គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តតាកែវ សម្រេចផ្អាកដំណើរការរោងចក្រចំនួន៤ ​នៅស្រុកបាទី

2021/05/03 07:09:11 am        204
តាកែវ៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយធ្វើការផ្អាកដំណើរការ ជាបណ្តោះអាសន្នចំពោះរោងចក្រចំនួន ៤ ដែលមានទីតាំងនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ និងតម្រូវឲ្យកម្មករនិយោជិតជាង១២០០នាក់ ត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ និងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានថ្លែងឲ្យដឹងថា អាជ្ញាធរខេត្តបានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវចង្វាក់ផលិតកម្មក្រុមហ៊ុនចំនួន៤ រួមមាន ទី១ ក្រុមហ៊ុន ភីវី អ៊ុនដាសស្រ្ទី ខេមបូឌា មានកម្មករ កម្មការិនី សរុបចំនួន ៧៦៤ នាក់ក្នុងនោះស្រី៥៣៣នាក់ ទី២ ក្រុមហ៊ុនហួរ លីមី ខេមបូឌា មានកម្មករ កម្មការិនី សរុបចំនួន១៤០នាក់ ក្នុងនោះស្រី៨៧នាក់។ ទី៣ ក្រុមហ៊ុនលូន វៃ ថេកស្តាយ មានកម្មករ កម្មការិនី សរុបចំនួន១៩នាក់ ក្នុងនោះ ស្រី០៨នាក់។ទី៤ ក្រុមហ៊ុនលីនតុន មេនូហ្វេកធើរីង មានកម្មករកម្មការិនី សរុបចំនួន ២៧៨ នាក់ ក្នុងនោះស្រី១៩៥ នាក់ ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។លោកប្រធានមន្ទីរការងារ និងបណ្ដុះបណញដាលវិជ្ជាជីវៈខេត្តតាកែវ មានប្រសាសន៍បន្តថា ចំពោះ និយោជក និយោជិត និងកម្មករ កម្មការិនីទាំង៤ក្រុមហ៊ុន​ ត្រូវសហការចូលរួមផ្តល់ ​សំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាលដែល និងទៅយកសំណាកដល់រោងចក្រផ្ទាល់តែម្ដង ​ព្រមទាំងចូលរួមសហការ​ជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ ស្រាវជ្រាវ និងរុករកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩។លោក ម៉ឹង វីរីយ៉ា មានប្រសាសន៍បន្តថា ​និយោជក និយោជិត និងកម្មករ កម្មការិនី នៃក្រុមហ៊ុនទាំង៤ ​បន្ទាប់ពីបានយកសំណាករួច ត្រូវធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល​ ដោយឡែកចំពោះរោងចក្រទាំង៤នេះអាច និងត្រូវផ្អាកដំណើរការចំនួន១៤ថ្ងៃ ទើបអាចដំណោះការជាធម្មតាវិញ ៕ 

បុគ្គលិក​ក្រុមហ៊ុនវីរ៉ាក់ប៊ុនថាំ ត្រូវ​បាន​មន្ទីរសុខាភិបាលខេត្តបាត់ដំបង យកសំណាកមកពិនិត្យជាថ្មី រកឃើញអវិជ្ជមានកូវីដ១៩ទាំងអស់​

