នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់

សន្តិសុខ និង សង្គម

ស្នងការរាជធានីភ្នំពេញ ព្រមានចាត់វិធានការក្តៅ និង​ចាប់វាយខ្នោះភ្លាមៗ ចំពោះអ្នកល្មើស​បំរាម​គោចរ ចាប់ពីយប់ថ្ងៃទី៣ខែសីហានេះតទៅ​

2021/08/03 01:34:25 pm        1036
ភ្នំពេញ ៖ ស្នងការរាជធានីភ្នំពេញ ព្រមានចាត់វិធានការក្តៅដោយនឹងចាប់វាយខ្នោះភ្លាមៗ ចំពោះអ្នកល្មើសបម្រាបគោចរ ចាប់ពីយប់ថ្ងៃទី៣ខែសីហានេះតទៅ ដោយគ្មានការណែនាំបន្តទៀតនោះឡើយ ជាពិសេសអ្នកផឹកស៊ីជួបជុំគ្នា និងបើកហាងផឹកស៊ីជាដើម។ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី​ភ្នំពេញ ក៏បានជំរុញបន្ថែម ដល់កម្លាំងនគរបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបង្កើន និងចាត់វិធានការ អនុវត្តបំរាមគោចរនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យបានតឹងរ៉ឹងបំផុត ចំពោះអ្នកល្មើស​បំរាម​គោចរ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩ បំប្លែងថ្មី(delta) ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ហើយ​មន្រ្តីខ្លួនឯង​ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ក្នុងពេលចុះបំពេញការងារ។ឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ ថ្លែង ក្នុងឱកាសដែល​ដឹកនាំកិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារសន្តិសុខ រក្សាសណ្តាប់សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារ​ប្រចាំខែសីហា ឆ្នាំ២០២១ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាម តាមវីដេអូ ZOOM នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង នាយការិយាល័យជំនាញទាំង៣៣ និងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌ​ទាំង១៤ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា ការដាក់បម្រាមគោចរ ជាលើកទីពីរ នៅ​ក្នុងរាជ​ធានីភ្នំពេញ គឺធ្វើឡើងស្របទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់​ការរីករាលដាលនូវមេរោគកូវីដ១៩ ជាពិសេសគឺមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទDeltaនេះតែម្តង ខណៈមេរោគដ៏កាចសាហាវនេះ បានកំពុងធ្វើចរាចរណ៍នៅទឹកដីប្រទេសកម្ពុជាយើង ។ ​តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា មេរោគដែលតាថ្មីនេះ បានកើតឡើងនៅទឹកដីកម្ពុជា ជាង២០០ករណីហើយ។ឯកឧត្តមឧត្តមសេនីយ៍ បានបញ្ជាក់ទៅកងកម្លាំងនគរបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបង្កើន​ចាត់វិធានការការអនុវត្តបំរាមគោចរនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យបានតឹងរ៉ឹងថែមទៀតចំពោះអ្នកល្មើសបំរាមគោចរ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩បំប្លែងថ្មី delta ឱ្យកាន់តែមានប្រសិទ្ធភាព និង​ណែនាំ​ដល់កងកម្លាំងដែលចុះអនុវត្តបំរាមគោចរក៏ត្រូវប្រុងប្រយ័ត្ន និងគិតពី​សុវត្ថិភាពផ្ទាល់ខ្លួន​ឱ្យបានខ្ពស់បំផុតផងដែរ​កុំឱ្យឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីនេះ ពីព្រោះវីរុសបំប្លែងថ្មីបង្កឱ្យគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់អាយុជីវិតជាងវីរុសកូវីដ១៩ ធម្មតាទៅទៀតនោះ។សូមបញ្ជាក់ថា រាជធានីភ្នំពេញចាប់ផ្តើមនៃការអនុវត្តបំរាមគោចរ​មានរយៈពេល០៣យប់​កន្លងមកនេះ គឺចាប់ពីយប់អធ្រាត្រថ្ងៃទី៣០ ខែកក្កដា រហូតដល់យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ត្រូវគេមើលឃើញថា មានអ្នកបើយានយន្តល្មើសបំរាមគោចរ​មួយចំនួន​ត្រូវបាន​ផាកពិន័យ ក្នុងនោះម៉ូតូ០១គ្រឿងចំនួន២០ម៉ឺនរៀល និងរថយន្ត០១គ្រឿង០១លានរៀល ដើម្បីជាការប្រមាន។ រាជធានីភ្នំពេញ​ការអនុវត្តវិធានការរដ្ឋបាល​មានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕អត្ថបទ បាន ចក់

