គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

កម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ជួយរៀបចំផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយ ខ្យល់កន្ត្រាក់

2021/05/04 02:16:30 pm        28
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកសាមគ្គីមានជ័យ បានចាត់តាំងកម្លាំងចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ជួយរើផ្ទះដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ នៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ រំលងអាធ្រាត។សូមជម្រាបជូនផងដែរថា៖ នៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ រំលងអាធ្រាត មានភ្លៀងមួយមេលាយឡំ និងខ្យល់កន្ត្រាក់បណ្តាលឱ្យរលំផ្ទះមួយខ្នងទំហំ ៧ ម៉ែត្រ គុណនឹង ៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងផ្ទះទើប នឹងសង់ថ្មី និងធ្វើឱ្យរបើកដំបូលចំនួន ០៣ខ្នងទៀតដែលគ្រាន់ របើក បន្តិចបន្តួចប៉ុណ្ណោះ។ម្ចាស់ផ្ទះដែលដួលរលំមានឈ្មោះ នូ សារូ ភេទប្រុស អាយុ ៤៣ឆ្នាំ ប្រពន្ធឈ្មោះ យែ រ៉ែម អាយុ ៤០ឆ្នាំ រស់នៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ។ ដោយមានស្ថានភាពខូចខាតផ្ទះទាំងស្រុង និងម៉ូតូមួយគ្រឿង ម៉ាកនិច ទុកនៅក្រោមផ្ទះ។ តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វឡើយ ៕

រកឃើញពលកររស់នៅខេត្តបាត់ដំបង ៥នាក់ វិជ្ជមានកូវីដ១៩ ខណៈមានអ្នកពាក់ព័ន្ធ​ជាង៣០នាក់

2021/05/04 02:02:02 pm        39
បាត់ដំបង៖ ពលករចំនួន៥នាក់ រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង ទើបត្រឡប់មកពីប្រទេសថៃ ត្រូវបាន​មន្ត្រីសុខាភិបាលលយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩ ជាលទ្ធផលគឺ វិជ្ជមាន កូវីដ១៩ និងត្រូវបាននាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មានអ្នកពាក់ព័ន្ធ​ជាង៣០នាក់ ។ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ទាំង៥នាក់នោះទី១. ឈ្មោះ ដុង សត់ ភេទប្រុស អាយុ៤០ឆ្នាំ, ទី២. ឈ្មោះ យក់ ស៊ីថា ភេទស្រី អាយុ៣២ឆ្នាំ, ទី៣. ឈ្មោះ នួន សុខេង ភេទប្រុស អាយុ៣២ឆ្នាំ, ទី៤. ឈ្មោះ លាំ គឹមលាង ភេទស្រី អាយុ២០ឆ្នាំ និងទី៥. ឈ្មោះ ពឿន ចិន្តា ភេទស្រី អាយុ២៩ឆ្នាំ ដោយអ្នកទាំងអស់នេះ រស់នៅភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ។សេចក្តីប្រកាសព័ត៌មាន បន្តថា អ្នកជំងឺខាងលើ បានត្រឡប់មកពីប្រទេសថៃ តាមច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែឧសភា មានអ្នករួមដំណើរ១៤នាក់ លុះដល់​ថ្ងៃទី២ ឧសភា វេលាម៉ោង១០ព្រឹក បានធ្វើដំណើរដោយជិះរថយន្តកងទ័ព ពីច្រកអូរបីជាន់ មានអ្នករួម​ដំណើរ៣០នាក់ មកដល់រង្វង់មូលនាងរំសាយសក់ ចូលក្នុងមណ្ឌលសាលាបាឡាត់ចំនួន ២៣នាក់ នៅសល់៧នាក់​ បញ្ជូនមកធ្វើចត្តាឡីស័ក នៅមណ្ឌលបឋមសិក្សាអូរដំបង១ និង​មណ្ឌលអនុវិទ្យាល័យអូរដំបង១ ស្ថិតក្នុងស្រុកសង្កែ ។ប្រភព បានបន្ថែមថា បច្ចុប្បន្នក្រុមគ្រូពេទ្យបាន និងកំពុង ស្វែងរកអ្នក ដែលបាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​នៅតាមមណ្ឌលចត្តាឡីស័ក មួយចំនួន ដែលបានពាក់ព័ន្ធ ជាមួយបុគ្គលខាងលើ ។គួរបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុកជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន​៣៥នាក់ បានជាសះស្បើយចំនួន ២៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៧នាក់ ដោយ​អ្នកជំងឺ ២នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ៕អត្ថបទ ៖ សុខរិទ្ធ

