អាជ្ញាធរខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់
តំណាងអយ្យការសម្រេចចោទប្រកាន់ចៅសង្កាត់ចោមចៅទី២ និងស្រីម្នាក់
សំណុំរឿងថ្មីមួយទៀតពាក់ព័ន្ធឈ្មោះ លី សាម៉េត មនុស្ស ៤នាក់ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ និងពុករលួយ
គំនរសំរាមនៅផ្លូវចូល ផ្សាររតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កំពុងជះក្លិនស្អុយ​ប៉ះពាល់​ដល់បរិស្ថាន និងពលរដ្ឋ

សន្តិសុខ និង សង្គម

ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ នៅទីជម្រកតំបន់ហ្កាហ្សា

2024/09/02 11:48:02 am        50
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានធ្លាក់ទៅលើសាលារៀនមួយកន្លែង ដែលផ្តល់ទីជម្រកដល់ជនភៀសខ្លួនជាច្រើននាក់ កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន យ៉ាងតិច១១នាក់ នៅទីក្រុងហ្កាហ្សា។ ឧបករណ៍ ត្រូវបានប្រើប្រាស់ដើម្បីព្យាយាមវាយបំបែកបេតុង ក្នុងអំឡុងពេលប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះអ្នកដែលជាប់នៅក្នុងសាលារៀន Safad ក្រុង al-Zeitoun ជាយតំបន់ហ្កាហ្សា។អ្នកនាំពាក្យការពារជនស៊ីវិលរបស់តំបន់ហ្កាហ្សា លោក Mahmoud Basal បាននិយាយថា ការវាយប្រហារ បានធ្លាក់ទៅលើស្លាបភាគខាងលិចនៃសាលារៀន ជាកន្លែងដែលមនុស្សកំពុងជ្រកកោន បន្ទាប់ពីត្រូវបានភៀសខ្លួនក្នុងអំឡុងពេលសង្រ្គាម។ អ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងផ្អាកប្រយុទ្ធរយៈពេលខ្លីក្នុងសង្គ្រាមរយៈពេល១១ខែរបស់ពួកគេ ដើម្បីអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់ហ្កាហ្សា។ប៉ុន្តែកងកម្លាំងអ៊ីស្រាអែល បានបន្តប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស ក្នុងតំបន់ជាច្រើននៅទូទាំងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។អ្នកស្រុក បាននិយាយថា កងទ័ពអ៊ីស្រាអែល បានបាញ់ផ្លោងលើលំនៅឋានជាច្រើនខ្នងនៅទីក្រុង Rafah ជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប ខណៈ រថក្រោះនៅតែបន្តប្រតិបត្តិការនៅទីក្រុង Zeitoun ។អាជ្ញាធរសុខាភិបាលរបស់ប៉ាឡេស្ទីន បាននិយាយថា យ៉ាងហោចណាស់ពលរដ្ឋប៉ាឡេស្ទីន ៤០.៧៣៨នាក់ ត្រូវបានសម្លាប់ និង ៩៤.១៥៤នាក់ បានរងរបួសនៅក្នុងការវាយលុកដោយយោធារបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា។

នគរបាលបញ្ជូនខ្លួនស្រ្តីម្នាក់ទៅតុលាការ ក្រោយបាញ់បោះសេរី និងបង្ហោះលេងក្នុងបណ្ដាញសង្គម

2024/08/22 03:37:09 pm        771
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ BTVនារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធស្រ្តីម្នាក់មានគណនី facebook ឈ្មោះ Yubee Ly បានបង្ហោះប្រើប្រាស់អាវុធ កាំភ្លើងខ្លី បាញ់បោះសេរី ត្រូវបាន​នគរបាលបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលនេះ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។ក្រោយមានការបង្ហោះក្នុងបណ្ដេញសង្គម និងបានចែករំលែកតៗគ្នា ​ពាក់ព័ន្ធករណី ស្រ្តីម្នាក់មានគណនី facebook ឈ្មោះ Yubee Ly បានប្រើប្រាស់អាវុធ កាំភ្លើងខ្លី បាញ់បោះសេរី ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវឃាត់ខ្លួន​ភ្លាមៗ​តែម្ដង ​នាយបើថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ។គួរបញ្ជាក់ផងកាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។ ប្រហែល១ម៉ោងក្រោយការបង្ហោះ កម្លាំងជំនាញកំណត់បានទីតាំងស្នាក់នៅ និងឈានដល់​ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននិងកំពុងបន្ដធ្វើការសួរនាំស្ដ្រីខាងលើ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ​ដឹកនាំលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ​បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។សូមបញ្ជាក់ផងដែរ​ ស្ដ្រីដែលត្រូវបានឃាត់ខ្លួនឈ្មោះ​ ម៉េង លីហ័រ អាយុ២៤ឆ្នាំ ក្រោយឃាត់ខ្លួនន​ស្រ្តីនោះបានសារភាពថា​ វីដេអូបាញ់ឡើងលើមួយគ្រាប់នេះតាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើប​យកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly៕ អត្ថបទ៖ កុម្ភះ