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៧៧នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦២៨នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/03 05:28:20 am        279
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៥៧៧នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៦២៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៥៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២២៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៤៧១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៧២ ១៤៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៧៩ ០៥១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

លោកវរសេនីយ៍ត្រី អេង អូន ត្រូវបានមេអង្គភាព ហៅទៅសួរនាំ៣ថ្ងៃជាប់គ្នា រឿងបើកក្រុមហ៊ុន​ឯកជន ផ្ទុយ​លក្ខន្តិកៈ​កងកម្លាំង

2021/08/03 11:31:51 am        315
ភ្នំពេញ ៖ លោកវរសេនីយ៍ត្រី អេង អូន អត្តលេខ ០៨៩៩៤៨ មុខងារជាជំនួយការផ្នែកប្រតិបត្តិការ នៃមូលដ្ឋានកងកេង កងទ័ពជើងអាកាស ខេត្តព្រះសីហនុ ត្រូវបានមេអង្គភាពរបស់ខ្លួន ហៅ​ទៅ​សួរនាំ​ចំនួន៣ថ្ងៃជាប់គ្នា ពាក់ព័ន្ធការបើកក្រុមហ៊ុនឯកជនមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន​អភិវឌ្ឍន៍​ភ្នំថ្កូវ» ដែល​ផ្ទុយពីលក្ខន្តិកៈរបស់កងកម្លាំង ។តាមប្រភពព័ត៌មានច្បាស់ការណ៍ ដែលទើបទទួលបាន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា មូលហេតុដែលមេអង្គភាពរបស់ លោកវរសេនីយ៍ត្រី អេង អូន ហៅទៅ​​សួរនាំនា​ពេលនេះ បន្ទាប់ពីមានការ​ផ្សព្វផ្សាយ​ព័ត៌មានព្រោងព្រាត អំពីការចាប់ខ្លួន លោក អេង អូន នៅរាជ​ធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសឆបោក និងរំលោភទំនុកចិត្តទឹកប្រាក់ជាង៩០ម៉ឺនដុល្លារ តាមបណ្តឹង​របស់​លោកឧកញ៉ា ប្រាក់ ប្រាកដ និងធ្លាយព័ត៌មាន ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សម្រេចផាកពិន័យ លោក អេង អូន ដែលជា «ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ» នូវទឹក​ប្រាក់​ជាង៨០០លានរៀល ដោយសារតែក្រុមហ៊ុនអភិវឌ្ឍភ្នំថ្កូវ» របស់លោក បានការយកដី​ក្រហម​មុន​ទទួលបានអាជ្ញាប័ណ្ណ ។ជាមួយគ្នានេះ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ ដែលរងប៉ះពាល់​ពី​សកម្មភាព​កាយដីក្រហមរបស់ «ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ»វិញ គឺមិនសប្បាយ​ចិត្តជា​មួយលោក អេង អូន ព្រោះបានធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយសង្ឃឹមថា ថ្នាក់លើ​នឹង​មាន​ចំណាត់ការចំពោះលោក អេង អូន ផង ។គួររំលឹកថា លោក អេង អូន ដែលរងបណ្តឹងពីលោកឧកញ៉ា ប្រាក់ ប្រាកដ បទល្មើសឆបោក​និង​រំលោភ​លើទំនុកចិត្ត ទឹកប្រាក់ចំនួន៩២ម៉ឺនដុល្លារអាមេរិក ត្រូវបានតុលាការអនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះវិញ កាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ។លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងថា «ករណីឈ្មោះ អេង អូន ​គឺត្រូវបានតំណាងអយ្យការ​ចេញបញ្ជាឲ្យចូលខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ពីបទសង្ស័យថា បាន​ប្រព្រឹត្តបទឆបោក និងរំលោភលើទំនុកចិត្ត ។ ក្រោយមក ឈ្មោះខាងលើ បានចូលមកចំពោះមុខអយ្យការដោយឯកឯងដើម្បីស្តាប់ចម្លើយ » ។លោក ប្លង់ សុផល បន្តថា បន្ទាប់ពីបានស្តាប់ចម្លើយចប់សព្វគ្រប់រួចរាល់ហើយ តំណាអយ្យ​ការ​បាន​​ចេញដីកា «បញ្ឈប់ដីកាបញ្ជាឲ្យចូលខ្លួន»​ ដោយយល់ឃើញថា ពុំមាន​លក្ខខណ្ឌ​ចាំបាច់​អ្វីទៀតទេ​ព្រោះជនសង្ស័យបានចូលខ្លួនរួចហើយ ។ អ្នកនាំពាក្យតុលាការ សូមបញ្ជាក់ជូនផងដែរថា ដីកា​​បញ្ជា​ឲ្យចូលខ្លួនជាដីកាមួយ​ដែល​អនុញ្ញាត​ឲ្យមន្រ្តីនគរបាលយុត្តិធម៌​ប្រើប្រាស់​កម្លាំង​សាធារណៈបង្ខំ​ជនដែលជាកម្មវត្ថុនៃដីកាឲ្យចូលមកបង្ហាញខ្លួនដើម្បីស្តាប់ចម្លើយ ។សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានឃាត់ខ្លួន លោក អេង អូន នៅមុខផ្សារស៊ីធីម៉ល រាជធានីភ្នំពេញ តាមដីកា​បញ្ជា​ឲ្យចូលខ្លួនរបស់ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។លោក អេង អូន ក៏ត្រូវបានឯកឧត្តម​ ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សម្រេចផាកពិន័យ​ជាទឹក​ប្រាក់ជាង៨០០លានរៀល ផងដែរ ដោយសារតែក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ របស់លោក បានកាយយកដីក្រហមមុនទទួលបានអាជ្ញាប័ណ្ណ ។ ប៉ុន្តែរហូតមកទល់ពេលនេះ លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ បានគេចវេសដោយហេតុផលផ្សេងៗ ពុំព្រមបង់ប្រាក់ផាកពិន័យ តាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងរ៉ែនោះទេ ៕អត្ថបទ ៖ កុ​ម្ភៈ 