មន្រ្តីជំនាញ រកឃើញកម្មកររោងចក្រដេកាបូប PV នៅស្រុកបាទី ចំនួន៣នាក់ទៀត មានផ្ទុកមេរោគកូវីដ១៩

2021/05/04 01:50:24 pm        143
តាកែវ ៖ មន្រ្តីជំនាញសុខាភិបាលខេត្តតាកែវ ថ្លែងឲ្យដឹងថា កម្មករចំនួន៣នាក់​បន្ថែមទៀត ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកមេរោគកូវីដ១៩ នៅថ្ងៃទី៤ ខែឧសភានេះបាន ។ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកបណ្ឌិត នុត ស៊ីណាត បានថ្លែងប្រាប់ BTV ថា កម្មការិនី​ទាំង៣នាក់​ ដែលបំរើការនៅរោងចក្រPV ដេកាបូប ដែលមានទីតាំងនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ត្រូវបានធ្វើតេស្តរក​មេរោគកូវីដ១៩ ហើយបច្ចុប្បន្ននេះ កម្មការិនីទាំង៣នាក់​ត្រូវបានដាក់អោយ​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​ស្រុកបាទី។លោក បានបន្តថា បច្ចុប្បន្ននេះ មន្រ្តីជំនាញសុខាភិបាលកំពុងតែបន្តយកសំណាក​បងប្អូនកម្មករមួយចំនួនទៀត​ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។ ដោយឡែកចំពោះបងប្អូនដែលយកសំណាក​ហើយលទ្ធផលអវិជ្ជមាន​ ក៏យើង​បានធ្វើការណែនាំពួកគាត់អោយបន្តធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវផងដែរ ព្រោះពួកគេ​និងបន្តយក​សំណាក​លើកទី២ និងលើកទី៣ បន្តទៀត។គួរបញ្ជាក់ថា កាលពីម្សិលមិញនេះរដ្ឋបាលខេត្តតាកែវ ដោយមានការចុះហត្ថលេខាដោយឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានចេញសេចក្តីសម្រេចមួយ ​ដោយធ្វើការផ្អាកដំណើរការ ជាបណ្តោះអាសន្ន​ចំពោះ​រោងចក្រចំនួន ៤ ដែលមានទីតាំងនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ និងតម្រូវឲ្យកម្មករនិយោជិត​ជាង១២០០នាក់ ត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ និងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។ ការផ្អាករោងចក្រទាំង៤​ជា​បណ្ដោះអាសន្ន បន្ទាប់បីមន្រ្តីជំនាញសុខាភិបាលបានរកឃើញជនជាតិចិន​ និងកម្មករដែលបំរើការនៅ​រោងចក្រ​ខាងលើមានផ្ទុកមេរោគកូវីដ១៩៕ដោយ៖គុជ វិភាគ

​សមត្ថកិច្ច​ ឃាត់ខ្លួន​មេខ្យល់ម្នាក់ នាំពលករ១១នាក់ ទៅស្រុកថៃ

2021/05/04 01:35:29 pm        522
បន្ទាយមានជ័យ ៖​ មេខ្យល់ម្នាក់ រួមទាំង​រថយន្ត១គ្រឿង លួចដឹកពលករចំនួន១១នាក់​បំរុងឆ្លងដែនទៅស្រុកថៃ ​ត្រូវបានកម្លាំងនគរបាល​នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក​ឈរជើង នៅគោលដៅខ្លោងទ្វារចូលភូមិតេជោភ្នំឆ័ត្រ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍​ការពារព្រំដែន​គោកចំការគ វរសេនាតូចការពារព្រំដែនគោកលេខ៩១១ ចាប់បាន នៅវេលា​ម៉ោង៨​ និង៣០នាទីយប់ថ្ងៃទី៣ខែ ឧសភានេះ នៅចំណុចភូមិដំណាក់កកោះ ។លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ពលករទាំង១១នាក់ ដែលលបលួចឆ្លងដែនទៅស្រុកថៃ ក្នុងនោះស្រីចំនួន៧នាក់ កុមារចំនួន៣នាក់ ។ចំណែកអ្នកបើកឈ្មោះ ស្រឿង សារ៉េត ភេទប្រុសអាយុ៣៧ឆ្នាំ​រស់ភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ។ក្នុងនោះដែរលោកអធិការស្រុកស្វាយចេក បានបញ្ជាក់ថា ចំពោះពលករទាំង១១នាក់ ត្រូវបាន​បញ្ជូន ទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យ ស្វាយចេក។ ដោយឡែកមេខ្យល់​ដែលជា​អ្នកបើក​បររថយន្តដឹកជញ្ជូន​ពលករខុសច្បាប់នោះ ត្រូវបានរៀបចំសំណុំរឿង​បញ្ជូនទៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីវិធីផងដែរ៕អត្ថបទ ៖ ឃិន​សារិទ្ធ

