កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ
កងរាជអាវុធហត្ថ កំពុងស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងធំពាក់ព័ន្ធករណីគ្រឿងញៀនប្រមាណជិត ២០០គីឡូក្រាម

សន្តិសុខ និង សង្គម

សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន ភ្លាត់ស្នៀតជនសង្ស័យដណ្តើមបានកាំភ្លើងបាញ់រះ៥គ្រាប់ ត្រូវពលរដ្ឋរបួសធ្ងន់២នាក់

2022/01/04 01:03:04 pm        1606
ភ្នំពេញ ៖ មនុស្ស២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទះអាវុធ ក្នុងនោះស្ត្រីចំណាស់ម្នាក់រងរបួសត្រូវស្មាស្តាំ និងនារីម្នាក់ទៀតរងរបួសត្រូវដើមដៃស្តាំ បន្ទាប់ពីមានកម្លាំងសមត្ថកិច្ចមួយក្រុមចុះទៅបង្ក្រាបគ្រឿងញៀន ត្រូវបានជនសង្ស័យដណ្តើមបានកាំភ្លើង បាញ់រះ៥គ្រាប់ផ្ទួនៗ ផ្អើលរត់ជាន់ជើងគ្នា ទាំងសមត្ថកិច្ច ទាំងពលរដ្ឋ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវលំ តំបន់សម្បុកគ្រឿងញៀន គោកបញ្ជាន់ ភូមិថ្មគោល៣១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ប្រជាពលរដ្ឋរងគ្រោះ ដោយត្រូវគ្រាប់កាំភ្លើង ទាំង២នាក់ ទី១ ឈ្មោះ ទេព សាវឿន ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅកន្លែងកើតហេតុ របួសត្រូវស្មាស្តាំ ។ ទី២ ឈ្មោះ វ៉ា ចាន់សេរីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុ ។តាមប្រជាពលរដ្ឋ បានឲ្យដឹងថា តំបន់គោកបញ្ជាន់ នាពេលបច្ចុប្បន្ន ក្នុងខណ្ឌពោធិសែនជ័យ ជាប់ចំណាត់ថ្នាក់ល្បីខាង ជួញដូរ ជក់ លក់ គ្រឿងញៀន មិនចាញ់ បឹងឈូក មុខមន្ទីរពេទ្យ​លោកសង្ឃ​កន្លងមកចាប់លែងៗ ចាប់មិនចេះអស់ ហើយមុនកើតហេតុ ខណៈដែលកម្លាំងសមត្ថកិច្ច បង្ក្រាបគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ មួយក្រុម៥ទៅ៦នាក់ ចុះទៅ​បង្ក្រាប​គ្រឿងញៀន​នៅចំណុចខាងលើ ភ្លាត់ស្នៀតត្រូវបានជនសង្ស័យគ្រឿងញៀនម្នាក់ឈ្មោះ ជីវ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ វាយតដៃដណ្តើមកាំភ្លើងពីដៃសមត្ថកិច្ច បាញ់សំដៅលើសមត្ថកិច្ច១គ្រាប់ ត្រូវដៃ​របួសម្នាក់ផ្អើលឆោឡោ ​ជនសង្ស័យរត់ ​សមត្ថកិច្ចដេញតាមចាប់ ត្រូវបានជនសង្ស័យបាញ់រះ៤គ្រាប់ ទៀត​ បណ្តាលឲ្យត្រូវចំទ្វារដែកធ្លាយ របួសស្ត្រីម្នាក់កំពុងនៅក្នុងផ្ទះ និង​ត្រូវ​ចំនារីម្នាក់​កំពុងអង្គុយនៅមុខផ្ទះ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន ​ដណ្តើមយកកាំភ្លើងបានវិញ ។ពលរដ្ឋ បន្តទៀតថា ក្រោយពីចាប់ខ្លួនជនសង្ស័យ​ ដណ្តើមយកកាំភ្លើងបានវិញ សមត្ថកិច្ចនាំ​ឡើងរថយន្ត នាំគ្នាបើកយកចេញទៅអស់ បន្សល់ទុកតែប្រជាពលរដ្ឋរងរបួស២នាក់ ត្រូវបាន​ក្រុម​គ្រួសារ​ដឹក​យកទៅពេទ្យរៀងខ្លួន​ ស្ត្រីចំណាស់ ដឹកតាមម៉ូតូកង់បីយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យកាល់ម៉ែត្រ ចំណែក​នារីរងគ្រោះត្រូវ​បានដឹកតាមម៉ូតូ​កង់បី​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ពោធិចិនតុង ។ហេតុការណ៍ផ្ទុះអាវុធ ​ផ្តើមចេញពីកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបគ្រឿងញៀន ត្រូវបានជនសង្ស័យ​តដៃ​ដណ្តើម​បានកាំភ្លើងបាញ់រះខាងលើ ​សមត្ថកិច្ចមូលដ្ឋានបានចុះទៅសាកសួរ ដល់​ទីតាំង​កើតហេតុ រួចបន្តទៅតាមសាកសួរជនរងគ្រោះនៅមន្ទីរពេទ្យ ​រីឯកម្លាំងមួយក្រុម ដែល​ពលរដ្ឋអះអាងថា ​នគរបាលប្រឆាំងគ្រឿងញៀន ​អគ្គស្នងការនគរបាលជាតិ ក្រោយពីឃាត់បាន​ជនសង្ស័យនាំគ្នា​ចាកចេញទៅបាត់អស់ ៕អត្ថបទ៖ កុម្ភះ