សាលារាជធានីភ្នំពេញ បិទខ្ទប់ផ្នែកខ្លះនៃភូមិចំនួនពីរក្នុងខណ្ឌឫស្សីកែវ និងទួលគោក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ដែលតា

2021/08/02 05:52:47 pm        348
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នផ្នែកខ្លះនៃភូមិផ្សារតូច ស្ថិតក្នុងសង្កាត់ទួលសង្កែ ក្នុងខណ្ឌឫស្សកែវ និងផ្នែកខ្លះទៀតនៃភូមិ៥ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩បំប្លែងថ្មី។អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជាក់ពីការបិទខ្ទប់ជាបណ្ដោះអាសន្ននេះ នៅក្នុងសេចក្ដីសម្រេចនៅថ្ងៃនេះ បន្ទាប់ពីការសង្ស័យជាប់ពាក់ព័ន្ធនឹងមេរោគបំប្លែងខ្លួនថ្មីដែលតា។បើតាមសេចក្ដីសម្រេចនេះ ទីតាំងដែលត្រូវបានបិទខ្ទប់ មានកំណាត់ផ្លូវលេខ៩៣ ស្ថិតនៅភូមិផ្សារតូច ដែលស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។អំឡុងពេលនៃការបិទខ្ទប់នេះ អាជ្ញាធរបានហាមឃាត់រាល់ការចេញ-ចូល និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សនៅទីតាំងដូចដែលបានបញ្ជាក់ខាងលើនេះ។ក្នុងសេចក្ដីសម្រេចដាច់ដោយឡែកមួយទៀត សាលារាជធានីភ្នំពេញ ក៏បានសម្រេចបិទខ្ទប់​ច្រក​ផ្លូវចំនួន ៣ខ្សែនៅភូមិ៥ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើម្បីទប់ស្កាត់ការឆ្លង​រាលដាល​នៃមេរោគកូវីដ-១៩ផងដែរ។ក្នុងសេចក្ដីសម្រេចនេះ សាលារាជធានីភ្នំពេញ ដាក់ចេញវិធានការដូចគ្នាទៅនឹងវិធានការបិទខ្ទប់​ផ្នែកខ្លះនៃភូមិផ្សារតូចផងដែរ។កាលយប់មិញនេះ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញមនុស្ស ១០៩នាក់ទៀត បាន​ឆ្លង​មេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីដែលតា ក្នុងនោះ ៤ករណី ត្រូវបានរកឃើញ​លើពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៦០នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧៦៣នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/02 05:17:49 am        667
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៥៦០នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៧៦៣នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៩១នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៦៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៤៤២នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៧១ ៥១៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៧៨ ៤៧៤នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អំឡុងពេលបិទព្រំដែនកម្ពុជា-ថៃ ពុំមានសកម្មភាពលួចឆ្លងដែន តាមច្រកជាប់ខេត្តបាត់ដំបង