ប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ-១៩ បានឆ្លងចូលសហគមន៍ខេត្តសៀមរាប គួរកត់សម្គាល់

2021/05/04 12:31:43 pm        146
សៀមរាប ៖ ព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងខេត្ដសៀមរាប បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩​កើនឡើង​ចំនួន៤៧នាក់ អ្នកស្លាប់ម្នាក់ ជាសះស្បើយចំនួន១៥នាក់ និងកំពុងព្យាបាល៣២នាក់នៅមន្ទីរពេទ្យ ។  នេះ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ដសៀមរាប ចេញផ្សាយនៅថ្ងៃទី០៣ ខែឧសភាម្សិលមិញនេះ។ការកើតមានអ្នកជំងឺកូវីដ១៩កើនឡើង ជាបន្ដបន្ទាប់នេះ ត្រូវបានរដ្ឋបាលខេត្តសៀមរាប សម្រេចបិទជា បណ្ដោះអាសន្ន នូវតំបន់ខ្លះ នៃក្រុងសៀមរាប ខេត្ដសៀមរាប ដើម្បីការពារ និងទប់នៃការរីករាលដាល​ជំងឺកូវីដ១៩នេះ ចូលសហគមន៍បន្ដទៀត។ ទីតាំងបន្ដបិទខ្ទប់នេះ រួមមាន ភូមិឋានប្រជាពលរដ្ឋនៅស្រុកជីក្រែង បិទខ្ទប់ផ្សារមួយចំនួនក្នុងក្រុងសៀមរាប ដូចជាផ្សារកណ្ដាល ផ្សារខ្នារ ផ្សារជ្រាវ ផ្សារកន្ដ្រក បិទខ្ទប់ផ្ទះ​ ប្រជាពលរដ្ឋ បិទខ្ទប់ខាងមុខមន្ទីរពេទ្យខេត្ដ ព្រមទាំងបិទមន្ទីរពេទ្យឯកជន រួមមាន មន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ ក្រុងសៀមរាប ខណៈដែលអ្នកជំងឺកូវីដ១៩ទៅ សម្រាកព្យាបាល និងសាច់ញាតិអ្នកជំងឺចេញចូលកន្លែងបិទខ្ទប់នោះ។សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩រហូតចំនួន៤៧នាក់នេះ ភាគច្រើនជាករណី​នាំចូល​មកពីខេត្ដផ្សេងៗ រួមមាន មកពីខេត្ដកំពង់ធំ ខេត្ដព្រះសីហនុ រាជធានីភ្នំពេញ និងមកពីតាមបណ្ដាខេត្ដមួយ ចំនួនទៀត និងនៅក្នុងសហគមន៍សៀមរាប។ការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ចូលសហគមន៍នេះ អាជ្ញាធរខេត្ដសៀមរាប រដ្ឋបាលខេត្ត អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់​ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្ត​វិធាន​ការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាល្មើស នឹងវិធានការនេះ នឹងប្រឈម​ទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារច្បាប់ និងលិខិត​បទដ្ឋាន​គតិយុត្តជាធរមាន។ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ស្នើរអោយប្រជាអលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល​ជាមួយអ្នកវិជ្ជមានកូវីដ១៩ និងធ្លាប់បានចេញ-ចូល មន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់​ ធ្វើចត្តាឡីស័ក​តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មាន មកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕អត្ថបទ ៖ សាវី 

បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​ទៀត​អាយុ​៨១​ឆ្នាំ​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ-១៩ តួលេខ​អ្នក​ស្លាប់​ឡើង​ដល់​ ១០៧​នាក់

