កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ
កងរាជអាវុធហត្ថ កំពុងស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងធំពាក់ព័ន្ធករណីគ្រឿងញៀនប្រមាណជិត ២០០គីឡូក្រាម

សន្តិសុខ និង សង្គម

វិវាទរវាងសហជីពណាហ្គា និងក្រុមហ៊ុននៅតែបន្ត ខណៈវិស័យរដ្ឋព្យាយាមស្វែងរកដំណោះស្រាយ

2021/12/24 01:40:45 pm        287
ភ្នំពេញ៖ បើទោះបីជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញ បានព្យាយាមសម្របសម្រួលដោះស្រាយករណីវិវាទការងារ រវាងក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត និងភាគីបុគ្គលិកសហជីព យ៉ាងណាក៏ដោយ ក៏បញ្ហានេះនៅតែចម្រោងចម្រាស់ ដោយសារភាគីទាំងពីរប្រកាន់គោលជំហររៀងៗខ្លួន បន្តអូសបន្លាយការតវ៉ាមកដល់ពេលនេះ មានរយៈពេល ៧ថ្ងៃហើយ។នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះកម្មករបុគ្គលិក និងសហជីពសរុបជាង២០០នាក់​បាន​បន្តមក​ធ្វើកូដកម្ម​នៅខាងមុខក្រុមហ៊ុនណាហ្គាវើល និងបាន​ធ្វើ​សន្និសីទសារព័ត៌មាន​នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក។ តំណាងសហជីព បានលើកឡើងថា កម្មករសរុប ៣៦៥នាក់ដែលទាមទាឲ្យក្រុមហ៊ុន​ទទួល​បាន​ចូលធ្វើការងារវិញ ឥលូវនេះ នៅសល់តែចំនួន២៧៦នាក់ប៉ុណ្ណោះ ដូច្នេះក្រុមហ៊ុនមាន​លទ្ធភាព​អាចទទួលឲ្យចូលបំរើការងារវិញបាន។​ ចំពោះក្រុមកម្មករ ​បុគ្គលិកចុះកម្មសិក្សា គឺ​សំណូមពរ​ដល់ក្រុមហ៊ុនឲ្យទទួលចូលធ្វើការវិញ និង​បញ្ចូល​ជាបុគ្គលិកពេញសិទ្ធិ។តំណាងសហជីព បន្ថែមថា រយៈពេល០៣ថ្ងៃ ដែលតំណាងកម្មករសហជីពចូលស្ដាប់ និង​ជជែករក​ដំណោះស្រាយជាមួយអាជ្ញាធរ គឺមិន​មានដំណោះស្រាយណាមួយដែល​អាច​ទទួលយក​បានឡើយ។នៅក្នុងសេចក្តីប្រកាសព័តមាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីដោះស្រាយ​វិវាទការងារ​នៅក្រុមហ៊ុន ណាហ្គាវើលដ៍ ​លីមីតធីត ​និងភាគីសហជីព ក្រសួងការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានឲ្យដឹងថា ​ក្រោយពីការប្រជុំពិភាក្សា ភាគីទាំងពីរនៅតែមិនទាន់​ព្រមព្រៀង​ក្នុងការបញ្ចប់វិវាទនៅឡើយ ​ដោយសារតំណាងក្រុមហ៊ុន នឹងពិចារណាលើរូបមន្តក្នុងការ​គណនា​ប្រាក់បំណាច់​បញ្ចប់កិច្ចសន្យាការងារជូនកម្មករនិយោជិតចំនួន ​៨៥នាក់ ដែលបាន​ឯកភាព​ទទួល​យកការទូទាត់​ប្រាក់បំណាច់​បញ្ចប់​កិច្ចសន្យាការងារស្របតាមច្បាប់​ ក្រោមការ​សម្របសម្រួល​របស់ក្រសួងការងារ ប៉ុន្តែក្រុមហ៊ុនមិន​ព្រមទទួល​យកកម្មករនិយោជិត​ដែលកំពុងតវ៉ាផ្សេងទៀត​ឲ្យចូល​ធ្វើការវិញទេ។ ដោយឡែក តំណាងកម្មករនិយោជិត ភាគីសហជីព ​ទាមទារឲ្យដោះស្រាយជាកញ្ចប់ ដោយ​តម្រូវឲ្យ​ក្រុមហ៊ុន​ទទួលយកកម្មករនិយោជិតដែលកំពុងតវ៉ាឲ្យចូលធ្វើការជាមុន ​ទើបកម្មកនិយោជិតចំនួន ៨៥នាក់ផ្សេងទៀត ព្រមទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់​កិច្ចសន្យាការងារ​ស្របតាមច្បាប់។ពាក់ព័ន្ធបញ្ហាខាងលើ ​កាលពីថ្ងៃទី២២ ខែធ្នូកន្លងទៅ នៅសាលារាជធានីភ្នំពេញ​ ក៏បាន​បើកកិច្ចប្រជុំ​ស្តីពីការដោះស្រាយវិវាទការងារនេះដែរ​ ប៉ុន្តែជាលទ្ធផលភាគីទាំងពីរពុំបានរំសាយការប្រមូលផ្តុំគ្នា​ធ្វើការសំដែងមតិដោយខុសច្បាប់ តាមការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញឡើយ ហើយ​បង្ក​ឲ្យប៉ះពាល់ដល់សន្តិសុខ ​សណ្តាប់ធ្នាប់ ​និងរបៀបរៀបរយសាធារណៈ៕អត្ថបទ ៖ ម៉ឺន កុម្ភៈ 

