មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
BREAKING NEWS | តំណាងអយ្យការសម្រេចចោទប្រកាន់កូនស្នងការរងខេត្តបន្ទាយមានជ័យបើកបរបុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ចំនួន ២បទល្មើស
ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ
ក្នុងខែមីនាកន្លងទៅនេះ មានអ្នកស្លាប់ ១០៧នាក់ និងរបួសជាង ២០០នាក់ដោយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខ និង សង្គម

ផ្លូវហាយវេនៅទីក្រុង Philadelphia សហរដ្ឋអាមេរិក បានបាក់ បន្ទាប់ពីមានរថយន្តឆេះ

2023/06/12 12:31:16 pm        156
អាមេរិក៖ មន្ត្រីទីក្រុង Philadelphia របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា មួយផ្នែកធំនៃផ្លូវហាយវេនៃទីក្រុងនេះ បានរលំបាក់ បន្ទាប់ពីមានរថយន្តបានឆេះនៅពីក្រោមផ្លូវនោះ។ គ្មានរបាយការណ៍ពាក់ព័ន្ធនឹងការមានរបួសនោះឡើយ។ផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញពីគំនរបាក់បែកនៃចំណែកផ្លូវដែលរលំបាក់នៃគន្លងផ្លូវដែលសំដៅទៅទិសឧត្តរ I-95 ដែលជារដ្ឋភាគខាងជើងដ៏សំខាន់ នៅឆ្នេរខាងកើត។ រូបភាពវីដេអូបង្ហាញឲ្យឃើញពីរថយន្តសង្គ្រោះបន្ទាន់ និងកម្មករ ជួបជុំគ្នានៅទីកន្លែងនេះ។ចរាចរណ៍ទាំងសងខាងនៃផ្លូវហាយវេទាំងប្រាំបីគន្លង ត្រូវបានផ្អាកដោយសារតែមានការបារម្ភអំពីស្ថិរភាពរចនាសម្ព័ន្ធនៃគន្លងផ្លូវដែលឆ្ពោះទៅទិសខាងត្បូងផ្សេងទៀត។លោក Derek Bowmer ប្រធានកងវរសេនាតូចពន្លត់អគ្គិភ័យ នៅទីក្រុង Philadelphia បានប្រាប់អ្នកយកព័ត៌មានថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រឹងប្រែងពន្លត់ភ្លើងមួយផ្នែកធំ ដែលឆេះរថយន្តមួយគ្រឿង។លោក Bowmer បាននិយាយថា៖ «ពួកយើងបានព្យាយាមពន្លត់ភ្លើង។ យើងបានបង្កើនសមត្ថភាពឧបករណ៍ដើម្បីទប់ស្កាត់សារធាតុគ្រោះថ្នាក់ ដោយសារតែយើងទទួលបានការរាយការណ៍ថា វាអាចជារយន្តដឹកប្រេង ឬអ្វីមួយដែលលក្ខណៈស្រដៀងគ្នា។លោក Bowmer បានបន្ថែមថា ក្រុមការងារនឹងធ្វើការ «មួយរយៈ» ដោយព្យាយាមកំណត់ថា តើប្រេងឥន្ធនៈ ឬឧស្ម័ន អាចត្រូវបានធ្វើឲ្យខូចខាតដោយឧបទ្ទវហេតុនេះ។ ចំណែកលោក Dominick Mireles នាយកការិយាល័យគ្រប់គ្រងគ្រាអាសន្នរបស់ទីក្រុង បានថ្លែងថា ក្រុមមន្ត្រីមានការព្រួយបារម្ភអំពីផលប៉ះពាល់ ដែលអាចកើតមានពីឧបទ្ទវហេតុនេះទៅលើបរិស្ថាន ដោយសារតែហេតុការណ៍នេះកើតឡើងនៅជិតទន្លេ Delaware៕

ទឹកជំនន់ពីការបាក់ទំនប់ទឹក បានស្រកចុះ ប៉ុន្តែមានការព្រួយបារម្ភពីជំងឺខណៈគ្រោះមហន្តរាយនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ

2023/06/12 12:26:00 pm        101
ទំហំនៃតំបន់ជន់លិច នៅក្នុងតំបន់ Kherson គឺដោយសារតែការបាក់ទំនប់ទឹក Kakhovka ដែលស្ទើរតែពាក់កណ្តាល ប៉ុន្តែមានការព្រួយបារម្ភច្រើន ជុំវិញការកើតមានជំងឺពីទឹកបំពុល ដែលបង្ហាញពីដំណាក់កាលបន្ទាប់នៃវិបត្តិ។ អ្នកជំនាញព្រួយបារម្ភពីជំងឺឆ្លង អាចរាលដាលនៅក្នុងទឹកដែលមានជាតិបំពុល។ ប្រធានរដ្ឋបាលតំបន់ លោក Alexander Prokudin និយាយថា កម្រិតទឹកបានស្រកចុះ២៧សង់ទីម៉ែត្រ។ ប៉ុន្តែមនុស្សរាប់ម៉ឺននាក់ ពុំមានទឹកស្អាតប្រើប្រាស់នោះទេ។ ទំនប់ទឹកបានបាក់ធ្លាយកាលពីថ្ងៃព្រហស្បតិ៍ និងបានជន់លិចតំបន់ធំៗជាច្រើន នៅផ្នែកទាំងសងខាងនៃទន្លេ Dnipro ។ប្រទេសអ៊ុយក្រែន បានដាក់កំហុសលើរុស្ស៊ី ចំពោះការទម្លាយទំនប់ទឹក ដែលមានទីតាំងនៅក្នុងតំបន់របស់អ៊ុយក្រែនគ្រប់គ្រងដោយដោយរុស្ស៊ី។ ប៉ុន្តែរុស្ស៊ី បានបដិសេធការដាក់កំហុសនេះនិងបានចោទប្រកាន់អ៊ុយក្រែនក្នុងការទទួលខុសសម្រាប់ការបំផ្លាញរបស់ខ្លួន។ អាងស្តុកទឹក Kakhovka ដ៏ធំ ជាប្រភពទឹកដ៏សំខាន់សម្រាប់តំបន់នេះ បានហូរទឹកចេញ។ អ្នកតំណាងអ៊ុយក្រែននៅអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Jarno Habicht បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ BBC ថាស្ថានភាពកំពុងមានមហន្តរាយ ហើយការផ្តល់សុវត្ថិភាព និងទឹកស្អាតគឺជាអាទិភាព។ លោកនិយាយថា ការធ្វើតេស្តគំរូដែលប្រុងប្រយ័ត្នជាមុន កំពុងធ្វើឡើង។ ទន្ទឹមនឹងនេះ ក្រសួងការពារជាតិអង់គ្លេស និយាយថា ពលរដ្ឋជាច្រើន កំពុងប្រឈមនឹងវិបត្តិអនាម័យ ដោយសារការប្រើប្រាស់ទឹកមានសុវត្ថិភាពមានដែនកំណត់ និងហានីភ័យដែលកើនឡើងចំពោះជំងឺដែលកើតឡើងដោយសារទឹក៕

ការប្រយុទ្ធនៅបន្ត ក្នុងរដ្ឋធានីប្រទេសស៊ូដង់ បន្ទាប់ពីបទឈប់បាញ់រយៈពេល២៤ម៉ោងផុតកំណត់

