សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

ប្លុកអាហ្រ្វិកគំរាមកំហែងប្រើប្រាស់កម្លាំង លើក្រុមមេដឹកនាំរដ្ឋប្រហារនីហ្សេ

2023/07/31 09:56:25 am        256
ក្រុមមេដឹកនាំនៃប្លុកប្រទេសអាហ្វ្រិកខាងលិច បានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យ ហើយបាន​ថ្កោលទោសរដ្ឋប្រហារយោធាមួយ ដែលកាលពីសប្តាហ៍មុន បានផ្តួលរំលំរដ្ឋាភិបាលនីហ្សេ ហើយបានចេញឱសានវាទដល់ក្រុមមេដឹកនាំរដ្ឋប្រហារ។ «ក្នុងករណីដែលការទាមទាររបស់អាជ្ញាធរ មិនត្រូវបានបំពេញ​ក្នុងរយៈពេល​មួយ សប្តាហ៍ត្រូវចាត់​វិធានការទាំងអស់ដែលចាំបាច់ ដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ​ នៅក្នុងសាធារណរដ្ឋនីហ្សេ។ វិធានការបែបនេះ ​អាចរាប់បញ្ចូលទាំងការប្រើប្រាស់កម្លាំងផងដែរ។លើសពីការគំរាមកំហែងនៃការប្រើប្រាស់កម្លាំង និងពេលវេលាកំណត់រយៈពេលមួយសប្តាហ៍ ក្រុមមេដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងអាប៊ូចា (Abuja)ប្រទេសនីហ្ស៊េរីយ៉ា បានប្រកាស​ពី​សកម្មភាពបន្ទាន់ មួយចំនួន ព្រំដែនជាមួយប្រទេសនីហ្សេ នឹងត្រូវបិទ​ ជើងហោះហើរពាណិជ្ជកម្ម ត្រូវបានហាមឃាត់ ​ប្រតិបត្តិការហិរញ្ញវត្ថុ ត្រូវបានបញ្ឈប់ ​ទ្រព្យសម្បត្តិជាតិ ត្រូវបានបង្កក និងជំនួយ ត្រូវបានបញ្ចប់។

បារាំងព្រមានថា ខ្លួននឹងមិនអត់ឱនឲ្យឡើយ ក្រោយក្រុមបាតុករគាំទ្ររដ្ឋប្រហារនីហ្សេ វាយប្រហារលើស្ថានទូតរបស់ខ្លួន

2023/07/31 09:51:03 am        262
ក្រុមអ្នកគាំទ្ររដ្ឋប្រហារបានវាយប្រហារស្ថានទូតបារាំងនៅក្នុងរដ្ឋធានី នីញ៉ាម៉េ (Niamey) កាលពីថ្ងៃអាទិត្យទី៣០កក្កដា ដោយដុតបំពួកភ្លើងនៅខាងក្រៅរបងស្ថានទូត និងវាយកម្ទេចបង្អួចក្នុងការតវ៉ាប្រឆាំងអតីតប្រទេសមហាអំណាចម្ចាស់នឹមអាណានិគមរបស់ប្រទេសនីហ្សេមួយនេះ។ ជាមួយគ្នានេះ បណ្ដាប្រទេសនៅអាហ្រ្វិកខាងលិច បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងការធ្វើដំណើរលើក្រុមមេដឹកនាំយោធាថ្មីរបស់ប្រទេសនីហ្សេ ដោយគាំរាមប្រើកម្លាំង ប្រសិនបើពួកគេបរាជ័យក្នុងការប្រគល់អំណាចឲ្យទៅប្រធានាធិបតីដែលត្រូវបានទម្លាក់ចេញពីតំណែងវិញគឺ លោក មហាម៉េដ បាហ្សូម (Mohammed Bazoum) ក្នុងរយៈពេលមួយសប្ដាហ៍។ នៅថ្ងៃជាមួយគ្នានោះដែរ ប្រទេសបារាំង បាននិយាយថាខ្លួននឹងមិនអត់ឱនឲ្យឡើយចំពោះការវាយប្រហារទាំងឡាយ មកលើផលប្រយោជន៍របស់ខ្លួន បន្ទាប់ពីក្រុមអ្នកគាំទ្ររបបយោធាក្នុងប្រទេសនេះ បានវាយប្រហារស្ថានទូតរបស់ខ្លួន ដោយដុតទង់ជាតិបារាំង និងស្រែកសុភាសិតប្រឆាំងប្រទេសបារាំង ក្នុងការតវ៉ាមួយរៀបចំឡើងដោយក្រុមមេដឹកនាំយោធាថ្មី ។ ការធ្វើរដ្ឋប្រហារនេះ ត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយ ដោយបណ្ដាប្រទេសជិតខាង និងដៃគូអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ សហជីពអាហ្វ្រិក សហភាពអឺរ៉ុប និងប្រទេសបារាំងដែលជាអតីតម្ចាស់អាណានិគម ។ ប្រទេសទាំងនោះ ពុំទទួលស្គាល់ក្រុមមេដឹកនាំថ្មីទាំងនេះឡើយ និងបានទាមទារថា ត្រូវតែប្រគល់អំណាចឲ្យទៅលោកប្រធានាធិបតី មហាម៉េដ បាហ្សូម វិញ៕