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ សម្រេច​បើក​ការ​ស៊ើប​សួរ​លើ​អតីត​បុគ្គលិក​ណាហ្គាវើលដ៍ ០៩​នាក់ និង​បក្ខ​ពួក​មួយ​ចំនួន​ទៀត

2022/01/03 12:13:44 pm        376
ភ្នំពេញ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បើក​ការ​ស៊ើប​សួរ​ទៅ​លើ​មេដឹកនាំ​សហជីព ៩​រូប និង​បក្ខ​ពួក​មួយ​ចំនួន​ទៀត ដែល​ជា​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ ក្រោម​ការ​ចោទ​ពី​បទ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»។សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បានបញ្ជាក់​ថា តុលាការ​សម្រេច​បើក​ការ​ស៊ើប​សួរ​ទៅ​លើ​ឈ្មោះ ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​អតីត​បុគ្គលិក ៨​រូប​ទៀត ក្នុង​នោះ​មាន​បុរស ២​នាក់​ផង​ដែរ។ក្រៅ​ពី​បុគ្គល​ទាំង ៩​រូប​នេះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ក៏​បញ្ជាក់​ថា បើក​ការ​ស៊ើប​សួរ​លើ​បុគ្គល​មួយ​ចំនួន​ទៀត ដែល​តុលាការ​ចាត់​ទុក​ជា​«បក្ខ​ពួក»​ផង​ដែរ។សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បញ្ជាក់​បន្ថែម​ថា បុគ្គល​ទាំង ៩​នាក់ និង​បក្ខ​ពួក​មួយ​ចំនួន ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ស៊ើប​សួរ​នៅ​ក្រោម​ការ​ចោទ​ពី​បទ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ទៅ​តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។ក្រុម​អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ជាច្រើន​រយ​នាក់ បាន​ចេញ​តវ៉ា​នៅ​មុខ​អគារ​ក្រុមហ៊ុន​នេះ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​កន្លង​មក​នេះ​ជុំ​វិញ​វិវាទ​ការងារ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៦នាក់ ក្នុងនោះប្រភេទអូមីក្រុង៤នាក់

2021/12/31 12:20:03 pm        468
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៦នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ក្នុងនោះ​ប្រភេទអូមីក្រុង៤នាក់​ ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១២នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤៩៣នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៩១៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

