ក្នុងខែមីនាកន្លងទៅនេះ មានអ្នកស្លាប់ ១០៧នាក់ និងរបួសជាង ២០០នាក់ដោយគ្រោះថ្នាក់ចរាចរណ៍
UPDATE | កូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យសារភាពថារូបគេតែម្នាក់គត់ដែលបានបើករថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់មនុស្ស ៦នាក់នៅខេត្តបាត់ដំបង
នគរបាលរាជធានីភ្នំពេញ ឃាត់ជនជាតិចិន៤នាក់ ដកហូតកាំភ្លើងខ្លី២ដើម និងថ្នាំញៀនមួយចំនួននៅខណ្ឌសែនសុខ
តុលាការសម្រេចឃុំខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់ ៥នាក់ នៅខេត្តកំពង់ធំ

សន្តិសុខ និង សង្គម

ក្មេងស្រីអាយុ៦ឆ្នាំត្រូវបានគេបាញ់ បន្ទាប់ពីបាល់បោះរមៀលចូលក្នុងទីធ្លាផ្ទះបុរសម្នាក់នៅរដ្ឋ North Carolina

2023/04/21 12:04:01 pm        147
អាមេរិក៖ បុរសម្នាក់នៅរដ្ឋ North Carolina ដែលត្រូវបានចោទប្រកាន់ពីការបាញ់ទៅលើក្មេងស្រីអាយុ៦ឆ្នាំម្នាក់ និងឪពុករបស់នាង បន្ទាប់ពីបាល់បោះរបស់ពួកគេ បានរមៀលចូលទៅក្នុងទីធ្លាផ្ទះរបស់គាត់ ត្រូវបានចាប់ខ្លួន នៅក្នុងរដ្ឋ Florida។ នគរបាលនិយាយថា លោក Robert Louis Singletary អាយុ២៤ឆ្នាំ បានចូលខ្លួនមកអាជ្ញាធរ ក្នុងទីក្រុង Tampa កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការតាមស្វែងរយៈពេល២ថ្ងៃ។ជនរងគ្រោះ២នាក់ផ្សេងទៀត មានបុរសម្នាក់ និងស្ត្រីម្នាក់ បានរងរបួស។ លោក Singletary ប្រឈមមុខ៤ករណី នៃឃាតកម្មដែលប៉ុនប៉ងកម្រិតទី១។ នគរបាលនឹងចោទប្រកាន់ផងដែរចំពោះជនសង្ស័យរូបនេះដោយ២ករណីពីបទវាយប្រហារដោយអាវុធដ៏ឃោរឃៅដែលមានបំណងសម្លាប់មនុស្ស និង១ករណីទៀតពីបទកាន់កាប់អាវុធដោយជាប់ពាក់ព័ន្ធបទឧក្រិដ្ឋ។កាលពីពេលមុន ជនសង្ស័យត្រូវបាននគរបាលដឹងថា បានវាយប្រហារទៅលើមិត្តស្រីយ៉ាងធ្ងន់ធ្ងរតាមដែលចោទប្រកាន់កាលពីពីខែធ្នូ។ នគរបាលនៅក្នុងតំបន់ Gaston នៅពេលដំបូងបានទទួលការហៅទូរស័ព្ទមកលេខ៩១១ នៅម៉ោង១៩:៤៤ នាទីម៉ោងក្នុងតំបន់កាលពីថ្ងៃអង្គារ អំពីការបាញ់ប្រហារ។ ក្រោយមកក្រុមអ្នកស៊ើបអង្កេត បានរាយការណ៍ថា ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ និងឳពុករបស់នាង ទាំងពីរនាក់បានរងរបួសធ្ងន់។ស្ត្រីពេញវ័យម្នាក់ ត្រូវបានបាញ់ប្រផិត ហើយបុរសពេញវ័យទី២ ត្រូវបានបាញ់ចំ៕

សមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនសង្ស័យ ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់នារីម្នាក់កាត់ក្បាលនៅបាវិត

2023/04/21 09:20:09 am        498
ភ្នំពេញ៖ ជនដៃដល់ដែលបានកាត់ក្បាលសម្លាប់នារីម្នាក់នៅក្រុងបាវិតខេត្តស្វាយរៀង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលនៃស្នងការខេត្តព្រះវិហារ ឃាត់ខ្លួនបាននៅភូមិកំពុងស្រឡៅ ឃុំកំពង់សោឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ វេលាម៉ោង១១យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុតិធម៌ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌយ៉ាងយកចិត្តទុកដាក់ ។ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំ​សហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និង​មានការសម្របសម្រួលពី លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងព្រះវិហារ បានធ្វើការឃាត់ខ្លួនបានសម្រេច។តាមប្រភពព័ត៌មានពីមន្ត្រីនគបាលព្រហ្មទណ្ឌ បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន​បាន​ជនសង្ស័យគឺនៅវេលាម៉ោង ១១យប់ថ្ងៃទី២០ ខែមេសាឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចស្នងការ​នគរបាលខេត្តព្រះវិហារ បានទទួលព័ត៌មានពីរម្ចាស់ផ្ទះសំណាក់ បានរាយការណ៍មកថា​មានបុរសម្នាក់បានលេបថ្នាំពុលនៅបន្ទប់ផ្ទះសំណាក់របស់ខ្លួន។ ក្រោយមកកម្លាំងនគរបាលបានសហការជាមួយនឹងគ្រូពេទ្យចុះទៅដល់កន្លែងកើតហេតុ ពេលទៅដល់ឃើញជនរងគ្រោះដែលលេបថ្នាំសម្លាប់ខ្លួននោះមានឈ្មោះ ឡោ គង់ហួរ ភេទប្រុស ៤១ឆ្នាំ ដែលជាមុខសញ្ញាកម្លាំងសមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្ម។អាងករសម្លាប់នារីម្នាក់នៅឯ ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ដើម្បីរង់ចាំបន្តតាមនីតិវិធី៕ អត្ថបទ ៖ កុម្ភៈ

តំណាងអយ្យការសម្រេចចោទប្រកាន់ជនជាតិចិន ទាំង ០៥នាក់ ពីបទ បង្ខាំងមនុស្ស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

2023/04/19 07:02:05 pm        193
ភ្នំពេញ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅល្ងាចថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ នេះថា ករណីជនជាតិចិនចំនួន០៥នាក់ដែលចាប់ជំរិតជនជាតិជនចិនដូចគ្នាតំណាងអយ្យការបានសម្រេចបេីកការស៊េីបសួរពីបទបង្ខាំងមនុស្សដោយខុសច្បាបធ្វេីទារុណកម្ម ដេីម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។សូមបញ្ជាក់ថា លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរក្រុមឧក្រិដ្ឋជនជនជាតិចិន ចំនួន ៥នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារលុយប្រមាណ១០លានដុល្លារ នៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។តាមការបញ្ជាក់ពីមន្ត្រីនគរបាលបានឲ្យដឹងថាក្នុងរង្វង់ប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមក្រិដ្ឋជន ជាជនជាតិចិនចំនួន ៧នាក់។ក្រោយធ្វើការសាកសួរ ជនជាតិចិនចំនួនពីរនាក់មិនមានការពាក់ព័ន្ធឡើយ ដូច្នេះបញ្ជូនជនជាតិចិនចំនួន ៥នាក់ ដើម្បីទៅអយ្យកាអមសាលាការដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

បុរសឈ្មោះ កែវ សុន ដែលមានកំហុសលើការបើកបរ ត្រូវបានដោះលែងឱ្យមាន​សេរីភាព​វិញហើយ

2023/04/19 12:56:34 pm        347
កំពង់ឆ្នាំង៖ នៅវេលាម៉ោង១២និង២០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បុរសឈ្មោះ កែវ សុន ដែល​បានប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍នោះ ​ត្រូវបានលោក នូ ដារ៉ា ចៅក្រមស៊ើបសួរសាលាដំបូង​ខេត្តកំពង់ឆ្នាំង ​បានចេញដីកាបង្គាប់ឱ្យ​ដោះលែងវិញហើយ ដែលដីកានោះមានលេខ២១៦ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ។សូមបញ្ជាក់ថា លោក កែវ សុន មានទីលំនៅក្នុងភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ​ត្រូវបាន​នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន បញ្ជូន​មក​ស្នងការដ្ឋានខេត្ត ​និងបន្តតាមនីតិវិធីទៅតុលាការនៅថ្ងៃទី១២ ​ខែមេសា​ ឆ្នាំ២០២៣ ក្រោយរូបគាត់​បាន​ជាប់ចោទពីបទ «បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ​មិនគោរព​កាតព្វកិច្ច ​ដែលបទបញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ ​បណ្តាលឱ្យរងរបួសអ្នកដទៃ»។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ក្នុងភូមិពោធិឬទ្ធីក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕

បង្ក្រាបក្រុមចោរលួចយ៉ាងសកម្មឈានដល់ការបាញ់តបតគ្នា ស្លាប់ក្រុមចោរ២នាក់ របួសសមត្ថកិច្ចម្នាក់

2023/04/18 03:01:37 pm        2359
ភ្នំពេញ៖ ក្រុមចោរលួច និងប្លន់យ៉ាងសកម្មប្រដាប់ដោយអាវុធ០២នាក់ បានស្លាប់ភ្លាមៗ​នៅ​ហ្នឹងកន្លែង និងមន្ត្រីនគរបាលម្នាក់បានរងរបួស ក្នុងប្រតិបត្តិការរបស់សមត្ថកិច្ច នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បើកការឡោមព័ទ្ធបង្ក្រាបមុខសញ្ញាខាងលើ បន្ទាប់ពីបើកការស្រាវជ្រាវ និងតាមដានអស់ជាច្រើនខែរួចមក ។ប្រតិបត្តិការបង្ក្រាប រហូតមានការបាញ់តបតគ្នាអស់ជាច្រើនគ្រាប់ខាងលើនេះ បង្កឱ្យមាន​ការ​ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅទល់មុខនឹងយានដ្ឋានជួសជុលរថយន្តមួយកន្លែង យីហោ « អេផ្លឹស » ស្ថិតក្រោយវត្តអង្គតាមិញ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង០២នាក់ ដែលត្រូវបានសមត្ថកិច្ចបាញ់ស្លាប់នៅហ្នឹងកន្លែងនោះ ពុំត្រូវបាន​បញ្ចេញអត្តសញ្ញាណឡើយ ។ ចំណែកមន្ត្រីនគរបាលដែលរងរបួស ក៏ពុំស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា មានតួនាទី ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនកើតហេតុ ក្រុមជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ​ពាក់ស្លាកលេខ កណ្តាល 1AP-6490 បានឌុបគ្នា​ធ្វើដំណើរ​ចូលទៅមើលរថយន្តស៊េរីទំនើបមួយគ្រឿង​ដែល​កំពុង​ជួសជុល​នៅ​ក្នុងយានដ្ឋានខាងលើ ហើយ​ក៏​ជារថយន្តដែលពួកគេធ្វើសកម្មភាពលួចបានកាលពីពេលកន្លងទៅ ។ ភ្លាមៗ នៅពេលដែល​ពួកគេ​ទៅដល់មុខយានដ្ឋានខាងលើនោះ​ កម្លាំងសមត្ថកិច្ចដោយបាន​ស្រាវជ្រាវ និងតាមដានពួកគេ​មក​ជាយូរហើយនោះ ​ក៏បានតាមបន្តដល់ចំណុច​យានដ្ឋាន ហើយបានពង្រាយ​កម្លាំងធ្វើការឡោម​ព័ទ្ធទីតាំងតែម្តង ។បន្ទាប់ពីឃើញសមត្ថកិច្ចហើយនោះ ​ក្រុម​ជនសង្ស័យ ​បានដកកាំភ្លើងខ្លីពីចង្កេះ រួចធ្វើការបាញ់​ស្រោច​ទៅលើក្រុមសមត្ថកិច្ចជាមុន ​បណ្តាលអោយនាយរងការិយាល័យម្នាក់រងរបួសជើង ។ ហើយភ្លាមនោះ ​ដោយប្រើសិទ្ធិក្នុងការការពារខ្លួន ​កម្លាំងសមត្ថកិច្ចទាំងអស់ បានធ្វើការ​បាញ់តបត​យ៉ាង​សន្ធប់ទៅលើក្រុមជនសង្ស័យទាំង០២នោះវិញ ​ដោយបាញ់ចំលើដងខ្លួនពួកគេជាច្រើនគ្រាប់ បណ្តាល​អោយស្លាប់ភ្លាមៗ​នៅហ្នឹងកន្លែងតែម្តង ។ក្រោយកើតហេតុ សមត្ថកិច្ចដែលរងរបួស ​ត្រូវដឹកតាមរថយន្ត​បញ្ចូន​ទៅសង្គ្រោះនៅ​មន្ទីរ​ពេទ្យផងដែរ ។ ចំណែកឯនៅទីតាំងកើតហេតុ ​កម្លាំងនគរបាលមូលដ្ឋាន រួមទាំងនគរបាល​មកពី​បណ្តាខណ្ឌពាក់ព័ន្ធមួយចំនួន​ ក៏ដូចជានគរបាលជំនាញ​កោសល្យវិច្ច័យ បានចុះធ្វើការ​សាក​សួរនាំព័ត៌មាន ​ក៏ដូចជាពិនិត្យភស្តុតាង​ និងវត្ថុតាង ជុំទីតាំង​ដែលកើត​មាន​ការបាញ់តបតគ្នា​ខាងលើផងដែរ ។ក្នុងប្រតិបត្តិការខាងលើនេះដែរ ​សមត្ថកិច្ចដកហូតបានរថយន្តមួយគ្រឿង ​និងម៉ូតូមួយគ្រឿង ដែល​ក្រុមចោរបានធ្វើសកម្មភាពលួចកន្លងមក រួមទាំងដកហូតបានអាវុធខ្លីមួយដើមផងដែរ ។ ជុំវិញករណីនេះដែរ បើតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ​សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បានបញ្ជាក់ថា ក្រុមខាងលើ គឺជាក្រុមចោរលួច​យ៉ាង​សកម្មបំផុតនៅក្នុងភូមសាស្ត្ររាជធានីភ្នំពេញ ​ដោយក្រុមនេះ​មានប្រដាប់ដោយអាវុធគ្រប់ដៃផងដែរ ។ ហើយមុខសញ្ញាដដែលនេះ ​ជាមុខសញ្ញាដែលសមត្ថកិច្ចបើកការស្រាវជ្រាវតាម​ចាប់ខ្លួន​មកជា​យូរខែដែរមកហើយ ។ ម្យ៉ាងវិញទៀតក្រុមនេះ មិនមែនមានគ្នាតែ០២នាក់​ដែល​បានស្លាប់​នៅ​ខាងលើនោះទេ គឺក៏នៅមានបក្សពួកបន្តទៀតទៀតដែរ ​ដែលសមត្ថកិច្ចកំពុងបន្តជំនាញ ក្នុងការតាមចាប់ខ្លួន ។ យ៉ាងចំពោះម្ចាស់យានដ្ឋានជួសជុលរថយន្តខាងលើ​ ក៏ត្រូវបាន​សមត្ថកិច្ចសុំការសហការ ដើម្បី​សាកសួរនាំ​ នឹងបន្តទៅតាមជំនាញជាក់ស្តែងរបស់សមត្ថកិច្ចផងដែរ ៕ លីហេង

