កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយញុះញង់ឱ្យចូលរួមធ្វើ​បដិវត្តពណ៌​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​
១សប្តាហ៍ គ្រោះថ្នាក់ចរាចរណ៍ បន្តឆក់យកជីវិតមនុស្ស២៨នាក់ របួសជិត៧០នាក់
ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៤នាក់ ករណីឆក់ប្រដាប់អាវុធ ៣ករណី

សន្តិសុខ និង សង្គម

ប្រជាពលរដ្ឋតិចសាស់សហរដ្ឋអាមេរិក ត្អូញត្អែរអាកាសធាតុក្ដៅខ្លាំង ខណៈរលកកំដៅឡើងដល់ជាង៣៨ អង្សាសេ

2023/06/30 10:35:34 am        120
អាមេរិក៖ ប្រជាពលរដ្ឋនៅក្នុងទីក្រុង ប្រោនស្វ៊ីល (Brownsville) រដ្ឋតិចសាស់(Texas) សហរដ្ឋអាមេរិក  បានជួបប្រទះការហក់ឡើងរលកំដៅខ្លាំងមួយផ្សេងទៀត កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ខែមិថុនា ខណៈរលកកំដៅដែលបានអូសនបន្លាយជាច្រើនថ្ងៃ បន្តគ្របដណ្ដប់លើតំបន់នេះ ដោយសីតុណ្ហភាពកើនឡើងជាង១០០អង្សាហ្វារិនហៃ ស្មើរ៣៨ អង្សាសេ។ អ្នកក្រុងប្រោនស្វ៊ីល លោក រ៉ូល វ៉ាគ្វេស (Raul Vasquez) បាននិយាយថា កំដៅកាន់តែក្ដៅខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ ។ យើងមានអារម្មណ៍ ថា ចង់ឆេះខ្លួនហើយ ។ យើងមិនដែលឃើញកំដៅបែបនេះទេ ពីមុនមកនៅក្នុងរដ្ឋ Texas ភាគខាងត្បូង។ សេវាព្យាករណ៍អាកាសធាតុជាតិ បាននិយាយថា ពលរដ្ឋអាមេរិកាំង ៦២ លាននាក់ នៅក្នុងរដ្ឋ អារីហ្សូណាភាគកណ្ដាល ទូទាំងរដ្ឋតិចសាស់ និងតំបន់ឌីបសោត ព្រមទាំងតំបន់គ្រប់គ្រងដោយរដ្ឋហ្ល្វរីដា ស្ថិតក្រោមការតាមដានរលកកំដៅ ដោយចេញការព្រមាន និង ណែនាំថា គេរំពឹងថាការកើនឡើងរលកកំដៅនេះ នឹងបន្តរហូតដល់ថ្ងៃ ទី៤ ចុងសប្ដាហ៍ខែកក្កដា។  ប្រព័ន្ធសម្ពាធខ្ពស់នៅតែមិនស្រុតចុះទូទាំងភាគខាងត្បូង  ដែលនៅតែបន្តឲ្យមានជារលកកំដៅនិងសំណើម  ត្រូវគេស្គាល់ថាជាលំហកំដៅ បានបន្តអូសបន្លាយរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលបណ្តាលឲ្យអាកាសធាតុក្តៅខ្លាំង៕

ទីក្រុង Torontoឈ្លក់ផ្សែង ស្របពេលដែលការបំភាយឧស្ម័នពីភ្លើងឆេះព្រៃកាណាដាឡើងដល់កម្រិតខ្ពស់បំផុត