ព្រះរាជអាជ្ញា និងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បំបែកសំណុំរឿងលង់ទឹកស្លាប់ ទៅជាអំពើហឹង្សាអោយមនុស្សស្លាប់

2024/08/21 05:14:13 pm        630
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បន្តសាកសួរលើជនសង្ស័យ២នាក់បន្ថែម និងបានរកឃើញថា ករណីជនរងគ្រោះស្លាប់កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នោះ ដោយសារតែជនសង្ស័យម្នាក់ប្រើហឹង្សាលើជនរងគ្រោះបណ្តាលអោយស្លាប់ក្នុងទឹកស្រះ។លោកវីរសេនីឯក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា៖ ដោយសារឯកឧត្តមព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំង មានការសង្ស័យលើការស្លាប់របស់ជនរងគ្រោះឈ្មោះ ប្រាក់ សុមាលី ហៅជុយ អាយុ៦២ រស់នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានស្លាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបានអោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បើកការស៊ើបអង្កេតលើករណីនេះអោយបានច្បាស់លាស់។ ក្រោយការស៊ើបអង្កេតមកដល់ថ្ងៃទី២០ និង២១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមព្រះរាជអាជ្ញា និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវរកឃើញថា ការស្លាប់របស់ជនរងគ្រោះ មិនមែនស្លាប់ដោយការលង់ទឹកនោះទេ គឺស្លាប់ដោយការប្រើហឹង្សាពីជនសង្ស័យ ។ ក្រោយពីសាកសួរជនសង្ស័យទាំង២នាក់រួច ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយកម្លាំងកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចំណាត់ការតាមនីតិវិធី៕ កាំង ហុងវាស្នា

នគរបាលឃាត់ខ្លួនស្រ្តីម្នាក់ ក្រោយបាញ់បោះសេរី និងបានបង្ហោះលេងក្នុងបណ្ដាញសង្គម

2024/08/21 03:09:22 pm        785
ភ្នំពេញ៖ ក្រោយមានការបង្ហោះក្នុងបណ្ដេញសង្គម និងបានចែករំលែកតៗគ្នា ពាក់ព័ន្ធករណី ស្រ្តីម្នាក់មានគណនី facebook ឈ្មោះ Yubee Ly បានប្រើប្រាស់អាវុធ កាំភ្លើងខ្លី បាញ់បោះសេរី ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវឃាត់ខ្លួនភ្លាមៗ តែម្ដង នាយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ។ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។សូមបញ្ជាក់ផងដែរ ស្ដ្រីដែលត្រូវបានឃាត់ខ្លួនឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ ក្រោយឃាត់ខ្លួនស្រ្តីនោះ បានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះ តាំងពីឆ្នាំ២០២២ មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly។គួរបញ្ជាក់ផង កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។ ប្រហែល១ម៉ោង​ក្រោយ​ការបង្ហោះ កម្លាំងជំនាញ​កំណត់បានទីតាំងស្នាក់នៅ និងឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ​កម្រិតស្រាល បាននិងកំពុងបន្ដធ្វើការសួរនាំស្ដ្រីខាងលើ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ តែទោះជាយ៉ាងណា ករណីនេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុង​បន្ដស្រាវ​ជ្រាវ​យ៉ាងយកចិត្តទុកដាក់ ចំណាត់ការបន្ដនឹងជូនជាដំណឹតបន្ដបន្ទាប់ទៀត៕ អត្ថបទ៖ កុម្ភះ

BREAKING NEWS! អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ៖ ផែនការកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានបំផ្លាញហើយ ឃាត់ខ្លួនមនុស្ស ៣១នាក់

