មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
BREAKING NEWS | តំណាងអយ្យការសម្រេចចោទប្រកាន់កូនស្នងការរងខេត្តបន្ទាយមានជ័យបើកបរបុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ចំនួន ២បទល្មើស
ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ
ក្នុងខែមីនាកន្លងទៅនេះ មានអ្នកស្លាប់ ១០៧នាក់ និងរបួសជាង ២០០នាក់ដោយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខ និង សង្គម

ជនសង្ស័យជនជាតិហូឡង់ក្នុងករណីបាត់ខ្លួនរបស់យុវតីរដ្ឋអាឡាម៉ាម្នាក់ បានបញ្ចូនទៅដល់សហរដ្ឋអាមេរិក

2023/06/09 02:08:14 pm        117
អាមេរិក៖ ឃាតកដែលជាប់ទោសសង្ស័យជាយូរមកហើយក្នុងការបាត់ខ្លួនរបស់យុវតីរដ្ឋអាឡាបាម៉ាឈ្មោះ Natalee Holloway ឆ្នាំ ២០០៥ បានបញ្ចូនទៅដល់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ (៨ មិថុនា) ជាទីដែលរូបគេប្រឈមនឹងការចោទប្រកាន់ពីបទជំរិតទារប្រាក់ និងការក្លែងបន្លំ។នគរបាលប៉េរូ បានបញ្ចូនជនសង្ស័យឈ្មោះ Van der Sloot ដែលជាជនជាតិហូឡង់ពីតំបន់អារូបា កោះសមទ្រ Caribbean (ការ៉ាអ៊ីព) ទៅឱ្យទីភ្នាក់ងារ FBI នៅព្រឹកថ្ងៃដដែលនៅឯមូលដ្ឋានទ័ពអាកាសប៉េរូ ដើម្បីបញ្ចូនទៅសហរដ្ឋអាមេរិក។យុវតី Holloway វ័យ ១៨ ឆ្នាំរស់នៅជាយក្រុង Birmingham បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងក្នុងអំឡុងពេលដំណើរកម្សាន្តបញ្ចប់ការសិក្សានៅវិទ្យាល័យទៅកាន់តំបន់ Aruba កាលឆ្នាំ ២០០៥។ សិស្សសាលាវ័យក្មេងរូបនេះ ត្រូវបានគេឃើញចុងក្រោយនៅតំបន់ Aruba ជាមួយជនសង្ស័យឈ្មោះ Van der Sloot និងបុរសម្នាក់ទៀត។យោងតាមក្រុមអាជ្ញាធរសហរដ្ឋអាមេរិក បានឲ្យដឹងថា លោក Van der Sloot ត្រូវបានចោទប្រកាន់ពីបទជំរិតទារប្រាក់ និងការក្លែងបន្លំសម្រាប់ការផ្តល់ព័ត៌មានមិនពិតដល់គ្រួសាររបស់នាង Holloway អំពីកន្លែងលាក់ខ្លួនរបស់ក្មេងជំទង់រូបនេះ ៕

តំបន់ Philadelphia របស់អាមេរិកកំពុងរងគ្រោះដោយសារគុណភាពខ្យល់មិនល្អពីចំហេះព្រៃនៅកាណាដា

2023/06/09 02:05:06 pm        171
អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ (៨ មិថុនា) ក្រុមអាជ្ញាធរនៅទីក្រុង Philadelphia សហរដ្ឋអាមេរិកបានព្រមានអ្នកស្រុកអំពីហានិភ័យសុខភាពពីខ្យល់ដែលបំពុលដោយផ្សែងពីចំហេះព្រៃនៅដើមរដូវក្តៅដែលមិនធ្លាប់មានពីមុនមកនៅភាគខាងកើតប្រទេសកាណាដា។ទីក្រុងនៃក្តីស្រឡាញ់ជាភាតរភាពមួយនេះ ត្រូវបានគ្របដណ្ដប់ដោយផ្សែងដ៏អួរអាប់ដែលធ្វើឱ្យអ្នកស្រុកជាច្រើនសម្តែងការព្រួយបារម្ភអំពីគុណភាពខ្យល់មិនល្អ។ ក្រុមមន្ត្រីព្រមានថា លក្ខខណ្ឌគុណភាពខ្យល់មិនល្អអាចបន្តរយៈពេលជាច្រើនថ្ងៃទៀត។វាជាលទ្ធផលនៃការចាប់ផ្តើមដ៏តឹងតែងមួយចំពោះរដូវកាលចំហេះព្រៃរបស់ប្រទេសកាណាដា ដែលក្រុមមន្ត្រីបាននិយាយថា ចំហេះនោះមានស្ថានភាពអាក្រក់បំផុតមិនធ្លាប់មានប្រចាំឆ្នាំ ដោយសារអាកាសធាតុក្តៅ និងស្ងួតត្រូវបានព្យាករណ៍ថានឹងអូសបន្លាយជាច្រើនខែ៕

ភ្នំភ្លើងឥណ្ឌូណេស៊ីផ្ទុះឡើង ព្រួសផ្សែងផេះកម្ពស់៣គីឡូម៉ែត្រទៅលើមេឃ

2023/06/09 02:01:19 pm        123
ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារភ្នំភ្លើង PVMBG របស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ភ្នំភ្លើង Anak Krakatau របស់ប្រទេសនេះ បានផ្ទុះឡើងពីរដងនៅព្រឹកថ្ងៃសុក្រ (៩ មិថុនា)នេះ ដោយបានព្រួសផ្សែងផេះភ្នំភ្លើងកម្ពស់ដល់ទៅ ៣ គីឡូម៉ែត្រ (១,៨៦ ម៉ាយ) ទៅលើអាកាស។សំណុំផ្សែងផេះដ៏ក្រាស់ និងខ្មៅងងឹតត្រូវបានគេមើលឃើញថាកំពុងបាញ់ឡើងលើ និងឆ្ពោះទៅទិសនិរតី ដូចដែលបានបង្ហាញនៅក្នុងវីដេអូកាមេរ៉ា CCTV ដែលថតបានពីប៉ុស្តិ៍ឃ្លាំមើលដែលនៅជិតបំផុត។ក្រុមអាជ្ញាធរបាននិយាយថា លំនៅឋានប្រជាជនដែលនៅជិតនោះបំផុតគឺស្ថិតនៅចម្ងាយ ១៦,៥ គីឡូម៉ែត្រពីភ្នំភ្លើងដែលមានកម្ពស់១៥៧ ម៉ែត្រនេះ ហើយពុំមានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ និងការជម្លៀសមុស្សទេ បន្ទាប់ពីការផ្ទុះនេះ។ទីភ្នាក់ងារភ្នំភ្លើងនេះ បានព្រមានបណ្ដាអ្នកស្រុកមិនឱ្យធ្វើសកម្មភាពណាមួយក្នុងរង្វង់ប្រាំគីឡូម៉ែត្រ (៣,១១ ម៉ាយ) ពីតំបន់ជុំវិញនោះឡើយ៕

បារាំងច្រានចោលសិទ្ធិជ្រកកោនសម្រាប់ខ្មាន់កាំបិតដែលបានវាយប្រហារនៅទីក្រុង Annecy

2023/06/09 12:39:21 pm        148
បារាំង៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា កាលពីពេលកន្លងទៅ ប្រទេសរបស់លោក បានច្រានចោលការដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់បុរសម្នាក់ដែលនៅពីក្រោយការវាយប្រហារដោយកាំបិតកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងទីក្រុង Annecy ។  ក្មេងតូចៗចំនួន ៤នាក់ និងនិវត្តន៍ជនចំនួន ២នាក់ រងការវាយប្រហារដោយកាំបិតនៅទីក្រុងភ្នំដ៏ស្ងប់ស្ងាត់របស់បារាំងមួយនេះ ហើយរដ្ឋាភិបាល និយាយថា ជនវាយប្រហារជាប់សង្ស័យ គឺជាជនភៀសខ្លួនស៊ីរី ។  ក្មេងតូចៗចំនួន ៤នាក់ទាំងនេះ មានអាយុចន្លោះពី ២២ខែ និង ៣ឆ្នាំ ។  លោក Darmanin និយាយប្រាប់សារព័ត៌មាន TF1ថា ជនភៀសខ្លួនស៊ីរីម្នាក់នេះ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការវាយប្រហារ ។ គាត់ត្រូវបានគេច្រានចោលសិទ្ធិជ្រកកោនកាលពីរយៈពេល ១០ឆ្នាំមុន ហើយនិងបានដាក់ពាក្យសុំសិទ្ធិជ្រកកោនផងដែរ នៅប្រទេសស្វីស និងអ៊ីតាលី ។  ដោយឡែក ពាក់ព័ន្ធនឹងមូលហេតុដែលនាំឲ្យមានការវាយប្រហារនេះ គេនៅពុំទាន់ដឹងច្បាស់នោះទេ ប៉ុន្តែវាអាចផ្តើមចេញពីបញ្ហាសាសនា ខណៈដែលការស៊ើបអង្កេតកំពុងបន្ត ៕

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Tianjin (ធានជីន) ប្រទេសចិន បន្ទាប់ពីមានស្នាមប្រេះលេចឡើងនៅជិតអគារខ្ពស់ៗ

2023/06/09 12:04:57 pm        202
ចិន៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងរដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីអគារផ្ទះល្វែងខ្ពស់ៗជាច្រើនកន្លែងនៅក្នុងទីក្រុង Tianjin ភាគខាងជើងប្រទេសចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីមានការបាក់ដីកើតមានស្នាមប្រេះធំៗនៅតាមដងផ្លូវនៅក្បែរនោះ។រដ្ឋាភិបាលទីក្រុង Tianjin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា នៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ស្នាមប្រេះធំៗបានលេចចេញនៅតាមដងផ្លូវក្បែរបរិវេណអគារលំនៅឋានមួយកន្លែងក្នុងស្រុក Jinnan ទីក្រុង Jinnan ហើយក្រុមអ្នកជំនាញភូគព្ភសាស្ត្របាននិយាយថា ទំនងជាបណ្តាលមកពីមានប្រហោងក្រោមដីនៅខាងក្រោមជម្រៅ ១.៣០០ ម៉ែត្រ។យោងតាមសារព័ត៌មាន Global Times ដែលគាំទ្រដោយរដ្ឋ បានដកស្រង់សម្តីរបស់រដ្ឋាភិបាលស្រុក បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៣ ខែមិថុនា ពលរដ្ឋសរុបចំនួន ៣.៨៩៩នាក់មកពីយ៉ាងហោចណាស់អគារខ្ពស់ ២៥ ជាន់ចំនួនបីអគារត្រូវបានជម្លៀសទៅកាន់សណ្ឋាគារនៅក្បែរនោះ។ រដ្ឋាភិបាលទីក្រុង Tianjin បានចាត់ទុកឧបទ្ទវហេតុនេះថាជា «គ្រោះមហន្តរាយភូមិសាស្ត្រភ្លាមៗ» បន្ទាប់ពីព័ត៌មានបឋមពីអ្នកជំនាញភូគព្ភសាស្ត្រ និងក្រសួងរដ្ឋាភិបាលមួយចំនួន បន្ទាប់ពីពួកគេបានធ្វើការស្ទង់មតិ គូសផែនទី និងត្រួតពិនិត្យនៅទីតាំងនោះ។យោងតាមអ្នកជំនាញម្នាក់ដែលត្រូវបានសាកសួរអំពីឧប្បត្តិហេតុនៅទីស្នាក់ការកណ្តាលរដ្ឋាភិបាលទីក្រុង Tianjin បាននិយាយថា «ស្ថានភាពនេះគឺកម្រកើតមានណាស់»។ រដ្ឋាភិបាលទីក្រុង Tianjin និយាយថា វាពុំអាចត្រូវបានបដិសេធនោះទេថា ការខួងអណ្តូងកម្តៅក្នុងផែនដីបានបណ្តាលឱ្យបាត់បង់ដី និងការបាក់ដីនៅក្នុងតំបន់នោះ។ អ្នកជំនាញបាននិយាយថា អគារខ្ពស់ៗដែលបែរទៅរកផ្លូវ ត្រូវបានរងផលប៉ះពាល់ក្នុងកម្រិតខុសៗគ្នា៕

នគរបាលថ្កោលទោសការសម្លាប់ទាក់ទងទៅនឹងឧក្រិដ្ឋកម្មលើមនុស្ស៥នាក់ នៅជាយក្រុងអ៊ីស្រាអែល-អារ៉ាប់

2023/06/09 11:59:31 am        115
អារ៉ាប់៖ នគរបាលកំពុងធ្វើការស៊ើបអង្កេតករណីសម្លាប់បុរស៥នាក់ ក្នុងការបាញ់ប្រហារមួយទាក់ទងនិងឧក្រិដ្ឋកម្មបណ្តាលឲ្យមានមនុស្សស្លាប់ច្រើននៅអ៊ីស្រាអែល ក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយបានថ្កោលទោសករណីនេះ ជាសកម្មភាពដ៏ឃោរឃៅ។នគរបាលនិយាយថា ឃាតកម្មបានកើតឡើងនៅជាយក្រុងនៃទីក្រុង Nazareth ភាគខាងជើង។ នគរបាលអ៊ីស្រាអែល និយាយថា ពួកគេបានបញ្ជូនកងកម្លាំងដ៏ច្រើនទៅកាន់តំបន់នោះ ហើយកំពុងស្វែងរកជនសង្ស័យ ដោយបានបញ្ជាក់ថា ឧបទ្ទវហេតុនេះជាបទឧក្រិដ្ឋ។ ឧបទ្ទវហេតុអំពើហិង្សានៃឧក្រិដ្ឋកម្មបណ្តាលឲ្យមានមនុស្សស្លាប់ និងជាពិសេសអំពើហិង្សាដោយអាវុធ នៅក្នុងសហគមន៍អារ៉ាប់ នៅទូទាំងប្រទេសអ៊ីស្រាអែលដែលមានច្រើនជាងកម្រិតមធ្យមនៃកម្រិតទូទាំងប្រទេស។ អ្នកនាំពាក្យនគរបាល លោក Waseem Bader បាននិយាយថា នេះគឺជាឧក្រិដ្ឋកម្មដ៏ឃោរឃៅ ហើយយើងកំពុងធ្វើការអស់ពីសមត្ថភាព ដែលស្ថិតក្នុងដែនអំណាចរបស់យើង ដើម្បីនាំយកឧក្រិដ្ឋជនមកកាត់ទោស។យោងតាមអង្គភាពសេវាសង្គ្រោះបន្ទាន់អ៊ីស្រាអែល បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់ប្រហារដាច់ដោយឡែកមួយ នៅជាយក្រុង Nazareth ដែលបានធ្វើឲ្យរងរបួសធ្ងន់ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ និងបុរសអាយុ៣០ឆ្នាំម្នាក់។យោងតាមអង្គការ Abraham Initiatives ជាអង្គការតាមដានការកើនឡើងអំពើហិង្សាក្នុងសហគមន៍អារ៉ាប់ បានឲ្យដឹងថា ពលរដ្ឋអារ៉ាប់៩៧នាក់ ត្រូវបានសម្លាប់ដោយសារតែអំពើហិង្សាឧក្រិដ្ឋកម្ម ក្នុងឆ្នាំ២០២៣នេះ។ ក្នុងចំណោម៩៧នាក់នេះ ៨៦នាក់ត្រូវបានបាញ់សម្លាប់ ហើយ៤២នាក់ មានអាយុក្រោម៣០ឆ្នាំ។

អង្គការសុខភាពពិភពលោក ប្រញាប់ប្រញាល់ផ្គត់ផ្គង់ដល់អ៊ុយក្រែន ត្រៀមដោះស្រាយជំងឺក្នុងតំបន់លិចទឹក

2023/06/09 11:55:46 am        129
អ៊ុយក្រែន៖ ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការសុខភាពពិភពលោក បានប្រញ៉ាប់ប្រញ៉ាល់ផ្គត់ផ្គង់បន្ទាន់ដល់តំបន់នានារបស់អ៊ុយក្រែនដែលទទួលរងដោយទឹកជំនន់ និងកំពុងត្រៀមឆ្លើយតបដើម្បីរៀបចំសម្រាប់ហានីភ័យសុខភាព រួមទាំងការរងរបួស ការលង់ទឹក និងជំងឺកើតឡើងដោយសារទឹក ដូចជាជំងឺអាសន្នរោគជាដើម។ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានដាក់កំហុសគ្នាទៅវិញទៅមក សម្រាប់ការទម្លាយទំនប់ទឹកវារីអគ្គិសនី Kakhovka សម័យសូវៀត ដែលបានបញ្ជូនទឹកហូរចូលនៅទូទាំងតំបន់សង្គ្រាម នៅប្រទេសអ៊ុយក្រែនភាគខាងត្បូង កាលពីព្រឹកថ្ងៃអង្គារ ដោយបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ផលប៉ះពាល់នៃប្រព័ន្ធអនាម័យផ្គត់ផ្គង់ទឹករបស់តំបន់និងសេវាសុខភាពសាធារណៈពុំអាចមើលស្រាលបាននោះទេ។  អង្គការសុខភាពពិភពលោក បានប្រញាប់ប្រញាល់ក្នុងការគាំទ្រដល់អាជ្ញាធរ និងបុគ្គលិកថែទាំសុខភាពក្នុងវិធានការបង្ការប្រឆាំងជំងឺកើតឡើងដោយសារទឹក និងធ្វើឲ្យប្រសើរឡើងការពិនិត្យថែទាំជំងឺ។នៅពេលត្រូវបានសួរយ៉ាងច្បាស់លាស់អំពីជំងឺអាសន្នរោគ មន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោក លោកស្រី Teresa Zakaria បាននិយាយថា ហានីភ័យនៃការផ្ទុះឡើងជំងឺនេះមានវត្តមានដោយសារ បាក់តេរីកើតមានក្នុបរិស្ថាន។ លោកស្រីនិយាយថា អង្គការសុខភាពពិភពលោក កំពុងធ្វើការជាមួយក្រសួងសុខាភិបាលអ៊ុយក្រែនដើម្បីដាក់យន្តការនៅនឹងកន្លែងដើម្បីធានាបានថា វ៉ាក់សាំងអាចត្រូវបាននាំចូលប្រសិនបើត្រូវការ៕

គំរូបាតុភូត អែលនីញ៉ូ ពេលនេះ អាចបង្កឲ្យមានបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរនៅឆ្នាំនេះ ឬ ឆ្នាំក្រោយ

2023/06/09 11:50:36 am        161
អូស្ត្រាលី៖ បាតុភូត អែលនីញ៉ូ(El Nino) បានវិលត្រឡប់មកវិញជាផ្លូវការ និងទំនងជាបង្កឲ្យមានអាកាសធាតុធ្ងន់ធ្ងរនៅចុងឆ្នាំនេះ បណ្ដាលមកពីព្យុះស៊ីក្លូនត្រូពិក ប៉ះពាល់ដល់តំបន់កោះសមុទ្រប៉ាស៊ីហ្វិកដែលងាយរងគ្រោះ ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅអាមេរិកខាងត្បូង រហូតដល់បង្កឲ្យមានគ្រោះរាំងស្ងួតនៅក្នុងប្រទសអូស្ត្រាលី ។យោងតាមសេចក្ដីណែនាំចេញកាលពីថ្ងៃព្រហស្បតិ៍ ដោយមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុនិងមហាសមុទ្រ របស់រដ្ឋបាលអាកាសធាតុ បន្ទាប់ពីគំរូបាតុភូតឡានីញ៉ា (La Nina) ដែលជារឿយៗរុញទម្លាក់សីតុណ្ហភាពសកលបន្តិច ពោលគឺបាតុភូតអែលនីញ៉ូ (El Nino) ក្តៅជាងមុន បានវិលត្រឡប់មកវិញ។បាតុភូតអែលនីញ៉ូ ត្រូវបានកើតចេញពីទឹកក្ដៅខុសពីធម្មតា នៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងកើត L8N37J2T2 ជិតឆ្នេរសមុទ្រអាមេរិកខាងត្បូង ហើយជារឿយៗអមដោយការបន្ថយល្បឿន ឬបង្កឲ្យមានខ្យល់បោកបក់ខ្លាំងនៅភាគខាងកើត។កាលពីខែឧសភា ស្ថានភាពបាតុភូតអែលនីញ៉ូបានកើតឡើង ខណៈសីតុណ្ហភាពផ្នែកខាងលើនៃកម្រិតទឹកសមុទ្រហក់ឡើងខ្ពស់ជាងកម្រិតមធ្យមនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។  បាតុភូតអែលនីញ៉ូចុងក្រោយ បានកើតមានកាលពីឆ្នាំ២០១៦ ដែលពិភពលោកបានមើលឃើញ អាកាសធាតុក្ដៅបំផុតមិនធ្លាប់មាន ។ បាតុភូតទាំង២នេះ បានបណ្ដាលឲ្យមានការព្រមានពីបម្រែបម្រួលអាកាសធាតុ នៅឆ្នាំ២០២៣ឬ២០២៤ អាចហក់ឡើងដល់កម្រិតខ្ពស់ថ្មី ៕

អ្នកឡើងភ្នំយ៉ាងហោចណាស់១២នាក់បានស្លាប់នៅលើភ្នំ Everest ក្នុងប្រទេសនេប៉ាល់នៅឆ្នាំនេះ

2023/06/09 10:24:07 am        171
មនុស្សយ៉ាងហោចណាស់១២នាក់បានស្លាប់ និង៥នាក់នៅតែបាត់ខ្លួននៅឡើយក្នុងឆ្នាំ២០២៣នេះ។ មានកត្តាជាច្រើនដែលបណ្ដាលឲ្យមានការស្លាប់ រួមទាំង ជំងឺកើតមកពីឡើងខ្ពស់ពេក និងផ្លូវឡើងតូចចង្អៀត។ ការសម្រេចចិត្តឡើងលើភ្នំ Everest គឺប្រឈមគ្រោះថ្នាក់ខ្លាំង ។ មនុស្សជាង៣០០នាក់ បានស្លាប់ដោយសារការព្យាយាមឡើងទៅឲ្យដល់កំពូលភ្នំនេះ ចាប់តាំងពីទសវត្សរ៍ដើមឆ្នាំ ១៩០០ ប៉ុន្តែរដូវឡើងភ្នំរដូវស្លឹកឈើលាស់នៅឆ្នាំនេះ គឺគ្រោះថ្នាក់បំផុត។ កាលពីដំណាច់ខែឧសភា នៅពេលរដូវឡើងភ្នំបានបញ្ចប់ក្រៅផ្លូវការ អ្នកឡើងភ្នំចំនួន១២នាក់ បានស្លាប់ និង៥នាក់បាត់ខ្លួន ដែលធ្វើឲ្យឆ្នាំ២០២៣នេះ ក្លាយជាឆ្នាំមួយក្នុងចំណោមឆ្នាំដ៏អាក្រក់បំផុត សម្រាប់ប្រវត្តិសាស្ត្ររបស់ក្រុមអ្នកឡើងភ្នំ Everest ។ ឆ្នាំដ៏អាក្រក់បំផុត គឺឆ្នាំ២០១៤ មានមនុស្ស១៦នាក់បានស្លាប់។ ប្រសិនបើមនុស្ស៥នាក់ដែលកំពុងបាត់ខ្លួននោះ ត្រូវបានរកឃើញថាបានស្លាប់ ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏អាក្រក់បំផុតមិនធ្លាប់មាន។ យោងតាមការស្រាជ្រាវរបស់ស្ថាប័នមួយដែលមានឈ្មោះថា Outside ជំងឺខ្លាចខ្ពស់ អាចជាផ្នែកមួយត្រូវបានដាក់ការស្ដីបន្ទោសសម្រាប់ការស្លាប់ជាច្រើនដែលបានកើតឡើងនៅឆ្នាំនេះ រួមទាំងសមាជិកជនជាតិភាគតិចស៊ើប៉ា (sherpas) ២នាក់ ដែលបានអមដំណើរក្រុមអ្នកឡើងភ្នំសម្រាប់ដំណើររបស់ពួកគេ។ លោក Shaunna Burke អ្នកឡើងភ្នំដែលបានឡើងលើភ្នំ Everest ក្នុងឆ្នាំ ២០០៥ ធ្លាប់បានប្រាប់សារព័ត៌មាន Insider កាលពីកន្លងទៅថា ដោយស្ថិតនៅចន្លោះប្រទេសនេប៉ាល់ និងតំបន់ទីបេតិ៍ ភ្នំ Everest គឺជាកំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោក ដែលមានកម្ពស់ដល់ទៅ ២៩.០២៩ ហ្វីតខ្ពស់ជាងនីវ៉ូទឹកសមុទ្រ។ គ្មានអុកស៊ីសែនគ្រប់គ្រាន់ដែលត្រូវបានគេស្គាល់ថាជា "តំបន់មរណៈ" ។ វាជាទីកន្លែងដែលខ្លួនប្រាណអ្នកឡើងភ្នំ ត្រូវខ្សោះ និងស្លាប់យ៉ាងពិតប្រាកដ ៕

ម៉ាស់ Covid ត្រលប់មកវិញ ខណៈចំហេះព្រៃនៅកាណាដា បង្កឲ្យមានផ្សែងពាសពេញផ្ទៃមេឃ

2023/06/09 08:50:19 am        121
កាណាដា៖ នៅពេលដែលវាហាក់ដូចជាមានសុវត្ថិភាពក្នុងការមិនពាក់ម៉ាស់ ប្រជាជនកាណាដាមួយចំនួនកំពុងរុំមុខ នៅគ្រប់ទីកន្លែង ដូចអំឡុងការរាតត្បាតវីរុសកូរ៉ូណា ជាការការពារស្ថានភាពមានផ្សែងដ៏គ្រោះថ្នាក់ ខណៈចំហេះព្រៃកំពុងផ្លាញតំបន់ភាគច្រើនរបស់ប្រទេសនេះ។ ប្រទេសកាណាដាកំពុងមើលឃើញការចាប់ផ្តើមរដូវកាលភ្លើងឆេះព្រៃដ៏អាក្រក់បំផុត មិនធ្លាប់មាន នៅក្នុងទីក្រុងកេបិចដែលបានបំផ្លាញនៅខេត្តOntarioភាគខាងត្បូង និងចូលទៅកាន់សហរដ្ឋអាមេរិក ដែលកំពុងបង្អាក់ជើងហោះហើរជាច្រើន និងកំពុងធ្វើឲ្យមនុស្សជាច្រើនស្នាក់នៅខាងក្នុងលំនៅឋាន។ ក្រុមហ៊ុនម៉ាស់មួយចំនួនដែលបានលក់សម្ភារៈការពារអំឡុងជំងឺរាតត្បាត បានប្រែក្លាយទៅជាការធ្វើទីផ្សារនៃចំហេះព្រៃ។ កាលពីថ្ងៃពុធក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស់ United Canada បានបញ្ជូនសារអេឡិចត្រូនិកជា«ការក្រើនរំលឹកសុវត្ថិភាពរដូវកាលភ្លើងឆេះព្រៃ» ដែលរួមមានម៉ាសN95។ ពលរដ្ឋនៅខេត្ត Toronto បានប្រាប់ទូរទស្សន៍រ៉យទ័រថា ខ្ញុំគិតថា ខ្ញុំជឿជាក់លើគោលការណ៍ការណែនាំសុខភាពសាធារណៈ ព្រោះថានោះជាអ្វីដែលអ្នកត្រូវការធ្វើដើម្បីស្នាក់នៅមានសុវត្ថិភាព និងដើម្បីជួយឲ្យមនុស្សម្នាមានសុវត្ថិភាព។ ការសិក្សាលើមនុស្ស ដែលជាប់ពាក់ព័ន្ធទៅនឹងផ្សែងចំហេះព្រៃ មានអត្រាកាន់តែខ្ពស់នៃជំងឺគាំងបេះដូង ដាច់សរសៃឈាមខួក្បាល ស្ទះបេះដូងភ្លាមៗ ដែលធ្វើឲ្យកើនឡើងការចូលបន្ទប់សង្គ្រោះបន្ទាន់សម្រាប់ស្ថានភាពជំងឺផ្លូវដង្ហើម និងធ្វើឲ្យចុះខ្សោយប្រព័ន្ធការពារភាពស៊ាំ។ ចំហេះព្រៃក៏ជាប់ពាក់ព័ន្ធទៅនឹងការធ្វើឲ្យផ្សាភ្នែក និងបញ្ហាស្បែកផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
04/02/2026 08:04 PM
បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
04/02/2026 08:04 PM
នេប៉ាល់រៀបចំសម័យប្រជុំសភាជាលើកដំបូង ក្រោយការបោះឆ្នោត
04/02/2026 08:04 PM
លោក Macron ៖ វាមិនប្រាកដនិយមនោះទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង
04/02/2026 08:04 PM
ក្រុមឧទ្ទាមហ៊ូធីសម្របសម្រួលជាមួយអ៊ីរ៉ង់ ប៉ុន្តែនៅតែរក្សាឯករាជ្យភាព បើទោះបីជាមានសង្រ្គាមក៏ដោយ
04/02/2026 08:04 PM
ប្រទេសចំនួន ៨ ថ្កោលទោសចំពោះទោសប្រហារជីវិតរបស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីន
04/02/2026 08:04 PM
តំបន់ភាគកណ្តាល និងភាគខាងត្បូងអ៊ីតាលី រងការវាយប្រហារដោយព្យុះព្រិល និងអាកាសធាតុអាក្រក់
04/02/2026 08:04 PM
មនុស្សម្នាក់ស្លាប់ ក្រោយព្យុះវាយប្រហារប្រទេសក្រិកបង្កជាទឹកជំនន់ និងបង្អាក់ការធ្វើដំណើរ
04/02/2026 08:04 PM
ស្ថានទូសហរដ្ឋអាមេរិក ព្រមានពីលទ្ធភាពនៃការវាយប្រហារជីវពលសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់
04/02/2026 08:04 PM
ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង បានបំផ្លាញសំពត់តង់ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុង Khan Younis តំបន់ហ្កាហ្សា
04/02/2026 08:04 PM