គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ នៅមន្ទីរពេទ្យខេត្តសៀមរាប, អាជ្ញាធរសម្រេចបិទអគារខ្លះ​ បណ្ដោះអាសន្ន ដើម្បីពិនិត្យអ្នកពាក់ព័ន្ធ

2021/04/29 03:29:20 pm        106
សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានរកឃើញជំងឺកូវីដ១៩ម្នាក់ទៀត​ ដែលជាអ្នកខេត្តកំពង់ធំ ទៅចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១បានថ្លែងថា អ្នកវិជ្ជមានជំងឺកូវីដ១៩រូបនេះ អាយុ ៤៧ឆ្នាំ មានជំងឺខូចតម្រងនោម មានអាសយដ្ឋាននៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ គាត់មកទទួលសេវាលាងឈាមនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ដរហ័ស ហើយរកឃើញវិជ្ជមានតែម្ដង។លោកប្រធានមន្ទីរសុខាភិបាល បានឱ្យដឹងទៀតថា អ្នកជំងឺរូបនេះ បានចូលសម្រាកនៅមន្ទីរពេទ្យខេត្ត តាំងពីយប់ថ្ងៃទី២៦ ខែមេសា។ លុះថ្ងៃទី២៧ ទើបធ្វើការលាងឈាម ប៉ុន្ដែពេលនោះដោយមានការសង្ស័យ ទើបនៅថ្ងៃទី២៨ ខែមេសា ក្រុមគ្រូពេទ្យធ្វើតេស្ដរហ័សតែម្ដង។លោក ក្រុស សារ៉ាត់ បានបញ្ជាក់ថា ក្រោយឃើញលទ្ធផលវិជ្ជមានបែបនេះ មន្ដ្រីសុខាភិបាលបានធ្វើតេស្ដភ្លាមៗបន្ដទៀត ទៅលើអ្នកពាក់ព័ន្ធជាង២០០នាក់ នៅក្នុងមន្ទីរពេទ្យ ហើយលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់។ជាមួយគ្នានេះ មន្ដ្រីជំនាញក៏បានស្រាវជ្រាវ និងបិទទីតាំងផ្សេងមួយចំនួនទៀត ដែលក្រុមគ្រួសាររបស់អ្នកវិជ្ជមានជំងឺកូវីដ១៩នេះបានទៅដល់ នៅក្នុងមូលដ្ឋានខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលបន្ថែមទៀត។សូមបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកជំងឺកូវីដ១៩ សរុប ២១នាក់ហើយ ក្នុងនោះ ១២នាក់ បានព្យាបាលជាសះស្បើយ៕អត្ថបទ ៖ សាវី 

ពុល​ផ្សិត​ស្លាប់៣នាក់ ​និង​មនុស្ស​១១នាក់​ផ្សេងទៀត​កំពុង​ជួយសង្គ្រោះ​ នៅខេត្តកោះកុង