2024/08/18 07:55:55 pm        915
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​បានបញ្ជាក់ថា​ ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍ប្រកបដោយគតិបណ្ឌិតចំពោះផែនការ ឧបាយកលទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងមុតស្រួច ព្រមទាំងមានការចង្អុលដឹកនាំដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈបញ្ជាការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះសម្រាប់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ រួមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដាក់ចេញនូវផែនការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ បំបាត់ប្រសិទ្ធភាពរាល់ឧបាយកល សកម្មភាពបង្កអសន្តិសុខប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយធានាបានសុវត្ថិភាពគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាប្រក្រតីភាពនៃសកម្មភាព ជីវភាពប្រជាពលរដ្ឋ និងសង្គម។អ្នកនាំពាក្យបញ្ជាក់ថា​ ផែនការកុបកម្មរបស់ក្រុមអគតិប្រឆាំងជ្រុលនិយម ត្រូវបានបំផ្លាញតាមរយៈកិច្ចសហការចាត់វិធានការយ៉ាងតឹងរឹងប្រកបដោយស្មារតីប្រុងប្រយ័ត្ន មានភាពបត់បែនរស់រវើក និងស្របតាមច្បាប់ ដោយមិនបណ្តោយឲ្យក្រុមទុច្ចរិតទាំងនោះធ្វើសកម្មភាពបំផ្លាញភាពសុខសាន្តរបស់សង្គមជាតិ។ ជាក់ស្តែង តាមរយៈការអនុវត្តផែនការប្រឆាំងអំពើកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលកំណត់ធ្វើសកម្មភាពនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ សមត្ថកិច្ចធ្វើការត្រួតពិនិត្យ ឆែកឆេរ និងឃាត់ខ្លួនសមាជិក សកម្មជននៃក្រុមកុបកម្មចំនួន ៣១នាក់ (ស្រី ២នាក់) ដែលបានធ្វើសកម្មភាពតាមផែនការរបស់ពួកគេក្នុងការប្រមូលកម្លាំងនៅតាមគោលដៅដែលបានកំណត់ និងដកហូតបាននូវសម្ភារ វត្ថុតាងមួយចំនួន (ដបសាំង កាំបិតស្នៀត ស្នាប់ដៃ ដំបង ជំពាមកៅស៊ូនិងគ្រាប់ដែក) សម្រាប់ធ្វើសកម្មភាពប្រឆាំងតបតជាមួយសមត្ថកិច្ច។ ជនទាំងនោះ កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។អគ្គស្នងការដ្ឋាននគរបាលជាតិ សូមថ្លែងអំណរគុណចំពោះកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ ប្រឆាំងនឹងអំពើវិទ្ធង្សនា បង្កអសន្តិសុខ ឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសអរគុណចំពោះប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ដែលយល់ដឹងអំពីគុណតម្លៃសន្តិភាព គាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីឆន្ទៈរាស្រ្ត និងមិនចូលរួមក្នុងសកម្មភាពបំផ្លិចបំផ្លាញជាតិជាមួយពួកក្រុមជ្រុលនិយមអគតិទាំងនេះ។អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស សូមកុំចាញ់បោកនូវឧបាយកលនយោបាយទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងតែយកប្រជាពលរដ្ឋមកធ្វើជាឧបករណ៍ ដោយមិនគិតពីអាយុជីវិត ការលំបាករបស់ប្រជាពលរដ្ឋ បម្រើឲ្យមហិច្ឆិតាខ្មៅកខ្វក់របស់ក្រុមបក្ខពួកខ្លួន ដើម្បីដណ្តើមអំណាចផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ៕

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងក្រុមការងារជំនាញចុះបង្ក្រាបបទល្មើសជលផលក្នុងខេត្តសៀមរាប ​

