នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់

សន្តិសុខ និង សង្គម

ជាង២ម៉ឺននាក់​ក្នុងរយៈពេល៥ថ្ងៃ​ ក្នុងការផ្តល់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ​នៅខេត្តត្បូងឃ្មុំ ​ជូន​​ពលរដ្ឋ​នៅ​តំបន់ហានិភ័យ

2021/07/17 11:39:30 am        298
ត្បូងឃ្មុំ ៖​ ពលរដ្ឋ​ដែល​បានមកទទួលវ៉ាក់សាំង នៅតំបន់ហានិភ័យចំនួនបីស្រុកទៀត ក្នុង​មានស្រុកតំបែរ ស្រុកក្រូចឆ្មារ និងស្រុកមេមត់ ក្នុងរយៈពេល៥ថ្ងៃកន្លងទៅនេះ សម្រាប់ដូសទី១ បានប្រមាណ ២០ ៨១០នាក់ បន្ទាប់ពីបិទបញ្ចប់យុទ្ធនាការនៅក្រុងសួង។យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដាម្សិលមិញនេះ ​ចំនួនពលរដ្ឋដែលស្ម័គ្រចិត្ត មកទទួលវ៉ាក់សាំង ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការ ផ្តល់តាមស្រុក រួមមាន ៖ ស្រុកតំបែរ ស្រុកក្រូចឆ្មារ និងស្រុកមេមត់ ដល់​ទទួល​វ៉ាក់សាំង​ប្រភេទ Sinovac បានចំនួន២០៨០១នាក់ហើយ ក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ ។ លោកវេជ្ជបណ្ឌិត ​កែវ វណ្ណៈ ​ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានប្រាប់BTVឲ្យដឹងថា ករណី អ្នកវិជ្ជមាន កូវីដ-១៩ ​នៅក្នុងខេត្តបន្តរកឃើញ​​ជាបន្តបន្ទាប់ពុំមានអន់ថយឡើយ។ សរុបករណីវិជ្ជមានមានចំនួន១៥៤៦នាក់ ក្នុងនោះករណីជាសះស្បើយ ៨៤៨នាក់ និងកំពុង​សម្រាក​ព្យាបាលនៅក្នុងមន្ទីរពេទ្យ ត្បូងឃ្មុំ ចំនួន៦៧១នាក់ និងករណីស្លាប់ចំនួន២៣នាក់ ។ ក្នុងនោះដែរ​លោកប្រធានមន្ទីរ​សុខាភិបាលខេត្តត្បូងឃ្មុំ នៅបន្តបានអំពាវនាវ ដល់ពលរដ្ឋទាំងអស់ សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល «៣ការពារ និង ៣កុំ» ជាពិសេស ការអនុវត្ត​កាតព្វកិច្ចពាក់ម៉ាស់ ​ការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬ ជែលឲ្យបានញឹកញាប់ និង​កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ​ស្របតាម​សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុង​អំឡុងពេលនៃការឆ្លងរាលដាល នៃវីរុសកូវីដ១៩ បំប្លែងថ្មី​កុំឲ្យឆ្លងរីករាលដាល​ចូល​ក្នុង​សហគមន៍​យើង៕

បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន​​ជ្រុល​បុករៈ ហើយ​​ព្យាយាមបើក​រត់ បន្តទៅបុកស្រ្តី ជិះម៉ូតូម្នាក់រងរបួសធ្ងន់