2023/06/12 12:21:47 pm        117
ស៊ូដង់៖ ការប៉ះទង្គិចគ្នា និងការបាញ់កាំភ្លើងនៅតែបន្ត ត្រូវបានរាយការណ៍នៅក្នុងផ្នែកជាច្រើន នៃរដ្ឋធានី Khartoum ប្រទេសស៊ូដង់កាលពីព្រឹកថ្ងៃអាទិត្យភ្លាមៗបន្ទាប់ពីបទឈប់បាញ់រយៈពេល២៤ម៉ោង ដែលបាននាំមកភាពស្ងាប់ស្ងាត់រយៈពេលខ្លី ចំពោះរយៈពេល៨សប្តាហ៍នៃការប្រយុទ្ធគ្នា រវាងក្រុមយោធាជាគូប្រជែង។ សាក្សី បាននិយាយថាការប្រយុទ្ធគ្នាបានបន្ត បន្ទាប់ពីបទឈប់បាញ់បានផុតពេលកំណត់នៅម៉ោង៦ព្រឹក ម៉ោងក្នុងតំបន់ នៅខាងជើងទីក្រុង Omdurman ជាទីក្រុងមួយក្នុងចំណោមទីក្រុងជាប់គ្នាចំនួន៣ រួមជាមួយរដ្ឋធានី Khartoum និង ទីក្រុង Bahri ដែលបង្កើតរដ្ឋធានីនៅជុំវិញទីប្រសព្វនៃទន្លេនីល។ ពលរដ្ឋនិយាយថា មានការបាញ់កាំភ្លើងធំ ចូលទៅតំបន់ Sharq el-Nil ជាយរដ្ឋធានីភាគខាងកើត នៅ ជុំវិញស្ពានមួយកន្លែងតភ្ជាប់ទីក្រុង Omdurman និងទីក្រុង Bahri ហើយការប៉ះទង្គិចគ្នា ត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានី Khartoum។ ជម្លោះរវាង កងទ័ពជាតិស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា បានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ជុំវិញភាពតានតឹងពាក់ព័ន្ធទៅនឹងផែនការគាំទ្រជាអន្តរជាតិសម្រាប់អន្តរកាលឆ្ពោះទៅរកការគ្រប់គ្រងបែបស៊ីវិល។ ជម្លោះនេះ បានធ្វើឲ្យពលរដ្ឋជាង១,៩លាននាក់ភៀសខ្លួនចេញ ដែលកំពុងបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធំ ដែលគំរាមដល់ការរាលដាល់នៅទូទាំងតំបន់គ្រោះថ្នាក់។ ការប្រយុទ្ធគ្នាបានផ្តោតនៅក្នុងរដ្ឋធានី ដែលភាគច្រើនបានក្លាយជាតំបន់សង្គ្រាមមួយដែលញាំញីដោយការចូលលួច និងការប៉ះទង្គិចគ្នា៕

មនុស្ស ១៤នាក់ ស្លាប់ ក្នុងហេតុការណ៍ចំហេះព្រៃ នៅកាហ្សាក់ស្ថាន

2023/06/12 12:13:21 pm        113
កាហ្សាក់ស្ថាន៖ ក្រសួងគ្រប់គ្រងស្ថានការណ៍គ្រាអាសន្ន បានឲ្យដឹង កាលពីថ្ងៃទី១០ មិថុនាថា មនុស្ស ១៤នាក់ បានស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃធំៗ ក្នុងតំបន់ Abai របស់ប្រទេសកាហ្សាក់ស្ថាន ។ក្រសួងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជារួម សាកសពចំនួន ១៤នាក់ ត្រូវបានរកឃើញ» ដោយបានឲ្យដឹងប្រកាសកាលពីមុននោះថា ការស្វែងរកក្រុមអ្នកអនុរក្សព្រៃឈើ ដែលកំពុងជាប់ខ្លួននៅក្នុងព្រៃនោះ កំពុងដំណើរការ ខណៈដែលភ្លើងបានឆេះរាលដាលខ្លាំងលើផ្ទៃដីចំនួន ៦០.០០០ហិកតា។មនុស្សជាង ១.០០០នាក់ បានចូលរួមការពន្លត់ភ្លើងដ៏សន្ធោរសន្ធៅនេះ ការងារស្វែងរក និងជួយសង្គ្រោះ ហើយអ្នកស្រុកប្រហែល ៧០០នាក់ ត្រូវបានជម្លៀសចេញ ហើយនាំទៅកាន់ទីជម្រកថ្មី។លោក Nurbolat Derbisov ប្រធានគណៈកម្មាធិការសេវាពន្លត់អគ្គិភ័យ នៅក្រសួងគ្រប់គ្រងស្ថានការណ៍គ្រាអាសន្នរបស់ប្រទេសកាហ្សាក់ស្ថាន បាននិយាយថា ទោះបីជាសីតុណ្ហភាពក្ដៅខ្លាំង តំបន់ឆេះរាលដាលកាន់តែធំ និងមានខ្យល់បក់ខ្លាំងក៏ដោយ ក៏ក្រុមការងារ គ្រប់គ្រងស្ថានការណ៍នេះ បានដែរ។ មានការរាយការណ៍ថា ចំហេះនេះបណ្តាលមកពីមានរន្ទះបាញ់ចំនួន២ដង៕