រថយន្តដឹកដីធុនធំបុករថយន្តដឹកដីដូចគ្នាពីក្រោយបណ្ដោយឲ្យរថយន្តរងការខូចខាត

2021/12/31 11:19:37 am        582
ភ្នំពេញ៖ រថយន្តដឹកដីធុនធំបុករថយន្តដឹកដីដូចគ្នាពីក្រោយ បណ្ដោយឲ្យរថយន្តរងការខូចខាតទាំងសងខាង ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីឈ្នះឈ្នះ មូលដ្ឋានសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តដឹកដីធុនធំជាច្រើនគ្រឿងដឹកដី ខណៈកំពុងបើកបរតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើតស្រាប់តែមាន​រថយន្ត​ដឹកដី​ខាងមុខបានបត់ រថយន្តដឹកដីបន្ទាប់បានអក់ហ្សឺបន្តិចដែរនោះ រថយន្តដឹកដីធុនធំមកពី​ក្រោយ​បានជ្រុលល្បឿនបុករថយន្តដឹកដីពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតផ្នែក​ខាងមុខ​ស្ទើទាំងស្រុង និងរថយន្តមួយគ្រឿងទៀតខូចខាតផ្នែកខាងក្រោយ តែសំណាងល្អមិន​បណ្ដាល​ឲ្យមានមនុស្សរងរបួសឡើយ។ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុរួចធ្វើការ​វាស់វែង​យករថយន្ត​ចេញ​កន្លែងកើតហេតុ​ដើម្បី​បញ្ចៀស​ចរាចរណ៍​ជៀសវាង​បង្កការ​កក់ស្ទះ និងរងចាំតំណាង​ក្រុមហ៊ុនទាំង២​មកចចារគ្នានៅពេលក្រោយ៕អត្ថបទ៖ កុម្ភះ

Update៖នគរបាលជំនាញបញ្ជូនខ្លួនក្រុមជនសង្ស័យចំនួន៩នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាង៣៥០គីឡូក្រាម

2021/12/29 09:40:35 pm        404
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសុំណុំរឿង ក្រុមជនសង្ស័យចំនួន៩នាក់ ពាក់ព័ន្ធបទល្មើស ជួញដូរគ្រឿងញៀនឆ្លងដែន បន្ទាប់ពីកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន និងរឹបអូសគ្រឿងញៀនជាង ៣៥០ គីឡូក្រាម នៅរាជធានីភ្នំពេញ រួចបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ប្រតិបត្តិការនេះ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។សូមរំលឹកថាកាលពីវេលាម៉ោង០៥ និង ៥៥នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំ គ្រឿង ញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរគ្រឿងញៀន លោក វរ:សេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរគ្រឿងញៀន លោក វរ:សេនីយ៍ទោ ហុង សុវណ្ណារិទ្ធ នាយការិយាល័យ(ក១)  ចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស សមត្ថកិច្ចគយ កំពង់ផែព្រះសីហនុ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាប។  ករណីនេះផ្ដើមចេញពីកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចចិន រួមជាមួយសមត្ថកិច្ចកម្ពុជា ទទួលបានព័ត៌មានជំនាញហើយ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៤ខែ ទើបឈានទៅបង្ក្រាបព្រមគ្នានេះ សមត្ថកិច្ចចិនក៏បានបង្ក្រាបក្រុមឧក្រឹដ្ឋជនពាក់ព័ន្ធ នៅឯប្រទេសចិនផងដែរ។ជាមួយគ្នានោះដែរក្នុងកិច្ចប្រតិបត្តិការ កម្លាំងសមត្ថកិច្ច ធ្វើឡើងនៅ២គោលដៅ ផ្សេងគ្នា (នៅចំណុចវីឡាភ្លោះលេខ២១ ផ្លូវលេខ R03 ស្តាផ្លាទីនឹម បុរីប៉េងហូតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងនៅចំណុច ភោជនីយដ្ឋានអីយិនម៉ាថូវ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ដកហូតគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ICE)សរុបរួមទម្ងន់ ៣៤៧ គីឡូក្រាម (លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង៦១កញ្ចប់ធំ) ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន ។រួមទាំងទ្រព្យសម្បត្តិ ដូចជា រថយន្ត ១គ្រឿង ម៉ាក TOYOTA ALPHARD ពាក់ស្លាក់លេខ ភ្នំពេញ 2BE-2973 , ម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FE-5946 , ទូរស័ព្ទដៃ ចំនួន ១០គ្រឿង , ប្រាក់ចំនួន ៣០០ ដុល្លារអាមេរិក។ សូមបញ្ជាក់ថា ក្រុមឧក្រឹដ្ឋជន បានរៀបចំបញ្ជូនគ្រឿងញៀនក្នុងបំពង់ដែកមកកាន់កម្ពុជា បំរុងបញ្ជូនតាមផ្លូវសមុទ្រទៅប្រទេសទី៣" ។បច្ចុប្បន្ន ក្រុមជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ អត្ថបទ៖ កុម្ភះ​

