៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ទឹកជំនន់ធ្ងន់ធ្ងរ នៅតែបន្តប៉ះពាល់ដល់ប្រជាជន នៅភាគខាងត្បូងប្រទេសប្រេស៊ីល

2024/05/30 12:36:14 pm        118
ប្រជាជននៅភាគខាងត្បូងប្រទេសប្រេស៊ីល នៅតែបន្តរងផលប៉ះពាល់ដោយទឹកជំនន់ធ្ងន់ធ្ងរ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដែលបានវាយបក់មកលើតំបន់នេះ ចាប់តាំងពីចុងខែមេសា។អាជ្ញាធរនៅក្នុងរដ្ឋ Rio Grande do Sul បាននិយាយថា មនុស្ស១៦៩នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ហើយមនុស្ស៤៤ នាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ។តំបន់ដ៏ធំទូលាយនៅរដ្ឋធានី ប៉តូ អាលីហ្ក្រេ(Porto Alegre) របស់រដ្ឋ Rio Grande do Sul បានជន់លិចរយៈពេលជាង២០ថ្ងៃមកហើយ។ ប្រជាជនភាគច្រើន ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញ ក្នុងរយៈពេលយូរ។ ប្រជាជនដើមកំណើតជប៉ុនជាច្រើន បានមករស់នៅក្នុងតំបន់នេះ។ ការិយាល័យរបស់សមាគម ដែលផ្តល់សេវាវេជ្ជសាស្រ្តដល់លំនៅឋានសម្រាប់ជនជាតិជប៉ុន-ប្រេស៊ីល បានជន់លិចដោយទឹកជំនន់ក្នុងជម្រៅ៣ ម៉ែត្រ។ អនុប្រធានសមាគម លោក ហ៊ីវ៉ាតាស្ស៊ី មីលតុន(Hiwatashi Milton) ជនជាតិជប៉ុន-ប្រេស៊ីល បានប្រើប្រាស់ទូក ទៅពិនិត្យមើលការិយាល័យសមាគមជាលើកដំបូង ចាប់តាំងពីទឹកជំនន់បានចាប់ផ្តើមជន់លិច។ លោក Milton និយាយថាសមាជិកសមាគម មានអារម្មណ៍ សោកសៅយ៉ាងខ្លាំង ព្រោះពួកគេប្រហែលជាបាត់បង់អ្វីៗទាំងអស់ នៅក្នុងការិយាល័យរបស់សមាគមនេះ។តំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយ កំពុងស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ក្នុងពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសន្តិសុខ និងការរាលដាលជំងឺឆ្លង។

អ្នកស្លាប់ដោយសារព្យុះស៊ីក្លូន រីម៉ាល់ កើនឡើងដល់៣៨នាក់ នៅឥណ្ឌា និងបង់ក្លាដែស ខណៈការសង្រ្គោះនៅបន្ត

