ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់
កម្លាំងចម្រុះ រកឃើញជនជាតិចិន ៩០នាក់, ជនជាតិវៀតណាម ៣៥នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់, ឡាវម្នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត
អាជ្ញាធរខេត្តកោះកុង បំភ្លឺថាមិនមានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានការស្រាវជ្រាវករណីឃាតកម្ម

សន្តិសុខ និង សង្គម

ជនអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក រង់ចាំឲ្យក្រុមល្បាតព្រំដែនមកទទួល

2024/04/30 11:01:35 am        199
ជនអន្តោរប្រវេសន៍ អាចត្រូវបានគេមើលឃើញកំពុងបោះជំរំនៅលើផ្ទាំងថ្មធំៗ នៅវាលខ្សាច់រដ្ឋកាលីហ្វ័រនីញ៉ា ខណៈពួកគេរង់ចាំភ្នាក់ងារល្បាតព្រំដែនមកប្រមូល ក្នុងពេលមានការពិភាក្សាដោយគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋអំពីស្ថានភាពបន្ទាន់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក។អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មកពីគណបក្សសាធារណរដ្ឋដែលកំពុងឈរឈ្មោះក្នុងការបោះឆ្នោតនៅខែវិច្ឆិកា បានសន្យាថានឹងបង្រ្កាបលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងរឹតត្បិតការធ្វើអន្តោប្រវេសន៍ស្របច្បាប់ ប្រសិនបើជាប់ឆ្នោតរយៈពេល៤ឆ្នាំក្នុងអាណត្តិទី២ នៅសេតវិមាន។ លោក Trump បាននិយាយថា លោកនឹងស្តារឡើងវិញអ្វីដែលនៅសល់កាលពីឆ្នាំ២០១៩ របស់លោកចំពោះកម្មវិធីប្រទេសម៉ិកស៊ិក ដែលបង្ខំអ្នកស្វែងរកសិទ្ធិជ្រកកោន មិនមែនជនជាតិម៉ិកស៊ិក ដែលប៉ុនប៉ងចូលមកសហរដ្ឋអាមេរិក នៅព្រំដែនភាគខាងត្បូង ត្រូវរង់ចាំនៅប្រទេសម៉ិកស៊ិក សម្រាប់ការដោះស្រាយករណីរបស់ពួកគេ។កម្មវិធីនេះត្រូវបានបញ្ចប់ដោយប្រធានាធិបតី លោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ ដែលកំពុងស្វែងរកអាណត្តិមួយទៀត នៅក្នុងសេតវិមាន។ លោក Biden បានទទួលជ័យជម្នះលើលោក Trump ក្នុងឆ្នាំ ២០២០ ដោយសន្យាថានឹងមានគោលនយោបាយអន្តោប្រវេសន៍ប្រកបដោយមនុស្សធម៌ និងរបៀបរៀបរយ ប៉ុន្តែបានទប់ទល់ជាមួយនឹងកម្រិតកំណត់ត្រាជនអន្តោប្រវេសន៍ខ្ពស់ ដែលត្រូវបានចាប់ខ្លួនកំពុងឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់។លោក Trump បាននិយាយថា លោក នឹងស្វែងរកឃុំខ្លួនជនអន្តោប្រវេសន៍ទាំងអស់ ដែលត្រូវបានចាប់ខ្លួនកំពុងឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ឬរំលោភលើច្បាប់ការធ្វើអន្តោប្រវេសន៍ផ្សេងទៀត ដែលបញ្ចប់នូវអ្វីដែលលោកហៅថា «ចាប់ហើយដោះលែង»។

អាមេរិកជំរុញប្រទេសដែលផ្គត់ផ្គង់សព្វាវុធដល់ភាគីជម្លោះស៊ូដង់ឲ្យបញ្ឈប់ ដោយព្រមានអំពីអំពើប្រល័យពូជសាសន៍ថ្មី

