សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams

សន្តិសុខ និង សង្គម

កងរាជអាវុធហត្ថ កំពុងស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងធំពាក់ព័ន្ធករណីគ្រឿងញៀនប្រមាណជិត ២០០គីឡូក្រាម

2026/04/06 01:32:45 pm        110
កម្លាំងជំនាញកងរាជអាវុធហត្ថកំពុងតែស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនមេខ្លោងធំពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ប្រមាណជិត ២០០គីឡូក្រាម។ ការតាមចាប់ខ្លួនមេក្លោងធំនេះ គឺបន្ទាប់ពីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ផលិតគ្រឿងញៀននៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុបានបង្ហាញថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ឃាត់ខ្លួនជនសង្ស័យចំនួន ២២នាក់ (ស្រី០៣) ក្នុងនោះមានជនជាតិចិន ចំនួន១៨នាក់, ជនជាតិវៀតណាម ចំនួន០១នាក់ (ស្រី), ជនជាតិខ្មែរ ចំនួន០៣នាក់ (ស្រី០១នាក់)។ តាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការស្រាវជ្រាវរបស់មន្រ្តីជំនាញ បច្ចុប្បន្នឈ្មោះ YU ZHI HUI ភេទប្រុស ជនជាតិចិន សង្ស័យជាមេខ្លោងធំកំពុងរត់គេចខ្លួន។ចំណែកវត្ថុតាងដកហូតមានដូចជា ៖ ១/ សារធាតុញៀន៖ ១-ហេរ៉ូអ៉ីន (HEROINE) ទម្ងន់សុទ្ធចំនួន១គីឡូ ៨៦០.២៩ ក្រាម២- កូកាអ៉ីន (COCAINE) ទម្ងន់សុទ្ធចំនួន១គីឡូ ៤២៧.៣០ ក្រាម៣- កេតាមីន (KETAMINE) ទម្ងន់សុទ្ធចំនួន៤គីឡូ ៥២៤.២៤ ក្រាម៤- មេតំហ្វេតាមីន (METAMPHETAMINE) ទម្ងន់សុទ្ធចំនួន១៦គីឡូ ៤៩៤ ក្រាម៥- អ៉ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធចំនួន៦៣គីឡូ ៦៥៧.៥២ ក្រាម៦- កញ្ញាក្រៀម ទម្ងន់សុទ្ធចំនួន១គីឡូ ៧៧៨.៥៨ ក្រាម៧- សារធាតុផ្សំ ទម្ងន់សុទ្ធចំនួន៥៧គីឡូ ៨២៤.៩១ ក្រាម៨- សារធាតុគីមីផ្សំ ទម្ងន់ថ្លឹងទាំងសំបកវេចខ្ចប់ចំនួន៩០គីឡូក្រាម (ទម្ងន់សារធាតុញៀនសុទ្ធសរុបៈ ៨៩គីឡូ ៧៤១.៩៣ ក្រាម,ទម្ងន់សារធាតុផ្សំសុទ្ធសរុបៈ ៥៧គីឡូ ៨២៤.៩១ ក្រាម ,ទម្ងន់សារធាតុគីមីផ្សំសរុបៈ ៩០គីឡូក្រាម) ៩/ រថយន្តចំនួន ៦ គ្រឿង១០/ អាវុធខ្លីចំនួន ១ ដើម ម៉ាក K59 លេខ ៥៩៤៤ ១៩៩០(បង់:១,គ្រាប់ ៣គ្រាប់)១១/ គ្រាប់បែកដៃចំនួន ១ គ្រាប់ (ផ្លែទាប)១២/ ម៉ូតូចំនួន ៤ គ្រឿង១៣/ ទូរសព្ទដៃចំនួន ៣៣ គ្រឿង១៤/ លិខិតឆ្លងដែន ចំនួន ៩ ក្បាល(ចិន ៨ និងវៀតណាម ១)១៥/ សៀវភៅការងារជនបរទេសចំនួន ១៤ សន្លឹក(ចិន)១៦/ បណ្ណបើកបរចំនួន ០៣ សន្លឹក១៧/ គ្រាប់ អាវុធវែង(AK)៧.៦២មីលីម៉ែត្រ ចំនួន ១៦ គ្រាប់១៨/ ជញ្ជីង ចំនួន ៣៨ គ្រឿង១៩/ ឧបករណ៍ផលិត ,សម្ភារៈកែឆ្នៃ និងសំបកវេចខ្ចប់ជាច្រើនចំពោះមុខជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី ផលិត ជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន៕

មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ

2026/04/05 06:14:31 pm        827
មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ បានចូលសារភាពប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើយនៅរសៀុលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ប្រាប់ BTV នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះថា ជនសង្ស័យបានចូលខ្លួនសារភាព និងប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើត។ សូមជម្រាបថា ករណីឃាតកម្មបង្កឡើងដោយជនសង្ស័យឈ្មោះ សាយ សាន្ត ជាមន្ត្រីនគរបាលព្រំដែន ប្រើកាំភ្លើង AK បាញ់ចំនួន៤គ្រាប់ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់១នាក់ និងស្លាប់១នាក់ កាលពីវេលាម៉ោង ០៣:៣៥នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។ជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅភូមិ បឹង ឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានប្រើប្រាស់អាវុធ AK ទៅលើជនរងគ្រោះចំនួន ២នាក់ បណ្តាលឲ្យស្លាប់១នាក់ និងរបួសធ្ងន់ ១នាក់។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរមានដូចជា:១. ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (របួសធ្ងន់)។២. ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង ស្លាប់នៅនឹងកន្លែង។សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ៖ ផឹកស៊ីទាស់ពាក្យសំដីគ្នាកម្លាំងជំនាញស្រាវជ្រាវរកជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ស្នងការខេត្តកោះកុង៖សមត្ថកិច្ចទទួលបានតម្រុយ មន្ត្រីនគរបាលព្រំដែនខេត្តកោះកុងដែលបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ហើយ

