ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់
កម្លាំងចម្រុះ រកឃើញជនជាតិចិន ៩០នាក់, ជនជាតិវៀតណាម ៣៥នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់, ឡាវម្នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត

សន្តិសុខ និង សង្គម

ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់ពលរដ្ឋហ្កាហ្សា ៤០ នាក់ ខណៈកិច្ចចរចាបទឈប់បាញ់ចាប់ផ្តើម

2024/04/30 08:43:05 am        237
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤០ នាក់កាលពីថ្ងៃចន្ទ (២៩ មេសា) នៅក្នុងទីក្រុង រ៉ាហ្វា (Rafah) និងផ្នែកជាច្រើនទៀតនៃតំបន់ហ៊ុមព័ទ្ធនេះ ខណៈបណ្ដាមេដឹកនាំក្រុមហាម៉ាស បានទៅទីក្រុងគែរ សម្រាប់កិច្ចចរចាបទឈប់បាញ់ថ្មី ស្របពេលដែលបណ្ដាមេដឹកនាំបរទេសបានជំរុញអ៊ីស្រាអែល កុំឱ្យបើកប្រតិបត្តិការជើងគោកលើក្រុងភាគខាងត្បូងជាប់ព្រំដែនមួយនេះ។ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារលើក្រុងរ៉ាហ្វា ជាទីដែលស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនសរុប ២,៣ លាននាក់នៅហ្កាហ្សា បានស្វែងរកការជ្រកកោនពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលជាច្រើនខែ ទូរទស្សន៍រដ្ឋរបស់អេហ្ស៊ីបបាននិយាយថា គណៈប្រតិភូហាម៉ាស បានចាកចេញពីទីក្រុងគែរ ទៅកាន់ទីក្រុងដូហា ហើយនឹងត្រលប់មកវិញជាមួយនឹងការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់សំណើបទឈប់បាញ់ថ្មី។ខណៈការចរចាបទឈប់បាញ់កំពុងបន្តដោយពុំមានលទ្ធផលជាក់ស្ដែង ស្លាបប្រដាប់អាវុធនៃក្រុមជីហាដអ៊ីស្លាម ដែលជាសម្ព័ន្ធមិត្តក្រុមហាម៉ាសបាននិយាយថា ខ្លួនបានបាញ់រ៉ូកែតចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ដែលជាសញ្ញាថាក្រុមនេះនៅតែអាចធ្វើការវាយប្រហារដោយគ្រាប់រ៉ូកែត បន្ទាប់ពីជិតប្រាំពីរខែនៃការវាយលុកតាមអាកាស និងជើងគោករបស់អ៊ីស្រាអែល។នៅពេលសាកសួរអំពីការវាយប្រហារតាមអាកាសក្រុងរ៉ាហ្វា អ្នកនាំពាក្យយោធាអ៊ីស្រាអែល (IDF) បាននិយាយថា យន្តហោះចម្បាំងបានវាយប្រហារគោលដៅភេរវករ ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ជនស៊ីវិលនៅភាគខាងត្បូងហ្កាហ្សា ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិត៕

មនុស្ស៥នាក់ត្រូវបានចាប់ខ្លួន ខណៈអ៊ីស្រាអែល ប្រើហិង្សាលើអ្នកទាមទារឲ្យមានកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស

2024/04/30 08:37:39 am        176
មនុស្សរាប់ពាន់នាក់បានតវ៉ានៅទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃចន្ទ ដោយអំពាវនាវឱ្យរដ្ឋាភិបាលធ្វើកិច្ចព្រមព្រៀងជាមួយក្រុមភេរវករហាម៉ាស សម្រាប់ការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅដែនដី ហ្កាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន ក្នុងការប្រមូលផ្តុំដែលក្រោយមកបានឈានដល់ការប៉ះទង្គិចជាមួយកងកម្លាំងនគរបាល ការចាប់ខ្លួន និងការអះអាងពីការប្រើអំពើហិង្សាទៅលើសមាជិកសភា និងសាច់ញាតិរបស់ចំណាប់ខ្មាំង។ស្របពេលមានការត្រៀមលក្ខណៈខ្ពស់សម្រាប់យោធាដើម្បីបើកការវាយប្រហារចូលទីក្រុងរ៉ាហ្វា (Rafah) ក្នុងដែនដីហ្កាហ្សា ក្រុមបាតុករបានដុតបំពួកភ្លើងនៅលើផ្លូវ ប៊ីហ្គីន (Begin) របស់ទីក្រុង Tel Aviv នៅជិតទីស្នាក់ការកណ្តាលរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ហើយស្រែកថា ទីក្រុង រ៉ាហ្វា អាចរង់ចាំ ប៉ុន្តែជីវិតចំណាប់ខ្មាំងមិនអាចរង់ចាំបានទេ។ សាច់ញាតិរបស់ចំណាប់ខ្មាំង និងចំណាប់ខ្មាំងដែលត្រូវបានដោះលែងនៅក្នុងបទឈប់បាញ់រយៈពេលមួយសប្តាហ៍កាលពីខែវិច្ឆិកា ឆ្នាំមុន បានចូលរួមក្នុងការតវ៉ានេះ ដោយអំពាវនាវឱ្យរដ្ឋាភិបាល របស់លោក Netanyahu បញ្ឈប់សង្រ្គាមដើម្បីនាំយកអ្នកដែលត្រូវបានចាប់ពង្រាត់ទៅនោះត្រឡប់ទៅផ្ទះវិញ។ ការប្រមូលផ្តុំនេះបានកើតឡើង ខណៈក្រុមហាម៉ាស គ្រោងឆ្លើយតបទៅនឹងសំណើរបស់អ៊ីស្រាអែលដែលនឹងមើលឃើញការផ្អាកការប្រយុទ្ធ រយៈពេល៤០ ថ្ងៃ និងការដោះលែងអ្នកទោសសន្តិសុខប៉ាឡេស្ទីនរាប់ពាន់នាក់ជាថ្នូរនឹងចំណាប់ខ្មាំងដែលកំពុងនៅមានជីវិតចំនួន៣៣ នាក់ និងដំណាក់កាលទីពីរនៃបទឈប់បាញ់ដែលអាចមាននិង ការឆ្លើយតបការសម្របសម្រួលរបស់អ៊ីស្រាអែលចំពោះការទាមទាររបស់ក្រុមហាម៉ាស់សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍៕

សាកលវិទ្យាល័យកូឡុំប៊ីរបស់អាមេរិក ចាប់ផ្តើមព្យួរឈ្មោះនិស្សិត ក្រោយក្រុមបាតុករគាំទ្រហ្កាហ្សា បំពានថ្ងៃកំណត់រុះរើជំរំ