2024/04/30 10:57:37 am        182
សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានអំពាវនាវដល់ប្រទេសទាំងអស់ដែលផ្គត់ផ្គង់សព្វាអាវុធដល់ភាគីសង្រ្គាមរបស់ស៊ូដង់ឲ្យបញ្ឈប់ការលក់អាវុធ ដោយព្រមានថា ប្រវត្តិសាស្ត្រនៅក្នុងតំបន់ Darfur ភាគខាងលិចដ៏ធំ ដែលមានការប្រល័យពូជសាសន៍ កាលពី ២០ឆ្នាំមុន «កំពុងកើតឡើងម្តងទៀត»។ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Linda Thomas-Greenfield បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ ជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ទីក្រុង El Fasher ជារដ្ឋធានីតែមួយគត់នៅក្នុងតំបន់ Darfur ដែលមិនត្រូវបានកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធគឺ «ស្ថិតនៅលើចំណុចកណ្តាលនៃការសម្លាប់រង្គាលទ្រង់ទ្រាយធំ»។លោកស្រី បានជំរុញឲ្យប្រទេសទាំងអស់លើកឡើងការគំរាមកំហែងដែលថា «វិបត្តិកំពុងកើតឡើង»។ ឯកអគ្គរដ្ឋទូតរងរបស់ចក្រភពអង់គ្លេស លោក James Kariuki បានបញ្ជាក់ពីការអំពាវនាវរបស់លោកស្រីដោយនិយាយថា៖«រឿងចុងក្រោយដែលស៊ូដង់ត្រូវការ គឺការកើនឡើងបន្ថែមទៀតលើជម្លោះនេះ ដែលបានកើតឡើង ពេញមួយឆ្នាំហើយនោះ»។លោកស្រី Thomas-Greenfield បាននិយាយថា មាន «របាយការណ៍គួរឲ្យទុកចិត្ត» ដែលកងកម្លាំង យោធាប៉ារ៉ាគាំទ្ររហ័ស និងកងជីវពលសម្ព័ន្ធមិត្តរបស់ពួកគេ បានវាយលុកភូមិជាច្រើន នៅភាគខាងលិចនៃទីក្រុង El Fasher ហើយកំពុងរៀបចំផែនការ «ការវាយប្រហារដែលនឹងកើតឡើងលើទីក្រុង El Fasherនេះ»។លោកស្រី Thomas-Greenfield បានព្រមានថា៖« ការវាយប្រហារលើទីក្រុង El Fasher នឹងក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ» ដោយនិយាយថា វានឹងធ្វើឲ្យមនុស្សពីរលាននាក់ដែលរស់នៅក្នុងទីក្រុង El Fasher និង ប្រជាជនស៊ូដង់ ៥០០.000 នាក់ ដែលបានស្វែងរកការជ្រកកោននៅទីនោះ ប្រឈមនឹងហានិភ័យ។

ការប៉ះទង្គិចគ្នាជាថ្មីនៅស៊ូដង់ បានបង្កើនការព្រួយបារម្ភជុំវិញការវាយប្រហារទ្រង់ទ្រាយធំ