2024/05/30 12:19:35 pm        128
ព្យុះស៊ីក្លូន រីម៉ាល់ ( Cyclone Remal) បានឆក់យកជីវិតមនុស្សចំនួន៣៨នាក់ នៅក្នុងរដ្ឋមីហ្សូរាំភាគឥឦសានរបស់ឥណ្ឌា ដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ។ មនុស្សរយនាក់នៅក្នុងបណ្ដារដ្ឋភាគភាគឦសានប្រទេសឥណ្ឌា រួមទាំង រដ្ឋ ម៉ានីពួរ (Manipur) រដ្ឋ អាសាំ (Assam) និងរដ្ឋ មេហ្កាឡាយ៉ា (Meghalaya) បានបាត់ខ្លួន ខណៈមនុស្សមួយចំនួនផ្សេងទៀត ត្រូវបានបង្ខំឲ្យស្នាក់នៅក្នុងជំរំសង្រ្គោះបណ្ដោះអាសន្ននានា។ ព្យុះស៊ីក្លូននេះបានបោកបក់ដល់ដីគោក ក្នុងរដ្ឋ West Bengal របស់ឥណ្ឌា កាលពីដើមសប្ដាហ៍នេះ ដោយបានឆក់យកជីវិតមនុស្ស១៦នាក់នៅទូទាំងរដ្ឋនេះ និងយ៉ាងហោចណាស់១០នាក់នៅក្នុងប្រទេសបង់ក្លាដែស។ នៅក្នុងរដ្ឋមីហ្សូរាំ ជាទីដែលផ្ទាំងថ្ម បានរបេះធ្លាក់នៅក្នុងទីក្រុង អៃហ្សាល (Aizawl) ដោយសារភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មនុស្សយ៉ាងហោចណាស់២៧នាក់ បានស្លាប់ ខណៈប្រតិបត្តិការសង្រ្គោះនៅតែបន្ត ដើម្បីកំណត់ទីតាំងអ្នកបាត់ខ្លួន។ ភូមិស្រុកជាច្រើននៅក្នុងភាគឥឦសាន ប្រទេសឥណ្ឌា ត្រូវបានជន់លិច ដោយសារភ្លៀងធ្លាក់ខ្លាំង និងព្យុះនេះ ខណៈនៅក្នុងភាគខាងត្បូង ប្រទេសបង់ក្លាដែសវិញ ព្យុះនិងភ្លៀងនេះ បានបំផ្លិចបំផ្លាញ កសិដ្ឋានចិញ្ចឹមត្រី ដីដាំដំណាំកសិកម្ម និងបណ្ដាលឲ្យខាតបង់ថិវកាយ៉ាងច្រើន៕

របាយការណ៍៖កងទ័ពជនជាតិភាគតិចមីយ៉ាន់ម៉ា ពង្រឹងបន្ទាយដ៏រឹងមាំ ខណៈរបបយោធាចុះខ្សោយ

2024/05/30 11:31:35 am        72
របាយការណ៍ចំនួនពីរ ដែលវាយតម្លៃជម្លោះបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី៣០ឧសភានេះ ថា របបយោធាដែលកំពុងក្ដោបអំណាចរបស់សហភាពមីយ៉ាន់ម៉ា បានបាត់បង់ការគ្រប់គ្រងលើទឹកដីដ៏ធំ រួមទាំង ការចូលទៅកាន់ព្រំដែនអន្តរជាតិជាច្រើនរបស់ខ្លួន ដែលបើកផ្លូវឱ្យក្រុមប្រដាប់អាវុធជនជាតិភាគតិចពង្រីក និងពង្រឹងតំបន់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។ប្រទេស ដែលមានប្រជាជនចំនួន ៥៥លាននាក់ នៅអាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចូលក្នុងភាពចលាចលចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១មក នៅពេលយោធាបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី Aung San Suu Kyi ម្ចាស់ពានរង្វាន់ណូបែល ដែលបង្កឱ្យមានការតវ៉ាដ៏កក្រើកទូទាំងប្រទេសនេះ និងមនុស្សជាច្រើនបានស្លាប់ក្នុងការបង្ក្រាបដោយហិង្សា។ បាតុកម្មតាមដងផ្លូវ ដែលត្រូវបានពើបប្រទះនឹងការបង្ក្រាបដ៏ឃោរឃៅ បានក្លាយជាចលនាតស៊ូប្រដាប់អាវុធ ដែលបានរួមកម្លាំងគ្នាជាមួយកងទ័ពឧទ្ទាមជនជាតិភាគតិចជាច្រើនរបស់មីយ៉ាន់ម៉ា ដើម្បីទប់ទល់យោធាក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ យោងតាមក្រុមប្រឹក្សាពិសេសសម្រាប់មីយ៉ាន់ម៉ា (SAC-M) បានឱ្យដឹងថា របបសឹកពុំបានគ្រប់គ្រងមីយ៉ាន់ម៉ាប្រកបដោយប្រសិទ្ធភាពទេ ដោយបានបាត់បង់សិទ្ធិអំណាចទាំងស្រុងលើទីប្រជុំជននានាដែលគ្របដណ្តប់ ៨៦% នៃទឹកដីរបស់ប្រទេសនេះ ដែលជាទីជម្រក សម្រាប់៦៧% នៃចំនួនប្រជាជន។ អ្នកនាំពាក្យរបបយោធាមួយរូប ពុំបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទពីសារព័ត៌មាន Reuters ដែលព្យាយាមសុំអត្ថាធិប្បាយនោះទេ៕