ឧក្រិដ្ឋជនជាជនជាតិចិន ចំនួន០៧នាក់ នគរបាលកំពុងសួរនាំត្រៀមបញ្ជូនខ្លួនទៅតុលាការ នៅព្រឹកថ្ងៃទី១៩ ស្អែកនេះ

2023/04/18 02:34:14 pm        598
ភ្នំពេញ៖ កម្លាំងនគរបាល និងបញ្ជូនឧក្រិដ្ឋជនជាជនជាតិចិន ចំនួន០៧នាក់ពាក់ព័ន្ធករណីចាប់បង្ខាំងជនជាតិចិន ដើម្បីជំរិតទារប្រាក់១លានដុល្លារ នៅស្កាយវីឡានៅមូលដ្ឋាន ខណ្ឌ៧មករា ទៅសាលា​ដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ។គួរបញ្ជាក់ផងដែរកាលពី វេលាម៉ោង២យប់រំលងអាធាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ មានករណីចាប់បង្ខាំងជនជាតិចិនម្នាក់ ​ដើម្បីជំរិតទារប្រាក់ ១លានដុល្លារអាមេរិក នៅចំណុចចំណត​រថយន្តនៃអគារស្នាក់នៅស្កាយវីឡា ​មានអាសយដ្ឋានអាគារលេខ១៩២ ផ្លូវ១៦៣ ​សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាប​បាន​ឧក្រិដ្ឋជនជនជាតិចិន​ដូចគ្នា​ ចំនួន៧នាក់​ នៅ​ពីរគោលដៅផ្សេងគ្នា ​ក្នុងខណ្ឌដង្កោ ​និងខណ្ឌមានជ័យ។បន្ទាប់ពីបានទទួលបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ ​សមត្ថកិច្ចជំនាញរបស់​នាយកដ្ឋាន​ចារកម្ម និង​នាយកដ្ឋានកណ្ដាលសន្តិសុខ ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ​សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានប្រតិបត្តិការបង្ក្រាបករណីនេះ នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចពីគោលដៅ​ផ្សេងពីរគ្នា គោលដៅទី១៖ នៅបុរីមួយកន្លែង​ នៅផ្លូវ៦០ម៉ែត្រ ផ្ទះលេខ ​ផ្លូវសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ និងគោលដៅទី២៖ នៅបុរីមួយកន្លែង នៅផ្លូវ៥០ម៉ែត្រ ផ្ទះលេខ១៨ ផ្លូវលេខM26 សង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ចំណែកជនរងគ្រោះត្រូវបាន​សមត្ថកិច្ចរំដោះបានដោយជោគជ័យ និងមានសុវត្ថិភាព ចំណែក​សុខភាពមានលក្ខណៈទន់ខ្សោយ ​ដោយសារជនរងគ្រោះត្រូវ​បានក្រុមជនសង្ស័យ ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​លើរាងកាយ។ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ច បានបញ្ជាក់ទៀតថា សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជន​សង្ស័យ​បានចំនួន០៧នាក់​ វត្ថុតាងដកហូត គោលដៅទី១ រថយន្ដម៉ាក Alphard ពណ៌ស ផ្លាកលេខភ្នំពេញ 2BZ-9995 ចំនួន១គ្រឿង, រថយន្ដម៉ាក Alphard ពណ៌ខ្មៅ ផ្លាកលេខតាកែវ 2D-8888 ចំនួន១គ្រឿង, ផ្លាកលេខរថយន្ដ (មុខក្រោយ) ១គូលេខ ភ្នំពេញ 2BQ-0560, កាំភ្លើងវែង១ដើម មានបង់២, កាំភ្លើងខ្លី ១ដើម មាន​បំពាក់​ឧបករណ៍​ខ្ទប់សំលេង, បង់ចំនួន១, គ្រាប់កាំភ្លើងវែង​ខ្លីមួយចំនួន គ្រាប់បែក១ (ប្រគល់ជូនCMAC), កូនកាំបិត២, ខ្នោះដៃ៣គូ, វិទ្យុទាក់ទងចំនួន៣គ្រឿង, ទូរដែកចំនួន១, ទូរស័ព្ទដៃ២គ្រឿង, កាតសម្គាល់ខ្លួន២, អាវការពារគ្រាប់ចំនួន១ និង​ឯកសារមួយចំនួន។ និងគោលដៅទី២ កាំភ្លើងម៉ាក់ ZOTAKI M9 06-T, គ្រាប់កាំភ្លើងចំនួន៦គ្រាប់, បង់ចំនួន១, ទូរស័ព្ទដៃ២គ្រឿង ម៉ាក OPPO ១គ្រឿង, ម៉ាក XIAOMI ១គ្រឿង, កាបូបពណ៌ខ្មៅ ចំនួន១ មាន​កាតមួយចំនួន, លិខិតឆ្លងដែនចំនួន១, រថយន្តមួយគ្រឿងម៉ាក ​Vellfier ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BT-1768 មួយគ្រឿង។បច្ចុប្បន្នក្រុមឧក្រិដ្ឋជនទាំងអស់នោះ​ ត្រូវបាន​កម្លាំង​សមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំ កសាង​សំណុំរឿងបញ្ជូនខ្លួន​ទៅសាលាដំបូង​រាជធានីភ្នំពេញ ​ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕ អត្ថបទ៖ កុម្ភៈ

៣ថ្ងៃពិធីបុណ្យចូលឆ្នាំ គ្រោះអគ្គិភ័យទូទាំងប្រទេសកើតឡើង ១៥លើក ប៉ុន្ដែមិនគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ

2023/04/18 12:35:14 pm        151
ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ករពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថថា រយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺចាប់ពីថ្ងៃទី ១៤-១៥-១៦ ឆ្នាំ២០២៣ ដែលទើបត្រូវបានបិទបញ្ចប់ មានគ្រោះអគ្គិភ័យកើតឡើងចំនួន១៥/៧លើក កើនឡើង៨ លើកនៅទូទាំងប្រទេសធៀបនឹងឆ្នាំ២០២២។ ប៉ុន្ដែករណីអគ្គិភ័យកើតឡើង ១៥ លើកមិនបណ្ដាលឲ្យមានពលរដ្ឋណាម្នាក់បាត់បង់អាយុជីវិតនោះទេ ពោលគ្រាន់តែរបួស​មនុស្ស​ម្នាក់។យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ករពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ បានឱ្យដឹងថា រាជធានី ខេត្ត កើតមានអគ្គិភ័យរយះពេល៣ថ្ងៃនេះរួមមាន ខេត្តបន្ទាយមានជ័យ ១លើក, កំពង់ចាម ១លើក, បាត់ដំបង ១លើក, កណ្ដាល ១លើក, ព្រះវិហារ ១លើក, កំពង់ធំ ១លើក, ស្វាយរៀង ១លើក, ភ្នំពេញ ២លើក, កំពត ១លើក, ស្ទឹងត្រែង ១លើក, រតនគិរី ១លើក, ព្រះសីហនុ ១លើក, សៀមរាប ១លើកនិងខេត្តកំពង់ស្ពឺ១លើក។ របាយការន៍បញ្ជាក់ថា មូលហេតុ អគ្គិភ័យនេះបណ្ដាលមកពី ឆ្លងចរន្ដអគ្គិសនី ៨ ករណី, ភ្លើងទៀន ធូប ៥ករណី និងកំពុងស្រាវជ្រាវ២លើក។របាយការណ៍​បញ្ជាក់ថា ករណីអគ្គិភ័យកើតឡើង ១៥ លើក មិនបណ្ដាលឲ្យ​មានពលរដ្ឋណា​ម្នាក់បាត់បង់​អាយុជីវិតនោះទេ ពោលគ្រាន់តែរបួសមនុស្សម្នាក់ និងការខូចខាត ឆេះផ្ទះ១៣ខ្នង, បន្ទប់៦, ឃ្លាំង១ខ្នង និងរថយន្ដចំនួន៤គ្រឿង៕

បង្ក្រាបក្រុមចោរប្លន់នៅខណ្ឌពោធិ៍សែនជ័យឈានដល់ផ្ទុះអាវុធតបតគ្នាស្លាប់ក្រុមចោរ២នាក់ និងរបួសនគរបាលម្នាក់

2023/04/18 12:21:00 pm        113
បង្ក្រាបក្រុមចោរប្លន់នៅខណ្ឌពោធិ៍សែនជ័យឈានដល់ផ្ទុះអាវុធតបតគ្នាស្លាប់ក្រុមចោរ២នាក់ និងរបួសនគរបាលម្នាក់ .

ចូលឆ្នាំ៣ថ្ងៃគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់១៨នាក់ និងរបួសជាង៧០នាក់

2023/04/17 12:58:13 pm        196
ភ្នំពេញ៖ អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានធ្វើឱ្យមនុស្ស១៨នាក់ស្លាប់ និងរបួសធ្ងន់ស្រាលជាង៧០នាក់ ។របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា បីថ្ងៃចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជាង៤០លើក ដោយថ្ងៃចូលឆ្នាំថ្ងៃទីមួយ ​គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៦លើក​ បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន២នាក់ និងរបួសធ្ងន់-ស្រាល ​ចំនួន១២នាក់ មូលហេតុ​មកពីបើកបរ ក្នុងល្បឿនលឿន មិនគោរពសិទ្ធិ ​និងមិនប្រកាន់ស្តាំ ។របាយការណ៍ បានឱ្យដឹងទៀតថា នៅថ្ងៃចូលឆ្នាំថ្ងៃទី០២ ​គ្រោះថ្នាក់ចរាចរណ៍ ​បានកើតឡើង ចំនួន​២០លើក បណ្ដាលឲ្យមានមនុស្សស្លាប់ ​ចំនួន៧នាក់ បើធៀបនឹងឆ្នាំមុន ​ថយចុះ៩នាក់ ​និងមាន មនុស្សរបួសធ្ងន់-ស្រាល ចំនួនរហូតដល់៤៨នាក់ ។ មូលហេតុ បើកបរក្នុងល្បឿនលឿន មិនគោ រពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ និងស្រវឹង ។ប្រភពដដែល បានបន្ថែមថា ចំណែកនៅថ្ងៃចូលឆ្នាំថ្ងៃទីបី មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន​១៧លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន៩នាក់ ​និងរងរបួសធ្ងន់-ស្រាល ​ចំនួន១៧នាក់ មូលហេតុ បើកបរ​ក្នុងល្បឿនលឿន មិនគោរពសិទ្ធិ ​មិនប្រកាន់ស្តាំ​ ប្រជែងគ្រោះថ្នាក់ ស្រវឹង និង​កត្តា​អាកាសធាតុ ។ពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍នេះ ​អាជ្ញាធរនៅគ្រប់រាជធានីខេត្ត​ បានពង្រាយកម្លាំង ជួយសម្រួល ចរាចរណ៍​ជូនប្រជាពលរដ្ឋ ​នៅពេលធ្វើដំណើរ ​ឬនៅតំបន់រមណីយដ្ឋាននានា ក៏ដូចជាបាន​ផ្សព្វ​ផ្សាយ ​និងមានសារអប់រំ​ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ៕អត្ថបទ៖ បាន សុខរិទ្ធិ

