ដកហូតអាជ្ញាបណ្ណកាស៊ីណូ ដែលផ្តល់ជូនក្រុមហ៊ុន សៀងហៃ រីហ្សត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
BREAKING NEWS | តំណាងអយ្យការសម្រេចចោទប្រកាន់កូនស្នងការរងខេត្តបន្ទាយមានជ័យបើកបរបុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ចំនួន ២បទល្មើស
ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ

សន្តិសុខ និង សង្គម

ភ្នំភ្លើងផ្ទុះនៅជិតរដ្ឋធានីប្រទេសអ៊ីស្លង់

2023/07/11 11:48:37 am        61
អ៊ីស្លង់៖ ការិយាល័យឧតុនិយមរបស់ប្រទេស បាននិយាយកាលពីថ្ងៃចន្ទថា ភ្នំភ្លើងមួយបានផ្ទុះនៅលើឧបទ្វីប រ៉ីយ៉ាន(Reykjanes) ភាគនិរតីប្រទេសអ៊ីស្លង់ ក្បែររដ្ឋធានី រ៉ីយ៉ាវីក(Reykjavik) បន្ទាប់ពីមានសកម្មភាពរញ្ជួយដីខ្លាំងនៅក្នុងតំបន់នោះ។រូបភាព និងវីដេអូ បង្ហាញពីកម្អែភ្នំភ្លើង និងផ្សែងហុយចេញពីស្នាមប្រេះ ពីក្នុងដីនៅផ្នែកម្ខាងភ្នំនោះ។ ឧបទ្វីប Reykjanes គឺជាចំណុចក្តៅនៃភ្នំភ្លើង និងរញ្ជួយដី នៅភាគនិរតីរដ្ឋធានី Reykjavik ។ កាលពីខែមីនា ឆ្នាំ ២០២១ ប្រភពកម្អែភ្នំភ្លើងបានផ្ទុះចេញយ៉ាងខ្លាំងពីស្នាមប្រេះមានចម្ងាយ ៥០០ទៅ ៧,៥០0 ម៉ែត្រ ពីក្នុងដីនៅក្នុងប្រព័ន្ធភ្នំភ្លើង ហ្វាហ្គ្រាដាលចាល(Fagradalsfjall) ។សំណុំផ្សែងព័ណ៌ផេះបានបក់មកលើទីតាំងឆ្ងាយ ខណៈភ្នំភ្លើងនៅឧបទ្វីប Reykjanes បានផ្ទុះ។លោក Matthew Roberts មកពីផ្នែកសេវាកម្ម និងស្រាវជ្រាវនៃការិយាល័យឧតុនិយម បាននិយាយកាលពីព្រឹកថ្ងៃចន្ទថា នៅពេលនេះ វាជាការផ្ទុះតូចមួយបណ្ណោះ។ លោកនិយាយាថា ពុំមានគ្រោះថ្នាក់ដោយផ្ទាល់ចំពោះប្រជាជនដែលរស់នៅក្នុងតំបន់នេះនោះទេ៕

លោក Nassar វេជ្ជបណ្ឌិតដ៏អាម៉ាស់ដែលបំពានលើកីឡាការិនីកាយសម្ព័ន្ធអាមេរិក ត្រូវបានចាក់ក្នុងពន្ធនាគារ

