សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចថៃ សរសើរសម្តេចតេជោ មានវិធានការច្បាស់លាស់​ក្នុងការ​ដោះស្រាយ​វិបត្តិកូវីដ-១៩

2021/09/30 11:21:30 am        231
ភ្នំពេញ ៖ លោក ជូទិ ក្រៃរឹក (Juti Krairerk) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស នៃព្រះរាជាណាចក្រថៃ បានថ្លែងកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានវិធានការត្រឹមត្រូវច្បាស់លាស់ ក្នុងការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ជាពិសេសាបានខិតខំស្វះស្វែង រកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន បានរហូត​ដល់​ជាង៨០ភាគរយ ក្នុងចំណោមប្រជាជនជាង១៦លាននាក់។នៅក្នុងកិច្ចជំនួបជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាសម្តេចតេជោហ៊ុន សែន និង​ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ នៅ​ប្រទេសថៃ លោក ជូទិ ក្រៃរឹក បានលើកឡើងថា «សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានវិធានការច្បាស់លាស់ ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ នៅកម្ពុជា»។ជាមួយគ្នានោះដែរ លោក ក្រៃរឹក ក៏បានលើកឡើងអំពីសក្តានុពលទេសចរណ៍វប្បធម៌បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និងអេកូទេសចរណ៍របស់កម្ពុជា នៅមិនទាន់ទាញយកមកប្រើប្រាស់​ជាប្រយោជន៍​ឲ្យអស់​លទ្ធភាពនៅឡើយ ដែលត្រូវបន្តឈានឆ្ពោះទៅចាប់យក​ឱកាសនៃការអភិវឌ្ឍ​ឲ្យបាន​ស៊ីជម្រៅ​បន្ថែមទៀត ស្របតាមនិន្នាការទេសចរណ៍នៃប្រក្រតីភាពតាមគន្លងថ្មី។ ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម សុខ សុក្រឹត្យា បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការ​ដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និង​សេដ្ឋកិច្ច-សង្គម ជាពិសេស ការ​កសាងខឿនសុខមាលភាពយ៉ាងរឹងមាំ ជូនប្រជាពលរដ្ឋ និង​ជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាបាន ចង់គ្រប់ប្រជាជនហើយនោះ។ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានរំលឹកអំពីចំណងមិត្តភាពកម្ពុជា-ថៃ ដែលមានតាំងពីយូរលង់​ណាស់​មកហើយ និងបានលើកពីបំណង ក្នុងការបន្តរក្សាទំនាក់ទំនងល្អនេះ សម្រាប់យុវជន​ដែល​ជាអ្នកនយោបាយវ័យក្មេងជំនាន់ថ្មីផងដែរ។ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានបញ្ជាក់បន្ថែមអំពីគម្រោងបើកទទួលស្វាគមន៍​ទេស​ចរណ៍​សុវត្ថិភាពនៅត្រីមាសទី៤ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំ​វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុផងដែរ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៨៨១នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៣២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/29 04:45:42 am        383
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៨៨១នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៣២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៨១៦នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៦៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៣០២នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០២ ២២២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១១ ៦៧៣នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

យប់មិញអាជ្ញាធរបន្ទាយមានជ័យ ឃាត់ពលរដ្ឋជាង១០នាក់ បម្រុងលួចឆ្លងដែនទៅថៃ ក្នុងនោះមានជនជាតិចិន៤នាក់