2021/05/03 12:15:59 pm        309
បាត់ដំបង ៖ បើតាមការចេញលទ្ធផលរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង នាយប់រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ខែឧសភា ក្រោយពីយកសំណាក បុគ្គលិកវីរៈប៊ុនថាំ សាខាខេត្តបាត់ដំបង ចំនួន៨៨នាក់ ក្នុងនោះស្រី៣៥នាក់ រួមទាំងតៃ កុងឡាន ដែលអាជ្ញាធរខេត្តប៉ៃលិន បានរកឃើញវិជ្ជមានកូវីដ១៩នោះ គឺលទ្ធផលតេស្ត ដោយ ម៉ាស៊ីន GyneXpert របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង គឺអវិជ្ជមានកូវីដ១៩ទាំងអស់ ។ទោះបីយ៉ាងណាគេនៅរង់ចាំលទ្ធផលបញ្ជាក់បន្ថែមទៀតពីប៉ាស្ទ័រទីក្រុងភ្នំពេញ ចំពោះតៃកុងឡានដែលអាជ្ញាធរ ខេត្តប៉ៃលិនរកឃើញថា វិជ្ជមានកូវីដ១៩នោះ ។លោកបណ្ឌិតវឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា តៃកុងឡានដែលអាជ្ញាធរខេត្តប៉ៃលិន តេស្តរកឃើញវិជ្ជមាន កូវីដ១៩នោះ ត្រូវបានមន្ទីរសុខាភិបាលខេត្តបាត់ដំបង យកមកពិនិត្យជាថ្មីឃើញ លទ្ធផលផ្ទុយពីអាជ្ញាធរខេត្តប៉ៃលិន គឺលទ្ធផលតេស្តថ្មី អវិជ្ជមានកូវីដ១៩ ។សូមបញ្ជាក់ថា តៃកុងឡានម្នាក់របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលដឹកឥវ៉ាន់មានទិសដៅពី ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាត់តាមផ្លូវជាតិលេខ៥៩ មកទម្លាក់ឥវ៉ាន់នៅក្បាលដំរី និង ស្រុកម៉ាឡៃ ព្រមទាំង ស្រុកជាប់ព្រំដែនទាំងបីរបស់ខេត្តបាត់ដំបង កំរៀង ភ្នំព្រឹក សំពៅលូន និង ខេត្តប៉ៃលិន នោះ ត្រូវបាន មន្រ្តី ជំនាញនៅខេត្តប៉ៃលិន ស្ទាក់នាំយក ទៅពិនិត្យ សំណាក ឃើញមានវិជ្ជមាន កូវីដ១៩ម្នាក់ នាថ្ងៃទី០២ខែឧសភា។ក្រោយពីទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទការិយាល័យ ក្រុមហ៊ុនដឹក ជញ្ជូនវីរៈប៊ុនថាំនៅស្រុកកំរៀង ស្រុកភ្នំព្រឹក និង សំពៅលូនភ្លាមៗ នាព្រលប់ថ្ងៃទី០២ខែឧសភា ។ចំណែកសាខា៤ទីតាំងក្នុងក្រុងបាត់ដំបង ក៏ត្រូវបានចងខ្សែបិទការចេញចូល និង ប្រមូលសំណាក បុគ្គលិកទាំង៧សាខា ខាងលើ ចំនួន ៨៨នាក់ មកយកសំណាកធ្វើតេស្តទាំងយប់ គឺលទ្ធផល អវិជ្ជមានទាំងអស់ ។ក្រោយពីលទ្ធផលតៃកុងដែលអាជ្ញាធរខេត្តប៉ៃលិន រកឃើញវិជ្ជមានកូវីដ១៩នោះ បែជាមន្ទីរសុខាភិបាល ខេត្តបាត់ដំបង រកឃើញអវិជ្ជមានកូវីដ១៩វិញនោះ គេមិនទាន់ដឹងថា អាជ្ញាធរមានចំណាត់ ការយ៉ាងណាបន្តទៀតនោះទេ ជុំវិញទីតាំងរបស់ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំខាងលើនេះ ៕អត្ថបទ ៖ សុខរិទ្ធ

ពលរដ្ឋខ្មែរ០៤នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ-១៩ តួលេខអ្នកស្លាប់សរុបឡើងដល់១០៦នាក់

