ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់

សន្តិសុខ និង សង្គម

ចាប់ខ្លួនជនជាតិចិនប្រុសស្រី២នាក់ ករណីកែច្នៃជួញដូរគ្រឿងញៀន ដកហូតគ្រឿងញៀនជិត១០ គីឡូក្រាម

2021/09/08 10:10:22 am        497
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​ក្រសួងមហាផ្ទៃ បង្ក្រាប​ករណីកែច្នៃ ជួញដូរគ្រឿងញៀនចាប់ខ្លួនជនជាតិចិន២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម ។សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧ និង២០នាទី កម្លាំងជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោក​វរៈសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ សហការជាមួយស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ ដោយមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា​ដំបូង​រាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានទៅបង្រ្កាបករណីបទល្មើសកែច្នៃ ជួញដូរ​គ្រឿងញៀន នៅចំណុច ផ្ទះលេខ១៥B បន្ទប់លេខ២A (ខុនដូ) ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់ បឺងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ខ្លួនជនជាតិ ចិន ប្រុស ស្រី ២នាក់ ។ជនសង្ស័យទាំង ២នាក់ ដែលត្រូវ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួន ១-ឈ្មោះ YE YU SONG ភេទប្រុស កើតឆ្នាំ១៩៨១ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EG3299329 ។ ២-ឈ្មោះ លីង វេ (LIN WEI) ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិ ចិន លិខិតឆ្លងដែន (គ្មាន) ។ចាប់យកវត្ថុតាង ៖ ១-អ៊ិចស្តាស៊ី (MDMA) 6 គីឡូ 546,65ក្រាម ២-មេតំហ្វេតាមីន (ICE) 1 គីឡូ 085,35ក្រាម ៣-អំហ្វេតាមីន 608,33ក្រាម,៤-កេតាមីន (Ketamine) 228,89ក្រាម ៥-នីមេតាហ្សេប៉ាម (Nimetazepam) 1 គីឡូ 503,88ក្រាម ។ សារធាតុញៀន សរុប ទម្ងន់ 9 គីឡូ 973,10ក្រាម -សារធាតុគីមី 4 គីឡូ 684,70ក្រាម -ទូរស័ព្ទ ២គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនធំទៀត ។ជនសង្ស័យ ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រសួងមហាផ្ទៃកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់​ការបន្តតាមនីតិវិធី ៕អត្ថបទ ៖ តារាវុទ្ធី

ទីតាំងល្បែងស៊ីសងនៅទល់មុខអធិការដ្ឋានខណ្ឌ មានការប្រមូលផ្ដុំមនុស្សច្រើន ក្នុងអំឡុងពេលជំងឺកូវីដ១៩ លោកអធិការខណ្ឌឬស្សី អះអាងថា មានច្បាប់ត្រឹមត្រូវ

