នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់

សន្តិសុខ និង សង្គម

គ្រោះថ្នាក់ផ្ទុះឆេះទូកដឹកទំនិញនៅកណ្ដាលសមុទ្រ ស្លាប់មនុស្សម្នាក់ និងរងរបួសជាច្រើននាក់

2021/07/21 02:57:17 pm        672
ព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍កណ្ដាលសមុទ្រ ផ្ទុះឆេះទូកខិ (ទូករត់ដ) ដឹកទំនិញ និងមនុស្សទៅ-មកក្រុងកោះរ៉ុង និងក្រុងព្រះសីហនុ ប​ណ្ដាល​ឲ្យមនុស្ស​ម្នាក់ស្លាប់ និងរងរបួស​ជាច្រើននាក់ នៅថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១។អភិបាលនៃគណៈអភិបាលក្រុងកោះរ៉ុង លោក នួន ប៊ុនថុល ប្រាប់ឱ្យដឹងថា ក្រោយពីទទួលដំណឹង​ថាទូកខិ (ទូករត់ដ) ដែលជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្ដព្រះសីហនុ ដឹកទំនិញនិងមនុស្សទៅក្រុងព្រះសីហនុ ស្រាប់តែរត់បានកន្លះម៉ោង​ដល់កណ្ដាលមុទ្រ ក៏​កើតមានករណីផ្ទុះឆេះ ហើយលោកក៏បញ្ជាឱ្យអូប័រល្បឿនលឿន​ចេញ​អន្តរាគមន៍ភ្លាមៗ សង្រ្គោះបានមនុស្សទាំងអស់ទាន់ពេលវេលា ព្រមទាំងទូកបងប្អូនប្រជានេសាទ ដែលនៅក្បែរនោះ ក៏បានចូលជួយសង្គ្រោះពន្លត់ភ្លើង ។ ប៉ុន្តែជាអកុសល មានបងស្រីម្នាក់​គាត់​បានបាត់បងជីវិតទៅហើយ ដោយសារគាត់មានរោគជំងឺបេះដូង។លោក បន្ដថា​ ទូកនេះ មានម្ចាស់ឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ​កោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ តាមការបំភ្លឺរបស់តៃកុងទូក ករណីឆេះទូកដឹទំនិញ នៅលើទូកមានដឹកមនុស្សចំនួន ១១នាក់ បានចេញដំណើ​ពីផែ​សហគមន៍​ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ទៅផែ៥២ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ លុះធ្វើដំណើរដល់កន្លែងកើតហេតុ ម៉ាស៊ីនទូក បានបែកធ្លាយទុយោប្រេង​ប៉ះ​នឹងបំពង់​ស៊ីម៉ាំង​ម៉ាស៊ីនទូក​ ក៏​បណ្តាលឱ្យឆាបឆេះភ្លើងនេះឡើង។ ករណីនេះ បង្កគ្រោះថ្នាក់ស្លាប់មនុស្យចំនួន០១នាក់ ឈ្មោះ ហ៊ីង ស្រស់ ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង និងរងបួសចំនួន ០៦នាក់ (របួសធ្ងន់ម្នាក់ ប្រុសតៃកុងទូក) ព្រមទាំងឆេះកន្ទុយទូកខាងក្រោយ និងសម្ភារៈមួយចំនួន។លោក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមសមុទ្រ ជាពិសេសប្រជានេសាទ សូមធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន (ទូក) ឱ្យបានត្រឹមត្រូវ និងត្រូវមាន​អាវពោង​សុវត្ថិភាព ព្រមទាំងវិទ្យុទាក់ទងឱ្យបានគ្រប់គ្រាន់ដើម្បី​ការពារនូវគ្រោះថ្នាក់​ជាយថាហេតុអ្វីមួយ​កើតឡើង ដែលបងប្អូនអាចហៅការជួយសង្គ្រោះបានទាន់ពេលវេលា៕ដោយ៖ ប៊ុនថា

ឪពុកម្ចាស់ហ្វេសប៊ុក«ស្លាបប៉ាកកាទេវរាជ» ចេញមុខសុំទោសរាជរដ្ឋាភិបាល​ ដែលកូនប្រុសខ្លួន​បង្ហោះលើបណ្តាញសង្គមរិះគន់រឿងចាក់វ៉ាក់សាំងការពារកូវីដ១៩

2021/07/21 07:28:52 am        4082
កោះកុង ៖ លោក ទិត្យ សុផា រស់នៅឃុំបឹងព្រាវ ជាឪពុករបស់ឈ្មោះ ផុន កុលចំរើន អាយុ៣២ឆ្នាំ ម្ចាស់ហ្វេសប៊ុកផេនឈ្មោះ«ស្លាបប៉ាកកាទេវរាជ»បានចេញមុខសុំទោសប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា​មហាជនអ្នកលេងហ្វេសប៊ុក ក្រោយកូនរបស់លោកមានជំងឺ​សរសៃ​​ប្រសាទ​បង្ហោះ​រិះគន់​ការចាក់វ៉ាក់សាំងយកកាត ជាការរៀបគម្រោងប្លង់អាយុជីវិតប្រជាជនខ្មែរ របស់រាជរដ្ឋាភិបាល។លោក ទិត្យ សុផា អាយុ៥៧ឆ្នាំ មុខរបរបើកកន្លែងព្យាបាលជំងឺទូទៅ នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង បានពន្យល់ថា កូនប្រុសរបស់គាត់មួយនេះ​មាន​អាការៈសតិអារម្មណ៍​ខុសប្រក្រតី ក្រោយភរិយាលោកមរណភាពកាលពីឆ្នាំ២០១៥ កន្លងទៅ ហើយចាប់តាំងពី​ពេលនោះ​មក ​បាន៣ទៅ៤ខែឈ្មោះ ផុន កុលចំរើន ចេះតែ​និយាយស្តីបែប​ររើរវាយ​​ស្មារតី​មិននឹងន​និយាយតែ​ផ្ដេសផ្ដាស​ខុសធម្មតា។លោក បន្ថែមទៀតថា ប៉ុន្មានថ្ងៃក្នុងខែកក្កដា ឆ្នាំ២០២១ កូនប្រុសរបស់លោកបានបង្ហោះហ្វេសប៊ុក​រិះគន់ការចាក់វ៉ាក់សាំងរបស់ប្រទេសចិន មិនទាន់មានការទទួលស្គាល់ដោយអង្គការសុខភាព​ពិភពលោក ​ការចាក់វ៉ាក់សាំងយកកាត គឺជាការរៀបគម្រោងប្លន់អាយុជីវិត​ប្រជាជនខ្មែរ​របស់​រដ្ឋាភិបាល​ដែលដឹកនាំដោយសម្តេចតេជោ និងតាំងខ្លួនសែ​លោហិត​រាជវង្សព្រះអង្គម្ចាស់ ស៊ី វុត្ថា ដែល​ជាបុត្រារបស់ព្រះអង្គឌួង ជាដើម។បញ្ហាកំហុសឆ្គងរបស់កូនប្រុស គឺត្រូវបានលោក សុផា ស្រាយបំភ្លឺថា​រឿងមិនពិតប្រាកដនោះទេ​ព្រោះ​សតិមិនគ្រប់គ្រាន់។ ក្នុងនាមជាឪពុក លោក ទិត្យ សុផា សុំអភ័យទោសដល់​ប្រមុខរាជរដ្ឋា​ភិបាល​កម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសាធារណជនទូទៅ មេត្តាក្តីយោគយល់ អនុគ្រោះចំពោះទង្វើ​មិនគួរគាប់របស់កូន​ដែលមានជំងឺ​ប្រសាទប្រចាំកាយ។ ដូច្នេះកុំមានការ​ភ័ន្តច្រឡំ ឬចាត់ទុកពាក្យសម្តីមិនគប្បីដែលឈ្មោះ កុលចំរើន រឿងផ្លូវការបន្តទៀត។លោក ទិត្យ សុផា ដែលជាឪពុកបង្កើតរបស់ម្ចាស់ហ្វេសប៊ុកស្លាបប៉ាកកាទេវរាជ ក៏បាននាំរូបគេ​ទៅពិនិត្យធ្វើរោគ​វិនិច្ឆ័យសុខភាព