ភ្នំភ្លើងនៅប្រទេសអ៊ីស្លង់ បានផ្ទុះម្ដងទៀតជាលើកទីប្រាំចាប់តាំងពីខែធ្នូមក

2024/05/30 09:58:46 am        133
ភ្នំភ្លើងមួយនៅភាគនិរតីនៃប្រទេសអ៊ីស្លង់ បានបញ្ជូនកម្អែលភ្នំភ្លើងដែលមានកម្ពស់ជាង ៥០ ម៉ែត្រទៅលើអាកាសកាលពីថ្ងៃពុធ (២៩ ឧសភា) ដែលជាការផ្ទុះលើកទី៥ ចាប់តាំងពីខែធ្នូ មក និងជាការផ្ទុះដ៏ខ្លាំងក្លាបំផុតចាប់តាំងពីប្រព័ន្ធភ្នំភ្លើងរបស់ប្រទេសនេះបានដំណើរការកាលពី ៣ ឆ្នាំមុន។អាជ្ញាធរបានព្រមានពីហានិភ័យនៃសកម្មភាពភ្នំភ្លើងជាថ្មីនៅក្នុងតំបន់នៅភាគខាងត្បូងនៃរដ្ឋធានី រ៉ៃក្យាវីក (Reykjavik) ខណៈដែលការសិក្សាបានបង្ហាញថាកម្អែភ្នំភ្លើងបានប្រមូលផ្ដុំកកកុញនៅក្រោមដី។ ការផ្ទុះបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីការបញ្ចប់នៃការផ្ទុះរយៈពេលប្រាំបីសប្តាហ៍ ដែលបានកើតឡើងរវាងតំបន់ ហាហ្កាហ្វេល (Hagafell) និងតំបន់ ស្ត័រ៉ា ស្គូកហ្វេល (Stora-Skogfell) នៅលើឧបទ្វីប រ៉ៃក្យាណេស (Reykjanes) ដដែលនោះ។ជើងហោះហើរបានបន្តដូចធម្មតានៅអាកាសយានដ្ឋាន ខេហ្វ្លាវីក (Keflavik) របស់រដ្ឋធានី នេះបើយោងតាមគេហទំព័រអាកាសយានដ្ឋាន។ បន្ទុះកាលពីថ្ងៃពុធនេះ គឺជាការផ្ទុះលើកទី៨ ចាប់តាំងពីឆ្នាំ២០២១ មក នៅលើឧបទ្វីបដែលមានប្រជាជនប្រហែល ៣០.០០០ នាក់ បន្ទាប់ពីប្រព័ន្ធភូគព្ភសាស្ត្រដែលបានស្ងប់ស្ងាត់អស់រយៈពេល ៨០០ ឆ្នាំ បានក្លាយទៅជាសកម្មម្តងទៀត។ការផ្ទុះភ្នំភ្លើងនេះគូសបញ្ជាក់ពីបញ្ហាប្រឈមដែលប្រទេសកោះ មានប្រជាជនជិត ៤០០.០០០ នាក់នេះបានជួបប្រទះ ខណៈក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ការផ្ទុះម្តងហើយម្តងទៀត គឺអាចកើតឡើងបាននៅឧបទ្វីប រ៉ៃក្យាណេស នេះរាប់ទសវត្សរ៍ ឬរាប់សតវត្សរ៍ទៅមុខទៀត៕

