតបយ៉ាងឆាប់រហ័សជាមួយនឹងការទប់ស្កាត់របស់ខ្លួន ប៉ុន្តែមកដល់ព្រឹកថ្ងៃសុក្រនេះ ទីក្រុងប៉េកាំង បានត្រឹមតែជំរុញឱ្យទីក្រុងប្រ៊ុចសែល ធ្វើការចរចារឱ្យកាន់តែម៉ឹងម៉ាត់ប៉ុណ្ណោះ។ចំណងជើងធំៗនៃអត្ថបទពីសារព័ត៌មាន Global Times បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងប្រ៊ុចសែល ស្របពេលភាពស្ងៀមស្ងាត់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀត បានបង្ហាញថា «ប្រទេសចិនជំរុញឱ្យសហភាពអឺរ៉ុប ពន្លឿនការពិគ្រោះយោបល់លើដំណោះស្រាយការដំឡើងពន្ធរថយន្ដ EV» ខណៈដកស្រង់សម្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ហឺ យ៉ាតុង (He Yadong) កាលពីថ្ងៃព្រហស្បតិ៍ ទាក់ទងនឹងពន្ធដែលនឹងមកដល់ រហូតដល់ ៣៧,៦ ភាគរយលើរថយន្ត EV ផលិតនៅចិនថា «នៅតែមានរយៈពេលបួនខែទៀតសម្រាប់ការសម្របសម្រួល»។សូមបញ្ជាក់ថា អាជ្ញាធរចិន ជារឿយៗបានបង្ហើបនូវអ្វីដែលពួកគេអាចនឹងធ្វើបន្ទាប់ តាមរយៈការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងការសម្ភាសន៍ជាមួយឥស្សរជនឧស្សាហកម្ម។ រដ្ឋាភិបាលចិនបានអំពាវនាវម្តងហើយម្តងទៀតឱ្យសហភាពអឺរ៉ុបលុបចោលពន្ធគយរបស់ខ្លួន ដោយបង្ហាញឆន្ទៈក្នុងការចរចា ហើយបាននិយាយថា ខ្លួនមិនចង់ចូលរួមក្នុងសង្គ្រាមពន្ធផ្សេងទៀតទេ ប៉ុន្តែថានឹងចាត់វិធានការទាំងអស់ដើម្បីការពារក្រុមហ៊ុនចិន៕

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាចុះឆ្មុកបង្ក្រាប់ទីតាំងល្បែងស៉ីសងមួយកន្លែង និងឃាត់ខ្លួនមនុស្សចំនួន០៨នាក់

2024/07/04 06:10:08 pm        230
ភ្នំពេញ ៖ កម្លាំងគណះបញ្ជាឯកភាពខណ្ឌ៧មករាចុះឆ្មុកបង្ក្រាប់ទីតាំងល្បែងស៉ីសងមួយកន្លែង ប្រភេទជល់មាន់អនឡាញ និងបៀក្រាត ជាដើម ដកហូតវត្ថុតាង រួមមាន កំព្យូទ័រ ទូរទស្សន៍ និងឃាត់ខ្លួនមនុស្សចំនួន០៨នាក់។​ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពី លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ចាត់ឲ្យលោក ណុប ផា អភិបាលរង ដឹកនាំកម្លាំងគណះបញ្ជាការឯកភាពខណ្ឌ ចុះឆ្មុកបង្ក្រាប់ជាក់ស្ដែងតែម្ដង ទីតាំងល្បែងស៉ីសងនៅចំណុចផ្ទះលេខ៣១Eoz ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថាមុនឈានដល់ការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទនេះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងច្បាស់ថាទីតាំងនេះប្រាកដជាបើកល្បែងស៊ីសងគ្រប់ប្រភេទមានដូចជាជល់មាន់អនឡាញ បៀរក្រាត និងផ្សេងៗទៀតពាក់ព័ន្ធនឹងល្បែងស៊ីសង។ ដូច្នេះកម្លាំងបានធ្វើការឆ្មក់ចុះបង្ក្រាបបាននិងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៨នាក់នៅវត្ថុតាងពាក់ព័ន្ធនឹងល្បែងស៊ីសងនេះមួយចំនួនធំ។ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងបាននាំយកមនុស្សប្រុសស្រីចំនួន០៨នាក់ទៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករាដើម្បី សួរនាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី។គួរំលឹកផងដែរគួររំលឹកថាកាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលប់បំបាត់ មិនត្រូវឲ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈការពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃឲ្យបានខ្លាំង ដើម្បីឈានទៅលប់បំបាត់ឲ្យអស់៕អត្ថបទ៖ កុម្ភះ