2021/09/29 03:31:59 am        556
ភ្នំពេញ ៖ កម្លាំងការពារព្រំដែន នៃខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឃាត់ប្រជាពលរដ្ឋជាង ១០នាក់ ក្នុង២ករណីផ្សេងគ្នា ខណៈពួកគេបម្រុងលួចឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសថៃ ក្នុងនោះក៏មានជនជាតិចិនចំនួន ៤នាក់ផងដែរ ។បើតាមកម្លាំងការពារព្រំដែន បានឲ្យដឹងថា ករណីទី១. គឺនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា មានជនជាតិចិនចំនួន ៤នាក់ រួមនិងអ្នកនាំផ្លូវម្នាក់ បានបម្រុងឆ្លងដែនទៅធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឃាត់នៅចំណុចត្រង់ភូមិសាស្ត្រ​អូរព្រំដែន ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ។ប្រភពបានបន្តថា ជនជាតិចិនទាំង ៤នាក់ និងអ្នកនាំផ្លូវ ក្រោយពីបានសួរនាំរួច ត្រូវបានប្រគល់​ឲ្យស្នាក់ការកងរាជអាវុធហត្ថ ចាក់ការតាមនីតិវិធីច្បាប់បន្ត ។សមត្ថកិច្ចបន្តថា ចំណែកករណីទី២. គឺកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ សហការ​ជាមួយ​កម្លាំងនគរបាល៨១៥ ក្នុងពេលចុះល្បាតក៏បានឃាត់ខ្លួនពលករខ្មែរបានចំនួន ៨នាក់ ស្រី៣នាក់ នៅត្រង់ចំណុចភូមិបន្ទាយ២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ បម្រុងលួចឆ្លងអូរចូលទៅប្រទេសថៃ ដោយបន្ទាប់ពីសួរនាំរួច បានប្រគល់ជូននគរបាលព្រំដែន៨១៥ ដើម្បីអនុវត្តទៅតាមច្បាប់ ។ សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ការឆ្លងរាលដាល​នៃ​ជំងឺ​កូវិត១៩ កាន់តែខ្លាំងនៅក្នុងសហគមន៍ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ មាន លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ជាមេបញ្ជាការ និងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជា សហការជាមួយកម្លាំងនៅតាមមូលដ្ឋាន​ចេញ​ល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំ ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ៕

កម្ពុជា​រក​ឃើញ​មនុស្ស​ ៨៦៦​នាក់​ទៀត​ឆ្លង​កូវីដ-១៩ នាំ​ឱ្យ​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជាង ​៨០០​នាក់​រយៈ​ពេល​ ៥​ថ្ងៃ​ជាប់​គ្នា

2021/09/28 05:09:56 am        320
ភ្នំពេញ៖ កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រក​ឃើញ​មនុស្ស ៨៦៦​នាក់​បន្ថែម​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ដែល​នេះ​គឺ​ជា​ការ​រក​ឃើញ​តួលេខ​ឆ្លង​ថ្មី​លើស ៨០០​នាក់​នៅ​ក្នុង​រយៈ​ពេល ៥​ថ្ងៃ​ជាប់​គ្នា។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ ក្រសួង​សុខាភិបាល​​បាន​បញ្ជាក់​ថា មនុស្ស​ចំនួន ៨៦៦​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ដោយក្នុង​នោះ​ករណី​ឆ្លង​ថ្មី​ចំនួន ៨៣​នាក់ គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។បើ​តាម​តួលេខ​នេះ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ប្រចាំ​ថ្ងៃ​លើស ៨០០​នាក់​អស់​រយៈ​ពេល ៥​ថ្ងៃ​ជាប់​គ្នា​រួច​មក​ហើយ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា។បើ​តាម​ក្រសួង​សុខាភិបាល កម្ពុជា​ក៏​មាន​មនុស្ស ២៦​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នេះ​គឺ​ជា​តួលេខ​អ្នក​ស្លាប់​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​​ជិត ២​ខែ​កន្លង​មក​នេះ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​មាន​មនុស្ស​រហូត​ដល់​ ២ ២៨៧​នាក់​ហើយ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។ចំណែក​ឯ​តួលេខ​ឆ្លង​សរុប​វិញ បាន​កើន​ឡើង​ដល់ ១១០ ៧៩២​នាក់​នៅ​ទូទាំង​ប្រទេស ខណៈ​ដែល​អ្នក​ជំងឺ​កូវីដ​-១៩​សរុប​រហូត​ដល់ ១០១ ៦៩០​នាក់ ឬ​ស្មើ​ជិត ៩២​ភាគរយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៥០៥នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៨៣៩នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៣០នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/27 12:00:47 pm        283
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៨៣៩នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៣០នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៧៣០នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១០៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៨នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ២៦១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០១ ១៨៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០៩ ៩២៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៨១៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៥៤នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/25 12:40:43 pm        2680
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៨១៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៥៤នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៧០២នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ២១៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០០ ១៨២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០៨ ២៥៧នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អាជ្ញាធរខណ្ឌបឹងកេងកង ចុះបាញ់ទឹកលាងសម្អាតរបាំងថ្មពុះចែកទ្រូងផ្លូវ មានសភាពប្រឡាក់ រលប់​ចំណាំង​ផ្លាត