ឆេះផ្ទះឈើមួយខ្នងនៅខណ្ឌដង្កោខូចខាតទាំងស្រុង

2021/12/27 09:40:48 am        455
ភ្នំពេញ៖ ផ្ទះឈើលើថ្មក្រោមមួយខ្នងនៅចំណុចផ្លូវបេតុង ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអណ្តាតភ្លើងឆាបឆេះខូចខាតទាំងស្រុង កាលពីវេលាម៉ោង ១១ និង២០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ។ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ​ពន្លត់អគ្គីភ័យ​នៃស្នងការ​ដ្ឋាន​នគរបាលរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុផងដែរ ។ដោយសារស្ថានភាពផ្លូវ​រាងវែង​ឆ្ងាយ​បន្តិចហើយថែមទាំងមានខ្យល់បក់ទៀតនោះ ទើបធ្វើអោយអណ្តាតភ្លើងឆាបឆេះកាន់តែលឿន បណ្តាលឲ្យ​ផ្ទះនោះ​ឆាបឆេះអស់ទាំងស្រុង ដោយមិនអាចជួយអន្តរាមន៍ទាន់ពេលវេលាបានឡើយ ។ជុំវិញករណីនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមូលហេតុ ​នៃការឆេះអោយបានពិតប្រាកដ ៕ អត្ថបទ៖ តារាវុទ្ធី

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​១៥នាក់ ជាប្រភេទអូមីក្រុងទាំងអស់

2021/12/27 12:14:44 pm        367
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៥នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជា​ប្រភេទអូមីក្រុងទាំងអស់ ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់០១នាក់ ​ដោយសារ​ជំងឺ​កូវីដ-១៩ គឺមិនបានចាក់វ៉ាក់សាំងនោះទេ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០០៩នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤៦៤នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៨៧៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

តុលាការសម្រេចឃុំខ្លួនក្រុម វិល្លាម គ័ង និងបក្ខពួកជាបណ្ដោះអាសន្នក្រោយចេញប្លន់ប្រដាប់អាវុធ