2023/07/11 11:11:35 am        139
អាមេរិក៖ បណ្ដាញសារព័ត៌មាន នៅសហរដ្ឋអាមេរិក បានរាយការណ៍ថា វេជ្ជបណ្ឌិតខូចកេរ្តិ៍ឈ្មោះម្នាក់ លោក Larry Nassar ដែលជាគ្រូពេទ្យប្រចាំកីឡាកាយសម្ព័ន្ធរបស់សហរដ្ឋអាមេរិក និងដែលត្រូវបានកាត់ទោសពីបទរំលោភបំពានផ្លូវភេទលើកីឡាការិនីកាយសម្ព័ន្ធវ័យក្មេង ត្រូវបានចាក់ជាច្រើនកាំបិត ដោយអ្នកទោសម្នាក់ទៀត ក្នុងពន្ធនាគារ តែស្ថិតក្នុងស្ថានភាពរឹងមាំធម្មតា កាលពីថ្ងៃចន្ទ (ទី១០ ខែកក្កដា)។ការិយាល័យពន្ធនាគារសហព័ន្ធ បានបញ្ជាក់ថា អ្នកទោសនៅពន្ធនាគារទោសឧក្រិដ្ឋរបស់សហរដ្ឋអាមេរិក Coleman ក្នុងរដ្ឋផ្លរីដា ត្រូវបានគេវាយដំ កាលពីរសៀលថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) ប៉ុន្តែបានបដិសេធមិនបង្ហាញអត្តសញ្ញាណអ្នកទោសនេះទេ ដោយសារបារម្ភឯកជនភាព និងសន្តិសុខ។អ្នកនាំពាក្យការិយាល័យលោក Benjamin O'Cone បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «បុគ្គលិកឆ្លើយតប បានចាប់ផ្តើមភ្លាមៗនូវវិធីការសង្គ្រោះជីវិត។ អ្នកទោសត្រូវបានដឹកដោយបុគ្គលិកសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យមូលដ្ឋាន ដើម្បីព្យាបាល និងវាយតម្លៃបន្ថែមលើស្ថានភាពរបួស»។លោក Joe Rojas ប្រធានសហជីពរបស់មន្ត្រីកែប្រែក្នុងតំបន់ បានប្រាប់សារព័ត៌មាន CNN ថា លោក Nassar ដែលកំពុងជាប់ទោសរាប់ទសវត្សរ៍ បន្ទាប់ពីការកាត់ទោស ក្នុងឆ្នាំ២០១៨ ត្រូវបានចាក់ ១០ដង ដោយចាក់ត្រូវក ២ដង ខ្នង ២ដង និងចំដើមទ្រូង ៦ដង។ សូមបញ្ជាក់ថា លោក Nassar ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១៧៥ឆ្នាំពីបទរំលោភបំពានផ្លូវភេទលើកីឡាការិនីកាយសម្ព័ន្ធវ័យក្មេងជាច្រើនរូប ដែលត្រូវបានផ្ដល់ទំនុកចិត្តឲ្យស្ដិតក្រោមការថែទាំរបស់លោក ដោយក្នុងចំណោមកីឡាការិនីទាំងនោះ ក៏រួមមានទាំងម្ចាស់មេដាយមាសអូឡាំពិក Simone Biles, Aly Raisman និង McKayla Maroney ផងដែរ។ការកាត់ទោសចំពោះរូបលោក បានធ្វើឡើងបន្ទាប់ពីសវនាការវិសាមញ្ញរយៈពេលមួយសប្តាហ៍ ដោយក្នុងចំណោមជនរងគ្រោះចំនួន ១៦០នាក់របស់លោក ដែលភាគច្រើនជាអនីតិជន នៅពេលដែលពួកគេត្រូវបានរំលោភបំពាននោះ បានប្រាប់រឿងរ៉ាវរបស់ពួកគេដោយមិនមានការរារែក ឬតក់ស្លុតនោះឡើយ៕

វិបត្តិនៅមីយ៉ាន់ម៉ា និងភាពតានតឹងនៅសមុទ្រចិនខាងត្បូងក្លាយជាប្រធានបទសំខាន់សម្រាប់ជំនួបអាស៊ាន