2021/05/03 11:34:47 am        490
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះថា ពលរដ្ឋខ្មែរ ០៤នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុប ឡើងទៅដល់ ១០៦នាក់។ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង ០៤នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩នោះ សុទ្ធតែជាបុរសទាំងអស់។ក្រសួងសុខាភិបាលឱ្យដឹងថា បុរសម្នាក់អាយុ ២៤ឆ្នាំ ដែលរស់នៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម បានស្លាប់កាលពីថ្ងៃសៅរ៍កន្លងមកនេះ នៅឯមន្ទីរពេទ្យបង្អែកខេត្ត ៣ថ្ងៃប៉ុណ្ណោះក្រោយពីបុរសរូបនេះ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ បន្ថែមលើជំងឺប្រចាំកាយផងដែរ។ក្រសួងបានឱ្យដឹងទៀតថា បុរសម្នាក់ទៀតអាយុ ៤០ឆ្នាំដែលរស់នៅក្នុងខណ្ឌទួលគោក បានស្លាប់កាលពីថ្ងៃម្សិលមិញនេះ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ១៩ថ្ងៃក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩។ចំណែកឯបុរសម្នាក់ទៀតអាយុ៥៥ឆ្នាំ ដែលរស់នៅក្នុងខណ្ឌមានជ័យ ក្រសួងសុខាភិបាលបញ្ជាក់ថា បានស្លាប់កាលពីថ្ងៃម្សិលមិញ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែរ តែ ៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីគាត់ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ក្រសួងឱ្យដឹងទៀតថា បុរសម្នាក់ទៀតអាយុ៦១ឆ្នាំដែលរស់នៅក្នុងខណ្ឌមានជ័យដែរ បានស្លាប់នៅព្រឹកថ្ងៃនេះ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៤ថ្ងៃក្រោយពីគាត់ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩។ក្រសួងបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង ០៤នាក់នេះ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីសួតរបស់ពួកគាត់រលាកធ្ងន់ធ្ងរ ដែលបង្កឡើងដោយវីរុសកូវីដ-១៩។គិតត្រឹមថ្ងៃនេះ តួលេខផ្លូវការចេញដោយក្រសួងសុខាភិបាលបញ្ជាក់ថា កម្ពុជាមានមនុស្សដល់ទៅ ១០៦នាក់ហើយបានស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងរយៈពេល ៥២ថ្ងៃចុងក្រោយមកនេះ៕ 

កម្ពុជា​រក​ឃើញ​មនុស្ស​៨៤១​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ករណី​ឆ្លង​សរុប​ឡើង​លើស​១​ម៉ឺន៥​ពាន់​នាក់

2021/05/03 04:40:13 am        186
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ដល់​ទៅ ៨៤១​នាក់ទៀត​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​នាំ​ឱ្យ​ចំនួន​ឆ្លង​សរុប​នៅ​កម្ពុជា​កើន​ឡើង​លើស ១​ម៉ឺន ៥​ពាន់​នាក់​ហើយ​នៅ​ត្រឹម​ថ្ងៃ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង ៨៤១​នាក់​នេះ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគន៍​២០​កុម្ភៈ​ទាំង​អស់។បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីដែលប្រកាសនៅថ្ងៃនេះ ត្រូវបានរកឃើញច្រើនបំផុតនៅរាជធានីភ្នំពេញរហូតដល់ ៥២៥នាក់ បន្ទាប់មករកឃើញអ្នកឆ្លងថ្មីចំនួន ១៥៣នាក់ទៀតនៅខេត្តបន្ទាយមានជ័យ ខណៈដែលខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងថ្មី ៦២នាក់បន្ថែមទៀត។ក្រសួងសុខាភិបាលឱ្យដឹងទៀតថា ខណៈដែលខេត្តកណ្ដាលរកឃើញអ្នកឆ្លងថ្មី ៣៣នាក់ទៀតនោះ ខេត្តកំពង់ចាមរកឃើញអ្នកឆ្លងថ្មី ២១នាក់បន្ថែមទៀតដែរ ហើយបន្ទាប់មកខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងថ្មី ១៥នាក់បន្ថែមទៀត។សម្រាប់ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ រកឃើញអ្នកឆ្លងថ្មី ០៩នាក់បន្ថែមទៀតនៅក្នុងខេត្តនីមួយៗនេះ បន្ទាប់មកខេត្តសៀមរាប និងកំពង់ស្ពឺ រកឃើញ ៧នាក់ និង ៦នាក់បន្តបន្ទាប់គ្នា ហើយខេត្តព្រៃវែងវិញរកឃើញអ្នកឆ្លងថ្មីត្រឹមតែ ០១នាក់ប៉ុណ្ណោះ។គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សដល់ទៅ ១៥ ៣៦១នាក់ហើយបានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេស ក្នុងនោះអ្នកឆ្លងដល់ទៅ ១៤ ៩០៨៦នាក់ ឬខ្ទង់ ៩៦ភាគរយ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ចំណែកអ្នកជាសះស្បើយសរុបវិញ ក្រសួងសុខាភិបាលបញ្ជាក់ថា មានចំនួន ៥ ៤៣០នាក់ហើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មី ៦១នាក់ទៀត ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ ខណៈអ្នកជំងឺ ៩ ៨១៨នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕

ពលរដ្ឋ​កម្ពុជា​០៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​៩៦​នាក់

2021/05/01 05:37:13 am        313
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ពលរដ្ឋ​ខ្មែរ០៣​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់៩៦​នាក់។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា ពលរដ្ឋ​ខ្មែរ​ទាំង ៣​នាក់​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នោះ មានស្ត្រី ២​នាក់ និង​បុរស​ម្នាក់។ក្រសួងសុខាភិបាល បញ្ជាក់ថា បុរសអាយុ៦១ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃម្សិលមិញនេះនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៦ថ្ងៃក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩។រីឯស្ត្រីម្នាក់អាយុ៦៧ឆ្នាំដែលរស់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បានស្លាប់កាលពីថ្ងៃម្សិលមិញនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែរ តែ ១ថ្ងៃប៉ុណ្ណោះក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩។ក្រសួងសុខាភិបាលឱ្យដឹងទៀតថា ស្ត្រីអាយុ៧៦ឆ្នាំដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ បានស្លាប់កាលពីថ្ងៃម្សិលមិញដែរ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដូចគ្នា ត្រឹមតែ ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយរកឃើញឆ្លងមេរោគកូវីដ-១៩។

រក​ឃើញ​មនុស្ស​៣៨៨​នាក់​ទៀត​ឆ្លង​​កូវីដ-១៩ ខណៈ​អ្នកជាសះស្បើយ​ចំនួន​៤៨​នាក់​ទៀត​បន្ថែមទៀត

2021/05/01 05:41:09 am        220
 ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស ៣៨៨​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ ៤៨​នាក់​ទៀត ជាសះ​ស្បើយ​ឡើង​វិញ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៣៨៧​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ ១​ករណី​ទៀត គឺ​ជា​ករណី​នាំ​ចូល​ដែល​ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញច្រើនបំផុតនៅរាជធានីភ្នំពេញដែលមានចំនួនរហូតដល់ទៅ ៣៣១នាក់ បន្ទាប់មកខេត្តបន្ទាយមានជ័យរកឃើញអ្នកឆ្លងថ្មី ៣៥នាក់ ខណៈខេត្តព្រៃវែងរកឃើញអ្នកឆ្លងថ្មី ០៨នាក់។សម្រាប់ខេត្តកណ្ដាលវិញ ក្រសួងបញ្ជាក់ថា រកឃើញអ្នកឆ្លងថ្មី ០៤នាក់ បន្ទាប់មកខេត្តកំពង់ស្ពឺរកឃើញ អ្នកឆ្លងថ្មី ០៣នាក់ ហើយខេត្តតាកែវ និងកំពង់ចាម រកឃើញអ្នកឆ្លងថ្មី ០២នាក់ក្នុងខេត្តនីមួយៗ ខណៈដែលខេត្តសៀមរាប និងស្វាយរៀង រកឃើញត្រឹមតែ ០១នាក់ថ្មីនៅក្នុងខេត្តនីមួយៗ។គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សដល់ទៅ ១៣ ៧៩០នាក់ហើយបានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេស ក្នុងនោះអ្នកឆ្លងមេរោគកូវីដ-១៩ដល់ទៅ ១៣ ២៣៧នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលក៏បញ្ជាក់ផងដែរថា អ្នកជំងឺកូវីដ-១៩សរុបចំនួន ៥ ២០០នាក់ហើយត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មីចំនួន ៤៨នាក់ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ ខណៈអ្នកជំងឺសរុប ៨ ៤៨៧នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕

អាជ្ញារធរស្រុកឆ្លូង បិទហាងគោដុតមួយកន្លែង និងមនុស្ស​៤នាក់ ពាក់ព័ន្ធករណីវិជ្ជមានកូវីដ -១៩

2021/05/01 05:39:32 am        124
ក្រចេះ ៖ អាជ្ញារធរមូលដ្ឋានស្រុកឆ្លូង សហការជាមួយមន្រ្តីសុខាភិបាល ដឹកនាំដោយលោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង បានចុះបិទហាងគោដុតមួយកន្លែង យីហោ ប៉ោលាង គោដុត១៦៨ ជាបណ្ដោះអាសន្ន និងអ្នកពាក់ពន្ធ័ប្រុសស្រីចំនួន ៤នាក់ ត្រូវធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូង ។ការចុះបិតទីតាំងលក់គោដុតខាងលើនោះដែរ គឺធ្វើឡើងកាលពី រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅចំណុច​ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ដោយមូល ហេតុរកឃើញថា អ្នកមកហូបគោដុតនៅហាងនេះ បានធ្វើតេស្តសំណាករកឃើញ វិជ្ជមានជំងឺកូវីដ-១៩ ។តាមការបញ្ជាក់របស់លោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង កាលពីរសៀលថ្ងៃ ដដែលនោះដែរ បានបញ្ជាក់ឲ្យដឹងថា ការចុះបិទហាងនេះបណ្ដោះអាសន្ន ដោយមូលហេតុ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ មានឈ្មោះ តាំង វេងម៉េង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំភូមិប៉ើស២ ឃុំប៉ើស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មំ  បានមកហូបចុកនៅក្នុងហាង ប៉ោលាងគោដុតនេះ ហើយនៅថ្ងៃទី៣០ ខែមេសានេះ បុរសរូបនោះ ត្រូវធ្វើតេស្តសំណាក់ រកឃើញវិជ្ជមានកូវីដ១៩ នៅខេត្តត្បូងឃ្មុំ ។ដោយឈ្មោះ តាំង វេងម៉េង ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៥នាក់ផ្សេងទៀត ដែលត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញមនុស្ស ៥នាក់បន្ថែមទៀត កើតជំងឺកូវីដ-១៩ រស់នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។ ដោយក្នុងនោះ រួមមាន ទី១- ឈ្មោះ តាំង វេងម៉េង ភេទប្រុស អាយុ៥១ឆ្នាំ, ទី២- ឈ្មោះ នៅ ផល ភេទប្រុស អាយុ៥៨ឆ្នាំ, ទី៣- ឈ្មោះ ឃាង រាង ភេទប្រុស អាយុ៣៦ឆ្នាំ,ទី៤- ឈ្មោះ ឡូត ម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ, និងទី៥- ឈ្មោះ ចន ផេង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិខាងលើជាមួយគ្នា ។ករណីនេះ ជំនាញសុខាភិបាលបានដាក់ខ្សែហ៊ុមព័ទ្ធមិនឲ្យមនុស្សចេញចូលដាក់កម្លាំងយាមច្បាស់លាស់ ហើយបាននាំអ្នកពាក់ព័ន្ធមនុស្សប្រុសស្រីចំនួន ៤នាក់ (ស្រី២នាក់) យកសំណាកធ្វើការពិនិត្យនៅមន្ទីរពេទ្យបង្អែកឆ្លូង។បច្ចុប្បន្នអ្នកទាំង ៤ នាក់ កំពង់ធ្វើចត្ដាឡីស័កនៅមន្ទីរពេទ្យបង្អែងឆ្លូង ដោយអនុវត្ដតាម វិធានការរបស់ក្រសួងសុខាភិបាល ៕ដោយ ៖ សេង ម័រ

ខេត្តកំពង់ធំរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៥នាក់ ក្រោយធ្វើតេសត្តបន្ទាន់ (Rapit Test) នៅស្រុកស្ទោង

2021/04/30 02:24:12 pm        221
កំពង់ធំ ៖ អាជ្ញាធរខេត្តកំពង់ធំ រកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន១៥នាក់ ​ក្រោយធ្វើតេស្ដ​បន្ទាន់ (Rapit Test) លើប្រជាពលរដ្ឋចំនួន២១៩នាក់​ និងសម្រេចបិទភូមិលាបទង ឃុំកំពង់ចិនត្បូង និងផ្សារសេរីស្ទោង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១, ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ចុះពិនិត្យដំណើការនៃការសំណាកប្រជាពលរដ្ឋចំនួន១១៥នាក់ ក្នុងនោះវិជ្ជមានចំនួន២នាក់បន្ថែមទៀត ដែលសរុបនៃការធ្វើសំណាកប្រជាពលរដ្ឋ អាជីវករ និងកងកម្លាំងប្រដាប់អាវុទ្ធរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និងទី២៩ ខែមេសា ចំនួនមានលទ្ធផលវិជ្ជមានសរុបកើនឡើងដល់១៥នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត២១៩នាក់។ ករណីបន្ទាន់នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ប្រកាសបិទខ្ទប់ទាំងស្រុងភូមិលាបទង ឃុំកំពង់ចិនត្បូង និងផ្សារសេរីស្ទោង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីរកប្រជាពលរដ្ឋដែល ប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានបន្តទៀត។ឯកឧឧត្តម បញ្ជាក់ថា ករណីឆ្លងសហគមន៍នេះ គឺផ្តើមចេញពីឈ្មោះ ស៊ាង គឹមសាន អាយុ៤៧ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកាលពីថ្ងៃទី០៨ ខែមេសា ក្រុមគ្រួសារខាងលើចំនួន០៤នាក់ បានយកម្តាយទៅសម្រាក និងព្យាបាលជំងឺនៅមន្ទីរពេទ្យកេតុមាលា រាជធានីភ្នំពេញ! លុះដល់ថ្ងៃទី១៩ ខែមេសា ម្តាយបានស្លាប់ និងដឹកសពមកផ្ទះវិញ ដែលមានការបញ្ជាក់ពីមន្ទីរពេទ្យថា អវិជ្ជជំងឺកូវី១៩ ទើបអនុញ្ញាត​ឲ្យធ្វើបុណ្យតាមប្រពៃណី។ លុះដល់ថ្ងៃទី២៣ និងថ្ងៃទី២៦ ឈ្មោះ ស៊ាង គឹមសាន ​បានទៅលាងឈាមនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ​ដោយមានការសង្ស័យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានយកសំណាកទៅពិនិត្យនៅមន្ទីរពិសោធន៍ភ្នំពេញ និងបានលទ្ធផលវិជ្ជមានកូវីដ១៩។ នៅថ្ងៃទី២៨ ខែមេសា រដ្ឋបាលខេត្តបានកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធចំនួន១០៤នាក់ ធ្វើតេស្តបន្ទាន់ (Rapit Test) លទ្ធផលវិជ្ជមាន១៣នាក់ និងបន្តធ្វើតេស្តនៅថ្ងៃទី២៩ ខែមេសា ឃើញវិជ្ជមានពីរនាក់បន្ថែមទៀត។ ក្នុងនោះមានឈ្មោះ ចេង គឹមនៅ ប្រកបមុខរបរលក់សាច់ជ្រូកនៅផ្សារសេរីស្ទោងផងដែរ។ ឆ្លើយតមក្នុងករណីបន្ទាន់នេះ រដ្ឋបាលខេត្តកំពង់ធំ សម្រេចបិទខ្ទប់ភូមិលាបទង ឃុំកំពង់ចិនត្បូង និងផ្សារសេរីស្ទោង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលចូលរួមបុណ្យសពកាលពីថ្ងៃទី១៩ ខែមេសា និងប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ចេង គឹមនៅ មកយកសំណាកដើម្បីវិភាគរកជំងឺកូវីដ១៩ នៅសាលាបឋមសិក្សា ព្រះនាង ស្ថិតនៅឃុំកំពង់ចិនត្បូង ស្រុកស្ទោង ហើយចំពោះអ្នកធ្លាប់មានការពាក់ព័ន្ធ សូមពិនិត្យតាមដានសុខភាពខ្លួនជាប្រចាំ ក្នុងករណីមានការសង្ស័យ សូមរាយការណ៍ទៅកាន់អាជ្ញាធរ ឬហៅទៅកាន់លេខ១១៥ ជាបន្ទាន់ ដើម្បីការពារអាយុជីវិតបងប្អូន និងទប់ស្កាត់ការឆ្លងរីករាលដាលទៅកាន់សហគមន៍ទាំងអស់គ្នា៕អត្ថបទ ៖ ស៊ីន 