2024/08/15 04:18:13 pm        82
សៀមរាប ៖ កម្លាំងចម្រុះថ្នាក់ជាតិ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលស្រុកពាក់ព័ន្ធ ចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅក្នុងខេត្តសៀមរាប ចាប់ពីចំណុច ចុងឃ្នៀស ទៅមាត់ពាមមេជ្រៃ ភូមិមេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាបដោយប្រើកម្លាំង២៩នាក់ និងមធ្យោបាយកាណូតចំនួន០៤គ្រឿង ធ្វើការរឹបអូសបានវត្ថុតាងមួយចំនួនបំផ្លាញចោលនៅនឹងកន្លែង។ការចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដឹកនាំដោយឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលសៀមរាប ។ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការគូសបញ្ជាក់ថា៖ ក្រុមការងារនឹងបន្តអនុវត្តការងារនេះជាបន្តបន្ទាប់ដូចភ្លៀងរលឹម ក្នុងគោលបំណងទប់ស្កាត់បទល្មើសជលផលដែលបង្កមហន្តរាយដល់មច្ឆជាតិធម្មជាតិ ក៏ដូចជា ជីវចម្រុះគ្រប់ប្រភេទដែលកំពុងពងកូន និងចល័តទីនារដូវទឹកតម្លើង ពោលគឺរដូវបិទនេសាទ និងមិនលើកលែងចំពោះជនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ឡើយ។ឯកឧត្តម បានជម្រុញដល់មន្ត្រីក្រោមឱវាទនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់សហការគ្នាចេញត្រួតពិនិត្យឱ្យបានញឹកញាប់ បន្តការពិនិត្យទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំ ព្រោះថា កិច្ចការបង្ក្រាបនិងអភិរក្សជលផលនេះ ត្រូវការចូលរួមសហការពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍ក្នុងមូលដ្ឋាន រួមគ្នាបំផុសនិងពន្យល់ប្រជាពលរដ្ឋឱ្យយល់ពីធនធានជលផលថាជាទ្រព្យសម្បត្តិយើងទាំងអស់គ្នា។ជួយការពារទាំងអស់គ្នា និងត្រូវយល់ថា ធនធាននេសាទមិនមែនជាទ្រព្យសម្បត្តិរបស់ជលផលតែម្ខាងនោះទេ ។  តាមការពិនិត្យជាក់ស្តែងក្នុងការទប់ស្កាត់បទល្មើសជលផល ក្រុមការងារសង្កេតឃើញថា ត្រីនឹង មានកំណើនច្រើនជាងឆ្នាំមុនផងដែរ។ជាមួយគ្នានោះដែរ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាយការណ៍លើកឡើងថា៖យុទ្ឋនាការនេះក្រុមការងារបានឯកភាពគ្នាកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ស្តីពីជលផល នេសាទដោយឧបករណ៍លបរ៉ាវដែលមានក្រឡាតូចជាង០,០៣ម៉ែត្រ និងលើសប្រវែងកំណត់បានចំនួន០១ករណី ក្បាលលប ចំនួន១០គ្រឿង របាំងសាច់អួន ប្រវែង១៥០០ម៉ែត្រ ចម្រឹង ចំនួន៦០០ដើម និងព្រលែងកូនត្រីចម្រុះចំនួនប្រមាណជា៣០គីឡូក្រាម៕

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅក្រុងបាត់ដំបងសមត្ថកិច្ចបន្តដកហូតគ្រឿងញៀនជិត ១៦០០០ គ្រាប់

2024/08/11 12:04:51 pm        88
បាត់ដំបង ៖ដោយបានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលក្រុងបាត់ដំបង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានបន្តប្រតិបត្តិការដកហូតថ្នាំញៀនបន្ថែមទៀតសរុបទាំងអស់ចំនួន១៥ ៩៦៥គ្រាប់ ស្មើនឹងទម្ងន់១៥៧១,៦៩ក្រាម។​សូមបញ្ជាក់កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបងកម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានធ្វើការបង្រ្កាបករណីជួញដូរគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀនជិត២ ០០០គ្រាប់ និងកាំភ្លើងខ្លីមួយដើម។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្ដែងនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈួម សុខវណ្នី ហៅឃ្លោកភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងរឹបអូស បានថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន យ៉ាម៉ាWY ចំនួន១៩៧៤គ្រាប់ អាវុធខ្លី១ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត៕

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅក្រុងបាត់ដំបង សមត្ថកិច្ច​បន្ត​នីតិវិធី​ដកហូត​គ្រឿង​ញៀន​បន្ថែម​រហូតដល់​ជិត ១៦ ០០០គ្រាប់