2024/04/30 10:44:47 am        185
ការប៉ះទង្គិចគ្នាបានកើតឡើងជាថ្មីកាលពីថ្ងៃចន្ទ (២៩ មេសា) រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅជាយក្រុង អ៊ែលហ្វាសើ (El Fasher) រដ្ឋធានីនៃរដ្ឋ ណស ដាហ្វឺ (North Darfur) នៅភាគខាងលិចប្រទេសស៊ូដង់ ដោយបង្កើនការភ័យខ្លាចកាន់តែខ្លាំងនៃការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងនេះ។អ្នកស្រុកក្នុងតំបន់បានប្រាប់សារព័ត៌មាន ស៊ីនហួរ ថាមានការទម្លាក់គ្រាប់បែកនៅភាគខាងលិចនៃទីក្រុង អ៊ែលហ្វាសើ ខណៈផ្សែងខ្មួលខ្មាញ់ហុយចេញពីជាយក្រុងនោះ ហើយពួកគេភ័យខ្លាចថាការប៉ះទង្គិចនេះនឹងគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះនៃការវាយប្រហារទ្រង់ទ្រាយធំ ដែលអាចបណ្ដាលឱ្យមានអ្នកស្លាប់កាន់តែច្រើន។ការប៉ះទង្គិចគ្នានាពេលថ្មីៗនេះនៅក្រុង អ៊ែលហ្វាសើ រវាងភាគីសង្រ្គាមទាំងពីរបានជម្លៀសមនុស្សជាង ៧០.០០០ នាក់ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលម្នាក់របស់រដ្ឋ ណស ដាហ្វឺ។ ថ្មីៗនេះកងកម្លាំងគាំទ្ររហ័ស RSF បានបង្កើនការគំរាមកំហែងវាយលុកទីក្រុងយុទ្ធសាស្ត្រ អ៊ែលហ្វាសើ ដែលជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ ដាហ្វឺ។អស់រយៈពេលជាច្រើនសប្តាហ៍កងកម្លាំង RSF បាននឹងកំពុងប្រមូលផ្តុំអ្នកប្រយុទ្ធរាប់ពាន់នាក់នៅជាយក្រុងនេះក្នុងការរៀបចំសម្រាប់ការវាយប្រហារមួយ។ ជាការឆ្លើយតប ក្រុមប្រដាប់អាវុធនៃកងទ័ពស៊ូដង់ SAF និងសម្ព័ន្ធមិត្តនៅតំបន់ ដាហ្វឺ បានពង្រឹងវត្តមានយោធារបស់ពួកគេនៅច្រកចូលក្រុង អ៊ែលហ្វាសើ និងជុំវិញតំបន់លំនៅឋានភាគច្រើននៃទីក្រុងសំខាន់មួយនេះ៕

នគរបាល ៤ នាក់ស្លាប់ និងច្រើននាក់របួស ក្នុងហេតុការណ៍បាញ់ប្រហារនៅសហរដ្ឋអាមេរិក

2024/04/30 10:41:30 am        224
នគរបាលរដ្ឋបាននិយាយកាលពីថ្ងៃចន្ទ (២៩ មេសា) ថាមន្ត្រីសមត្ថកិច្ច ៤ នាក់បានស្លាប់ និងនគរបាល ៤ នាក់ទៀតបានរងរបួសក្នុងហេតុការណ៍បាញ់ប្រហារមួយនៅទីក្រុង ឆាលុត (Charlotte) រដ្ឋ ណស ខារ៉ូឡាញណា (North Carolina) របស់សហរដ្ឋអាមេរិក ហើយជនសង្ស័យម្នាក់បានស្លាប់។ប្រធាននាយកដ្ឋាននគរបាលតំបន់ ឆាលុត-មែកលិនប៊ឺក (Charlotte-Mecklenburg) លោក ចននី ជែននីងស៍ (Johnny Jennings) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា មន្ត្រីដែលត្រូវបានសម្លាប់នោះគឺជាផ្នែកមួយនៃក្រុមកងកម្លាំងគាំទ្រ ម៉ាស្ហល (Marshall) របស់សហរដ្ឋអាមេរិក ដែលរួមមានមន្រ្តីមកពីភ្នាក់ងារជាច្រើន។មន្ត្រីដែលត្រូវបានគេសម្លាប់នោះ បានប៉ុនប៉ងអនុវត្តដីកាទុកអាវុធខុសច្បាប់ដោយជនជាប់ចោទម្នាក់។ នៅពួកគេបានទៅដល់លំនៅដ្ឋានមួយដែលជនសង្ស័យស្ថិតនៅ ហើយជនដៃដល់នោះបានចាប់ផ្តើមបាញ់ប្រហារទៅលើនគរបាល ហើយពួកគេក៏បាញ់តបវិញ ក្រោយមកជនសង្ស័យបានស្លាប់នៅទីធ្លាមុខផ្ទះ។បន្ទាប់ពីការប្រឈមមុខដាក់គ្នាយ៉ាងតានតឹង ក្រុមនគរបាលពិសេស បានចូលឆែកឆេរក្នុងផ្ទះនោះ និងចាប់ឃុំខ្លួនមនុស្សពីរនាក់ដែលនៅខាងក្នុងនោះ។ ប្រធាននាយកដ្ឋាននគរបាលរូបនោះបន្ថែមថា គេជឿថាយ៉ាងហោចណាស់មានម្នាក់ក្នុងចំណោមអ្នកត្រូវចាប់ខ្លួននោះបានបាញ់ទៅលើនគរបាល៕