អាជ្ញាធរខេត្តព្រះសីហនុ រៀបចំនីតិវិធីបណ្តេញចេញ ​ជនជាតិចិន​២នាក់ ដែល​ផ្គើននឹងបំរាមណែនាំ​​លួចគេចចេញពីតំបន់បិទខ្ទប់

2021/04/30 02:13:42 pm        96
ព្រះសីហនុ ​៖ ​បុរសជនជាតិ​ចិន​២នាក់ ​និង​ខ្មែរម្នាក់​ដែល​ផ្គើន​នឹង​បំរាមណែនាំ​​លួចគេច​ចេញ​ពីតំបន់បិទខ្ទប់ ​ត្រូវ​បាន​អាជ្ញាធរខេត្តព្រះសីហនុ ​រៀបចំនីតិវិធី ស្នើសុំ​បណ្ដេញចេញ​កម្ពុជា ចំណែក​បុរសជនជាតិខ្មែរ​ នឹង​កសាងសំណុំរឿង​តាមនីតិវិធីច្បាប់។នៅ​ថ្ងៃ៣០ ខែមេសា នេះ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ  បាន​ឲ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ​បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធី ស្នើសុំបណ្តេញចេញជនជាតិចិន០២នាក់​ និងមិនអនុញ្ញាតឱ្យចូលទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជារៀងរហូត បន្ទាប់ពីជនជាតិចិទាំង០២នាក់នេះ ផ្គើននឹងបំរាមណែនាំ និងបានលួចគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ ។ ដោយឡែកបុរសជនជាតិខ្មែរម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូ ដឹកជនជាតិចិនទាំង០២នាក់នេះ សមត្ថកិច្ច នឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែង៕

អាជ្ញាធរខេត្តកំពង់ធំ​ បន្តរកឃើញ​អ្នកវិជ្ជមានកូវីដ១៩ ចំនួន​១៣នាក់​បន្ថែមទៀត​​ និង​សម្រេច​បិទ​ផ្សារសេរីស្ទោង​