ឃាត់ខ្លួនមនុស្ស ១០នាក់ ពាក់ព័ន្ធឃាតកម្មបាញ់សម្លាញ់បុរសម្នាក់នៅខណ្ឌបឹងកេងកង

2023/07/30 03:22:48 pm        752
ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយនឹងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះឡោមព័ទ្ធទីតាំងមួយកន្លែងដែលមានយីហោសណ្ឋាគារសូផៃ ឃាត់ខ្លួនមនុស្សចំនួន១០នាក់ (ស្រី០៤នាក់) នាក់នាំយកទៅក្រសួងមហាផ្ទៃដើម្បីសួរនាំពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់បុរសម្នាក់កាលម្សិលមិញនៅខណ្ឌបឹងកេងកង។ប្រតិបត្តិការនេះបានធ្វើឡើងនៅ វេលាម៉ោង១រសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ទីតាំង សណ្ឋាគារសូផៃ ទល់មុខផ្សារហេងលី មូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង ២:០០រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ មានបុរសជនបរទេសម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីឈ្លោះទាស់ទែងគ្នាមួយប្រាវ ដោយជនរងគ្រោះបានដកកាំបិត ប៉ុន្តែភាគីជនសង្ស័យមានកាំភ្លើង ក៏បានដកបាញ់ ៤គ្រាប់ផ្ទួនៗ រួចនាំគ្នារត់ឡើងឡានរត់គេចខ្លួនបាត់ស្រមោល ស្ថិតនៅចំណុចផ្លូវ៣៦០ កែងផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ និងខ្មាន់កាំភ្លើង បានមានទំនាស់ទាស់ទែងគ្នា ពេលនោះជនរងគ្រោះក៏ដើរចេញ ស្រាប់តែភាគីម្ខាងទៀត បានទាញកាំភ្លើង ដេញបាញ់បុរសរងគ្រោះជាច្រើនគ្រាប់ផ្ទួនៗគ្នា ដោយជនរងគ្រោះបានព្យាយាមរត់ឲ្យគេជួយដែរ តែត្រូវជនដៃដល់ បាញ់ស្លាប់យ៉ាងរន្ធត់  រួចប្រញាប់រត់ឡើងជិះរថយន្តឡិចស៊ីស NX200t ដើម្បីគេចខ្លួនបាត់តែម្តង ។បើតាមការបញ្ជាក់ពីសមត្ថកិច្ចជនរងគ្រោះជាជនបរទេស តែមិនទាន់ដឹងជនជាតិ។ ជនរងគ្រោះមានអាយុប្រហែល ៣០ឆ្នាំជាង ស្លៀកខោខ្លី ពណ៌សាច់ ជើងខ្លី ពាក់អាវស ដៃវែង ស្ពាយកាបូបពណ៌ខ្មៅ ពាក់ស្បែកជើងស៊ក ហើយបើតាមការធ្វើកោសល្យវិច័យ នៅទីតាំងកើតហេតុផ្ទាល់ ឃើញមានគ្រាប់ចំនួន ៤គ្រាប់។បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ បញ្ចូនទៅក្រសួងមហាផ្ទៃដើម្បីសួនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