ប្រជាជនតម្រង់ជួរដើម្បីបោះឆ្នោតសភា នៅប្រទេសម៉ាដាហ្កាស្កា

2024/05/30 09:55:59 am        102
ប្រជាជនរាប់សិបនាក់នៅក្នុងទីក្រុង អាន់តាណាណារីវ៉ូ(Antananarivo) រដ្ឋធានីរបស់ប្រទេសដីកោះ ម៉ាដាហ្កាស្កា បានឈរតម្រង់ជួរ កាលពីថ្ងៃពុធដើម្បីបោះឆ្នោតសភារបស់ប្រទេស។យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតបានឲ្យដឹងថា ប្រជាជនម៉ាដាហ្កាស្កា រាប់លាននាក់ មានសិទ្ធិបោះឆ្នោត។ប្រធានាធិបតី នៃរដ្ឋដែនដីកោះនៅមហាសមុទ្រឥណ្ឌា លោក អាន់ឌី រ៉ាចូលីណា(Andry Rajoelina) បានជាប់ឆ្នោតជាថ្មី កាលពីចុងឆ្នាំមុន នៅក្នុងការបោះឆ្នោតដែលត្រូវបានគេចាត់ទុកថា មានភាពចម្រូងចម្រាស ដោយមានចំនួនអ្នកទៅបោះឆ្នោតតិច និងធ្វើពហិការដោយគណបក្សប្រឆាំង។ គណបក្ស កាន់អំណាចរបស់លោក Rajoelina សង្ឃឹមថានឹងទទួលបានសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតនេះ។អ្នកវិភាគមួយចំនួនជឿថា ការបង្រួមគម្លាតលទ្ធិប្រជាធិបតេយ្យ នៅប្រទេសម៉ាដាហ្កាស្ការ កន្លងមកបានក្លាយទៅជាវិបត្តិនយោបាយ។ អំឡុងពេលនៃការបោះឆ្នោតកាលពីឆ្នាំមុន ត្រូវបានរំខានដោយការតវ៉ាជាច្រើនសប្តាហ៍ ធ្វើឡើងដោយមេដឹកនាំគណបក្សប្រឆាំង និងអ្នកគាំទ្ររបស់ពួកគេ។ លោក Rajoelina បានឡើងកាន់អំណាចដោយខ្លួនឯង នៅក្នុងរដ្ឋប្រហារឆ្នាំ២០០៩ ដែលជំរុញឱ្យអ្នកវិនិយោគបរទេស ភៀសខ្លួនចេញពីប្រទេសនេះ។