2023/06/29 01:42:11 pm        114
កាណាដា៖  យោងតាមការអះអាងពីសេវាកម្មត្រួតពិនិត្យបរិយាកាស Copernicus របស់សហភាពអឺរ៉ុប បានឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញ ទីក្រុង Toronto ដែលជាទីក្រុងធំបំផុតរបស់ប្រទេសកាណាដា បានគ្របដណ្តប់ដោយផ្សែង ស្របពេលដែលភ្លើងឆេះព្រៃនៅទូទាំងប្រទេស បានបញ្ចេញឧស្ម័នកាបូនច្រើនបំផុតរហូតដល់ ១៦០លានតោន ។  លោក Mahen Thacker គឺជាពលរដ្ឋវ័យ ៨៧ឆ្នាំមួយរូប ដែលមិនខុសប្លែកពីពលរដ្ឋដទៃទៀតដែរ ពាក់ម៉ាសការពារផ្សែងពុល និយាយថា លោកត្រូវតែប្រុងប្រយ័ត្នខ្លួនថាផ្សែងទាំងនេះ ពុំបានប៉ះពាល់ដល់សុខភាពរបស់លោក និងសួតរបស់លោកនោះឡើយ ។  ផ្សែងចំហេះព្រៃ ជាប់ពាក់ព័ន្ធនឹងអត្រាខ្ពស់នៃជំងឺគាំងបេះដូង ដាច់សរសៃខួរក្បាល ហើយនិងនាំឲ្យមានអ្នកជំងឺកាន់តែច្រើនចូលបន្ទប់សង្រ្គោះបន្ទាន់ ដើម្បីព្យាបាលស្ថានភាពផ្លូវដង្ហើម ។  រដូវភ្លើងឆេះព្រៃក្នុងឆ្នាំនេះ គឺជារដូវដ៏អាក្រក់បំផុតមានក្នុងកំណត់ត្រានៅប្រទេសកាណាដា ក្នុងនោះផ្ទៃដីព្រៃប្រហែល ៧៦.០០០គ.មក្រឡា ត្រូវបានភ្លើងឆាបឆេះនៅទូទាំងតំបន់ភាគខាងកើត និងតំបន់ភាគខាងលិចប្រទេស ស្របពេលដែលក្រុមអាជ្ញាធរសុខភាពសាធារណៈចេញសេចក្តីប្រកាសអាសន្នពីគុណភាពខ្យល់ ដោយជំរុញឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ៕

អាកាសធាតុវិទូសហរដ្ឋអាមេរិក ព្យាករណ៍ពីរដូវក្តៅខុសពីប្រក្រតី

2023/06/29 01:32:29 pm        101
អាមេរិក៖ វាដូចជាចាប់ផ្តើមមានអារម្មណ៍ថារដូវក្តៅខុសពីប្រក្រតីខ្លាំងដោយសារសីតុណ្ហភាពខ្ពស់កើតមាននៅតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក ប៉ុន្តែអាកាសធាតុវិទូម្នាក់ និយាយថា វាទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ ។  លោក Andrew Kruczkiewicz គឺជាអ្នកវិទ្យាសាស្រ្តអាកាសធាតុនៅសាកលវិទ្យាល័យ Columbia ស្ថិតក្នុងទីក្រុងញូវយ៉ក និយាយថា នៅតាមតំបន់ជាច្រើននៅទ្វីបអាមេរិក ពួកយើងគួរតែរំពឹងដល់ស្ថានភាពអាកាសធាតុលើកម្រិតមធ្យម ។  លោកនិយាយថា នៅទូទាំងសហរដ្ឋអាមេរិក ពួកយើងបានឮច្រើនពីហេតុការណ៍អាកាសធាតុក្តៅខ្លាំងខុសប្លែកគ្នាជាច្រើន ឬហេតុការណ៍កម្រៗដូចដែលបានកើតឡើង ឧទាហរណ៍ដូចជាកម្តៅនៅតំបន់ភាគខាងត្បូង នៅតំបន់ភាគនិរតី ។ ពួកយើងមានស្ថានភាពផ្សែង ស្ថានភាពផ្សែងដែលបង្កឡើងដោយសារភ្លើងឆេះព្រៃនៅតាមទីក្រុងជាច្រើននៅសហរដ្ឋអាមេរិក ។ ពួកយើងបានប្រឈមនឹងទឹកជំនន់ដ៏គំហុក។ សំនួរមួយអាចសួរខ្លួនឯងបានថាតើវាប្រក្រតីឬ? តើនេះជាអ្វីដែលរដូវក្តៅគួរតែចាប់ផ្តើមឬ? ហើយចម្លើយគឺមិនប្រាកដនោះទេ ។   គួរឲ្យដឹងថា នៅទីក្រុង Houston រដ្ឋ Texas សីតុណ្ហភាពបានកើនឡើងលើសពី៣៨អង្សាសេរួចទៅហើយ ពោលគឺមានចំនួនប្រហែល ៧អង្សាសេខ្ពស់ជាងសីតុណ្ហភាពធម្មតាអំឡុងពេលតែមួយនៃឆ្នាំ ៕