ប្រទេសសិង្ហបុរីប្រហារជីវិតស្ត្រីម្នាក់ជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំ

2023/07/28 02:44:56 pm        342
សិង្ហបុរី៖ នៅថ្ងៃសុក្រនេះ ប្រទេសសិង្ហបុរីបានប្រហារជីវិតស្ត្រីម្នាក់ជាលើកដំបូងក្នុងរយៈពេលជិត ២០ឆ្នាំមកនេះ។ អ្នកស្រី Saridewi Djamani ជនជាតិសិង្ហបុរីវ័យ ៤៥ឆ្នាំត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទជួញដូរគ្រឿងញៀនហេរ៉ូអ៊ីនចំនួន ៣០ក្រាម កាលពីឆ្នាំ២០១៨។អ្នកស្រីគឺជាអ្នកទោសគ្រឿងញៀនទី២ ដែលត្រូវបានកាត់ទោសប្រហារជីវិតនៅសប្តាហ៍នេះ បន្ទាប់ពីមិត្តរួមជាតិសិង្ហបុរីឈ្មោះ Mohd Aziz bin Hussain និងជាជនទី១៥ ដែលត្រូវបានកាត់ទោសប្រហារជីវិតចាប់តាំងពីខែមីនា ឆ្នាំ២០២២មក។ សិង្ហបុរីមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងតែងបំផុតមួយចំនួនក្នុងពិភពលោក ដែលប្រទេសនេះនិយាយថាចាំបាច់ដើម្បីការពារសង្គម។ច្បាប់របស់ប្រទេសសិង្ហបុរីបានកំណត់ថា ទោសប្រហារជីវិតនឹងត្រូវដាក់លើអ្នកណាមួយដែលត្រូវបានចាប់ខ្លួនពីបទជួញដូរកញ្ឆាលើសពី ៥០០ក្រាម ឬហេរ៉ូអ៊ីនលើសពី ១៥ក្រាម។ តុលាការកំពូលរបស់ទីក្រុងបានច្រានចោលបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសរបស់អ្នកស្រី Saridewi Djamani កាលពីថ្ងៃទី៦ ខែតុលាឆ្នាំមុន។ ក្រុមអាជ្ញាធរបាននិយាយថា ញត្តិសុំលើកលែងទោសរបស់លោកប្រធានាធិបតីក៏មិនបានជោគជ័យផងដែរ៕

មនុស្សជិត ២០០លាននាក់នៅសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្រោមការណែនាំអំពីកម្ដៅ និងទឹកជំនន់

2023/07/28 02:42:06 pm        254
អាមេរិក៖ប្រជាជនជិត ២០០លាននាក់នៅក្នុងសហរដ្ឋអាមេរិក ឬស្មើនឹង ៦០% នៃចំនួនប្រជាជនអាមេរិកទាំងអស់ កំពុងស្ថិតនៅក្រោមការណែនាំអំពីរលកកម្ដៅ ការព្រមានអំពីទឹកជំនន់ ឬការឃ្លាំមើល នៅពេលដែលសីតុណ្ហភាពខ្ពស់បានរីករាលដាលពាលពេញប្រទេស ហើយតំបន់ជាច្រើនត្រូវបានព្រមានពីព្យុះដ៏ខ្លាំងដែលអាចនឹងកើតមានផងដែរ។សេវាអាកាសធាតុជាតិបាននិយាយថា រលកកម្ដៅដ៏គ្រោះថ្នាក់ បានចាប់ផ្តើមវាយប្រហារនៅភាគឦសាន និងតំបន់កណ្តាលអាត្លង់ទិកកាលពីថ្ងៃព្រហស្បតិ៍ ហើយនឹងបន្តដល់ចុងសប្តាហ៍។ ព្យុះផ្គររន្ទះ និងទឹកជំនន់ដ៏គំហុក អាចកើតមានសម្រាប់ផ្នែកខ្លះនៃភាគឦសាន និងខាងត្បូង រដ្ឋញូវអ៊ីងឡិន និងរដ្ឋហ្វ្លរីដាខាងត្បូងផងដែរ។ ទន្ទឹមនឹងនេះ សីតុណ្ហភាពកម្រិតបំបែកកំណត់ត្រានឹងបន្តកើតមានសម្រាប់ភាគនិរតី និងកណ្តាលខាងលិច។ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយថា បម្រែបម្រួលអាកាសធាតុ ដែលជំរុញដោយការដុតឥន្ធនៈហ្វូស៊ីល នឹងនាំឱ្យអាកាសធាតុកាន់តែធ្ងន់ធ្ងរ និងអូសបន្លាយពេលយូរ។ការព្យាករណ៍សម្រាប់កំណើនកម្ដៅខ្លាំង កើតឡើងមួយថ្ងៃបន្ទាប់ពីអង្គការឧតុនិយមពិភពលោក និងសេវាកម្មផ្លាស់ប្តូរអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុបបានប្រកាសថា ខែកក្កដាឆ្នាំ២០២៣នេះ ជាខែក្តៅបំផុតក្នុងកំណត់ត្រាពិភពលោក៕