2023/07/11 10:56:03 am        100
ឥណ្ឌូនេស៊ី៖ ក្រុមប្រមុខការទូតរបស់សមាគមនអាស៊ីអាគ្នេយ៍ នឹងជួបជុំគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១១ខែកក្កដានេះ ស្របពេលមានសម្ពាធឲ្យដោះស្រាយវិបត្តិនយោបាយដ៏បង្ហូរឈាមនៅក្នុងសហភាពមីយ៉ាន់ម៉ា និងដោះស្រាយភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង ជាទីដែលសមាជិកអាស៊ានមួយចំនួនបានអះអាងដែនទឹកត្រួតស៊ីគ្នា ជាមួយប្រទេសចិន ។ ជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់សមាគមអាស៊ាន(Asean) កើតមានឡើង ខណៈភាពមន្ទិលកើនឡើងជុំវិញទំនុកចិត្ត និងការរួបរួមគ្នារបស់ប្លុកនេះ ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏តានតឹងរបស់តំបន់នេះ។ ប្រធានកិច្ចប្រជុំក្នុងចំណោមសមាជិក គឺកង្វះដំណើរការដ៏មានអត្ថន័យលើផែនការសន្តិភាពអាស៊ានសម្រាប់សហភាពមីយ៉ាន់ម៉ា ដែលត្រូវបានយល់ព្រមជាមួយមេដឹកនាំយោធារបស់ប្រទេសនេះ បន្ទាប់ពីពួកគេបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ និងអំពាវនាវឲ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីខែមិថុនា មនុស្សជាង ៣.៤០០ នាក់ត្រូវបានសម្លាប់ និងជិត ២២.០០០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបរបស់យោធាលើក្រុមប្រឆាំង។ ថ្មីៗនេះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក វ៉ូលគើរ ទើក(Volker Turk )បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ជូនសំណុំរឿងករណីអំពើហិង្សាដែលកើនឡើងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងឲ្យប្រទេសនានាបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់របបសឹកនេះ៕

ទួរគី យល់ព្រមផ្ដល់ការគាំទ្រសមាជិកភាពរបស់ប្រទេសស៊ុយអែតក្នុងសម្ព័ន្ធយោធាណាតូ

2023/07/11 10:31:01 am        124
ទួរគី៖ ប្រមុខសម្ព័ន្ធយោធាណាតូ លោក ជេនស្តូលធិនប៊ើក (Jens Stoltenberg) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រធានាធិបតីទួរគីលោក រីស៊ីប តាយីបអឺដូហ្គែន (Recep Tayyip Erdoğan)កាលពីថ្ងៃចន្ទ បានយល់ព្រមទម្លាក់ចោលការជំទាស់របស់លោកចំពោះការចូលរួមរបស់ស៊ុយអែតជាមួយសម្ព័ន្ធយោធាណាតូ ហើយនឹងដាក់ការផ្ដល់សច្ចាប័នដល់សភារបស់ទួរគីឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។  លោកស្តូលធិនប៊ើក បាននិយាយមុនកិច្ចប្រជុំកំពូលមេដឹកនាំណាតូដែលត្រូវចាប់ផ្ដើមនៅថ្ងៃអង្គារនេះ ថា ប្រទេសស៊ុយអែត នឹងក្លាយជាសមជិកពេញសិទ្ធិរបស់សម្ព័ន្ធនេះ ។  លោកបាននិយាយថា លោកអឺដូហ្គែន បានផ្ដល់ការប្ដេជ្ញាចិត្តយ៉ាងដ៏ច្បាស់លាស់ក្នុងការចូលជាសមាជិករបស់ស៊ុយអែត។ ការផ្ដាល់ប្ដូរជំហរបស់ក្រុមមេដឹកនាំទួរគី បានកើតមានឡើង បន្ទាប់ពីមានជំនួបជាមួយលោកនាយករដ្ឋមន្ត្រីស៊ុយអែត អាល់ហ្វ គ្រីស្ទើសុន(Ulf Kristersson) និងលោកស្តូលធិនបើក។នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយក្រោយការពិភាក្សា ប្រទេសទួរគី ស៊ុយអែត និងណាតូ បានគូសបញ្ជាក់ថា ទីក្រុងស្តុកខុម (Stockholm) បានកែប្រែច្បាប់ ដែលបានពង្រីកសហប្រតិបត្តិការប្រឆាំងភេរវកម្មប្រឆាំងក្រុមគណបក្សពលករឃើដ ឬហៅកាត់ថាPKK និងបានចាប់ផ្ដើមការនាំចេញអាវុធជាថ្មីទៅកាន់ប្រទេសទួរគី។ សេចក្តីថ្លែងការណ៍បាននិយាយថា ទីក្រុងអង់ការ៉ា និងទីក្រុងស្តុកខុម ក៏បានយល់ព្រមបង្កើត ការបង្រួមសន្តិសុខទ្វេភាគីថ្មីផងដែរ ហើយថា ប្រទេសស៊ុយអែតនឹងបង្ហាញផែនទីវិថីជាមូលដ្ឋាននៃការបន្តការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់ទាំងអស់៕