2024/04/30 08:05:39 am        149
សាកលវិទ្យាល័យ កូឡុំប៊ី (Columbia) បានចាប់ផ្តើមព្យួរឈ្មោះរបស់ក្រុមសកម្មជននិស្សិតគាំទ្រប៉ាឡេស្ទីន បន្ទាប់ពីក្រុមបាតុករគាំទ្រដែនដីរាប់រយនាក់បានបដិសេធមិនព្រមដកខ្លួនចេញពីជំរំក្នុងបរិវេណសាកលវិទ្យាល័យត្រឹមម៉ោង ២ រសៀលថ្ងៃចន្ទទី២៩ មេសាសប្ដាហ៍នេះ ។ បាតុកររាប់រយនាក់នៅតែប្រមូលផ្ដុំគ្នាក្នុងបរិវេណសាកលវិទ្យាល័យនេះ បន្ទាប់ពីកាលកំណត់ត្រឹមម៉ោង ២រសៀល បានកន្លងផុតទៅ។ការទាមទារសំខាន់មួយរបស់ក្រុមបាតុករគឺ សាកលវិទ្យាល័យកូឡុំប៊ី ត្រូវបញ្ឈប់ការផ្ដល់មូលនិធិ ដែលគាំទ្រយោធាអ៊ីស្រាអែល។ សាកលវិទ្យាធិការនៃសាកលវិទក្យាល័យកូឡុំប៊ី លោកស្រីណេម៉ាតមីណូឆេ ហ្សាហ្វីក (Nemat Minouche Shafik) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការចរចារវាងសាកលវិទ្យាល័យ និងក្រុមបាតុករនិស្សិតបានបរាជ័យ ហើយសាកលវិទ្យាល័យបានបដិសេធមិនព្រមបញ្ឈប់ការផ្ដល់ជំនួយសម្រាប់ប្រទេសអ៊ីស្រាអែល។ លោកស្រីក៏បាននិយាយផងដែរថាលោកស្រីមិនចង់ ផ្អាកនិស្សិតរាប់ពាន់នាក់ និងក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេពីពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាទេ ជាពិសេសនិស្សិតជាច្រើនដែលនឹងចាកចេញពីសាកលវិទ្យាល័យនៅឆ្នាំនេះ មិនបានចូលរួមពិធីទទួលសញ្ញាបត្របញ្ចប់ថ្នាក់វិទ្យាល័យដោយសារតែការរាតត្បាតនៃវីរុស Covid-19។មនុស្សយ៉ាងហោចណាស់៤០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងបរិវេណសាកលវិទ្យាល័យ Texas នៅទីក្រុង Austin កាលពីថ្ងៃចន្ទ ខណៈសាកលវិទ្យាល័យ Northwestern បានប្រកាសថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយនិស្សិតដើម្បីរុះរើជំរំរបស់ពួកគេជាថ្នូរនឹងសម្បទានរដ្ឋបាលផ្សេងៗ។ក្រុមអ្នកតវ៉ា ប្ដេជ្ញា បន្តការបោះជំរំនៅក្នុងសាកលវិទ្យាល័យ New York City រហូតដល់សាកលវិទ្យាល័យ កូឡុំប៊ី សម្រេចបានការទាមទាររបស់ខ្លួន ៣ចំណុច គឺ ការបញ្ឈប់កញ្ចប់ជំនួយដល់អ៊ីស្រាអែល តម្លាភាពនៅក្នុងផ្នែកហិរញ្ញវត្ថុរបស់សាកលវិទ្យាល័យកូឡុំប៊ី និងការលើកលែងទោសដល់ក្រុមនិស្សិត និងវិន័យរបស់សាកលវិទ្យាល័យសម្រាប់ការចូលរួមរបស់ពួកគេក្នុងការតវ៉ាផ្សេងៗ៕

កេនយ៉ា រំពឹងទុកថាមានភ្លៀងធ្លាក់កាន់តែខ្លាំង ខណៈទឹកជំនន់សម្លាប់មនុស្ស ៧០ នាក់

2024/04/29 03:08:01 pm        107
មនុស្សយ៉ាងហោចណាស់ ៧០ នាក់បានស្លាប់នៅក្នុងប្រទេសកេនយ៉ា ចាប់តាំងពីពាក់កណ្តាលខែមីនា មក ខណៈដែលភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងទុកកាន់ច្រើន និងទឹកជំនន់បានបន្តជាច្រើនសប្ដាហ៍នៅទូទាំងប្រទេស។ នៅតំបន់ ម៉ាគូនី (Makueni) ភាគខាងកើត សាកសពចំនួន ៨ នាក់ត្រូវបានគេស្រង់បានកាលពីថ្ងៃសៅរ៍ពីទន្លេមួយ បន្ទាប់ពីរថយន្តដែលពួកគេកំពុងធ្វើដំណើរត្រូវបានទឹកហូរចេញពីស្ពានដែលលិចទឹក។អ្នកស្រុកនិយាយថា ពួកគេកំពុងតែរង់ចាំទឹកស្រក ដើម្បីឱ្យក្រុមសង្គ្រោះពិនិត្យរកសាកសពដែលអាចជាប់គាំងក្នុងខ្សាច់ក្រោមទឹក ខណៈរថយន្តមានគេឃើញមួយគ្រឿងដឹកមនុស្សជាង ៣០ នាក់មុនពេលត្រូវទឹកហូរនាំទៅ។អ្នកស្រុកបន្ថែមថា មនុស្សជិត ២០ នាក់ត្រូវបានជន់លិចដោយទឹកជំនន់ចូលទៅក្នុងទន្លេ ហើយមនុស្ស ១១ នាក់ត្រូវបានជួយសង្គ្រោះ។ប្រទេសកេនយ៉ា បានជួបប្រទះភ្លៀងធ្លាក់ជាច្រើនសប្តាហ៍ និងទឹកជំនន់ធ្ងន់ធ្ងរ រួមទាំងនៅរដ្ឋធានីណៃរ៉ូប៊ី និងនៅតំបន់ភាគខាងលិច និងភាគកណ្តាលរបស់ប្រទេស ហើយប្រជាពលរដ្ឋត្រូវបានគេព្រមានឱ្យត្រៀមខ្លួនទប់ទល់នឹង «ភ្លៀងធ្លាក់កាន់តែខ្លាំង» បន្ថែមទៀត។ ភ្លៀងធ្លាក់លើសកម្រិតមធ្យម បានបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅប្រទេសអាហ្រ្វិកខាងកើតមួយនេះ ដែលប៉ះពាល់ដល់មនុស្សជាង ១០០.០០០ នាក់ បំផ្លាញដំណាំ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ផ្ទះសម្បែង និងអាជីវកម្មខ្នាតតូចជាច្រើន៕

