សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams

សន្តិសុខ និង សង្គម

នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ

2026/04/21 02:44:44 pm        247
នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញមុខជនសង្ស័យ ១១នាក់​ជា​សាធារណៈ​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស (វាយកម្ទេចរថយន្ត ១គ្រឿងម៉ាក អាវតា០៧ ស៊េរី​ឆ្នាំ​២០២៥ ​ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា MUSTA.FA កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦ ដែលជាថ្ងៃចូលឆ្នាំថ្ងៃទីបី។ នគរបាលរាជធានីភ្នំពេញប្រាប់ឲ្យដឹងថា ក្រោមបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការ​រង​នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយ​ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌដូនពេញ បាន​ស្រាវ​ជ្រាវយ៉ាងយកចិត្តទុកដាក់ចំពោះករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែល​មាន​សកម្ម​ភាពវាយកម្ទេចរថយន្ត ១គ្រឿងម៉ាក អាវតា០៧ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ​កម្ពុជា MUSTA.FA បង្កឡើងដោយក្រុមក្មេងទំនើងនៅចំណុចមុខហាងម៉ាស្សា មយូរ៉ា លើ​ផ្លូវ​លេខ ​៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល ១៩ និង៣៧នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦ ដោយឃាត់ខ្លួនមនុស្ស ១១នាក់ ក្នុង​នោះ​មាន​ជន​សង្ស័យម្នាក់បានចូលសារភាពដោយខ្លួនឯង។ លោកវរសេនីយ៍ឯក ម៉ម សាវន នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​រាជ​ធានី​ភ្នំពេញ​ប្រាប់​ឲ្យ​ដឹង​ថា ​ជនសង្ស័យទាំង ១១នាក់មានឈ្មោះ ម៉ាន់ ទ្បុងថាដា ហៅ ដា ភេទប្រុស អាយុ១៧ឆ្នាំ ឈ្មោះ ​ឯក សុខមាន ហៅ មាន ភេទប្រុស អាយុ ១៧ឆ្នាំ ឈ្មោះ សុខ ជា ហៅ ជា ភេទប្រុស អាយុ ១៨ឆ្នាំ ឈ្មោះ ឆុន រ៉ាយុទ្ធ ហៅ យុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ ឈ្មោះ នី សាគី ហៅ ភ្លោះ ភេទ​ ប្រុស អាយុ២០ឆ្នាំ ឈ្មោះ នី រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ ឈ្មោះ សូរ្យ វិសុទ្ធ ភេទប្រុស អាយុ​១៦ឆ្នាំ ឈ្មោះ ញ៉ ឆាលី ភេទប្រុស អាយុ១៦ឆ្នាំ ឈ្មោះ មឿង ពិសី ភេទប្រុស អាយុ១៦ឆ្នាំ ឈ្មោះ ភឹម វិសាល ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ហូសាន់ សើហ្វីអ៊ី ភេទប្រុស ដោយ​ដក​ហូត​វត្ថុ​តាង​មាន ​ដុំថ្ម ចំនួន ៤ដុំ ផ្លាកលេខរថយន្ត ១បន្ទះ។លោកវរសេនីយ៍ឯក ម៉ម សាវន បញ្ជាក់ឲ្យដឹងថា ចំពោះ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​នេះ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ កំពុងបន្តការស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្តទៀត។ ចំពោះ​ជន​សង្ស័យ​ទាំង ​១១នាក់ នគរបាលជំនាញ​ការិយាល័យ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដើម្បីផ្តន្ទាទោសតាមនីតិវិធី៕ អត្ថបទ៖ តារាវុទ្ធី 

ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ

2026/04/19 07:20:19 pm        1713
ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមបង្ហោះជាសាធារណៈ មានបុរសម្នាក់ បាន​ប្រើ​សម្ដី​មិន​សមរម្យ និងរកវាយទៅលើជនបរទេស ជាអ្នកទេសចរណ៍ ត្រូវបាននគរបាលខណ្ឌដូនពេញ បាន​ចុះ​ស្រាវ​ជ្រាវ​បន្ទាន់ និងបានសាកសួរបងប្អូនប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូកង់បី នៅក្បែរ​ទីតាំង​កើត​ហេតុ​ផង​ដែរ។ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ មកម្លេះ ស្ថិតនៅ​របង​វត្ត​ឧណ្ណា​លោម មូលដ្ឋានសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។តាម​ការបញ្ជាក់ពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បាន​ប្រាប់​BTV ​នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះថា ក្រោយមានបទបញ្ជាពីឯកឧត្តម ឧត្តម​សេនីយ៍​ឯក ​ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក​អធិការ​បាន​ណែ​នាំ​ទៅនគរបាលផែនជំនាញ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះទៅ​ដល់​ទីតាំង​កើត​ហេតុ ​បានធ្វើការសួរនាំនិងស្រាវជ្រាវ បានជួបជាមួយបុរសម្នាក់ អ្នករត់កង់បី កាល​ពី​ថ្ងៃ​កើត​ហេតុ ​បានឃើញហេតុ ក៏បានបញ្ជាក់ជាមួយនគរបាលថា បុរសដែល​ឈ្លោះនិ​ង​រក​វាយ​ទៅលើ​ជ​ន​បរេស ​ជាជនអនាថា គ្មានទីលំនៅច្បាស់លាស់ ដើរគ្រប់ទីកន្លែង និងដេកតាមទីសាធារណៈ។លោក សួន គឹមសុង ជាអ្នករត់ម៉ូតូកង់បី បានបញ្ជាក់បន្ថែមថា កាលពីថ្ងៃកើតហេតុ មាន​សប្បុរស​ជន​មក​ចែកអំណោយ ដល់លោកតាលោកអ៊ុំ ធាក់ស៉ីក្លូ ជននោះ ក៏បាននៅជិតទីនោះដែរ ហើយ​ស្រាប់​តែ​មាន​ជនបរទេស ដើរមក បានប៉ះពាក្យសម្ដីគ្នាដូចក្នុងរូបភាព វីឌីអូ។លោកអធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់បន្ថែមថា យ៉ាងណាកម្លាំងនគរបាល និង​បន្ត​ស្រាវ​ជ្រាវ​រកបុរស នោះ នាំមក សួរនាំ ដើម្បីអនុវត្តបន្តចំពោះមុខ៕ អត្ថបទ៖ កុម្ភៈ

គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ

2026/04/13 10:12:35 am        166
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការបើកការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams មួយកន្លែង នៅចំណុចសណ្ឋាគារ Wyndham Grand Phnompenh Capital ស្ថិតតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ក្នុងភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំអនុវត្តការបង្ក្រាបផ្ទាល់ដោយលោកអភិបាលរងរាជធានី០៣រូប លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងលោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរងនគរបាលរាជធានីភ្នំពេញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និងក្រោមការសម្របសម្រួលនីតិច្បាប់ដោយលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ ជាលទ្ធផល កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេសជាជនសង្ស័យសរុប ៣១១នាក់ ស្មើ០៥សញ្ជាតិ ដោយក្នុងនោះរួមមាន ៖ ចិន ២៥៤នាក់ (ស្រី១៨) តៃវ៉ាន់ ១៨២នាក់ (ស្រី១៤) គ្មានលិខិតឆ្លងដែន ១៤៤នាក់ , ម៉ាឡេស៊ី ៣០នាក់ (ស្រី០៣នាក់) , វៀតណាម ២៣នាក់ (ស្រី ០៩នាក់ ) , ឥណ្ឌា ០២នាក់ (ស្រី ០១នាក់ ) ។ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងគណៈបញ្ជាការ បានដកហូតសម្ភារ និងវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃ ៦១៥គ្រឿង , Laptop ១៤០គ្រឿង , All in One ៣១គ្រឿង , Monitor ៦គ្រឿង , CPU ៣គ្រឿង និងវត្ថុតាងមួយចំនួនផ្សេងទៀតផងដែរ ។ ផ្នែកតាមកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីនគរបាលជំនាញ បញ្ជាក់ថា ក្រុមជនសង្ស័យទាំង២១៨នាក់ បានប្រើប្រាស់កម្ពុជាជាជម្រកសម្រាប់ប្រព្រឹត្តិបទល្មើសឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ក្រោមរូបភាពជាច្រើន មានដូចជា ៖ អូសទាញឲ្យវិនិយោគប្រើប្រាស់ក្រុមហ៊ុនឈ្មោះ Nanhua Singapore ដែលមានគោលដៅអតិថិជនទៅប្រទេសម៉ាឡេស៊ី , ឆបោកលួងលោមទាក់ទងនឹងការល្បួងឱ្យវិនិយោគលើរូបិយប័ណ្ណឌីជីថល (Crypto) , ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមក្លែងបន្លំជាមន្រ្តីរដ្ឋាភិបាលមានគោលដៅទៅតៃវ៉ាន់ , និងប្រើប្រាស់គ្រឿងញៀន ជាដើម ។ បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៣១១នាក់ ត្រូវបានបញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត

2026/04/11 03:31:27 pm        234
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា កាលពីថ្ងៃទី៨ និង ខែមេសា ឆ្នាំ២០២៦ ក្រុម​ការងារចម្រុះបានបង្កើនល្បឿនក្នុងការអនុវត្តអនុក្រឹត្យលេខ០៣ ដើម្បីត្រួតពិនិត្យ និង​បង្ក្រាប​បទ​ល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការស្នាក់នៅ​មិន​ស្រប​ច្បាប់​របស់​ជនបរទេស​១០​ទីតាំងផ្សេងគ្នាស្ថិតក្នុងភូមិសាស្រ្តខេត្ត។ជាលទ្ធផលក្នុងចំណោម១០ទីតាំងនេះ សមត្ថកិច្ចរកឃើញអគារ​មួយក​ន្លែង​ស្ថិត​នៅ​ក្រោយ​សណ្ឋាគារ អ៊ូថុង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺមានជាប់ពាក់ព័ន្ធករណី online scam ដោយឃាត់ខ្លួនជនបរទេសចំនួន៤៩នាក់ និងដកហូតទូរសព្ទដៃ ៤៣៥ គ្រឿង, កុំព្យូទ័រលើតុ ៧៥គ្រឿង និងកុំព្យូទ័រយួរដៃ៥គ្រឿង។ ចំណែក​ក្នុង​អគារ​ហ័រ​ធីង​អ៊ីន​យៀក​សឹង​ទៀន ស្ថិតនៅភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ ក្រុម​សមត្ថកិច្ច​បានចុះ​បង្ក្រាប​អគារ​មួយ​កន្លែង​ទៀត​ជាប់​កាស៊ីណូហ្សុងហ័ររី ដោយ​រក​មិន​ឃើញ​មនុស្ស​ស្នាក់​នៅទេ ប៉ុន្តែសមត្ថកិច្ច​បាន​ដក​ហូត​បាន​វត្ថុ​តាងមានដូចជា ទូរសព្ទដៃ ចំនួន ១,៥០០ គ្រឿង, ម៉ូនីទ័រ ១៤៥ គ្រឿង និងរថយន្ត ៥ គ្រឿង។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៩។ចំណែកការចុះប្រតិបត្តិការនៅកាស៊ីណូ "ហ្សុងហ័ររី ហ្គោលដិន សេន" ស្ថិតក្នុងសង្កាត់លេខ៤ ក្រុ​ម​ការងារសមត្ថកិច្ចបានរកឃើញមនុស្សសរុប ១០៤នាក់ (ស្រី្ត ១៧ នាក់) ក្នុងនោះមាន​លិខិត​ឆ្លង​ដែន ​៧៥ នាក់។ វត្ថុតាងដែលត្រូវបានរឹបអូស មានកុំព្យូទ័រលើតុ ចំនួន ៣០ គ្រឿង, ម៉ូនីទ័រ ៩ គ្រឿង, ម៉ាស៊ីន CPU ៩គ្រឿង និងទូរសព្ទដៃចំនួន ៧២ គ្រឿង។ បច្ចុប្បន្ន ជនបរទេស ៣៥ នាក់ ត្រូវ​បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបណ្តេញចេញ ចំណែក ៦៩ នាក់ទៀត ត្រូវ​បាន​អនុញ្ញាតឱ្យទិញសំបុត្រយន្តហោះដើម្បីចាកចេញពីកម្ពុជា ។ក្នុងថ្ងៃដដែល ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ នៅសណ្ឋាគារ ប៉ាមី​ស្ថិត​នៅ​ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ៤ នាក់ (គ្មានលិខិតឆ្លងដែន) និង​ម្នាក់ទៀតពាក់ព័ន្ធករណីគ្រឿងញៀន,នៅអគារផ្ទះវិឡា បុរីអូរ៣ សុខសាន្ត ស្ថិតនៅភូមិ៥ សង្កា​ត់​លេ​ខ៤ ក្រុងព្រះសីហនុ មានជនបរទេស១៥នាក់ (ស្ត្រីនាក់) ស្នាក់នៅ​ក្នុង​នោះ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន១នាក់ និងជនជាតិប៉ាគីស្ថាន១ នាក់ (គ្មានលិខិតឆ្លងដែន) រួមទាំងដក​ហូត​កុំព្យូទ័រ​មួយ​ចំនួន​ និងនៅសណ្ឋាគារ ម៉ារីប៊ិចស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានជន​បរទេស​១១​នាក់ស្នាក់នៅក្នុងនោះក្រុមការងារឃាត់ខ្លួនជនជាតិវៀតណាម ១ នាក់ ករណី​ពុំ​មាន​លិខិត​ឆ្លងដែន។គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានអនុវត្ត​ការ​ត្រួត​ពិនិត្យ​ទីតាំង​ស្នាក់​នៅ​សរុបចំនួន ៧៧៤ ទីតាំង ក្នុងនោះបានបង្ក្រាបទីតាំងពាក់ព័ន្ធនឹង Online Scams បាន​ចំនួន ២៨ ទីតាំង និងរកឃើញទីតាំងដែលមានជនបរទេសស្នាក់នៅមិនស្របច្បាប់ចំនួន ១៦ ទីតាំង។ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប. ) បានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក ព្រមទាំងផ្តល់កិច្ចសហការជាមួយអាជ្ញាធរដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ ដោយឡែកចំពោះម្ចាស់ផ្ទះ ឬអគារ ត្រូវមានស្មារតីម្ចាស់ការខ្ពស់ មិនត្រូវជឿតាមការអូសទាញ ឬយល់ព្រមជួលអគារ និងផ្ទះសម្បែង ទៅឱ្យក្រុមឧក្រិដ្ឋជនសម្រាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឡើយ‎ ‎ ដើម្បីចូលរួមកម្ចាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា។គួររម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៥ជំពូក និង២៤មាត្រា ។ ជាមួយច្បាប់ នេះ បទ ល្មើស ព្រហ្មទណ្ឌថ្មី ចំនួន ៥ ត្រូវ បាន បង្កើត ឡើង ដើម្បី ធានាដល់ប្រសិទ្ធភាព ក្នុងការ អនុវត្ត គឺរួមមាន៖ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕

នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា

2026/04/10 05:06:01 pm        200
នគរបាលការិយាល័យ​ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២៦ បានធ្វើការបង្ហាញមុខជនសង្ស័យ ៣៥នាក់ជាសាធរណៈ ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា ក្រោយ​បង្ក្រាបរយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២៦។នគរបាលរាជធានីភ្នំពេញ ប្រាប់បញ្ជាក់ឲ្យដឹងថា ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តម​សេនីយ៍ត្រី ប៊ុនសត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និង លោក​វរ​សេនីយ៍​ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល ៥ ខណ្ឌ រយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃ​ទី​១០​ ខែមេសា ឆ្នាំ២០២៦ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័ យ ៣៥នាក់ (ស្រី ០២នាក់ ពាក់​ព័ន្ធ​ ១០ករណីផ្សេងគ្នា ក្នុងនោះអ្នកមានសារធាតុញៀន ០៩នាក់ ។លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ប្រាប់​ឲ្យ​ដឹង​ថា ទាំង១០ករណីដែលត្រូវសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការ​ជាមួយ​អធិការដ្ឋាន ៥ ខណ្ឌបង្ក្រាប រួមមាន ឃាតកម្ម ១ករណី ឃាត់ ២នាក់(ស្រី) ប្រើកាំ​បិត​ចាក់​សម្លាប់​យាយ ​អាយុ ៦៤ឆ្នាំ , ប៉ុនប៉ងឃាតកម្ម ២ករណី ឃាត់ ២នាក់ , លួច ៥ករណី ឃាត់៧នាក់ , ហឹង្សាដោយចេតនា ២ករណីឃាត់ ២៤នាក់ ក្រុមក្មេងទំនើងមានក្រុមធីម តូបចែ (T J) ក្រុមធីម កាបស្លុយ (K S) ។ ចំណែកទាំង ៥ ខណ្ឌ គឺ ខណ្ឌច្បារអំពៅ , ខណ្ឌមានជ័យ , ខណ្ឌដង្កោ , ខណ្ឌចំការមន , និង ខណ្ឌពោធិសែនជ័យ ។ជនសង្ស័យទាំងអស់រួមទាំងវត្ថុតាងពាក់ព័ន្ធ សមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កំពុងបន្តនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមច្បាប់ ។ជាមួយគ្នានេះលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល​រាជធានីភ្នំពេញ ស្នើប្រជាពលរដ្ឋ បើដឹងថាទីណា កន្លែងណា មានកើតបទល្មើសគ្រប់ប្រភេទ ជាពិសេស បញ្ហាក្រុមក្មេងទំនើង សូមរាយការណ៍តាមរយះទូរស័ព្ទលេខ 012 999999 ជាបន្ទាន់ ដើម្បីសមត្ថកិច្ចមានវិធានការទាន់ពេលវេលា៕ តារាវុទ្ធី 

ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

2026/04/10 09:52:35 am        198
នៅយប់ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បាន​ណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​ព្រះរាជា​ណា​ចក្រកម្ពុជា បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣៣៩នាក់ ស្រី១៣នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើ​ការ​ងារ​ខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាស​យានដ្ឋានអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺ​ជា​ការ​អនុវត្ត​តាម​វិធាន​ការ​ច្បាប់យ៉ា​ង​ម៉ឺង​ម៉ាត់​របស់​សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​ការ​ទទួល​ដឹក​នាំ​តម្រង់​ទិស​យ៉ាង​មុត​មាំ​បំផុត​របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប​នាយក​រដ្ឋ​មន្ត្រី​រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុប​បំបាត់​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បី​ធានា​ការ​ពារ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិ​សេស​ចំពោះ​មេ​ខ្លោង​ដែលនៅពីក្រោយ ក៏ដូច​ជា​កា​រ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះដែ​​ល​ត្រូវ​មេ​ខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ណា​មួយ​ហើយ​ត្រូវ​បាន​មាន​សេរីភាព ​និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់

2026/04/09 12:02:49 pm        229
កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងចំនួន៩កន្លែង ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធ​ការ​លប​លួច​ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបាន​ឃាត់​ខ្លួន​ជន​បរទេស​បរទេស​ចំនួន ៣១២នាក់ និងដកហូតវត្ថុតាង​ដែល​បម្រើ​ឲ្យ​សកម្មភាព​ល្មើ​ស​ច្បាប់​ជា​ច្រើន​ផង​ដែរ។ក្រុមប្រតិបត្តិការចម្រុះដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯកហែម សុវត្ថិ អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ ទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងមានការដឹក​នាំ​សម្រប​សម្រួលនីតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញា និងឯកឧត្តម ដូរ៉ា អង្គប្រទាន ព្រះ​រា​ជអា​ជ្ញា​រង​នៃ​អ​យ្យការអមសាលាដំបូងខេត្តស្វាយរៀង និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាល​ពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ២០២៦ បានបង្ក្រាបទីតាំងចំនួន៩កន្លែង ពាក់ព័ន្ធការ​លប​លួច​ធ្វើ​អាជីវកម្ម​អន​ឡាញខុសច្បាប់ (Online Scams) ក្នុងនោះ មាន២ទីតាំង ជាកាស៊ីណូ និង៧ទី​តាំង​ជា​ប្រភេទផ្ទះល្វែង។ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងជំនាញរកឃើញជនបរទេសសរុបចំនួន ៣១២នាក់ ស្រី៦១នាក់ មាន​ចំនួន៥សញ្ជាតិ។ វត្ថុចាប់យក រួមមាន៖ កំព្យូទ័រលើតុ ALL IN ONE ចំនួន១៥០គ្រឿង, កុំព្យូទ័រ​យួរដៃ ចំនួន១គ្រឿង, MONITOR ចំនួន១គ្រឿង; ទូរស័ព្ទដៃចម្រុះម៉ាក ចំនួន៥០៥គ្រឿង, រថយន្ត ចំនួន៤គ្រឿង។យោងតាមលទ្ធផល នៃការត្រួតពិនិត្យកំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃរបស់ជនសង្ស័យ រក​ឃើញ​មាន​សកម្មភាពពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​បន្តនីតិវិធី ដោយមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ចំណែកជន​បរទេស​ដទៃ​ទៀត​លួច​ស្នាក់​នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ត្រូវបានបញ្ជូន​ទៅអគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ដើម្បីបណ្តេញចេញពីប្រទេសកម្ពុជា៕ អត្ថបទ៖ វង្ស សុភាព 

កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់

2026/04/07 09:02:02 am        254
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីវេលាម៉ោង២១ និង​៣០​នាទី​យប់​ថ្ងៃ​ទី០៦ ខែមេសា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិ​ការ​ចុះ​បង្ក្រាប​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ​( Online Scams ) នៅចំណុចបុរីហ្គោឌែនឃី ផ្ទះលេខA01 A02 និង C09 ភូមិត្រ​ពាំង​ស្វាយ ​សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ជនបរទេស២៧នាក់ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តមឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា​ស្នង​ការ​នគរបាល​រាជ​ធានីភ្នំពេញ ដឹកនាំអនុវត្តការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងលោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរងនគរបាលរាជធានីភ្នំពេញ សហការ​ជាមួយ​គណៈ​បញ្ជាការឯកភាពខណ្ឌសែនសុខ និងក្រោមការ​សម្រប​សម្រួល​នីតិច្បាប់​ដោយ​លោក​សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ ជាលទ្ធផល នៃប្រតិបត្តិការបង្ក្រាបកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនបរទេសសរុប ២៧នាក់ (ស្រី​០១នាក់) ក្នុងនោះមាន៖ ចិនតៃវ៉ាន់ ២៣ (ស្រី០១នាក់) , ចិន០៣នាក់ និងម៉ាឡេស៊ី ០១នាក់។កម្លាំងជំនាញក៏បានធ្វើការដកហូតសម្ភារ និងវត្ថុតាងពាក់ព័ន្ធរួមមាន ៖ CPU ០៣គ្រឿង , ទូរ​ស័ព្ទ​ដៃ ​២២៧គ្រឿង , Monitor ១៩គ្រឿង , Laptop ២២គ្រឿង ។ ផ្នែកតាមកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីនគរបាលជំនាញ បញ្ជាក់ថា ៖ ក្រុម​ជន​សង្ស័យ​ទាំង​០៨​នាក់ បានប្រើប្រាស់កម្ពុជាជាជម្រកសម្រាប់ប្រព្រឹត្តិបទល្មើសឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ក្រោមរូបភាពឆបោកទិញទំនិញអនឡាញក្លែងក្លាយ (Online Purchases Scams) និងអូសទាញអោយវិនិយោគ (Investment Scams) ។ បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង២៧នាក់ ត្រូវបាន​បញ្ចូន​ខ្លួន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់

2026/04/06 05:34:47 pm        190
រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា ( Online Scams ) នៅចំណុចបន្ទប់លេខ 1316 អាគារ Condo JD polman ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ខណ្ឌសែនសុខ ឃាត់ជនសង្ស័យជាជនបរទេស០៨នាក់ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ដោយកម្លាំងនគរបាលជំនាញផែនការងារសន្តិសុខ ដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែន សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងក្រោមការសម្របសម្រួលនីតិច្បាប់ដោយលោកជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ ជាលទ្ធផល នៃប្រតិបត្តិការបង្ក្រាបកម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេសសរុប ០៨នាក់ ក្នុងនោះមានជនជាតិជប៉ុនចំនួន០៥នាក់ , តៃវ៉ាន់ម្នាក់ , និងចិន០២នាក់ ។ កម្លាំងជំនាញក៏បានធ្វើការដកហូតសម្ភារ និងវត្ថុតាងពាក់ព័ន្ធរួមមាន ៖ ទូរស័ព្ទបម្រើការងារ ចំនួន ១៤គ្រឿង , CPU ចំនួន០១ , monitor ចំនួន ០១ , iPad ចំនួន០៣គ្រឿង , អាវនគរបាលជប៉ុនចំនួន០៥ និងមួកនគរបាលជប៉ុន ០២ រួមជាមួយឯកសារនគរបាលក្លែងក្លាយមួយចំនួនទៀតផងដែរ ។ ផ្នែកតាមកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីនគរបាលជំនាញ បញ្ជាក់ថា ៖ ក្រុមជនសង្ស័យទាំង០៨នាក់ បានប្រើប្រាស់កម្ពុជាជាជម្រកសម្រាប់ប្រព្រឹត្តិបទល្មើសឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ក្រោមរូបភាពក្លែងជាសមត្ថកិច្ចជប៉ុន និងប្រើប្រាស់ឯកសារក្លែងក្លាយមានបណ្តឹង ,កិច្ចសន្យា និងដីការចាប់ខ្លួន ដែលមានគោលដៅប្រព្រឹត្តិបទល្មើសទៅប្រទេសជប៉ុន ។ បច្ចុប្បន្ន ក្រុមជនសង្ស័យ ត្រូវបានបញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ

2026/04/06 01:36:07 pm        214
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនបរទេសចំនួន ៤៨០នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ចេញ​ពី​ព្រះ​រា​ជាណាចក្រកម្ពុជា។ ការបណ្តេញចេញនេះ គឺចាប់ពីថ្ងៃទី២-៣-៤ ខែមេសា ឆ្នាំ២០២៦។នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការ​ជាមួយ​ស្ថាន​ទូតចិន​ប្រចាំ​នៅ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣២៧​នាក់​ (ស្រី១៥នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និង​ករណី​លួច​ស្នាក់​នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារអាកាសអន្តរជាតិតេជោ ។ចំណែកនៅយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិ​វិធី សហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្ត​ធ្វើ​ការ​បណ្តេញ​ជន​ជាតិ​ចិនសរុបចំនួន ១៥៣នាក់ (ស្រី០១នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​តាម​រយៈ​យន្ត​ហោះ​ពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ។អគ្គ​នាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសចេញពីកម្ពុជា គឺ​ជា​ការ​អនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​កិច្ច​ខិត​ខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានា​ការ​ពារ​សុវត្ថិភាព​ជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មាន​ការ​លើក​លែង​នោះ​ឡើយ​ចំពោះ​មេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយ​សង្គ្រោះ​ជនរងគ្រោះ​ដែ​ល​ត្រូវ​មេ​ខ្លោង​បោក​បញ្ឆោត​ឱ្យ​មកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និង​អាច​វិល​ត្រឡប់​ទៅប្រទេសរបស់ខ្លួនវិញ៕ អត្ថបទ៖ វង្ស សុភាព 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូឡូញ៖ ណាតូត្រូវតែចំណាយ ៥ភាគរយនៃ GDPរបស់ខ្លួនលើវិស័យការពារជាតិនៅឆ្នាំ ២០៣០
05/06/2026 07:05 PM
យោធាអ៊ីស្រាអែលចេញការព្រមានជម្លៀស សម្រាប់ភូមិជាង ១០ នៅភាគខាងត្បូងលីបង់
05/06/2026 07:05 PM
ក្រុមហ៊ុនដឹកជញ្ជូនកូរ៉េខាងត្បូង HMM និយាយថា នាវារងការឆាប់ឆេះនៅច្រកសមុទ្រ Hormuz នឹងត្រូវសណ្តោងទៅកាន់ទីក្រុង Dubai
05/06/2026 07:05 PM
EU ត្រូវបានជំរុញឲ្យ «ចាត់វិធានការឥឡូវនេះ» ជុំវិញគម្រោងតាំងទីលំនៅ នៅតំបន់ West Bank
05/06/2026 07:05 PM
ឥណ្ឌាមានបំណងសម្រេចគោលដៅពាណិជ្ជកម្ម ២៥ពាន់លានដុល្លារជាមួយវៀតណាមនៅឆ្នាំ ២០៣០
05/06/2026 06:05 PM
នាវាដឹកទំនិញទៅកាន់ប្រទេសអ៊ុយក្រែន បានលិចនៅជិតកោះ Andros របស់ប្រទេសក្រិក
05/06/2026 06:05 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យរាប់រយនាក់ ព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍ប្រទេសប៉ូឡូញ
05/06/2026 06:05 PM
កិច្ចពិភាក្សាពាណិជ្ជកម្ម G7 ផ្តោតលើរ៉ែសំខាន់ៗ ខណៈជម្លោះពន្ធរវាងអាមេរិក និង EU ប៉ះពាល់ឯកភាព
05/06/2026 06:05 PM
សេចក្ដីរាយការណ៍៖ អាមេរិករំពឹងថា អ៊ីរ៉ង់នឹងឆ្លើយតបចំណុចសំខាន់ៗ ក្នុងរយៈពេល ៤៨ម៉ោង
05/06/2026 06:05 PM
ជប៉ុនបាញ់មីស៊ីល នៅក្នុងសមយុទ្ធយោធារួមគ្នាជាមួយអាមេរិក និងសម្ព័ន្ធមិត្តនៅភាគខាងជើងហ្វីលីពីន
05/06/2026 06:05 PM