2021/05/04 05:10:56 am        614
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​ទៀត​អាយុ ៨១​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់ ១០៧​នាក់។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បុរស​រូប​នោះ​ដែល​រស់នៅ​ក្នុង​ក្រុង​ព្រះសីហនុ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ តែ ៤​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩។បើតាមក្រសួងសុខាភិបាល បុរសរូបនេះបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីសួតរបស់គាត់បានរលាកធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគកូវីដ-១៩។ គិតត្រឹមថ្ងៃនេះ កម្ពុជាបានប្រកាសជាផ្លូវការថា មនុស្ស ១០៧នាក់ហើយបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩នៅក្នុងរយៈពេលត្រឹមតែ ៥៣ថ្ងៃចុងក្រោយប៉ុណ្ណោះ៕

កម្ពុជា​រក​ឃើញ​មនុស្ស​៩៣៨​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ជា​ចំនួន​ឆ្លង​ច្រើន​បំផុត​ដែល​កម្ពុជា​មិន​ធ្លាប់​មាន​ពី​មុន​មក

2021/05/04 05:08:58 am        530
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ មនុស្ស​ដល់​ទៅ ៩៣៨​នាក់​ទៀត ត្រូវ​បានរក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ជា​ចំនួន​ឆ្លង​ច្រើន​បំផុត​ដែល​កម្ពុជា​មិន​ធ្លាប់​បាន​រក​ឃើញ​។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់​ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញច្រើនបំផុតនៅរាជធានីភ្នំពេញរហូតដល់ចំនួន ៦០៨នាក់ បន្ទាប់មកខេត្តកណ្ដាលរកឃើញដល់ទៅ ១៧៥នាក់បន្ថែមទៀត ខណៈដែលខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងថ្មី ៧៧នាក់ទៀត។ក្រសួងឱ្យដឹងទៀតថា ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៥១នាក់ទៀត ហើយខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងថ្មី ១៤នាក់ទៀត។ក្រសួងសុខាភិបាលឱ្យដឹងទៀតថា ខណៈដែលខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី ៤នាក់នោះ ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី ៣នាក់ទៀត បន្ទាប់មកខេត្តត្បូងឃ្មុំ រកឃើញ ២នាក់ទៀត ហើយខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តស្វាយរៀង រកឃើញអ្នកឆ្លងថ្មីត្រឹមតែ ១នាក់នៅក្នុងខេត្តនីមួយៗតែប៉ុណ្ណោះ។គិតត្រឹមថ្ងៃនេះ កម្ពុជាបានរកឃើញមនុស្ស ១៦ ២៩៩នាក់ហើយបានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេស ដែលក្នុងនោះករណីឆ្លងដល់ទៅ ១៥ ៧៤៤នាក់ ឬខ្ទង់ ៩៦.៥ភាគរយ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ក្រសួងសុខាភិបាលក៏បានប្រកាសផងដែរថា អ្នកជំងឺកូវីដ-១៩សរុប ៥ ៧៩១នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មីចំនួន ៣៦១នាក់ ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ ខណៈអ្នកជំងឺ ១០ ៣៩៤នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕

អាជ្ញាធរខេត្ដ បិទផ្អាកបណ្ដោះអាសន្នរោងចក្រប្រាំ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩

2021/05/04 05:12:27 am        791
 ព្រះសីហនុ ៖ វិបត្ដិឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ បានធ្វើឱ្យអាជ្ញាធរខេត្ដ សម្រេចបិទផ្អាក​បណ្ដោះអាសន្ន និងដាក់ ជាមណ្ឌលចត្ដាឡីស័ក ទីតាំងពាណិជ្ជកម្មចម្រុះជាង ១០០កន្លែង រហូតដល់​សម្រេច​បិទខ្ទប់ក្រុងព្រះសីហនុ ទាំងមូល និងបាន កំណត់ទីតាំងខ្លះជាតំបន់ក្រហម​ ដោយសារមានការ​ឆ្លងរីករាល​ដាលធ្ងន់ធ្ងរជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ការឆ្លងរីករាល ដាលជំងឺនេះ នៅតែមិនថមថយរហូតកើតមាននៅក្នុងរោងចក្រសហគ្រាស ដែលធ្វើឱ្យអាជ្ញាធរ​ខេត្ដ សម្រេចបិទផ្អាកបណ្ដោះ អាសន្នរោងចក្រ ៥កន្លែងបន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ រហូតមកដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត ដល់កម្មករនៅក្នុងរោងចក្រ រដ្ឋបាលខេត្ដព្រះសីហនុ​ បានសម្រេចផ្អាកជាបណ្ដោះអាសន្ន​ដំណើរការអាជីវកម្មរោងចក្រចំនួន ០៥ គឺរោងចក្រ Nature Flooring, TGH Cambodia, ជាំងសាង (ខេមបូឌា) ស្ព័ត & ស្ដេសិនណឺរី, ដាប់ប៊ែលយូ អ៊ីជីស៊ី មេនូហ្វេកធើរីង និងរោងចក្រ ខេម អាយឃែរ ក្នុងតំបន់សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ដែលជាប់ពាក់ព័ន្ធ​ នឹងអ្នកជំងឺកូវីដ-១៩។ លោក បន្ដថា ខេត្ដ បានបិទផ្អាកបណ្ដោះអាសន្ន និងដាក់ជាមណ្ឌលចត្ដាឡីស័កទីតាំងពាណិជ្ជកម្ម​ចម្រុះ​សរុបជាង ១០០ កន្លែង ដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ក្នុងនោះខេត្ដបានចបញ្ចប់ជាមណ្ឌល​ចត្តាឡីស័ក និងបើកឱ្យដំណើរ ការអាជីវកម្មឡើងវិញសរុបជិត ១០០ទីតាំង និងបានអនុញ្ញាត​ឱ្យមានអ្នកចេញ​ពីមណ្ឌលចត្តាឡីស័កសរុបជាង ១ម៉ឺននាក់ (ស្រី៥ពាន់) និងអ្នកនៅក្នុងមណ្ឌលចត្តាឡីស័កថ្ងៃនេះជាង ២ម៉ឺននាក់ (ស្រីជាង១ម៉ឺន)។ គិតត្រឹមម្សិលម៉ិញថ្ងៃទី៣ ខែឧសភា ខេត្ដ រកឃើញអ្នកវិជ្ជមានចម្រុះជាតិសាសន៍ (អ្នកឆ្លងជំងឺកូវីដ-១៩) សរុបជិត ២.០០០នាក់ (ស្រីជាង១.០០០) ក្នុងនោះមានអ្នកជាសះស្បើយសរុបជាង ៨០០នាក់ (ស្រីជាង៥០០) និងអ្នកជំងឺស្លាប់ ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ០៨នាក់ (ស្រី៥) ជនជាតិខ្មែរទាំងអស់។ ចណែកឯអ្នកជំងឺនៅសល់ជាង ១.០០០នាក់ ភាគច្រើនជាជនជាតិខ្មែរ (ស្រីជាង ៦០០) បាន​និងកំពុងបន្ដសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ និងកន្លែងព្យាបាលសណ្ឋាគារ​សាកាណា និងសណ្ឋាគារសម័យថ្មី អន្ដរជាតិ ក្រុងព្រះសីហនុ៕អត្ថបទ៖ គង់ ប៊ុនថា

ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងសហគមន៍ កើនឡើងដល់៥១នាក់ និងកំពុងធ្វើច័ត្តាឡីស័ក១.២៥៤នាក់