2021/04/29 02:34:19 pm        1350
កោះកុង ៖ ប្រជាពលរដ្ឋរស់នៅស្រុកចំនួន៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ រងគ្រោះដោយសារការបរិភោគផ្សិតមិនស្គាល់ប្រភេទពុលស្លាប់៣នាក់ និង​​មនុស្ស​១១នាក់​ ផ្សេងទៀត​កំពុង​ជួយសង្គ្រោះ​​។ គិតចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៨ ខែមេសា មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ​បានទទួល​ពិនិត្យ និងព្យាបាលពលរដ្ឋពុលផ្សិតចំនួន១៤នាក់​ ដោយមានការដឹក​ជញ្ជូន​​មកសង្រ្គោះបន្ទាន់ភ្លាមៗ ក្រោយពួកគាត់បរិភោគ។លោកវេជ្ជបណ្ឌិត ហូរ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល នៅថ្ងៃទី២៩ ខែមេសា បានឱ្យដឹងថា ករណីពុលផ្សិតនេះដែរ បណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់ គ្រាអាការៈជំងឺធ្ងន់ធ្ងរខ្លាំងពេកពុំទាន់សង្រ្គោះបានទាន់ពេលវេលា។លោក បន្តថា អ្នកស្លាប់៣នាក់នោះ ទី១.ឈ្មោះ ជួន សំ អាយុ៨៣ឆ្នាំ ភេទស្រី រស់នៅឃុំជីផាត ស្រុកថ្មបាំង ស្លាប់ពេលបញ្ជូន​​ជិតទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ទី២-ឈ្មោះ ប៊ុន ណាម៉ា អាយុ១០ឆ្នាំ ភេទប្រុស ស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ឆា និងទី៣- ប៊ុនណា សៀវម៉ាន់ អាយុ១៣ភេទ ប្រុស ពុំព្រមទៅព្យាបាលនៅភ្នំពេញ (ទាំងពីរ២នាក់បងប្អូន) រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បន្ថែមថា​ ក្រៅពីអ្នកស្លាប់ ក៏មានអ្នករងគ្រោះធ្ងន់ស្រាលចំនួន១១នាក់ ដោយទី១-ឈ្មោះង៉ែត អោន អាយុ៤៨ ឆ្នាំ ភេទប្រុស ទី២-ឈ្មោះសែម វង្ស អាយុ៤៥ឆ្នាំ ភេទស្រី រស់នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ និងទី៣-ឈ្មោះ បាវ ឃា អាយុ៤២ឆ្នាំ ភេទប្រុស រស់នៅឃុំដងពែង ស្រុកស្រែអំបិល អាការៈសុខភាពបានធូរស្រាលចេញពីមន្ទីរពេទ្យហើយ។ ចំណែកឯឈ្មោះ មាស នី អាយុ៤១ឆ្នាំ ភេទ ស្រី រស់នៅឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ សា្ថនភាពជំងឺធូរស្រាល កំពុងសម្រាកនៅមន្ទីរពេទ្យស្រែអំបិល។ លោកវេជ្ជបណ្ឌិត ហូរ សុខហួន ពន្យល់ព្រោះតែមើលឃើញពីស្ថានភាពធ្ងន់ធ្ងរចំពោះអ្នកជំងឺ៧នាក់ផ្សេងៗទៀត ក្នុងនោះមាន២នាក់ឈ្មោះ យឹម ប៉ា អាយុ៥១ ភេទ ស្រី និងឈ្មោះ ថន សុខណៃ អាយុ១៦ឆ្នាំ ភេទ ប្រុស រស់នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ស្ថានភាពជំងឺធ្ងន់ធ្ងរ បញ្ជូន​ទៅព្យាបាលនៅខេត្តកំពង់ស្ពឺ​។ រីឯ៥នាក់ទៀតក៏បញ្ចូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទាំងយប់ថ្ងៃទី២៨ មេសា ។អ្នកជំងឺពុលផ្សិត៥នាក់ ដែលបញ្ជូនពីមន្ទីរស្រុកស្រែអំបិល ត្រូវបានលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង ឱ្យដឹងអត្តសញ្ញាណទី១ឈ្មោះ ប៊ុនណា ធីតា អាយុ១៩ឆ្នាំ ភេទស្រី ទី២តាក់ ប៊ុណា អាយុ៥៥ឆ្នាំ ភេទ ប្រុស ទី៣ឈ្មោះ ឃុន ហាន អាយុ ៤៥ឆ្នាំ ភេទ ស្រី ទី៤ឈ្មោះ ប៊ុន ណាយ៉ា អាយុ២៥ឆ្នាំ ភេទប្រុស និងទី៥ ឈ្មោះ ប៊ុនណា សៀវមិន អាយុ ១៨ ឆ្នាំ ភេទ ប្រុស ។ ពួកគាត់ទាំង៥នាក់ រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិលលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បញ្ជាក់ដែរថា នៅពេលនេះអាការៈសុខភាពរបស់អ្នកពុលផ្សិតទាំង៣នាក់ បានធូរស្រាលហើយដែរអាចនិយាយបាន ក៏ដូចជាដើរបាន។ នេះដោយកិច្ចប្រឹងប្រែងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យជួយសង្រ្គោះបន្ទាន់ ប៉ុន្តែ២នាក់ទៀតមានអាការៈធ្ងន់ធ្ងរដោយសារតែជាតិពុលក្នុងឈាម និងប៉ះពាល់ដល់ខួរក្បាល។ទោះយ៉ាងណា ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្ត នៅតែបន្តតាមដានពិនិត្យ និងព្យាបាលសុខភាពពួកគាត់ដោយយកចិត្តទុកដាក់ខ្ពស់ឈរលើក្រមសីលធម៌ និងគុណធម៌របស់គ្រូពេទ្យ។ ជាក់ស្តែងក្រុមពេទ្យក៏បានជួបសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្តរបស់ក្រុមជនរងគ្រោះផងដែរ៕អត្តបទ ៖  ឈឹម មករា  