2021/04/29 03:17:04 pm        154
កំពង់ធំ ៖ អាជ្ញាធរខេត្តកំពង់ធំ ​បាន​បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់បន្ថែមទៀត ក្នុងចំណោមអ្នកមកយកសំណាកធ្វើតេស្តរហ័ស(Rapid Test) ១០៤នាក់ នៅស្រុកស្ទោង និងសម្រេចបិទផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង។នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពនៅក្នុងស្រុកស្ទោង ព្រមទាំង​បាន​អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកកើតជំងឺកូវីដ១៩ ឈ្មោះ ស៊ាង គឹមសាន និងអ្នកចូលរួមបុណ្យស្ត្រីឈ្មោះ ប៉ិល ថេង កាលពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែ មេសា នៅភូមិលាភទង ឃុំកំពង់ចិនត្បូង សូមអញ្ជើញមកធ្វើតេស្តយកសំណាក នៅសាលាបឋមសិក្សា ព្រះនាង ដែលមានទីតាំងស្ថិតនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បន្ថែមទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រហូតដល់មាន ការជូនដំណឹងជាថ្មី ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រ ដែលបានត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានសំណូមពរដល់បងប្អូន ដែលធ្លាប់មានការពាក់ព័ន្ធ ហើយមានការសង្ស័យ សូមពិនិត្យ តាមដាន សុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់ដោយ​ឡែក​ ក្នុងករណីមានការប្រែប្រួលខុសប្រក្រតី ដូចជា ឡើងកម្ដៅលើស ៣៧អង្សាសេ ក្អក កណ្តាស់ ឈឺបំពង់ក ត្រូវប្រញាប់ទំនាក់ទំនង អាជ្ញាធរ ឬ មណ្ឌលសុខភាព ដែលនៅជិតបំផុត៕អត្ថបទ ស៊ីន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូសភាកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាតួកគីយ៉េ និង​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត IPU លើកទី១៥២
04/19/2026 11:04 AM
មេដឹកនាំកំពូលអ៊ីរ៉ង់៖ កងទ័ពជើងទឹកត្រៀមខ្លួនរួចរាល់ក្នុងការបង្កបរាជ័យដ៏ជូរចត់ថ្មីដល់អាមេរិក និងអ៊ីស្រាអែល
04/19/2026 11:04 AM
ក្រសួងស្ថាប័ន មន្រ្ដីរាជការ និងពលរដ្ឋ ថ្វាយព្រះពរ​ព្រះករុណា​ព្រះមហាក្សត្រ​ឆាប់​បាន​ជា​សះ​ស្បើយ​ពី​ព្រះរោគ
04/19/2026 10:04 AM
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយ​ព្រះពរ​ព្រះករុណា​ព្រះមហាក្សត្រ​ឆាប់​បាន​ជា​សះស្បើយ​ពី​ព្រះ​រោគ
04/19/2026 10:04 AM
ពលរដ្ឋ និងភ្ញៀវទេសចរ ចូលទស្សនា ព្រលានយន្តហោះពោធិ៍ចិន មាន​ចំនួន​ច្រើន​លើស​ការ​រំពឹង​ទុក
04/19/2026 10:04 AM
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ៖ ពេលវេលាដល់ហើយសម្រាប់ការសន្ទនាជាមួយអាមេរិកពីទំនាក់ទំនងសេដ្ឋកិច្ចអនាគត
04/19/2026 10:04 AM
អ៊ីរ៉ង់និយាយថា គ្មានការកំណត់កាលបរិច្ឆេតនោះទេសម្រាប់ជុំបន្ទាប់នៃកិច្ចចរចាជាមួយអាមេរិក
04/19/2026 09:04 AM
លោក Trumpព្រមានប្រឆាំងការគំរាមកំហែង ពេលដែលអ៊ីរ៉ង់រឹតបន្តឹងការគ្រប់គ្រងច្រកសមុទ្រ Hormuz
04/19/2026 09:04 AM
មនុស្ស ៦នាក់ស្លាប់នៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន ពេលខ្មាន់កាំភ្លើងបើកការបាញ់ប្រហារ និងចាប់ចំណាប់ខ្មាំង
04/19/2026 09:04 AM
ប្រមុខ UNថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារលើក្រុមថែរក្សាសន្តិភាពនៅលីបង់
04/19/2026 09:04 AM