សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀស ខណៈភាគខាងជើងប្រទេសចិន រងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង

2023/07/31 12:15:29 pm        123
មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់ដែលមានហានិភ័យខ្ពស់នៃទីក្រុងប៉េកាំង និងទីក្រុងភាគខាងជើងមួយផ្សេងទៀត ខណៈដែលតំបន់ភាគច្រើននៃប្រទេសចិន ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពីថ្ងៃអាទិត្យ (ថ្ងៃទី៣០ ខែកក្កដា)។ព្យុះដ៏គ្រោះថ្នាក់ Doksuri បានបោកបក់ឆ្ពោះទៅភាគខាងជើងប្រទេសចិន ចាប់តាំងពីថ្ងៃសុក្រ (ទី២៨ ខេកក្កដា) មក នៅពេលដែលព្យុះនោះ បានបោកបក់ក្នុងល្បឿនយ៉ាងលឿនចូលមកក្នុងខេត្ត Fujian ភាគខាងត្បូង បន្ទាប់ពីបានវាយប្រហារប្រទេសហ្វីលីពីន ក្នុងនាមជាព្យុះទីហ្វុង។ រដ្ឋធានីរបស់ប្រទេសចិន និងតំបន់ជុំវិញនោះ ត្រូវភ្លៀវធ្លាក់យ៉ាងជោគជាំ កាលពីចុងសប្តាហ៍កន្លងមក ដោយក្រុមមន្ត្រី បានព្រមានអំពីស្ថានភាពដែលអាចមានគ្រោះថ្នាក់ រួមមានទឹកជំនន់ កម្រិតទឹកទន្លេឡើងខ្ពស់ បំណាក់ល្បាប់ភក់ និងបំណាក់ដី។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មនុស្សជាង ២៧.០០០នាក់ នៅក្នុងតំបន់ ដែលមានហានិភ័យខ្ពស់នៃទីក្រុងប៉េកាំង ត្រូវបានជម្លៀសចេញ ហើយ ២០.០០០នាក់ផ្សេងទៀត ត្រូវបានផ្លាស់ទីលំនៅពីផ្នែកខ្លះនៃខេត្តជិតខាង ក្នុងទីក្រុង Shijiazhuang ( ស៊ើជាជ័ង)របស់ខេត្ត Hebei។មនុស្សរាប់រយលាននាក់នៅភាគខាងជើងប្រទេសចិន ក្នុងនោះរួមទាំងនៅទីក្រុងប៉េកាំង នៅតែស្ថិតក្រោមការប្រកាសអាសន្នពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុតសម្រាប់ភ្លៀងធ្លាក់ខ្លាំង យ៉ាងហោចណាស់ក៏រហូតដល់រសៀលថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នេះ។ ការជូនដំណឹងននេះ គ្របដណ្ដប់លើចំនួនប្រជាជន ២២លាននាក់របស់ទីក្រុងប៉េកាំង និង ១៤លាននាក់របស់ទីក្រុង Tianjin ក៏ដូចជាផ្នែកខ្លះនៃខេត្ត Hebei, Shanxi, Shandong និង Henan។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា នេះជាលើកទីមួយហើយ គិតចាប់តាំងពីឆ្នាំ២០១១ ដែលការព្រមានពីភ្លៀងធ្លាក់ខ្លាំងបែបនេះត្រូវបានធ្វើឡើង៕

មនុស្សមួយចំនួនស្លាប់ ក្នុងការប៉ះទង្គិចគ្នាក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីន នៅប្រទេសលីបង់