កិច្ចប្រជុំកំពូលណាតូ ព្យាយាមស្វែងរកកិច្ចព្រមព្រៀងលើសមាជិកភាពរបស់អ៊ុយក្រែន ក្រោយទួរគីបើកភ្លើងខៀវឲ្យស៊ុយអែត

2023/07/11 10:21:34 am        127
 ស៊ុយអែត៖ ក្រុមមេដឹកនាំសម្ព័ន្ធយោធាណាតូបានជួបជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលមួយក្នុងទីក្រុងវីលញូស(Vilnius)នៅថ្ងៃអង្គារនេះ ព្យាយាមជម្នះលើការខ្វែងគំនិតគ្នាសម្រាប់សមាជិភាពរបស់អ៊ុយក្រែន បន្ទាប់ពីកិច្ចព្រមព្រៀងមួយដើម្បីដករបាំងពីទួរគីឲ្យស៊ុយអែតចូលជាសមាជិករបស់សម្ព័ន្ធយោធាមួយនេះ។ កិច្ចប្រជុំកំពូលនៅក្នុងរដ្ឋធានីរបស់ប្រទេសលីទុយអានី នឹងត្រូវបានគ្របដណ្ដប់ដោយឥទ្ធិពលនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដែលក្រុមមេដឹកនាំទាំងនោះ នឹងអនុម័តផែនការពេញលេញលើកដំបូងរបស់អង្គការណាតូ ចាប់តាំងពីការបញ្ចប់សង្រ្គាមត្រជាក់ដើម្បីទប់ទល់ការវាយប្រហារណាមួយពីសំណាក់ក្រុងមូស្គូ។ ក្រុមអ្នកការទូត និយាយថាការខ្វែងគំនិតគ្នាកំពុងរួមតូចជុំវិញការជំរុញរបស់អ៊ុយក្រែនសម្រាប់សមាជិកភាពរបស់សម្ព័ន្ធណាតូ ។ស្របពេលក្រុមសមាជិកណាតូ យល់ព្រមថា ទីក្រុងគីវ មិនអាចចូលជាសមាជិកបានអំឡុងសង្រ្គាម មេដឹកនាំទាំងនោះ បានច្រានចោលភ្លាមៗជុំវិញបញ្ហាថាតើនឹងអាចមានរឿងអ្វីកើតឡើង ទៅមុខទៀត និងស្ថិតក្រោមលក្ខខ័ណ្ឌអ្វី។ចំណែកលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) ដែលត្រូវបានអញ្ជើញឲ្យចូលរួមព្រឹត្តិការណ៍ជួបជុំនៅទីក្រុងវីលញូស បានដាក់សម្ពាធលើសម្ព័ន្ធណាតូ ដើម្បីចង្អុលបង្ហាញផ្លូវឲ្យកាន់តែច្បាស់សម្រាប់សមាជិកភាពប្រទេសរបស់លោកក្នុងសេចក្ដីថ្លែងការកិច្ចប្រជុំនេះ ដូច្នេះទើបប្រទេសនេះអាចចូលជាសមាជិកបានឆាប់ក្រោយសង្រ្គាមបញ្ចប់។ សម្ព័ន្ធយោធាណាតូ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៤៩ ក្នុងគោលបំណងចម្បងលើការទប់ស្កាត់ហានីភ័យនៃការវាយប្រហាររបស់សហភាពសូវៀតលើដែនដីរបស់ក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន៕