2021/09/08 09:48:31 am        320
ភ្នំពេញ៖ ក្រោយពីព័ត៌មានទូរទស្សន៍ BTV news ផ្សព្វផ្សាយពីសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ពីបញ្ហាល្បែងស៊ីសង ប្រភេទឡូតូ តូចធំ (យីហោ មហាលាភឡូតូ) បង្កប់​នៅតាមហាងកាហ្វេ នៅអមសងខាងតាមបណ្ដោយផ្លូវជាតិលេខ៥ និងមានមនុស្សជាច្រើនប្រមូលផ្ដុំក្នុងទីតាំង មិនបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ប្រសាសន៍របស់ប្រមុខដឹកនាំ ៣កុំ ៣ការពារ នោះឡើយ។ពាក់ព័ន្ធបញ្ហាល្បែងស៊ីសងក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ នេះផងដែរ ភ្ញាក់ងារទូរទស្សន៍ BTV News បានទាក់ទងសុំការបំភ្លឺពី លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ បានឲ្យដឹងថា ទីតាំង​ល្បែង​ស៊ីសង ឡូតូ តូចធំ ទាំងនោះគឺសុទ្ធតែមានច្បាប់ទាំងអស់ ដែលចេញ​ដោយ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដោយឡែកចំពោះវិធានការមិនមែនមិនមានវិធាននោះទេ តែរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកចេញច្បាប់។ បន្ថែមទៀតនោះចំពោះការប្រមូលផ្ដុំមនុស្សច្រើនមិនរក្សា​គម្លាត​ ឲ្យបានត្រឹមត្រូវ លោកអធិការបានឆ្លើយតបថា ទីតាំងកាហ្វេមិនឲ្យមានមនុស្សច្រើន?សូមបញ្ជាក់ផងដែរ នៅក្នុងអាជ្ញាប័ណ្ណឆ្នោតនោះ បានបញ្ជាក់ថា អាជីវកម្មឆ្នោត ឡូតូ ៥ខ្ទង់ (5D) ៦ខ្ទង់ (6D) ៧ខ្ទង់ (7D) និងរង្វាន់លួចចិត្ត ៤ខ្ទង់ ៣ខ្ទង់ និង២ខ្ទង់ lottery និងឆ្នោតកោស។ មិនបានបញ្ជាក់ថា ឡូតូ តូចធំ នោះទេ។គួរបញ្ជាក់ថា កន្លងមករហូតទល់ពេលនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​កំពុង​បន្តយ៉ាងយកចិត្តទុកដាក់ពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ បទល្មើសល្បែងស៊ីសង​គ្រប់ប្រភេទត្រូវតែបង្ក្រាបឲ្យខានតែបាន គ្រប់មូលដ្ឋានទាំង១៤ខណ្ឌ និងយកចិត្តទុកដាក់ បំផុស​ឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួម ៣កុំ ៣ការពារ របស់រដ្ឋាភិបាល និងអនុវត្តតាមវិធានការរបស់​ក្រសួង​សុខាភិបាលផងដែរ ដើម្បីចូលរួមកាត់ផ្ដាច់ការឆ្លងរីករាលដាលនូវជម្ងឺកូវីដ អាចឈានដល់ការបិទ​បញ្ចប់​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានជោគជ័យ។ ជាក់ស្ដែងទីតាំងល្បែង internet online keno (តូចធំ) មានជាច្រើនទីតាំង តាមណ្ដោយផ្លូវជាតិលេខ៥ ទីតាំងខ្លះមានយីហោ និងទីតាំងខ្លះគ្មានយីហោ ជាង១០ទីតាំង រួមកាហ្វេ យីហោ ៩៩៩គីឡូ​ម៉ែត្រលេខ៧ នៅចំណុចទល់មុខអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ហាងកាហ្វេគ្មានយីហោ ខាងជើងអធិការខណ្ឌ និងម្ដុំយឿត្រី មានចំនួន៣ទីតាំង យីហោ លីហូវ ការហ្វេដូងក្រអូប ផ្ទះលេខ៦៨B គីឡូម៉ែត្រលេខ៩ ស្ថិតនៅសង្កាត់ច្រាំងចំរះទី១និង សង្កាត់ច្រាំងចំរះទី២ និងម្ដុំផ្លូវលូទឹកស្អុយក្រោយវត្តទួលសង្កែ ផ្ទះ យីហោ ហ្វីហ្វា សង្កាត់ទួលង្កែទី១ ខណ្ឌឬស្សី រាជធានីភ្នំពេញ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥១១នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៨៧នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/07 12:35:35 pm        432
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៥១១នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៨៧នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៣៥៩នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៥២នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៩៨១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩១ ៦១៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩៦ ៣៣៩នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ពលករឆ្លងដែនមកពីថៃកំណើនអ្នកឆ្លងកូវីដ-១៩ មានការថយចុះច្រើនជាងអ្នកឆ្លងក្នុងសហគមន៍