ពេល៧ឆ្នាំ ក្រោយការសម្លាប់រង្គាលនៅក្លឹបកម្សាន្តរាត្រី Pulse ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក

2023/06/12 12:04:20 pm        122
អាមេរិក៖ កាលពីខែមុថិនាឆ្នាំ២០១៦ មនុស្ស៤៩នាក់ ត្រូវបានបាញ់សម្លាប់នៅក្លឹបកម្សាន្តរាត្រីភេទទី៣នៅរដ្ឋ Florida ជាទីដែលខ្មាន់កាំភ្លើងម្នាក់ បានធ្វើឲ្យពិធីជប់លៀងរាំកម្សាន្តមួយក្លាយជាការសម្លាប់រង្គាលរយៈពេល៣ម៉ោង នៅក្នុងការបាញ់ប្រហារដ៏ធំមួយក្នុងចំណោមការបាញ់ប្រហារសម្លាប់រង្គាលជាច្រើនក្នុងទឹកដីសហរដ្ឋអាមេរិក។  ខ្មាន់កាំភ្លើង ឈ្មោះ Omar Mateen វ័យ២៩ឆ្នាំ បានបើកការបាញ់ប្រហារអំឡុងពេលរាត្រីឡាទីនដ៏ពេញនិយមរបស់ក្លឹបនេះ ។ ជនល្មើសរូបនេះ បានបាញ់លើមនុស្សដែលកំពុងរាំលេង និងបានបាញ់រះទៅលើមនុស្សផ្សេងទៀត ដែលកំពុងលាក់ខ្លួននៅក្នុងបន្ទប់ទឹក។ ដោយកំពុងចាប់មនុស្សជាចំណាប់ក្មាំង អំឡុងរូបគេបាញ់តដៃជាមួយនគរបាល ជនល្មើស Mateen បានប្រកាសពីភាពស្មោះស្ម័គ្រចំពោះមេដឹកនាំក្រុមសកម្មប្រយុទ្ធអ៊ីស្លាម មុនពេលរូបគេត្រូវបានបាញ់ស្លាប់ ក្នុងការបាញ់តបតគ្នាជាមួយក្រុមអាជ្ញាធរ។ បន្ទាប់មក ការបាញ់ប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់សហរដ្ឋអាមេរិក ចាប់តាំងពីពេលនោះមក ក៏មានហេតុការណ៍បាញ់សម្លាប់រង្គាលដ៏ធំជាងនេះមួយទៀត ជាការវាយប្រហារនៅទីក្រុង Las Vegas ដែលបុរសម្នាក់បានបាញ់ប្រហារលើការប្រគុំតន្ត្រីនៅខាងក្រៅមួយ ក្នុងឆ្នាំ២០១៧ ដែលបានសម្លាប់មនុស្ស ៥៨ នាក់។  បន្ទាប់មក ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama)ត្រូវបានចូលរួមដោយអនុប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) ប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់ប្រហារ ដែលលោកទាំង២ បានដាក់កម្រងផ្កាអនុស្សាវរីយ៍សម្រាប់ជនរងគ្រោះនៃការវាយប្រហារនេះ ៕

មនុស្ស១០នាក់ស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងក្នុងពិធីអាពាហ៍ពិពាហ៌មួយនៅអូស្ត្រាលី