អាជ្ញាធខេត្តតាកែវ សម្រេចបិទរោងចក្រមួយកន្លែង នៅស្រុកបាទី បន្ទាប់ពីរកឃើញជាតិចិន២នាក់ និងកម្មករខ្មែរម្នាក់វិជ្ជមានកូវីដ១៩

2021/04/28 05:22:33 am        205
តាកែវ ៖ អាជ្ញាធខេត្តតាកែវ នៅព្រឹកថ្ងៃទី ២៨ ខែ មេសា នេះ បានសម្រេចបិទរោងចក្រដេកាបូប មួយកន្លែងនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីមន្រ្តីសុខាភិបាលបានរកឃើញជនជាតិចិនពីរនាក់ និងកម្មករខ្មែរម្នាក់ដែលបំរើការនៅរោងចក្រនោះផ្ទុកវិជ្ជមានជំងឺកូវីដ១៩។បើយោងតាមប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានឲ្យដឹងថា ​មន្រ្តីសុខាភិបាលបានធ្វើតេស្តលើជនជាតិចិន២នាក់ ដែលបំរើការនៅរោងចក្រមួយខាងលើបន្ទាប់ពីពួកគេមានអាការៈក្អក់ និងក្ដៅខ្លួន ហើយលទ្ធផលចេញមកគឺពួកគេវិជ្ជមានជំងឺកូវីដ១៩ទាំង២នាក់ ហើយបច្ចុប្បន្នអ្នកជំងឺជនជាតិចិនទាំង២នាក់ ត្រូវដាក់អោយព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទី ។លោកប្រធានមន្ទីរសុខាភិបាល បានបន្តថា ដោយឡែករោងចក្រដែលពួកគេបំរើការត្រូវបានអាជ្ញាធខេត្តសម្រេចបិតជាបណ្ដោះអាសន្ន ហើយកម្មករចំនួនជាង៧០០នាក់ដែលបំរើការនៅរោងចក្រនោះ ត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩ ហើយអាជ្ញាធរក៏ ​បានធ្វើការណែនាំដល់បងប្អូនកម្មករ​ទាំងអស់អោយ​ធ្វើចត្តាឡីស័ក​អោយបានត្រឹមត្រូវផងដែរ។លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ នឹងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ​បានថ្លែងថា រោងចក្រនេះ ផលិតកាបូប មានកម្មករចំនួនជាង៧រយនាក់ ហើយបច្ចុប្បន្នរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន៣នាក់ ក្នុងនោះជនជាតិចិន២នាក់ ​និងកម្មករខ្មែរម្នាក់ ហើយនៅថ្ងៃនេះ​មន្រ្តី​សុខាភិបាល​បានសំណាកកម្មករបានចំនួនជាង៧០នាក់​ទៅធ្វើតេស្ត​ ដោយឡែករោងចក្រត្រូវបានបិទជាបណ្ដោះអាសន្ន៕ដោយ៖គុជ វិភាគ

អាជ្ញាធរស្រុកកោះកុង តម្រូវឱ្យម្ចាស់ដីចំនួន៥ទីតាំងរុះរើកញ្ចុះ និងកាយដីចេញពីមាត់ព្រែកតាតៃឡើងវិញ

