៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ប៉ាពួនូវ៉ែលហ្គីណេ ជម្លៀសមនុស្ស ៧.៩០០ នាក់ ក្រោមការគំរាមកំហែងនៃបំណាក់ដីថ្មី

2024/05/28 10:11:46 am        148
ប្រទេសប៉ាពួនូវ៉ែលហ្គីណេ កំពុងជម្លៀសមនុស្សប្រមាណ ៧.៩០០ នាក់ ដែលរស់នៅក្បែរកន្លែងបំណាក់ដីដ៏មហន្តរាយមួយ នេះបើតាមមន្ត្រីជាន់ខ្ពស់ខេត្តមួយរូបបាននិយាយនៅថ្ងៃអង្គារ (២៨ ឧសភា) នេះ ខណៈដែលការភ័យខ្លាចកើនឡើងកាន់តែខ្លាំងថាអាចនឹងមានបំណាក់ដីបន្ថែមទៀត។ ប្រធានរដ្ឋបាលខេត្ត អែនហ្កា (Enga) លោក សានឌីស សាខា (Sandis Tsaka) បានប្រាប់សារព័ត៌មាន AFP ថា «រៀងរាល់ម៉ោង សំឡេងផ្ទុះ និងរង្គើ ដូចជាគ្រាប់បែក ឬគ្រាប់កាំភ្លើងបានលាន់លឺឡើង ហើយថ្មនៅតែបន្តធ្លាក់ចុះមកក្រោមពីលើតំបន់ភ្នំ»។សហគមន៍ដែលរស់នៅលើភ្នំក្នុងខេត្ត អែនហ្កា ស្ទើរតែត្រូវបានកប់នៅក្រោមបំណាក់ដីនៅពេលដែលបំណែកនៃភ្នំ ម៉ុនហ្កាឡូ (Mungalo) បានបាក់ចុះមកក្រោមកាលពីព្រឹកព្រលឹមថ្ងៃសុក្រ (២៤ ឧសភា) សប្ដាហ៍មុន ដោយបានបំផ្លាញលំនៅឋានជាច្រើនខ្នង និងកប់មនុស្សដែលកំពុងដេកលង់លក់នៅខាងក្នុង។ មជ្ឈមណ្ឌលគ្រោះមហន្តរាយជាតិរបស់ប៉ាពួនូវ៉ែលហ្គីណេ បារម្ភថាមនុស្សជាង ២.០០០ នាក់ត្រូវបានកប់ស្លាប់ ប៉ុន្តែមានតែសាកសពចំនួន ៦ និងជើងសាកសពទី៦ ប៉ុណ្ណោះ ដែលត្រូវបានទាញចេញពីគំនរបាក់បែក។កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះត្រូវបានពន្យារពេលដោយសារភាពដាច់ស្រយាលនៃទីតាំងបំណាក់ដីក្នុងតំបន់ខ្ពង់រាបដ៏រដិបរដុបរបស់ប្រទេសមួយនេះ ក៏ដូចជាការកាត់ផ្តាច់ផ្លូវ និងការប្រយុទ្ធនៃកុលសម្ព័ន្ធនៅក្បែរនោះ៕

ជនជាតិរ៉ូហ៊ីងយ៉ា នៅមីយ៉ាន់ម៉ា រងការគំរាមកំហែង ខណៈការវាយប្រហារកាន់តែខ្លាំងក្លាក្នុងរដ្ឋរ៉ាឃីន