2021/05/04 10:56:35 am        89
កំពង់ធំ៖ ព្រឹត្តិការណ៍ឆ្លងសហគមន៍២០ កុម្ភៈ ចាប់ផ្តើមឆ្លងទៅកាន់ខេត្តកំពង់ធំកាលពីដើមខែមីនា ឆ្នាំ២០២១, គិតរហូតមកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នេះចំនួនអ្នកឆ្លងមានចំនួន៥១នាក់ និងកំពុងសម្រាកធ្វើច័ត្តាឡីស័កចំនួន១.២៥៤នាក់។តាមរបាយការណ៍បញ្ជាក់របស់របាលខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១, បញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងខេត្តកំពង់ធំ កំពុងកើនឡើងខ្ពស់ឆាប់រហ័សពាក់ព័ន្ធព្រឹត្តិការណ៍ឆ្លងសហគមន៍ ដែលនៅព្រឹកនេះផ្ទាល់មានអ្នកឆ្លងសរុបចំនួន៥១នាក់ និងកំពុងធ្វើច័ត្តាឡីស័ក ចំនួន១.២៥៤នាក់។ បច្ចុប្បន្ននេះ គ្រប់ក្រុងស្រុកទាំងប្រាំបួន រៀបចំមណ្ឌលច័ត្តាឡីស័ករៀងៗខ្លួន ដែលមណ្ឌលច័ត្តាឡីស័កទាំងអស់រៀបចំនូវការស្នាក់នៅនៃអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលផ្សេងគ្នា។របាយការណ៍ដដែល បាន​បញ្ជាក់ថា បច្ចុប្បន្នព្រឹត្តិការណ៍ឆ្លងសហគមន៍នៅភូមិខេត្តកំពង់ធំទាំងមូលកើតឡើងចំនួនបួនស្រុក ក្នុងចំណោមប្រាំបួនក្រុង មានស្រុកតាំងគោក ស្រុកប្រាសាទសំបូរ ស្រុកស្ទោង និងស្រុកកំពង់ស្វាយ ដែលមានអ្នកចំនួនអ្នកប៉ះពាល់ផ្ទាល់កើនឡើងជាបន្តបន្ទាប់ និងរកឃើញអ្នកវិជ្ជមានថ្មីៗបន្ថែមទៀត ពាក់ព័ន្ធ ជាមួយការឆ្លងរីករាលដាល នៅភូមិលាបទង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាក់ស្តែងកាលពីថ្ងៃទី០៣ ខែឧសភា សំណាកវិជ្ជមានអ្នកដែលជាប់ព្រឹត្តិការណ៍នៅភូមិលាបទង ផ្សារសេរីស្ទោង មានអ្នកវិជ្ជមានថ្មីចំនួន ១៥នាក់ ។ សរុបរួមនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងសរុបមាន៥១នាក់ អ្នកធ្វើតេស្ដ​ សំណាកសរុបចំនួន១.២៥៤នាក់ ព្យាបាលជាសះស្បើយចេញពីមន្ទីរពេទ្យខេត្តចំនួន១២នាក់, កំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យខេត្តចំនួន៣៩នាក់ និងកំពុងបិទខ្ទប់ភូមិលាបទង ផ្សារសេរីស្ទោង ស្ថិតនៅក្នុងស្រុកស្ទោង ដើម្បីបន្តស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ និងធ្វើតេស្ដ​រកករណីវិជ្ជមានលើប្រជាពលរដ្ឋប៉ះពាល់ផ្ទាល់ និងប្រយោលបន្ថែមទៀត។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល នៅផ្សារសេរីស្ទោងទាំងអស់បន្តធ្វើច័ត្តាឡីស័កខ្លួនឯងចំនួន១៤ថ្ងៃ និងតាមដានសុខភាពខ្លួនជាប្រចាំក្នុងករណីមានបញ្ហាសុខភាព ត្រូវប្រញាប់ រាយការណ៍មកកាន់អាជ្ញាធរ ឬហៅទូរស័ព្ទទៅកាន់លេខ១១៥ ដោយឥតគិតថ្លៃដើម្បីទទួលបានសេវាសុខាភិបាលជាបន្ទាន់៕