UN៖ យុទ្ធភណ្ឌមិនទាន់ផ្ទុះ បង្កការគំរាមកំហែងខ្លាំងដល់ប្រជាជនតំបន់ហ្កាហ្សា

2024/07/04 02:19:11 pm        256
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយថា យុទ្ធភណ្ឌមិនទាន់ផ្ទុះ បង្កការគំរាមកំហែងដ៏ធំដល់ប្រជាជននៅតំបន់ហ្កាហ្សាស្ទ្រីប នៅពេលមនុស្សកាន់តែច្រើនត្រឡប់ទៅតំបន់ដែលត្រូវបានទម្លាក់គ្រាប់បែក ឬតំបន់មានការប្រយុទ្ធគ្នាខ្លាំង។ទីភ្នាក់ងារជំនួយនិងការងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ារបស់អង្គការសហប្រជាជាតិ (UNRWA) បាននិយាយនៅក្នុងសារបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កុមារបានរើកកាយនៅតាមកម្ទេចកម្ទីថ្ម ប្រឈមទៅនឹងហានិភ័យដ៏គួរឱ្យព្រួយបារម្ភជារៀងរាល់ថ្ងៃ ដូច្នេះគ្មានកន្លែងណាមានសុវត្ថិភាពទេ នៅក្នុងតំបន់ហ្កាហ្សា។យោងតាមអង្គភាពសេវាសកម្មភាពកំចាត់មីនរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា កម្ទេចកម្ទីជាង ៣៧លានតោន នៅតំបន់ហ្កាហ្សាស្ទ្រីប មានផ្ទុកសារធាតុមិនឆេះ(អាសបេស្តូស) សារធាតុចម្លងរោគផ្សេងទៀត និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រហែល ៨០០.០០០តោន។ យ៉ាងហោចណាស់១០ភាគរយនៃគ្រាប់រំសេវ ដែលបានបាញ់ ពុំបានផ្ទុះ។អ៊ីស្រាអែល បាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងការវាយលុករបស់ក្រុមហាម៉ាសឆ្លងព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលក្នុងអំឡុងពេលនោះ មនុស្សប្រហែល១.២០០នាក់បានស្លាប់ និងជាង ២០០នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អស្ចារ្យ! ក្រុមម៉ូតូទឹកកម្ពុជា ៥នាក់ ឈ្នះមេដាយមាស និងប្រាក់សរុប ៧គ្រឿង ក្នុងព្រឹត្តិការណ៍ World Series ប្រចាំតំបន់អឺរ៉ុប
07/13/2026 09:07 AM
[UPDATE] ទិន្នន័យបង្ហាញថា ទ្វីបអឺរ៉ុបបានកត់ត្រាការស្លាប់លើសពី១០.០០០ នាក់ក្នុងអំឡុងពេលរលកកម្ដៅកាលពីចុងខែមិថុនា
07/13/2026 09:07 AM
ព្រះខ័នរាជស្វាយរៀងនាំចូលកីឡាករហូឡង់ Silvester van der Water ពង្រឹង​ក្លឹប​ត្រៀម​យុទ្ធនាការ​អន្តរជាតិធំៗ
07/13/2026 09:07 AM
អ្នកជំនាញថាមពល៖ តម្លៃប្រេងអាចឡើងខ្ពស់ជាង៨០ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើអំពើហិង្សានៅតែបន្ត
07/13/2026 09:07 AM
[UPDATE] ក្រុមអាជ្ញាធរថៃស៊ើបអង្កេតមូលហេតុអគ្គិភ័យឆាបឆេះក្លឹបកម្សាន្តរាត្រីមួយសម្លាប់មនុស្ស២៧នាក់នៅទីក្រុងបាងកក
07/13/2026 08:07 AM
អ៊ីរ៉ង់ពង្រីកការវាយប្រហារលើរដ្ឋឈូងសមុទ្រក្រោយអាមេរិកវាយប្រហារដោយនិយាយថាច្រកសមុទ្រហ័រមូស ត្រូវបានបិទជាថ្មី
07/13/2026 08:07 AM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា
07/12/2026 03:07 PM
ពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ២៣គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបាត់ដំបង
07/12/2026 02:07 PM
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន
07/12/2026 02:07 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធស្នាក់ការបក្សក្រុងបាវិតតម្លៃជាង ៥២ ម៉ឺនដុល្លារ
07/12/2026 02:07 PM