នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់

សន្តិសុខ និង សង្គម

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះស្តាអណ្តូងលូដែលបានកកស្ទះដោយសារកាកសំណល់ សំរាមផ្សេងៗហូរចូលស្ទះផ្លូវទឹក

2021/07/26 06:56:19 am        474
ភ្នំពេញ ៖ ដោយមានការណែនាំពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ អាជ្ញាធរ​ខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ចុះជាប្រចាំឲ្យមាន របៀបរៀបរយសន្តិសុខ សណ្ដាប់​ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងស្តាអណ្តូងលូដែល​បានកកស្ទះដោយសារកាក​សំណល់ សំរាមផ្សេងៗហូរចូលស្ទះផ្លូវទឹក និងដក់ទឹកមកលើទ្រូងផ្លូវ ដើម្បីលើក​សោភ័ណភាព​ទីក្រុង កាត់​បន្ថយការកកស្ទះ និងរក្សាចិញ្ជើមផ្លូវទុកសម្រាប់ អ្នកដំណើរថ្មើជើង ឬជនពិការភាពធ្វើដំណើរ។ជាក់ស្ដែងវេលាម៉ោង១០ព្រឹកថ្ងៃច័ន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីការិយាល័យសាធារណៈការខណ្ឌដូនពេញ ចុះ​ត្រួតពិនិត្យ និងស្តាអណ្តូងលូដែលបានកកស្ទះដោយសារកាកសំណល់ សំរាមផ្សេងៗហូរចូល​ស្ទះ​ផ្លូវទឹក និងបានដក់ទឹកមកលើទ្រូងផ្លូវ ដោយបានចាត់ឲ្យ​មន្ត្រីធ្វើការ​ជួសជុល​ជាបន្ទាន់​តាម​លក្ខណៈបច្ចេកទេស ធ្វើអោយប្រព័ន្ធលូដំណើរការបានល្អវិញ ដើម្បី​បញ្ជៀស​ការកកស្ទះកាក​សំណល់​ផ្សេងៗ ក្នុងអណ្តូងលូ បណ្តាលឲ្យទឹកច្រាលមកលើទ្រូងផ្លូវ នៅចំណុចតាម​បណ្តោយ​វិថីព្រះស៊ីសុវត្ថិ (រង្វង់មូលសម្តេចសង្ឃជួនណាត) ។ក្រោយក្រុមការងារការិយាល័យសាធារណៈការខណ្ឌដូនពេញ បានចុះស្តាបើកមុខទឹកឲ្យបានហូរ និង​គ្មានការស្ទះលូបណ្តាលឲ្យលិចផ្លូវទៀតនោះទេ។ជាចុងក្រោយអាជ្ញាធរ​ខណ្ឌ​ សូម​សំណូមពរ​ដល់​បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា​ក្នុងមូលដ្ឋាន​ចូលរួម​បញ្ចេញ​សំរាម​ឲ្យ​ទាន់ម៉ោង វិចខ្ចប់​សំរាម​ឲ្យ​បានត្រឹមត្រូវ​ និងចូលរួម​រក្សា​ចិញ្ជើម​ផ្លូវ​សាធារណៈទាំងអស់គ្នា៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៧៧៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៨៦នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/07/26 01:01:22 pm        310
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៧៧៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៦៨៦​នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣០៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៤៧៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៣០៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៩ ១៥២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៧៣ ៧០១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អ្នកជំងឺកូវីដ១៩ ជាង៣ពាន់នាក់នៅស្វាយរៀង ត្រូវបានព្យាបាលជាសះស្បើយ