2021/04/28 04:30:42 am        170
 កោះកុង៖ កញ្ចុះអង្គុយកម្សាន្តបែបអនាធិតេយ្យ សំណង់រឹងមាំ និងការចាក់ដីចូលចំណីមាត់ព្រែកនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃ ត្រូវបានលោកអភិបាលរងស្រុកកោះកុង ទុកពេល៣០ថ្ងៃដើម្បីម្ចាស់ដីចំនួន៥ទីតាំងរុះរើ និងជីកកាយអាចម៍​ដីចេញ ក្រោយបំពានសម្បត្តិរដ្ឋ។នៅទីបំផុតទៅ លោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង បានដឹកនាំក្រុមមន្រ្តីការិយាល័យជំនាញ សមត្ថកិច្ច និងអាជ្ញាធរភូមិឃុំចុះពិនិត្យវាស់វែងពីផលប៉ះពាល់សម្បត្តិសាធារណៈរបស់រដ្ឋនៅឃុំតាតៃ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ២០២១។បន្ទាប់ពីពិនិត្យលើទីតាំងឈូសឆាយជាក់ស្តែង ត្រូវបានលោក ណឹម ភិរម្យ អភិបាលរងស្រុកទទួលស្គាល់ថា គឺពិតជាមានសកម្មភាពរំលោភបំពានដីជើងព្រៃភ្នំ និងដីចំណីព្រែកប្រាកដមែន តែមិនច្រើនពេកនោះទេ ដោយបំពានចូលដីរដ្ឋទៅតាមចំណុចខ្លះៗទេដូចជា ដីជើងភ្នំបំពានចូលទទឹង៥ម៉ែត្រ ដីមាត់ព្រែករកឃើញថាបំពានទទឹង២ទៅ៣ម៉ែត្រលើដីសរុបរួមជាច្រើមម៉ែត្រ។ទាក់ទងនឹងការធ្វើឱ្យទ្រព្យសម្បត្តិរបស់រដ្ឋរងការបំពានប៉ះពាល់នេះ លោកអភិបាលរងស្រុកកោះកុងស​ម្រេចទុកពេលឱ្យម្ចាស់ដីចំនួន៥នាក់ត្រូវកាយអាចម៍ចេញពីមាត់ព្រែកធម្មជាតិ រុះរើកញ្ចុះសំណង់រឹងមាបែបអនាធិបតេយ្យចេញ និងដាំស្តារព្រៃឈើវិញ ក្នុងរង្វង់ពេល១ខែគិតចាប់ពីថ្ងៃទី២៧ ខែមេសានេះតទៅ។ កន្លងទៅ មុននឹងមានប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានបានចុះផ្សាយព័ត៌មានករណីខាងលើជាបន្តបន្ទាប់មក គឺអាជ្ញាធរស្រុកកោះកុង ធ្លាប់បញ្ជាឱ្យក្រុមខិលខូចទាំងនោះបញ្ឈប់សកម្មភាព ឈូសឆាយដីជាបណ្តោះអាសន្នសិន ចាំការចុះពិនិត្យវាយតម្លៃលក្ខណៈបច្ចេកទេសឱ្យច្បាស់លាស់ ខណៈអាជ្ញាធរពុំមានចេញលិខិតអនុញ្ញាតឱ្យជីកឈូសឆាយដីជើងភ្នំ និងចាក់អាចម៍ដីចូលចំណីព្រែកធម្មជាតិ។ ទោះបីជាតំបន់ដីធ្លីតំបន់ជាដីក្នុងសហគមន៍មានការទិញលក់ស្របច្បាប់ក៏ដោយចុះ។ អ្នកស្រី ប៊ុន មួយ ជាភរិយារបស់លោក តេង ប៊ុន និងលោក គិន ប៊ូកាន មន្ត្រីមន្ទីរទេសចរណ៍ខេត្តកោះកុង តំណាងឱ្យអ្នកស្រី ម៉ម សុថាវី សុំមិនបកស្រាយអ្វីដែលជាចំណាត់ការបែបរដ្ឋបាលស្រុកនោះទេ ទោះបីជាក្រុមអ្នកសារព័ត៌មានព្យាយាមសុំសម្ភាសន៍ពួកគាត់នៅទីតាំងផ្ទាល់ក៏ដោយ៕

កម្លាំងនគរបាល ចំណុចរង្វង់មូលគួចកាណុង ឃាត់រថយន្តទំនើបមួយគ្រឿងរួមទាំងមនុស្សប្រុសស្រី៤នាក់