សង្វៀនជល់មាន់ដ៏ធំក្នុងស្រុកអន្លង់វែង កំពុងភ្នាល់លេងដាក់លុយរាប់លានរៀល មិនមាន​សមត្ថកិច្ច​ធ្វើការចុះ​បង្រ្កាប

2021/12/24 01:03:36 pm        250
ឧត្តរមានជ័យ៖ បនល្បែងស៊ីសង សង្វៀនជល់មាន់មួយកន្លែង​ ក្នុងស្រុកអន្លង់វែង ​កំពុងលេង​ភ្នាល់​ដាក់លុយ​រាប់លានរៀល ​ថ្ងៃខ្លះ​មាន​ទៅ​ដល់រាប់ពាន់ដុល្លារ​ ក្នុងមួយគូៗក៏មាន មិនទាន់​ឃើញ​សមត្ថកិច្ច​ធ្វើការចុះបង្រ្កាបនោះឡើយ ទោះបីដឹងថា កន្លែងទីតាំងបនល្បែងនេះ ធ្វើការបើកលេង​យ៉ាង​គគ្រឹកគគ្រេង​ជារៀងរាល់ថ្ងៃ​ រាប់ខែកន្លងមកហើយយ៉ាងណាក៏ដោយ។បនល្បែងសង្វៀនជល់មាន់ដ៏ធំនេះ ស្ថិតនៅចំណុចក្រោយផ្ទះប្រជាពលរដ្ឋ ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយធ្វើដំណើរចូលតាមផ្លូវលំទល់មុខ​ផ្ទះសំណាក់ត្រពាំងប្រិយ៍ ប្រមាណ​ជាងបីរយម៉ែត្រ​។បញ្ហានេះទាំងអស់នេះ ធ្វើឲ្យប្រជាពលរដ្ឋរស់ក្បែរតំបន់នោះ ​មានការសង្ស័យថា ជាទីតាំងបនល្បែង​មួយដែលជាឆ្នាំងបាយរបស់មន្ត្រីមានសមត្ថកិច្ច នឹងអាជ្ញាធរមូលដ្ឋានហើយមើលទៅ ទើបមិន​ការ​បង្ក្រាបយ៉ាងដូច្នេះ។​ទង្វើដែលក្រុម​ញៀនល្បែងជល់មាន់ទាំងអស់នេះ គឺហាក់បីដូចជា​ផ្គើន​ទៅ​នឹងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលយ៉ាងច្បាស់តែម្តង។ពិសេសនោះ គឺផ្គើនទៅនឹងវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ​ដោយ​បង្កើន​ឲ្យ​មាន​ការជួបជុំគ្នាច្រើននៅក្នុងកន្លែងតែមួយនោះ។យ៉ាងណាម៉ិញ ប្រជាពលរដ្ឋរស់នៅក្បែរមូលដ្ឋាននោះ ​បាន​សំណូមពរដល់​ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី មេត្តា​មាន​វិធានទប់ស្កាត់​នឹងបង្រ្កាប​បនល្បែង​ជល់មាន់នេះផង ដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្ថិភាព​ ជូនពលរដ្ឋដែលមិនមាន​ល្បែង​ស៊ីសង​គ្រប់ប្រភេទ​នៅតាមមូលដ្ឋាននោះ៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ០៦នាក់​នៅ​ថ្ងៃ​នេះ