2021/07/25 05:20:23 pm        801
ស្វាយរៀង ៖ ខណៈអ្នកវិជ្ជមានជំងឺកូវីដ១៩នៅស្វាយរៀង ត្រូវបានរកឃើញថ្មីនៅគ្រប់តំបន់បន្ថែមក្តី តែអ្នកជំងឺចំនួន៣ ៣៦៤នាក់ ក្នុងចំណោមអ្នកជំងឺចំនួន៤ ៥២៨នាក់ ដែលបានចូលសម្រាក​ព្យាបាល​នៅតាមមន្ទីរពេទ្យនានា ត្រូវបានព្យាបាល​ជាសះស្បើយ​ បន្ទាប់ពីក្រុមគ្រូពេទ្យបាន​យក​ចិត្តទុកដាក់ខិតខំព្យាបាលមួយរយៈកន្លងមក។លោកវេជ្ជបណ្ឌិត អ៊ឹម បុត្រ ប្រធានក្រុមចត្តាឡីស័ក ថ្នាក់ខេត្តប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី ២៥ ខែកក្កដានេះ បាន​ឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ចំនួន៣ ៣៦៤ នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការព្យាបាលឱ្យជាសះស្បើយ ខណៈដែល​អ្នកជំងឺចំនួន៧៩៩នាក់ ផ្សេងទៀតបានបន្តព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ​ដែលរៀបចំ​ដោយរដ្ឋបាលខេត្ត ។លោក បានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយចាប់គិតត្រឹមថ្ងៃទី១៣ ខែមិនា ដល់ថ្ងៃ ទី២៤ខែកក្កដា ឆ្នាំ២០២១នេះ ស្វាយរៀងមានពលរដ្ឋខ្មែរ និងជនបរទេសបានរង វិជ្ជមាន​ជំងឺកូវីដ១៩ ចំនួន៤ ៥២៨នាក់ ក្នុងនោះ បានបង្កឲ្យអ្នកជំងឺឈឺស្លាប់នៅក្នុងមន្ទីរពេទ្យនានាចំនួន ៦០នាក់ ក្នុងចំណោមពលរដ្ឋខ្មែរ និងជនបរទេសដែលបានរងវិជ្ជមានជំងឺកូវីដ១៩ ចូលសម្រាកព្យាបាល ។ជុំវិញស្ថានភាពជំងឺកូវីដ១៩នៅស្វាយរៀង បច្ចុប្បន្ននៅមិនទាន់មានសញ្ញាបញ្ជាក់ពីការថបថយ​នៅឡើយទេ ដូច្នេះរដ្ឋបាលខេត្ត ឯកឧត្តម៉ែន វិបុល បានជំរុញដល់មន្ត្រីរដ្ឋបាលស្រុក ក្រុងមន្ទីរ អង្គភាព បន្តចុះអប់រំ ពន្យល់ពលរដ្ឋពីវិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំ​របស់រាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ៣ការពារ និង៣កុំ បន្ថែមទៀត សំដៅចលនាពលរដ្ឋ​ចូលរួមអនុវត្តនិងរៀនរស់នៅក្នុងរបទថ្មី តាមរយៈពាក់ម៉ាស លាងសម្អាតដៃ រស់នៅក្នុងគម្លាតសង្គម គម្លាតបុគ្គល បញ្ចៀស​ការចូលរួម ដែលមានមនុស្សច្រើន កន្លែងតូចចង្អៀត គ្មានខ្យល់ចេញចូល​ក្នុង​ករណីមិនចាំបាច់ ៕ អត្ថបទ ៖ សារិទ្ធ

​អនុប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បដិសេធការចុះផ្សាយព័ត៌មានចោទ​ប្រកាន់​លោក​ក្នុងការទិញដីធ្វើគ្លីនិកឯកជន ក្នុងក្រុងខេត្ដសៀមរាប

2021/07/25 10:04:42 am        782
សៀមរាប៖ អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងជាម្ចាស់មន្ទីរសម្ភពយីហោ «ស៊ឹងរិទ្ធីរ៉េត២៤ម៉ោង» លោក ស៊ឹង រិទ្ធីរ៉េត បានបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានចោទ​ប្រកាន់លោក ពីបទរំលោភលើទំនុកចិត្ដពីឈ្មោះ សំ សុខហេន ជាមន្ដ្រីប៉ូលិស​ នៅខេត្ដសៀមរាបថា មានភាគហ៊ុន២៥% ក្នុងការទិញដីធ្វើគ្លីនិកឯកជន ក្នុងក្រុងខេត្ដសៀមរាប កាពីពេលថ្មីៗនេះ។លោក បានអះអាងថា ការប្ដឹងលោកគឺជារឿងមិនពិត