2021/08/02 11:53:33 am        356
បាត់ដំបង ៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទខ្ទប់ខេត្តចំនួន៨ និងបិទព្រំដែនមិនឲ្យ មានការឆ្លងដែនជាមួយថៃ ជាបណ្ដោះអាសន្នលើកលែងការដឹកទំនិញ អាជ្ញាធរខេត្តបាត់ដំបង បានឲ្យដឹងថា រហូតមកដល់ពេលនេះ ពុំមានសកម្មភាពលួចឆ្លងដែនខុសច្បាប់ តាមច្រកនានា​ជាប់ខេត្តបាត់ដំបងឡើយ ខណៈអាជ្ញាធរ និងកងកម្លាំងជំនាញ កំពុងបន្តធ្វើការរឹតបន្តឹង​តាម​បន្ទាប់ព្រំដែន ។លោក សុខ គឹមខុន អភិបាលស្រុកកំរៀង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានថ្លែងថា ក្នុង​ដំណើរការបិទព្រំដែនេះ ភាគីកម្ពុជាបានសហការយ៉ាងល្អជាមួយខាងភាគីថៃ ហើយរហូត​មកដល់ពេលនេះ ខាងភាគីថៃពុំមានបញ្ជូនពលករខ្មែរ មកតាមច្រកព្រំដែនឡើយ ដោយខាងថៃ​បានរៀបចំឲ្យពលករខ្មែរធ្វើចត្តាឡីស័ក នៅក្នុងទឹកដីថៃ តែប្រសិនបើក្នុងករណី​មានពលករខ្មែរ​លួចឆ្លង​ដែនទៅប្រទេសថៃ ត្រូវសមត្ថកិច្ចថៃចាប់បាន នឹងបញ្ជូនមកឲ្យភាគីកម្ពុជាវិញ ។ លោក បញ្ជាក់ថា ដោយសារតែភាគីកម្ពុជាបានឯកភាព និងស្រុះស្រួលគ្នាជាមួយខាងភាគីថៃ​រួចហើយ ទើបរហូតមកដល់ពេលនេះ ពុំមានករណីពលករលួចឆ្លងដែនខុសច្បាប់ ហើយកាលពីមុន​ពេលបិទព្រំដែននេះ ដោយមានការព្រមព្រៀមគ្នា គឺភាគីថៃបានបញ្ជូនពលករមានបំណង​មក​ស្រុកកំណើតវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងស្រុកកំរៀងនេះ ។ចំពោះស្ថានភាពតាមបន្ទាត់ព្រំដែនវិញ លោកអភិបាលស្រុក បានអះអាងថា អាជ្ញាធរ និងកងកម្លាំង បានសហការគ្នាពង្រឹងយន្តការគ្រប់គ្រងព្រំដែនតាមអង្គភាពនីមួយៗ បានយ៉ាងល្អ និងតឹងរ៉ឹងបំផុត ពិសេសការទទួលខុសត្រូវរបស់មន្រ្តីតាមបន្ទាត់ព្រំដែន គឺមានកម្រិតខ្ពស់ពុំមានបាតុភាព​មិន​ប្រក្រតី​ណាមួយកើតឡើងឡើយ ។ យោងតាមរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា មិនថាតែច្រកព្រំដែនជាប់ស្រុកកំរៀងនោះទេ ដែលគ្មានសកម្មភាពលួចឆ្លងដែន ខណៈស្រុក ៣ទៀត មានស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកសំឡូត ក៏គ្មានសកម្មភាពនេះដែរ និងបច្ចុប្បន្ននៅក្នុងខេត្តបាត់ដំបង មានអ្នកកំពុងធ្វើចត្តាឡីស័ត តាមមណ្ឌលនានាមាន ចំនួន២៥៣០នាក់ ។ចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់ខេត្តបាត់ដំបង មាន​អ្នកវិជ្ជមានជំងឺនេះ ចំនួន៣ ៤៨៧នាក់ បានព្យាបាលជាសះស្បើយចំនួន ២ ០៨៦នាក់ ករណីស្លាប់ ចំនួន ៤៣នាក់ និងកំពុងសំរាកព្យាបាល ១ ៣៥៨នាក់ ៕អត្ថបទ បាន សុខរិទ្ធ