2021/12/24 11:45:29 am        77
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ០៦នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់០១នាក់ ​ដោយសារ​ជំងឺ​កូវីដ-១៩ គឺមិនបានចាក់វ៉ាក់សាំងនោះទេ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០០៧នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤៤០នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៨៤៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

រថយន្តដឹកទំនិញធុនធំ ឡើងចុះស្ពានរួចដាច់ហ្វ្រាំង បានជ្រុលបុករះរថយន្ត ម៉ូតូកង់បី និងម៉ូតូជាច្រើនគ្រឿង និងមនុស្សរងរបួសជាង ១០នាក់

2021/12/23 09:54:00 am        238
ភ្នំពេញ៖ រថយន្តដឹកទំនិញធុនធំ ឡើងស្ពានព្រះមុន្នីវង្សចាស់ រួចចុះស្ពានវិញ ដាច់ហ្វ្រាំង ជាន់លែងស៉ីបានជ្រុលបុករះរថយន្ត ម៉ូតូកង់បី និងម៉ូតូ ជាច្រើនគ្រឿងបណ្ដាលឲ្យមានមនុស្សប្រុស-ស្រីរងរបួសធ្ងន់ស្រាលបញ្ជូនទៅមន្ទីរពេទ្យជាបន្តបន្ទាប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចចុងស្ពានអាកាសព្រះមុន្នីវង្សចាស់ខាងលិច ចំណុចស្ថានីយប្រេងឥន្ធនៈ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមានរថយន្តធុនធំប្រភេទដឹកទំនិញ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3G-3338 ចុះពីលើស្ពានព្រះមុន្នីវង្សចាស់ ក្នុងទិសដៅពីកើតមកលិច ខណៈចុះដល់ចុងស្ពាន ចំណុចក្បែរប្រេងឥន្ធនៈឡានដឹកទំនិញបានដាច់ហ្វ្រាំងជាន់លែងជាប់ បានជ្រុលល្បឿនបុករះ រថយន្តចំនួន០៣គ្រឿង រួមមានរថយន្តម៉ាកព្រូស រថយន្តម៉ាកlexus330 រថយន្តម៉ាក PaJero ម៉ូតូកង់បីចំនួន០៤គ្រឿង និងម៉ូតូចំនួន០៣គ្រឿងបន្ថែមទៀត រួមទាំងបណ្ដាលឲ្យមនុស្សប្រុស-ស្រីចំនួន១៣នាក់ រងរបួសធ្ងន់ស្រាល បញ្ជូនទៅមន្ទីរពេទ្យជាបន្តបន្ទាប់។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះដែរម្ចាស់រថយន្តដឹកទំនិញបានព្យាយាមរត់គេចខ្លួន រហូតដល់ផ្លូវជាតិលេខ២ ម្ដុំប៉ុស្តិ៍រដ្ឋបាលចាក់អង្រែទើបត្រូវបាននគរបាលឃាត់ខ្លួនបាន។ក្រោយពេលកើតហេតុសង្កេតឃើញមាននគរបាលមូលដ្ឋានខណ្ឌចំការមន និងនគរបាលចរាចរណ៍នៅគោលដៅស្ពានអាកាសព្រះមុន្នីវង្ស ចុះដល់ទីតាំងកើតហេតុដើម្បីធ្វើកាសម្រួលចរាចរណ៍ ជៀសវាងបង្កការកក់ស្ទះចរាចរណ៍កាន់តែខ្លាំង។ និងធ្វើការវាស់វែងស្ទួចយករថយន្តបង្ក និងរថយន្តម៉ូតូកងបី ម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ០៤នាក់​នៅ​ថ្ងៃ​នេះ