UN៖ បម្រែបម្រួលអាកាសធាតុគំរាមកំហែងដល់មន្ទីរពេទ្យនៅតំបន់ទំនាបសមុទ្រការ៉ាអ៊ីប

2024/05/29 01:08:02 pm        93
មនុស្សរាប់សិបលាននាក់ ដែលរស់នៅក្នុងតំបន់ឆ្នេរជុំវិញតំបន់សមុទ្រការ៉ាអ៊ីប និងអាមេរិកឡាទីន ប្រឈមមុខនឹងហានិភ័យដែលជិតកើតមានចំពោះការថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយសារបម្រែបម្រួលអាកាសធាតុនាំមកនូវព្រឹត្តិការណ៍អាកាសធាតុកាន់តែធ្ងន់ធ្ងរ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ (២៨ ឧសភា)។យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់អង្គការសហប្រជាជាតិ (UNFPA) ប្រជាជនប្រមាណ ៤១ លាននាក់ ឬប្រហែល ៦ ភាគរយនៃប្រជាជនទាំងអស់ដែលរស់នៅក្នុងតំបន់ទាំងមូលនេះ កំពុងរស់នៅក្នុងតំបន់ទំនាបឆ្នេរ ដែលមានហានិភ័យនៃការកើនឡើងនៃព្យុះ ទឹកជំនន់ និងព្យុះសង្ឃរា។របាយការណ៍នេះបានកំណត់អត្តសញ្ញាណមន្ទីរពេទ្យសំខាន់ៗជាង ១.៤០០ កន្លែងដែលមានទីតាំងនៅតំបន់ទំនាបឆ្នេរ ដោយប្រើរូបភាពផ្កាយរណប និងការប៉ាន់ស្មានចំនួនប្រជាជនដើម្បីកំណត់អត្តសញ្ញាណសហគមន៍ដែលមានហានិភ័យបំផុត។ នៅក្នុងបណ្ដាប្រទេសសមុទ្រការ៉ាអ៊ីប ដូចជា សូរីណាម (Suriname) ហ្គីយ៉ាន (Guyana) និងបាហាម៉ា (Bahamas) រួមទាំងដែនដីហូឡង់ និងអង់គ្លេសដូចជា កោះ អារូបា (Aruba) និងប្រជុំកោះ ខាយមែន (Cayman Islands) មានចំនួនជាង ៨០ ភាគរយនៃមន្ទីរពេទ្យដែលរងហានិភ័យ។រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិរបស់សហរដ្ឋអាមេរិក (NOAA) បានព្រមានពីរដូវខ្យល់ព្យុះអាត្លង់ទិកសកម្មខ្លាំងដែលនឹងចាប់ផ្តើមខែមិថុនានេះ ដោយសារកម្ដៅទឹកសមុទ្រឡើងខ្លាំង រួមផ្សំនឹងឥទ្ធិពលពីបាតុភូតអាកាសធាតុ ឡានីញ៉ា (La Nina)៕

ក្រុមអ្នកតវ៉ានៅជុំវិញពិភពលោក ថ្កោលទោសការវាយប្រហារតាមអាកាសលើទីក្រុង Rafah

2024/05/29 12:56:31 pm        87
កងកម្លាំងអ៊ីស្រាអែល បានបំពានទៅនឹងសេចក្តីបង្គាប់ដែលត្រូវបានចេញកាលពីថ្ងៃសុក្រ ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ឈប់ការវាយលុករបស់អ៊ីស្រាអែលលើទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា។ អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស កាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលអាជ្ញាធរសុខាភិបាលតំបន់និយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥នាក់។ ការវាយប្រហារនេះ បានធ្វើឲ្យមានការរិះគន់នៅជុំវិញពិភពលោក។បាតុករនៅប្រទេសអេស្បាញ បាននិយាយថាពួកគេមិនចង់ធ្វើជាអ្នកសមគំនិត ចំពោះអ្វីដែលពួកគេហៅថាជាអំពើប្រល័យពូជសាសន៍ នោះទេ។ មេដឹកនាំនយោបាយរបស់ពួកគេ បានចូលរួមជាមួយប្រទេសអៀរឡង់ និងន័រវែស កាលពីសប្តាហ៍មុន ដើម្បីបន្ថែមប្រទេសរបស់ពួកគេ ចូលជាមួយប្រទេស ១៤០ផ្សេងទៀត ដែលបានទទួលស្គាល់ភាពជារដ្ឋរបស់ដែនដីប៉ាឡេស្ទីន។ បាតុករក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី បានបញ្ចេញសំឡេងលឺៗ ខណៈពួកគេចេញធ្វើបាតុកម្មទៅកាន់ស្ថានកុងស៊ុល អ៊ីស្រាអែល។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់សមាជិកសភាថា លោក និងក្រុមរបស់លោក កំពុងស៊ើបអង្កេតលើការវាយប្រហារនេះ។ លោកនិយាយថា កងកម្លាំងរបស់លោកបាន ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ប៉ុន្តែមានកំហុស «សោកនាដកម្ម» ។ លោក Netanyahu និយាយបន្ថែមថា សម្រាប់ពួកយើង ការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល គឺជាសោកនាដកម្មមួយ ប៉ុន្តែសម្រាប់ក្រុមហាម៉ាស វាគឺជាយុទ្ធសាស្ត្ររបស់យើង។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារនេះបានបង្កឲ្យមានអគ្គិភ័យដ៏សន្ធោសន្ធៅ។ ទោះយ៉ាងណា លោកបាននិយាយថា គ្រាប់រំសេវដែលបានប្រើប្រាស់ មិនអាចឆាបឆេះបង្កអគ្គិភ័យដល់កម្រិតធំបែបនោះទេ។ លោក និយាយថា ប្រហែលជាមានអាវុធស្តុកទុក នៅក្បែរនោះ។ទាហានអ៊ីស្រាអែល មិនព្រមបោះបង់ចោលការវាយលុករបស់ខ្លួននៅទីក្រុងក្រុងរ៉ាហ្វានោះទេ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា សាក្សីបាននិយាយថា រថក្រោះជាច្រើនគ្រឿង បានរុលចូលទៅដល់កណ្តាលទីក្រុង ជាលើកដំបូង។