2021/04/27 10:23:02 am        4386
ភ្នំពេញ៖ កម្លាំងនគរបាលឈរជើងតំបន់បិទខ្ទប់ នៅចំណុចរង្វង់មូលគួចកាណុង ឃាត់រថយន្តទំនើបមួយគ្រឿងរួមទាំងមនុស្សប្រុសស្រី៤នាក់ (ជនជាតិចិន៣នាក់ ប្រុស០២នាក់) ពាក់ព័ន្ធករណីដឹកជញ្ជូនមនុស្សចេញពីកន្លែងមួយទៅកន្លែងមួយ មិនអនុវត្ត តាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ក្នុងអំឡុងពេលទប់ស្កាត់រីករាលដាលការឆ្លងជំម្ងឺcovid19។ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលគួចកាណុង ស្ថិតនៅមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលនៅគោលដៅ បានឲ្យដឹងថា កម្លាំងចម្រុះឈរជើងនៅគោលដៅបានឃាត់រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Rolls Royce ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា BRS.7377 ដោយរួមដំណើរក្នុងរថយន្តមាន មនុស្សចំនួន០៤នាក់ ក្នុងនោះអ្នកបើករថយន្តជនជាតិខ្មែរ ជាមន្រ្តីយោធា ឋាន្តរសក្តិ អនុសេនីយ៍ឯក ឈ្មោះ មឿង សាមន ភេទប្រុស និងជនជាតិចិន០៣នាក់ ប្រុស០២ ស្រី០១នាក់។ ដោយមានការសង្ស័យត្រូវបានកម្លាំងចម្រុះឃាត់ខ្លួន រួចសួរនាំ បុរសអ្នកបើកបរ បានឲ្យដឹងថា ខ្លួនដឹកជនជាតិពីសណ្ឋាគារមួយកន្លែងពី មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន គោលបំណងទៅសណ្ឋាគារសុខា ជ្រោយចង្វារ ទាំងដែលជនជាតិចិនទាំង០៣នាក់នោះ ពុំមានលិខិតអនុញ្ញាត​ ធ្វើដំណើរឡើយ។ក្រោយពេលប្រតិបត្តិការ កម្លាំង​នគរបាលបានបញ្ជូនខ្លួនមនុស្សទាំង០៤នាក់ រួមទាំងរថយន្ត ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕អត្ថបទ ៖ កុម្ភះ

ចាប់​ប្រពន្ធខ្លួន ធ្វើជាចំណាប់ ​និងគំរាមសម្លាប់ខ្លួន ​ខណៈសមត្ថកិច្ចនាំទៅធ្វើចត្តាឡីស័ក

2021/04/27 02:59:58 am        7639
កំពង់ឆ្នាំង ៖ នៅម៉ោងប្រមាណជា១០ និង២០ នាទីព្រឹកថ្ងៃទី២៤ ខែ០៤ ឆ្នាំ២០២១ នេះ សមត្ថកិច្ចកងកម្លាំងនគរបាល និងអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ​និងអាជ្ញាធរមូលដ្ឋាន បានព្យាយាមលួងលោម​បុរសម្នាក់ និងស្ត្រីម្នាក់ជាប្ដីប្រពន្ធ​ ដែលបានចូលមកភូមិទួលក្រឡាញ់ ​សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង កាលពី៥ថ្ងៃមុន ។សមត្ថកិច្ច​ បាន​ឲ្យដឹងថា បុរសរូបនេះ បានរារាំងសមត្ថកិច្ចមិនសហការ ដើម្បីទៅធ្វើចត្តាឡីស័ក និងពិនិត្យសំណាក បុរសរូបនេះបានចាប់ប្រពន្ធរបស់ខ្លួនធ្វើជាចំណាប់ថែមទៀតផង ខណៈដែលប្រពន្ធយល់ព្រមតាមអាជ្ញាធរ ។ ករណីនេះ រហូតធ្វើឲ្យសមត្ថកិច្ចប្រើនូវវិធានការបន្ទាន់ ដើម្បីនាំខ្លួន ទៅចត្តាឡីស័ក និងពិនិត្យសំណាក។ បច្ចុប្បន្នបុរសរូបនេះ និងប្រពន្ធ ត្រូវបានកងកម្លាំងសមត្ថកិច្ចនិងគ្រូពេទ្យនាំយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តទាំងប្ដីទាំងប្រពន្ធតាមរថយន្តសង្គ្រោះបន្ទាន់៕