ហើយគ្រូពេទ្យបានបញ្ជាក់ដែរថា កូនរបស់គាត់ពិតជា​មាន​ជំងឺ​សរសៃរប្រសាទប្រាកដមែន ព្យាបាលនៅមន្ទីរពេទ្យរុស្សីប្រើប្រាស់ជាបន្តបន្ទាប់។បើតាមការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា ពេលអនុវត្ត ការថ្នាំលេប​ព្យាបាលអស់តាមចំនួន រូបលោកជាឪពុកនិយាយ​លួងលោម​កូន ដើម្បីទៅយកថ្នាំបន្តពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ ក៏ប៉ុន្តែត្រូវអ្នកជំងឺគេចវេសមិនទៅ អំឡុងពេលនោះ​អារម្មណ៍​របស់កូនប្រុសគាត់ចេះតែ​និយាយគ្មាន​ការពិចារណាដែលធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ​និងសាធារណៈជន។លោកស្នងការនគរបាលខេត្តកោះកុង និងលោក ទិត្យ សុផា លើកឡើងដំណាលគ្នាថា ការ​បង្ហោះហ្វេកប៊ុករិះគន់នានា រយៈពេលចុងក្រោយនេះ បុគ្គលឈ្មោះ ផុន កុលចំរើន ពុំបានរួមរស់នៅជាមួយក្រុមគ្រួសារបងប្អូនឡើយ ព្រោះតែការមិនស្តាប់ការអប់រំណែនាំរបស់ឪពុក និងកិច្ចសន្យាលើទី១ ជាមួយសមត្ថកិច្ចនគរបាល រូបគេក៏សុំចិត្តទៅធ្វើ​ខ្ទមមួយ​នៅ​កណ្តាលវាលស្រែ​ ដែលឆ្ងាយពីផ្ទះតែម្នាក់ឯង។បន្ថែមលើនេះ លោកស្នងការនគរបាល អំពាវនាវដល់មហាជនទាំងអស់ មេត្តាកុំបន្តចាញ់បោក​ការ​បង់ថវិកាចូលតាមសំណេររបស់បុគ្គល កុលចំរើន ចំពោះវីដេអូ​របស់គេដែលបានបង្ហោះតាម​វេលុយលេខកុងធនាគារABAផេកហ្វេសប៊ុកមួយនេះ។ លុះ៦ថ្ងៃក្រោយមកគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថ្មីៗនេះ បាត់ដំណឹងសូន្យឈឹងមិនដឹង​បុគ្គល កុលចំរើន ទៅទីណានោះទេ ឪពុកទាក់ទងទៅកូនស្រីរបស់លោកនៅឯភ្នំពេញ ក៏កូនស្រីនិយាយថាមិនបានឃើញរូប​បង​ប្រុសដែរ។ ឥឡូវលោក ទិត្យ សុផា បានសន្យាចំពោះមុខសមត្ថកិច្ចជំនាញថា​នឹង​ខិតខំស្វែងរក​កូនរបស់ខ្លួនឱ្យឃើញ ដើម្បីនាំយកមកផ្ទះវិញ ដោយសារកូនគាត់ម្នាក់នេះមានសតិ​មិនប្រក្រតី​ ហើយឈប់ឱ្យគេប្រើទូរស័ព្ទស្មាតហ្វូនបន្តទៀត ព្រមទាំងប្រគល់ឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យា​អប់រំ​ណែនាំលើកទី២ ក្នុងករណីមិនរាងចោល នឹងអនុវត្តទៅតាមវិធានការច្បាប់៕អត្ថបទ ៖ ឈឹម មករា

ភ្លើងឆេះក្នុងហាងមីហិល៧យ៉ាងនៅខណ្ឌដង្កោ ផ្អើលសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ភ្លាមៗ

2021/07/21 02:01:07 pm        758
ភ្នំពេញ ៖ ភ្លើងឆាបឆេះនៅហាង មីហិល៧យ៉ាង បណ្ដាល​ឲ្យមនុស្សប្រុសស្រី៤នាក់ រងរបួស ខណៈពេលកំពុងតែចម្អិនអាហារនៅក្នុងហាង បាន​បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង​សមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅហាង មីហិល៧យ៉ាង នៅតាមបណ្តោយផ្លូវបេតុងព្រៃស ភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានម្ចាស់ហាងឈ្មោះ ហូ លាង ភេទស្រី អាយុ៣៨ឆ្នាំ ។បុគ្គលិកក្នុងហាងខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមានចុងភៅ២ នាក់ បាន​ចម្អិនអាហារនៅក្នុងបន្ទប់បាយខាងក្រោយ ស្រាបតែឆាបដល់ធុងហ្គាស់ឆេះ​សម្ភារៈនៅ​បន្ទប់​ចង្ក្រានបាយ ពេលនោះបុគ្គលិក និងអ្នកមើលការខុសត្រូវក៏បានរត់ទៅជួយ បណ្ដាលឲ្យ​មនុស្សប្រុសស្រី៤នាក់រងរបួសរលាក់ស្មារ និងដៃ ជើង ត្រូវបានដឹកយកទៅ​​​សង្រ្គោះនៅ​មន្ទីពេទ្យឯកជន ។ ចំណែកភ្លើងនៅតែបន្តឆាបឆេះ និងមានផ្សែងហុយចេញមកខាងក្រៅ ភ្លាមៗនោះប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីជួយហៅរថយន្តពន្លត់អគ្គីភ័យចុះទៅបាញ់ពន្លត់ ។ក្រោយពីបានទទួលបានព័ត៌មានថា មានអគ្គីភ័យឆាបឆេះនៅហាងមីហិល ៧ យ៉ាង​សមត្ថកិច្ច​ក៏បានទំនាក់ទំនងទៅខាងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដែលប្រចាំការនៅសាលាខណ្ឌដង្កោបានចុះទៅ ចំនួន ២គ្រឿង ដោយធ្វើការបាញ់ពន្លត់អស់ ចំនួន ១ គ្រឿង ទើបអណ្តាតភ្លើងរលត់ជាស្ថាពរ ។តាមការបញ្ជាក់ពីមន្ត្រីពន្លត់អគ្គីភ័យ បានឲ្យដឹងថា ការឆាបឆេះនៅហាង មីហិល៧យ៉ាង នេះគឺដោយសារតែខាងចុងភៅធ្វើការធ្វេសប្រហែស ទើបធ្វើឲ្យមានការឆាបធុងហ្គាស់​ក៏មាន​អណ្ដាតភ្លើងឆេះបែបនេះ ។ របស់ដែលខូចខាត រួមមាន សម្ភារៈនៅបន្ទប់ចង្ក្រានបាយ​មួយ​ចំនួន និងមានរបួសមនុស្សប្រុសស្រី ៤នាក់ ក្នុងករណីអគ្គិភ័យខាងលើ មិនមានឆាបឆេះរាលដាលដល់​ផ្ទះប្រជាពលរដ្ឋអ្នកជិតខាងនោះទេ ៕តារាវុទ្ធី

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៨១២នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧៤០នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/07/21 12:17:29 pm        223
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៨១២នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៧៤០​នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៥៣៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៧៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១១៦៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៧ ២២៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦៩ ៦០៨នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ជំងឺកូវីដ១៩នៅស្វាយរៀងហាក់មិនបានថមថយ ខណៈអ្នកជំងឺថ្មីត្រូវបានរកឃើញ​​បន្ថែម​នៅ​គ្រប់តំបន់