2021/07/15 10:28:49 am        969
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសេរីទំនើបម៉ាក Lexus RC ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានគេចពីម៉ូតូ១គ្រឿងរេ​ចង្កូត​ទៅបុករៈម៉ូតូ រថយន្ត រទេះអ្នកលក់ភេសជ្ជៈតាមផ្លូវ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ខ្ទាតទៅលើរថយន្ត រួចព្យាយាម​បើករត់គេច រហូតទៅបុកស្រ្តីកំពុងជិះម៉ូតូម្នាក់រងរបួសបាក់ជើង រថយន្តទៅមុខលែងរួច ត្រូវបានសន្តិសុខផ្សារ Tk ចាប់ប្រគល់ជូនសមត្ថកិច្ច។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​៣រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅ​ចំណុចផ្លូវលេខ៥២៨ កែងផ្លូវលេខ២៨៣ មូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់​បើកបរ​រថយន្ត​សេរីទំនើកម៉ាកlexus Rc 200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BN-6465 ធ្វើដំណើរតាមបណ្ដោយ​ផ្លូវលេខ៥២៨ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកចំណុចកែងផ្លូវលេខ២៨៣ ដោយបើក វ៉ាក់​ជាមួយ​ម៉ូតូគ្រឿង បានរេចង្កូត​មកខាងស្ដាំបុករៈ ម៉ូតូ រថយន្ត និងរទេះ​អ្នកលក់​ភេសជ្ជៈបណ្ដាល​ឲ្យ​បុរសម្នាក់កំពុងអង្គុយ ខ្ទាតឡើងទៅលើរថយន្តចតនៅលើចិញ្ចើម​ផ្លូវ រងរបួសបែកក្បាលហូរឈាម ។ ភ្លាមៗនោះ បុរសបើករថយន្តបុករៈ​មិនបានឈប់ទទួលខុសត្រូវឡើយ បានព្យាយាមបើករត់គេច​ពី​កន្លែងកើតហេតុរហូតដល់ផ្លូវលេខ៥១៦ កែងផ្លូវលេខ២៨៩ ចំណុចស្តុបរតនៈស្រីម៉ៅ បានជ្រុល​ចង្កូត​ទៅបុកស្រីម្នាក់កំពុងជិះម៉ូតូតាមផ្លូវ បណ្ដាលឲ្យ​បាក់ជើង រួច​រថយន្ត​រ៉េចង្កូត​ទៅ​បុកគំរប់លូ​​មិន​អាចទៅមុខរួច​ ម្ចាស់រថយន្តបានបើកទ្វារថយន្តព្យាយាមរត់ចូលក្នុងផ្សារTk ត្រូវបាន​សន្តិសុខ​ផ្សារឃាត់ខ្លួនជូនសមត្ថកិច្ច។សូមបញ្ជាក់ផងដែរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បណ្ដាល​ឲ្យ​ខូចខាត​សម្ភារៈម៉ូតូ២គ្រឿង រថយន្ត២គ្រឿង រទេះលក់ភេសជ្ជៈ ​និងមនុស្សប្រុសស្រីរងរបួស។ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ បានចុះដល់ទីតាំងកើតហេតុ បាន​បញ្ជូន​ខ្លួនស្រ្តីរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការព្យាបាល។ ចំណែកម្ចាស់រថយន្ត និងរថយន្ត ត្រូវបាន​នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាចធានីភ្នំពេញ​យក​ទៅរក្សា​ទុក​ដើម្បីដោះស្រាយ និងចាត់ការតាមនីតិវិធី៕អត្ថបទ ៖ ​កុម្ភៈ 

ជំនន់ទឹកភ្លៀងនៅស្រុកភ្នំព្រឹក លិចលង់ផ្ទះជាង៤០ខ្នង និងពលរដ្ឋត្រូវជម្លៀសទៅទួលសុវត្ថិភាព

2021/07/15 09:35:04 am        831
បាត់ដំបង៖ ភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុក បណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិចលង់ផ្ទះ និង​​ខូចខាត​នូវសម្ភារៈមួយចំនួនរបស់ប្រជាពលរដ្ឋជាង៤០គ្រួសារ ក្នុងភូមិសាស្ត្រចំណុចភូមិអូរធំ ឃុំភ្នំព្រឹក និងភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ហើយប្រជាពលរដ្ឋ ​ត្រូវបានអាជ្ញាធរជម្លៀស ទៅ​កាន់​ទីទួល​សុវត្ថិភាព​ជាបណ្តោះអាសន្ន ។បើតាម​លោក ហុង ឆេត មន្ត្រី​គ្រោះមហន្តរាយខេត្តបាត់ដំបង បានឲ្យដឹងថា ជា​លទ្ធផល​តាមការ​ពិនិត្យ​ជាក់ស្តែង បញ្ហាទឹកជំនន់នេះ បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងភូមិសាស្រ្ត​ស្រុកភ្នំព្រឹក កាលពីពេលរសៀល ថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២១ ហើយជំនន់ទឹកភ្លៀងនេះ ក៏បាន​បង្ក​ផលប៉ះពាល់ជាបឋម ទៅដល់ពលរដ្ឋចំនួនប្រមាណ៤០គ្រួសារ ។លោក បានបន្តថា លុះដល់នៅថ្ងៃទី១៥ ខែកក្កដា ជំនន់ទឹកភ្លៀងនេះ ក៏បានបន្តធ្លាក់រាយប៉ាយ​​ផ្នែក​ខាងក្រោម បង្កឲ្យប៉ះពាល់ដល់ផលដំណាំដាំដុះ ដូចជា ពោត ដំឡូង..។ល។ ព្រមទាំងហេដ្ឋារចនា​សម្ព័ន្ធផ្លូវ​គ្រួសក្រហម ១ខ្សែរក្នុងឃុំបួរ ប្រវែងប្រមាណ២ ៥០០ម៉ែត្រ ក្នុងនោះទឹកបានហូរច្រោះ​កាត់​ដាច់ផ្លូវប្រវែងប្រមាណ ២៥០ម៉ែត្រ និងហូរកាត់ច្រោះបណ្តាលឲ្យខូចលូកាត់ផ្លូវចំនួន ២កន្លែង នៅ​ចំណុចខាងលិចផ្សារបួរ ឃុំបួរ ស្រុកភ្នំព្រឹក ផងដែរ។លោក ហុង ឆេត បានបញ្ជាក់ថា ជាមួយគ្នានេះផងដែរ បងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរមូលដ្ឋាន បានសំណូមពរដល់មន្ទីរជំនាញ សូមពិនិត្យលទ្ធភាពក្នុងការជួសជុលកែ​លម្អផ្លូវគ្រួសក្រហម​ដែល​រងផលប៉ះពាល់ និងខូចខាតខាងលើនេះឡើងវិញផង បន្ទាប់ទឹកស្រកចុះ ៕អត្ថបទ ៖ សុខរិទ្ធ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៩៩៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​ករណី​ស្លាប់​ជាង​១០០០នាក់​ហើយ​គិត​ត្រឹម​ថ្ងៃនេះ​