2023/07/31 12:11:43 pm        142
ប្រភពពីកងកម្លាំងសន្តិសុខ បាននិយាយកាលពីថ្ងៃអាទិត្យទី៣០កក្កដាថា មនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ និង៧នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នានៅក្នុងជំរំជនភៀសខ្លួនជនជាតិប៉ាឡេស្ទីនដ៏ធំបំផុតរបស់ប្រទេសលីបង់ នៅជិតក្រុងកំពង់ផែ ស៊ីដុន( Sidon) ជាទីដែលក្រុម Fatah បានវាយប្រយុទ្ធ ប្រឆាំងនឹងក្រុមគូប្រជែងមួយចំនួន ដែលគាំទ្រក្រុមជ្រុលនិយម។ ក្រុមហ្វាតារបស់ជនជាតិប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយបានបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការក្រុមនេះលោក អាស្រាហ្វ អាល់ អាម៉ូជី(Ashraf al-Armouchi) និងកងកម្លាំងរបស់លោក៤នាក់ទៀត អំឡុងប្រតិបត្តិការបោសសម្អាតអំពើឧក្រិដ្ឋកម្ម។ សេចក្ដីថ្លែងការណ៍នេះ បានថ្កោលទោសឧក្រិដ្ឋកម្មគួរឲ្យស្អប់ខ្ពើមនិងកំសាក ក្នុងបំណងបង្កអសន្តិសុខ និងស្ថិរភាព នៅជំរំជនជាតិប៉ាឡេស្ទីនក្នុងប្រទេសលីបង់។ ការប៉ះទង្គិចគ្នានេះ បានចាប់ផ្ដើម នៅថ្ងៃដែលបរាជ័យប៉ុនប៉ងធ្វើឃាតលើមេដឹកនាំក្រុមអ៊ីស្លាមជ្រុលនិយមប្រកាន់តឹងម្នាក់ ដែលបានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើងក្រោយការបាញ់ប្រហារ និងការវាយប្រហារដោយក្រុមសម្មប្រយុទ្ធប្រដាប់អាវុធនៅទីស្នាក់ការរបស់ក្រុម Fatah។ ជនភៀសខ្លួនប្រមាណ៤០ម៉ឺននាក់ រស់នៅក្នុងជំរំប៉ាឡេស្ទីនចំនួន១២កន្លែងរបស់ប្រទេសលីបង់ ដែលមានតាំងពីសង្រ្គាមឆ្នាំ១២៤៨ មក រវាងអ៊ីស្រាអែល និងក្រុមប្រទេសអារ៉ាប់ជិតខាងរបស់ខ្លួន ៕

កូរ៉េខាងជើងប្តេជ្ញាថា នឹងកម្ទេចសហរដ្ឋអាមេរិក ក្នុង​សតវត្សរ៍​នេះ

2023/07/31 12:01:23 pm        177
ក្រសួងការបរទេសកូរ៉េខាងជើងនៅសប្តាហ៍នេះ បានប្តេជ្ញាថា ប្រទេសនេះ នឹងបំផ្លាញសហរដ្ឋអាមេរិក ​ដោយបន្ថែមថា សហរដ្ឋអាមេរិក នឹងត្រូវបានបញ្ចប់ នៅសតវត្សរ៍នេះ។អ្នកការទូតកូរ៉េខាងជើង ​បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ​ដែលជា ខួបលើកទី៧០នៃបទឈប់បាញ់សង្គ្រាមកូរ៉េថា៖«ប្រសិនបើសហរដ្ឋអាមេរិកជ្រើសរើស ធ្វើបាបសាធារណរដ្ឋ​របស់យើង យើងនឹងបំផ្លាញពួកគេ ដោយប្រើអំណាចយោធារបស់យើងទាំងអស់ ដែលយើងបានប្រមូលផ្តុំ រហូតមកទល់ពេលនេះ»។សង្រ្គាមកូរ៉េនៅសតវត្សរ៍ចុងក្រោយ គឺជាការចាប់ផ្តើមនៃការធ្លាក់ចុះនៃសហរដ្ឋអាមេរិក ឥឡូវនេះសតវត្សរ៍ ទី២១ ​នឹងឃើញការបញ្ចប់សហរដ្ឋអាមេរិក ដែលអាចផ្លាស់ប្តូរបាន។ ក្រុមមេដឹកនាំនៃសហរដ្ឋអាមេរិក ត្រូវបានណែនាំយ៉ាងល្អឲ្យបំភ្លេចចោល ដោយមិនគិតពីមេរៀនប្រវត្តិសាស្ត្រ។ បទឈប់បាញ់បញ្ចប់ជម្លោះ ត្រូវបានឈានដល់រវាងកូរ៉េខាងជើង ប្រទេសចិនដែលបានគាំទ្រកូរ៉េខាងជើង និងសហរដ្ឋអាមេរិកដែលបានគាំទ្រកូរ៉េខាងត្បូងក្នុងសង្គ្រាមនេះ។ កូរ៉េខាងត្បូង មិនយល់ព្រមចំពោះបទឈប់បាញ់នេះទេ។

មានការចេញបទបញ្ជាជម្លៀស សម្រាប់ទីក្រុង នៅភាគខាងលិចកាណាដា ខណៈចំហេះព្រៃរាលដាលឆ្លងចូលពីសហរដ្ឋអាមេរិក

2023/07/31 11:19:54 am        102
បទបញ្ជាឲ្យជម្លៀសចេញ សម្រាប់ទីក្រុង Osoyoos របស់ប្រទេសកាណាដា និងតំបន់ជុំវិញរបស់ប្រទេសនេះ ក្នុងខេត្ត British Columbia ត្រូវបានដាក់ចេញកាលពីយប់ថ្ងៃសៅរ៍ (ទី២៩ ខែកក្កដា) ដោយសារចំហេះព្រៃ ដែលមិនអាចគ្រប់គ្រងបាន ដែលបានឆេះរាលដាលឆ្លងព្រំដែនពីរដ្ឋវ៉ាស៊ីនតោន (Washington) របស់សហរដ្ឋអាមេរិក។យោងតាមសេវាចំហេះព្រៃរបស់ខេត្ត British Columbia បានឲ្យដឹងថា ចំហេះព្រៃដែលមានឈ្មោះថា Eagle Bluff មានចម្ងាយប្រហែល ៤គីឡូម៉ែត្រពីទីក្រុង Osoyoos ហើយពេលនេះ ត្រូវបានគេប៉ាន់ប្រមាណថា ការឆេះនោះមានទំហំ ៨៨៥ហិកតា នៅផ្នែកខាងដីក្នុងព្រំដែនរបស់ប្រទេសកាណាដា ខណៈវាមានទំហំប្រហែល ២.០០០ហិកតា នៅផ្នែកខាងដីរបស់សហរដ្ឋអាមេរិក។ យោងតាមគេហទំព័រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ទីក្រុង Osoyoos បានឲ្យដឹងថា ទីក្រុង Osoyoos នេះ មានប្រជាជនក្នុងតំបន់ប្រហែល ៦.៧០០នាក់។សេវាចំហេះព្រៃរបស់ខេត្ត British Columbia បានឲ្យដឹងកាលពីថ្ងៃអាទិត្យ (ទី៣១ ខែកក្កដា) ថា៖ «យើងមានបុគ្គលិកនាវិកទប់ទល់ការវាយប្រហារដំបូង ប្រភពអង្គភាពមួយចំនួន ឧទ្ធម្ភាគចក្រ ២គ្រឿង បុគ្គលិកការពាររចនាសម្ព័ន្ធ និងឧបករណ៍ធុនធ្ងន់ ដែលឆ្លើយតបទៅនឹងហេតុការណ៍នេះ»។បទបញ្ជាជម្លៀសនេះ គ្របដណ្ដប់លើតំបន់ខាងជើងនៃព្រំដែនកាណាដា-សហរដ្ឋអាមេរិក ដល់ចំណុចប្រសព្វនៃផ្លូវហាយវេលេខ៩៧ និងផ្លូវហាយវេលេខ ៣ ក៏ដូចជាខាងលិច និងខាងជើងតាមបណ្តោយផ្លូវហាយវេលេខ ៣ ផងដែរ៕

ស្លាប់ម្នាក់និងរងរបួសធ្ងន់-ស្រាល៧នាក់ ករណី​ខ្យល់កន្ដ្រាក់​​នៅស្រុកស្រែអំបិល

2023/07/31 10:57:07 am        634
កោះកុង៖ ពលរដ្ឋ១នាក់ និង៧នាក់បានរងរបួសធ្ងន់-ស្រាល ក្នុងករណីគ្រោះធម្មជាតិភ្លៀងខ្យល់កន្រ្តាក់នៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល។លោកវេជ្ជបណ្ឌិត សៅ សូនី ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុកស្រែអំបិល បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ថា ក្នុងចំណោមអ្នករបួសទាំង៧នាក់ មាន២នាក់បានបញ្ចូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។លោកវេជ្ជបណ្ឌិត សៅ សូនី បន្តថា កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ថ្មីៗនេះ មានខ្យល់កន្រ្តាក់​លាយឡំនឹងភ្លៀងបណ្តាលឲ្យផ្ទះពលរដ្ឋចំនួន៣០ខ្នងបាក់ដួលរំលំ។ ក្នុងនោះមាន១២ខ្នង បាក់រំលំធ្ងន់ធ្ងរខ្លាំង។ បច្ចុប្បន្នពលរដ្ឋរងគ្រោះ​បាន​ជម្លៀស​មក​ទីទួល​សុវត្តិភាព ដោយផ្តល់​ជាស្បៀងអាហារ និងខ្លះទៀតកំពុងសម្រាកព្យាបាលជំងឺ៕ 

រុស្ស៊ីបង្ហាញពីកម្លាំងទ័ពជើងទឹករបស់ខ្លួន នៅក្នុងក្បួនដង្ហែព្យុហយាត្រា នៅសមុទ្រ ក្នុងក្រុង St. Petersburg

2023/07/31 10:50:16 am        98
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានត្រួតពិនិត្យក្បួនដង្ហែព្យុហយាត្រានៃនាវាចម្បាំង និងនាវាមុជទឹកនុយក្លេអ៊ែរ នៅឯក្រុងកំណើតរបស់លោក St Petersburg កាលពីថ្ងៃអាទិត្យ (ទី៣០ ខែកក្កដា) ហើយប្រកាសថា កងទ័ពជើងទឹករុស្ស៊ី នឹងទទួលបាននាវាថ្មីចំនួន៣០គ្រឿង នៅឆ្នាំនេះ។នាវា នាវាមុជទឹក និងនាវាផ្សេងទៀតចំនួន ៤៥គ្រឿង បានចូលរួមក្នុងព្រឹត្តិការណ៍ទិវាកងទ័ពជើងទឹកប្រចាំឆ្នាំរបស់ប្រទេសរុស្ស៊ី ជាប្រពៃណីនៃការបង្ហាញកម្លាំងយោធា ដែលធ្វើឡើងនៅឈូងសមុទ្រហ្វាំងឡង់ និងនៅទន្លេ Neva ក្នុងទីក្រុង St Petersburg ហើយជាមួយគ្នានេះ វិមានក្រឹមឡាំង បានឲ្យដឹងថា ទាហានជើងទឹកប្រហែល ៣.០០០នាក់ ក៏បានចូលរួមក្នុងក្បួនដង្ហែនៅលើគោកផងដែរ។លោក ពូទីន អមដំណើរដោយរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu និងឧត្តមនាវីឯក លោក Nikolai Yevmenov ដែលជាមេបញ្ជាការកងទ័ពជើងទឹក បានត្រួតពិនិត្យនាវាមួយចំនួនពីលើនាវាខ្នាតតូច នៅទន្លេ Neva មុនពេលធ្វើសុន្ទរកថា។លោក ពូទីន បាននិយាយថា៖ «ថ្ងៃនេះ ប្រទេសរុស្ស៊ីកំពុងអនុវត្តប្រកបដោយទំនុកចិត្តនូវភារកិច្ចទ្រង់ទ្រាយធំនៃគោលនយោបាយដែនសមុទ្រជាតិរបស់យើង ហើយកំពុងកសាងកម្លាំងកងទ័ពជើងទឹករបស់យើងយ៉ាងខ្ជាប់ខ្ជួន។ ក្នុងឆ្នាំនេះតែមួយឆ្នាំប៉ុណ្ណោះ កប៉ាល់ចំនួន ៣០គ្រឿង ក្នុងកម្រិតផ្សេងៗគ្នា កំពុងត្រូវបានបញ្ចូលបន្ថែមទៅក្នុងកងនាវារវបស់យើង»។ក្នុងសន្ទរកថា លោក ពូទីន មិនបានធ្វើការអត្ថាធិប្បាយជាក់លាក់ពាក់ព័ន្ធនឹងអ្វីដែលរុស្ស៊ីហៅថា ជា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន នៅអ៊ុយក្រែននោះឡើយ។ យោងតាមវិមានក្រឹមឡាំង បានឲ្យដឹងថា ប្រមុខរដ្ឋអាហ្រ្វិក ៤រូប បានចូលរួមក្នុងព្រឹត្តិការណ៍កាលពីថ្ងៃអាទិត្យនេះ ហើយប្រទេសអាហ្វ្រិកចំនួន ៥ផ្សេងទៀត បានបញ្ជូនតំណាងមកជំនួស៕