អំឡុងពេលបិទខ្ទប់រយ:ពេល ១៤ថ្ងៃ គណៈកម្មការផ្សារដើមគ បានបាញ់ទឹកលាងសម្អាត និងថ្នាំសម្លាប់មេរោគជុំវិញនិងក្នុងបរិវេណផ្សារ

2021/04/27 02:59:58 am        39
ភ្នំពេញ៖ ឆ្លៀតក្នុងអំឡុងពេលបិទខ្ទប់រយ:ពេល១៤ថ្ងៃ នៃការរីករាលដាលនូវជំងឺcovid19 ចំពោះបងប្អូនអាជីវករនៅផ្សារដើមគរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី បានបញ្ជាអោយ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគ ឈូសឆាយ បាញ់ទឹកលាងសម្អាតនឹងថ្នាំសម្លាប់មេរោគ ទីតាំងដីក្រហម នៅតូបតូចៗ និងកាក់សំណល់ផ្សេងៗ របស់បងប្អូនអាជីវករលក់កន្លងមក ដើម្បីសម្អាតអោយមានអនាម័យឡើងវិញ ក្រោយបើកដំណើរការផ្សារជាធម្មតាវិញ។ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោក គៀង ចក់ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគ បានដឹកនាំសន្តិសុខផ្សារ និងសហការជាមួយនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបាញ់ទឹកលាងសម្អាតនិងបាញ់ថ្នាំសម្លាប់មេរោគ នៅជុំវិញបរិវេណផ្សារ។លោកប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគ បានជំរាបជូនបងប្អូនអាជីវករទាំងអស់ផងដែរថា ការឈូសឆាយ ទីតាំងកន្លែងលក់របស់បងប្អូននៅចំណុចដីក្រហម គឺមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី គឺអោយគណៈកម្មការផ្សាររៀបចំកន្លែងលក់ជូនបងប្អូនវិញទាំងអស់ ដោយមិនអោយបងប្អូនអាជីវករអស់លុយឡើយ។ ដូច្នេះ គណៈកម្មការផ្សារសូមអោយបងប្អូនអាជីវករទាំងអស់គ្នានឹងនរចិត្តកុំព្រួយបារម្ភខ្លាចបាត់កន្លែងលក់។ជាចុងក្រោយ លោក គៀង ចក់ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគ បានលើកឡើងបន្តទៀតថា យើងធ្វើឡើងនេះដើម្បីរក្សាសុខភាពអនាម័យ សណ្ដាប់ធ្នាប់ ជូនបងប្អូនអាជីវករ ជៀសវាងការបើកដំណើរផ្សារធម្មតាឡើងវិញ ជំងឺដ៏កាចសាហាវនេះវិលត្រឡប់មកដែរ៕អត្ថបទ&រូបភាព៖ កុម្ភ:

កម្ពុជា​រក​ឃើញ​មនុស្ស​៦៥៥​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ២២៤​នាក់​ទៀត​ជា​សះ​ស្បើយ