អភិបាលខេត្តកោះកុង ជំរុញឱ្យមន្រ្តីជំនាញ​ពន្លឿន​ការរកទីតាំងធ្វើឈាបនដ្ឋាន

2021/05/03 04:15:27 pm        467
កោះកុង ៖ ​លោកជំទាវអភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ ប្រាប់ដល់មន្រ្តីជំនាញពាក់ព័ន្ធប្រឹងប្រែងពន្លឿនការងារកំណត់រកទីតាំងសាងសង់ ឈាបនដ្ឋាន​ បូជាសពអ្នកស្លាប់​ដោយ​សារជំងឺកូវីដ១៩។លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ដឹកនាំមន្រ្តីអង្គភាពមន្ទីរជំនាញចុះពិនិត្យមើលទីតាំង​ដោយផ្ទាល់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៨​ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ​លេខ១៣៦ ភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា​ ដើម្បីរកទីតាំង​ដ៏​សមស្រប​មួយ​សម្រាប់​សាងសង់ ឈាបនដ្ឋាន បូជាសពស្លាប់ដោយជំងឺកូវីដ-១៩។លោកជំទាវអភិបាលខេត្ត ក៏ណែនាំឱ្យមន្រ្តីមន្ទីរជំនាញ ចំណុះដោយខេត្ត ចាំបាច់ពន្លឿនការងារវាស់វែងរៀបចំទីតាំង និងគូសប្លង់ឈាបនដ្ឋានឱ្យបានលឿន មុននឹងផ្តើមដំណើរការសាងសង់នៅពេលខាងមុខឆាប់ៗ។គម្រោងសាងសង់ឈាបនដ្ឋាននេះ ត្រូវបានលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្តកោះកុង លើកឡើងថា ដោយសារតែលក្ខណៈភូមិសាស្រ្តខេត្តរវាងទីរួមខេត្ត និងបណ្តាស្រុកឆ្ងាយពីគេ និងមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ផងនោះ។ ខេត្តនឹងធ្វើឈាបនដ្ឋានចំនួន២ទីតាំងលើដីបម្រុង​ទុករបស់ខេត្ត ដោយទី១នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា និងទី២នៅស្រុកបូទុមសាគរ។លោក ឃឹម ច័ន្ទឌី បន្ថែមទៀតថា កន្លងទៅ ក្រុមការងារខេត្តធ្លាប់សិក្សារើសទីតាំងនៅតំបន់បន្ទាយ៩៧ម្តង ហើយសម្រាប់ទីរួមខេត្ត ប៉ុន្តែលក្ខណៈភូមិសាស្រ្តស្ថិតនៅឆ្ងាយពិបាកធ្វើដំណើរក៏កំណត់មកទីតាំងនៅថ្មីឃុំទួលគគីរដែលមានរយៈចម្ងាយ១០០ម៉ែត្រពីផ្លូវជាតិលេខ៤៨។ករណីមានអ្នកស្លាប់ដោយកូវីឌ១៩នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល កន្លងទៅពិនិត្យឃើញថា វត្តស្ទឹងពង្រូលមានទីតាំងឆ្ងាយពីទីរួមស្រុក ក៏តម្រូវឱ្យយកមកបូជានៅគម្រោងធ្វើឈាបន​ដ្ឋានផង ធ្វើឡដុតកាកសំណល់ជីវសាស្រ្តផង នៅលើដីបម្រុងទុករបស់ឃុំជីត្រេះ ស្រុកបូទុមសាគរ វិញ។ចំពោះផ្ទៃដីស្ថាបនាឈាបនដ្ឋានកំណត់យកដីប្រើប្រាស់២ហិចតាក្នុងមួយឈាបនដ្ឋាន រីឯថវិកាដែលត្រូវចំណាយលើដំណើរការសាងសង់ គឺរដ្ឋបាលខេត្តជាអ្នកទទួលបន្ទុកគៀងគរមូលនិធិពីសប្បុរសជនឱ្យបានឆាប់រហ័ស៕អត្តបទ ឈឹម មករា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ៖ ពេលវេលាដល់ហើយសម្រាប់ការសន្ទនាជាមួយអាមេរិកពីទំនាក់ទំនងសេដ្ឋកិច្ចអនាគត
04/19/2026 10:04 AM
អ៊ីរ៉ង់និយាយថា គ្មានការកំណត់កាលបរិច្ឆេតនោះទេសម្រាប់ជុំបន្ទាប់នៃកិច្ចចរចាជាមួយអាមេរិក
04/19/2026 09:04 AM
លោក Trumpព្រមានប្រឆាំងការគំរាមកំហែង ពេលដែលអ៊ីរ៉ង់រឹតបន្តឹងការគ្រប់គ្រងច្រកសមុទ្រ Hormuz
04/19/2026 09:04 AM
មនុស្ស ៦នាក់ស្លាប់នៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន ពេលខ្មាន់កាំភ្លើងបើកការបាញ់ប្រហារ និងចាប់ចំណាប់ខ្មាំង
04/19/2026 09:04 AM
ប្រមុខ UNថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារលើក្រុមថែរក្សាសន្តិភាពនៅលីបង់
04/19/2026 09:04 AM
អ្នកចរចាជាន់ខ្ពស់៖ អ៊ីរ៉ង់នៅបន្តគ្រប់គ្រងច្រកសមុទ្រ Hormuz ថ្វីបើមានការបិទរបស់អាមេរិកក៏ដោយ
04/19/2026 08:04 AM
កូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រជិតតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន
04/19/2026 08:04 AM
ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM