ជនជាតិវៀតណាមសរុប ៣៤នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង
កាស៊ីណូ ស៊ីលវើរ ស្តារនៅក្រុងបាវិតត្រូវបានព្យួរអាជ្ញាប័ណ្ណបន្ទាប់ពី រកឃើញ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា
ឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សន្តិសុខ និង សង្គម

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដ១៩ ចំនួន ៣៣នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/30 12:04:07 pm        397
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៣នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុង​សហគមន៍ ៣៣នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ពុំមាននោះទេ ​នៅថ្ងៃនេះ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៥៤នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៥,៥៨៥នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣១,៥៩៨ នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ហួសចិត្ត​យក​គោយន្ត​ដឹក​គ្រឿងញៀន​បន្ត​កន្ទុយ​គ្នា​ដូច​ដឹក​ជី​

2022/03/30 10:55:01 am        1121
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះករណីយកគោយន្តដឹកគ្រឿងញៀនបន្តកន្ទុយគ្នា បម្រុងចូលមកខ្មែរ ប៉ុន្តែត្រូវបានអាជ្ញាធរប្រទេសឡាវធ្វើការបង្រ្កាបបាន ខណៈគោយន្តទាំងនោះ ធ្លាប់តែដឹកជីនៅខេត្តជាប់នឹងព្រំដែនខេត្តស្ទឹងត្រែងរបស់ខ្មែរ។ថ្លែងក្នុងឱកាសអញ្ជើញ​បើក​សន្និបាត​បូកសរុបលទ្ធផលការងារ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ឆ្នាំ២០២១ និង​លើកទិសដៅការងារឆ្នាំ២០២២​ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅសណ្ឋាគារសុខាភ្នំពេញ ​នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម កែ គឹមយ៉ាន បាន​លើកឡើងថា«ប៉ុន្មានថ្ងៃមុនខេត្តស្ទឹងត្រែង ​ឃើញ​មក​ពីឡាវ ​ហើយ​គោយន្ត​ពី​ដើម​គេ​យក​ដឹក​តែជី តែឥឡូវ​យកដឹកគ្រឿងញៀន​ទាំង​ការុងៗ ​ហើយការដឹកនេះ គឺជាការដឹកដោយចំហរ...។លេងតែអញ្ចឹងងាប់ដល់ខ្មែរ តែទោះជាយ៉ាងណាយើងអគុណ​ ដល់អាជ្ញាធរឡាវ ដែលចាប់​បាន​ទាន់​ពេលវេលា»។ឯកឧតុ្តម បានបញ្ជាក់បន្ថែមថា ​គ្រឿងញៀន​ដែល​ធ្វើការ​ដឹក​ដោយ​គោយន្តនោះ គឺមានចំនួន​ជា​បីគ្រឿង​ ផ្ទុកគ្រឿងញៀនប្រហែលជាង៦០០គីឡូក្រាម ហើយ​បម្រុង​ដឹក​ចូល​មកខ្មែរ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរគេចាប់បានដោយចៃដន ខណៈគេទៅបង្រ្កាបឡានគេចពន្ធនោះ៕ អត្ថបទ៖ បានចក់

ករណីវិជ្ជមានកូវីដ-១៩ក្នុងចំណោមពលករខ្មែរត្រឡប់ពីថៃមានថយចុះ ខណៈវិធានការនៅតែបន្តរឹតបន្តឹង

2022/03/30 09:11:02 am        473
បាត់ដំបង៖ ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃចូលតាមច្រកខេត្តបាត់ដំបងជាបន្តបន្ទាប់ ខណៈករណីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករទាំងនោះ មានការថយចុះ ស្របពេលវិធានការសុខាភិបាលនៅច្រកព្រំដែននៅតែបន្តរឹតបន្តឹង។លោកណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ស៊ួនស៊ុ(អូរអន្លក់) ស្រុកកំរៀង បានថ្លែងឱ្យដឹងថា ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង វិធានការសុខាភិបាល នៅច្រកព្រំដែនត្រូវបានរឹតបន្តឹងដោយគ្មានការធ្វេសប្រហែសឡើយ ខណៈករណីវិជ្ជមានកូវីដ-១៩ក្នុងចំណោមពលករមានការថយចុះជាបន្តបន្ទាប់។ លោកបន្តថា បច្ចុប្បន្ននេះវិធានការសុខាភិបាលនៅច្រកព្រំដែនត្រូវបានកែសម្រួល ដោយអ្នកដែលបានកាតចាក់វ៉ាក់សាំងចាប់ពី ២ដូសឡើងទៅត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនដោយពុំឆ្លងកាត់ការធ្វើតេស្តរហ័សឡើយ៕