កំពង់ផែនៅកោះអូគីណាវ៉ាប្រទេសជប៉ុន ប្រែជាពណ៌ក្រហម ពីការលេចធ្លាយនៅរោងចក្រស្រាបៀរ

2023/06/29 12:10:30 pm        150
ជប៉ុន៖ កំពង់ផែនេសាទ និងទន្លេ នៅកោះអូគីណាវ៉ា របស់ប្រទេសជប៉ុន បានប្រែជាពណ៌ក្រហមកាលពីថ្ងៃអង្គារ បន្ទាប់ពីការលេចធ្លាយសារធាតុរាវលាយពណ៌អាហារក្រហមចេញពីរោងចក្រស្រាបៀរក្នុងតំបន់។ មន្ត្រីមកពីរោងចក្រស្រាបៀរ Orion ស្ថិតនៅចម្ងាយប្រមាណ៧០០ម៉ែត្រពីកំពង់ផែនេសាទ បាននិយាយថា សារធាតុរាវនេះគឺចេញពីប្រព័ន្ធធ្វើឲ្យត្រជាក់នៃស៊ីទែនស្រាបៀរ ដោយលាបពណ៌ក្រហម ដើម្បីអាចកំណត់បាន ប្រសិនបើទឹកចូលក្នុងស៊ីទែននេះ។កំពង់ផែនៅកោះអូគីណាវ៉ាប្រទេសជប៉ុន ប្រែជាពណ៌ក្រហម ពីការលេចធ្លាយនៅរោងចក្រស្រាបៀរអង្គធាតុរាវបានលេចធ្លាយចូលទៅក្នុងទន្លេក្បែរនោះតាមប្រឡាយបង្ហូរទឹកភ្លៀង។ ក្រុមហ៊ុនបានសុំឣភ័យទោសចំពោះឧបទ្ទវហេតុនេះ និងបាននិយាយថា វត្ថុរាវនេះពុំមានគ្រោះថ្នាក់ដល់សុខភាពមនុស្សនោះទេ។ មូលហេតុនៃការលេចធ្លាយអង្គធាតុរាវនៅតែត្រូវបានស៊ើបអង្កេត៕