ប្រជាជនហៃទី លក់ប្រេងឥន្ធនៈឡើងវិញដើម្បីចិញ្ចឹមជីវិត ខណៈរងភាពក្រីក្រ និងអំពើហិង្សា

2024/04/30 10:31:23 am        269
ប្រជាជនហៃទី កំពុងងាកទៅរកការលក់ប្រេងឥន្ធនៈឡើងវិញ ជាមធ្យោបាយមួយដើម្បីដោះស្រាយជីវភាពរស់នៅ ដោយសារតែការកើនឡើងនៃឧក្រិដ្ឋកម្មនិងភាពក្រីក្រ បានធ្វើឲ្យប៉ះពាល់ដល់គ្រួសារ។ នៅទីក្រុង Cap-Haitien ស្ថានីយ៍ប្រេងនានា បានរឹតបន្តឹងម៉ោងធ្វើប្រតិបត្តិការរបស់ពួកគេ ហើយការខ្វះប្រេងឥន្ធនៈនៅក្នុងផ្នែកមួយចំនួនរបស់ប្រទេស ត្រូវបានគេរាយការណ៍។ អ្នកលក់ប្រេងរាយ បានបន្តលក់ប្រេងរបស់ខ្លួននៅតាមដងផ្លូវ ទៅឲ្យពលរដ្ឋដែលត្រូវការប្រើប្រាស់។លោក Sean James ធ្លាប់លក់គ្រឿងបន្លាស់ទូរសព្ទដៃ ប៉ុន្តែបានងាកទៅលក់ប្រេងវិញ នៅពេលដែលមានការខ្វះខាតខ្លាំង។ ប្រទេសហៃទី បានជួបប្រទះការកើនឡើងអំពើហិង្សាពីក្រុមជនអន្ធពាលចាប់តាំងពីខែកុម្ភៈ។ រដ្ឋធានីព័រអូប្រាំង(Port-au-Prince) ត្រូវបានកាត់ផ្តាច់ចេញពីផ្លូវសមុទ្រ និងផ្លូវអាកាស ខណៈសម្ព័ន្ធមិត្តរបស់ក្រុមជនអន្ធពាល ប្រដាប់ដោយអាវុធយ៉ាងច្រើន ត្រូវបានជួញដូរពីសហរដ្ឋអាមេរិក ដែលបានពង្រឹងការគ្រប់គ្រងរបស់ពួកគេ។ទិន្នន័យថ្មីៗពីការិយាល័យសមាហរណកម្មអង្គការសហប្រជាជាតិនៅប្រទេសហៃទី បង្ហាញថា មនុស្សជាង ២.៥០០នាក់ ត្រូវបានសម្លាប់ ឬរងរបួស ចាប់ពីខែមករា ដល់ខែមីនា ដែលកើនឡើង ៥៣ភាគរយ ពីរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០២៣។ស្ថានភាពសន្តិសុខ បានជម្លៀសមនុស្សរាប់ពាន់នាក់ និងបង្កឱ្យមានភាពអត់ឃ្លានដ៏គ្រោះមហន្តរាយផងដែរ។