ទីក្រុងហុងកុង ចាប់ខ្លួនមនុស្ស៦នាក់ពីបទបះបោរ ក្រោមច្បាប់សន្តិសុខជាតិថ្មី

2024/05/29 10:02:29 am        153
ទីក្រុងហុងកុង បានប្រកាសពីការចាប់ខ្លួនលើកដំបូងរបស់ខ្លួន ក្រោមច្បាប់សន្តិសុខថ្មី ដោយឃុំខ្លួនមនុស្ស៦នាក់ ពីបទបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលញុះញង់ឱ្យមានការស្អប់ខ្ពើម ប្រឆាំងនឹងទីក្រុងប៉េកាំង។ ស្ត្រី៥នាក់ និងបុរសម្នាក់ រួមទាំងសកម្មជន លោក ជូ ហាំងទុង (Chow Hang Tung) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ក្រុមមន្ត្រីបាននិយាយថា ក្រុមនេះកំពុងបង្ហោះសារដែលផ្តោតលើកាលបរិច្ឆេទដ៏រសើប ដែលត្រូវបានរាយការណ៍ ថាជាខួបនៃទីលានចតុរង្គធានអានមិន ៤មិថុនា (Tiananmen Square)។ ប្រសិនបើរកឃើញថាមានកំហុស ក្រុមនេះអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៧ឆ្នាំ ក្រោមការផ្តន្ទាទោសដ៏តឹងរ៉ឹង ដែលច្បាប់ថ្មីហៅថា មាត្រា ២៣។ ច្បាប់ ដែលត្រូវបានតាមដានយ៉ាងរហ័សតាមរយៈសភាគាំទ្រទីក្រុងប៉េកាំងរបស់ហុងកុងកាលពីខែមីនា គ្របដណ្តប់លើអំពើក្បត់ជាតិ ការបះបោរ និងអាថ៌កំបាំងរដ្ឋ ហើយអនុញ្ញាតឱ្យមានការកាត់ក្តីដោយបិទទ្វារ។ ច្បាប់ថ្មីនេះ ពង្រីកលើច្បាប់សន្តិសុខជាតិ ដែលដាក់ចេញដោយទីក្រុងប៉េកាំងកាលពីឆ្នាំ ២០២០។រដ្ឋាភិបាលទីក្រុងហុងកុងនិយាយថា វាចាំបាច់សម្រាប់ស្ថិរភាព ប៉ុន្តែការដាក់ចេញរបស់ខ្លួនបានធ្វើឱ្យមានក្ដីបារម្ភថា សេរីភាពស៊ីវិល នឹងត្រូវលុបបំបាត់បន្ថែមទៀត។ក្រុមតាមដានសិទ្ធិមនុស្សរបស់អង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា ការចាប់ខ្លួននេះ គឺជាការប៉ុនប៉ងដ៏អាម៉ាស់មួយក្នុងការបង្ក្រាប ដែលធ្វើឲ្យគេនឹកឃើញដល់ការបង្រ្កាបនៅទីលានចតុរង្គ ធានអានមិន៕