2021/12/23 12:12:46 pm        493
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ០៤នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះ ពុំមានករណីស្លាប់ ​ដោយសារ​ជំងឺ​កូវីដ-១៩នោះទេ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០០៦នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤៣៤​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៨៣៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

អំពៅស្កររបស់កសិករខេត្តស្វាយរៀង ហុចផលច្រើននិងលក់បានថ្លៃជាងឆ្នាំមុន

2021/12/22 04:58:45 pm        548
ស្វាយរៀង៖ ប្រជាកសិករក្នុងខេត្តស្វាយរៀង បានចាប់ផ្ដើមប្រមូលផលដំណាំអំពៅស្ករជាបណ្ដើរៗហើយ ដែលទិន្នផលអំពៅច្រើនជាងឆ្នាំមុន និងតម្លៃលើទីផ្សារក៏ល្អជាងឆ្នាំមុនបន្តិចដែរ។អំពៅស្ករប្រមាណជាង ៦ពាន់ហិកតា របស់ប្រជាកសិករក្នុងក្នុងស្រុករមាសហែក រំដួល ស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង ដែលមានចំនួនប្រមាណ ៦ពាន់ហិកតា បានហុចផលហើយ ក្រោយការដាំដុះកាលពីដើមរដូវវស្សាកន្លងមក។កសិករចាប់ផ្ដើមប្រមូលផលដោយក្ដីរីករាយជាមួយកំណើនទិន្នផលអំពៅជាងឆ្នាំមុន និងតម្លៃល្អជាងឆ្នាំមុនផងដែរ។អ្នកដាំអំពៅស្ករ បានBTVកាលពីម្សិលមិញថា ក្នុងឆ្នាំនេះ អំពៅស្ករ បានហុចផលក្នុងមួយហិកតា ពី៤៥ ទៅ៥០តោន ​ជាផលល្អដោយសារមិនមានការបំផ្លាញដោយទឹកជំនន់ដូចកាលពីឆ្នាំមុន។ អំពៅស្ករ ដែលត្រូវបានដឹកដល់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម អាចលក់បានតម្លៃចន្លោះពី២៩ ទៅ៣៥ដុល្លារ ក្នុងមួយតោន (ជាអំពៅដែលមានកម្រិតជាតិស្ករ 10CCS និង៨CCS) ដែលបើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុនតម្លៃនេះកើនឡើងបន្តិច។លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានបញ្ជាក់ថា ខេត្តស្វាយរៀង នៅឆ្នាំ២០២១នេះ ដំណាំកសិឧស្សាហកម្ម រួមមាន អំពៅស្ករ ដំឡូងមី ពោត ស្វាយចន្ទី កៅស៊ូ និងដំណាំរួមផ្សំ ប្រមាណជិត ១ម៉ឺនហិកតា ត្រូវបានដាំដុះ។ បច្ចុប្បន្ន ក្រុមកសិករបាននឹងកំពុងធ្វើការប្រមូលផលជាបណ្ដើរៗហើយ បន្ទាប់ពីបញ្ចប់ការងារ​ប្រមូល​ផល​ស្រូវវស្សាបានជាង ៥សែនតោន៕ អត្ថបទ៖ ភា សារិត

អាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាពមួយចំនួន ត្រូវដុតកម្ទេចចោល