2021/12/27 11:53:10 am        500
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានសម្រេច ចេញដីកាឃុំខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធ វិល្លាម គ័ង និងបក្ខពួក ដាក់ពន្ធនាគារជាបណ្តោះអាសន្ន បន្ទាប់ពីតំណាងអយ្យការ បានធ្វើការចោទប្រកាន់ជាផ្លូវការរួចមក ។លោក យ៉ាន សុភាព ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។បើតាមលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូង​រាជ​ធានី​ភ្នំពេញ​បានឲ្យដឹងថា ក្រុមចោរប្លន់ William Guang ប្រធានគណបក្សខ្មែរក្រោក និង​បក្ខពួក ៣នាក់ទៀត ត្រូវបាន​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បើកការសាកសួរ និងចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស សមគំនិតក្នុងអំពើលួច​ដោយ​មាន​ស្ថានទម្ងន់ទោស ​បទ​កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ​និងបទក្លែងឯកសារសាធារណៈ តាមមាត្រា២៩ មាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៤៩០ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ ។ក្រមព្រហ្មទណ្ឌមាត្រា ២៩ ត្រូវចាត់ទុកជាអ្នកសមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម ចំពោះបុគ្គលណា ដែលជួយសម្រួល ដោយចេតនា ដល់ការប៉ុនប៉ង ឬការសម្រេចបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះ ដោយផ្តល់ជំនួយ ឬការឧបត្ថម្ភរបស់ខ្លួន។អ្នកសមគំនិត នឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវបានសម្រេច ឬ​បានប៉ុនប៉ង ។ អ្នកសមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ ។ មាត្រា ៣៥៣ អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀត របស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ ចំពោះមាត្រា ៣៥៧ អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ ឆ្នាំ ទៅ ១០ ឆ្នាំ ក្នុងករណីដូចតទៅ ១-អំពើលួចនេះ ប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេលប្រើហិង្សា ។ ២-អំពើលួចនេះ ប្រព្រឹត្តដោយការ​កាប់​គាស់ទម្លុះទម្លាយ ។ ត្រង់មត្រា៤៩០ បទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត គ្រប់បុគ្គលដែល​នៅក្រៅ​លំនៅឋាន​របស់ខ្លួន យកតាមខ្លួន ឬដឹកជញ្ជូននូវ អាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទ ដោយ​គ្មាន​ការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល ។ ត្រូវផ្តន្ទាទោសដូចគ្នា គ្រប់​បុគ្គល​ដែលនៅក្រៅលំនៅឋានរបស់ខ្លួន ​យកតាមខ្លួន ឬដឹកជញ្ជូន​អាវុធ​ដែលចូលក្នុងដែនអនុវត្តរបស់មាត្រា ៤៨៩ ដែលជាបទផលិត