សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ២៧២នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៩៤នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/13 12:50:58 pm        329
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​២៧២នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៩៤នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២៤៧នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៥៥៩នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០៩ ២៩៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៥ ៦០៧នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ២៦៧នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៣៩៩នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/12 12:22:11 pm        274
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​២៦៧នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៣៩៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២៤៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៧នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៥៤៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០៨ ៨០២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៥ ៣៣៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

សមត្ថកិច្ចឃាត់ចាប់ខ្លួនមនុស្ស៦នាក់ ពាក់ព័ន្ធនឹង​ករណី​កាប់ឆ្ការ​ហ៊ុមព័ទ្ធ​ឈូសឆាយដីព្រៃរបស់រដ្ឋ

2021/10/12 10:27:00 am        289
ព្រះសីហនុ ៖ អស់ជិតមួយសប្តាហ៍ បន្ទាប់ពីសមត្ថកិច្ចកម្លាំងជំនាញនាយកកណ្តាលសន្តិសុខ នៃអគ្គស្នងការនរគបាលជាតិ បានឃាត់ចាប់ខ្លួនបុរស៥នាក់រួច និងបានបន្តឃាត់ខ្លួនបុរសម្នាក់ទៀត សរុប ០៦នាក់ យកទៅឃុំខ្លួននៅ​ពន្ធនាគារ​ខេត្តព្រះសីហនុ ចាប់តាំងពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ ជនជាប់ចោទទាំង ០៦នាក់នោះ មានសមាសភាពជា អតីតអភិបាលរងស្រុកព្រៃនប់ អតីតមេឃុំបិតត្រាំង មេក្លោង​ទន្ទ្រាន​ដីព្រៃរដ្ឋ កងរាជអាវុធហត្ថ ។ល។ ​ជនជាប់ចោទទាំងនោះ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យ ពីបទសមាគមនៃជន​ទុច្ចរឹត បទបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសារធារណៈក្លែង បទផ្តល់សេចក្តីប្រកាសក្លែង​ដោយ​ភូតកុហក និងកាប់រានឈូសឆាយ​ហ៊ុមព័ទ្ធ​កាន់កាប់ដីព្រៃរបស់រដ្ឋ បទសម​គំនិត​ក្នុង​​អំពើ​ប្រើ​អំពើហិង្សាទៅលើអ្នកកាន់កាប់​អចលន​វត្ថុដោយ​សុចរិត សមគំនិត​ក្នុងអំពើប៉ះពាល់​កម្មសិទ្ធិ​នៃទ្រព្យ​សម្បត្តិសាធារណៈ និងលាក់​បំបាំង​តម្រុយ​ ប្រព្រឹត្តនៅចំណុចពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ មាត្រា ២៥៣, ២៥៩ នៃច្បាប់ភូមិបាល និងមាត្រា ៥៣២, មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ កាលពីអំឡុងឆ្នាំ២០១៩៕

សមត្ថកិច្ច​ចាប់​ខ្លួន​បុរស​ ៥​នាក់​ពាក់ព័ន្ធ​នឹង​ករណី​កាប់ឆ្កា​ ហ៊ុំព័ទ្ធ​ ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ

2021/10/11 09:14:23 am        733
 ព្រះសីហនុ៖ យោង​តាម​ដីកា​របស់​សាលាដំបូង​ខេត្តព្រះសីហនុ​ ជនត្រូវ​ចោទ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ បទ​សមាគម​ នៃ​ជនទុច្ចរឹត​ បទ​បន្លំ​ឯកសារ​សាធារណៈ​ បទ​ប្រើ​ប្រាស់​ឯកសារ​សារធារណៈក្លែង​ បទ​ផ្តល់​សេចក្តីប្រកាស​ក្លែង​ដោយ​ភូត​កុហក​ និង​កាប់​រាន​ឈូស​ឆាយ​ហ៊ុំព័ទ្ធ​ កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ។​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុស្ស ​៥នា​ក់ ​និង​បាន​បញ្ជូន​ខ្លួន​ទៅ​ដា​ក់​ពន្ធនាគារ​ កាល​ពីថ្ងៃ​ទី​០៧​ ខែ​តុលា ​ឆ្នាំ​២០២១​។បុរស ​៥នា​ក់​នោះ ​មាន​អតីត​អភិបាល​រង​ស្រុក​ព្រៃ​នប់ម្នាក់៖ ១.ឈ្មោះ ណុប ភាន ភេទ​ប្រុស​អាយុ​ ៦៧ឆ្នាំ ជនជាតិខ្មែ នៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អតីតជាអភិបាលរងស្រុកព្រៃនប់)។២.ឈ្មោះ រស់ ប៊ីថុល ភេទប្រុសអាយុ ៣៩ឆ្នាំ ជនជាតិខ្មែ នៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបររកស៊ីដី។៣.ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែ នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មុខរបររកស៊ីដី។៤.ឈ្មោះ ឡាក់ គាន ភេទប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែ នៅទីរួមខេត្តកំពត (អតីតមេឃុំបិតត្រាង) ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៥.ឈ្មោះ វ៉េ វ៉េត ភេទប្រុសអាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ នៅខេត្តសៀមរាម មុខរបររកស៊ីដី។

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ២៥៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៤៦នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/11 12:41:53 pm        315
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​២៥៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៤៦នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២៤២នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៦នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៥២៧នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០៨ ៤០៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៥ ០៦៨នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ២២០នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៣៧នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/09 11:57:44 am        582
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​២២០នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៣៧នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២០៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៣នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៤៨២នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០៧ ៣៧៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៤ ៥៧១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​រក​ឃើញ​មនុស្ស​២០៣​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​មនុស្ស១៨​នាក់​បន្ថែម​ទៀត​ស្លាប់​ដោយសារ​ជំងឺ​នេះ

2021/10/08 09:55:06 am        319
ភ្នំពេញ៖ កម្ពុជា​បាន​រក​ឃើញ​មនុស្ស ២០៣​នាក់​បន្ថែម​ទៀត​ឆ្លង​ជំងឺ​កូវីដ-១៩​ ខណៈ​មនុស្ស ១៨​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា មនុស្ស ២០៣​នាក់​ទៀត ត្រូវ​បាន​រកឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​តាម​រយៈ​ការ​ធ្វើ​តេស្ត​ដោយសារ​ម៉ាស៊ីន PCR។ទន្ទឹម​គ្នា​នេះ ក្រសួង​សុខាភិបាល​ប្រកាស​ថា មនុស្ស ១៨​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៤៥៩​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​រហូត​ដល់ ១១៤ ៣៥១​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០៦ ៨៣៩​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៥៤៧​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

គោប្រជាពលរដ្ឋនៅភូមិរលួស ជាច្រើនក្បាលពុលថ្នាំគីមីងាប់ ក្នុងអំឡុងពេលភ្ជុំបិណ្ឌ និងខ្លះទៀតកំពុងព្យាបាល

2021/10/08 10:58:22 am        1495
កំពង់ធំ៖ សត្វគោប្រជាពលរដ្ឋនៅភូមិរសួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ជាច្រើនក្បាលបានងាប់ ដោយសារថ្នាំពុលគីមី ក្នុងអំឡុងពេលភ្ជុំបិណ្ឌ នៅលើខ្នងទំនប់អាងទឹក “តាអាង” ដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញ តែត្រូវម្ចាស់អាងបដិសេធ។ ប្រជាពលរដ្ឋជាម្ចាស់គោ សម្តែងការសាកស្តាយយ៉ាងខ្លាំង​ក្នុងករណីគោពុលថ្នាំគីមីងាប់ លើខ្នងទំនប់អាងទឹក “តាអាង” ស្ថិតនៅក្នុងតំបន់បី នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ ងាប់អស់១៧ក្បាល និងគោជាច្រើនក្បាលទៀតពុលថ្នាំតែមិនទាន់ងាប់ កំពុងព្យាបាលនៅតាមផ្ទះ។ ប្រជាពលរដ្ឋជាម្ចាស់គោ បានលើកឡើងថា តំបន់នេះជារៀងរាល់ឆ្នាំប្រជាពលរដ្ឋ នៅភូមិរសួស ស្ទើរតែទាំងអស់គ្នា តែងតែយកគោក្របីមកដាក់តាមទីទួលទឹកមិនទាន់ឡើង ហើយតំបន់នេះ គឺតំបន់ ដែលកាលពី៦ ឬ៧ឆ្នាំមុន មានព្រៃលិច ព្រៃអញ្ចាញ និងវាលត្រែង សម្រាប់ប្រជាពលរដ្ឋ​ឃ្វៀលគោក្របី តែក្រោយពេលបង្កើតជាអាងស្តុបទឹក សម្រាប់ឲ្យគោក្របីផឹក និងធ្វើស្រែ របស់​អ្នកមានលុយមានអំណាច មានខ្នងបង្អែកក៏ចាប់ផ្តើវាទទីទន្ទ្រានដីព្រៃលិចអស់គ្មានសល់។ ក្រុមប្រជាពលរដ្ឋបន្តពួកគេមិនដែលជំទាល់ការវាទដីធ្វើនោះ ប៉ុន្តែពួកគាត់យកគោក្របី ឲ្យមកស៊ីស្មៅក្នុងអាងទឹកជាច្រើនឆ្នាំមកហើយ មិនដែលមានបញ្ហានោះទេ។ ក្រុមប្រជាពលរដ្ឋ​បន្តទៀតថា នៅទី៥ ខែតុលា ឆ្នាំ២០២១ ត្រូវថ្ងៃភ្ជុំបិណ្ឌ វេលាម៉ោងប្រហែលជាង​ប្រាំបីព្រឹក ពួកគាត់មកមើលគោជាធម្មតា ស្រាប់តែប្រទះឃើញគោងាប់ និងប្រកាច់ជាច្រើនក្បាល ព្រមទាំងប្រទះឃើញត្រាក់ទ័រកំពុងបាញ់ថ្នាំ មានមនុស្សចំនួនបីនាក់​បើករត់ទៅលើខ្នង​អាង​ហៅ​មិនឈប់ ព្រមទាំង​រាយការណ៍​ទៅកាន់នគរបាលរដ្ឋបាលស្រយ៉ូវផងដែរ។ទន្ទឹមជាមួយគ្នានេះ ដំណឹងត្រូវបានរាយការណ៍ទៅកាន់លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ព្រមទាំងបញ្ជាកម្លាំងអធិការនគបាលក្រុងស្ទឹងសែន កម្លាំងប៉ុស្តិ៍រដ្ឋបាលនគបាល ស្នើមន្រ្តីជំនាញសុខភាពសត្វចុះធ្វើកំណត់ហេតុស្រាវជ្រាវ។ ក្រុមប្រជាពលរដ្ឋ បន្តថា ចំនួនគោដែលបានងាប់ ជាក់ស្តែងនៅក្នុងអាងមានចំនួន១៧ក្បាល បាត់ចំនួន៩ក្បាល និងកំពុងបន្តជាព្យាបាលគោដែលនៅរស់មួយចំនួននៅផ្ទះតាមផ្ទះ។លោក ច័ន្ទ បញ្ញាវន្ត ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ បញ្ជាក់ថា ក្រុមមន្រ្តីជំនាញរបស់លោកបានចុះសិក្សាលំអិតជាក់ស្តែងឃើញថា ករណីគោងាប់ ទាំងអស់នេះ មិនមែនដោយសារជំងឺឆ្លងនោះទេ គឺពិតជាស្លាប់ដោយថ្នាំពុលគីមី, ប៉ុន្តែប្រភេទថ្នាំដែលធ្វើឲ្យងាប់យ៉ាងណានោះ មិនទាន់អាច​សន្និដាន​បាន​ព្រោះម្ចាស់​អាងស្តប់ទឹក​ដែលប្រើប្រាស់ថ្នាំ មិនព្រមសហការផ្តល់ព័ត៌មាន! ហើយនេះ​ក៏អាចជាការប្រើប្រាស់ថ្នាំខុសស្តង់ដារ និងបច្ចេកទេស ធ្វើឲ្យប៉ះពាលសុខភាពសាធារណៈ។ ចំពោះសត្វគោងាប់ ទាំងអស់មន្រ្តីណែនាំដល់ម្ចាស់សត្វមិនឲ្យធ្វើការវះកាត់យកសាច់បរិភោគ និងទៅលក់លើទីផ្សារជាដាច់ខាត ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ឬ ឈានដល់ស្លាប់ក៏ថាបាន។ លោកបញ្ជាក់ដងដែរថា ដើម្បីដឹងពីសារធាតុថ្នាំគីមីប្រើប្រាស់ទាំងនេះ គឺត្រូវរង់ចាំលោកប្រធាន​មន្ទីរកសិកម្មខេត្តកំពង់ធំ បញ្ជាមន្រ្តីជំនាញយកស្មៅទៅធ្វើការពិសោធន៍ ស្វែងរកប្រភេទថ្នាំព្រម​ទាំង​អនុវត្តន៍វិធានបន្តតាមផ្លូវច្បាប់៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ២២៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៨៥នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/05 11:51:39 am        737
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​២២៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៨៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២២៥នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៣នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៤១៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០៥ ៣៥០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៣ ៧០៣នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​រក​ឃើញ​មនុស្ស​ជិត ១​ពាន់​នាក់​ទៀត​ឆ្លង​ជំងឺ​កូវីដ-១៩ ដែល​ជា​តួលេខ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​រយៈ​ពេល​ជាង​២​ខែ​ចុង​ក្រោយ

2021/09/30 12:25:57 pm        501
ភ្នំពេញ៖ កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រក​ឃើញ​មនុស្ស​រហូត​ដល់​ទៅ​ជិត ១ពាន់​នាក់​ទៀត បាន​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ដែល​នេះ​គឺ​ជា​តួលេខ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​ជាង ២​ខែ​ចុង​ក្រោយ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា មនុស្ស​ចំនួន ៩៧៨​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្នុង​នោះ​​ករណី​ឆ្លង​ថ្មី ៨១​នាក់ គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ទៀត​ថា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​កើន​ឡើង​ដល់ ១១២ ៦៥១​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ​ចាប់​តាំង​ពី​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០២០​កន្លង​មក​។បើ​តាម​ក្រសួង​សុខាភិបាល នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​បាន​កត់ត្រា​ចំនួន​អ្នក​ឆ្លង​កូវីដ-១៩​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មានគិត​ចាប់​តាំង​ថ្ងៃ​ទី​១៦ ខែ​កក្កដា នៅ​ពេល​ដែល​កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ៩៩៦​នាក់​ បាន​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​រយៈ​ពេល ២៤​ម៉ោង។ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ទៀត​ថា មនុស្ស ១៧​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៣១៩​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ។ទន្ទឹម​គ្នា​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១០២ ៨២៧​នាក់​ហើយ ឬ​ប្រហែល​ជាង ៩១​ភាគរយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៦០៥​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កសិករបង់ក្លាដែសជួបការលំបាកហិរញ្ញវត្ថុ ស្របពេលវិបត្តិអ៊ីរ៉ង់បង្កឲ្យមានវិបត្តិប្រេងឥន្ធនៈ
04/09/2026 09:04 PM
អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់៖ អាមេរិកគួរជំរុញអ៊ីស្រាអែលឲ្យគោរពបទឈប់បាញ់
04/09/2026 08:04 PM
មនុស្ស ៤នាក់ស្លាប់ ពេលជនអន្តោប្រវេសន៍ព្យាយាមឡើងជិះទូកនៅជិតតំបន់ឆ្នេរភាគខាងជើងបារាំង
04/09/2026 08:04 PM
មន្ត្រីអ៊ីរ៉ង់ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បង្កហានិភ័យដល់កិច្ចព្រមព្រៀងបទឈប់បាញ់
04/09/2026 08:04 PM
ការផ្អាកសង្គ្រាម នៅអ៊ីរ៉ង់ មានន័យថា ការកាត់ក្ដីពុករលួយរបស់លោក Netanyahu នឹងបន្តឡើងវិញនៅថ្ងៃអាទិត្យ
04/09/2026 08:04 PM
របាយការណ៍៖ លោក Trump ចេញ «ឱសានវាទ» ដល់សម្ព័ន្ធមិត្តអឺរ៉ុប ជុំវិញការធានាសុវត្ថិភាពច្រកសមុទ្រ Hormuz
04/09/2026 08:04 PM
ស្ថាប័នឃ្លាំមើលការដឹកជញ្ជូនសកល៖ ការយកថ្លៃរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz និងបង្កើតគំរូគ្រោះថ្នាក់
04/09/2026 08:04 PM
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅឥណ្ឌានិយាយថា ប៉ាគីស្ថានមិនមែនជាតួអង្គគួរឲ្យទុកចិត្តនោះទេ
04/09/2026 08:04 PM
អេក្វាទ័រកោះហៅឲ្យមកវិញឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកូឡុំប៊ី នៅក្នុងជម្លោះការទូតចុងក្រោយ
04/09/2026 08:04 PM
ចក្រភពអង់គ្លេសបានដាក់ពង្រាយយោធា ដើម្បីរារាំងនាវាមុជទឹករុស្ស៊ីកុំឲ្យចូលដែនទឹករបស់ខ្លួន
04/09/2026 08:04 PM