2021/09/07 10:14:20 am        429
ឧត្តរមានជ័យ ៖ ចំនួនលំហូរពលករឆ្លងដែនមកពីថៃ តាមច្រកទ្វារព្រំដែនអូរស្មាច់ នៃខេត្តឧត្តរមានជ័យ មានការថយចុះច្រើនក្នុងមួយថ្ងៃមានត្រឹមតែ ១០០ជាងតែប៉ុណ្តោះ ខណៈកំណើនអ្នកឆ្លងជំងឺកូវីដ-១៩ គឺមានការថយចុះច្រើនជាងចំនួនអ្នកឆ្លងក្នុងសហគមន៍ នាពេលបច្ចុប្បន្ននេះ។លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន​ស្ថានភាពចំពោះពលករឆ្លងដែនមកពីថៃ ដែលចូលមកករណីឆ្លងជំងឺកូវីដ-១៩​មានការថយចុះច្រើន​ ក្នុងរយៈពេលដើមខែកញ្ញានេះ ដោយសារតែយើងអាច​គ្រប់គ្រង​ស្ថានភាព​លើ​ចំនួនពលករ​ចូល​មកបាន ក៏ប៉ុន្តែចំពោះករណីឆ្លងក្នុង​សហគមន៍វិញ​នោះ​ហាក់បី​មាន​ការហក់ឡើងខ្ពស់បន្តិច​នៅ​ក្នុងភូមិស្រុកអន្លង់វែង នឹងស្រុកត្រពាំងប្រាសាទ។លោក បានបន្ដថា ​ដោយសារតែស្ថានភាពសហគមន៍​យើងពិបាក​ក្នុងការគ្រប់គ្រង ចំពោះអ្នកធ្វើដំណើរដែលជាបញ្ហា​មួយបណ្តាលឲ្យមានការឆ្លង​ច្រើនលឿន​ជាង​ពលករឆ្លងដែនមកពីថៃ នៅតាមបណ្តស្រុកផ្សេងៗ ​ដោយក្នុងមួយថ្ងៃក្រុមគ្រូពេទ្យ​ចុះស្រាវជ្រាវ​ពិនិត្យរកឃើញមុខសញ្ញាអ្នកផ្ទុកវិរុសកូវីដ-១៩ មានមិនក្រោមពី១០០នាក់ ប៉ុន្តែពុំមានការឆ្លងប្រភេទជំងឺកូវីដបំប្លែងខ្លួនថ្មីប្រភេទ (delta) នោះទេ។ជាមួយគ្នានោះដែរតាមការប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ គិតត្រឹមវេលាម៉ោង ៧:៣០នា ទីយប់ថ្ងៃទី៦កញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ចំនួនពលករឆ្លងដែន​ចូលមកមាន​ចំនួន១១០នាក់ ស្រី៤២នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦នាក់ ស្រី២នាក់ ។ ​ក្នុងនោះ​ករណី​ឆ្លងសហគមន៍មានចំនួន ៦៤នាក់ករណីឆ្លង សរុបមានចំនួន៧០នាក់ និងជា​សះស្បើយ​ថ្មី៦០នាក់ អ្នកឆ្លងជំងឺកូវីដ-១៩ សរុបក្នុងខេត្តឧត្តរមានជ័យ កើនឡើងដល់​ចំនួន ៧.១៤១ ករណី ក្នុងចំណោមនោះ ករណីអ្នកឆ្លងជំងឺបំប្លែងខ្លួនថ្មីប្រភេទ (delta) មានចំនួន២២៥ករណី នឹង ៥.៧៧១ ករណីនាំចូលពីក្រៅ ៕អត្ថបត្ថ ៖ សារិទ្ធ

រថយន្តទំនើបមួយគ្រឿង ត្រូវដើមឈើនៅមាត់ស្ទឹងកណ្ដាលក្រុងសៀមរាប រលំ​សង្កត់​បណ្ដាល​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ

2021/09/06 03:08:18 pm        991
សៀមរាប ៖ រថយន្ដសេរីទំនើបមួយគ្រឿងម៉ាកម៉ាកCHEVRO LET ត្រូវបានដើមឈើមួយដើមនៅមាត់ស្ទឹងរលំសង្កត់ពីលើ បណ្ដាលឱ្យងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈដែលរថយន្ដនោះ ចតក្រោមដើមឈើមានអាយុកាលច្រើនឆ្នាំ ត្រូវខ្យល់បក់ និងភ្លៀងផ្គរ។ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១០និង២០នាទី នាព្រឹកថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០២១នេះ ស្ថិតនៅមាត់ស្ទឹងសៀមរាប ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តម៉ាកCHEVRO LET ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ 3258 បានបើកមកចតឈប់នៅនឹងចិញ្ចើមផ្លូវរួច បានចុះពីរថយន្តទាំងពីរនាក់ ចូលទៅពិសារកាហ្វេក្នុងហាង ដែលមាន យីហោប្រោន ស្ថិតនៅខាងកើតស្ទឹងសៀមរាប ។បើតាមនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងហេតុការណ៍ រលំដើមឈើសង្កត់លើរថយន្តនេះ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់​ដល់​ម្ចាស់​រថយន្ត​នោះទេ ព្រោះម្ចាស់បានចូលទៅពិសារកាហ្វេនៅក្បែនោះ ។ សមត្ថកិច្ច បន្ដថា ម្ចាស់រថយន្ត រងគ្រោះ ​ដែលមានឈ្មោះ លឹម ឃាង អាយុ៧១ឆ្នាំ រស់ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានបញ្ជាក់ប្រាប់ថា ពួកគាត់មានគ្នាពីរនាក់ បានបើករថយន្ត មកពិសារកាហ្វេ នៅក្នុងហាងយីហោ ប្រោន នៅខាងកើតស្ទឹងសៀមរាប ហើយបានចតរថយន្ត​ទុកចោលនៅចំណុចកើតហេតុខាងលើ ក្នុងពេលមេឃកំពុងភ្លៀង ហើយនៅពេលមេឃរាំងភ្លៀង ក៏បាននាំគ្នាចេញមកវិញ មិនទាន់ដល់រថយន្តផង ក៏ដើមឈើ រលំសង្កត់មកលើរថយន្តរបស់​គាត់តែម្ដង ប៉ុន្ដែណាងល្អ ពួកគាត់មិនមានគ្រោះថ្នាក់នោះទេ ព្រោះដើរមិនទាន់បានចូលទៅ​ក្នុង​រថយន្តនោះឡើយ។ ក្រោយកើតហេតុ កម្លាំងនគរបាលការិយាល័យជំនាញ បានសហការជាមួយអាជ្ញាធរ ក្រុង/ខេត្ត និង អាជ្ញាធរ​ជាតិអប្សរា ដើម្បីកាត់ដើមឈើ យករថយន្តនោះចេញ ប្រគល់ជូនម្ចាស់ យកទៅធ្វើការ​ជួសជុល​ដោយខ្លួនឯងវិញ ។ សូបញ្ជាក់ផងដែរថា ទីតាំងកើតហេតុនេះ ក៏ជាការដ្ឋានធ្វើផ្លូវ ក្នុងគម្រោងផ្លូវទាំង៣៨ខ្សែរបស់ខេត្ត ដែលបានកំពុង ដំណើរការមិនទាន់រួចរាល់ ៕អត្ថបទ ៖ ឈិត សាវី