ឬធ្វើចរាចរណ៍អាវុធសម្រាប់​ប្រហារ​ផ្សេងទៀត នៃក្រមនេះ ។ ចំពោះមាត្រា៦២៩ បទក្លែងបន្លំឯកសារសាធារណៈការក្លែងបន្លំ ប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការ​ក្លែងបន្លំ​ប្រព្រឹត្តនៅក្នុងឯកសារដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់​សម្គាល់​សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ​ឬដើម្បីយល់ព្រមផ្ដល់ការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់​ពន្ធនាគារ​ពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ។សូមជំរាបថា ករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី បានកើតឡើងកាលពីវេលាម៉ោង​ប្រមាណ​ ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចោរមានគ្នា៥នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់ដៃ និងយកបានគ្រឿងពេជ្រមួយចំនួន​ ប៉ុន្តែគេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធ​ហត្ថរាជធានី​ភ្នំពេញ​ធ្វើការបង្ក្រាប​ដល់​សម្បុកមេក្លោងធំ ​ដែល​ជាប្រធាន​គណបក្សខ្មែរក្រោក និង​បានប្រមូលយកគ្រឿងពេជ្រប្រគល់ជូនជនរងគ្រោះវិញ។តាម​ចម្លើយ​របស់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ សុខ​ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង​ ដែលជាមេក្លោង និងជាអ្នករៀបចំផែនការ បានសារភាពថា សកម្មភាពចូលប្លន់ផ្ទះអ្នក​លក់​ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺរូបគេជាអ្នករៀបផែនការមុនតែមួយថ្ងៃទេ ដោយ​ចេញ​ធ្វើ​សកម្មភាព​ចំនួន ០៥នាក់ ខ្លួនជាអ្នកដឹកនាំផ្ទាល់តែម្តង។កន្លងមកពួកគេបានធ្វើសកម្មភាពប្លន់ចំនួន០២លើក ទី១គឺនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​ធ្វើ​សកម្មភាពប្លន់ ម្ចាស់បុរី ម៉ន ដានី នៅស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះ​នៅ​ថ្ងៃធ្វើ​សកម្មភាព ស្រាប់តែជនរងគ្រោះមិន​បាន​នៅក្នុងរថយន្តដែលពួកគេបានស្ទាក់ប្លន់ ក៏​ក្លែង​ធ្វើ​ជា​សួរនាំ​ក្នុង​នាមសមត្ថកិច្ច ហើយពេលនោះរូបគេ ​វិល្លាម គ័ង មិនបានចូលរួមទេ ​គឺឲ្យតែកូនចៅ ០៥នាក់​ អាវុធវែង០១ដើម​ អាវុធខ្លី០២ដើម​ និងក្លែងឯកសណ្ឋានសមត្ថកិច្ចចុះទៅធ្វើសកម្មភាព។ការចេញសកម្មភាពប្លន់លើកទី២គឺនៅថ្ងៃទី១៩ ​ខែធ្នូ ឆ្នាំ២០២១ ដោយក្រុមគេបានប្រើរូបភាព​ដូច​លើកទី១ដែ​រ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើ​សកម្មភាព​ប្លន់​យកទ្រព្យសម្បត្តិនៅផ្ទះអ្នកលក់ឡេអនឡានឈ្មោះ​ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូល​បាន​គ្រឿង​ពេជ្រ​មួយចំនួន ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ០៥នាក់​នៅ​ថ្ងៃ​នេះ