នគរបាល បោសសម្អាតការតវ៉ាគាំទ្រប៉ាឡេស្ទីននៅសកលវិទ្យាល័យ Sorbonne ប្រទេសបារាំង

2024/04/30 09:11:39 am        234
ក្រុមនិស្សិត បាននិយាយថា នគរបាលបានមានចំណាត់ការបោសសម្អាតក្រុមបាតុកររាប់សិបនាក់ ដែលបានមកបោះតង់នៅក្នុងទីធ្លាសកលវិទ្យាល័យ សបុន(Sorbonne) ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ក្នុងការតវ៉ាប្រឆាំងសង្គ្រាមនៅតំបន់ហ្កាហ្សា។បាតុកម្មនេះ បានធ្វើឡើងរយៈពេលបីថ្ងៃ បន្ទាប់ពីការតវ៉ានៅសកលវិទ្យាល័យ សាយអិន ប៉ូ(Sciences Po) និងបានកើតមានឡើង បន្ទាប់ពីមានការប្រមូលផ្តុំគ្នានៅតាមបរិវេណសាកលវិទ្យាល័យនានា នៅទូទាំងសហរដ្ឋអាមេរិកប្រឆាំងទៅនឹងជម្លោះ។និស្សិតសាកលវិទ្យាល័យ Sorbonne លោក លូអ៊ីស ម៉ាហ្ស៊ីរ៉េ(Louis Maziere) បាននិយាយថា យើងបានបង្កើតតង់ ដូចដែលនៅសាកលវិទ្យាល័យសហរដ្ឋអាមេរិកមួយចំនួន។ យើងកំពុងធ្វើអស់ពីសមត្ថភាពរបស់យើង ដើម្បីបង្កើនការយល់ដឹងអំពីអ្វីដែលកំពុងកើតឡើងនៅដែនដីប៉ាឡេស្ទីន អំពីអំពើប្រល័យពូជសាសន៍ដែលនៅបន្តនៅក្នុងតំបន់ហ្កាហ្សា។ និស្សិតម្នាក់ទៀតនិយាយថា អ្វីដែលយើងកំពុងជំរុញគឺសន្តិភាព ហើយពួកគេឆ្លើយដោយប្រើកម្លាំងនិងហឹង្សា។ ទូរទស្សន៍ BFM បានបង្ហាញវីដេអូ នគរបាលបានអូសសិស្សពីរនាក់ចេញ។ប្រភពព័ត៌មានពីនគរបាលបានបញ្ជាក់ថា នគរបាលបានធ្វើអន្តរាគមន៍ដើម្បីបោសសម្អាតទីធ្លាសាកលវិទ្យាល័យ Sorbonne ហើយប្រតិបត្តិការ ដែលមានរយៈពេលខ្លី ត្រូវបានអនុវត្តដោយសន្តិវិធី គ្មានឧបទ្ទវហេតុអ្វីឡើយ។