សារព័ត៌មាន Financial Times និយាយថា អ៊ុយក្រែន បានប្រើប្រាស់គ្រាប់រ៉ូកែតរបស់កូរ៉េខាងជើង

2023/07/31 10:19:53 am        271
របាយការណ៍មួយកាលពីចុងសប្ដាហ៍ដោយសារព័ត៌មាន Financial Times របស់ចក្រភពអង់គ្លេស និយាយពីស្ថានភាពនៅទីតាំងមួយជិតទីក្រុងបាកមូដ (Bakhmut) ដែលត្រូវបានបំផ្លិចបំផ្លាញនៅភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ ទាហានអ៊ុយក្រែន ដែលកំពុងធ្វើប្រតិបត្តិការដោយប្រើប្រព័ន្ធបាញ់គ្រាប់រ៉ូកែត សម័យសហភាពសូវៀត ត្រូវគេមើលឃើញកំពុងប្រើគ្រាប់រ៉ូកែតពីកូរ៉េខាងជើង។ សារព័ត៌មាននេះ បន្ថែមថា ទាហាននិយាយថា អាវុធទាំងនោះ ត្រូវបានរឹបអូសដោយប្រទេសជាសម្ព័ន្ធមិត្តមួយហើយក្រោយមកបានបញ្ជូនឲ្យទៅអ៊ុយក្រែន។ យោងតាមរបាយការណ៍នេះ ក្រសួងការពារជាតិអ៊ុយក្រែន បានលើកឡើងថា អាវុធទាំងនោះត្រូវបានដណ្ដើមពីទាហានរុស្ស៊ី។ សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងពីបទផ្ដល់អាវុធឲ្យទៅរុស្ស៊ី ។ប៉ុន្តែពុំមានភស្តុតាងបញ្ជាក់ទេ។ ហើយអាវុធរបស់កូរ៉េខាងជើង ពុំត្រូវបានតាមឃ្លាំមើលដោយទូលំទូលាយនៅលើសមរភូមិរបស់អ៊ុយក្រែនទេ។កូរ៉េខាងជើង និងរុស្ស៊ីសុទ្ធតែបានច្រានចោលការចោទប្រកាន់ពីការផ្ដល់អាវុធនេះ ។ របាយការណ៍របស់សារព័ត៌មាននេះ បានចេញផ្សាយប៉ុន្មានថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានបំពេញទស្សនកិច្ចដ៏កម្រទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមប្រារព្ធខួបទី៧០ នៃការបញ្ចប់សង្រ្គាមកូរ៉េ ៕

ចិន៖ ជំនួយយោធាអាមេរិកដល់តៃវ៉ាន់ នឹងមិនរារាំងឆន្ទៈរបស់ខ្លួន ក្នុងការបង្រួបបង្រួមកោះនេះទេ