2024/05/28 10:08:46 am        175
សហគមន៍ជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា របស់សហភាពមីយ៉ាន់ម៉ា កំពុងតែស្ថិតក្រោមការគំរាមកំហែងនៃការវាយប្រហារ និងការផ្លាស់ទីលំនៅជាថ្មីម្តងទៀត ខណៈដែលការប្រយុទ្ធគ្នារវាងកងទ័ពជនជាតិភាគតិចដ៏មានឥទ្ធិពល និងរបបយោធាកំពុងកាន់អំណាចរបស់ប្រទេសនេះ កាន់តែកើនឡើងខ្លាំងនៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ភាគខាងលិច នេះបើយោងតាមអង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនួយ។ជនជាតិរ៉ូហ៊ីងយ៉ា រាប់ម៉ឺននាក់ ត្រូវបានគេប៉ាន់ស្មានថាបានភៀសខ្លួនដើម្បីសុវត្ថិភាពទៅកាន់ប្រទេសជិតខាងបង់ក្លាដែស ចាប់តាំងពីពាក់កណ្តាលខែឧសភា ដែលស្ទាក់ស្ទើរក្នុងការទទួលយកជនភៀសខ្លួនបន្ថែមទៀត ហើយអ្នកដែលនៅសល់ជាច្រើននាក់នៅក្នុងរដ្ឋរ៉ាឃីន កំពុងត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង។កងទ័ពអារ៉ាកាន (AA) បានអះអាងកាន់កាប់ភូមិ ប៊ូធីឌួង (Buthidaung) កាលពីដើមខែឧសភា បន្ទាប់ពីមានការប្រយុទ្ធគ្នា ក្នុងអំឡុងពេលដែលកងទ័ពជនជាតិភាគតិចមួយនេះត្រូវបានចោទប្រកាន់ពីបទកំណត់គោលដៅលើសមាជិកសហគមន៍រ៉ូហ៊ីងយ៉ា ប៉ុន្តែខ្លួនបានបដិសេធ។កងទ័ពអារ៉ាកាន ឥឡូវនេះ កំពុងទប់ទល់ការវាយប្រហារនៅតាមភូមិព្រំដែន មួងដាវ (Maungdaw) ជាកន្លែងរស់នៅរបស់ប្រជាជនរ៉ូហ៊ីងយ៉ា យ៉ាងច្រើន ដែលរបបយោធាមីយ៉ាន់ម៉ា ទំនងជានឹងព្យាយាមកាន់កាប់ ដោយបង្កើនទិដ្ឋភាពនៃអំពើហិង្សាកាន់តែធ្ងន់ធ្ងរ។ ជនជាតិរ៉ូហ៊ីងយ៉ា បានប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញជាច្រើនទសវត្សរ៍ ហើយបន្ទាប់ពីការបង្រ្កាបដោយយោធាឆ្នាំ២០១៧ ជនជាតិនេះជិតមួយលាននាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ដែលឥឡូវនេះមនុស្សជាច្រើនរស់នៅក្នុងជំរំជនភៀសខ្លួន៕

មន្ទីរពេទ្យកូវ៉ែត នៅក្រុង Rafah បានបិទដំណើរការ ដោយសារប្រតិបត្តិការយោធាអ៊ីស្រាអែល

2024/05/28 10:05:27 am        149
មន្ត្រីវេជ្ជសាស្រ្តប៉ាឡេស្ទីន បានប្រកាសកាលពីថ្ងៃចន្ទ (២៧ ឧសភា) ពីការបិទមន្ទីរពេទ្យកូវ៉ែត ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមពីរ ដែលនៅតែដំណើរការនៅទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដោយសារប្រតិបត្តិការយោធាអ៊ីស្រាអែល នៅក្នុងទីក្រុងនេះ។សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា ជំហាននេះត្រូវបានធ្វើឡើងដោយសារតែការពង្រីកប្រតិបត្តិការយោធារបស់កងទ័ពអ៊ីស្រាអែល នៅក្រុងរ៉ាហ្វា និងការវាយលុកដោយចេតនាម្តងហើយម្តងទៀតទៅលើតំបន់ជុំវិញមន្ទីរពេទ្យ ដោយចុងក្រោយបំផុតគឺបានកំណត់គោលដៅលើច្រកទ្វារមន្ទីរពេទ្យ ដែលបណ្តាលឱ្យគ្រូពេទ្យពីរនាក់បានស្លាប់។ទន្ទឹមនឹងនេះ មន្ទីរពេទ្យ អាល់អាកសា (Al-Aqsa) ក្នុងទីក្រុង ឌើ អាល់បាឡា (Deir al-Balah) កណ្តាលតំបន់ហ្កាហ្សាស្រ្ទីប បានព្រមានថា ការទប់ស្កាត់ការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់កងទ័ពអ៊ីស្រាអែល អាចនាំឱ្យមានការផ្អាកសេវាសុខភាពក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។ មន្ទីរពេទ្យនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បាននិងកំពុងរារាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈចាប់តាំងពីថ្ងៃអាទិត្យ មក។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា មន្ទីរពេទ្យនេះផ្តល់សេវាថែទាំ និងសេវាសុខភាពដល់អ្នកជំងឺ និងរបួសជាង ១.២០០ នាក់ រួមទាំងអ្នកជំងឺខូចក្រលៀនចំនួន ៦០០ នាក់ ដែលត្រូវការលាងឈាម ហើយការព្យាបាលរបស់ពួកគេនឹងត្រូវផ្អាកក្នុងរយៈពេលប៉ុន្មានម៉ោងដែលអាចបណ្ដាលឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ប្រសិនបើប្រេងឥន្ធនៈមិនត្រូវបានផ្គត់ផ្គង់៕

អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យតុលាការ ICC ស៊ើបអង្កេត លើការវាយប្រហារ៣លើករបស់អ៊ីស្រាអែល

2024/05/28 09:33:40 am        132
អង្គការលើកលែងទោសអន្តរជាតិកាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានជំរុញឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ស៊ើបអង្កេតជាឧក្រិដ្ឋកម្មសង្គ្រាម កាលពីពេលថ្មីៗនេះរបស់អ៊ីស្រាអែលចំនួន៣លើកដែលបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន ៤៥នាក់រួមទាំងកុមារ៣២ នាក់។ កាលពីសប្តាហ៍មុន រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិលោក ការីម ខាន់ (Karim Khan)បានដាក់បណ្ដឹងសុំដីកាចាប់ខ្លួន លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងមេដឹកនាំកំពូលៗរបស់ក្រុមហាម៉ាសពីបទសង្ស័យប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ អង្គការលើកលែងទោសបាននិយាយថាការវាយប្រហាររបស់អ៊ីស្រាអែលចំនួន៣លើក លើកមួយលើជំរំជនភៀសខ្លួន អាល់ ម៉ាហ្គាហ្ស៊ី (al-Maghazi) នៅកណ្ដាលដែនដីហ្កាហ្សា កាលថ្ងៃទី១៦ខែមេសា លើកពីរនៅលើក្រុងរ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា និងលើកទី៣ នៅថ្ងៃទី ១៩ និង ២០ ខែមេសា គឺជា ភស្តុតាងបន្ថែមទៀតនៃគំរូកាន់តែទូលំទូលាយនៃឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តដោយ យោធាអ៊ីស្រាអែលនៅក្នុងដែនដីហែកហួរដោយសង្រ្គាមហ្កាហ្សា។ លោកស្រីអេរីកា គ្វេវ៉ារ៉ា រ៉ូសាស់ (Erika Guevara-Rosas) នាយកជាន់ខ្ពស់អង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា ករណីដែលបានចងក្រងនៅទីនេះបង្ហាញពីគំរូច្បាស់លាស់នៃការវាយប្រហារក្នុងរយៈពេល៧ខែកន្លងមកនេះ ដែលយោធាអ៊ីស្រាអែលបានបំពានច្បាប់អន្តរជាតិ ដោយបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន ដោយនិទណ្ឌភាពទាំងស្រុង និងបង្ហាញពីការមិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវិតមនុស្ស៕

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ ការវាយប្រហារលើក្រុងរ៉ាហ្វា បណ្ដាលមកពីខុសគោលដៅ