2021/07/15 12:42:21 pm        610
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៩៩៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៨១៣​នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៨២៩នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៦៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៣៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១០២៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៥៦​ ១៧៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦៤ ៦១១ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៩១៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​មនុស្ស៨៧៦នាក់​ត្រូវ​បានជា​សះស្បើយ

2021/07/14 12:44:20 pm        486
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៩១៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៨៧៦នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៦៥៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៥៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៣៣នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៩៨៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៥៥ ៣៦៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦៣ ៦១៥ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ខេត្តកំពង់ចាម នៅតែបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាបន្តបន្ទាប់

2021/07/13 04:18:47 pm        283
កំពង់ចាម ៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ ​​អាជ្ញាធរខេត្តកំពង់ចាម បានរកឃើញអ្នកវិជ្ជមាន​ចំនួន៨៥នាក់ ក្នុងនោះមានអ្នកស្លាប់ដោយសារវិជ្ជមាន​ចំនួន៤៧នាក់ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបានខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ចំពោះករណីអ្នកវិជ្ជមានទាំងអស់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល​នៅមណ្ឌលព្យាបាល​នៅមន្ទីរ​មេគង្គកំពង់ចាម សរុបចំនួន៨២១នាក់ ក្នុងនោះចំពោះអ្នកវិជ្ជមានកម្រិតស្រាល​ត្រូវដាក់​ឲ្យ​សម្រាក់​នៅវិទ្យាល័យព្រះសីហនុ ។ ដោយគិតមកត្រឹមល្ងាចថ្ងៃទី១២ ខែកក្កដា នេះ ក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ទូទាំងខេត្តកំពង់ចាម មានចំនួន ២៨៦៣នាក់ កំពុង​សម្រាកព្យាបាល​ចំនួន៨២១នាក់ និងអ្នកជាសះស្បើយចំនួន ១៩៩៥នាក់។អាជ្ញាធរខេត្តកំពង់ចាម នៅតែ​ផ្សព្វផ្សាយអប់រំណែនាំឲ្យពលរដ្ឋតាមមូលដ្ឋាន​បង្កើន​ការប្រុង​ប្រយ័ត្នខ្ពស់ បើទោះបីជាទទួលបាន់វ៉ាក់សាំងបង្ការការពារជម្ងឺកូវីដ១៩រួចយ៉ាងណាក៏ដោយ បច្ចុប្បន្ន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ​បានចុះយុទ្ធនាការចាក់វ៉ាក់សាំង​ជូនពលរដ្ឋបាន​ប្រមាណ​ជាង​២៣៥ ០០០នាក់ តាមផែនការបានប្រមាណ៧១% ហើយ​។ អាជ្ញាធរខេត្តបាននឹងកំពុង​បន្តផ្តល់វ៉ាក់សាំង​ជូនពលរដ្ឋតាមបណ្តាស្រុកចំនួនប្រាំទៀត ដែលមិនទាន់ទទួលបាន រួមមាន ៖ ស្រុកកោះសូទិន ស្រុកស្រីសន្ធរ ស្រុកស្ទឹងត្រង់ ស្រុកចំការលើ​ និងស្រុកកងមាស ៕