2023/07/31 10:13:19 am        224
ប្រទេសចិន បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រែក្លាយកោះតៃវ៉ាន់ទៅជា«ឃ្លាំងគ្រាប់រំសេវ» បន្ទាប់ពីសេតវិមាន បានប្រកាសកញ្ចប់ជំនួយយោធាចំនួន ៣៤៥ លានដុល្លារ សម្រាប់កោះនេះ។ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ (ទី ២៩ ខែកក្កដា) ប្រឆាំងនឹងជំនួយយោធាដល់តៃវ៉ាន់ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួន។លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់បាននិយាយថា វាមិនសំខាន់ថាតើលុយបង់ពន្ធរបស់ប្រជាជនសាមញ្ញប៉ុន្មាននោះទេ… កងកម្លាំងបំបែកខ្លួនរបស់តៃវ៉ាន់ ក៏ត្រូវចំណាយដែរ ទោះបីជាអាវុធរបស់អាមេរិកមានច្រើនប៉ុនណានោះ វានឹងមិនធ្វើឲ្យរង្គោះរង្គើដល់ការតាំងចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់ ឬធ្វើឲ្យរង្គោះរង្គើដល់ឆន្ទៈរឹងមាំរបស់យើង ដើម្បីសម្រេចបាននូវការបង្រួបបង្រួមរបស់មាតុប្រទេសរបស់យើងឡើងវិញនោះទេ។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖«សកម្មភាពរបស់ពួកគេ កំពុងប្រែក្លាយតៃវ៉ាន់ទៅជាឃ្លាំងគ្រាប់កាំភ្លើង និងឃ្លាំងគ្រាប់រំសេវ ដោយធ្វើឲ្យមានការគំរាមកំហែងនៃសង្គ្រាម នៅក្នុងច្រកសមុទ្រតៃវ៉ាន់ កាន់តែធ្ងន់ធ្ងរ»។សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានបង្ហាញកញ្ចប់ជំនួយយោធាចំនួន ៣៤៥ លានដុល្លារ សម្រាប់តៃវ៉ាន់ ដែលត្រូវបានរៀបចំឡើងយ៉ាងឆាប់រហ័ស ក្នុងការពង្រឹងសមត្ថភាពរបស់កោះនេះ ដើម្បីទប់ស្កាត់លទ្ធភាពលុកលុយរបស់ប្រទេសចិន។

ពលរដ្ឋតំបន់ហ្គាហ្សា តវ៉ាប្រឆាំងការបែកបាក់ផ្ទៃក្នុង និងវិបត្តិអំណាចរយៈពេលយូរមកហើយ

2023/07/31 10:03:52 am        247
ពលរដ្ឋប៉ាឡេស្ទីន រាប់រយនាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវសុំឲ្យបញ្ចប់ការបែកបាក់ផ្ទៃក្នុងនៅប៉ាឡេស្ទីនរយៈពេល១៦ឆ្នាំមកនេះ និងវិបត្តិអំណាចរយៈពេលយូរ នៅក្នុងតំបន់។ នៅក្នុងទីក្រុងគែរ មានកិច្ចប្រជុំមួយរវាងភាគីប៉ាឡេស្ទីនដឹកនាំដោយប្រធានាធិបតី លោក Mahmoud Abbas និងបានចូលរួមដោយលោក Ismail Haniyeh( អ៊ីស្មាអ៊ីល ហានីយេ) មេដឹកនាំក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីនហាម៉ាស់ និងភាគីផ្សេងៗទៀត ដែលបានបញ្ចប់ទៅដោយគ្មានអត្ថន័យប្រាកដប្រជា។ លោក Abbas និងលោក Haniyeh ពុំអាចជួសជុលការបែកបាក់គ្នា ចាប់តាំងពីឆ្នាំ២០០៧ នៅពេលក្រុមហាម៉ាស់ ដែលបានប្រឆាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសអ៊ីស្រាអែលបានដណ្តើមគ្រប់គ្រងតំបន់ហ្គាហ្សា។អាជ្ញាធរប៉ាឡេស្ទីនដែលគាំទ្រដោយប្រទេសលោកខាងលិច របស់លោកប្រធានាធិបតី Abbas នៅតែមានអំណាចលេចធ្លោនៅក្នុងតំបន់West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។

រុស្ស៊ីព្រមានថា ខ្លួនត្រូវតែប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើការវាយបករបស់អ៊ុយក្រែនទទួលបានជោគជ័យ