បន្ទាយមានជ័យ អ្នកឆ្លងកូវីដ១៩កើនជិត២ម៉ឺននាក់ ខណៈវីរុសដែលតាមានជាង ៥០០ករណី

2021/09/06 02:40:06 pm        537
បន្ទាយមានជ័យ ៖ ដោយគិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យ បានកត់ត្រាចំនួននៃអ្នកវិជ្ជមានកូវីដ១៩ ក្នុងតួលេខខ្ពស់ រហូតដល់ជិត ២ម៉ឺនករណី ខណៈខេត្តមួយនេះ ក៏បានរកឃើញអ្នកឆ្លងវីរុសប្រភេទបំប្លែងថ្មីដែលតា (Delta) ចំនួនជាង ៥០០ករណីផងដែរ ។លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅខេត្តបន្ទាយមានជ័យ មានករណីស្ត្រីមានផ្ទៃពោះ ហើយបានឆ្លងជំងឺកូវីដ១៩ ដោយត្រូវធ្វើការ​វះកាត់ចំនួន៧ករណី ហើយមានអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលតាមផ្ទះចំនួន៧៧នាក់ ។លោក បានបន្តថា ដោយចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់​ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩ ០៧០ ក្នុងនោះភាគច្រើនអ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងពលករត្រឡប់មកពីប្រទេសថៃ បានព្យាបាលជា​សះស្បើយ ចំនួន១៤ ៤២៣នាក់ ស្លាប់ចំនួន១៤៧នាក់ ហើយក៏មានបុគ្គលិកសុខាភិបាល​ចំនួន ៣២នាក់ បានឆ្លងជំងឺនេះផងដែរ ។បើយោងសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលកាល ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅកម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា ចំនួន២ ៦៤៧ករណី ក្នុងនោះខេត្តបន្ទាយមានជ័យ បានរកឃើញ ៥២៦ករណី ឈរនៅលេខរៀងទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានរកឃើញរហូតដល់ចំនួន ៩១៤ករណី ។ក្នុងកិច្ចប្រជុំដើម្បីពង្រឹងការងាររបស់ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមាន​ប្រសាសន៍​ថា ជំងឺកូវីដ១៩ នៅតែបន្តឆ្លងរាលដាល តាមសហគមន៍នៅក្នុងខេត្ត និងនៅទីប្រជុំជន​ផ្សារផ្សេងៗគួរឲ្យព្រួយបារម្ភ ដូចនេះ សូមមន្ត្រីសុខាភិបាល ត្រូវបន្តខិតខំប្រឹងប្រែងបម្រើលើ​ការ​ព្យាបាលអ្នកជំងឺនេះឲ្យបានល្អ និងគោរពតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកាន់តែខ្លាំងថែមទៀត ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូពេទ្យទាំងអស់ និងដៃគូនានា ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ក្នុងការគ្រប់គ្រង​ព្យាបាលអ្នកជំងឺទូទៅ ពិសេសព្យាបាលអ្នកជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមខ្លាំង ៕អត្ថបទ ៖ សុខរិទ្ធ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥២៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៤៧នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/06 12:37:56 pm        263
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៥២៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៤៧នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៣៤០នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៨៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៣នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៩៧០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩១ ១៣១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩៥ ៨២៨នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤៩១នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៣៩៧នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/03 11:58:17 am        385
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤៩១នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៣៩៧នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៣២៦នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៦៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៩៣៧នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៩ ៨៩៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩៤ ៤១៧នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ម៉ូតូ២គ្រឿងគ្នាយ៉ាងពេញទំហឹង​ បណ្ដាលឲ្យម្នាក់រងរបួសធ្ងន់ធ្ងរ​ នៅចំណុចមហាវិថីព្រះស៊ីសុវត្ថិ