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមីនា កើតឡើង១២លើក(ស្លាប់៦នាក់,របួស១៤នាក់)

2022/03/29 04:58:41 pm        1504
ភ្នំពេញ៖ របាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសថា នៅថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍កើត ឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សចំនួន ៦នាក់ស្លាប់ និង រងរបួសចំនួន ១៤នាក់ ក្នុងនោះរបួសធ្ងន់ ៧នាក់ និង ស្រាល ៧នាក់។គ្រោះថ្នាក់ចរាចរណ៍នេះ កើតនៅរាជធានី ខេត្ត ចំនួន ៨ មានដូចជាៈ ខេត្តក្រចេះ ស្លាប់ ២នាក់ និង របួស ២នាក់, កំពត របួស ៣នាក់ , កណ្តាល ស្លាប់ ១នាក់ និងរបួស ២នាក់ , ភ្នំពេញ របួស ២នាក់, ព្រះ វិហារ របួស ២នាក់, ព្រៃវែង ស្លាប់ ២នាក់ , សៀមរាប ស្លាប់ ១នាក់ និងរបួស ២នាក់ និងខេត្តកែប របួស ១នាក់៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដ១៩ ចំនួន ៣៩នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/29 12:25:08 pm        657
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៩នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៨នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ពុំមាននោះទេ ​នៅថ្ងៃនេះ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៥៤នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៥,៥៥២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣១,៥២៧ នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដ១៩ ចំនួន ៥២នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/28 12:05:07 pm        499
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៥២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៥២នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ពុំមាននោះទេ ​នៅថ្ងៃនេះ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៥៤នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៥,៥១៣នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣១,៤៥៩ នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែធ្នូកើតឡើង ១២លើក(ស្លាប់ ១១នាក់ និងរបួស ៩នាក់)

2022/03/26 06:56:58 pm        439
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងថា គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ១២លើក បណ្តាលឲ្យស្លាប់ ១១នាក់ និងរបួស ៩នាក់ ក្នុងនោះរបួសធ្ងន់ ៧នាក់ និងស្រាល ២នាក់។ គ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនោះ បានកើតនៅរាជធានី ខេត្ត ចំនួន៩រួមមាន៖ ខេត្តក្រចេះស្លាប់ ២នាក់, កំពង់ស្ពឺ ស្លាប់ ២នាក់ និងរបួស ១នាក់ , កណ្តាល ស្លាប់ ១នាក់ និងរបួស ៣នាក់ , ភ្នំពេញ របួស ១នាក់, ពោធិសាត់ ស្លាប់ ១ និងរបួស ៣នាក់, រតនគីរី ស្លាប់ ២នាក់, ព្រះសីហនុ ស្លាប់២នាក់ , តាកែវ របួស ១នាក់ និងខេត្តត្បូងឃ្មុំ ស្លាប់ ១នាក់៕

បង្ក្រាបក្រុម​ឧក្រិដ្ឋជន ​ប៉ុនប៉ង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែនជិត ៦០០ គីឡូក្រាម

2022/03/26 11:35:34 am        747
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជន ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជិត ៦០០ គីឡូក្រាម តាមផ្លូវសមុទ្រ ចេញទៅប្រទេសទី៣ ។ ប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន ដែល BTV ទទួលបាន នាព្រឹកថ្ងៃទី២៦ ខែមីនា បញ្ជាក់ថា កាលពីថ្ងៃទី ២១ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ២០ និង៥០នាទី ​សមត្ថកិច្ចជំនាញ នៃមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (ក១) ​ដឹកនាំដោយលោក ​ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ ​ចូលរួម​សហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្រោមការ​ស្រាវជ្រាវ ​និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនដឹកជញ្ជូនសារធាតុញៀនឆ្លងដែន បម្រុង​​នាំចេញ​តាម​ផ្លូវសមុទ្រ​ទៅប្រទេសទី៣ នៅ ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ។ទី១៖ នៅចំណុចបន្ទប់ជួលលេខ 69Z សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ទី២៖ នៅចំណុចកាំកូស៊ីធី អគារA106 បន្ទប់ 305 ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ទី៣៖ ខុនដូរ អិល បឹងទំពុន បន្ទប់D3-18 របស់ឈ្មោះ ZHAING TONG SIAN ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌចំការមន ទី៤៖ នៅ​ចំណុច (ល្វែងទី៤ និងទី៥) ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ១-ឈ្មោះ ZHANG TONG SIAN ភេទប្រុស ជនជាតិចិន (តៃវ៉ាន់)ឆ្នាំកំណើត ១៩៦៧ ។ ២-ឈ្មោះ JIANG MING DA ហៅ ZHOUG JI QI ភេទប្រុស ជនជាតិចិន (តៃវ៉ាន់)កើត ១៩៧៣ ។ ៣-ឈ្មោះ WANG LU LI ភេទប្រុស ជនជាតិចិន (តៃវ៉ាន់)កើត ១៩៨១ ។ ចាប់យកវត្ថុតាង៖ កេតាមីន (Ketamine) ទម្ងន់ ៥១០គីឡូក្រាម ២៥៦ ក្រាម , មេតំហ្វតាមីន​ (ICE) ទម្ងន់ ១ គ.ក្រ ៩៥៨ ក្រាម , អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៥១គីឡូក្រាម ៦៥៩.៦០ ក្រាម , នីមេតាហ្សេប៉ាម (Nimetazepam) ទម្ងន់ ២០គីឡូក្រាម ៧៩០ ក្រាម , FUB-AMB (Cannabinoid)(NPS) ទម្ងន់ ១១គីឡូក្រាម ៧៥៤ ក្រាម , សារធាតុញៀនសរុប ទម្ងន់ ៥៩៦គីឡូក្រាម ៤១៧,៦០ក្រាម, សារធាតុគីមីផ្សំទម្ងន់ ២៣៥ ក្រាម , សារធាតុមិនច្បាស់ទម្ងន់ ៦គីឡូក្រាម ៦៨៨ក្រាម ។ជនសង្ស័យ និងវត្ថុតាងទាំង​អស់សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូន​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ​ដើម្បីចាត់ការតាមនីតិវិធី ​៕ អត្ថបទ៖ តារាវុទ្ធី