2021/12/22 12:50:35 pm        361
ត្បូងឃ្មុំ៖ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ បានដុតបំផ្លាញចោលអាល់កុល ជិតពីរពាន់លីត្រ ដែលមានសារធាតុមេតាណុល និងទំនិញភេសជ្ជៈចម្រុះខូចគុណភាពមួយចំនួនទៀត ដែលត្រូវបានរឹបអូសយកពីអ្នកលក់ ក្នុងពេលកន្លងមក។លោក មាស មោរ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា អាល់កុលដែលត្រូវបានបំផ្លាញចោល គឺអាល់កុលក្លែងក្លាយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជាធ្វើឱ្យពុលដល់ស្បែក ផ្លូវដង្ហើម ងងឹតភ្នែក និងស្លាប់បាន បើផឹកវាជាពិសេសមិនអាចកម្ចាត់មេរោគកូវីដ-១៩។លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ឱ្យប្រុងប្រយ័ត្ន មុននឹងទិញ ក៏ដូចជាប្រើ ប្រាស់អាល់កុល និងទំនិញលើទីផ្សារ ត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងប៉ះអាល់ កុលក្លែងក្លាយ ទំនិញចំណីអាហារខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពទៅថ្ងៃក្រោយ។លោក បានអំពាវនាវផងដែរដល់អ្នកផលិត និងអ្នកលក់ កុំក្លែងបន្លំ និងបន្ថែមសារធាតុគីមី​ហាមឃាត់ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន​ ហើយវាជាអំពើខុសច្បាប់ ដែល​នឹង​ត្រូវ​ទទួលទោសចំពោះ មុខច្បាប់៕ អត្ថបទ៖ ថុង សីហា

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ០៣នាក់​នៅ​ថ្ងៃ​នេះ

2021/12/22 12:06:39 pm        280
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ០៣នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះ ចំនួនមនុស្ស​ស្លាប់​ ១នាក់ដោយសារ​ជំងឺ​កូវីដ-១៩ ​គឺមិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០០៦នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤៣០​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៨២៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ក្រុមហ៊ុនចិនបោះទុន ៣០០លានដុល្លារបង្កើតរោងចក្រផលិតកង់រថយន្ត​ នៅតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ

2021/12/21 01:55:24 pm        766
ព្រះសីហនុ៖ ក្រុមហ៊ុនចិន Jiangsu General Science Technology Co ltd បានបោះទុនវិនិយោគទឹកប្រាក់ ៣០០លានដុល្លារ បង្កើតរោងចក្រផលិតកង់រថយន្ត ក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ ។ តាមរយៈការបង្កើតរោងចក្រផលិតកង់រថយន្ត នឹងបង្កើតទីផ្សារក្នុងស្រុកសម្រាប់ផលិតផលកៅស៊ូកម្ពុជា ដោយកាត់បន្ថយពឹងផ្អែកទាំងស្រុងលើការនាំចេញកៅស៊ូ។ពិធីចុះហត្ថលេខាលើគម្រោងនេះ ត្រូវបានធ្វើឡើងតាមវិដេអូអនឡាញ កាលពីថ្មីៗនេះ នៅក្រោមវត្តមានរបស់លោក ឡុង ឌីម៉ង់ អភិបាលខេត្តរងព្រះសីហនុ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hodu Group មានមូលដ្ឋានក្នុងទីក្រុងវូស៊ី នៃខេត្តជាំងស៊ូ ប្រទេសចិន។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។នៅពេលដំណើរការផលិត ក្រុមហ៊ុន Jiangsu General Science Technology Co,​ Ltd នឹងអាចផលិតកង់​រថយន្ត​ប្រមាណ​ ៦លានកង់រថយន្ត ក្នុងមួយឆ្នាំ។​ ដោយបានបង្កើតការងារប្រមាណ ១ ៦០០កន្លែង ក្រុមហ៊ុនគ្រោងនាំចេញកង់រថយន្តផលិតចេញពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទៅ​ទីផ្សារប្រទេស អាមេរិក និងប្រេស៊ីល។ជុំវិញការបង្កើតរោងចក្រផលិតកង់រថយន្តខាងលើនេះ ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និងជាអនុប្រធានក្រុមហ៊ុនចម្ការកៅស៊ូ អាន ម៉ាឌី គ្រុប​ លើកឡើងថា​ ច្រវ៉ាក់​ផលិតកម្មផលិតកង់រថយន្ត ​នឹងបង្កើតទីផ្សារក្នុងស្រុកសម្រាប់វិស័យកៅស៊ូ ​ដែលពីមុននេះ កម្ពុជា ពឹងផ្អែកទាំងស្រុងលើការនាំចេញ។កាលពីខែវិច្ឆិកាកន្លងទៅ រោងចក្រកៅស៊ូមួយ វិនិយោគដោយក្រុមហ៊ុនចិន ស្ថិតក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងបាវិត​ បានចាប់ផ្តើមដំណើរការផលិតកង់រថយន្ត ​ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។កម្ពុជា​ទទួល​បាន​ចំណូល​ពី​ការនាំចេញ​កៅស៊ូ ​និង​ឈើ​កៅស៊ូ​ជាង​៣២៦ ​លាន​ដុល្លារ ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ៨ ​ខែ​ដើមឆ្នាំ ២០២១ ​។ ​យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​។ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​ បាន​បង្ហាញថា ចាប់ពី​ខែមករា ​ដល់​ខែសីហា​ កម្ពុជា​រក​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ ​និង​ឈើ​កៅស៊ូ​សរុប ៣២៦លានដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ​ចំនួន​ ​១៩ម៉ឺន​តោន​កើន ៨ភាគរយ បើ​ធៀប​នឹង​រយៈពេល​​ដូចគ្នា​កាលពី​ឆ្នាំមុន និង​ឈើ​កៅស៊ូ ចំនួន ៤ ៣៧៩ ម៉ែត្រគុប​៕ អត្ថបទ៖ វណ្ណៈ 

រយៈពេលចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា មានការកើនឡើងគួរឲ្យព្រួយបារម្ភ

2021/12/21 01:26:11 pm        606
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ បានបង្ហាញការព្រួយបារម្ភ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា នារយៈពេលចុងក្រោយ ពិសេសក្នុងត្រីមាសចុងឆ្នាំ២០២១នេះ មានការកើនឡើង បណ្ដាលឲ្យមាន មនុស្សស្លាប់ច្រើន ហើយដើមចមនៃគ្រោះថ្នាក់ច្រើនជាងគេ គឺបណ្ដាលមកពីកាបើកបរក្នុងស្ថានភាពស្រវឹង បើកបរក្នុងល្បឿនលឿន និងបើកបរមិនគោរអទិភាព ជាដើម។ក្នុងពិធីសម្ពោធខ្សែភាពយន្តអប់រំរឿងខ្លី ស្តីពីសុវត្ថិភាពចរាចរណ៍ កាលពីល្ងាចម្សិលមិញ នាយ ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២១នេះ អត្រា នៃ គ្រោះថ្នាក់ចរាចរណ៍ នៅត្រីមាសទី១ ទី២ និងទី៣ មានការថយចុះច្រើន ជាមធ្យម ដែលនេះ​បង្ហាញ​ពីការ ខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធនានា និងការចូលរួមអនុវត្តច្បាប់ចរចរណ៍ផ្លូវគោករបស់​ពលរដ្ឋ​បានល្អ រួមទាំងស្របពេលបញ្ហាវិបត្តិកូវីដ-១៩ ។ឯកឧត្តម បានឱ្យដឹងទៀតថា ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ មានការកើនខ្ពស់ឡើងវិញ នៅត្រី មាសទី៤ ចុងឆ្នាំនេះ ជាពិសេសក្រោយពេលបើកប្រទេសឡើងវិញ ដោយថ្ងៃខ្លះមានអ្នក​ស្លាប់​រហូត​ដល់១២នាក់ ស្លាប់ជាក្រុមស្លាប់ជាគ្រួសារ ហើយជាមធ្យមមានការស្លាប់ក្នុងមួយថ្ងៃពី៥នាក់ ទៅ៦នាក់។នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបន្ថែមថា ទន្ទឹមការព្រួយបារម្ភនេះ សមត្ថកិច្ចជំនាញ រួមនឹងភា គីពាក់ព័ន្ធក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ​បានដាក់ចេញជាបន្តបន្ទាប់ និងរឹតបន្តឹង​នូវ​វិធានការការរៀបចំប្រព័ន្ធគ្រប់គ្រងចរាចរណ៍ឲ្យកាន់តែទំនើប រួមទាំងបង្កើតកម្មវិធីផ្សេងៗ ពាក់ព័ន្ធការអប់រំផ្សព្វផ្សាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ​ដាក់​បញ្ចូល​ទៅក្នុងកម្មវិធីសិក្សា តាមសាលារៀន​ និងការបង្កើតនូវ ​ខ្សែភាពយន្តអប់រំខ្លីជាដើម ។ឯកឧត្តម អេង គឹមហៃ ប្រធានសមាគមសហភាពយន្តនៃកម្ពុជា បានលើកឡើងថា​ ខ្សែភាពយន្ត អប់រំខ្លី ស្តីពីសុវតិ្ថភាពចរាចរណ៍ផ្លូវគោក