ចក្រភពអង់គ្លេសប្រកាសផ្តល់ថវិកាចំនួន៣០លានផោនដល់ជនភៀសខ្លួននៅប្រទេសហ៊្សកដានី

2023/07/28 02:39:05 pm        237
ហ៊្សកដានី៖ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly បានប្រកាសផ្តល់ជំនួយចំនួន ៣០លានផោន (ប្រហែល ៣៨លានដុល្លារ) ដើម្បីជួយប្រទេសហ្ស៊កដានីក្នុងការទប់ទល់នឹងចំនួនជនភៀសខ្លួនស៊ីរីនៅក្នុងប្រទេសនេះ។ ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិក្នុងខែនេះបាននិយាយថា ខ្លួននឹងកាត់បន្ថយជំនួយជាសាច់ប្រាក់សម្រាប់ជនភៀសខ្លួនស៊ីរីចំនួន ១២០.០០០នាក់ដែលរស់នៅក្នុងជំរំ Zaatari និងជំរំ Azraq ក្នុងប្រទេសហ្ស៊កដានី ដោយសារតែបញ្ហាកង្វះថវិកា។បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Al Safadi នៅទីក្រុង Amman (អាម៉ង់) ខណៈដែលដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ារបស់លោកបានបញ្ចប់ទៅ លោក Cleverly បាននិយាយថា ស្ថានភាពនេះបានបង្កបញ្ហាប្រឈមដល់ "ហេដ្ឋារចនាសម្ព័ន្ធនយោបាយ និងសង្គមរបស់ប្រទេសហ្ស៊កដានី"។ប្រទេសហ្ស៊កដានីគឺជាជម្រកសម្រាប់ជនភៀសខ្លួនស៊ីរីដែលបានចុះឈ្មោះចំនួន ៦៧០.០០០នាក់ ហើយចក្រភពអង់គ្លេស រួមជាមួយនឹងប្រទេសអាល្លឺម៉ង់ និងបារាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជាថវិកា ក៏ដូចជាការបង់ប្រាក់សម្រាប់គម្រោង ដែលផ្តល់អត្ថប្រយោជន៍ដល់បណ្ដាតំបន់ក្នុងប្រទេសហ្ស៊កដានីដែលធ្វើជាម្ចាស់ផ្ទះដល់ជនភៀសខ្លួនទាំងនោះផងដែរ៕

ប្រមុខ UNព្រមានថា យុគសម័យឡើងកម្តៅផែនដីបានបញ្ចប់ ហើយយុគសម័យផែនដីឡើងក្តៅដូចភ្លើងបានមកដល់

2023/07/28 02:33:00 pm        245
 អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterresបានព្រមានថា យុគសម័យឡើងកម្តៅផែនដីបានបញ្ចប់ ហើយយុគសម័យផែនដីឡើងក្តៅដូចភ្លើង បានមកដល់ហើយក្រោយពេលដែលក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា ខែកក្កដា គឺជាខែដែលក្តៅបំផុតនៅក្នុងកំណត់ត្រា ។   ប្រមុខ UNរូបនេះ និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា បម្រែបម្រួលអាកាសធាតុ កើតមាននៅទីនេះ ។ វាគួរឲ្យខ្លាចខ្លាំងណាស់ ហើយវាទើបតែចាប់ផ្តើមទេ ។ គេនៅមានលទ្ធភាពកំណត់សីតុណ្ហភាពកើនឡើងត្រឹម ១,៥អង្សាសេ ហើយនិងដើម្បីជៀសវាងបម្រែបម្រួលអាកាសធាតុដ៏អាក្រក់បំផុត ប៉ុន្តែត្រូវតែមានវិធានការអាកាសធាតុជាបន្ទាន់ និងខ្លាំក្លាបំផុត ។  លោក Guterresនិយាយថា ការកែតម្រូវប្រព័ន្ធហិរញ្ញវត្ថុសកល ត្រូវការដើម្បីគាំទ្រការពន្លឿនវិធានការអាកាសធាតុ ហើយលោកបានអំពាវនាវផងដែរ សម្រេចឲ្យបានគោលដៅកាត់បន្ថយការបំភាយឧស្ម័នជាតិថ្មីដ៏មហិច្ឆិតាពីសមាជិកក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G20 ។  លោក Chris Hewittគឺជាប្រធានសេវាកម្មអាកាសធាតុសម្រាប់អង្គការឧតុនិយមពិភពលោក បាននិយាយថា ពួកយើងរំពឹងទុកថានឹងមើលឃើញឆ្នាំក្តៅបំផុតនៅលើកំណត់ត្រាក្នុងរយៈពេល ៥ឆ្នាំក្រោយ  ដោយឡែក របាយការណ៍អាកាសធាតុរដ្ឋ របស់អង្គការឧតុនិយមពិភពលោក សម្រាប់ឆ្នាំ ២០២២ កត់សំគាល់ឃើញថា ចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០២២ គឺជារយៈពេល ៨ឆ្នាំដែលក្តៅបំផុតនៅក្នុងកំណត់ត្រាអាកាសធាតុ រយៈពេល ១៧៣ឆ្នាំ ៕

ទូរកុងតឺន័រប្រែទៅជាទីជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែងនៅទីក្រុង Phoenix សហរដ្ឋអាមេរិក ស្របពេលដែលរលកកម្តៅនៅតែបន្ត

2023/07/28 02:29:33 pm        278
អាមេរិក៖  កាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញ ក្រុមមន្រ្តីទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក បានបង្ហាញផ្ទះថ្មី ដើរដោយថាមពលពន្លឺព្រះអាទិត្យ មានបំពាក់ម៉ាស៊ីនត្រជាក់ ដែលធ្វើពីទូរកុងតឺន័រ ដោយពួកគេសង្ឃឹមថានឹងអាចផ្តល់ដំណោះស្រាយយូរដល់អ្នកដែលគ្មានផ្ទះសម្បែងរស់នៅ ។  ទីក្រុងមួយនេះ បានចាប់ដៃគូជាមួយក្រុមមិនរកប្រាក់ចំណេញ St. Vincent de Paul និងក្រុម Steel + Sparkដើម្បីបង្កើតផ្ទះ The X-Wing ដែលមានទូកុងតឺន័រប្រវែង ១២ម៉ែត្រចំនូន ៤ តំរៀបជាអក្សរ X បង្កើតបានជាបន្ទប់ទំហំ ១,៥ម៉ែត្រ X ២,៥ម៉ែត្រជាច្រើនបន្ទប់ ។  អ្នកស្រុក ២០នាក់ដែលបច្ចុប្បន្នស្នាក់នៅមជ្ឈមណ្ឌលជួយសង្រ្គោះក្រុងវ៉ាស៊ីងតោនរបស់ក្រុម St. Vincent de Paulនឹងផ្លាស់ទៅជ្រកកោនបណ្តោះអាសន្ននៅក្នុងផ្ទះថ្មីនេះ ស្របពេលដែលពួកគេនៅត្រូវការធនធានទាំងអស់ដែលធ្លាប់មាននៅមជ្ឈមណ្ឌល ដូចជាបន្ទប់ទឹក អាហារ និងសេវាកម្មផ្សេងៗទៀត ។  គួរឲ្យដឹងថា សីតុណ្ហភាពនៅទីក្រុង Phoenixបានកើនឡើងដល់ជាង ៤៣,៣អង្សាសេរយៈពេល ២៨ថ្ងៃជាប់ៗគ្នា ដែលជាកំណត់ត្រាថ្មី ។  អ្នកស្រី Jessica Berg គឺជាប្រធានកម្មវិធីនៅក្រុម St. Vincent de Paul បានមើលឃើញពីផលប៉ះពាល់ដំបូងដោយសារកម្តៅលើអ្នកគ្មានផ្ទះសម្បែង ពេលដែលពួកគេធ្វើដំណើរមកដល់ទីជម្រក ដើម្បីស្វែងរកជំនួយ ។  អ្នកស្រីនិយាយថា ជួនកាលចិញ្ចើមផ្លូវមានសីតុណ្ហភាពកើនឡើងដល់ជាង ៨២អង្សាសេ ។ មនុស្សមកជាមួយការរលាកកម្រិតទី ៣ ។ ការនៅខាងក្រៅធ្វើឲ្យប៉ះពាល់អារម្មណ៍ផ្លូវចិត្តខ្លាំងណាស់ ។ សូម្បីតែឱសថក៏មិនអាចព្យាបាលបាននោះដែរ ហើយបញ្ហាសុខភាពផ្លូវចិត្ត នឹងកើនឡើង ។ វាពិតជាពិបាកទ្រាំខ្លាំងណាស់ ៕