មនុស្ស ២៥ នាក់ស្លាប់នៅភាគខាងជើងប្រទេសប៉េរូ បន្ទាប់ពីរថយន្តក្រុងធ្លាក់ចូលជ្រោះ

2024/04/30 09:01:11 am        234
អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទ (២៩ មេសា) ថាមនុស្ស ២៥ នាក់បានស្លាប់ និង ១៣ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ចូលទៅក្នុងជ្រោះជម្រៅ ៣០០ ម៉ែត្រនៅភាគខាងជើងប្រទេសប៉េរូ កាលពីយប់ថ្ងៃអាទិត្យ។លោក អ៊ូហ្គោ អ៊ូរីអាតេ (Hugo Uriarte) ប្រមុខនគរបាលក្នុងខេត្ត សេលែនឌីន (Celendin) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រថយន្តក្រុងអន្តរខេត្តនោះ ដឹកអ្នកដំណើរប្រមាណ ៥០ នាក់ នៅពេលជួបគ្រោះថ្នាក់នៅវេលាម៉ោង ១០:១០ នាទីយប់ (ម៉ោងក្នុងស្រុក) តាមដងផ្លូវទៅកាន់ខេត្ត សេលែនឌីន ក្នុងតំបន់ ខាហាម៉ាកា (Cajamarca)។លោកបន្ថែមថា រថយន្តក្រុងនោះដំបូងមានអ្នកដំណើរចំនួន ៣៥ នាក់ ប៉ុន្តែបានយកអ្នកដំណើរបន្ថែមទៀតនៅតាមផ្លូវ។ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត ប៉ុន្តែមានភាពស្មុគស្មាញដោយសារជម្រៅនៃជ្រោះ និងឧបសគ្គផ្សេងៗ។អ្នកនៅរស់រានមានជីវិតមួយចំនួន រួមទាំងអ្នកបើកបរបានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យខេត្ត និងតំបន់ ហើយអាជ្ញាធរកំពុងប្រមូលព័ត៌មានពីជនរងគ្រោះដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ៕

អ្នកជំនាញUNនិយាយថា មីស៊ីលកូរ៉េខាងជើង បានធ្លាក់នៅទីក្រុង Kharkov ប្រទេសអ៊ុយក្រែន

2024/04/30 08:57:43 am        292
កម្ទេចកម្ទីមីស៊ីល ដែលបានធ្លាក់នៅក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២ ខែមករា គឺមកពីមីស៊ីលបាលីស្ទីករបស់ប្រទេសកូរ៉េខាងជើង។ នេះបើតាមរបាយការណ៍ ពីក្រុមអ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ បញ្ជូនទៅកាន់គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខ ហើយត្រូវបានមើលឃើញដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា។ ការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់ បានបង្ហាញបំណែកនៃមីស៊ីលដល់ប្រព័ន្ធផ្សព្វផ្សាយ ដោយបាននិយាយថា មីស៊ីលនេះអាចជាមីស៊ីលត្រូវបានផ្គត់ផ្គង់ដោយប្រទេសកូរ៉េខាងជើង។ នៅក្នុងរបាយការណ៍ ក្រុមអ្នកឃ្លាំមើល បានសន្និដ្ឋានថា កម្ទេចកម្ទីមកពីមីស៊ីលប្រភេទ Hwasong-11 ហើយស្ថិតក្នុងការបំពានលើការហាមប្រាមអាវុធដាក់បានទៅលើប្រទេសកូរ៉េខាងជើង ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ ជុំវិញកម្មវិធីមីស៊ីលបាលីស្ទីក និងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។នៅក្នុងរបាយការណ៍ ក្រុមអ្នកឃ្លាំមើល និយាយថា ពួកគេពុំអាចកំណត់អត្តសញ្ញាណដោយឯករាជ្យ ពីទីកន្លែង ដែលមីស៊ីលនេះត្រូវបានបាញ់ចេញ ឬដោយនរណាម្នាក់ឡើយ។បេសកកម្មរបស់ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ កន្លងមក សហរដ្ឋអាមេរិក និងប្រទេសមួយចំនួន បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងពីបទផ្ទេរសព្វាវុធទៅឱ្យប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ប្រឆាំងអ៊ុយក្រែន ដែលខ្លួនបានវាយលុកចូលរយៈពេលជាងពីរកន្លងទៅ។ ប៉ុន្តែភាគីទាំងពីរ បានបដិសេធការចោទប្រកាន់នេះ ខណៈកាលពីឆ្នាំមុន ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង បានប្តេជ្ញាធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ។

ក្រុមជនអន្ធពាលហៃទី ទាមទារតំណែងក្នុងថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មី ខណៈគំរាមបង្កចលាចល