2024/05/28 08:05:56 am        235
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ ២៧ ឧសភា ថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបង្កឱ្យមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅដែលបានសម្លាប់មនុស្ស៤៥ នាក់នៅក្នុងជំរំតង់មួយក្នុងទីក្រុង រ៉ាហ្វា (Rafah)របស់ហ្កាហ្សា ដែលជំរុញឱ្យមានការផ្ទុះកំហឹងពីមេដឹកនាំពិភពលោកដែលជំរុញឱ្យអនុវត្តដីការបស់តុលាការពិភពលោកដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល។យោងតាមក្រុមមន្ត្រីប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ ហើយចំនួនអ្នកស្លាប់ទំនងជាកើនឡើង ខណៈអ្នកផ្សេងទៀតកាន់ទុក្ខអ្នកស្លាប់។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់សភាថា ការវាយប្រហារនេះពុំ មានបំណងសម្លាប់ជនស៊ីវិលឡើយ តែពេលនេះ ដោយសារការវាយប្រហារខុសគោលដៅប៉ុណ្ណោះ។ លោកនិយាយថា នៅក្នុងទីក្រុងរ៉ាហ្វា យើងបានជម្លៀសអ្នកស្រុកមិនមែនអ្នកចូលរួមសមរភូមិប្រហែលមួយលាននាក់រួចហើយ ទោះបីមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់យើងដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកមិនមែនជាអ្នកប្រយុទ្ធក៏ដោយ ប៉ុន្តែគួរឲ្យសោកស្ដាយដែលបណ្ដាលឲ្យមានសោកនាដកម្មនេះកើតឡើង។ យើងកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ ហើយនឹងឈានដល់ការសន្និដ្ឋាន ព្រោះនេះជាគោលការណ៍របស់យើង។ ការវាយប្រហារនេះបានជំរុញឱ្យមានការផ្ទុះកំហឹងជាអន្តរជាតិ ដែលឥឡូវនេះកំពុងអំពាវនាវឱ្យអនុវត្តសេចក្តីសម្រេចនៅថ្ងៃសុក្រពីតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ដោយបញ្ជាឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើក្រុងរ៉ាហ្វា។អ៊ីស្រាអែល នៅតែបន្តការវាយលុករបស់ខ្លួន ដោយនិយាយថា សេចក្តីសម្រេចរបស់តុលាការបង្អាក់ សកម្មភាពយោធានៅទីនោះ៕

[UPDATE]មនុស្សយ៉ាងហោចណាស់ ១០នាក់ស្លាប់ ខណៈព្យុះស៊ីក្លូន វាយប្រហារប្រទេសបង់ក្លាដែស និងឥណ្ឌា