មន្រ្តីជំនាញសុខភាពសត្វខេត្តកំពង់ធំ ឃាត់រថយន្តក្រុងដឹកគ្រឿងក្នុងជ្រូកជាង២តោន

2021/08/02 11:20:21 am        399
កំពង់ធំ៖ មន្រ្តីជំនាញសុខភាពសត្វខេត្តកំពង់ធំ ឃាត់រថយន្តក្រុងដឹកគ្រឿងក្នុងជ្រូកជាង២តោន គ្មានឯកសារបញ្ជាក់សុខភាពសត្វ និងសុវត្ថិភាពម្ហូបអាហារ មានប្រភពមកពីប្រទេសថៃ និង​រថយន្តដឹកមាន់ដឹកលើសច្បាប់​អនុញ្ញាត​ ដើម្បីការពារសុខភាពសាធារណៈ។លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ លើកឡើង​ប្រាប់ទូរស្សន៍ BTV នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា ការចាប់ឃាត់រថយន្តទាំងពីរនេះ គឺ​ដោយ​សារមានការបញ្ជាផ្ទាល់ពីលោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជ្ញារងខេត្តកំពង់ធំ។ លោក បន្តថា សកម្មភាពដឹកជញ្ជូនសាច់សត្វមានប្រភពមកពីប្រទេសថៃគ្មានប្រភពបញ្ជាក់សុខភាព និងការដឹកជញ្ជូន អាចជាសាច់សត្វគ្មានគុណភាពធ្វើឲ្យប៉ះពាល់សុខភាពសាធារណៈ ជា​ពិសេស​អាចជាប្រភពចម្លងជំងឺផ្សេងៗទៅកាន់អ្នក​បរិភោគ​ ឬជាសាច់ដែលក្រុមអ្នកដឹកជញ្ជូន​ល្មើសដាក់​សារធាតុហាមឃាត់មួយចំនួនដូចជា (ហ៉្វកម៉ុល) ជាដើម ដែលជាសារធាតុរក្សា​សាច់​សត្វឲ្យមានសភាពមើលទៅល្អ ប៉ុន្តែសារធាតុនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះសុខភាព។លោកបញ្ជាក់ថា ការចាប់ឃាត់រថយន្តក្រុង និងរយន្តដឹកសត្វមាន់ ទាំងពីរខាងលើនេះ គឺបាន​ធ្វើឡើង​នៅនៅវេលាម៉ោង៤ទើបភ្លឺ យប់ថ្ងៃទី៣១ ខែកក្កដា ឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។ ក្រោយពីការឃាត់រថយន្តនេះ តៃកុងរថយន្តក្រុងដឹកគ្រឿងក្នុងជ្រូកគេចខ្លួន បច្ចុប្បន្នមិនទាន់មានម្ចាស់មកទទួលធ្វើ ការពិន័យតាមតាមនីតិវិធីច្បាប់នៅឡើយនោះទេ! ។សាច់សត្វ និងគ្រឿងក្នុងជ្រូកលើរថយន្តក្រុងសរុបមានចំនួន៤០កញ្ចប់ មានទម្ងន់សរុបចំនួន២តោន បច្ចុប្បន្នកំពុងរក្សាទុកនៅមណ្ឌលការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ។ ចំពោះរថយន្តដឹកមាន់សាច់ របស់ក្រុមហ៊ុន ប៉េតាក្រូ មានលិខិតបញ្ជាក់សុខភាពសត្វ និង​លិខិតដឹកជញ្ជូន ប៉ុន្តែលើសចំនួនតិចតួច ត្រូវធ្វើកិច្ចសន្យាអប់រំលើកទី១ ឲ្យបញ្ឈប់ការដឹក​ជញ្ជូន​លើស​ចំនួនអនុញ្ញាត​បន្តទៀត ប្រសិនបើមានករណីដូចនេះម្តងទៀត នឹងធ្វើការផាកពិន័យ​តាម​នីតិវីធីច្បាប់៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៦៧១នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧៥៨នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/01 12:10:02 pm        281
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៧១នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៧៥៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤០៦នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៦៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៣នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៤២០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៧០ ៧៥៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៧៧ ៩១៤នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៦៥៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧៩៨នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/07/31 12:13:13 pm        397
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៥៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៧៩៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤១០នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៤៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៣៩៧នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៦៩ ៩៩៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៧៧ ២៤៣នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បណ្ដាផ្លូវនានាមានសភាពស្ងប់ស្ងាត់ ខណៈអាជ្ញាធររាជធានីភ្នំពេញ ដាក់បម្រាកគោចរជាលើកទី២ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