សីតុណ្ហភាពហក់ឡើងដល់៤៤ អង្សាសេនៅអេស្ប៉ាញ អំឡុងរលកកំដៅដំបូងនៃរដូវក្ដៅ

2023/06/29 11:53:53 am        94
អេស្ប៉ាញ៖ មានការប្រកាសភ្លើងសញ្ញាអាសន្នពណ៌ក្រហម នៅទីក្រុង ម៉ាឌ្រីដ (Madrid) ខដូបា (Cordoba) និងសេវីល (Seville) ខណៈអាកាសធាតុក្ដៅខ្លាំងក្នុងរលកកំដៅនៃរដូវក្ដៅដំបូងរបស់ប្រទេសអេស្ប៉ាញ។ សីតុណ្ហភាពបានកើនឡើងដល់៤៤អង្សាសេ នៅភាគខាងត្បូង ស្របពេលកំដៅនៅក្នុងរដ្ឋធានី ម៉ាឌ្រីដ ក៏បានហក់ឡើងលើស៤០អង្សាសេផងដែរ។  រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសអេស្ប៉ាញ លោកស្រី ធារ៉េសា រីប៊ើរ៉ា (Teresa Ribera)បានហៅភាពក្ដៅហែងខុសរដូវនៅទូទាំងឧបទ្វីប អាយប៊ើរៀន( Iberian) កាលពីខែមីនា និងមេសាថាជា កំដៅគួរឲ្យខ្លាច ហើយពេលនេះ ប្រទេសនេះត្រៀមនឹងទទួលរងរលកកំដៅខ្លាំងសម្រាប់រដូវក្ដៅនេះ។  ដោយសារតែ នៅក្នុងរដ្ឋធានីម៉ាឌ្រីដ ពុំមានឆ្នេរសមុទ្រ មនុស្សម្នា បានស្វែងរកភាពត្រជាក់នៅតាមអាងទឹកសាធារណៈ និងសួនទឹកនានា ដូចជានៅសួនបាញ់ទឹកក្នុងតំបន់ម៉ាឌ្រីដ រីយ៉ូ (Madrid Rio) ជាដើម ។ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សបាននិយាយក្នុងរបាយការណ៍កាលពីថ្ងៃចន្ទថា មនុស្សដែលមានពិការភាពប្រឈមនឹងការបាត់បង់ជីវិត បង្កគ្រោះថ្នាក់ដល់រាងកាយ សង្គម និងសុខភាពផ្លូវចិត្ត ដោយសារកំដៅខ្លាំងពេក ពិសេស ប្រសិនបើមានអារម្មណ៍ថា ត្រូវរកវិធីទប់ទល់នឹងការហក់ឡើងសីតុណ្ហភាពដ៏គ្រោះថ្នាក់ដោយខ្លួនឯង ផងនោះ៕

រថភ្លើងដឹកអ្នកដំណើរ ធ្លាក់ចេញពីផ្លូវ បន្ទាប់ពីបុករថយន្តដឹកទឹក នៅរដ្ឋកាលីហ្វ័រនីញ៉ា

2023/06/29 10:33:03 am        143
អាមេរិក៖ រថភ្លើង Amtrak ដែលដឹកអ្នកដំណើរជាង ១៩០នាក់ ឆ្ពោះទៅកាន់ទីក្រុងស៊ីអាតថល (Seattle) បានធ្លាក់ចេញផ្លូវផ្នែកខ្លះ កាលពីថ្ងៃពុធ (ទី២៨ ខែមិថុនា) បន្ទាប់ពីបានបុកជាមួយរថយន្តដឹកទឹកមួយគ្រឿងនៅទីក្រុងម័រផាក (Moorpark) រដ្ឋកាលីហ្វ័រនីញ៉ា (California) សហរដ្ឋអាមេរិក។ ឧបទ្ទវហេតុនេះ ត្រូវបានគេរាយការណ៍នៅម៉ោងប្រហែល ១១:៣០ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៨:០០ ម៉ោងសកល) ហើយក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុនោះ។អ្នកពន្លត់អគ្គិភ័យ លោក Andy VanSciver បាននិយាយថា ក្នុងចំណោមអ្នកដំណើរ និងនិយោជិតជាង១៩០នាក់ ដែលធ្វើដំណើរលើរថភ្លើងនោះ មានតែ៨នាក់ប៉ុណ្ណោះ ដែលរងរបួសក្នុងកម្រិតពីមធ្យមទៅស្រាល ហើយអ្នកទាំងនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ។ក្រុមអ្នកពន្លត់អគ្គិភ័យ និងគ្រូពេទ្យ បានបង្កើតកន្លែងពិនិត្យ និងព្យាបាលអ្នកដំណើរផ្សេងទៀត ដែលអ្នកខ្លះបាននិយាយថា ពួកគេមានអារម្មណ៍ថា ពួកគេ «រងការប៉ះទង្គិចយ៉ាងខ្លាំង« ជាមួយនឹងអ្វីមួយ មុនពេលចេញពីរថយន្ត។ យ៉ាងណាក្ដី មូលហេតុនៃឧបទ្ទវហេតុនេះ កំពុងត្រូវបានសមត្ថកិច្ចស៊ើបអង្កេត៕