2024/05/27 03:51:20 pm        139
ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់បង់ក្លាដែស បានប្រាប់សារព័ត៌មាន AFP ថា មនុស្សយ៉ាងហោចណាស់១០នាក់ស្លាប់ ចាប់តាំងពីព្យុះស៊ីក្លូនរីម៉ាល់ (Remal) បានវាយប្រហារកាលពីយប់ថ្ងៃអាទិត្យ ។ ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយបានបោកបក់ចូលឆ្នេរសមុទ្រនៅតំបន់ទំនាបនៃប្រទេសបង់ក្លាដែសកាលពីថ្ងៃអាទិត្យ ២៦ ឧសភា ដោយមនុស្សជិតមួយលាននាក់បានជម្លៀសខ្លួនចេញពីដីគោក។ ប្រធានមន្ទីរឧតុនិយមបង់ក្លាដែស លោក អាហ្ស៊ីហ្សើររ៉ាម៉ាន់ (Azizur Rahman) បានប្រាប់សារព័ត៌មាន AFP ថា ព្យុះស៊ីក្លូន មានឈ្មោះថា រីម៉ាល់ (Remal) ដ៏ធ្ងន់ធ្ងរបានចាប់ផ្តើមឆ្លងកាត់ឆ្នេរសមុទ្របង់ក្លាដែស ដោយបន្ថែមថា ព្យុះដ៏មានទ្ធិពលនេះ អាចបន្តវាយលុកតំបន់ឆ្នេរសមុទ្ររហូតដល់យ៉ាងហោចណាស់ព្រឹកព្រលឹមថ្ងៃចន្ទនេះ។ យើងបានកត់ត្រាល្បឿនខ្យល់អតិបរមា ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែល្បឿនខ្យល់អាចនឹងកើនឡើងខ្លាំងជាងនេះ។ ប្រជាពលរដ្ឋ រាប់រយនាក់ រថយន្តដឹកទំនិញ និងពាណិជ្ជករ ត្រូវបានជាប់ក្នុងនាវាចម្លងក្នុងស្រុក ម៉ុនក្លា(Mongla) កាលពីថ្ងៃអាទិត្យ ក្រោយក្រុមអាជ្ញាធរផ្អាកការឆ្លងកាត់ខណៈព្យុះរីម៉ាល់ មកដល់។ក្រុមអ្នកព្យាករណ៍អាកាសធាតុ បានព្យាករណ៍ថា មានខ្យល់បោកបក់ក្នុងល្បឿន ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមានភ្លៀងធ្លាក់ខ្លាំង ហើយខ្យល់ក៏កំពុងបក់បោកទៅលើប្រទេសឥណ្ឌាជិតខាងផងដែរ។ក្រុមអាជ្ញាធរបានដំឡើងសញ្ញាគ្រោះថ្នាក់ដល់កម្រិតខ្ពស់បំផុត។ ប្រទេសឥណ្ឌា ត្រៀមទប់ទល់ព្យុះស៊ីក្លូនដំបូង នៅឆ្នាំនេះ ខណៈព្យុះរីម៉ាល់ បោះពួយក្នុងល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង។ គួររម្លឹកថា ព្យុះស៊ីក្លូន ធ្លាប់បានសម្លាប់មនុស្សរាប់សែននាក់ក្នុងប្រទេសបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ប៉ុន្តែចំនួននៃព្យុះកំបុតត្បូងដ៏បំផ្លិចបំផ្លាញ ដែលវាយប្រហារឆ្នេរសមុទ្រមានប្រជាជនរស់នៅយ៉ាងច្រើន បានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំពិសេស៣ឆ្នាំចុងក្រោយ ដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ៕

ទីភ្នាក់ងារអាកាសធាតុ៖ ប្រទេសជប៉ុន ទំនងជានឹងមើលឃើញរដូវក្តៅដែលក្តៅជាងធម្មតា

2024/05/27 03:11:49 pm        162
ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បាននិយាយថា សីតុណ្ហភាពខ្ពស់ជាងកម្រិតមធ្យម ទំនងជានឹងវាយលុកនៅទូទាំងប្រទេស ចាប់ពីខែមិថុនា ដល់ខែសីហា។ យោងតាមការព្យាករណ៍រយៈពេល៣ខែ ដែលបានប្រកាសនៅដើមសប្តាហ៍នេះ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានព្យាករណ៍អំពីរដូវក្តៅដោយមានអាកាសធាតុក្តៅហើយសើម ដែលនឹងបោកបក់មកលើប្រទេសជប៉ុនពីផ្នែកនៃប្រព័ន្ធសម្ពាធខ្ពស់ នៅសមុទ្រប៉ាស៊ីហ្វិក។ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) និយាយថា ការបញ្ចប់ទៅនៃបាតុភូត អែលនីញ៉ូ(El Nino) នឹងបង្កើនប្រព័ន្ធសម្ពាធខ្ពស់។ មន្ត្រីអាកាសធាតុ បាននិយាយថា នៅក្នុងខែមិថុនា និងខែកក្កដា សីតុណ្ហភាពនឹងមានលក្ខណៈធម្មតា ឬខ្ពស់នៅភាគខាងជើងប្រទេសជប៉ុន ខណៈនឹងមានសីតុណ្ហភាពខ្ពស់ដែលរំពឹងទុកនៅភាគខាងកើតនិងខាងលិចប្រទេសជប៉ុន និងនៅតំបន់កោះអូគីណាវ៉ា និងអាម៉ាមី ហើយនៅខែសីហា សីតុណ្ហភាពនឹងឡើងខ្ពស់ នៅទូទាំងប្រទេស។លោក Shotaro Tanaka ប្រធានមជ្ឈមណ្ឌលព័ត៌មានអាកាសធាតុមិនប្រក្រតីរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានអំពាវនាវឱ្យមាន វិធានការប្រុងប្រយ័ត្នចំពោះជំងឺសុរិយរោគ ដោយសារតែសីតុណ្ហភាពអាចកើនឡើងអំឡុងពេលមានកម្តៅព្រះអាទិត្យនៅក្នុងរដូវវស្សា ទោះបីនៅមុនរដូវក្តៅក៏ដោយ។ភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា ទឹកភ្លៀងធ្លាក់ ត្រូវបានគេរំពឹងថានឹងមានកម្រិតធម្មតា ក្នុងអំឡុងពេលបីខែនៅភាគខាងជើង និងភាគខាងកើតប្រទេសជប៉ុន ហើយធម្មតាឬអាចច្រើនជាងធម្មតា នៅភាគខាងលិចប្រទេសជប៉ុន ព្រមទាំងតំបន់កោះអូគីណាវ៉ា និងអាម៉ាមី។មន្ត្រីឧតុនិយម បានព្រមានអំពីសីតុណ្ហភាពខ្ពស់ខ្លាំងនៅក្នុងខែសីហា ប្រសិនបើគំរូអាកាសធាតុ La Nina កើតឡើង។