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបដិសេធ ការចោទប្រកាន់របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង លើរាជរដ្ឋាភិបាល

2022/03/26 11:17:37 am        4264
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបដិសេធចំពោះការចោទប្រកាន់របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង មកលើរាជរដ្ឋាភិបាលកម្ពុជា គឺជាការមិនពិត។អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសថា ស្ត្រីរូបបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុបរទេស និយាយភាសាខ្មែរ ដោយការបញ្ចេញកំហឹងសងសឹកទាំងងងឹតងងុល និងពោលពាក្យតាមបែបអគតិ មានទស្សនៈចង្អៀតចង្អល់ ស្អប់ខ្ពើម និងប្រមាថជាតិកំណើតរបស់ខ្លួន ដែលជាសម្ដីបំផ្លើសផ្ទុយពីការពិត៕

បទល្មើសនេសាទនៅក្នុងខេត្តស្ទឹងត្រែង រយៈពេល៣ខែដើមឆ្នាំនេះមានការថមថយចុះ

2022/03/26 03:00:27 am        1693
ស្ទឹងត្រែង ៖ រយៈពេល៣ខែដើមឆ្នាំនេះ បទល្មើសនេសាទក្នុងខេត្តស្ទឹងត្រែង មានការថយចុះ ដោយមានការចូលរួមទប់ស្កាត់ពីអាជ្ញាធរក្នុងមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាសហគមន៍នេសាទ និងអ្នកសារព័ត៌មានផងដែរ។លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ដីទី ខេត្តស្ទឹងត្រែង បានឲ្យដឹងថា សកម្មភាព​បទល្មើស​នេសាទ ក្នុងខេត្តស្ទឹងត្រែងមានការថមថយច្រើន ក្រោយ​ពី​ការ​ចុះប្រតិបត្តិការ​រឹតបន្តឹង​អនុវត្តច្បាប់​ទៅលើក្រុមបក្សពួកដែលបានលួចប្រព្រឹត្តប្រើឧបករណ៍​នេសាទ​ល្មើសច្បាប់ ក្នុងតំបន់​ដែន​អភិរក្សត្រីមេពូជ ហើយកម្លាំងមន្ត្រីជលផល​សហការ​ជាមួយ​កម្លាំងប្រដាប់អាវុធ​ នៅឆ្នាំ២០២១ កន្លងទៅបានធ្វើការឃាត់ខ្លួន និងកសាសំណុំរឿង​បញ្ជូន​ទៅតុលាការ​ ១១ករណី​និង​បញ្ជូន​ទៅដាក់​ពន្ធនាគារ​ចំនួន២នាក់ ក​រណី​នេសាទដោយប្រើប្រាស់ឧបករណ៍ឆក់។លោក បន្តថា បច្ចុប្បន្នខណ្ឌជលផលខេត្តស្ទឹងត្រែង បាននិងកំពងយកចិត្តទុកដាក់ទៅលើការងារ​អនុវត្តច្បាប់ ​ការអភិរក្សធនធានជលផល​ ការងារសហគមន៍​នេសាទ ការងារ​វារីវប្បកម្ម​ការងារ​ស្រាវជ្រាវ​និង​កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ សព្វថ្ងៃនេះ ធនធាន​ជលផល​ដែលកំពងទទួលរងគ្រោះថ្នាក់ មាន២៩ប្រភេទ​ ក្នុងនោះមានដូចជាត្រី រាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីឆ្មាក្រពើ ត្រីក្បក ត្រីស្ទក់ ត្រីរមាស ត្រីខ្លា ត្រីកញ្ចុះក្របី ត្រីផ្សោត ត្រីត្រចៀកដំរីនិងត្រីកន្ត្រប់ខ្លា រួមទាំងប្រភេទត្រីប៉ាវ៉ាមុខ២ ត្រីប៉ាសុអ៊ីជាដើម។លោក ទំ និរ៉ូ ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្ត ​ក៏បានអំពាវនាវ គ្រប់​តួអង្គពាក់ព័ន្ធ​ទាំងអស់​ឲ្យចូលរួមផ្សព្វផ្សាយដល់ប្រជានេសាទទាំងអស់ ​បញ្ឈប់​ការលួច​ប្រើឧបករណ៍​ល្មើសដែលច្បាប់ បានហាមឃាត់​ ដូចជា គ្រឿងផ្ទុះ​ សារជាតិពុល ​ឧបករណ៍​ឆក់ក្ដៅ ឆក់ត្រជាក់ ដាយ្យកាត់ដងទន្លេ និងមងដែលច្បាប់ហាមឃាត់ជាដើម។ល។លោកប្រធានមន្ទីរបន្ដថា បច្ចុប្បន្ន បទល្មើសនេសាទក្នុងខេត្ត ​មានការថយចុះបន្តិចមែន បន្តែ​មន្ត្រីជំនាញនិងសហគមន៍​នេសាទ​រួមទាំងឆ្មាំទន្លេត្រូវតែ​បន្ត​សកម្មភាពចុះល្បាត​ជាប្រចាំ​ជាពិសេស​នៅតំបន់ដែនអភិរក្សត្រីមេពូជ​ ត្រូវចូលរួម​ទប់ស្កាត់​ឲ្យបាន ដើម្បី​ថែ​រក្សា​ពូជត្រីដែល​កំពុង​ប្រឈម​និងការផុតពូជជាង២០ប្រភេទ នៅក្នុងដងទន្លេមេគង្គលើ របស់ខេត្តស្ទឹងត្រែង៕ អត្ថបទ៖ មាស ផល្លា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មិត្តបរទេសថា ថៃបិទច្រក​ព្រំដែន​ជាមួយ​កម្ពុជាមិនត្រឹម​តែផ្ដាច់​ការតភ្ជាប់រវាងកម្ពុជា-ថៃ ទេ តែជាការ​កាត់ផ្តាច់​ការតភ្ជាប់អាស៊ាន និង​អាស៊ី​ផងដែរ
11/04/2025 08:11 PM
ប្រភពពីរដ្ឋាភិបាល៖ ក្រុមប្រឹក្សាដែលគាំទ្រដោយកងទ័ពស៊ូដង់ នឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីសំណើបទឈប់បាញ់របស់អាមេរិក
11/04/2025 06:11 PM
ឥណ្ឌាស្វែងរកការគាំទ្រពីប្រទេសបារ៉ែនក្នុងការពង្រឹងទំនាក់ទំនងជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ
11/04/2025 06:11 PM
កម្ពុជា និងអាម៉េរិក កំណត់គោលដៅជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
11/04/2025 06:11 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និយាយថា អាចរំសាយអាវុធពីក្រុមនានាបាន លុះត្រាតែអាមេរិកដកកងទ័ពចេញ
11/04/2025 06:11 PM
មនុស្សរាប់ពាន់នាក់បន្ថែមទៀតភៀសខ្លួនចេញ ខណៈជម្លោះនៅស៊ូដង់ជួបទុរ្ភិក្សនិងការវាយលុកថ្មី
11/04/2025 06:11 PM
អាកាសយានដ្ឋានអាមេរិក រងការពន្យាពេលយ៉ាងច្រើនដោយសារការបិទរដ្ឋាភិបាល
11/04/2025 06:11 PM
រដ្ឋមន្ត្រីការបរទេសទួរគី៖ អ៊ីស្រាអែលមិនបំពេញកាតព្វកិច្ចចំពោះការអនុញ្ញាតឲ្យមានជំនួយទៅកាន់តំបន់ហ្កាហ្សាទេ
11/04/2025 06:11 PM
ភារធារីម៉ិកស៊ិក ត្រូវតម្រូវឲ្យចាកចេញពីប្រទេសប៉េរូ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន
11/04/2025 06:11 PM
មេដឹកនាំចិន ជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mishustin ក្នុងទីក្រុងប៉េកាំង
11/04/2025 06:11 PM