អតិផរណាអ្នកប្រើប្រាស់របស់ចិន នៅតែមានលំនឹង ក្នុងខែមិថុនា

2023/07/10 03:22:22 pm        86
ទិន្នន័យផ្លូវការ បានបង្ហាញ នៅថ្ងៃចន្ទ (ទី១០ ខែកក្កដា) នេះ ថា អតិផរណាអ្នកប្រើប្រាស់របស់ប្រទេសចិន បានបន្តមានលំនឹងដដែល ក្នុងខែមិថុនា ខណៈដែលតម្លៃទំនិញចេញពីរោងចក្រ ធ្លាក់ចុះយ៉ាងលឿន។យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ បានឲ្យដឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន ដែលជារង្វាស់អតិផរណាដ៏សំខាន់ នៅតែមិនមានការប្រែប្រួលនោះទេ បើធៀបនឹងដើមឆ្នាំមុន ណៅក្នុងខែមិថុនានេះ បន្ទាប់ពីឃើញមានការកើនឡើង ០,២ភាគរយ កាលបីខែឧសភា។តម្លៃអាហារ បានហក់ឡើង ២,៣ភាគរយ ក្នុងខែមិថុនា ធៀបនឹងឆ្នាំកន្លងទៅ ដោយកើនឡើងពីកំណើន ១ភាគរយ កាលពីខែឧសភា។ សាច់ជ្រូកដែលជាទំនិញដ៏សំខាន់សម្រាប់ការធ្វើម្ហូបរបស់ចិន ឃើញថា ធ្លាក់ថ្លៃ ៧,២ភាគរយ នៅខែមិថុនា បន្ទាប់ពីធ្លាក់ចុះ៣,២ភាគរយ ក្នុងខែឧសភា។ ទន្ទឹមនឹងនេះដែរ តម្លៃបន្លែស្រស់ ដំឡូង ផ្លែឈើស្រស់ និងបសុបក្សី បានហក់ឡើង ចន្លោះពី ៤,៣ភាគរយ ទៅ ១០,៨ភាគរយ ក្នុងខែមិថុនា។គួរកត់សម្គាល់ថា តម្លៃសម្រាប់ផលិតផលប្រើប្រាស់ក្នុងឧស្សាហកម្ម បានធ្លាក់ចុះ ២,៧ភាគរយ ក្នុងខែមិថុនា បន្ទាប់ពីធ្លាក់ចុះ ១,៧ភាគរយ នៅខែឧសភា។ ផ្អែកតាមមូលដ្ឋានតម្លៃលក់ប្រចាំខែ បានបង្ហាញឲ្យឃើញថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់របស់ខែមិថុនា បានធ្លាក់ចុះ ០,២ភាគរយ ដែលដូចគ្នាជាមួយនឹងការធ្លាក់ចុះ កាលពីខែមុន។ការិយាល័យស្ថិតិជាតិ បានបន្ថែមថា សន្ទស្សន៍តម្លៃអ្នកផលិត ដែលជារង្វាស់នៃតម្លៃទំនិញចេញពីរោងចក្រ បានធ្លាក់ចុះ ៥,៤ភាគរយ ធៀបនឹងដើមឆ្នាំមុន ក្នុងខែមិថុនា បន្ទាប់ពីមានការធ្លាក់ចុះប្រចាំឆ្នាំ ៤,៦ភាគរយ ក្នុងខែឧសភា ហើយបើផ្អែកតាមមូលដ្ឋានតម្លៃលក់ប្រចាំខែ សន្ទស្សន៍តម្លៃអ្នកផលិត ធ្លាក់ចុះ ០,៨ភាគរយ ក្នុងខែមិថុនា បន្ទាប់ពីការធ្លាក់ចុះ ០,៩ភាគរយ កាលពីខែឧសភា៕

អាហ្វ្រិកខាងត្បូង៖ កិច្ចប្រជុំកំពូល BRICS នឹងត្រូវធ្វើឡើងឡើងជាក់ស្តែង ទោះបីជាមានដីកាចាប់ខ្លួនលោកពូទីនក្តី

2023/07/10 02:56:20 pm        94
អាហ្រ្វិកខាងត្បូង៖ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា( Cyril Ramaphosa) បាននិយាយកាលពីថ្ងៃអាទិត្យទី៩ ខែកក្កដាថា កិច្ចប្រជុំកំពូល BRICS នៅខែក្រោយ ដែលលោក វ្ល៉ាឌីមៀរ ពូទីន ( Vladimir Putin) ត្រូវបានគេអញ្ជើញឱ្យចូលរួមនោះ នឹងត្រូវធ្វើឡើងដោយផ្ទាល់ ទោះបីជាមានដីកាចាប់ខ្លួនមេដឹកនាំរុស្ស៊ីរូបនេះក្តី។អាហ្រ្វិកខាងត្បូង គឺជាប្រធានបច្ចុប្បន្នរបស់BRICS ដែលជាក្រុមនៃប្រទេសដែលមានឥទ្ធិពលខ្លាំងក្លារួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដើម្បីប្រកួតប្រជែងជាមួយរចនាសម្ព័ន្ធអភិបាលកិច្ចសកលដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអឺរ៉ុប។លោករ៉ាម៉ាហ្វូសា បានថ្លែងអ្នកសារព័ត៌មានអាហ្វ្រិកខាងត្បូងនៅខាងក្រៅសន្និសីទមួយដែលរៀបចំដោយសភាជាតិអាហ្វ្រិក (ANC)ដែលកំពុងកាន់អំណាចថា កិច្ចប្រជុំកំពូលBRICS កំពុងដំណើរការ ហើយយើងកំពុងបញ្ចប់ការពិភាក្សារបស់យើងអំពីបែបបទនៃការបំពេញការងារ។លោកមិនបាននិយាយថាតើលោកពូទីន ដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) តាមចាប់ខ្លួនជុំវិញការចោទប្រកាន់ថា រុស្ស៊ីបាននិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់ នឹងចូលរួមឬដែរអត់នោះទេ។ លោកបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរមួយក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់ការផ្សាយបន្តផ្ទាល់តាមបណ្តាញទូរទស្សន៍ក្នុងស្រុកថា៖«យើងនឹងមានកិច្ចប្រជុំកំពូល BRICS ជាក់ស្តែង យើងទាំងអស់គ្នាបានប្តេជ្ញាចិត្តថា នឹងមានកិច្ចប្រជុំកំពូលមួយ ដែលយើងនឹងអាចមើល និងជួយគ្នាទៅវិញទៅមកបាន»៕

វិបត្តិអាកាសធាតុដ៏គួរឱ្យភ័យខ្លាចឈានដល់ស្ថានភាពដែលមិនអាចគ្រប់គ្រងបាន

2023/07/10 02:45:46 pm        99
អាមេរិក៖ បេសកជនផ្នែកអាកាសធាតុរបស់អាមេរិក លោក John Kerry បាននិយាយកាលពីថ្ងៃអាទិត្យ (៩ កក្កដា)ថា វិបត្តិអាកាសធាតុគឺ "គួរឱ្យភ័យខ្លាចណាស់" និងឈានដល់ "ស្ថានភាពដែលមិនអាចគ្រប់គ្រងបាន" ។ការអត្ថាធិប្បាយរបស់លោក Kerry ក្នុងអំឡុងពេលសម្ភាសន៍ជាមួយសារព័ត៌មាន BBC បានធ្វើឡើងបន្ទាប់ពីថ្ងៃដ៏ក្តៅបំផុតមិនធ្លាប់មានរបស់ពិភពលោកកាលពីថ្ងៃចន្ទ (៣ កក្កដា) ជាមួយនឹងសីតុណ្ហភាពជាមធ្យមនៃពិភពលោកឡើងដល់ ១៧,០១អង្សាសេ។អតីតរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះក៏បាននិយាយផងដែរថា ការតវ៉ារបស់ក្រុមសកម្មជន បញ្ឃប់ការប្រើប្រាស់ឥន្ធនៈ (Just Stop Oil) នៅឯការប្រកួតកីឡាវាយកូនបាល់ Wimbledon ទីក្រុង London កាលពីថ្ងៃពុធ (៥ កក្កដា)បង្ហាញថា សហគមន៍ជុំវិញពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិអាកាសធាតុ។ លោកក៏បាននិយាយថា សហរដ្ឋអាមេរិក និងចិនត្រូវពង្រឹងទំនាក់ទំនងរបស់ពួកគេ និងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ៕