មនុស្ស ១៤ នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងនៅភាគកណ្តាលប្រទេសម៉ិកស៊ិក

2024/04/29 03:00:19 pm        78
មន្ទីរសន្តិសុខក្នុងស្រុករបស់ប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មេសា) ថាមនុស្សយ៉ាងហោចណាស់ ១៤ នាក់បានស្លាប់ និងមនុស្ស ៣១ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលរថយន្តក្រុងមួយបានក្រឡាប់នៅក្នុងរដ្ឋភាគកណ្ដាល ម៉ាលីណាលខូ (Malinalco) របស់ម៉ិកស៊ិក។ ទីភ្នាក់ងារសន្តិសុខនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ នៅលើចំណុចផ្លូវហាយវេ ខាពូលីន-ឆាល់ម៉ា (Capulin-Chalma) ហើយនគរបាលរដ្ឋបានចុះប្រតិបត្តិឆ្លើយតបលើហេតុការណ៍នេះ។សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា «យោងតាមរបាយការណ៍ រថយន្តក្រុងនេះកំពុងដឹកអ្នកដំណើរពីទីក្រុង សានលូអ៊ីស ដេឡាប៉ាស (San Luis de la Paz) រដ្ឋ វ័រណាហ័រតូ (Guanajuato)។ អង្គភាពពេទ្យក៏ប្រញាប់ចុះដល់កន្លែងកើតហេតុដឹកអ្នករបួសទៅមន្ទីរពេទ្យ»។យោងតាមវិទ្យាស្ថានស្ថិតិជាតិបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងខ្លាំងនៅក្នុងប្រទេសម៉ិកស៊ិក ចាប់តាំងពីឆ្នាំ២០២០ មក ខណៈអ្នកស្លាប់សរុបមានចំនួនរហូតដល់ទៅ ៣៧៧.២៣១ នាក់ត្រូវបានកត់ត្រាក្នុងឆ្នាំ២០២២៕

កុមារ ១៩ នាក់ ស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅភាគឦសាននីហ៊្សេរីយ៉ា