លោក Biden ទាមទារឲ្យមានការជូនដំណឹងអំពីគ្រោះថ្នាក់នៃកម្ដៅ និងផ្តល់ថវិកាចំនួន១ពាន់លានដុល្លារសម្រាប់ដាំដើមឈើ

2023/07/28 02:23:48 pm        241
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៧ កក្កដា) ថា លោកបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងការងារស្តីទីលោកស្រី Julie Su ចេញការជូនដំណឹងអំពីគ្រោះថ្នាក់កម្ដៅ ដោយបញ្ជាក់ច្បាស់ថា កម្មករត្រូវមានការការពារទាក់ទងនឹងកម្ដៅនៅពេលដែលសីតុណ្ហភាពកើនឡើងទូទាំងប្រទេស។លោក Biden ក៏បាននិយាយនៅឯសេតវិមានផងដែរថា សេវាកម្មព្រៃឈើរបស់សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន ១ពាន់លានដុល្លារដើម្បីជួយបណ្ដាទីប្រជុំជននិងទីក្រុងនានាដាំដើមឈើ ដើម្បីទប់ទល់នឹងកម្ដៅផងដែរ។រលកកម្ដៅកាន់តែខ្លាំងបានវាយប្រហារភាគខាងកើតសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យមានការព្រមានអំពីគ្រោះថ្នាក់ដែលបង្កដោយកម្ដៅ និងសំណើម ដែលហក់ឡើងនៅថ្ងៃចុងក្រោយនៃខែកក្កដា ដែលជាខែក្ដៅបំផុតកម្រិតបំបែកកំណត់ត្រាពិភពលោកនេះ។សេវាកម្មអាកាសធាតុជាតិ បាននិយាយថា ប្រជាជនអាមេរិកំពុងស្ថិតនៅក្រោមការឃ្លាំមើល និងការព្រមានដោយសីតុណ្ហភាព និងកម្រិតសន្ទស្សន៍កំដៅលើសពី ១០០អង្សាហ្វារិនហៃ (៣៧,៨អង្សាសេ) នៅក្នុងការព្យាករណ៍រហូតដល់យ៉ាងហោចណាស់ថ្ងៃសៅរ៍។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានកំណត់ជាខែដែលមានសីតុណ្ហភាពក្ដៅបំផុតក្នុងពិភពលោក៕