2021/09/24 01:26:08 pm        491
ភ្នំពេញ៖ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌ​បឹងកេងកង បានដឹកនាំកម្លាំងមន្ដ្រី និងសណ្ដាប់ធ្នាប់ខណ្ឌ ចុះបាញ់ទឹកលាងសម្អាតទ្រូងពុះចែកផ្លូវ នៅ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លោក អភិបាលខណ្ឌបឹងកេងកង បានឲ្យដឹងផងដែរថា​ កន្លងមកអាជ្ញាធរខណ្ឌតែងតែចុះរៀបចំ​សណ្ដាប់ធ្នាប់​ក្នុងមូលដ្ឋានជាប្រចាំ ជាពិសេសសណ្ដាប់ធ្នាប់​តាមដងផ្លូវ ដើម្បីរំដោះចិញ្ជើមផ្លូវ​រក្សាទុក​ជូនបងប្អូនអ្នកធ្វើដំណើរដោយថ្មើរជើង ឬជនពិការភាពធ្វើដំណើរ និងដើម្បីកាត់បន្ថយការ​កកស្ទះចរាចរណ៍ផងដែរ។ បន្ថែមទៀតនោះលោក អភិបាលខណ្ឌ​បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ​ចុះបាញ់​ទឹកលាង​សម្អាតរបាំងថ្មពុះចែកទ្រូងផ្លូវព្រោះរបាំងថ្មពុះចែកទ្រូងផ្លូវ ​មានសភាពប្រឡាក់ រលប់​ចំណាំង​ផ្លាត ធ្វើឲ្យបងប្អូនអ្នកបើកបរធ្វើដំណើរពេលយប់លំបាកក្នុងការបើកបរងាយ​និង​បង្ក​គ្រោះថ្នាក់ចរាចរណ៍។ជាចុងក្រោយ អាជ្ញាធរខណ្ឌ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាធ្វើ អនាម័យ បរិស្ថាន ឲ្យ​បានគ្រប់គ្នា ដើម្បីបរិស្ថានស្អាត ទីក្រុងស្អាត ៕អត្ថបទ៖ កុម្ភះ 

កម្ពុជា​រក​ឃើញ​មនុស្ស​៨២២​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ជា​តួលេខ​ឆ្លង​ខ្ពស់​បំផុត​​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​២​ខែ​ចុង​ក្រោយ