កូរ៉េខាងជើងព្រមានថា ខ្លួនអាចនឹងបាញ់ទម្លាក់យន្តហោះស៊ើបការណ៍អាមេរិក

2023/07/10 02:41:32 pm        110
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានហោះហើរយន្តហោះស៊ើបការណ៍លើប្រទេសខ្លួន ហើយបានគំរាមបាញ់ទម្លាក់យន្តហោះទាំងនោះ នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយគេហទំព័រទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃចន្ទនេះ ដែលបានដកស្រង់សម្តីក្រសួងការពារជាតិរបស់កូរ៉េខាងជើង។សេចក្តីថ្លែងការណ៍នោះបាននិយាយថា យន្តហោះមួយគ្រឿងបានហោះចូលទៅក្នុងដែនអាកាសកូរ៉េខាងជើង ដោយសម្រង់សម្តីនោះបញ្ជាក់ថា "ការហើរហោះរាប់សិបគីឡូម៉ែត្រពីលើសមុទ្រខាងកើតរបស់ខ្លួនជាច្រើនដង" ។ ហើយនោះ៖ "មិនមានការធានាថា ឧបទ្ទវហេតុដ៏គួរឱ្យតក់ស្លុត ដូចការបាញ់ទម្លាក់យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិក នឹងមិនកើតឡើងនោះទេ"។យោធាកូរ៉េខាងត្បូងបាននិយាយថា ការអះអាងរបស់កូរ៉េខាងជើងអំពីការរំលោភដែនអាកាសគឺមិនពិតនោះទេ។ អ្នកនាំពាក្យអគ្គសេនាធិការ លោកវរសេនីយ៍ឯក LEE SUNG-JUN បាននិយាយថា “ឧបករណ៍ឃ្លាំមើលដែនអាកាសសហរដ្ឋអាមេរិក ធ្វើការហោះហើរឈ្លបយកការណ៍ជាប្រចាំនៅជុំវិញឧបទ្វីបកូរ៉េ ហើយការអះអាងរបស់កូរ៉េខាងជើងអំពីការរំលោភដែនអាកាសនោះគឺមិនពិតទេ។ យើងជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់នូវការបង្កើតភាពតានតឹងជាមួយនឹងការអះអាងមិនពិតទាំងនេះ»។សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបាននិយាយថា សកម្មភាពយោធាបង្កហេតុដោយសហរដ្ឋអាមេរិកកំពុងនាំឧបទ្វីបកូរ៉េខិតទៅជិតជម្លោះនុយក្លេអ៊ែរ។ ជិតពីរសប្តាហ៍មុននេះ ប្រទេសកូរ៉េខាងជើងបានរៀបចំការប្រមូលផ្តុំដ៏ធំនៅក្នុងទីក្រុងព្យុងយ៉ាង ដោយបង្ហាញផ្ទាំងរូបភាពជាមួយនឹងមីស៊ីលវាយប្រហារសហរដ្ឋអាមេរិកទៀតផង៕

អ្នកជំនាញប៉ាគីស្ថាន៖ ការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅប្រទេសណាមួយបង្កការគំរាមកំហែងដល់ជនស៊ីវិល