2021/04/27 02:59:58 am        52
ភ្នំពេញ៖ ក្រសួង​សុខាភិបាល ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ដល់​ទៅ ៦៥៥​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ២២៤នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា ករណី​ឆ្លង​ថ្មី​សរុប​ដល់​ទៅ ៦៥៤​នាក់ សុទ្ធ​តែ​ឆ្លង​មេរោគ​កូវីដ​១៩ ក្រោយ​ពី​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ ១​ករណី​ទៀត គឺ​ជា​ករណី​នាំ​ចូលដែល​ត្រូវ​បាន​រក​ឃើញ​លើ​ពលការិនី​កម្ពុជា​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា។បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ត្រូវបានរកឃើញច្រើនលើសលប់នៅរាជធានីភ្នំពេញដល់ទៅ ៥២២នាក់ បន្ទាប់មកពីគឺខេត្តព្រះសីហនុ ដែលរកឃើញអ្នកឆ្លងថ្មីដល់ទៅ ១១៣នាក់។ក្រសួងសុខាភិបាល ឱ្យដឹងទៀតថា ខេត្តកណ្ដាល និងខេត្តតាកែវ រកឃើញ ៥នាក់ដូចគ្នា ហើយបន្ទាប់មកខេត្តកំពង់ចាម និងខេត្តកែប រកឃើញអ្នកឆ្លងថ្មី ៣នាក់ដូចគ្នាដែរ ខណៈដែលខេត្តកំពង់ស្ពឺ មណ្ឌលគិរី ត្បូងឃ្មុំ រកឃើញអ្នកឆ្លងថ្មី ១នាក់ប៉ុណ្ណោះ។គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ៨ ៨៤៨នាក់ហើយបានឆ្លងមេរោគកូវីដ១៩ ដែលភាគច្រើនលើសលប់ដល់ទៅ ៨ ៣០១នាក់ ឬប្រហែល ៩៤ភាគរយ បានឆ្លងមេរោគកូវីដ១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ក្រសួងសុខាភិបាលឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ១៩ចំនួន ២២៤នាក់បន្ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៣ ១៤៨នាក់ហើយមកដល់ថ្ងៃនេះ ខណៈអ្នកជំងឺកូវីដ១៩ចំនួន ៥ ៦៣៣នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕ 

ចាប់ខ្លួនយោធាផ្កាយ ២ម្នាក់ និងបក្ខពួក ០៦នាក់ ពាក់ព័ន្ធអំពើរត់ពន្ធជនជាតិចិន២៨នាក់

2021/04/27 02:59:58 am        28
ភ្នំពេញ៖ នគរបាលខេត្តស្វាយរៀង បានចាប់ខ្លួនយោធាផ្កាយ២មួយរូប និងបក្ខពួកចំនួន ០៦នាក់ទៀត ដែលពាក់ព័ន្ធអំពើរត់ពន្ធមនុស្សជនជាតិចិនចំនួន ២៨នាក់ ឆ្លងរាជធានីខេត្ត ខណៈពេលបិទខ្ទប់ ហើយប្រុងនឹងឆ្លងដែនចេញពីកម្ពុជា។នគរបាលនៃស្នងការដ្ឋានខេត្តស្វាយរៀង បានចាប់ខ្លួនឧត្ដមសេនីយ៍ទោម្នាក់ និងបក្ខពួកចំនួន ០៦នាក់ ពាក់ព័ន្ធអំពើរត់ពន្ធមនុស្ស បន្ទាប់ពីមានរកឃើញថា អ្នកទាំងនេះបាននាំជនជាតិចិនជិត ចំនួន ២៨នាក់ ប្រុងឆ្លងដែនខុសច្បាប់ចេញកម្ពុជា ដោយពួកគេលួចដឹកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅក្រុងបាវិត ខេត្តស្វាយរៀង នាពេលរាត្រី។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាទាបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារ TTP 1 ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ប្រភពព័ត៌មានឱ្យដឹងថា មេក្លោងក្នុងអំពើរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់នេះឈ្មោះ ស៊ុំ ពៅ មានឋានន្តរសក្តិជា ឧត្តមសេនីយ៍ទោ និងមានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។បន្ទាប់ពីមានការចាប់ខ្លួនមន្ដ្រីយោធាជាន់ខ្ពស់នេះ សារសម្លេងរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលប្រព័ន្ធផ្សព្វផ្សាយទទួលបាន បានបញ្ជាក់ថា ចំពោះបុគ្គលឈ្មោះ ស៊ុំ ពៅ នេះគឺត្រូវតែធ្វើតាមច្បាប់ ដោយមិនមានការយោគយល់នោះទេ ព្រោះជាអំពើរត់ពន្ធមនុស្ស និងបានបំពានបំរាមរបស់ រាជរដ្ឋាភិបាល។មកដល់ពេលនេះ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួកផ្សេងទៀត ដែលនគរបាលឃាត់ខ្លួន កំពុងបន្តការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ភ្លៀង​ខ្យល់​កន្ត្រាក់​ម្សិល​មិញ ផ្ទះ​សម្បែង៣៣​គ្រួសារ និង​សាលា​រៀន​២​ខ្នង​រង​ការ​ខូច​ខាត​នៅ​បន្ទាយមានជ័យ