2021/07/20 02:31:56 pm        652
ស្វាយរៀង ៖ វត្តមានជំងឺកូវីដ១៩នៅស្វាយរៀង នាពេលបច្ចុប្បន្ន​ហាក់មិនមានសញ្ញាបញ្ជាក់​ថយចុះនោះទេ ខណៈដែលក្រុមការងារចុះស្រាវជ្រាវ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ បន្ថែមនៅគ្រប់តំបន់ ។លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការទប់ស្កាត់ជំងឺ​កូវីដ១៩ ខេត្តស្វាយរៀង​នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ស្ថានភាពជំងឺកូវីដ១៩ នៅ​ស្វាយរៀងហាក់មិនមានថបថយចុះនោះទេ ខណៈដែលវិជ្ជមានជំងឺ covid១៩ បានផ្ទុះឡើង​ជា​បន្តបន្ទាប់នៅគ្រប់តំបន់ពិសេសថ្មីៗនេះក្រុមការងារចុះស្រាវជ្រាវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទៅលើក្រុមអាជីវករប្រកបរបរនៅក្នុងផ្សារកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ចំនួនជាង៨០នាក់បន្ថែម ។លោក បានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ នៅស្វាយរៀង ក្រុមការងារបាន​ចុះ​ស្រាវជ្រាវរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅតាមសហគមន៍ ពិសេសនៅតាមរោងចក្រ សហគ្រាស​ក្នុងមួយថ្ងៃមិនក្រោមពីចន្លោះពី ៥០ទៅ ៩០នាក់ទេ ដែលវិជ្ជមានជំងឺកូវីដ១៩ ភាគច្រើន​ជា​កម្មករ​បំរើការងារនៅរោងចក្រ ដែលបាននាំចម្លងទៅពលរដ្ឋនៅក្នុងសហគមន៍។ប្រឈមនឹងបញ្ហាជំងឺកូវីដ១៩ មានការរីករាលនៅតាមសហគមន៍ លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាល បច្ចុប្បន្នរដ្ឋបាលខេត្តបាន​សហការជាមួយ​នឹងផ្នែកពាក់ព័ន្ធ​បាន​ចុះអប់រំពី វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ៣ការពារ និង៣កុំ និងណែនាំពលរដ្ឋអោយធ្វើអនាម័យ សម្អាតបរិស្ថាន នៅគ្រប់តំបន់ ពិសេសជម្រុញដល់រោងចក្រ សហគ្រាស ធ្វើជីវសុវត្តិភាព បាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្កាចម្លងជំងឺដល់កម្មករ កម្មការិនី ខណៈដែលជំងឺកូវីដ១៩ ភាគច្រើនកើតនៅតាមរោងចក្រ សហគ្រាស ។តាមរបាយការណ៍របស់រដ្ឋបាលខេត្ត គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ស្វាយរៀង មានពលរដ្ឋខ្មែរ និងជនបរទេស រងវិជ្ជមានជំងឺកូវីដ១៩ មានចំនួន ៤ពាន់០២១នាក់ ស្ត្រីចំនួន ២ពាន់២១៦នាក់ ឈឺស្លាប់មានចំនួន៤៨នាក់ស្រីចំនួន២៩នាក់ ក្នុងនោះព្យាបាល​ជាសះស្បើយមានចំនួន ៣ពាន់២២៧នាក់ ស្រីចំនួន ១ពាន់៨២៤នាក់ និងកំពុងធ្វើការព្យាបាល ចំនួន៧២៧នាក់ ស្រីចំនួន៣៤៨នាក់ ៕អត្ថបទ ៖ សារិទ្ធ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៨២៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​១០២២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/07/20 06:19:11 am        499
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៨២៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន១០២២​នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤០៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៤២១នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១១៤៩នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៦​ ៩៤៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦៨ ៧៩៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

សត្វផ្សោតសមុទ្រជិត១០០ គីឡូក្រាម ងាប់អណ្ដែតទើរនៅឆ្នេរពយលោកជំទាវម៉ៅ

2021/07/19 03:37:06 pm        332
ព្រះសីហនុ ៖ កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីជំនាញរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យមើលត្រីផ្សោត ១ក្បាលទម្ងន់ប្រមាណ ៩០គីឡូក្រាម ដែលបានងាប់អណ្តែតមកទើរ​នៅឆ្នេរពយលោកជំទាវម៉ៅ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យោងតាមការពិនិត្យ និងការសន្និដ្ឋានរបស់មន្រ្តីជំនាញ ត្រីផ្សោតនេះ បានងាប់ដោយសារជាប់មង មានទម្ងន់ប្រមាណ៩០គីឡូក្រាម ប្រវែងបណ្តោយ ២,២៤ម៉ែត្រ ទទឹង ០,៦០ម៉ែត្រ ជាប្រភេទផ្សោត​ឃ្លៀចឈ្មោល (Indo-Pacific humpoback dolphin)។ វាជាប្រភេទសត្វកម្រដែលត្រូវការពារដោយអនុក្រឹត្យលេខ១២៣ អ.ន.ក្រ ហើយវា មាននៅតំបន់​កោះព្រីង ឆ្នេមុខរ (រាម) នៅប្រជុំកោះរ៉ុង៕ដោយ៖ ប៊ុនថា

អាជ្ញាធរបាត់ដំបង បន្តរកឃើញពលករវិជ្ជមានកូវីដ១៩ ក្នុង​ចំនួនតិចជាងអ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ

2021/07/19 12:33:54 pm        453
បាត់ដំបង ៖ ក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរខេត្តបាត់ដំបង បានបន្តរកឃើញករណីវិជ្ជមាន​កូវីដ១៩ លើពលករមកពីប្រទេសថៃជាបន្តបន្ទាប់ ប៉ុន្តែក្នុងចំនួនតិចបើធៀបនឹងករណីឆ្លងពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ពោលគឺករណីឆ្លងក្នុងសហគមន៍​ នៅតែបន្តកើនឡើងឥតឈប់ឈរ ។យោងតាមរបាយការណ៍​របស់រដ្ឋបាលខេត្តបាត់ដំបង បង្ហាញថា ការត្រឡប់របស់ពលករមក​ពី​ប្រទេស​ថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបង ​នាពេលច្ចុប្បន្នមានក្រោម១០០នាក់ បើធៀបនឹង​បណ្ដា​ខេត្តមួយចំនួន ដែលជាប់ព្រំដែនប្រទេសថៃ​​ ជាក់ស្ដែងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មាន​ពលករមកពីថៃ តាមច្រកជាប់ខេត្តបាត់ដំបង ត្រឹមចំនួន៣៧ ខណៈអ្នកកំពុងធ្វើចត្តាឡីស័ក​តាមមណ្ឌលនានាចំនួន ២ ៣៨៩នាក់។លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លើកឡើងថាការថយ​ចុះចំនួន​ពលករឆ្លង​ដែនមកពីប្រទេសថៃ ​តាមច្រកនានាជាប់ខេត្តបាត់ដំបង ដោយសារពលករភាគ​ច្រើន​ត្រូវអាជ្ញាធរថៃ បញ្ជូនឲ្យឆ្លងដែនតាមច្រកនៃខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។លោក បានបន្តថា ចាប់តាំងពីមានការរៀបចំធ្វើតេស្តរហ័ស នៅតាមច្រកព្រំដែន ពីថ្ងៃទី១ ដល់​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៤៥៩នាក់ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨១នាក់ ហើយបានធ្វើសំណាកលើអ្នកបើកបររថយន្តដឹកទំនិញ ​អ្នកអាជីវករ និងជំនួយការអ្នក​បើក​រថយន្ត​ចេញចូលប្រទេសថៃប្រចាំថ្ងៃចំនួន៧១៤៦សំណាក ដោយឆ្លងជំងឺកូវីដ១៩ ចំនួន៥៧នាក់ ។ក្នុងរបាយការណ៍រដ្ឋបាលខេត្ត បាន​បញ្ជាក់ថា អាជ្ញាធរខេត្តបានកំណត់មុខសញ្ញាពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍២០កុម្ភៈ និងយកសំណាកបានចំនួន ៥ ៩៥៩នាក់ លទ្ធផលវិជ្ជមាន ១៤៦០នាក់ និង​ចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា សម្រាប់ខេត្តបាត់ដំបង មានអ្នកឆ្លងចំនួន ១ ៩៦៦នាក់ បានព្យាបាលជាសះស្បើយចំនួន ១០៩៣នាក់ ស្លាប់ ២១នាក់ និងកំពុងសំរាកព្យាបាល ៨៥២នាក់ ៕សុខរិទ្ធ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៧៩០នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​១០៨៧នាក់​ទៀត​ ត្រូវ​បាន​​ជា​សះ​ស្បើយ

2021/07/19 12:23:45 pm        289
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៧៩០នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន១០៨៧​នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៥៨១នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២០៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១១២៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៦០ ០១៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦៧ ៩៧១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៨៣៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៩២៨​នាក់​ទៀត​ ត្រូវ​បាន​​ជា​សះ​ស្បើយ

2021/07/17 12:18:58 pm        331
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៨៣៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៩២៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៥៥៧នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៧៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៤នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១០៧៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៥៧​ ៩៥៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦៦ ៣៣៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
04/10/2026 09:04 PM
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
04/10/2026 08:04 PM
វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
04/10/2026 08:04 PM
អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
04/10/2026 08:04 PM
អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
04/10/2026 08:04 PM
ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់
04/10/2026 07:04 PM
អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ
04/10/2026 07:04 PM
សាធារណជនកោះតៃវ៉ាន់មានការបែងចែកចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងទៅកាន់ចិនដីគោក
04/10/2026 07:04 PM
លោក Macron ចង់បញ្ចុះបញ្ចូលលោក Trump នៅ G7 ដោយការអញ្ជើញក្រោយកិច្ចប្រជុំកំពូលឲ្យទៅវិមាន Versailles
04/10/2026 07:04 PM
ការវាយប្រហារយានដ្រូនរុស្ស៊ីបណ្តាលឲ្យកើតមានអគ្គិភ័យនៅតំបន់ Odesa របស់អ៊ុយក្រែន
04/10/2026 07:04 PM