ក្រុមហាម៉ាស់៖ ការវាយប្រហារក្រុង Rafah បង្ហាញសញ្ញាថាអ៊ីស្រាអែល មិនគោរពសេចក្តីសម្រេចរបស់តុលាការពិភពលោក

2024/05/28 11:47:50 am        109
មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ លោក Osama Hamdan បាននិយាយក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុង Beirut ប្រទេសលីបង់ កាលពីថ្ងៃចន្ទថា ការវាយប្រហារថ្មីៗលើទីក្រុង Rafah បង្ហាញពីការមិនគោរពរបស់អ៊ីស្រាអែល ចំពោះសេចក្តីសម្រេចរបស់តុលាការពិភពលោក។ លោក Hamdan និយាយថា ការអះអាងដែលធ្វើឡើងដោយអ៊ីស្រាអែលថាជនប្រដាប់អាវុធ មានវត្តមាននៅទីតាំងនៃការវាយប្រហារ កាលពីថ្ងៃអាទិត្យនៅទីក្រុង Rafah គឺជាការ «គួរឲ្យអៀនខ្មាស»។ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបង្កឱ្យមានអគ្គិភ័យឆាបឆេះសម្លាប់មនុស្សយ៉ាងហោចណាស់៤៥នាក់នៅក្នុងជំរំតង់មួយកន្លែងក្នុងទីក្រុង Rafah តំបន់ហ្កាហ្សា បង្កឱ្យមានការប្រឆាំងយ៉ាងខ្លាំងពីសំណាក់មេដឹកនាំពិភពលោក ដែលបានជំរុញឱ្យមានការអនុវត្តសេចក្តីបង្គាប់របស់តុលាការពិភពលោក ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល។ យោធាអ៊ីស្រាអែល ដែលកំពុងព្យាយាមកម្ចាត់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតរបាយការណ៍ដែលថា ការវាយប្រហារដែលធ្វើឡើងប្រឆាំងមេបញ្ជាការក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមនៅទីក្រុងRafha បានបណ្តាលឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅ។នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា ការវាយប្រហារនេះ ពុំមានគោលបំណងធ្វើឱ្យជនស៊ីវិលស្លាប់ ឬរងរបួសនោះទេ។ លោក Hamdan បានប្រាប់អ្នកសារព័ត៌មានថា ពុំមានផែនការសម្រាប់កិច្ចចរចាបទឈប់បាញ់នោះទេ ហើយការទាមទារកាលពីពេលរបស់ក្រុមលោកដើម្បីទទួលបានកិច្ចព្រមព្រៀង ដែលរួមមានបទឈប់បាញ់អចិន្ត្រៃយ៍ ក៏នៅតែមិនផ្លាស់ប្តូរ។លោក Hamdan និយាយថា កាលណា លោក Netanyahu និងអ្នកគាំទ្ររបស់លោក ពន្យារពេលកាន់តែយូរ ចំណាប់ថ្នូររបស់ពួកគេកាន់តែច្រើននឹងបាត់បង់ជីវិត នៅក្នុងកណ្តាប់ដៃកងទ័ពសត្រូវ។ ការបន្តពន្យារពេល និងការវាយប្រហារតាមអាកាស មានន័យថាចំណាប់ថ្នូររបស់ពួកគេ ប្រហែលជាមិនអាចត្រឡប់ទៅវិញ ប៉ុន្តែសាកសព ក៏ប្រហែលជានឹងមិនបញ្ជូនត្រឡប់ទៅវិញដែរ។

