កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ
កងរាជអាវុធហត្ថ កំពុងស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងធំពាក់ព័ន្ធករណីគ្រឿងញៀនប្រមាណជិត ២០០គីឡូក្រាម

សន្តិសុខ និង សង្គម

KCNA៖គណៈប្រតិភូជាន់ខ្ពស់ចិន នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ក្នុងសប្តាហ៍នេះ

2023/07/25 02:24:16 pm        244
កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃចន្ទថា គណៈប្រតិភូជាន់ខ្ពស់ចិន នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ ដែលជាដំណើរទស្សនកិច្ចត្រូវបានទទួលស្គាល់ជាលើកដំបូង ចាប់តាំងពីទីក្រុងព្យុងយ៉ាង បិទព្រំដែនរបស់ខ្លួន បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ-១៩។ KCNA រាយការណ៍ថា សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន លោក Li Hongzhong( លី ហុងចុង) នឹងចូលរួមក្នុងការប្រារព្ធពិធីរំលឹកខួបលើកទី៧០នៃការបញ្ចប់សង្គ្រាមកូរ៉េ។ប្រទេសកូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួននៅដើមឆ្នាំ ២០២០ ចំពោះរាល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការទូត សូម្បីតែជាមួយសម្ព័ន្ធមិត្តសេដ្ឋកិច្ច និងនយោបាយសំខាន់របស់ចិនក៏ដោយ។ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃចន្ទ មិនបាននិយាយថាតើដំណើរទស្សនកិច្ចនេះ បានធ្វើការផ្លាស់ប្តូរណាមួយក្នុងគោលនយោបាយនោះទេ។KCNA បានឲ្យដឹងថា លោក Li ដែលជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិននឹងធ្វើទស្សនកិច្ច «ដើម្បីចូលរួមក្នុងការប្រារព្ធខួបលើកទី៧០នៃជ័យជម្នះក្នុងសង្គ្រាមរំដោះមាតុភូមិដ៏ អស្ចារ្យនេះ»៕

ប្រទេសហ្វីលីពីនចេញបញ្ជាការជម្លៀសមុនពេលព្យុះកំណាច Doksuri មកដល់

2023/07/25 02:14:41 pm        253
ហ្វីលីពីន៖ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេស បាននិយាយថា ព្យុះកំណាច បានបក់បោកឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន ភាគខាងជើង នៅថ្ងៃអង្គារទី២៥ ខែកក្កដានេះ ដែលកំពុងបង្កឲ្យមានបទបញ្ជាជម្លៀសសម្រាប់សហគមន៍ឆ្នេរសមុទ្រ ដែលត្រូវបានគេរំពឹងថា មានភាពធ្ងន់ធ្ងរដោយសារព្យុះដ៏មានឥទ្ធិពលនេះ។ ទីភ្នាក់ងារនិយាយថា ព្យុះកំណាច Doksuri កំពុងនាំមកជាមួយខ្យល់បក់ដែលមានល្បឿនអតិបរិមា ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈវាបានធ្វើដំណើរឆ្ពោះទៅកាន់ប្រជុំកោះដែលមានប្រជាប្រីយភាពចំនួន៣ នៅចុងភាគខាងជើងនៃកោះធំ Luzon។ ទីភ្នាក់ងារនិយាយថា ព្យុះដែលគេស្គាល់ថា Egay នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថា នឹងមានបំណាក់ដី ឬឆ្លងកាត់ដ៏ជិតទៅកាន់កោះ Babuyan ឬខេត្ត Cagayan ភាគឦសាននៅរសៀលថ្ងៃពុធ។ ក្រោយមកវានឹងបក់ឆ្លងកាត់ទៅកាន់កោះតៃវ៉ាន់ និងប្រទេសចិនភាគខាងកើត។ ព្យុះនេះត្រូវបានគេរំពឹងថា នាំមកជាមួយទឹកភ្លៀងច្រើនជាង២០០មីលីម៉ែត្រនៅលើកោះទាំងនេះ។ កោះ៣ក្នុងចំណោមកោះចំនួន៥ នៅកោះធំ Babutyan មានមនុស្សរស់នៅច្រើន ដោយមានប្រជាជនប្រមាណ ២០.០០០នាក់៕

ចិន និងរុស្ស៊ី បញ្ចប់សមយុទ្ធយោធារួមគ្នា នៅសមុទ្រជប៉ុន

2023/07/25 12:31:36 pm        125
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេសចិន និងប្រទេសរុស្ស៊ី បានបញ្ចប់សមយុទ្ធកងទ័ពជើងទឹក និងអាកាស នៅសមុទ្រជប៉ុន ក្នុងគោលបំណងការពារសន្តិសុខផ្លូវទឹក។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានថតឃ្លីបវីដេអូ នាវាចម្បាំងចិន និងរុស្ស៊ី ដែលកំពុងចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រ។ នាវាជាង១០គ្រឿង និងយន្តហោះចម្បាំង៣០គ្រឿងមកពីភាគីទាំងពីរ បានចូលរួមនៅក្នុងសមយុទ្ធ ឆ្នាំ២០២៣ រយៈពេល៤ថ្ងៃ ខណៈកងកម្លាំងទ័ពអាកាស និងកងទ័ពជើងទឹកចិន និងរុស្ស៊ី រួមគ្នាធ្វើសមយុទ្ធវាយរុញច្រាន រារាំង ការពារដែនអាកាសនិងដែនទឹក ដែលបានបញ្ជានិងតាមផែនការ។ ការបង្ហាញពីសាមគ្គីភាព រវាងយោធា ធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក បង្កើនទំនាក់ទំនង ជាមួយប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលកំពុងសំឡឹងមើលដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅវត្តមានរបស់ខ្លួននៅក្នុងតំបន់ ដែលធ្វើឲ្យប្រទេសចិន និងរុស្ស៊ីមានកំហឹង៕

ចំនួនអ្នកស្លាប់ បានកើនឡើងដល់៣៧នាក់ ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅប្រទេសកាំម៉ារូន

2023/07/25 12:29:00 pm        164
កាំម៉ារូន៖ ចំនួនអ្នកស្លាប់ពីការបាក់រលំអគារ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Douala ប្រទេសកាមេរូន បានកើនឡើងដល់៣៧នាក់ កាលពីថ្ងៃចន្ទ ខណៈតំបន់ជិតខាងបានអំពាវនាវជាថ្មីពីការបរាជ័យនិងគ្រោះថ្នាក់ហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងព្រួយបារម្ភថាសាកសពបន្ថែមទៀតស្ថិតនៅក្រោមការបំផ្លាញនេះ។ ប្លុកផ្ទះល្វែងកម្ពស់៤ជាន់ បានបាក់រលំលើអគារលំនៅឋានមួយខ្នងផ្សេងទៀត នៅខាងជើងទីក្រុង កាលពីពេលយប់ថ្ងៃសៅរ។ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកអគ្គិភ័យ និងអភិបាលតំបន់ បានប្រាប់សារព័ត៌មាន AFP ថា សោកនាដកម្មមួយក្នុងចំណោមសោកនាដកម្មជាច្រើនបែបនេះ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ដែលបានបណ្តាលឲ្យមនុស្ស៣៧នាក់ស្លាប់ និង២១នាក់រងរបួស ខណៈ៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើងទៀត។ រដ្ឋមន្ត្រីអភិវឌ្ឍន៍ទីក្រុងរបស់ប្រទេសកាមេរូន លោក Ketcha-Courtes ដែលបានចុះពិនិត្យដល់កន្លែងកើតហេតុនៃសោកនាដកម្ម បានប្រាប់អ្នកសារព័ត៌មានថាអគារដែលបានបាក់រលំ ពុំមានការអនុញ្ញាតក្នុងផែនការនោះទេ។ ពលរដ្ឋម្នាក់និយាយថា ក្រុមអ្នកជួយសង្គ្រោះនៅតែព្យាយាមបោសសម្អាតកម្ទេចកម្ទីរជាមួយឧបករណ៍ជីកដី បន្ទាប់ពីការស្វែងរកអ្នកនៅរស់រហូតដល់ថ្ងៃអាទិត្យ និងថ្ងៃចន្ទ៕

ចំនួនអ្នកស្លាប់ដោយចំហេះព្រៃនៅអាល់ហ្សេរី កើនឡើងដល់៣៤នាក់

2023/07/25 12:26:36 pm        78
អាល់ហ្សេរី៖ ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយចំហេះព្រៃ នៅក្នុងប្រទេសអាល់ហ្សេរីភាគខាងជើង បានកើនឡើងដល់៣៤នាក់ ដោយរួមទាំងទាហាន១០នាក់។ ចំហេះព្រៃ បានចាប់ផ្តើមកាលពីពេលយប់ថ្ងៃអាទិត្យ ជាពិសេសនៅក្នុងខេត្ត Bejaia, Jijel, និងខេត្ត Bouira ប៉ុន្តែបានឆេះរាលដាលយ៉ាងរហ័សដោយសារតែខ្យល់បក់ខ្លាំង បណ្តាលឲ្យមានការបំផ្លាញជាច្រើន។ គិតត្រឹមថ្ងៃចន្ទ អគ្គិភ័យសរុបចំនួន៩៧កន្លែង ត្រូវបានរាយការណ៍ នៅក្នុងព្រៃនៅក្នុងខេត្តចំនួន១៦ខេត្ត ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងពី១៥នាក់ពីពេលដំបូង កើនដល់៣៤នាក់។ យោងតាមចំនួនបឋមបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស២៦នាក់ បានរងរបួស។ក្រសួងនិយាយថា អគ្គិភ័យបានបង្ខំឲ្យមានការជម្លៀសពលរដ្ឋប្រមាណ១.៥០០នាក់ ពីខេត្តចំនួន៣ នៅភាគខាងកើតរដ្ឋធានីប្រទេសអាល់ហ្សេរី ដែលខេត្តទាំងបីនេះស្ថិតនៅតំបន់ឆ្នេរសមុទ្រម៉េឌីទែរ៉ាណេប្រទេសអាល់ហ្សេរី ដែលបានមើលឃើញអគ្គិភ័យអាក្រក់បំផុត។ ប្រធានាធិបតីលោក Abdelmadjid Tebboune បានចូលរួមរំលែកទុក្ចចំពោះក្រុមគ្រួសារជនរងគ្រោះ ទាំងជនស៊ីវិល និងបុគ្គលិកសន្តិសុខ។ អាជ្ញាធរនិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណ៧.៥០០នាក់ និងរថយន្តចំនួន៣៥០គ្រឿង ដោយមានជំនួយពីការគាំទ្រតាមអាកាស បានប្រយុទ្ធធ្វើឲ្យអគ្គិភ័យស្ថិតក្រោមការគ្រប់គ្រងនៅទូទាំងប្រទេស។

ខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈព្យុះបោកបក់មកលើខេត្ត Monza របស់អ៊ីតាលី

2023/07/25 12:16:29 pm        88
អ៊ីតាលី៖ភ្លៀងយ៉ាងជោគជាំ និងកំសួលខ្យល់បក់យ៉ាងខ្លាំង បានវាយប្រហារកាត់ភាគឦសានខេត្ត Monza របស់ប្រទេសអ៊ីតាលី កាលពីថ្ងៃចន្ទ (ទី២៤ ខែកក្កដា)។រូបភាពពីវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញពីខ្យល់បក់យ៉ាងខ្លាំងក្លា និងផ្លេកបន្ទោរ នៅក្នុងទីក្រុង Desio ខណៈដែលព្យុះបានបន្តមានរហូតដល់ពេលយប់។ព្យុះដ៏ខ្លាំងនេះ បានធ្វើឲ្យមានដើមឈើដួលរលំ និងរថយន្តជាច្រើនគ្រឿងខូចខាត នៅក្នុងខេត្ត Monza នេះ ហើយក្នុងរូបភាពវីដេអូនោះ ក៏បានបង្ហាញឲ្យឃើញនូវរថយន្ត និងស្លាកសញ្ញាចរាចរណ៍ដែលរងការបំផ្លិចបំផ្លាញដោយសារខ្យល់ព្យុះ ដួលរាយប៉ាយ ក៏ដូចជាកម្ទេចកម្ទី នៅតាមផ្លូវ។ខេត្ត Monza ទីក្រុង Milan និងតំបន់ជុំវិញជាច្រើនទៀត នៅតែស្ថិតក្រោមការព្រមានអំពីអាកាសធាតុពណ៌ទឹកក្រូច សម្រាប់ការមានព្យុះផ្គររន្ទះ រហូតដល់ព្រឹកថ្ងៃអង្គារ (ទី២៥ ខែកក្កដា) នេះ។ប្រទេសអ៊ីតាលីបានជួបប្រទះនឹងអាកាសធាតុប្រែប្រួលខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយចំហេះព្រៃ និងសីតុណ្ហភាពឡើងក្ដៅខ្លាំង បានប៉ះពាល់ដល់ភាគខាងត្បូងតំបន់ Calabria និងកោះ Sicily៕

ក្រុមឧទ្ទាម៖រុស្ស៊ីផ្លាស់ប្តូរកងទ័ព និងឧបករណ៍ពីទីក្រុងMelitopol ទៅកាន់តំបន់គ្រីម៉េ

2023/07/25 12:10:38 pm        307
អ៊ុយក្រែន៖ ចលនាគាំទ្រក្រុមប្រដាប់អាវុធ Atesh បានរាយការណ៍នៅលើ Telegram កាលពីថ្ងៃទី២៤ ខែកក្កដាថា យោធារុស្ស៊ី ត្រូវបានគេសង្កេតឃើញថា បានផ្លាស់ប្តូរទីតាំងគ្រឿងយុទ្ធោករណ៍ទៅកាន់តំបន់គ្រីម៉េដែលកាន់កាប់ជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការដ៏ជោគជ័យនាពេលថ្មីៗនេះរបស់កងកម្លាំងការពារអ៊ុយក្រែនប្រឆាំងនឹងអ្នកកាន់កាប់នៅទីក្រុងមេលីតូប៉ូល(Melitopol)។ក្រុមភ្នាក់ងារ Atesh បានរាយការណ៍ពីចលនានៃរថយន្តយោធា ត្រាក់ទ័រ និងឧបករណ៍ផ្សេងទៀត ពីទីក្រុងមេលីតូប៉ូល ទៅកាន់តំបន់គ្រីម៉េ។ ជនជាតិរុស្ស៊ី កំពុងបន្តផ្គត់ផ្គង់កងទ័ពរបស់ពួកគេនៅខ្សែត្រៀមជួរ   មុខ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រដាប់អាវុធ បានកត់សម្គាល់ថា កម្រិតនៃការគាំទ្រនេះ ប្រហែលជាមិនមាននិរន្តរភាពយូរទេ។កាលពីថ្ងៃទី៩ ខែកក្កដា អភិបាលក្រុងមេលីតូប៉ូល លោក Ivan Fedorov បានរាយការណ៍ពីការផ្ទុះដ៏ខ្លាំងក្លាមួយនៅភាគខាងជើងនៃទីក្រុងគ្រប់គ្រងនេះ ដោយបង្ហាញថា មូលដ្ឋានយោធារុស្ស៊ីទំនងជាត្រូវបានកំណត់ជាគោលដៅ។ក្រោយមក លោកFedorov បាននិយាយថា ប្រទេសឈ្លានពានគឺរុស្ស៊ី កំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងទឹកដីកាន់កាប់បណ្តោះអាសន្ននៃតំបន់ Zaporizhzhya ដើម្បីរក្សាច្រករបៀងដីគោកមួយទៅតំបន់គ្រីម៉េរបស់អ៊ុយក្រែន៕

ជនជាតិក្រិកប្រឈមនឹងអណ្តាតភ្លើង ខណៈដែលអ្នកទេសចររត់គេចពីចំហេះព្រៃ

2023/07/25 11:49:05 am        235
ក្រិក៖ ប្រតិបត្តិករទេសចរណ៍ បានដឹកអ្នកទេសចរជិត១.៥០០នាក់ ត្រឡប់ទៅគេហដ្ឋានវិញ អំឡុងពេលមានការចាប់ផ្តើមនូវការជម្លៀសដ៏ធំ ដើម្បីគេចចេញពីចំហេះព្រៃ ដែលកំពុងឆេះនៅលើកោះ Rhodes របស់ប្រទេសក្រិក កាលពីថ្ងៃចន្ទ (ទី២៤ ខែកក្កដា) ហើយក្រុមមន្ត្រីបាននិយាយថា ការគំរាមកំហែងពីចំហេះបន្ថែមទៀត គឺនៅមានកម្រិតខ្ពស់ស្ទើរតែគ្រប់តំបន់នៃប្រទេសនេះ។ភ្លើងឆេះ ដែលមានតាំងពីថ្ងៃពុធកណ្ដាលសប្ដាហ៍មុន នៅលើកោះ Rhodes នេះ បានបង្ខំឲ្យមានការជម្លៀសមនុស្ស ១៩.០០០នាក់ កាលពីចុងសប្តាហ៍ ខណៈដែលចំហេះព្រៃដ៏អាក្រក់នេះ បានរាលដាលទៅដល់រមណីយដ្ឋានឆ្នេរ នៅភាគអាគ្នេយ៍នៃកោះនេះ។ អ្នកស្រុកមកពីភូមិ Kiotari ដែលរងការបំផ្លិចបំផ្លាញ ដោយចំហេះព្រៃ បានថយទៅឆ្នេរវិញ ខណៈដែលពួកគេបារម្ភពីលំនៅឋានរបស់ពួកគេប្រឈមនឹងការឆាបឆេះពីអណ្តាតភ្លើង។ជាប្រក្រតី ប្រទេសក្រិកតែងតែត្រូវបានវាយប្រហារដោយចំហេះព្រៃ អំឡុងរដូវក្តៅជាច្រើនខែ ប៉ុន្តែការប្រែប្រួលអាកាសធាតុ បាននាំឲ្យមានរលកកម្ដៅក្ដៅកាន់តែខ្លាំងឡើងថែមទៀត នៅទូទាំងទ្វីបអឺរ៉ុបភាគខាងត្បូង ដែលធ្វើឲ្យមានការបារម្ភថា អ្នកទេសចរនឹងលែងហ៊ានមកលេងកម្សាន្ត។ក្នុងសប្តាហ៍កន្លងមក សីតុណ្ហភាព បានឡើងខ្ពស់លើស ៤០អង្សាសេ នៅក្នុងតំបន់ជាច្រើននៃប្រទេស ហើយត្រូវបានគេព្យាករថា នឹងបន្តឡើងបែបនេះទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕

ឧត្តមសេនីយ៍ ឆាយ គឹមខឿន៖ ការបោះឆ្នោតមានសភាពល្អប្រសើរ និងគ្មានអសន្ដិសុខណាមួយកើតឡើង

2023/07/25 11:38:56 am        264
ភ្នំពេញ៖ ក្នុងឱកាសដឹកនាំក្រុមទី១ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាននៃគ.ស.អ សម្រាប់ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ​នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង​នគរបាលជាតិ ​បានអះអាងថា ​ដំណើរការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្តនីតិកាលទី៧ នាពេលកន្លង​មកនេះគឺមានសភាពការល្អ ​និងពុំមានបញ្ហាអសន្តិសុខណាមួយកើត ឡើងនោះទេ​បើទោះបីជាមានការញុះញង់​ពីជនអគតិមួយក្តាប់តូចពី​ខាង​ក្រៅក៏ដោយនោះ។សូមបញ្ជាក់ថា ​កិច្ចប្រជុំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិជាប្រចាំនេះ ​គឺធ្វើឡើង​តាមសេចក្តី​សម្រេច ស្តីពីការចាត់តាំងក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាន​នៃ គ.ស.អ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៧ ឆ្នាំ២០២៣ ​ដោយមានភារកិច្ចដូចជា​ជួយដល់​លេខា​ធិការដ្ឋាន ​នៃ​គ.ស.អ ក្នុងការតាមដានការអនុវត្តច្បាប់ ​និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដល់​ការបោះឆ្នោត ​ការអនុវត្តបទបញ្ជា ​និងនីតិវិធីរបស់ គ.ជ.ប ទាំងមុន​ ក្នុង​ និងក្រោយការបោះឆ្នោត។ប្រមូលព័ត៌មាន ​និងរបាយការណ៍ពីបណ្តាក្រសួង-ស្ថាប័ន ​អង្គភាពពាក់ព័ន្ធ និងពីយន្តការរចនា​សម្ព័ន្ធ សន្តិសុខបោះឆ្នោតគ្រប់ថ្នាក់ ​ជុំវិញស្ថានការណ៍សន្តិសុខបោះឆ្នោត ​និងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីរាយការណ៍ជូនប្រធានលេខាធិការដ្ឋាននៃ គ.ស.អ សុំការចង្អុលដឹកនាំបន្ត។ តាមដាន ក្តាប់ព័ត៌មាន និងសភាពការណ៍នានា ដែលបានកើតឡើងនៅតាមបណ្តារាជធានី ខេត្តទាំង​មុនក្នុង​ និងក្រោយការបោះឆ្នោត ធ្វើការវិភាគ វាយតម្លៃ​ រាយការណ៍ដោះស្រាយ​បានទាន់​ពេលវេលា។ ​ធ្វើរបាយការណ៍រៀងរាល់ថ្ងៃ អំពីស្ថានការណ៍សន្តិសុខ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិកាល​ទី៧ ឆ្នាំ២០២៣ ជូនប្រធានលេខាធិការដ្ឋាននៃគ.ស.អ ដើម្បីរាយការណ៍​ជូន​ប្រធានគណៈបញ្ជាការសន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់ការបោះឆ្នោត​ និង​ក្រុមប្រចាំបញ្ជានេះ ត្រូវ​បំពេញភារកិច្ចប្រចាំការប្តូរវេនវិលជុំ ​ចាប់ពីថ្ងៃទី១ ខែកក្កដា​ ឆ្នាំ២០២៣ ​រហូតដល់ចប់បេសកកម្ម និង​ត្រូវបំពេញភារកិច្ចផ្សេងៗទៀត ​តាមការប្រគល់ជូនរបស់ប្រធានលេខាធិការដ្ឋាន នៃគ.ស.អជាដើម៕អត្ថបទ៖ បាន ចក់

នគរបាលយ៉េម៉ែន ចាប់ខ្លួនជនសង្ស័យ២១នាក់ ក្នុងករណីឃាតកម្មលើប្រធានUNនៅទីក្រុងTaiz

2023/07/24 03:39:20 pm        226
នគរបាលយេម៉ែន បានចាប់ខ្លួនជនសង្ស័យចំនួន ២១នាក់ ក្នុងការសម្លាប់ប្រធានការិយាល័យក្នុងតំបន់នៃកម្មវិធីស្បៀងអាហារពិភពលោក(WFP)របស់អង្គការសហប្រជាជាតិ នៅទីក្រុងTaiz នេះបើយោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសយេម៉ែន។លោក Moayad Hameidi ត្រូវបានបាញ់សម្លាប់នៅទីក្រុងTurbah ក្នុងខេត្តTaiz ។ Turbah គឺជាទីក្រុងមួយនៅជិតឆ្នេរសមុទ្រក្រហម។ក្រសួងមហាផ្ទៃ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា នគរបាលយ៉េម៉ែននៅទីក្រុងTaiz បានធ្វើការចាប់ខ្លួន មនុស្សជាង២០នាក់ ក្នុងរយៈពេល២៤ម៉ោង។លោកស្រី Cindy McCain នាយកប្រតិបត្តិរបស់ WFP បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការស្លាប់របស់ Hameidi ដោយពណ៌នាគាត់ថាជា«មនុស្សធម៌ដែលលះបង់»។លោក Hameidi បានបម្រើការនៅWFP អស់រយៈពេល ១៨ ឆ្នាំនៅក្នុងប្រទេសស៊ូដង់ ស៊ីរី និងអ៊ីរ៉ាក់ នេះបើយោងតាមលោកស្រី McCain។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន ៤ស្រុកក្នុងខេត្តបន្ទាយមានជ័យ
04/09/2026 08:04 AM
សម្តេចមហារដ្ឋសភាធិការធិបតី អញ្ជើញចូលគោរពជូនពរសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
04/09/2026 07:04 AM
រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រវិស័យឯកជន អនុវត្តការវិនិយោគស្អាត ដើម្បីទទួលបានការរីកចម្រើន និងធានាការការពារសុខភាពសាធារណៈ និងបរិស្ថានជាតិដោយចីរភាព
04/09/2026 07:04 AM
ជន​ជាតិចិន ១៦៦នាក់ទៀតពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា
04/09/2026 07:04 AM
សម្តេចធិបតី អំពាវនាវឱ្យពលរដ្ឋបន្តគាំទ្រផលិតផលខ្មែរ និងជឿជាក់លើគុណភាព និងតម្លៃ
04/09/2026 07:04 AM
សម្តេចធិបតី៖ ខណៈកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ ការលើកកម្ពស់ផលិតផលខ្មែរបានក្លាយជាការងារដែលកាន់តែមានន័យជាងមុន
04/09/2026 07:04 AM
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកព្រឹទ្ធសភាជាតិកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
04/09/2026 06:04 AM
អគ្គិភ័យឆាបឆេះរោងចក្រចម្រាញ់ប្រេង Lavan របស់អ៊ីរ៉ង់ រយៈពេលប៉ុន្មានម៉ោងក្រោយមានបទឈប់បាញ់
04/08/2026 09:04 PM
អារ៉ាប់រួម គូវ៉ែត បារ៉ែន រាយការណ៍ការវាយប្រហារ បើទោះបីជាមានបទឈប់បាញ់អ៊ីរ៉ង់-អាមេរិក
04/08/2026 08:04 PM
ក្រុមហ៊ុន VINCI Airports ប្ដេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា
04/08/2026 08:04 PM