2021/07/30 02:16:42 pm        700
ភ្នំពេញ៖ ស្ថានភាពនៅតាមដងផ្លូវនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនារាត្រីនេះ ហាក់មានសភាពស្ងប់ស្ងាត់ល្អ ខណៈពេល​ដែល​អាជ្ញា​ធរ បានដាក់ចេញនូវបម្រាមគោចរ ជាលើកទី២ រយៈពេល១៤ថ្ងៃ ដោយត្រូវបានផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់​សកម្ម​ភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ៩យប់ដល់ម៉ោង៣ភ្លឺ។នេះឆ្លុះបញ្ជាំងឱ្យឃើញពីការយល់ដឹង និងចូលរួមសហការណ៍ យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ដ៏កាច​សាហាវ កូវីដ១៩ ក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក។សូម​រំលឹកថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត រដ្ឋ​បា​ល​​រាជធាំនីភ្នំពេញ បានដាក់ចេញនូវវិធានការដ្ឋបាល(បំរាមគោចរ) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ វេលា​ម៉ោង​២៣និង៥៩នាទីតទៅ ដោយត្រូវបានផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវ​កម្ម នៅចន្លោះម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
04/10/2026 09:04 PM
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
04/10/2026 08:04 PM
វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
04/10/2026 08:04 PM
អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
04/10/2026 08:04 PM
អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
04/10/2026 08:04 PM
ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់
04/10/2026 07:04 PM
អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ
04/10/2026 07:04 PM
សាធារណជនកោះតៃវ៉ាន់មានការបែងចែកចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងទៅកាន់ចិនដីគោក
04/10/2026 07:04 PM
លោក Macron ចង់បញ្ចុះបញ្ចូលលោក Trump នៅ G7 ដោយការអញ្ជើញក្រោយកិច្ចប្រជុំកំពូលឲ្យទៅវិមាន Versailles
04/10/2026 07:04 PM
ការវាយប្រហារយានដ្រូនរុស្ស៊ីបណ្តាលឲ្យកើតមានអគ្គិភ័យនៅតំបន់ Odesa របស់អ៊ុយក្រែន
04/10/2026 07:04 PM