ខ្យល់កន្ទ្រាក់​បណ្ដាលឱ្យផ្ទះជិត៣០០ខ្នងរងការខូចខាត និងមនុស្ស២នាក់បាត់ខ្លួននិងរងរបួសធ្ងន់

2023/04/17 10:11:01 am        507
ស្ទឹងត្រែង៖ លំនៅឋានប្រជាពលរដ្ននៅតាមបណ្ដាស្រុកមួយចំនួន ​ក្នុងខេត្តស្ទឹងត្រែង ទទួលរងគ្រោះដោយខ្យល់កន្ទ្រាក់បោកបក់រលំ និងរបើកដំបូលជិត៣០០គ្រួសារ និងមនុស្ស២នាក់បាត់ខ្លួន និងរងរបួសធ្ងន់។យោងតាមការបញ្ជាក់ពីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែងបានឱ្យដឹងថា ស្ថានភាពនៃផលប៉ះពាល់ដោយសារខ្យល់​កន្ទ្រាក់ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ គិតមកត្រឹមព្រឹកថ្ងៃទី១៧ មេសានេះ មាន​ចំនួនសរុប​២៧០​ខ្នងផ្ទះ មាន ២៧៥គ្រួសារ ។ដើម្បីជាការឆ្លើយតប អាជ្ញាធរខេត្ត ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រោះមហន្តរាយខេត្ត​បាន​ចុះសួរ​សុខទុក្ខ​ និង​នាំយកអំណោយចែកជូនដល់គ្រួសារ​ដែល​រងគ្រោះនៅ​ស្រុកមួយចំនួន ​នៅ​រសៀល​ថ្ងៃទី១៧​មេសានេះ ថ្នាក់ដឹកនាំខេត្តដឹកនាំក្រុមការងារចុះសួរដុខទុក្ខប្រជាពលរដ្ឋ​ដែលរងផល​ប៉ះពាល់​នៅក្នុងសង្កាត់សាមគ្គី និងនៅតាមតំបន់មួយចំនួនទៀត​អាជ្ញាធរក្នុង​មូលដ្ឋានបាន​ចុះជួយ​ និងពិនិត្យឆ្លើយតបតាមភាពជាក់ស្ដែង៕អត្ថបទ៖ មាស ផល្លា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់
04/01/2026 08:04 PM
ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
04/01/2026 08:04 PM
ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
04/01/2026 08:04 PM
មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
04/01/2026 08:04 PM
អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
04/01/2026 08:04 PM
មេដឹកនាំកំពូលអ៊ីរ៉ង់កោតសរសើរដល់ក្រុមហេសបូឡា និងសន្យាបន្តគាំទ្រពួកគេ
04/01/2026 08:04 PM
លោក Macron សរសើរ «ភាពអាចទស្សន៍ទាយបាន» របស់អឺរ៉ុប ដែលហាក់ប្រៀបទៅលោក Trump
04/01/2026 07:04 PM
ចិនជំទាស់នឹងការប្តូរឈ្មោះរបស់ហ្វីលីពីន ចំពោះកោះមានជម្លោះ នៅសមុទ្រចិនខាងត្បូង
04/01/2026 07:04 PM
មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិថ្លែងអំណរគុណគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហមដែលបានដើរតួនាទីយ៉ាងសំខាន់ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
04/01/2026 07:04 PM
ជប៉ុន និងបារាំងយល់ព្រមបង្កើនការសម្របសម្រួលលើច្រកសមុទ្រ Hormuz និងសង្រ្គាមអ៊ីរ៉ង់
04/01/2026 07:04 PM