2024/04/30 08:49:05 am        257
ក្រុមប្រឹក្សាអន្តរកាលថ្មីរបស់ប្រទេសហៃទី គ្រោងនឹងជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ប្រទេសនៅថ្ងៃអង្គារ (៣០ មេសា) នេះ ប៉ុន្តែមេដឹកនាំក្រុមជនអន្ធពាលដែលបានបង្កើនការគ្រប់គ្រងក្នុងប្រទេស កំពុងទាមទារឥទ្ធិពលនយោបាយ និងការលើកលែងទោស ហើយគំរាមកំហែងបង្កើតអំពើហិង្សាបន្ថែមទៀត ប្រសិនបើការទាមទាររបស់ពួកគេមិនត្រូវបានបំពេញ។កាលពីសប្តាហ៍មុន បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក អារីយែល ហង់រី (Ariel Henry) បានលាលែងពីដំណែង ក្រុមប្រឹក្សាអន្តរកាលនេះត្រូវបានដំឡើងជាផ្លូវការ ដែលត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយក្នុងការបង្កើតសន្តិសុខឡើងវិញ បន្ទាប់ពីអំពើហិង្សារបស់ក្រុមជនអន្ធពាលជាច្រើនឆ្នាំដែលបានកើនឡើងយ៉ាងខ្លាំងក្លានាពេលថ្មីៗនេះ។ស្ថាប័នសហគមន៍សមុទ្រការ៉ាអ៊ីបក្នុងតំបន់ (CARICOM) ដែលដឹកនាំការតាក់តែងពង្រាងនៃក្រុមប្រឹក្សានេះ ហាមប្រាមសមាជិកក្រុមជនអន្ធពាល ឬអ្នកដែលរងទណ្ឌកម្មអន្តរជាតិមិនឱ្យចូលរួម ប៉ុន្តែបណ្ដាមេដឹកនាំក្រុមជនអន្ធពាលដ៏មានឥទ្ធិពលបំផុតមួយចំនួនរបស់ប្រទេសហៃទី កំពុងគំរាមកំហែងបង្កចលាចល និងអំពើហិង្សាបន្ថែមទៀត ប្រសិនបើពួកគេមិនត្រូវបានអនុញ្ញាតិឱ្យធ្វើនយោបាយ។យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ មានមនុស្សលើសពីម្នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សារបស់ក្រុមជនអន្ធពាលហៃទី រៀងរាល់មួយម៉ោងម្ដងក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។ ក៏មានរបាយការណ៍រីករាលដាលនៃក្រុមជនអន្ធពាលដែលប្រើអំពើហិង្សាផ្លូវភេទទ្រង់ទ្រាយធំ ការចាប់ជំរិតយកប្រាក់លោះ និងការធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ពីប្រជាជនផងដែរ៕

ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់ពលរដ្ឋហ្កាហ្សា ៤០ នាក់ ខណៈកិច្ចចរចាបទឈប់បាញ់ចាប់ផ្តើម

2024/04/30 08:43:05 am        237
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤០ នាក់កាលពីថ្ងៃចន្ទ (២៩ មេសា) នៅក្នុងទីក្រុង រ៉ាហ្វា (Rafah) និងផ្នែកជាច្រើនទៀតនៃតំបន់ហ៊ុមព័ទ្ធនេះ ខណៈបណ្ដាមេដឹកនាំក្រុមហាម៉ាស បានទៅទីក្រុងគែរ សម្រាប់កិច្ចចរចាបទឈប់បាញ់ថ្មី ស្របពេលដែលបណ្ដាមេដឹកនាំបរទេសបានជំរុញអ៊ីស្រាអែល កុំឱ្យបើកប្រតិបត្តិការជើងគោកលើក្រុងភាគខាងត្បូងជាប់ព្រំដែនមួយនេះ។ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារលើក្រុងរ៉ាហ្វា ជាទីដែលស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនសរុប ២,៣ លាននាក់នៅហ្កាហ្សា បានស្វែងរកការជ្រកកោនពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលជាច្រើនខែ ទូរទស្សន៍រដ្ឋរបស់អេហ្ស៊ីបបាននិយាយថា គណៈប្រតិភូហាម៉ាស បានចាកចេញពីទីក្រុងគែរ ទៅកាន់ទីក្រុងដូហា ហើយនឹងត្រលប់មកវិញជាមួយនឹងការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់សំណើបទឈប់បាញ់ថ្មី។ខណៈការចរចាបទឈប់បាញ់កំពុងបន្តដោយពុំមានលទ្ធផលជាក់ស្ដែង ស្លាបប្រដាប់អាវុធនៃក្រុមជីហាដអ៊ីស្លាម ដែលជាសម្ព័ន្ធមិត្តក្រុមហាម៉ាសបាននិយាយថា ខ្លួនបានបាញ់រ៉ូកែតចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ដែលជាសញ្ញាថាក្រុមនេះនៅតែអាចធ្វើការវាយប្រហារដោយគ្រាប់រ៉ូកែត បន្ទាប់ពីជិតប្រាំពីរខែនៃការវាយលុកតាមអាកាស និងជើងគោករបស់អ៊ីស្រាអែល។នៅពេលសាកសួរអំពីការវាយប្រហារតាមអាកាសក្រុងរ៉ាហ្វា អ្នកនាំពាក្យយោធាអ៊ីស្រាអែល (IDF) បាននិយាយថា យន្តហោះចម្បាំងបានវាយប្រហារគោលដៅភេរវករ ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ជនស៊ីវិលនៅភាគខាងត្បូងហ្កាហ្សា ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិមានក្រឹមឡាំងទទួលស្គាល់ភាពតានតឹងក្នុងទំនាក់ទំនងជាមួយអាស៊ែបៃហ្សង់ តែសង្ឃឹមថា នឹងប្រសើរឡើងវិញ
07/21/2025 07:07 PM
រដ្ឋទូតឥណ្ឌូនេស៊ី ត្រៀមផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា
07/21/2025 07:07 PM
អភិបាលខេត្តប៉ៃលិនពិនិត្យទីតាំងសាងសង់ខ្លោងទ្វារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ
07/21/2025 07:07 PM
[UPDATE] យន្តហោះកងទ័ពអាកាសបង់ក្លាដែសធ្លាក់ចូលក្នុងបរិវេណសាលា បណ្ដាលឲ្យមនុស្សយ៉ាងតិច ១៩នាក់ ស្លាប់ និងរាប់សិបនាក់របួស
07/21/2025 07:07 PM
សម្តេចពិជ័យសេនា ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តប៉ៃលិន
07/21/2025 07:07 PM
ព្រះសង្ឃខេត្តស្វាយរៀងនិងសប្បុរសជន រស់នៅសហរដ្ឋអាមេរិកនាំអំណោយ​ផ្ដល់ជូនវីរៈកងទ័ពឈរជើងទិសខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ
07/21/2025 07:07 PM
BREAKING NEWS ៖ មនុស្សយ៉ាងតិច ១៩នាក់ ស្លាប់ ដោយសារយន្តហោះកងទ័ពអាកាសបង់ក្លាដែសធ្លាក់ចូលក្នុងបរិវេណមហាវិទ្យាល័យ
07/21/2025 06:07 PM
នគរបាលអង់គ្លេស ចាប់ខ្លួនមនុស្ស ៦នាក់ បន្ទាប់ពីបាតុករទៅដល់សណ្ឋាគារដែលអ្នកស្វែងរកសិទ្ធិជ្រកកោន ស្នាក់នៅ
07/21/2025 06:07 PM
យន្តហោះរបស់ Air India រអិលចេញពីផ្លូវពេលចុះចត នៅទីក្រុង Mumbai ដោយបណ្ដាលឲ្យយន្តហោះ និងផ្លូវរត់ខូចខាត
07/21/2025 06:07 PM
អាជ្ញាធរស៊ីរីជម្លៀសក្រុមគ្រួសារនៃសហគមន៍ Bedouin ចេញពីទីក្រុង Sweida
07/21/2025 06:07 PM