ផ្ទះបណ្តែតទឹក និងបែត្រីនៅតាមដងទន្លេរាជធានី នៅសល់ជាង១០ផ្ទះនិងបែទៀតមិនទាន់រុះរើ

2021/07/13 01:12:01 pm        1146
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ សំណង់មិនរៀបរយ​ដែលនៅលើទូក ផ្ទះ​បណ្តែត​ទឹក និងបែចិញ្ចឹមត្រី ដែលភាគច្រើនជារបស់ជនជាតិវៀតណាមនោះ គឺនៅសល់​តែ​ចំនួន​១៣ផ្ទះ និងបែទៀតទេ នឹងត្រូវរុះរើអស់មួយភាគរយហើយ ក្នុងចំណោម​ជាង១៧០០ខ្នង និងបែ ។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់​ទូរទស្សន៍BTV តាមរយៈទូរស័ព្ទ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មកទល់​ពេលនេះ កម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានសហការគ្នា​ជាមួយកង​កម្លាំង​នគរបាល​មូលដ្ឋាន ក៏ដូចជាកងកម្លាំងឯកភាពរាជធានីភ្នំពេញ បានចុះជួយរុះរើម្ចាស់​សំណង់​មិនរៀបរយ ដែលរស់នៅលើទូក ផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រីតាមដងទន្លេរាជធានីភ្នំពេញ​បាន​ស្ទើមួយរយភាគរយហើយ ដោយនៅសល់តិចតួចប៉ុណ្ណោះ ដោយទុកលទ្ធភាពឲ្យពួកគេ​ប្រមូលផល​ត្រីរួចរាល់សិន។បើតាមមន្រ្តីនៃសាលារាជធានីភ្នំពេញ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់​ក្រុមប្រឹក្សារាជធានីភ្នំពេញកាលពីកន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ផ្ទះបណ្តែតទឹក សំណង់មិន​រៀបរយ និងបែចិញ្ចឹមត្រី គឺបានចំនួនជាង៩០ភាគរយហើយ ដែលត្រូវបាន​កងកម្លាំងឯកភាពរាជ​ធានី​ភ្នំពេញធ្វើការរុះរើ និងជម្លៀសចេញ ខណៈនៅសល់ប៉ុន្មានទៀតនោះ​នឹងត្រូវរុះរើបន្តទៀត​ឲ្យអស់ពីផ្ទៃទឹកទន្លេស្របទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនោះ។លោក មាន ចាន់យ៉ាដា អភិបាលរងនៃសាលារាជធានីភ្នំពេញ បានអះអាងថា ការអនុវត្តនូវវិធានការ​ជុំវិញការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ទៅលើបែរត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយ​នៅលើផ្ទៃទឹកតាមដងទន្លេនៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ គឺដោយសារអាជ្ញាធរ​មានវិធាន​ការ​ចំពោះមុខល្អប្រសើរ សហការបានល្អជាមួយដៃគូពាក់ព័ន្ធ និងមានការគាំទ្រ​ពីមហាជន​យ៉ាង​ពេញ​ទំហឹង។រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការរស់នៅនិងប្រកបមុខរបរលើផ្ទៃទឹកទន្លេបែប​អាណាធិបតេយ្យ​នេះ បានបង្កឱ្យរងផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេស​ការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់​ពាសវាល​ពាសកាល​ក្នុងទន្លេ ធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់​សោភ័ណភាព​រាជធានីភ្នំពេញ និងព្រមទាំងប៉ះពាល់ដល់សុខភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹកមិនស្អាតផងដែរ៕អត្ថបទ បាន ចក់ 

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៨៣០នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​មនុស្ស១០១២នាក់​ត្រូវ​បានជា​សះស្បើយ

2021/07/13 12:07:56 pm        287
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៨៣០នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន១០១២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៦១៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២១៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៨នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៩៥៣នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៥៤ ៤៨៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦២ ៧០០ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

មន្ត្រីស៊ីម៉ាក់រកឃើញគ្រាប់បែក៨០គ្រាប់បន្ថែមទៀត បន្ទាប់ពីរកឃើញជាង៣០០គ្រាប់​កាលពីចុងសប្តាហ៍នេះ នៅក្នុងក្រុងសៀមរាប