2021/04/27 02:59:58 am        70
បន្ទាយមានជ័យ៖ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ ៣៣​គ្រួសារ និង​សាលា​រៀន ២​ខ្នង នៅ​ខេត្ត​បន្ទាយមានជ័យ បាន​រង​ការ​ខូច​ខាត បន្ទាប់​ពី​ត្រូវភ្លៀង​ធ្លាក់​លាយ​ឡំ​នឹង​ខ្យល់​កន្ត្រាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​បញ្ជាក់​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃ​នេះ។គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​និយាយ​ទៀត​ថា ផ្ទះ​សម្បែង​ពលរដ្ឋ ៣៣​គ្រួសារ និង​សាលា​រៀន ២​ខ្នង នៅ​ក្នុង​សង្កាត់​ទឹកថ្លា ​ក្នុង​ក្រុង​សិរីសោភ័ណ ត្រូវ​ខ្យល់​កន្ត្រាក់​បក់​បោក​បណ្ដាល​ឱ្យ​ខូច​ខាត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ កំពុង​ជួស​ជុល​ផ្ទះ​សម្បែង​ជូន​ប្រជា​ពលរដ្ឋ​ឡើង​វិញ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនពាំពាក្យ៖ សមរភូមិក្រោយ និងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ល្អិតរមួត តាម​រយៈ​ការ​ចែករម្លែកកា​រសប្បាយរីករាយ ការលំបាក និងការផ្ញើសារសួរសុខទុក្ខ
04/19/2026 12:04 PM
ប្រធានាធិបតីប្រេស៊ីល និងនាយករដ្ឋមន្រ្តីអេស្ប៉ាញលើកកម្ពស់គោលនយោបាយវឌ្ឍនភាព
04/19/2026 12:04 PM
អ្នកនាំពាក្យ៖ កិច្ចការពារបូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ខណៈ​កម្ពុជា​សង្ឃឹម​ថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម
04/19/2026 11:04 AM
គណៈប្រតិភូសភាកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាតួកគីយ៉េ និង​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត IPU លើកទី១៥២
04/19/2026 11:04 AM
មេដឹកនាំកំពូលអ៊ីរ៉ង់៖ កងទ័ពជើងទឹកត្រៀមខ្លួនរួចរាល់ក្នុងការបង្កបរាជ័យដ៏ជូរចត់ថ្មីដល់អាមេរិក និងអ៊ីស្រាអែល
04/19/2026 11:04 AM
ក្រសួងស្ថាប័ន មន្រ្ដីរាជការ និងពលរដ្ឋ ថ្វាយព្រះពរ​ព្រះករុណា​ព្រះមហាក្សត្រ​ឆាប់​បាន​ជា​សះ​ស្បើយ​ពី​ព្រះរោគ
04/19/2026 10:04 AM
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយ​ព្រះពរ​ព្រះករុណា​ព្រះមហាក្សត្រ​ឆាប់​បាន​ជា​សះស្បើយ​ពី​ព្រះ​រោគ
04/19/2026 10:04 AM
ពលរដ្ឋ និងភ្ញៀវទេសចរ ចូលទស្សនា ព្រលានយន្តហោះពោធិ៍ចិន មាន​ចំនួន​ច្រើន​លើស​ការ​រំពឹង​ទុក
04/19/2026 10:04 AM
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ៖ ពេលវេលាដល់ហើយសម្រាប់ការសន្ទនាជាមួយអាមេរិកពីទំនាក់ទំនងសេដ្ឋកិច្ចអនាគត
04/19/2026 10:04 AM
អ៊ីរ៉ង់និយាយថា គ្មានការកំណត់កាលបរិច្ឆេតនោះទេសម្រាប់ជុំបន្ទាប់នៃកិច្ចចរចាជាមួយអាមេរិក
04/19/2026 09:04 AM