ដែលមានខ្សែរឿងអប់រំចំនួន៣រឿង រឿងទី១ ​ព្រោះតែអូន រឿងទី២ ខកបំណង និងរឿងទី៣ ​មហាវិថីគ្រោះថ្នាក់ ត្រូវបានបង្កើតឡើង ​ដែលសាច់រឿងអប់រំខ្លីនេះ មានគោលបំណងអប់រំអំពីកត្តាហានិភ័យ ​ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ព្រម​ទាំងផ្សព្វផ្សាយដល់សាធារណជនឲ្យបានជ្រួតជ្រាប​ និង​ឈានទៅដល់ការផ្លាស់ប្តូរឥរិយាបថ ដោយ​ការបើកបរប្រកបដោយការគោរពច្បាប់ និងរក្សាសុវតិ្ថភាពចរាចរណ៍ ។ឯកឧត្តម បានអំពាវនាវឱ្យមានការជួយផ្សព្វផ្សាយពីខ្សែភាពយន្តអប់រំខ្លីៗទាំងអស់នេះ​ ឲ្យបានទូលំទូលាយ​ ផ្សារភ្ជាប់ជាមួយការរឹតបន្តឹងអនុវត្តច្បាប់ ​សី្តពីចរាចរណ៍ផ្លូវគោក ៕ អត្ថបទ៖ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គិភ័យឆាបឆេះរោងចក្រចម្រាញ់ប្រេង Lavan របស់អ៊ីរ៉ង់ រយៈពេលប៉ុន្មានម៉ោងក្រោយមានបទឈប់បាញ់
04/08/2026 09:04 PM
អារ៉ាប់រួម គូវ៉ែត បារ៉ែន រាយការណ៍ការវាយប្រហារ បើទោះបីជាមានបទឈប់បាញ់អ៊ីរ៉ង់-អាមេរិក
04/08/2026 08:04 PM
ក្រុមហ៊ុន VINCI Airports ប្ដេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា
04/08/2026 08:04 PM
អនុប្រធានាធិបតីអាមេរិក លោក Vance បញ្ជាក់ថា ជម្លោះអ៊ុយក្រែន គឺ «ពិបាកដោះស្រាយបំផុត»
04/08/2026 08:04 PM
លោក Trump ប្រាប់ថា គ្មានការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមនៅអ៊ីរ៉ង់ទេ និងសន្យាដាក់ពន្ធ ៥០% លើអ្នកផ្គត់ផ្គង់អាវុធ
04/08/2026 08:04 PM
បែលហ្ស៊ិកក្លាយជាចំណុចចេញដំណើរថ្មីសម្រាប់ជនអន្តោប្រវេសន៍ទៅកាន់អង់គ្លេស
04/08/2026 08:04 PM
ជប៉ុនអះអាងថា ការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងពិតជាមិនអាចទទួលយកបាននោះទេ
04/08/2026 08:04 PM
អារម្មណ៍ច្របូកច្របល់នៅទីក្រុងតែល អាវីវ ចំពោះការប្រកាសបទឈប់បាញ់សង្រ្គាមអ៊ីរ៉ង់របស់លោក Trump
04/08/2026 08:04 PM
ពលរដ្ឋលីបង់សង្ឃឹមថា នឹងមានការរាប់បញ្ចូលពួកគេនៅក្នុងបទឈប់បាញ់សហរដ្ឋអាមេរិក-អ៊ីរ៉ង់
04/08/2026 08:04 PM
អគារនៅក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ រងការខូចខាតដោយសាការវាយប្រហាររបស់កាំជ្រួចផ្លោង
04/08/2026 08:04 PM