ផ្សែងអណ្ដែតត្រសែតគ្របលើតំបន់ភាគកណ្ដាលប៉ែកខាងលិច និងភាគខាងកើតអាមេរិក ដោយកំពុងប៉ះពាល់ដល់គុណភាពខ្យល់

2023/06/29 10:28:56 am        161
កាណាដា៖ ផ្ទៃមេឃដែលពោរពេញទៅដោយផ្សែងអ័ព្ទពីចំហេះព្រៃ នៅប្រទេសកាណាដា កាលពីថ្ងៃពុធ (ទី២៨ មិថុនា) បានហោះអណ្ដែតគ្របពាសពេញតំបន់ភាគខាងលិចប៉ែកណ្ដាល និងភាគខាងកើតរបស់សហរដ្ឋអាមេរិក ដែលនៅតំបន់ទាំងនោះប្រជាជនអាមេរិករាប់លាននាក់ ត្រូវបានជំរុញឲ្យបន្ថយការធ្វើសកម្មភាពក្រៅផ្ទះ ដោយសារគុណភាពខ្យល់មិនល្អ បង្កឲ្យមានគ្រោះថ្នាក់ ដែលមានស្ថានភាពមិនល្អដល់សុខភាព។ការិយាល័យអាកាសធាតុជាតិ បានឲ្យដឹងថា ភាគច្រើននៃតំបន់ភាគខាងលិចប៉ែកកណ្ដាល ដោយរាប់ពីភាគខាងលិចរដ្ឋអៃអូវ៉ា (Iowa) ឆ្លងកាត់រដ្ឋអ៊ីលីណយ (Illinois) និងវ៉ីសខន់ស៊ីន (Wisconsin) ហើយចូលទៅក្នុងរដ្ឋមិស្ហ៊ីហ្គែន (Michigan) និងអូហៃយ៉ូ (Ohio) ស្ថិតនៅក្រោមការជូនដំណឹងពីគុណភាពខ្យល់ ដែលរំពឹងថា នឹងមានបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា) ឬក៏អាចយូរជាងនេះ។ការជូនដំណឹងព្រមានពីគុណភាពខ្យល់បង្កឡើងដោយផ្សែងហុយចេញពីចំហេះព្រៃ ដែលអូសបន្លាយក្នុងប្រទេសកាណាដា ក៏ត្រូវបានធ្វើឡើងផងដែរ សម្រាប់រដ្ឋញូវយ៉ក (New York) ញូវជើស៊ី (New Jersey) ផេនស៊ីលវ៉េណៀ (Pennsylvania) វ៉ាស៊ីនតោន (Washington D.C.) និងផ្នែកខ្លះនៃរដ្ឋណសខារ៉ូឡៃណា (North Carolina)។ គិតត្រឹមនៅរសៀលថ្ងៃពុធ ជនជាតិអាមេរិកជាង ១០០លាននាក់ កំពុងជួបប្រទះជាមួយនឹងគុណភាពខ្យល់មិនល្អ។ អ្នកព្យាករណ៍បានជំរុញឲ្យប្រជាជនដែលរស់នៅក្នុងតំបន់ទាំងនោះ ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលរងផលប៉ះពាល់ដោយជំងឺផ្លូវដង្ហើម កុំធ្វើលំហាត់ប្រាណរយៈពេលយូរ ឬខ្លាំង ហើយប្រសិនបើអាច សុំស្នាក់នៅតែក្នុងផ្ទះ ឬពាក់ម៉ាស។ប្រទេសកាណាដា កំពុងតស៊ូជាមួយនឹងការចាប់ផ្តើមនៃរដូវកាលចំហេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាន ដែលបានឆាបឆេះរួចហើយនូវផ្ទៃដី ៨លានហិកតា ដោយផ្ទៃដីនេះ មានទំហំធំជាងរដ្ឋវ៉េសវើជីនៀ (West Virginia) ទៅទៀត ហើយកាលពីថ្ងៃពុធ មានភ្លើងឆេះយ៉ាងសកម្មចំនួន ៤៧៧កន្លែង ដោយក្នុងចំណោមកន្លែងឆេះទាំងនោះ ប្រហែលពាក់កណ្តាលត្រូវបានចាត់ទុកថា មិនអាចគ្រប់គ្រងបាន ដោយឆេះរាលដាលពីឆ្នេរសមុទ្រប៉ាស៊ីហ្វិកទៅកាន់ឆ្នេរសមុទ្រអាត្លង់ទិក៕