និងជាការ​មួលបង្កាច់​បង្ខូច​កិត្តិយស​របស់​លោកមន្ដ្រីរាជការ តាមបណ្ដាញសាព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុក។លោក ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាល បានបន្ដថា លោក សំ សុខហេន ជា​ប៉ូលិស​ស័ក្ដិ៤​ នៅស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានផ្ដល់ព័ត៌មានដល់បណ្ដាញសារព័ត៌​មាន​ឲ្យ​ចុះផ្សាយ​លោកពីបទរំលោភលើទំនុកចិត្ដ ដោយថាមន្ដ្រីប៉ូលិសរូបនោះមានភាគហ៊ុន២៥% ជាមួយគ្លីនិកឯកជន​របស់លោក។លោកថា ការប្ដឹងឲ្យព័ត៌មានចុះផ្សារបែបនេះ ជារឿងមិនពិត និងជារឿងអយុត្ដិធម៌បំផុត ពិសេសផ្សាយ​បរិហារកេរិ៍​តាមបណ្ដាញព័ត៌មាន ព្រោះថា លោក សំ សុខហេន គ្មានដើមទន់ ក៏ដូចជាយកថវិកាមួយរៀលចូលរួមជាមួយលោកនោះឡើយ។លោក បានបន្ថែមថា លោកបានទិញដីធ្វើគ្លីនិកនេះតម្លៃជាង៥០ម៉ឺនដុល្លា ដោយលោក​បានខ្ចី​លុយ​ពី​ធនាគារ ដោយបង់ធនាគារជារៀងរាល់ខែ ដោយគ្មានឈ្មោះលោក សំ សុខហេន ជួយបង់​នោះ​ឡើយ។លោកថា លោក សំ សុខហេននេះប្ដឹងលោកពីរំលោភលើទំនុកចិត្ដ​ទៅសាលាឧទ្ធរណ៍​ពី​បទរំលោភលើទំនុកចិត្ដ ព្រមបានទាំងចុះផ្សាយអាក្រក់ពីលោកតាមបណ្ដាញសារព័ត៌មាននេះ ដោយសារលោកបានប្ដឹងឈ្មោះ សុខ ហេន ទៅតុលាការខេត្ដសៀមរាប រឹបអូស​ផ្ទះជួល​នៅ​បុរីប្រិមប្រិយ​មកវិញ ក្រោយពីអត់បានបង់ឈ្នួលថ្លៃផ្ទះជាងមួយឆ្នាំ ព្រមទាំងប្ដឹងទារលុយ​ដែល​ជំពាក់​លោកជាង៥ម៉ឺនដុល្លាជាង៥ឆ្នាំផងដែរ។លោក បានបន្ដថា លោក សំ សុខហេន មិនត្រឹមតែមិបបង់ថ្លៃផ្ទះជួល និងសងលុយជំពាក់នោះទេ ថែមទាំងនៅជំពាក់លុយខ្ចីលោករាប់ម៉ឺនដុល្លារមិនព្រមសងថែមទៀត។ជាងនោះទៅទៀត លោក សំ សុខហេ នេះ បានជំពាក់លុយ ១.ថ្លៃឈ្នួលរថយន្ដពេទ្យដឹកសាកសពជនបរទេស ទៅ​ភ្នំពេញ​ចំនួន៣ពាន់ដុល្លា ២. ថ្លៃម៉ាស៊ីនភ្លើង ១គ្រឿង៣៥០០ដុល្លារ ៣. យកលុយខ្ញុំ៦ពាន់ដុល្លារ ទៅ​រត់ការដី អត់បានលទ្ធផលអ្វីទាំងអស់ ៤. យកលុយ ៣ ពាន់ដុល្លារទៀត​ទៅរត់ការដីទៀត​អត់បាន​លទ្ធផល​អ្វីទាំងអស់​ដដែល បែជាចុះផ្សាយថាមានភាគហ៊ុន ២៥% ក្នុងការទិញដីទៅវិញ ។លោក បានបន្ដថា បើសិនលោក សំ សុខហេន នៅតែ​បង្ខូច​កេរ្តិ៍ឈ្មោះ​លោក តាម​បណ្ដាញ​សង្គមហ្វេប៊ុក និងតាមបណ្ដាញសារព័ត៌មាន ដែលធ្វើអោយប៉ះពាល់កិត្ដិយស​លោក​បន្ដទៀតនោះ លោកនឹងប្ដឹងឈ្មោះ សំ សុខហេន សារជាថ្មីទៀត ព្រោះថា លោកធ្លាប់ប្ដឹងទៅ​តុលាការពី​បទបរិហារកេរ្តិ៍ ។លោក បានបន្ដថា រាល់ពេលលោក សំ សុខហេន ជំពាក់លុយ និងជួលផ្ទះសុទ្ធសឹងជាមាន​លិខិត​និង​ស្នាមមេដៃ និងសាក្សីត្រឹមត្រូវ។លោក បានបញ្ជាក់ថា ការចុះតាមបណ្ដាញសារព័ត៌មានថាលោក សំ សុខហេន មានភាគហ៊ុន ជាង២៣ម៉ឺនដុល្លា ជាមួយខ្ញុំបាទក្នុងការទិញដីគ្លីនិក «ស៊ឹងរិទ្ធីរ៉េត» នោះជារឿងមិនពិត ទេសូមបដិសេធចោលទាំងស្រុង ។សូមជម្រាបថា កាលពីពេលថ្មីៗនេះ បណ្ដាញសារព័ត៌មានបានចុះផ្សាយថា ម្ចាស់គ្លីនិកយីហោ “ស៊ឹងរិទ្ធីរ៉េត” លោក ស៊ឹង រិទ្ធីរ៉េត ត្រូវបានប៉ូលីសស័ក្ដិ៤កន្លះ ម្នាក់ប្ដឹងពីបទរំលោក​លើ​សេចក្ដី​ទំនុកចិត្ដ ក្នុងទឹកប្រាក់២៣ម៉ឺន៥ពាន់ដុល្លា ដែលជាភាគហ៊ុនក្នុងការទិញដីធ្វើគ្លីនិក​ព្យាបាលជំងឺ នៅក្រុងសៀមរាប ដែលប្ដឹងដោយលោកវរៈសេនីយ៍ទោ សំ សុខហេន ជា​នាយរងការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ដ្រ នៃស្នងការនគរបាលខេត្ដសៀមរាប ពី​បទ​រំលោភលើទំនុកចិត្ដ ទៅតុលាការ​ខេត្ដសៀមរាប កាលពីខែតុលាឆ្នាំ២០២០ ទាមទារភាគ២៥ភាគរយ​ពីម្ចាស់គ្លីនិកស៊ឹងរីទ្ធីរ៉េត ប៉ុន្ដែត្រូវ​​បានតុលាការ តម្កល់រឿងមិនចាត់ការ ព្រោះគ្មានភស្ដុតាង និងឯកសារ ផ្លូវច្បាប់ត្រឹមត្រូវ និងច្បាស់​លាស់។ក្រោយពីតុលាការមិនចាត់ការ មន្ដ្រីប៉ូលីសរូបនោះ ធ្វើបទសម្ភាសន៍ដល់អ្នកសារព័ត៌មាន អោយចុះផ្សាយគំរាមកំហែង​បរិហារកេរ្តិ៍​លោក ពី​បទ​រំលោភលើទំនុកចិត្ត ខណៈដែលមន្ដ្រីប៉ូលីស រូបនេះគ្មានភាគហ៊ុនសូម្បីតែមួយរៀល និងនៅជំពាក់លុយរូបលោករាប់ម៉ឺនដុល្លារទៀត ដែលកំពុងជាប់បណ្ដឹងនៅតុលាការនៅឡើយ ។លោក ស៊ឹង រិទ្ធីរ៉េត ស្នើឱ្យបណ្ដាញសារព័ត៌មាន ពិចារណាអោយបានត្រឹមត្រូវ​មុនធ្វើការចុះផ្សាយ​ពីនណាម្នាក់ ត្រូវមានភស្តុតាង​ឯកសារបញ្ជាក់ត្រឹមត្រូវ ដែលនាំឱ្យប៉ះពាល់ដល់​កិត្តិយស​និង​សេចក្ដីថ្លៃថ្នូរអ្នកដទៃ។ពាក់ព័ន្ធព័ត៌មានខាងលើនេះ យើង​មិនអាចសុំការបញ្ជាក់ពីឈ្មោះ សំ សុខហេន ជាមន្ដ្រី​ប៉ូលីសស័ក្ដិ​៤​ នៅខេត្ដសៀមរាប ​បាន​នៅឡើយទេ​ អង្គភាពយើងនឹងរងចាំការបកស្រាយរាល់ម៉ោង​បំពេញ​ការងារ​៕អត្ថបទ ៖ សាវី

សមត្ថកិច្ច​ចាប់ខ្លួនឧក្រិដ្ឋជន០៥នាក់ ករណីកែច្នៃ រក្សាទុកគ្រឿងញៀន​ជាង១៥៦គីឡូក្រាម

2021/07/24 02:40:55 pm        1470
ភ្នំពេញ ៖ ឧក្រិដ្ឋជន០៥នាក់ (ជនជាតិខ្មែរ១នាក់ វៀតណាម០៤នាក់) និងរឹបអូគ្រឿងញៀនជាង ១៥៦គីឡូក្រាម ត្រូវសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបនៅចំណុចទីតាំងកែច្នៃ រក្សាទុកគ្រឿងញៀន​ ក្នុងនៅរាជធានីភ្នំពេញ ។សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់អោយដឹងថា ​កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២២ និង២០នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៨) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល និង លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ មានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការ​សម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា​ដំបូង​រាជធានីភ្នំពេញ បានចុះស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះលេខ ៨០ផ្លូវM៣ បូរីប៉េងហូត (បឹងស្នោ) សង្កាត់និរោធនិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនជនសង្ស័យ ៥នាក់ : ១-ឈ្មោះ ហម សាវុធ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ ឡេ វ៉ាន់ឌឿត (LE VAN DUOT) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម ។ ៣-ឈ្មោះ ង្វៀន ថាន់គឿង (NGUYEN THANH CUONG ) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម ។ ៤-ឈ្មោះ ឡេ កឹមហ្វុក (LE CAM PHUNG ) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ តណាម ។ ៥-ឈ្មោះ ហ្វង័ ង៉ុកហាន (HOANG NGOC HAN ) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ វៀត ណាម។ វត្ថុតាងចាប់យក ១-អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ១០១គ.ក្រ ៩៨២.០៤ក្រាម។ ២-កាទីណូន (CATHINONE) ទម្ងន់សុទ្ធ ៣៩គ.ក្រ ៨៥៤ក្រាម។ ៣-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១៤គ.ក្រ ៤៥០.៧៦ក្រាម។ ៤-កេតាមីន (KETANINE) ទម្ងន់សុទ្ធ ១១២.៨១ក្រាម ( សរុបសារធាតុញៀន ទម្ងន់១៥៦គីឡូក្រាម ៣៩៩.៦១ក្រាម )៥-សារធាតុគិមីផ្សំ (រាវ) អាសេតូន ទម្ងន់សុទ្ធ ៦ គ.ក្រ ៦៦៨.២៥ក្រាម ។សម្ភារៈមធ្យោបាយ និងឧបករណ៍កែច្នៃសារធាតុញៀន រួមមាន ១-ទូរស័ព្ទ ០៤គ្រឿង ២-ម៉ាស៊ីនសម្រាប់សម្ងួតសារធាតុញៀនចំនួន០២គ្រឿង។៣-ម៉ាស៊ីនសម្រាប់ក្រឡុកសារធាតុញៀនចំនួន០៦គ្រឿង។៤-ពុម្ពសម្រាប់វាយគ្រាប់សារធាតុញៀនមួយចំនួនធំ។៥-ម៉ាស៊ីនសម្រាប់វេចខ្ចប់សារធាតុញៀន០១គ្រឿង។៦-ម៉ាស៊ីនរាប់គ្រាប់សារធាតុញៀន ០១គ្រឿង៧-ម៉ាស៊ីនសម្រាប់អ៊ុតថង់ផ្លាស្ទិកចំនួន០៣គ្រឿង។៨-ម៉ាស៊ីនសម្រាប់កិន និងក្រឡុកសារធាតុញៀនចំនួន០២គ្រឿង។៩-ថង់សម្រាប់វេចខ្ចប់សារធាតុញៀនមួយចំនួនធំ។១០-ជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀនចំនួន០៣គ្រឿង។១១-ម៉ាស៊ីនសម្រាប់វាយគ្រាប់សារធាតុញៀន០១គ្រឿង។១២-ម៉ាស៊ីនម៉ាក HARISON ចំនួន ០១គ្រឿង។១៣-រានសម្រាប់បញ្ឈរ សម្ងួតសារធាតុញៀនចំនួន០១ឈុត។១៤-ចានដែកសម្រាប់ដាក់ម្សៅសារធាតុញៀនចំនួន ០៩ ចាន១៥-កញ្រ្ចែងសម្រាប់រែងសារធាតុញៀនចំនួន០១។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាន​កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕តារាវុទ្ធី

អាជ្ញាធរខេត្តបាត់ដំបង ត្រៀមមណ្ឌលចត្តាឡីស័ក ទទួលពលករត្រូវបញ្ជូនពីឧត្តរមានជ័យ

2021/07/24 01:21:12 pm        493
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានរៀបចំត្រៀមនូវមណ្ឌលចត្តាឡីស័ក នៅតាមបណ្ដាស្រុក ដើម្បីរងចាំទទួលពលករទើបត្រឡប់មកពីប្រទេសថៃ ដែលនឹងត្រូវបញ្ជូនពីខេត្តឧត្តរមានជ័យ ខណៈកំណើនពលករកើនឡើងច្រើន ឆ្លងដែនមកពីថៃតាមច្រកនានា ជាប់ខេត្តមួយនេះ ។ក្នុងឱកាសចុះពិនិត្យរៀបចំមណ្ឌលចត្តាឡីស័កនៅស្រុកសង្កែង កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសសន៍ថា ពលករ​ដែល​វិលត្រឡប់ពីប្រទេសមកពីថៃ ធ្វើចត្តាឡីស័កក្នុងខេត្តបាត់ដំបងនេះ គឺជាពលករចម្រុះ មានទីលំនៅតាមបណ្តាខេត្តនានា ចេញតាមច្រកព្រំដែន នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ហើយគម្រោងបញ្ជូនមកបាត់ដំបង នាពេលឆាប់ៗខាងមុខនេះ ។ឯកឧត្តម បន្តថា សម្រាប់ខេត្តបាត់ដំបង