កោះមួយនៅប្រទេសក្រូអាតបាត់បង់ព្រៃឈើទំហំ៤០០ហិចតា ដោយសារចំហេះព្រៃ

2023/07/28 02:20:41 pm        223
ក្រូអាត៖ មេបញ្ជាការក្រុមពន្លត់អគ្គិភ័យរបស់ប្រទេសក្រូអាតលោក Slavko Tucakovic បាននិយាយថា ផ្ទៃដីព្រៃឈើទំហំ៤០០ហិចតាត្រូវបានបំផ្លាញនៅក្នុងចំហេះព្រៃដែលបានឆាបឆេះនៅលើកោះ Ciovo ប្រទេសក្រូអាតកាលពីថ្ងៃព្រហស្បតិ៍ (២៧ កក្កដា)។លោក Tucakovic បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ភ្លើងបានឆេះរាលដាលយ៉ាងឆាប់រហ័ស ដោយសារតែខ្យល់បក់ខ្លាំង ប៉ុន្តែចំហេះនោះអាចគ្រប់គ្រងបាន ហើយវាមិនមានការខូចខាតដល់អគារលំនៅឋាននោះទេ។ លោកបន្ថែមទៀតថា អ្នកពន្លត់អគ្គិភ័យជាង ១០០នាក់ត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់អគ្គិភ័យនៅលើកោះតូចមួយនៅជិតទីក្រុង Split នេះ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមនៅលើឆ្នេរសមុទ្រ Adriatic។កាលពីថ្ងៃអង្គារ (២៥ កក្កដា) ចំហេះបានកើតមានឡើងក្នុងចម្ងាយ ១២គីឡូម៉ែត្រពីទីក្រុង Dubrovnik ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេសក្រូអាត ខណៈដែលខ្យល់បក់ខ្លាំងបានរារាំងការបញ្ចូនយន្តហោះសង្រ្គោះ។ ចំហេះនោះបានស្ថិតនៅក្រោមការគ្រប់គ្រង គិតត្រឹមថ្ងៃពុធ (២៦ កក្កដា)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហេសបូឡា៖ ខ្លួនបានបាញ់រ៉ូកែតលើអ៊ីស្រាអែលក្នុងការឆ្លើយតបទៅនឹង «ការរំលោភលើបទឈប់បាញ់»
04/09/2026 03:04 PM
សាជីវកម្មប្រេងជាតិរបស់ប្រទេសលីប៊ី ប្រកាសពីការរកឃើញអាងប្រេង និងឧស្ម័នថ្មី
04/09/2026 03:04 PM
មេដឹកនាំអ៊ុយក្រែន គាំទ្របទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ និងសុំអំពាវនាវឱ្យមានបទឈប់បាញ់ជាមួយរុស្ស៊ី
04/09/2026 03:04 PM
Atletico Madrid ឈ្នះនៅទឹកដី Barcelona លើកដំបូងតាំងពីឆ្នាំ ២០០៦
04/09/2026 02:04 PM
អ៊ីស្រាអែល៖ ក្រុមសកម្មប្រយុទ្ធហេសបូឡារាប់រយនាក់ ត្រូវបានដាក់គោលដៅក្នុងការវាយប្រហារ
04/09/2026 02:04 PM
ប្រទេសជប៉ុន ពិចារណាផ្តល់ហិរញ្ញប្បទានដើម្បីជួយអ្នកផ្គត់ផ្គង់អាស៊ីទទួលបានប្រេង
04/09/2026 02:04 PM
ក្រុមការពារជើងឯក PSG កាន់ពីរគ្រាប់ចំណេញពីជ័យជំនះ ២-០ លើ Liverpool ជើងទីមួយ
04/09/2026 01:04 PM
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចនៅវិទ្យាស្ថានប៉ាស្ទ័រ ក្រុងប៉ារីស សាធារណរដ្ឋបារាំង
04/09/2026 01:04 PM
សម្ដេចធិបតី ថ្លែងអំណរគុណប្រធានាធិបតីបារាំងចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងរៀបចំដំឡើងកម្រិតទំនាក់ទំនងប្រទេសទាំងពីរដល់កម្រិត «ភាពជាដៃគូរយុទ្ធសាស្ត្រ»
04/09/2026 01:04 PM
ស.ស.យ.ក បាននាំយកក្រមា សារ អំបុក នំខ្ញី និងជំនួយជូនដល់វីរកងទ័ពជួរមុខ
04/09/2026 01:04 PM