2021/07/12 06:51:19 pm        450
សៀមរាប ៖ នៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ អ្នកជំនាញ​មជ្ឍមណ្ឌល​កងឯកភាពកំចាត់មីនទី៤ ហៅកាត់ថាស៊ីម៉ាក់ ​បានបន្តជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទាន់ផ្ទុះបានចំនួន៨០គ្រាប់ទៀត បន្ទាប់ពីរកឃើញចំនួន៣២៥គ្រាប់ កាលពីថ្ងៃទី១០ខែកក្កដា ​កន្លងមក។ ទីតាំងរកប្រមូលគ្រាប់​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះនេះ ​ស្ថិតនៅ​ប៉ែកខាងជើងក្បែររបង​វិទ្យាល័យ​១០មករា​១៩៧៩ ស្ថិតក្នុងភូមិមណ្ឌល២សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានយក​ទៅ​រក្សាទុក នៅទីបញ្ជាការកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ។គ្រាប់បែកទាំងនេះសុទ្ធតែមានសុពលភាពផ្ទុះ និងមាន​ហានិភ័យ​ខ្ពស់នេះបើតាម​ការបញ្ជាក់​របស់​លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ ។លោក អ៊ាន សុធា បានឲ្យ​ដឹងនៅព្រឹកថ្ងៃទី១២ខែកក្កដានេះថា គ្រាប់បែកដៃទាំង៤០៥គ្រាប់នេះ​ផលិត​​​នៅប្រទេសអង់គ្លេង ម៉ាក់(36 UK ) វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សប្រសិន​បើមានការ​​ប៉ះទង្គិច ឬមិនបានប្រុងប្រយ័ត្នធ្វើជ្រុះធ្លាក់ទៅដី។លោក បានបន្ដថា គ្រាប់បែកដៃនោះ ត្រូវគេបានកប់វាចោលជាច្រើនឆ្នាំមកហើយ ដែលនៅ​ចំណុច​ជា​ឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀមរាប ក្នុងសម័យសង្គ្រាមអំឡុងទសវត្សទី៧០ ។លោក បានបន្ដថា ការជីករកនេះ គឺក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រធាន​មន្ទីរ​ប្រៃសណីយ៍ ​និងទូរគមនាគមន៍ខេត្តសៀមរាប ក្នុងពេលដែលក្រុមការងារកំពុងជីកដី​កប់​ប្រព័ន្ធ​ខ្សែកាប្លិ៍ក្រោមដីបានជួបប្រទះគ្រាប់បែកទាំងនេះ កាលពីថ្ងៃទី១០ខែកក្កដាថ្មីៗកន្លងមកនេះ ពិតជា​សំណាងណាស់ ដែលកាយឃើញគ្រាប់បែកតែមិនបានជីកប៉ះខ្លាំង បើសិនជីកប៉ះចំវា​អាច​នឹង​ផ្ទុះភ្លាម។លោក បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋាន​ទាំងអស់ បើប្រទះឃើញគ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះគ្រប់ប្រភេទ សូមផ្តល់ដំណឹង ឬរាយការណ៍ទៅអាជ្ញាធរដែនដី ឫ​សមត្ថកិច្ច​ដែល​នៅ​ក្បែរ​លំនៅឋាន​បងប្អូន ឫ​ក៏​រាយការណ៍ទៅមន្ត្រីស៊ីម៉ាក់ដោយផ្ទាល់ក៏បានដែរ៕អ​ត្ថបទ ៖ ឈិត សាវី 

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៩១១នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​មនុស្ស១០០២នាក់​ត្រូវ​បានជា​សះស្បើយ

2021/07/12 12:43:07 pm        461
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៩១១នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន១០០២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៥៩២នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៣១៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៣នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៩២៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៥៣ ៤៧៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៦១ ៨៧០ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
04/10/2026 09:04 PM
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
04/10/2026 08:04 PM
វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
04/10/2026 08:04 PM
អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
04/10/2026 08:04 PM
អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
04/10/2026 08:04 PM
ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់
04/10/2026 07:04 PM
អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ
04/10/2026 07:04 PM
សាធារណជនកោះតៃវ៉ាន់មានការបែងចែកចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងទៅកាន់ចិនដីគោក
04/10/2026 07:04 PM
លោក Macron ចង់បញ្ចុះបញ្ចូលលោក Trump នៅ G7 ដោយការអញ្ជើញក្រោយកិច្ចប្រជុំកំពូលឲ្យទៅវិមាន Versailles
04/10/2026 07:04 PM
ការវាយប្រហារយានដ្រូនរុស្ស៊ីបណ្តាលឲ្យកើតមានអគ្គិភ័យនៅតំបន់ Odesa របស់អ៊ុយក្រែន
04/10/2026 07:04 PM