មានគ្រោងរៀបចំនូវមណ្ឌលចត្តាឡីស័កចំនួន៣កន្លែង ស្ថិតក្នុងស្រុកសង្កែ ក្នុងនោះមានយកទីតាំងវិទ្យាល័យអន្លង់វិល និងកំពុងរៀបចំទីតាំង ២កន្លែងទៀត នៅក្នុងស្រុកនេះដែរ ។ បើតាមលោក សុខ ហឿន អភិបាលស្រុកសង្កែ បានឲ្យដឹងថា មណ្ឌលចត្តាឡីស័កទាំងអស់នេះ សម្រាប់ត្រួតពិនិត្យសុខភាពពលករ ដែលវិលត្រឡប់ពីប្រទេសថៃ និងកន្លែង​សម្រាក​នៅ​រយៈពេល​១៤ថ្ងៃ ហើយនឹងមានការយកវត្ថុសំណាកធ្វើតេស្តរកមេរោគកូវីដ-19 មុននឹង​ឲ្យវិល​ត្រឡប់ទៅ​កាន់​លំនៅដ្ឋានខ្លួនវិញ ក្រោយពីធ្វើតេស្តលទ្ធផលអវិជ្ជមាន ដោយ​មណ្ឌល​ទាំង៣នើ យ៉ាង​ហោចណាស់​អាចទទួលពលករបានប្រមាណ ១០០០នាក់ ។ គួរបញ្ជាក់ថា នៅក្នុងខេត្តបាត់ដំបង នារយៈពេលចុងក្រោយនេះ មានសភាពធូរស្បើយច្រើន ពាក់ព័ន្ធ​នឹងទីតាំងមណ្ឌលចត្តាឡីស័ក ព្រោះក្នុងមួយថ្ងៃការវិលត្រឡប់របស់ពលករ មក​ពី​ប្រទេសថៃ ជាប់ខេត្តបាត់ដំបង មានត្រឹមចំនួនពី៥០ ទៅ១០០នាក់ប៉ុណ្ណោះ ៕អត្ថបទ ៖ សុខរិទ្ធ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៨៦០នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​១០៧៤នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/07/24 12:23:58 pm        427
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៨៦០នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន១០៧៤​នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤៦៥នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៣៩៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៣២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១២៥៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៦៤ ៥៤៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៧២ ១០៤នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​កត់ត្រា​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​ចំនួន​៣៤​នាក់​នៅ​ថ្ងៃ​នេះ ជា​តួលេខ​ខ្ពស់​លំដាប់​ទី​៣​ក្នុង​ខែ​កក្កដា​នេះ

2021/07/23 02:03:37 pm        516
ភ្នំពេញ៖ កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ចំនួន ៣៤​នាក់​បន្ថែម​ទៀត បាន​ស្លាប់​​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នេះ​គឺ​ជា​តួលេខ​ខ្ពស់​បំផុត​លំដាប់​ទី​៣​នៅ​ក្នុង​ចំណោម​តួលេខ​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​នៅ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ។ក្នុងសេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មនុស្ស ៨២៥​នាក់​បន្ថែម​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​ករណី​ឆ្លង​ដល់​ទៅ ៣៣៥​នាក់ ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា។ក្រសួង​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា មនុស្ស ៣៤​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា កើន​ឡើង​ដល់ ១,២២២​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល​ជាង ៤​ខែ​កន្លង​មក​នេះ​គិត​ចាប់​តាំង​ពី​ពេល​ដែល​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ។ចំនួន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ-១៩​​នៅ​ថ្ងៃ​នេះ គឺ​ជា​តួលេខ​ខ្ពស់​បំផុត​លំដាប់​ទី​៣ បន្ទាប់​កម្ពុជា​បាន​កត់​ត្រា​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​ខ្ពស់​បំផុត​រហូត​ដល់ ៣៩​នាក់​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា និង​​តួលេខ​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​ចំនួន ៣៦​នាក់ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កក្កដា។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​រហូត​ដល់​ទៅ ៧១,២៤៤​នាក់ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ ដែល​ភាគ​ច្រើន​លើស​លប់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្រោយ​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​កន្លង​មក​នេះ។ទោះជាយ៉ាងណា ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៦៣,៤៧៤​នាក់​ហើយ ឬ​ប្រហែល ៨៩​ភាគរយ​នៃ​ចំនួន​អ្នក​ជំងឺ​កូវីដ-១៩​សរុប ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ចំនួន ៨៩៧​នាក់ ដែល​ក្រសួង​ប្រកាសនៅ​ថ្ងៃ​នេះ​ផង​ដែរ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៨១១នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧៩៨នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/07/22 12:10:11 pm        293
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៨១១នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៧៩៨​នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៥១១នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៣០០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២០នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១១៨៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៧ ៥២៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៧០ ៤១៩នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ផ្សារចំនួន៣ទីតាំងនៅស្រុករមាសហែក និងស្រុកស្វាយទាប ត្រូវបានបិទបណ្តោះអាសន្ន ក្រោយរកឃើញវិជ្ជមានកូវីដ១៩ នៅលើក្រុមអាជីវករ

2021/07/21 04:52:04 pm        2299
ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង ធ្វើការបិទផ្សារចំនួន៣ទីតាំងនៅស្រុករមាសហែក និងស្រុកស្វាយទាប រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង០០ ថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី ៣ខែ សីហា ឆ្នាំ២០២១ បន្ទាប់ពីក្រុមការងារស្រាវជ្រាវរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅលើក្រុមអាជីវករមួយចំនួននៅក្នុងផ្សារទាំងនោះ។ផ្សារចំនួន៣ទីតាំង រួមមាន ៖ ផ្សារកំពង់ត្រាច ភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ផ្សារប្រសូតិ១ និងផ្សារថូម៉ាស់ ស្ថិតនៅក្នុងភូមិប្រសូត១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ។ជុំវិញការបិទផ្សារបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដើម្បីផ្ដល់ឱកាសឲ្យក្រុមការងារផ្សារធ្វើអនាម័យសំអាតបរិស្ថាន បន្ទាប់ពីក្រុមការងារ​ស្រាវជ្រាវ​បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទៅលើក្រុមអាជីវករ​ប្រកបរបរក្នុងផ្សារទាំងបីខាងលើនោះ។ លោក អ៊ុង សា អភិបាលរងស្រុកស្វាយទាប​ បានអំពាវនាវដល់ពលរដ្ឋដែលពាក់ព័ន្ធជាមួយ​នឹង​ក្រុងអាជីវករក្នុងផ្សារទាំងបីខាងលើនេះ ប្រញាប់រួសរាន់​ទៅប្រឹក្សា​ជាមួយ​ក្រុមគ្រូពេទ្យ​ពិសេស​យកសំណាក​រកមេរោគកូវីដ១៩ ឲ្យបានទាន់ពេលដើម្បី ធ្វើការព្យាបាលជំងឺក្នុងករណីរកឃើញ​មេរោគកូវីដ១៩ ដោយប្រការណាមួយ សំដៅធ្វើការ​បញ្ចៀស​ការគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង និងគ្រួសារ។សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចាប់គិតពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ នេះស្វាយរៀង មានពលរដ្ឋខ្មែរ និងជនបរទេសរង វិជ្ជមានជំងឺមានកូវីដ១៩ ចំនួនជាង៤ពាន់នាក់ ស្លាប់ចំនួនជាង ៤០នាក់ព្យាបាលជំងឺកូវីដ១៩ ឱ្យជាសះស្បើយបានចំនួនជាង ៣ពាន់នាក់ ខណៈដែលពលរដ្ឋ និងកម្មករចំនួនជាង ៧០០នាក់ បាន​និងកំពុងបន្តធ្វើការព្យាបាលជំងឺ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕អត្ថបទ ៖ សារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
04/10/2026 09:04 PM
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
04/10/2026 08:04 PM
វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
04/10/2026 08:04 PM
អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
04/10/2026 08:04 PM
អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
04/10/2026 08:04 PM
ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់
04/10/2026 07:04 PM
អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ
04/10/2026 07:04 PM
សាធារណជនកោះតៃវ៉ាន់មានការបែងចែកចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងទៅកាន់ចិនដីគោក
04/10/2026 07:04 PM
លោក Macron ចង់បញ្ចុះបញ្ចូលលោក Trump នៅ G7 ដោយការអញ្ជើញក្រោយកិច្ចប្រជុំកំពូលឲ្យទៅវិមាន Versailles
04/10/2026 07:04 PM
ការវាយប្រហារយានដ្រូនរុស្ស៊ីបណ្តាលឲ្យកើតមានអគ្គិភ័យនៅតំបន់ Odesa របស់អ៊ុយក្រែន
04/10/2026 07:04 PM