សាកសពមនុស្សមួយចំនួនត្រូវគេគិតថាត្រូវបានរកឃើញ ក្នុងបំណែករបស់នាវាមុជទឹកទីតាន

2023/06/29 09:58:30 am        267
អាមេរិក៖ ឆ្មាំល្បាតឆ្នេរអាមេរិក បាននិយាយថា សាកសពមនុស្សត្រូវគេជឿថា ត្រូវបានរកឃើញនៅក្នុងបំណែកនៃនាវាមុជទឹក ទីតាន(Titan) ។ បំណែកពីនាវាមុជទឹកដែលផ្ទុះនៅក្នុងពេលធ្វើដំណើរក្នុងទឹកជ្រៅទៅកន្លែងកប៉ាល់ទីតានិក(Titanic) ត្រូវបានគេស្រង់ចេញនៅទីក្រុង St John's របស់ប្រទេសកាណាដា កាលពីថ្ងៃពុធ។ ក្រុមមន្ត្រីបាននិយាយថា ទ្វារបស់នាវាមុជទឹក និងគម្របខាងក្រោយត្រូវបានរកឃើញក្នុងចំណោមបំណែកទាំងនោះ។ឆ្មាំល្បាតឆ្នេរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមអ្នកជំនាញវេជ្ជសាស្រ្តអាមេរិកនឹងធ្វើការវិភាគជាផ្លូវការនូវបំណែកសាកសពដែលគេសន្មតិថាជាសាកសព។ ទីភ្នាក់ងារនេះ គឺស្ថិតក្នុងដំណាក់កាលដំបូងនៃការស៊ើបអង្កេតលើមូលហេតុនៃគ្រោះមហន្តរាយនេះ។គណៈកម្មការស៊ើបអង្កេតនៃទាហានម៉ារីនរបស់ឆ្មាំល្បាតឆ្មេរ(MBI) នឹងបញ្ជូនភស្តុតាងទៅកាន់កំពង់ផែសហរដ្ឋអាមេរិក សម្រាប់ការធ្វើកោសល្យវិច្ឆ័យនិងការធ្វើតេស្ត។ ប្រធានគណៈកម្មការស៊ើបអង្កេតនៃកងម៉ារីនរបស់ឆ្មាំល្បាតឆ្មេរ លោកកាពីទែន ចាសុន  ណៃបាវ៉ា (Jason Neubauer) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នៅតែមានសារៈសំខាន់នៃការងារនេះ ដែលនឹងត្រូវបានធ្វើដើម្បីស្វែងយល់កត្តានានា ដែលនាំឲ្យមានគ្រោះមហន្តរាយបាត់បង់នាវាទីតាន (Titan) និងជួយធ្វើឲ្យប្រាកដថា សោកនាកម្មស្រដៀងគ្នាណាមួយផ្សេងទៀតនឹងមិនកើតឡើងម្ដងទៀតទេ។  គួររម្លឹកថា មហាសេដ្ឋីទាំង៥នាក់ នៅលើនាវា នេះ បានស្លាប់កាលពីថ្ងៃទី១៨ខែមិថុនា បន្ទាប់ពីនាវាមុជទឹករបស់ពួកគេបានផ្ទុះប្រមាណ៩០នាទី ក្នុងពេលធ្វើដំណើរទៅទស្សនាបំណែកនាវាទីតានិកដ៏ល្បីល្បាញរបស់ពិភពលោកឆ្នាំ១៩១២  ដែលស្ថិតនៅបាតសមុទ្រជម្រៅ៣.៨០០ម៉ែត្រ ក្នុងសមុទ្រអាល្លង់ទិកខាងជើង ៕

នគរបាលឈីលី ប្រើខ្សែពួរសង្គ្រោះមនុស្ស និងសត្វសេះចេញពីទន្លេដែលមានទឹកហៀរប្រៀបច្រាំង ខណៈទឹកជំនន់បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់

2023/06/28 11:02:52 am        94
ឈីលី៖ នគរបាលល្បាតរបស់ប្រទេសឈីលី បានធ្វើការយ៉ាងលំបាកដើម្បីជួយសង្គ្រោះមនុស្ស និងសត្វពាហនៈ ដែលត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងមានទឹកហៀរប្រៀបច្រាំងទន្លេនៅភាគកណ្តាលប្រទេសឈីលី។ វីដេអូដែលបានចេញផ្សាយនៅលើបណ្តាញTwitter របស់នគរបាលល្បាត បានបង្ហាញភ្នាក់ងារកំពុងជួយសង្គ្រោះជនរងគ្រោះដែលជាប់នៅក្នុងទន្លេមានទឹកហៀរលិចច្រាំងក្នុងតំបន់ Niquen ខណៈនៅតំបន់ Concepcion មន្រ្តីពីរនាក់បានចុះទៅក្នុងទឹកដែលកើនឡើងដើម្បីជួយសង្គ្រោះសត្វសេះមកកាន់ទីទួលសុវត្ថិភាព។ ក្រសួងមហាផ្ទៃបានរាយការណ៍ថា មនុស្សពីរនាក់បានស្លាប់ដោយទឹកជំនន់ មនុស្ស៤នាក់កំពុងបាត់ខ្លួន និងជាង ១៣.០០០នាក់ បានបាត់បង់លំនៅឋានរបស់ពួកគេ។ ផ្លូវបិទ និងទឹកជំនន់ធ្ងន់ធ្ងរ បានជំរុញឱ្យអាជ្ញាធរជួយសង្គ្រោះជនរងគ្រោះដោយឧទ្ធម្ភាគចក្រ និងទូក។ស្ថាប័នសង្គ្រោះបន្ទាន់ បានរាយការណ៍ថា កាលពីព្រឹកថ្ងៃងង្គារពលរដ្ឋ ១៣.៣៧៩នាក់ បានរងផលប៉ះពាល់ ពលរដ្ឋ១.៦៣២នាក់កំពុងរស់នៅក្នុងទីជម្រក និង១២.៣១៤នាក់ កំពុងនៅឯកាដាច់ពីគេ៕

សីតុណ្ហភាពហក់ឡើងខ្ពស់ ខណៈរលកកំដៅ បន្តគ្របដណ្ដប់ពាសពេញប្រទេសអេស្ប៉ាញ

2023/06/28 10:12:36 am        175
អេស្ប៉ាញ៖ ខណៈរលកកំដៅដែលកំពុងគ្របដណ្ដប់ពាសពេញប្រទេសអេស្ប៉ាញ បានឈានចូលដល់ថ្ងៃទី៣កាលពីថ្ងៃអង្គារ ទី២៧មិថុនា ប្រជាពលរដ្ឋនៅក្នុងទីក្រុងម៉ាឌ្រីត (Madrid) បានធ្វើដំណើរចេញពីកណ្ដាលទីក្រុង និងបានស្វែងរកកន្លែងជ្រកម្លប់គេចពីកំដៅព្រះអាទិត្យដោយការទទូលឆត្រ និងជ្រកក្រោមដើមឈើនៅក្នុងឧស្យានជាយក្រុងនេះ។ មានមនុស្សតែមួយចំនួនតូចប៉ុណ្ណោះដែលគេបានមើលឃើញដើរនៅទីលានចតុរង្គ Sol នៅពេលថ្មីៗនេះ ដែលបានផ្ដល់ម្លប់តិចតួច នៅពេលថ្ងៃ ខណៈសីតុណ្ហភាពនៅក្នុងទីក្រុង Madrid បានឡើងដល់៣៧អង្សាសេ ឬស្មើរ ៩៨,៦ហារិនហៃ។ គេរំពឹងថា រលកកំដៅនឹងបន្តមកដល់ថ្ងៃពុធនេះ ដែលមិនត្រឹមតែនៅក្នុងតំបន់អានដាលូសៀ(Andalusia) ដែលនឹងមានសីតុណ្ហភាពខ្ពស់បំផុតនោះទេ ថែមទាំងនៅក្នុងទីក្រុង Madrid តំបន់ស្វយ័តExtremadur និង Castilla-La Mancha ជាទីដែលសីតុណ្ហភាពអាចនឹងឡើងដល់៤០ ឬ ៤២អង្សាសេ។នៅឧស្យាន Retiro របស់ទីក្រុង Madrid  ប្រជាពលរដ្ឋបាននាំគ្នាគេចចេញពីកំដៅព្រះអាទិត្យ ជ្រកក្រោមដើមឈើ ។  ចំណែកអ្នកផ្សេងទៀត នាំគ្នាទៅអង្គុយនៅមាត់បឹងនៃឧទ្យាននោះ។ សេចក្ដីណែនាំមួយដែលបានហាមប្រាមការធ្វើការនៅខាងក្រៅមួយចំនួន អំឡុងស្ថានភាពរលកកម្តៅខ្លាំង បានដាក់ឲ្យអនុវត្តន៍នៅតំបន់ខ្លះរបស់ប្រទេសនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិកផ្តល់អត្រាពន្ធសូន្យភាគរយដល់ម៉ាឡេស៊ី រួមជាមួយកម្ពុជា និងថៃ លើមុខទំនិញមួយចំនួន
10/27/2025 08:10 PM
លោកស្រី Kallas របស់ EU បញ្ជាក់ថា ប្លុកកំពុងស្វែងរកមធ្យោបាយ ដើម្បីគាំទ្រ ICC
10/27/2025 08:10 PM
ប្រភព៖ អាស៊ានមិនបញ្ជូនអ្នកសង្កេតការណ៍ទៅកាន់ការបោះឆ្នោត នៅមីយ៉ាន់ម៉ាទេ
10/27/2025 08:10 PM
មនុស្សយ៉ាងហោច ៤នាក់ស្លាប់ ក្រោយទូកជនអន្តោប្រវេសន៍លិចនៅជិតកោះ Lesbos របស់ក្រិក
10/27/2025 08:10 PM
របាយការណ៍៖ អ៊ុយក្រែន និងសម្ព័ន្ធមិត្ត នឹងធ្វើការលើផែនការបទឈប់បាញ់ នៅ ១០ថ្ងៃខាងមុខ
10/27/2025 08:10 PM
រដ្ឋមន្រ្តីសុខាភិបាល ណែនាំជំរុញឱ្យការបម្រើសេវាសុខាភិបាលដល់ប្រជាជនប្រកបដោយគុណភាព
10/27/2025 07:10 PM
ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន ទទួលជួបស្វាគមន៍ គណៈប្រតិភូវៀតណាម និងគណៈប្រតិភូឡាវ ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ នារាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា
10/27/2025 07:10 PM
នាយករដ្ឋមន្ត្រីកាណាដា ត្រៀមជាស្រេច ដើម្បីចាប់ផ្ដើមកិច្ចចរចាជាមួយអាមេរិកឡើងវិញ ហើយនឹងជួបលោក Xi
10/27/2025 07:10 PM
សមាគមពលរដ្ឋខ្មែរទាំង៦ នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ចេញញត្តិគាំទ្រ សម្តេចធិបតី សម្រេចបាន កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
10/27/2025 06:10 PM
មនុស្ស ៥០.០០០នាក់យ៉ាងតិច ត្រូវបានជម្លៀស ខណៈព្យុះដ៏ធំឆ្ពោះទៅឆ្នេរឥណ្ឌា
10/27/2025 06:10 PM