មនុស្ស២នាក់ស្លាប់ ខណៈព្យុះស៊ីក្លូន វាយប្រហារប្រទេសបង់ក្លាដែស និងឥណ្ឌា

2024/05/27 03:06:52 pm        100
ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់បង់ក្លាដែស បានប្រាប់សារព័ត៌មាន AFP មនុស្ស២នាក់ស្លាប់ ចាប់តាំងពីព្យុះស៊ីក្លូនរីម៉ាល់ (Remal) បានវាយប្រហារកាលពីយប់ថ្ងៃអាទិត្យ ។ ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយបានបោកបក់ចូលឆ្នេរសមុទ្រនៅតំបន់ទំនាបនៃប្រទេសបង់ក្លាដែសកាលពីថ្ងៃអាទិត្យ ២៦ ឧសភា ដោយមនុស្សជិតមួយលាននាក់បានជម្លៀសខ្លួនចេញពីដីគោក។ ប្រធានមន្ទីរឧតុនិយមបង់ក្លាដែស លោក អាហ្ស៊ីហ្សើររ៉ាម៉ាន់ (Azizur Rahman) បានប្រាប់សារព័ត៌មាន AFP ថា ព្យុះស៊ីក្លូន មានឈ្មោះថា រីម៉ាល់ (Remal) ដ៏ធ្ងន់ធ្ងរបានចាប់ផ្តើមឆ្លងកាត់ឆ្នេរសមុទ្របង់ក្លាដែស ដោយបន្ថែមថា ព្យុះដ៏មានទ្ធិពលនេះ អាចបន្តវាយលុកតំបន់ឆ្នេរសមុទ្ររហូតដល់យ៉ាងហោចណាស់ព្រឹកព្រលឹមថ្ងៃចន្ទនេះ។ យើងបានកត់ត្រាល្បឿនខ្យល់អតិបរមា ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែល្បឿនខ្យល់អាចនឹងកើនឡើងខ្លាំងជាងនេះ។ប្រជាពលរដ្ឋ រាប់រយនាក់ រថយន្តដឹកទំនិញ និងពាណិជ្ជករ ត្រូវបានជាប់ក្នុងនាវាចម្លងក្នុងស្រុក ម៉ុនក្លា(Mongla) កាលពីថ្ងៃអាទិត្យ ក្រោយក្រុមអាជ្ញាធរផ្អាកការឆ្លងកាត់ខណៈព្យុះរីម៉ាល់ មកដល់។ក្រុមអ្នកព្យាករណ៍អាកាសធាតុ បានព្យាករណ៍ថា មានខ្យល់បោកបក់ក្នុងល្បឿន ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមានភ្លៀងធ្លាក់ខ្លាំង ហើយខ្យល់ក៏កំពុងបក់បោកទៅលើប្រទេសឥណ្ឌាជិតខាងផងដែរ។ក្រុមអាជ្ញាធរបានដំឡើងសញ្ញាគ្រោះថ្នាក់ដល់កម្រិតខ្ពស់បំផុត។ ប្រទេសឥណ្ឌា ត្រៀមទប់ទល់ព្យុះស៊ីក្លូនដំបូង នៅឆ្នាំនេះ ខណៈព្យុះរីម៉ាល់ បោះពួយក្នុងល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង។ គួររម្លឹកថា ព្យុះស៊ីក្លូន ធ្លាប់បានសម្លាប់មនុស្សរាប់សែននាក់ក្នុងប្រទេសបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ប៉ុន្តែចំនួននៃព្យុះកំបុតត្បូងដ៏បំផ្លិចបំផ្លាញ ដែលវាយប្រហារឆ្នេរសមុទ្រមានប្រជាជនរស់នៅយ៉ាងច្រើន បានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំពិសេស៣ឆ្នាំចុងក្រោយ ដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ៕