2023/07/31 10:00:40 am        306
អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ(Dmitry Medvedev) ដែលពេលខ្លះបានបង្កឲ្យមានក្ដីបារម្ភការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ជុំវិញជម្លោះអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុងមូស្គូ នឹងត្រូវតែប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើការវាយបករបស់ទីក្រុងគីវ ដែលនៅតែបន្តនោះ ទទួលបានជោគជ័យ ។លោក Medvedevដែលកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ជាស្ថាប័នមួយត្រូវបានដឹកនាំដោយលោកប្រធានាធិបតី Vladimir Putin បាននិយាយនៅក្នុងសារមួយនៅលើបណ្ដាញសង្គមផ្លូវការរបស់លោកថា រុស្ស៊ី ត្រូវបានបង្ខំឲ្យត្រឡប់ទៅអនុវត្តន៍គោលការណ៍នុយក្លេអ៊ែររបស់ខ្លួននៅក្នុង សេណារីយោបែបនេះ។ លោកបាននិយាយថា សាកស្រមៃមើលថាប្រសិនបើការវាយលុកដែលគាំទ្រដោយណាតូ ជោគជ័យ ហើយពួកគេបានកាន់កាប់ផ្នែកមួយនៃទឹកដីរបស់យើងនោះ យើងនឹងត្រូវបង្ខំឲ្យប្រើអាវុធនុយក្លេអ៊ែរស្របតាមច្បាប់នៃក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី។លោកបាននិយាយថា ពិតជាពុំមានជម្រើសផ្សេងទៀតទេ។ ដូច្នេះសត្រូវរបស់យើងគួរតែបួងសួងឲ្យក្រុមអ្នកចម្បាំងរបស់យើង ទទួលបានជោគជ័យ ។ ពួកគេកំពុងធ្វើឲ្យប្រាកដថា ភ្លើងនុយក្លេអ៊ែរសកលមិនត្រូវបានដុតបញ្ឆេះទេ ។លោក Medvedev ដែលបានចាត់ទុកខ្លួនឯងថាជាសំឡេងដ៏មានឥទ្ធិពលបំផុតមួយរបស់ទីក្រុងមូស្គូ ទំនងសំដៅលើផ្នែកមួយនៃគោលនយោបាយនុយក្លេអ៊ែររបស់រុស្ស៊ី ដែលកំណត់ថា អាវុធនុយក្លេអ៊ែរ អាចត្រូវបានប្រើប្រាស់ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានប្រឆាំងនឹងរុស្ស៊ីដែលបានអនុវត្តដោយប្រើអាវុធធម្មតាដែលគំរាមដល់សន្តិសុខរដ្ឋរបស់រុស្ស៊ី ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN បង្ហាញក្តីសង្ឃឹមលើបទឈប់បាញ់នៅមជ្ឈិមបូព៌ា ខណៈដែលតម្រូវការរបស់ជនស៊ីវិល នៅតែធ្ងន់ធ្ងរ
04/09/2026 04:04 PM
ក្រសួងសង្គមកិច្ច រៀបចំទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមកម្ពុជា លើកទី ១៣
04/09/2026 04:04 PM
កម្ពុជា-បារាំង ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
04/09/2026 04:04 PM
វិទ្យាស្ថាន ITI និងក្រុមហ៊ុនដាយគីនជប៉ុន បានផ្តល់កិច្ចសហការប្រកបដោយទំនុកចិត្តយ៉ាងល្អប្រសើរ ដើម្បីបង្កើតក្របខ័ណ្ឌពង្រឹងគុណភាពបណ្តុះបណ្តាលស្តង់ដាសមត្ថភាពជាតិ និងអន្តរជាតិជាមួយគ្នានៅកម្ពុជា
04/09/2026 04:04 PM
ធនាគារពិភពលោក៖ ជម្លោះនៅមជ្ឈិមបូព៌ា នឹងរុញច្រានប្រជាជននេប៉ាល់ជាង ១៧.០០០នាក់ ធ្លាក់ក្នុងភាពក្រីក្រ
04/09/2026 04:04 PM
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទវាយតម្លៃខ្ពស់ចំពោះរាល់ជំនួយឧបត្ថម្ភ ជាសម្ភារៈ គ្រឿងបំពាក់ និងការជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលភាគីចិនបានផ្តល់ជូនកម្ពុជា
04/09/2026 04:04 PM
អ៊ីរ៉ាក់ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់
04/09/2026 04:04 PM
កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ព្រមានឆ្លើយតបគួរឲ្យសោកស្តាយ ប្រសិនបើអ៊ីស្រាអែលនៅបន្តវាយប្រហារ លីបង់
04/09/2026 04:04 PM
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ចប់ការជួសជុលព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស ដែលស្ថិតនៅ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ
04/09/2026 04:04 PM
អភិបាលខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការលើមន្ត្រីអាងខ្នងអាងខ្សែ ហើយមិនយកចិត្តទុកដាក់បម្រើពលរដ្ឋ
04/09/2026 04:04 PM