2024/08/10 10:20:53 am        295
បាត់ដំបង៖ដោយបានការសម្របសម្រួល​នីតិវិធីពីឯកឧត្តម ​កែវ​ សុជាតិ​ ព្រះរា​ជអាជ្ញានៃអ​យ្យការ​អម​សាលា​​ដំ​បូង​ខេត្តបា​ត់​ដំ​បង​ សមត្ថកិច្ចន​គរបាលក្រោម​បញ្ជា​ដឹកនាំរបស់​លោក​ឧត្តម​សេនី​យ៍​ទោ​​ ដាញ់អេង​ប៊ុន​ចាន់​ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ កម្លាំង​ផែនការ​ងារ​ប្រឆាំង​​គ្រឿង​ញៀន និងកម្លាំងនគរបាលក្រុងបាត់​ដំបង​ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២​០២៤ បាន​បន្ត​ប្រតិបត្តិការដកហូតថ្នាំញៀនបន្ថែមទៀតសរុប​ទាំងអស់​ចំនួន​១៥ ៩៦៥​គ្រាប់​ ស្មើនឹងទម្ងន់​១៥៧​១,​៦៩ក្រាម។សូមរំឭកថា កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិអូរតាគាំ១ សង្កាត់​ទួល​តាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំង​នគរបាលក្រុងបាត់​ដំបងបាន​ធ្វើ​ការបង្រ្កាបករណី​ជួញ​ដូរ​គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀនជិត២ ០០០គ្រាប់ និង​កាំភ្លើងខ្លីមួយដើម។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន១ករណី ក្នុង​បទល្មើស​ជាក់​ស្ដែង​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះឈួម សុខវណ្នី ហៅឃ្លោកភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិ​កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងរឹបអូស បានថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន យ៉ាម៉ាWY ចំនួន១៩៧៤គ្រាប់ អាវុធខ្លី១ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត៕

ស្នងការនគរបាលរាជធានីភ្នំពេញដឹកនាំកម្លាំងឆ្មក់ចុះបង្ក្រាបទីតាំងក្លឹបមួយកន្លែង ឃាត់ខ្លួនមនុស្សជាង ១០០នាក់

2024/08/10 08:24:28 am        291
ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​នគបាល​ជំនាញ​ចុះឆ្មក់បង្ក្រាបទីតាំងក្លឹបមួយកន្លែងដោយឃាត់ខ្លួនមនុស្សជាង ១០០នាក់ នាំ​យកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។កម្លាំងនគរបាលព្រហ្មទណ្ឌ សហករជាមួយ​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាប​ទីតាំងក្លឹប​មួយ​កន្លែង​ដែល​មាន​យីហោ GT ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ប្រតិបត្តិការនេះផងដែរធ្វើឡើងនៅវេលាម៉ោង០១រំលងអធាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២៤ បានដឹកនាំផ្ទាល់ដោយឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នង​ការរង និង​ជា​ស្នង​ការ​នគរបាលរាជធានីភ្នំពេញ បាន​ដឹកនាំឆ្មក់​បង្ក្រាប​ចុះទីតាំង​ក្លឹប​នេះនឹ​ង​ឃាត់​ខ្លួន​មនុស្ស​ជាង​១០០​នាក់នាំខ្លួនទៅចាត់ការតាមនីតិវិធី។តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថាទីតាំងក្លឹបមួយកន្លែងនេះគឺមានមនុស្សជាច្រើនចេញ​ចូល​នៅ​ទីតាំងនេះរួមមានជនជាតិបរទេសផងដែរ។ ដោយទីតាំងក្លឹប GTនោះ មាន​ការ​ពាក់ព័ន្ធ​នឹង​សារធាតុញៀន​ផងដែរ។ក្រោយប្រតិបត្តិការកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនមនុស្សជាង១០០នាក់ រួមមានជនប​រទេស​​​ជា​ច្រើននាក់ និង​វត្ថុតាង​មួយ​ចំនួននាំ​យក​ទៅ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ដើម្បី​ចាត់​ការតាមនីតិវិធី។គួរបញ្ជាក់ផងដែរ កាលពីពេលកន្លងទៅថ្មីៗ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ បញ្ជាឲ្យស្នងការរាជធានី ខេត្ត បន្តយកចិត្ត​ទុក​ដាក់​បោស​សម្អាត​ពី​បញ្ហាគ្រឿងញៀន ជួយដូរមនុស្សជាដើម នៅតាមបណ្ដាទីតាំងក្លឹប ខារ៉ាអូខេ .ល. ដោយ​ទុ​ករយៈពេលមួយសប្ដាហ៍ ដើម្បីចាត់ការរឿងទាំងនេះ៕ អត្ថបទ៖ កុម្ភះ