2021/09/02 02:55:18 pm        290
ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ក្នុងករណី​គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បុកគ្នា​យ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទី ព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមហាវិថីព្រះស៊ីសុវត្ថិ​ កែងផ្លូវលេខ១៣៦ ម្ដុំមាត់ទន្លេ ​មូលដ្ឋានសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមាន បុរសម្នាក់បើកបរម៉ូតូម៉ាក់ សង់ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2FR-9420 បើកបរតាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ​ខណៈនោះ​មានបុរសម្នាក់ទៀតបើកបរម៉ូតូម៉ាក់ PCX ពណ៌ខ្មៅ ​ពាក់ស្លាកលេខភ្នំពេញ 1IV-2577 បើកបរ ក្នុងទិសដៅ​បញ្ជ្រាស់ទិស​គ្នាល្បឿនលឿនដូចគ្នា ពេលមកដល់ចំណុចកែងជាមួយផ្លូវលេខ១៣៦ បានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យ​បុរស​ជិះម៉ូតូ សង់ឌ្រីមក្បាលហូរឈាម និងបុរសជិះម៉ូតូPCX បាក់ធ្មេញផងដែរ។ភ្លាមៗនោះអាជ្ញាធរខណ្ឌដូនពេញចុះដល់ទីតាំងកើតហេតុជួយសម្រួលចរាចរណ៍ បានទាក់ទងទៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ។បច្ចុប្បន្ន ម៉ូតូទាំង២គ្រឿងត្រូវបាននគរបាលចរាចរណ៍​នៃអធិការដ្ឋាននគរបាលខណ្ឌ​ដូនពេញ​យកទៅ​រក្សាទុក រងចាំដោះស្រាយគ្នាពេលក្រោយតាមនីតិវិធី៕អត្ថបទ ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤៥៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៣២៨នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/01 12:50:54 pm        460
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤៥៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៣២៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៣៧៥នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៨០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៣នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៩១៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៩ ១១៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩៣ ៥១០នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អារ៉ាប៊ីសាអ៊ូឌីត និយាយថា សកម្មភាពប្រតិបត្តិការត្រូវបានផ្អាកនៅទីតាំងថាមពលជាច្រើនកន្លែង
04/10/2026 11:04 AM
រាជរដ្ឋាភិបាលប្រឹងប្រែងជំរុញឱ្យសហគ្រាសបង្កើនធាតុចូលក្នុងស្រុក ដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ពិភពលោក
04/10/2026 11:04 AM
ប្រមុខណាតូនិយាយថា លោកយល់ពីការខកចិត្តរបស់លោកTrump ចំពោះសម្ព័ន្ធមិត្តលើបញ្ហាអ៊ីរ៉ង់
04/10/2026 11:04 AM
មន្ទីរពេទ្យនានាក្នុងទីក្រុងបេរូតកំពុងទប់ទល់កំណើនជនរងគ្រោះក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
04/10/2026 11:04 AM
គ្រូព្រះខ័នរាជចាំមើលទ្ធផលជើងទី២ ក្រោយគ្រូ Manila ថាលេងមិនទាន់អស់ ១០០% បន្ទាប់​ពីស្មើគ្នា ១-១
04/10/2026 11:04 AM
កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ បង្ហាញពីភាពតានតឹងមុនការចរចា ខណៈលំហូរប្រេងត្រូវបានរឹតត្បិត
04/10/2026 10:04 AM
លោកTrump និងនាយករដ្ឋមន្ត្រីអង់គ្លេស ពិភាក្សាអំពីតម្រូវការសម្រាប់ «ផែនការជាក់ស្តែង» ស្តីពីច្រកសមុទ្រ Hormuz
04/10/2026 10:04 AM
រាជធានី-ខេត្តមួយចំនួននៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់ថ្ងៃទី២៥ ខែមេសា ដោយសារឥទ្ធិពលព្យុះ «ស៊ីនឡាគូ»
04/10/2026 10:04 AM
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
04/10/2026 09:04 AM
អង់គ្លេសចេញការព្រមានដ៏ខ្លាំងក្លាដល់លោក Putin ជុំវិញការរកឃើញនាវាមុជទឹកចារកម្មរុស្ស៊ីនៅអាត្លង់ទិកខាងជើង
04/10/2026 09:04 AM