សីតុណ្ហភាពនៅប្រទេសប៉ាគីស្ថាន រលកកម្តៅឡើងលើសពី ៥២អង្សាសេ

2024/05/28 11:13:47 am        235
ការិយាល័យឧតុនិយម បាននិយាយកាលពីថ្ងៃច័ន្ទថា សីតុណ្ហភាពបានកើនឡើងលើសពី ៥២ អង្សាសេ នៅក្នុងខេត្ត Sindh ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ជាការបង្ហាញសីតុណ្ហភាពខ្ពស់បំផុតនៅរដូវក្តៅ និងខិតជិតដល់កម្រិតកំណត់ត្រាខ្ពស់បំផុតរបស់ប្រទេស ក្នុងពេលមានរលកកម្តៅនៅតែបន្ត។មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានឧតុនិយមប្រទេសប៉ាគីស្ថាន លោក Shahid Abbas បានប្រាប់សារព័ត៌មានរ៉យទ័រថា នៅក្នុងក្រុង ម៉ូហេនចូ ដារ៉ូ(Mohenjo Daro) ជាក្រុងមួយក្នុងខេត្ត Sindh ល្បីល្បាញដោយសារទីតាំងវត្ថុបុរាណ ដែលមានមកតាំងពីអរិយធម៌ជ្រលងភ្នំ Indus សីតុណ្ហភាពបានកើនឡើងខ្ពស់ រហូតដល់ ៥២,២អង្សាសេ។ ការកើតមានសីតុណ្ហភាពខ្ពស់នេះ គឺជាកម្រិតខ្ពស់បំផុតនៅរដូវក្តៅ រហូតមកដល់ពេលនេះ ហើយបានខិតជិតដល់កម្រិតកំណត់ត្រាខ្ពស់បំផុតនៅក្នុងទីក្រុង និងប្រទេស ដែលឈានដល់កម្រិត៥៣,៥អង្សាសេ និង ៥៤អង្សាសេ។ ក្រុង Mohenjo Daro គឺជាក្រុងតូចមួយ ដែលជួបប្រទះរដូវក្តៅ ក្តៅខ្លាំង និងរដូវរងាក្តៅមធ្យម ហើយមានភ្លៀងធ្លាក់តិច ប៉ុន្តែទីផ្សារមានកម្រិត ខណៈហាងនំប៉័ង ហាងលក់តែ ហាងជួសជុលគ្រឿងអេឡិចត្រូនិក និងហាងលក់បន្លែ ផ្លែឈើ ដែលជាធម្មតាមានសភាពអ៊ូអរដោយមានអតិថិជនច្រើន។ ប៉ុន្តែក្នុងពេលមានរលកកម្តៅបច្ចុប្បន្ន ហាងនានា ស្ទើរតែគ្មានមនុស្សចូល។រលកកម្តៅនៅពេលនេះ ត្រូវបានគេរំពឹងថានឹងថយចុះនៅ ក្រុង Mohenjo Daro និងតំបន់ជុំវិញ ប៉ុន្តែអំឡុងពេលណាមួយ ត្រូវបានគេរំពឹងថានឹងវាយលុកនៅតំបន់ផ្សេងទៀតនៅក្នុងខេត្ត Sindh រួមទាំងរដ្ឋធានី Karachi ជាទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថាន។ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បាននិយាយថា សីតុណ្ហភាពក្តៅខ្លាំងនៅទូទាំងទ្វីបអាស៊ី ក្នុងរយៈពេលមួយខែកន្លងទៅនេះ ទំនងជាកាន់តែមិនអំណោយផលខ្លាំង ដោយសារតែបម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្ស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM
លោក Trump បញ្ជាក់ថា មិនបានពិភាក្សាអំពីពន្ធគយ អំឡុងជំនួបកំពូលជាមួយលោក Xi ទេ
05/16/2026 03:05 PM
ឯកអគ្គរដ្ឋទូតចិនប្រចាំ​​ UN រិះគន់សំណើ​​សេចក្តីសម្រេចរបស់អាមេរិក ស្តីពីច្រកសមុទ្រ Hormuz
05/16/2026 03:05 PM
កោះតៃវ៉ាន់ជំរុញករណីអាវុធរបស់អាមេរិក ក្រោយលោក Trump ប្រាប់ថា មិនទាន់សម្រេចចិត្តពីការលក់ថ្មី
05/16/2026 03:05 PM