ជនសង័្សយម្នាក់ និងគ្រឿងញៀនមួយចំនួនធំត្រូវបានបង្រ្កាបនៅក្រុងបាត់ដំបង

2024/08/09 11:46:07 am        119
បាត់ដំបង៖ នគរបាលក្រុងបាត់ដំបងបានធ្វើការបង្រ្កាបករណីជួញ​ដូរគ្រឿង​ញៀន​ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ រួមជាមួយគ្រឿងញៀនជិត២ ០០០គ្រាប់ និងកាំភ្លើងខ្លីមួយដើម។ប្រតិបត្តិការ​បង្រ្កាបនេះធ្វើឡើងកាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិអូរតាគាំ១ សង្កាត់​ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូន ឬ​ជួញ​ដូរ​ដោយខុសច្បាប់ នូវសារធាតុញៀន១ករណី ក្នុងបទល្មើស​ជាក់​ស្ដែង​ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះឈួម សុខវណ្នី ហៅឃ្លោកភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងរឹបអូស បានថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន យ៉ាម៉ាWY ចំនួន១៩៧៤គ្រាប់ អាវុធខ្លី១ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ កិច្ច​ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយដឹកនាំ​បង្រ្កាប​ផ្ទាល់​ដោយ​លោក​វរ​សេនីយ៍​ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង។ មកដល់​ពេល​នេះ​ជន​សង័្សយ​កំពុង​ស្ថិត​ក្នុង​នីតិ​វិធី​នៃការសាកសួរស្រាវជ្រាវនៅក្នុងរង្វង់ដៃសមត្ថកិច្ចនៅឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋលីបង់នៅទីក្រុងបេរូត បង្ហាញសុទ្ធិដិ្ឋនិយម បើទោះបីជាមានការបំពានបទឈប់បាញ់
12/04/2024 08:12 PM
ប្រមុខអង្គការណាតូ លោក Rutte៖ ក្រុមហ៊ុនសព្វាវុធ ត្រូវផលិតឲ្យបានច្រើនបន្ថែមទៀត ក្នុងតម្លៃទាប
12/04/2024 08:12 PM
ម្ចាស់រង្វាន់ណូបែល លោកស្រី Mohammadi របស់អ៊ីរ៉ង់ ត្រូវបានដោះលែងពីពន្ធនាគារ សម្រាប់ការព្យាបាលវេជ្ជសាស្រ្ត
12/04/2024 08:12 PM
សម្តេចតេជោ៖ភាពជោគជ័យនៃទំនាក់ទំនងរវាងកម្ពុជានិងចិនឈរលើការអនុវត្តជាក់ស្តែងមិនមែនឈរ លើការនិយាយនោះទេ
12/04/2024 08:12 PM
រុស្ស៊ី៖ ខ្លួនកំពុងតាមមើលស្ថានការណ៍ «សោកនាដកម្ម» នៅកូរ៉េខាងត្បូង ដោយក្ដីបារម្ភ
12/04/2024 08:12 PM
រដ្ឋមន្ត្រីការបរទេស៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនធ្វើទស្សនកិច្ច នៅអាមេរិក ដើម្បីជួបក្រុមលោក Trump
12/04/2024 07:12 PM
មេដឹកនាំប្រឆាំងកូរ៉េខាងត្បូងនិយាយលោក Yoon គឺជាហានិភ័យខ្ពស់នៃជម្លោះយោធាជាមួយកូរ៉េខាងជើង
12/04/2024 07:12 PM
ទីក្រុងតូក្យូនឹងស្នើឲ្យធ្វើការ ៤ថ្ងៃ ក្នុងមួយសប្ដាហ៍ សម្រាប់បុគ្គលរដ្ឋាភិបាល ដើម្បីលើកកម្ពស់ភាពជាឪពុកម្តាយ
12/04/2024 07:12 PM
នាយករដ្ឋមន្រ្តីកម្ពុជា និងឡាវចូលរួមជាអធិបតីនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាលើរបៀបវារៈចំនួនបី
12/04/2024 07:12 PM
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយឯកឧត្តម ចាវ ឡឺជី(ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន
12/04/2024 07:12 PM