2021/12/25 12:22:39 pm        374
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ០៥នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់០១នាក់ ​ដោយសារ​ជំងឺ​កូវីដ-១៩ គឺមិនបានចាក់វ៉ាក់សាំងនោះទេ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០០៨នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤៤៥នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៨៥៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនលោក William Guang និងបក្ខពួក ទៅកាន់តុលាការរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៤នេះ

2021/12/24 04:27:04 pm        777
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានបញ្ជូនខ្លួនលោក William Guang និងបក្ខពួក ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង០៤រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ។សូមរំលឹកថា នៅព្រលប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ អង្គភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញនូវវីដេអូ សកម្មភាពក្រុមលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដឹកនាំប្លន់ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី បន្លំជាមន្ត្រីនគរបាលយុត្តិធម៌ចុះអនុវត្តដីកា និងសកម្មភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ដែលលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ជាមេខ្លោង និងសារភាពទៀតថា : (លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang: ខ្ញុំជាអ្នកដឹកនាំប្លន់ដោយផ្ទាល់! )សូមបញ្ជាក់ថាវេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរ មួយក្រុមមានគ្នា៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលចាប់ខ្លួន អ្នកលក់ឡេអនឡានល្បីឈ្មោះ អ៊ាន សៀវម៉ី ហើយធ្វើសកម្មភាពប្លន់តែម្តង។បន្ទាប់មកអាវុធហត្ថរាជធានីភ្នំពេញ បានបើកកាស្រាវជ្រាវ កំណត់មុខសញ្ញា ដោយធ្វើការផ្ទៀងផ្ទាត់ ភិនភាគពួកចោរ និងរថយន្តធ្វើសកម្មភាព រកឃើញតម្រុយថាករណីនេះ មានការជាប់ពាក់ព័ន្ធជាមួយកូនចៅផ្ទាល់របស់ មេបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសម្ងំឃ្លាំមើលមុខសញ្ញាអស់ពេលមួយយប់មួយថ្ងៃ។ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានទទួលការអនុញ្ញាតពី លោកព្រះរាជអាជ្ញា ច្រឹងខ្មៅ ដោយចាត់ឲ្យលោកព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមកសម្របសម្រួល កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសំដៅ ទៅកាន់ផ្ទះរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ស្ថិតនៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ដោយជំហ៊ានដំបូង ឃាត់ខ្លួនមនុស្សចំនួន០២នាក់ ដែលបានបើកឡានចេញពីផ្ទះដើម្បីសួរនាំ និងបន្តសម្រុកចូលក្នុងផ្ទះដែលជាសម្បុកចោរ ឃាត់ខ្លួនមនុស្ស ចំនួន១០នាក់បន្ថែមទៀត សរុប១២នាក់ (ប្រុស០៩នាក់ ស្រី០៣នាក់) ដោយក្នុងនោះ ក៏មានទាំងលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកផងដែរ។ក្រោមវិធានការជំនាញ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថាប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី គឺរូបគេជាអ្នកដឹកនាំដោយផ្ទាល់ ដែលក្នុងនោះ រូបគេ រួមជាមួយកូនចៅ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ០១ដើម និងកាំភ្លើងខ្លី០៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។ វីល្លៀម គ័ង បានបន្ថែមថា ពេលចូលក្នុងផ្ទះរូបខ្លួនបានកាន់កាំភ្លើងខ្លី០១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ០១គ្រឿង និងស្ពាយសាក់កាដូ ០១ តែដោយសាររូបខ្លួន មីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡានគេចខ្លួនតែម្តង ប៉ុន្តែយ៉ាងណា ក៏នៅតែមិនអាចរត់រួចពីសំណាញ់ច្បាប់ដដែល។បច្ចុប្បន្ន សុំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ រងចាំការចោទប្រកាន់ បញ្ជូនទៅចៅក្រមស៊ើបសួរ លើអង្គសេចក្តី៕ អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គិភ័យឆាបឆេះរោងចក្រចម្រាញ់ប្រេង Lavan របស់អ៊ីរ៉ង់ រយៈពេលប៉ុន្មានម៉ោងក្រោយមានបទឈប់បាញ់
04/08/2026 09:04 PM
អារ៉ាប់រួម គូវ៉ែត បារ៉ែន រាយការណ៍ការវាយប្រហារ បើទោះបីជាមានបទឈប់បាញ់អ៊ីរ៉ង់-អាមេរិក
04/08/2026 08:04 PM
ក្រុមហ៊ុន VINCI Airports ប្ដេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា
04/08/2026 08:04 PM
អនុប្រធានាធិបតីអាមេរិក លោក Vance បញ្ជាក់ថា ជម្លោះអ៊ុយក្រែន គឺ «ពិបាកដោះស្រាយបំផុត»
04/08/2026 08:04 PM
លោក Trump ប្រាប់ថា គ្មានការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមនៅអ៊ីរ៉ង់ទេ និងសន្យាដាក់ពន្ធ ៥០% លើអ្នកផ្គត់ផ្គង់អាវុធ
04/08/2026 08:04 PM
បែលហ្ស៊ិកក្លាយជាចំណុចចេញដំណើរថ្មីសម្រាប់ជនអន្តោប្រវេសន៍ទៅកាន់អង់គ្លេស
04/08/2026 08:04 PM
ជប៉ុនអះអាងថា ការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងពិតជាមិនអាចទទួលយកបាននោះទេ
04/08/2026 08:04 PM
អារម្មណ៍ច្របូកច្របល់នៅទីក្រុងតែល អាវីវ ចំពោះការប្រកាសបទឈប់បាញ់សង្រ្គាមអ៊ីរ៉ង់របស់លោក Trump
04/08/2026 08:04 PM
ពលរដ្ឋលីបង់សង្ឃឹមថា នឹងមានការរាប់បញ្ចូលពួកគេនៅក្នុងបទឈប់បាញ់សហរដ្ឋអាមេរិក-អ៊ីរ៉ង់
04/08/2026 08:04 PM
អគារនៅក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ រងការខូចខាតដោយសាការវាយប្រហាររបស់កាំជ្រួចផ្លោង
04/08/2026 08:04 PM