2026/04/05 11:47:47 am        718
ស្នងការនគរបាលខេត្តកោះកុង ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ មនោ បានបញ្ជាក់ប្រាប់ BTV នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះថា សមត្ថកិច្ចមានតម្រុយក្នុងការតាមចាប់ខ្លួនជនសង្ស័យមនដែលបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅ ភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ មនោ បានបញ្ជាក់យ៉ាងដូច្នេះថា : "មិនទាន់ចាប់បានទេ ប៉ុន្តែយើងមានតម្រុយ សមត្ថកិច្ចកំពុងតែតាម សមត្ថកិច្ចមានតម្រុយហើយ គិតថាមិនយូរទេ"។ សូមជម្រាបថា ករណីឃាតកម្មបង្កឡើងដោយជនសង្ស័យឈ្មោះ សាយ សាន្ត ជាមន្ត្រីនគរបាលព្រំដែន ប្រើកាំភ្លើង AK បាញ់ចំនួន៤គ្រាប់ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់១នាក់ និងស្លាប់១នាក់ កាលពីវេលាម៉ោង ០៣:៣៥នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។ជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅភូមិ បឹង ឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានប្រើប្រាស់អាវុធ AK ទៅលើជនរងគ្រោះចំនួន ២នាក់ បណ្តាលឲ្យស្លាប់១នាក់ និងរបួសធ្ងន់ ១នាក់។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរមានដូចជា:១. ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (របួសធ្ងន់)។២. ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង ស្លាប់នៅនឹងកន្លែង។សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ៖ ផឹកស៊ីទាស់ពាក្យសំដីគ្នា។កម្លាំងជំនាញស្រាវជ្រាវរកជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ដកហូតអាជ្ញាបណ្ណកាស៊ីណូ ដែលផ្តល់ជូនក្រុមហ៊ុន សៀងហៃ រីហ្សត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/04/03 04:14:28 pm        280
អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាលលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយកងកម្លាំង អគ្គស្នងការដ្ឋាននគរបាលជាតិ, កងកម្លាំងគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង និង អយ្យការអម សាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការត្រួតពិនិត្យ និង ឆែកឆេរនៅទីតាំងក្រុមហ៊ុន សៀងហៃ វីហ្សត ខូអិលធីឌី ដែលមានកាស៊ីណូឈ្មោះ សៀងហៃ វីហ្សត (SHANG HAI RESORT) ស្ថិតនៅ ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ លទ្ធផល នៃប្រតិបត្តិការ និងការស្រាវជ្រាវជំនាញ បានរកឃើញសកម្មភាពពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កងកម្លាំងសមត្ថកិច្ចបានដកហូតឧបករណ៍ សម្ភារៈពាក់ព័ន្ធ និងឃាត់ខ្លួនជនបរទេសសរុបចំនួន ១០៧ នាក់ (ស្រី ២៦ នាក់) មាន ៤ សញ្ជាតិ បញ្ជូនទៅកម្លាំងមានសមត្ថកិច្ច ដើម្បីអនុវត្តនីតិវិធីបន្ត។យោងតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, ក្រុមហ៊ុន សៀងហៃ រីហ្សត ខូអិលធីឌី បានប្រព្រឹត្តល្មើសនឹងបទបញ្ញត្តិជាធរមាន។ ដូចនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ លេខ ០៤០ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ជូនក្រុមហ៊ុន សៀងហៃ រីហ្សត ខូអិលធីឌី ដែលមានកាស៊ីណូឈ្មោះ សៀងហៃ រីហ្សត ស្ថិតនៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង តាមរយៈសេចក្តីសម្រេចលេខ ០២៩ គ.ល.ក.សសរ ចុះថ្ងៃទី៣ ខែមេសា គ.ស.២០២៦។គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត តាមបទបញ្ជារាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយសហការជាមួយ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និង កងកម្លាំងមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងក្រុមហ៊ុនកាស៊ីណូ ផ្សេងទៀត ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលដៅចូលរួម បោសសម្អាត និងលុបបំបាត់ឱ្យបានទាំងស្រុងនូវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា។ អត្ថបទ: វង្ស សុភាព

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់

2026/04/02 06:16:50 pm        415
​ តាកែវ ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល ២នាក់របួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់ ។នគរបាលប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១ និង៥០នាទី បានសហការជាមួយស្នងការដ្ឋានខេត្តតាកែវ ដោយមានការដឹកនាំ និងសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ស្រាវជ្រាវបង្ក្រាបក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ចាប់ខ្លួនជនសង្ស័យសរុបចំនួន ០៧នាក់ ក្នុងនោះបានមេក្លោងធំម្នាក់ ដែលមានរហស្សនាម ( រាជ )។ សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកវត្ថុតាងជាគ្រឿងញៀនមួយចំនួន ព្រមទាំងសម្ភារៈដូចជា កាំភ្លើងខ្លី ចំនួន ០៣ដើម, គ្រាប់កាំភ្លើង មួយចំនួន និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០២គ្រឿង។ កំឡុងពេលប្រតិបត្តិការជនល្មើស បានធ្វើការតដៃជាមួយសមត្ថកិច្ច បណ្តាឱ្យសម្ថតកិច្ចរងចំនួន ២រូប រងរបួសជាទម្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។  សូមជម្រាបថា ក្រុមជួញដូរគ្រឿងញៀនដែលត្រូវបង្ក្រាបនេះ គឺមានរៀបចំរចនាសម្ព័ន្ធច្បាស់លាស់ ដែលធ្វើសកម្មភាពជួញដូរគ្រឿងញៀន យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រខេត្តតាកែវ៕តារាវុទ្ធី

BREAKING NEWS | តំណាងអយ្យការសម្រេចចោទប្រកាន់កូនស្នងការរងខេត្តបន្ទាយមានជ័យបើកបរបុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ចំនួន ២បទល្មើស

2026/04/02 05:38:42 pm        296
​បាត់ដំបង៖តំណាងអយ្យការអមសាលារដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានសម្រេចចោទប្រកាន់ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាកូនស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ៦នាក់ នៅស្រុកមោងឫស្សី ចំនួនពីរបទល្មើស ដោយបានបំបែកជាពីរសំណុំរឿងផ្សេងគ្នា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានឱ្យដឹងថា អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹង ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២២:៤០នាទី ស្ថិតនៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ លើផ្លូវជាតិលេខ ៥ ក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក MERCEDES BENZ AMG GT៥៣ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កម្ពុជា C.S.៦១៦៨ បើកបរដោយឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ បើកបរក្នុងល្បឿនលឿន ហើយរេចង្កូតចូលទៅគន្លងផ្លូវរបស់ម៉ូតូ បានបុកចំពីខាងក្រោយម៉ូតូចំនួនពីរ គ្រឿងរបស់ជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូវិលត្រឡប់មកពីមើលការប្រគុំតន្ត្រីមួយកន្លែង ស្ថិតនៅទីរួមស្រុកមោងឬស្សីនារាត្រីនោះបណ្តាលឱ្យជនរងគ្រោះស្លាប់ចំនួន ៥នាក់ ដែលក្នុងនោះស្ត្រីម្នាក់មានគភ៌ ចំនួន៣ខែ និងក្មេងប្រុសម្នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយជនរងគ្រោះទាំងអស់រស់នៅក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។បន្ទាប់ពីកើតហេតុរួចមកសមត្ថកិច្ចនគរបាលស្រុកមោងឬស្សី រួមសហការជាមួយសមត្ថកិច្ចការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះទៅដល់ទីតាំងកើតហេតុ បញ្ជាក់ថា អ្នកបើករថយន្តបង្កគ្រោះថ្នាក់បានរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយបន្សល់ទុករថយន្តបង្កហេតុនៅទីនោះ ហើយសមត្ថកិច្ច និងអ្នកជួយសង្គ្រោះបាននាំអ្នករងរបួសទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស និងអ្នកស្លាប់ប្រគល់ជូនក្រុមគ្រួសារសព ដើម្បីធ្វើបុណ្យតាមប្រពៃណី បន្ទាប់មកសមត្ថកិច្ចបានធ្វើការវាស់វែងពិនិត្យកន្លែងកើតហេតុ និងប្រមូលភស្តុតាងនានានៅកន្លែងកើតហេតុ ។ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ (ឃាត់ខ្លួន) ដោយសម្រេចបំបែកសំណុំរឿងជា២ (ពីរ)៖ -សំណុំរឿងទី១ (ជនរងគ្រោះស្លាប់ចំនួន ៥នាក់) តំណាងអយ្យការបានធ្វើការចោទប្រកាន់លើជនសង្ស័យ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ដល់អ្នកដទៃ (បណ្តាលឱ្យមានមនុស្សស្លាប់ច្រើននាក់)។ បទល្មើសមានបញ្ញត្តិ និងឱ្យផ្តន្ទាទោសតាមមាត្រា ៨៥ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៥៦ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បញ្ជូនទៅចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។-សំណុំរឿងទី២ (ជនរងគ្រោះរងរបួសធ្ងន់ចំនួន ១នាក់) តំណាងអយ្យការបានធ្វើការចោទប្រកាន់លើ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួសដល់ អ្នកដទៃ និងរត់គេចខ្លួន ក្នុងបទល្មើសមានបញ្ញត្តិ និងឱ្យផ្តន្ទាទោសតាមមាត្រា ៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រម ព្រហ្មទណ្ឌតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៥៨ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ

2026/04/02 04:26:50 pm        149
ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋានបានបន្តបង្ក្រាបករណីល្បែងស៊ីសងសរុប២២ករណី ឃាត់ខ្លួនជនងប់ល្បែង៧៤នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ ក្នុងចំណោមជនងប់ល្បែងដែលសមត្ថកិច្ចឃាត់ខ្លួននោះ មាន៣៨នាក់ត្រូវបាននគរបាលជាតិ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដែលពេលនេះកំពុងឃុំខ្លួនក្នុងពន្ធនាគារ ខណៈ៣៦នាក់ទៀតធ្វើកិច្ចសន្យាបញ្ឈប់ និងមួយចំនួនទៀតកំពុងស្វែងរកចាប់ខ្លួន។ បើធៀបនឹងខែកុម្ភៈ ករណីល្បែងស៊ីសងក្នុងខែមីនាបានថយចុះ៥ករណី ប៉ុន្តែចំនួនជនងប់ល្បែងបានកើនឡើង៧នាក់។ កាលពីខែកុម្ភៈ សមត្ថកិច្ចបង្ក្រាបករណីល្បែងស៊ីសង២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់បញ្ជូនទៅតុលាការ៕

ក្នុងខែមីនាកន្លងទៅនេះ មានអ្នកស្លាប់ ១០៧នាក់ និងរបួសជាង ២០០នាក់ដោយគ្រោះថ្នាក់ចរាចរណ៍

2026/04/01 06:00:08 pm        207
គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងសរុប១៨៤ករណី។ គ្រោះថ្នាក់នេះបានបណ្ដាលឱ្យមានអ្នកស្លាប់១០៧នាក់ និងរងរបួសធ្ងន់ស្រាល២៥៧នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើធៀបនឹងខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ខែមីនា បានថយចុះ១៨ករណី អ្នកស្លាប់ថយចុះ៦៣នាក់ និងអ្នករបួសថយចុះ១៦០នាក់។ យ៉ាងណាក៏ដោយ ក្រសួងនៅតែចាត់ទុកករណីគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមខ្ពស់ ខណៈចុងក្រោយនេះ ករណីគ្រោះថ្នាក់បណ្ដាលឱ្យមានអ្នកស្លាប់ច្រើនក្នុងករណីតែមួយបានបង្ហាញពីសញ្ញាគួរឱ្យព្រួយបារម្ភ។ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវនិងទទូចឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ភ្ញាក់រលឹក និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពិសេសក្នុងគ្រាដែលសមត្ថកិច្ចទទួលគោលការណ៍អនុវត្តត្រឹមការអប់រំ លើកលែងតែករណីបើកបរមានជាតិស្រវឹង។ ឯកឧត្តមអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើឡើងត្រឹមតែដើម្បីគេចវេសពីការផាកពិន័យរបស់សមត្ថកិច្ចនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចមនសិការដ៏ចម្បងដើម្បីការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសេចក្តីសុខសាន្តរបស់សង្គមជាតិទាំងមូល៕

UPDATE | កូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យសារភាពថារូបគេតែម្នាក់គត់ដែលបានបើករថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់មនុស្ស ៦នាក់នៅខេត្តបាត់ដំបង

2026/04/01 04:25:59 pm        253
ភ្នំពេញ៖ក្រោយការសាកសួររបស់សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ណេះ កូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានសារភាពថារូបគេតែម្នាក់គត់ដែលបានបើករថយយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសចំនួន ៦នាក់នៅខេត្តបាត់ដំបង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អំពីបច្ចុប្បន្នភាពនៃករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៦ ត្រឹមវេលាម៉ោង ១៥ និង ៤៥នាទី ថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០២៦នេះបានបញ្ជាក់ថា ដោយបានការសហការពីក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ជាមួយសមត្ថកិច្ចនគរបាល នាវេលាម៉ោង ១៥ និង៤៥នាទីរសៀលថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៦ នេះ ពួកគាត់បាននាំខ្លួនឈ្មោះ ស៊ីវ ជ័យសិដ្ឋ មកប្រគល់ឱ្យសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរពីករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៥ ចំណុចភូមិកកោះ ឃុំកកោះស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់ជនរងគ្រោះចំនួន០៥នាក់ នោះហើយ។«ក្រោយធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបគេតែម្នាក់គត់ដែលបានបើករថយយន្ត បង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់និងរបួសជនរងគ្រោះ»។ នេះបើតាមការបញ្ជាក់របស់សេចក្ដីប្រកាសព័ត៌មាន។សូមជម្រាបថា ម្ចាស់រថយន្តដែលបើកបុកមនុស្សស្លាប់ចំនួន ៦នាក់ បានចូលខ្លួនឆ្លើយបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីរត់គេចខ្លួនរយៈពេល ៦ថ្ងៃ។ ការចូលខ្លួននេះ គឺតាមការកោះហៅរបស់សមត្ថកិច្ចឲ្យចូលខ្លួនឆ្លើយបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ក្រៅពីការកសាងសំណុំរឿងស្របតាមជំនាញ ស្របតាមនីតិវិធី មកដល់ពេលនេះសមត្ថកិច្ចនគរបាលបន្តប្រមូលភស្តុតាងបន្ថែមទៀតតាមរយៈកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវក្នុងទិសដៅ ពីភ្នំពេញមកខេត្តបាត់ដំបង និងប្រភពផ្សេងៗទៀតដែលអាចវាយតម្លៃនិងសន្និដ្ឋានបានថា ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពិតជាបានបើកបររថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់និងរបួសជនរងគ្រោះ។ តាមការពិនិត្យប្លង់កើតហេតុ រថយន្តបានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើង (ភ្នំពេញ-បាត់ដំបង) ពេលមកដល់ចំណុចកើតហេតុបានបុកម៉ូតូទាំង០២ ពីក្រោយតែម្តង៕ អត្ថបទ៖ វង

នគរបាលរាជធានីភ្នំពេញ ឃាត់ជនជាតិចិន៤នាក់ ដកហូតកាំភ្លើងខ្លី២ដើម និងថ្នាំញៀនមួយចំនួននៅខណ្ឌសែនសុខ

2026/04/01 08:42:36 am        103
ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងសង្ស័យនៅផ្ទះលេខ២១ និងផ្ទះលេខ២៣ ផ្លូវJ-01 បុរីហ្រ្គេនភ្នំពេញ ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ បានឃាត់ខ្លួនជនជាតិចិនចំនួន០៤នាក់ ជាបន្តបន្ទាប់និងដកហូតវត្ថុតាងមួយចំនួនរួមទាំងកាំភ្លើងផងដែរ។ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិនម្នាក់មានឈ្មោះ LUO TIAN ZHU ភេទប្រុស អាយុ៣៥ឆ្នាំ និងបានរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន៖ ម្សៅម៉ដ្ឋពណ៌ស ចំនួន១កញ្ចប់,ម្សៅម៉ដ្ឋពណ៌ទឹកដោះគោ ចំនួន១កញ្ចប់,សារធាតុរាវ ក្នុងដបមានអក្សរ Ketmaine ចំនួន៥ដប,ជញ្ជីង ចំនួន៣,ស៊ីឡៅ ចំនួន២,បំពង់កែវ ចំនួន១,ថង់ប្លាស្ទិចមួយចំនួន។ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២និង៥នាទី កម្លាំងនគរបាលបានបន្តស្រាវជ្រាវ និងឈានដល់ការឃាត់បានបក្ខពួក៣នាក់បន្ថែមទៀតនៅចំណុចផ្ទះលេខ២១ ផ្លូវJ-01 បុរីហ្រ្គេនភ្នំពេញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ដោយដកហូតបានអាវុធខ្លី២ដើម។នគរបាលបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ រួមមាន៖ ទី១៖ ឈ្មោះ LI GANG អាយុ៥១ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ ។ ទី២៖ ឈ្មោះ ZHANG CHENXIANG អាយុ៣៦ឆ្នាំ ជនជាតិចិន និងទី៣៖ ឈ្មោះ WANG XIAOBING អាយុ៤៥ឆ្នាំ ជនជាតិចិន។ និងដកហូត បាន អាវុធខ្លី ចំនួន ២ដើម ,បង់ ចំនួន២, លិខិតឆ្លងដែន ចំនួន ៣ក្បាល ,ទូរស័ព្ទដៃ ចំនួន ២គ្រឿង,បណ្ណជនបរទេស ចំនួន ៣សន្លឹក, អត្តសញ្ញណប័ណ្ណចំនួន ១សន្លឹក។ នគរបាលបានឲ្យដឹងថា ជនសង្ស័យ LUO TIAN ZHU បានឆ្លើយថា ខ្លួនចេញពីប្រទេសចិនមកកាន់ប្រទេសឡាវអំឡុងខែកុម្ភៈ ដើម្បីមកធ្វើការជាមួយមិត្តភក្តិនៅខារ៉ាអូខេ តែពេលមកដល់មិនបានជួបមិត្តភក្តិទេ ហើយត្រូវបានគេយកទៅទុកនៅឃ្លាំងមួយកន្លែង អស់រយះពេលប្រហែល១អាទិត្យ ហើយត្រូវបានគេដកលិខិតឆ្លងដែនទុក។ បន្ទាប់មកមានតៃកុងឡានឡាវម្នាក់ បានដឹកខ្លួនឆ្លងដែនចូលមកកម្ពុជា តែខ្លួនមិនដឹងចូលតាមច្រកណាទេ ដោយជិះកាត់ព្រៃ ហើយក៏មានតៃកុងឡានខ្មែរដឹកខ្លួនបន្តមកទីតាំងផ្ទះខាងលើ។ចំណែកជនសង្ស័យឈ្មោះ លី កាំង Li Gang មិនទាន់សារភាពទេ ដោយឆ្លើយដោះសារថា អាវុធខ្លីទាំង២ដើមខាងលើ គឺឆ្លើយម្តងថា ទិញពីជនជាតិចិន ម្តងថា ទិញពីខ្មែរ ក្នុងតំលៃ៥០០ដុល្លារ ហើយម្តងថា រើសបាននៅក្នុងធុងសំរាម។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាល បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីស្រាវជ្រាវបន្ត តាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមនាវាផ្ទុកយន្តហោះបារាំង ធ្វើដំណើរចូលទៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden
05/06/2026 08:05 PM
លោក Trump៖ សង្គ្រាមលើអ៊ីរ៉ង់អាចបញ្ចប់បាន បើទីក្រុងតេអេរ៉ង់យល់ព្រមតាមលក្ខខណ្ឌ
05/06/2026 08:05 PM
កូរ៉េខាងត្បូងផ្អាកពិនិត្យការអំពាវនាវរបស់លោក Trump ឲ្យចូលរួមក្នុងបេសកកម្ម «Project Freedom»
05/06/2026 08:05 PM
កម្មករ ៩នាក់ បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅកូឡុំប៊ី
05/06/2026 08:05 PM
មន្ត្រីឥណ្ឌូនេស៊ី៖ រថយន្តក្រុង និងរថយន្តដឹកប្រេង បុកគ្នានៅកោះ Sumatra បណ្ដាលឲ្យមនុស្ស ១៦នាក់ស្លាប់
05/06/2026 07:05 PM
ពលរដ្ឋវេណេស៊ុយអេឡា ប្រឈមនឹងការលំបាកក្នុងជីវភាពរស់នៅដោយសារការដាច់ចរន្តអគ្គិសនី និងអាកាសធាតុក្តៅខ្លាំង
05/06/2026 07:05 PM
ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណប Starlink ទៅកាន់ទីអវកាស
05/06/2026 07:05 PM
អូស្រ្តាលីនឹងចំណាយថវិកាជាង ៧ពាន់លានដុល្លារ ដើម្បីជំរុញស្តុកប្រេងឥន្ធនៈ
05/06/2026 07:05 PM
ប៉ូឡូញ៖ ណាតូត្រូវតែចំណាយ ៥ភាគរយនៃ GDPរបស់ខ្លួនលើវិស័យការពារជាតិនៅឆ្នាំ ២០៣០
05/06/2026 07:05 PM
យោធាអ៊ីស្រាអែលចេញការព្រមានជម្លៀស សម្រាប់ភូមិជាង ១០ នៅភាគខាងត្បូងលីបង់
05/06/2026 07:05 PM