មនុស្ស១២នាក់រងរបួស ខណៈជើងហោះហើរ Qatar Airways Dublin ប៉ះទង្គិចនឹងខ្យល់កួច

2024/05/27 02:46:06 pm        178
អាកាសយានដ្ឋានឌុយប្លាំង (Dublin) បាននិយាយកាលពីថ្ងៃអាទិត្យទី២៦ខែឧសភា ថា មនុស្ស១២នាក់ ដែលកំពុងធ្វើដំណើរនៅលើជើងហោះហើរ Qatar Airways របស់ក្រុមហ៊ុនអាកាសចរណ៍កាតា ចេញពីរដ្ឋធានីដូហា ( Doha)ទៅកាន់ប្រទេសអៀរឡង់ អំឡុងភាពច្របូកច្របល់ប៉ះទង្គិចនឹងខ្យល់កួចខ្លាំង ដោយបន្ថែមថា យន្តហោះបានចុះចតដោយសុវត្ថិភាព តាមការគម្រោងទុក។ អាកាសយាដ្ឋាន បាននិយាយថា ជើងហោះហើរ QR017 របស់យន្តហោះBoeing 787 Dreamliner បានចុះចតភ្លាមៗ មុនម៉ោង១រសៀលម៉ោងនៅក្នុងរដ្ឋធានីឌុយប្លាំង ប្រទេសអៀរឡង់។ ដោយសំអាងប្រភពពីការមកដល់របស់ក្រុមអ្នកដំណើរនៅអាកាសយានដ្ឋាននោះ ប្រព័ន្ធផ្សព្វផ្សាយ RTE របស់ប្រទេសអៀរឡង់ បាននិយាយថាឧបទ្ទវហេតុនេះ បានបន្តជាង២០វិនាទី និងបានកើតឡើងអំឡុង បម្រើអាហារ និងភេសជ្ជៈនៅលើយន្តហោះ។ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អ្នកដំណើរមួយចំនួនតូច និងក្រុមអាកាសយានិក រងរបួសស្រាល អំឡុងហោះហើរ និងកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់។ ក្រុមហ៊ុនអាកាសចរណ៍ ពុំបានផ្ដល់ការអត្ថធិប្បាយភ្លាមៗទេ ទាក់ទងនឹងខ្យល់កួចនេះ ប៉ុន្តែបាននិយាយថាបញ្ហានេះ គឺជាប្រធានបទសម្រាប់ការស៊ើបអង្កេតផ្ទៃក្នុង៕

ទារកទើបនឹងកើត ៧ នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុអគ្គិភ័យនៅរដ្ឋធានីប្រទេសឥណ្ឌា