2023/06/12 09:47:17 am        163
អីស្ត្រាលី៖ មនុស្សយ៉ាងហោចណាស់១០នាក់ បានស្លាប់ និង២៥នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរចូលរួមពិធីរៀបអាពាហ៌ពិពាហ៌មួយបានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងតំបន់ផលិតស្រាទំពាំងបាយជូររបស់ប្រទេសអូស្ត្រាលី ។ក្រុមអ្នកដំណើរបានវិលត្រឡប់មកពីចូលរួមពិធីរៀបអាពាហ៌ពិពាហ៌មួយនៅតំបន់ផលិតស្រាទំពាំងបាយជូរ កាលពីយប់ថ្ងៃអាទិត្យ នៅពេលរថយន្តរបស់ពួកគេបានក្រឡាប់នៅតំបន់ Wine County Driveជិតទីប្រជុំជន Greta ក្នុងតំបន់ជ្រលងភ្នំ Hunter នៃរដ្ឋ New South Wales  ។ នគរបាលបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតពីមូលហេតុនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ។ អ្នកបើកបររថយន្តក្រុង បុរសវ័យ ៥៨ ឆ្នាំ ត្រូវបានចាប់ខ្លួន។ជំនួយការស្នងការរងស្តីទីនគរបាលរដ្ឋ New South Wales លោកស្រី Tracy Chapman បាននិយាយថា ភ្ញៀវទាំងនោះ ធ្វើដំណើរទៅកាន់តំបន់ Singleton ។គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង២៣និង៣០នាទី ម៉ោងក្នុងប្រទេសអូស្ត្រាលី។ លោកស្រី Tracy Chapman បានិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត ខណៈដែលអ្នកដំណើរ២៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះ ២នាក់ក្នុងចំណោមពួកគេ ត្រូវបានដឹកជញ្ជូនតាមយន្តហោះចេញពីកន្លែងកើតហេតុ។ លោកស្រីបានបន្ថែមថា រថយន្តក្រុងនោះនៅតែមិនទាន់យកចេញនៅឡើយ ហើយអាចមានមនុស្សនៅជាប់ក្រោមរថយន្ត៕

កុមារដែលនៅរស់រានមានជីវិត៥សប្តាហ៍ក្នុងព្រៃប្រទេសកូឡំប៊ី មានសុខភាពល្អប្រើសើរឡើងវិញ

2023/06/12 09:32:39 am        196
កូឡំប៊ី៖សមាជិកក្រុមគ្រួសារបាននិយាយកាលពីថ្ងៃអាទិត្យថា កុមារជនជាតិដើមភាគតិច៤នាក់ដែលបានបាត់ខ្លួនរយៈពេលជាង៥សប្តាហ៍នៅក្នុងព្រៃភាគខាងត្បូងប្រទេសកូឡំប៊ី មានសុខភាពប្រសើរឡើងវិញហើយ។ កុមារដែលមានអាយុពី១ឆ្នាំរហូតដល់១៣ឆ្នាំ បាននៅរស់រានមានជីវិតពីការធ្លាក់យន្តហោះ កាលពីថ្ងៃទី១ ខែឧសភា ដែលបានបណ្តាលឲ្យម្តាយរបស់ពួកគេ និងមនុស្សពេញវ័យ២នាក់ផ្សេងទៀតបានស្លាប់ ដែលត្រូវបានរកឃើញកាលពីថ្ងៃសុក្រទី៩ ខែមិថុនា នៅក្នុងខេត្ត Caqueta(កាកេតា) បន្ទាប់ពីច្រើនសប្តាហ៍នៃការស្វែងរក ដោយយោធានិងសហគមន៍ជនជាតិដើមភាគតិច។ លោក Manuel Ranoque(ម៉ានុអែល រ៉េណក់) ឪពុករបស់កុមារអាយុ១ឆ្នាំ និង៥ឆ្នាំជាបងប្អូនបង្កើត បាននិយាយថាកូនៗទាំងអស់មានសុខភាពល្អប្រសើរឡើងវិញ បន្ទាប់ពីបានចូលចូលទៅសួរសុខទុក្ខ នៅក្នុងមន្ទីពេទ្យយោធាទីក្រុង Bogota។ក្រុមវេជ្ជបណ្ឌិតបាននិយាយកាលពីថ្ងៃសៅរ៍ថា បងប្អូនបង្កើតនេះ ត្រូវបានផ្តល់ការថែទាំ និងមានស្ថិរភាពហើយពួកគេបានទទួលរងពីសត្វល្អិតខាំ និងរបួសស្រាលផ្សេងទៀត។ ការទទួលរងដំបូងរបស់ពួកគេ នៅពេលដែលយន្តហោះ Cessna 206 កំពុងដឹកមនុស្ស៧នាក់ និងកំពុងធ្វើដំណើររវាងអាកាសយានដ្ឋាន Araracuara (អារ៉ារ៉ាគួរ៉ា) ក្នុងក្រុង Caqueta និងក្រុង San Jose del Guaviare ជាទីក្រុងក្នុងខេត្ត Guaviare បានចេញការប្រកាសអាសន្នដោយសារតែបញ្ហាម៉ាស៊ីន៕

អ៊ុយក្រែនប្រកាសដណ្ដើមបានភូមិមួយចំនួនក្នុងលទ្ធផលដំបូងនៃការវាយបកលើកងកម្លាំងរុស្ស៊ី

2023/06/12 08:57:23 am        120
អ៊ុយក្រែន៖ អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានរបស់ខ្លួនវាយដណ្ដើមបានភូមិចំនួន៣នៅក្នុងភាគខាងត្បូងរបស់ខ្លួន ជាភូមិឋានទើបរំដោះបានលើកដំបូង ដែលខ្លួនបានរាយការណ៍ចាប់តាំងពីបើកការវាយបកកាលពីចុងសប្ដាហ៍នេះ ។  កងកម្លាំងរបស់រដ្ឋធានីគីវ(Kyiv)បង្ហោះវីដេអូដែលពុំបានផ្ទៀងផ្ទាត់ បង្ហាញពីកងទ័ពកំពុងលើកទង់ជាតិអ៊ុយក្រែន នៅឯអគាររងការបំផ្លិចបំផ្លាញដោយគ្រាប់បែកនៅក្នុងភូមិ ប្លាដូដាតណេ(Blahodatne) ក្នុងតំបន់ Donetskនិងចងទង់អង្គភាពរបស់ពួកគេនៅក្នុងភូមិក្បែរនោះគឺភូមិ ណេគូឈ្នី (Neskuchne)។លោក វ៉ាឡឺរី ហ្សឺហ្សិន(Valeryi Shershen) អ្នកនាំពាក្យអង្គភាពយោធា Tavria របស់អ៊ុយក្រែន បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ថា យើងកំពុងមើលឃើញលទ្ធផលដំបូងនៃសកម្មភាពវាយបក ជាលទ្ធផលដែលបានកំណត់ក្នុងមូលដ្ឋាន។ ក្រោយមក អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Hanna Maliar បាននិយាយថា អ៊ុយក្រែន បានដណ្ដើមកាន់កាប់ភូមិ Makarivka ជាភូមិមួយស្ថិតនៅភាគខាងត្បូង និងបានវាយរុលទៅមុខចន្លោះ ៣០០ ទៅ ១.៥០០ ម៉ែត្រ ក្នុងទីសដៅ២នៅលើសមរភូមិមុខភាគខាងត្បូង។ សារព័ត៌មាន Reuters មិនអាចផ្ទៀតផ្ទាត់របាយការណ៍សមរភូមិទាំងនោះបានទេ៕

បាត់ខ្លួនបុរសម្នាក់នៅក្នុងសមុទ្រឆ្នេរអូរឈើទាល ក្រោយចុះទៅជួយស្រង់កូនខ្លួន ដែលលង់ទឹក

2023/06/11 05:01:46 pm        2241
ព្រះសីហនុ៖ បុរសម្នាក់បាត់ខ្លួននៅក្នុងសមុទ្រឆ្នេរអូរឈើទាល ក្រោយចុះទៅជួយស្រង់កូនខ្លួន ដែលលង់ទឹក រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។ បើតាមសមត្ថកិច្ច បានឱ្យដឹងថា បុរសដែលបាត់ខ្លួននោះ មានវ័យ៤០ ឈ្មោះ ហេង ពិសិដ្ឋ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល បានអង្គុយលេងនៅតូប៨៨៨។ បើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺគាត់ និងកូនប្រុសអាយុប្រមាណ ១០ឆ្នាំ បានចុះលេងទឹកជាមួយគ្នា ហើយកូនរបស់គាត់ ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹក ពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាង ពេលនោះគាត់ជាឪពុកក៏បានលង់ទឹកនិងបាត់ខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចចម្រុះ រួមនិងក្រុមឆ្មាំសមុទ្រ និងក្រុមសង្គ្រោះ ក្នុងនោះមានក្រុមសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ផង កំពុងស្វែងរកសង្គ្រោះ៕

ជនអន្តោប្រវេសន៍ជាង៦០នាក់ ត្រូវបានជួយសង្រ្គោះនៅជិតតំបន់ឆ្នេរកោះ Gran Canaria ដែនដីរបស់អេស្ប៉ាញ

2023/06/09 02:16:28 pm        127
អេស្ប៉ាញ៖ ជនអន្តោប្រវេសន៍មកពីអនុតំបន់សហារ៉ាចំនួន ៦១នាក់ ត្រូវបានគេប្រទះឃើញនៅលើទូកឈើមួយគ្រឿង ស្ថិតនៅចម្ងាយប្រហែលជិត១គ.មពីតំបន់ឆ្នេរកោះ Gran Canaria កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលពួកគេព្យាយាមធ្វើដំណើរទៅកាន់ដែនដីរបស់អេស្ប៉ាញមួយនេះ ។  ពួកគេបាននៅទីនោះ រហូតដល់ក្រុមឆ្មាំសមុទ្រអេស្ប៉ាញ ធ្វើដំណើរមកដល់តំបន់ទេសចរណ៍ Bahia Feliz ភាគខាងត្បូងកោះ Gran Canariaស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិក ។  ជនអន្តោប្រវេសន៍ទាំង ៦១នាក់ ត្រូវបានបញ្ជូនឡើងលើទូកឆ្មាំសមុទ្រ ហើយនិងដឹកទៅកាន់កំពង់ផែ Arguineguin (អាហ្គីនណេហ្គីន) ជាទីដែលពួកគេទទួលបានសេវាកម្មសង្រ្គោះបន្ទាន់ ។  សូមបញ្ជាក់ថា កាលពីឆ្នាំមុន ជនអន្តោប្រវេសន៍ ១៥.៦៨២នាក់ បានធ្វើដំណើរមកដល់ប្រជុំកោះ Canary ពោលគឺមានចំនួន ២៩,៧ភាគរយ តិចជាងកាលពីឆ្នាំ ២០២១ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់សន្យាវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការគំរាមកំហែងរបស់លោក Trump
04/02/2026 08:04 PM
ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
04/02/2026 08:04 PM
បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
04/02/2026 08:04 PM
នេប៉ាល់រៀបចំសម័យប្រជុំសភាជាលើកដំបូង ក្រោយការបោះឆ្នោត
04/02/2026 08:04 PM
លោក Macron ៖ វាមិនប្រាកដនិយមនោះទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង
04/02/2026 08:04 PM
ក្រុមឧទ្ទាមហ៊ូធីសម្របសម្រួលជាមួយអ៊ីរ៉ង់ ប៉ុន្តែនៅតែរក្សាឯករាជ្យភាព បើទោះបីជាមានសង្រ្គាមក៏ដោយ
04/02/2026 08:04 PM
ប្រទេសចំនួន ៨ ថ្កោលទោសចំពោះទោសប្រហារជីវិតរបស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីន
04/02/2026 08:04 PM
តំបន់ភាគកណ្តាល និងភាគខាងត្បូងអ៊ីតាលី រងការវាយប្រហារដោយព្យុះព្រិល និងអាកាសធាតុអាក្រក់
04/02/2026 08:04 PM
មនុស្សម្នាក់ស្លាប់ ក្រោយព្យុះវាយប្រហារប្រទេសក្រិកបង្កជាទឹកជំនន់ និងបង្អាក់ការធ្វើដំណើរ
04/02/2026 08:04 PM
ស្ថានទូសហរដ្ឋអាមេរិក ព្រមានពីលទ្ធភាពនៃការវាយប្រហារជីវពលសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់
04/02/2026 08:04 PM