2023/07/10 02:38:28 pm        205
ប៉ាគីស្ថាន៖ អ្នកជំនាញប៉ាគីស្ថានម្នាក់បានថ្កោលទោសការសម្រេចរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន ថាជាបទល្មើសព្រហ្មទណ្ឌដែលបង្កការគំរាមកំហែងភ្លាមៗដល់ជនស៊ីវិលស្លូតត្រង់។លោក Mustafa Hyder Sayed នាយកប្រតិបត្តិនៃវិទ្យាស្ថានប៉ាគីស្ថាន-ចិន ដែលមានមូលដ្ឋាននៅទីក្រុង Islamabad បានលើកឡើងបែបនោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រអំពីការសម្រេចបញ្ចូនគ្រាប់បែកចង្កោមទៅឱ្យប្រទេសអ៊ុយក្រែន ត្រូវបានហាមឃាត់ដោយអនុសញ្ញាអន្តរជាតិដែលបានផ្តល់សច្ចាប័នដោយប្រទេសចំនួន១២៣។ លោកបានបន្ថែមថា គ្រាប់បែកចង្កោមក៏ត្រូវបានចាត់ថ្នាក់ជាការហាមឃាត់ដោយច្បាប់របស់សហរដ្ឋអាមេរិកផងដែរ។អ្នកជំនាញរូបនោះបាននិយាយថា "ជាការពិតណាស់ គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ដោយច្បាប់របស់សហរដ្ឋអាមេរិក។ ដូច្នេះវាមិនត្រឹមតែជាការផ្ទុយនឹងច្បាប់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាផ្ទុយនឹងច្បាប់អន្តរជាតិក្នុងការផ្តល់គ្រាប់បែកចង្កោមដល់ប្រទេសណាមួយ ពីព្រោះវាមានភស្តុតាងជាច្រើនបានគាំទ្រថាគ្រាប់បែកចង្កោមបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល"។លោក Sayed បាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដោយផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់បែកចង្កោម ដើម្បីជួយប្រទេសនេះក្នុងជម្លោះយោធារបស់ខ្លួនជាមួយរុស្ស៊ី។លោកបានបន្ថែមថា "ខ្ញុំមិនអាចរកឃើញថាមានយុត្តិកម្មណាមួយសម្រាប់សកម្មភាពនេះនោះទេ។ នៅចំណុចនេះ ការផ្គត់ផ្គង់គ្រាប់បែកចង្កោមនឹងក្លាយជាឧក្រិដ្ឋកម្មយ៉ាងពិតប្រាកដ"៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង
04/03/2026 10:04 PM
ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
04/03/2026 09:04 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
04/03/2026 09:04 PM
គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
04/03/2026 08:04 PM
អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
04/03/2026 08:04 PM
សហភាពអាហ្វ្រិក គាំទ្រការជំរុញសន្តិភាពចិន-ប៉ាគីស្ថាន ជុំវិញបញ្ហាមជ្ឈិមបូព៌ា និងជំរុញឲ្យបន្ថយភាពតានតឹង
04/03/2026 08:04 PM
មេបញ្ជាការយោធាប៊ូគីណា ហ្វាសូ និយាយថា បំភ្លេចចោលទៅលទ្ធិប្រជាធិបតេយ្យ
04/03/2026 08:04 PM
WTO ព្រមានអំពី «ការវាយប្រហារជាច្រើនដងលើទីតាំងសេវាសុខភាព» នៅអ៊ីរ៉ង់
04/03/2026 08:04 PM
មនុស្សម្នាក់ស្លាប់នៅជិតទីក្រុងគីវ ខណៈរុស្ស៊ីប្តូរមកវាយប្រហារទ្រង់ទ្រាយធំនៅពេលថ្ងៃ
04/03/2026 08:04 PM
របាយការណ៍៖ អាមេរិកបណ្តេញបេសកជនរងរបស់អ៊ីរ៉ង់ ប្រចាំនៅ UN ដោយសារក្តីបារម្ភពីសន្តិសុខជាតិ
04/03/2026 08:04 PM