2024/05/27 11:33:29 am        175
យោងតាមការបញ្ជាក់របស់មន្ត្រីសេវាអគ្គិភ័យ ញូវដេលី (DFS) ប្រាប់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃអាទិត្យ (២៦ ឧសភា) ថា យ៉ាងហោចណាស់ទារកទើបនឹងកើត ៧ នាក់បានស្លាប់ និង ៥ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលអគ្គិភ័យបានឆាបឆេះនៅខាងក្នុងមជ្ឈមណ្ឌលថែទាំទារកក្នុងតំបន់ វីវែក វីហា (Vivek Vihar) ភាគខាងកើតរដ្ឋធានី ញូវ ដេលី (New Delhi) កាលពីយប់ថ្ងៃសៅរ៍ (២៥ ឧសភា)។ ម្នាក់ក្នុងចំណោមទារករងរបួសនោះត្រូវបានគេនិយាយថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។អគ្គិភ័យនេះត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមបន្ទាប់ពីផ្ទុះស៊ីឡាំងអុកស៊ីហ្សែន។ សាក្សីឃើញផ្ទាល់ភ្នែកម្នាក់បាននិយាយថា ហើយមិនយូរប៉ុន្មានផ្សែងយ៉ាងក្រាស់បានហុយពាសពេញអគារទាំងមូល ដែលនាំឱ្យមានភាពចលាចលនៅក្នុងនោះ។ វីដេអូបានបង្ហាញទារកទើបនឹងកើតត្រូវបានជួយសង្គ្រោះ និងនាំយកចុះក្រោមដោយក្រុមពន្លត់អគ្គិភ័យ ដោយមានជំនួយពីជណ្ដើរ។នគរបាលបានចាប់ខ្លួនម្ចាស់មន្ទីរពេទ្យថែទាំទារក រួមជាមួយនឹងវេជ្ជបណ្ឌិតទទួលបន្ទុកកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានអគ្គិភ័យ ហើយមូលហេតុនៃឧប្បត្តិហេតុកំពុងត្រូវបានស៊ើបអង្កេត។ ឪពុកម្តាយត្រូវបានគេមើលឃើញថាបានទៅយកសាកសពកូនដែលទើបនឹងកើតរបស់ពួកគេយកមកបញ្ចុះដោយទឹកមុខដ៏សោកសៅ បន្ទាប់ពីបានឆ្លងកាត់ពិធីនៅឯទីបញ្ចុះសពក្នុងស្រុកមួយក្នុងរដ្ឋធានី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូតចិនប្រចាំ​​ UN រិះគន់សំណើ​​សេចក្តីសម្រេចរបស់អាមេរិក ស្តីពីច្រកសមុទ្រ Hormuz
05/16/2026 03:05 PM
កោះតៃវ៉ាន់ជំរុញករណីអាវុធរបស់អាមេរិក ក្រោយលោក Trump ប្រាប់ថា មិនទាន់សម្រេចចិត្តពីការលក់ថ្មី
05/16/2026 03:05 PM
ប្រជាជនគុយបា ខកចិត្ត ខណៈពួកគេរង់ចាំផែនការរបស់រដ្ឋាភិបាល ក្នុងពេលមានការកើនឡើងតម្លៃប្រេងឥន្ធនៈ
05/16/2026 03:05 PM
កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
05/16/2026 01:05 PM
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
05/16/2026 01:05 PM
UN ស្វាគមន៍កិច្ចព្រមព្រៀងនៅយេម៉ែនដើម្បីដោះលែងឈ្លើយសឹក ១.៦០០នាក់ និងជំរុញការអនុវត្ត ឆាប់រហ័ស
05/16/2026 01:05 PM
អ៊ីស្រាអែល កំណត់គោលដៅលើមេដឹកនាំក្រុរមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា
05/16/2026 12:05 PM
មេដឹកនាំអ៊ុយក្រែន៖ រុស្ស៊ី កំពុងពិចារណាផែនការវាយប្រហារប្រទេសសម្ព័ន្ធមិត្តណាតូ ពីបេឡារុស
05/16/2026 12:05 PM
អាមេរិក មានផែនការចោទប្រកាន់លោក Raul Castro ដែលបង្កើនការព្រួយបារម្ភរបស់ប្រជាជនគុយបាចំពោះការប្រើប្រាស់កម្លាំង
05/16/2026 12:05 PM
ប្រធានាធិបតីសហរដ្ឋអាមេរិក ចង់បាន «ការធានា» លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/16/2026 12:05 PM