2021/09/24 12:11:58 pm        439
ភ្នំពេញ៖ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​រហូត​ដល់ ៨២២​នាក់​បន្ថែម​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​នេះ​គឺ​ជា​តួលេខ​កើន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​ ២​ខែ​ចុង​ក្រោយ​មក​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា មនុស្ស ៨២២​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្នុង​នោះ​ករណី​ឆ្លង ១០៦​នាក់ គឺ​ជា​ករណី​នាំ​ចូល។បើ​តាម​តួលេខ​ក្រសួង​សុខាភិបាល នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​បាន​កត់ត្រា​ករណី​ឆ្លង​ច្រើន​បែប​នេះ​នៅ​ក្នុង​រយៈ​ពេល​ ២​ខែ​ចុង​ក្រោយ​នេះ។កម្ពុជា​បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​លើស ៨០០​ករណី​ជា​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​តួលេខ​ឆ្លង​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ចន្លោះ ៤០០ ទៅ​ក្រោម ៧០០​ករណី​ប៉ុណ្ណោះ​​នៅ​ក្នុងរយៈ​ពេល​ជាច្រើន​សប្ដាហ៍​មក​ហើយ។ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ទៀត​ថា មនុស្ស ២២​នាក់​បន្ថែម​ទៀត ក៏​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ផង​ដែរ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ១៩៧​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ។បើ​តាម​ក្រសួង​សុខាភិបាល មនុស្ស​សរុប ១០៧ ៤៤១​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​កម្ពុជា​គិត​ចាប់​តាំង​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន​មក។ប៉ុន្តែ ក្រសួង​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៩ ៦២៨​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៤៩៤​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៦៣៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៧៩នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/23 12:48:54 pm        256
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦៣៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៧៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥២៥នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១៣នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ១៧៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៩ ១៣៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០៦ ៦១៩នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៦៣៧នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៦៩នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/22 12:00:20 pm        273
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦៣៧នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៦៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥៣៩នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៩៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៤នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ១៥៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៨ ៦៥៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០៥ ៩៨១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កសិករបង់ក្លាដែសជួបការលំបាកហិរញ្ញវត្ថុ ស្របពេលវិបត្តិអ៊ីរ៉ង់បង្កឲ្យមានវិបត្តិប្រេងឥន្ធនៈ
04/09/2026 09:04 PM
អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់៖ អាមេរិកគួរជំរុញអ៊ីស្រាអែលឲ្យគោរពបទឈប់បាញ់
04/09/2026 08:04 PM
មនុស្ស ៤នាក់ស្លាប់ ពេលជនអន្តោប្រវេសន៍ព្យាយាមឡើងជិះទូកនៅជិតតំបន់ឆ្នេរភាគខាងជើងបារាំង
04/09/2026 08:04 PM
មន្ត្រីអ៊ីរ៉ង់ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បង្កហានិភ័យដល់កិច្ចព្រមព្រៀងបទឈប់បាញ់
04/09/2026 08:04 PM
ការផ្អាកសង្គ្រាម នៅអ៊ីរ៉ង់ មានន័យថា ការកាត់ក្ដីពុករលួយរបស់លោក Netanyahu នឹងបន្តឡើងវិញនៅថ្ងៃអាទិត្យ
04/09/2026 08:04 PM
របាយការណ៍៖ លោក Trump ចេញ «ឱសានវាទ» ដល់សម្ព័ន្ធមិត្តអឺរ៉ុប ជុំវិញការធានាសុវត្ថិភាពច្រកសមុទ្រ Hormuz
04/09/2026 08:04 PM
ស្ថាប័នឃ្លាំមើលការដឹកជញ្ជូនសកល៖ ការយកថ្លៃរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz និងបង្កើតគំរូគ្រោះថ្នាក់
04/09/2026 08:04 PM
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅឥណ្ឌានិយាយថា ប៉ាគីស្ថានមិនមែនជាតួអង្គគួរឲ្យទុកចិត្តនោះទេ
04/09/2026 08:04 PM
អេក្វាទ័រកោះហៅឲ្យមកវិញឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកូឡុំប៊ី នៅក្នុងជម្លោះការទូតចុងក្រោយ
04/09/2026 08:04 PM
ចក្រភពអង់គ្លេសបានដាក់ពង្រាយយោធា ដើម្បីរារាំងនាវាមុជទឹករុស្ស៊ីកុំឲ្យចូលដែនទឹករបស់ខ្លួន
04/09/2026 08:04 PM