2024/04/29 02:57:01 pm        64
អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍ (២៧ មេសា) ថាយ៉ាងហោចណាស់កុមារ ១៩ នាក់បានស្លាប់ ដោយការសង្ស័យថាមានការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅក្នុងរដ្ឋ អាដាម៉ាវ៉ា (Adamawa) ភាគឦសាននៃប្រទេសនីហ៊្សេរីយ៉ា។លោក ហ្វីឡិច ថាងវ៉ាមី (Felix Tangwami) ស្នងការសុខភាពនៅរដ្ឋ អាដាម៉ាវ៉ា បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា កុមារជាង ២០០ នាក់ត្រូវបានគេសង្ស័យថាបានរងផលប៉ះពាល់ដោយការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅក្នុងតំបន់ មូប៊ី ណស (Mubi North)។លោក ថាងវ៉ាមី បាននិយាយថា របាយការណ៍ផ្លូវការបានបង្ហាញថា អ្នកស្លាប់ទាំង ១៩ នាក់នោះគឺបណ្តាលមកពីផលវិបាកនៃការផ្ទុះជំងឺកញ្ជ្រឹល ហើយបញ្ហានេះបាននាំទៅដល់ការចល័តនៃក្រុមវេជ្ជសាស្រ្ត និងការបញ្ជូនឱសថយ៉ាងរហ័សទៅកាន់សហគមន៍ដែលរងផលប៉ះពាល់។លោកបន្ថែមថា កុមារដែលមានការឆ្លងមេរោគធ្ងន់ធ្ងរនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យឯកទេស ខណៈស្តីបន្ទោសឪពុកម្តាយចំពោះការបដិសេធមិនផ្តល់ថ្នាំបង្ការដល់កូនៗរបស់ពួកគេ។ កញ្ជ្រឹលជាការឆ្លងមេរោគទូទៅក្នុងចំណោមកុមារអាយុក្រោមប្រាំឆ្នាំ ប៉ុន្តែអាចការពារបានយ៉ាងងាយតាមរយៈវ៉ាក់សាំង ហើយជំងឺនេះឆ្លងតាមខ្យល់ដង្ហើមដែលចេញពីការក្អក ឬកណ្តាស់របស់អ្នកមានផ្ទុកជំងឺ៕

សមត្ថកិច្ចនគរបាលបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនល្មើស៥នាក់ រឹបអូសថ្នាំញៀនជាង ២០០គីឡូក្រាម នៅខេត្តស្ទឹងត្រែង

2024/04/29 02:54:34 pm        102
ស្ទឹងត្រែង៖ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង  នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១០៖២២នាទី ដោយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានសហការជាមួយកម្លាំងវរសេនាតូចការពារព្រំដែនគោក៧០១ និងកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចអូរដួង ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងឆែកឆេរនៅចំណុចភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។សមត្ថកិច្ចបានចាប់ខ្លួនជនល្មើស៥នាក់៖ ១.ឈ្មោះ ដា ទុន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ ភីត ឃីត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ, ៣.ឈ្មោះ សោន គាំង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ, ៤.ឈ្មោះ កែវ ដាំមន្នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ, ៥.ឈ្មោះ សោន ណែត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។ចំណែកវត្ថុតាងគ្រឿងញៀន ចាប់យកសរុបទម្ងន់ ២០២ ៦៨២.៩២ក្រាម (២០២គីឡូគីឡូក្រាម និង៦៨២,៩២ក្រាម) ក្នុងនោះរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៦៩ ៦៩៥.២៦ក្រាម, គ្រឿងញៀនប្រភេទហេរ៉ូអ៉ីន (Heroine) ទម្ងន់ ២០ ៩៩២.៨ក្រាម, គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ១១ ៩៩១.៨៦ក្រាម, ៤.ប្រភេទមេតំហ្វេតាមីន(WY) ទម្ងន់ ០៣ក្រាម, សារធាតុផ្សំ ទម្ងន់សរុប ៣៧ ២១៧.៨៦ក្រាម)។ សម្ភារចាប់យករួមមាន៖ រថយន្តចំនួន១គ្រឿង, ទូរស័ព្ទដៃចំនួន៩គ្រឿង, កាំភ្លើងវែង០២ដើម កាំភ្លើងខ្លី០១ដើម, លុយបាត ៨៨២០០បាត លុយខ្មែរ ១ ៩៥៩ ៥០០រៀល និងលុយដុល្លារ ១ ៥១១ដុល្លារ។បច្ចុប្បន្នជនល្មើសខាងលើត្រូវបាន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាង ទៅសាលាដំបូង ខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ៖ បាន ចក់

នាយករដ្ឋមន្ត្រីអូស្ត្រាលី ពណ៌នាអំពើហិង្សាក្នុងគ្រួសារថា ជាវិបត្តិជាតិ បន្ទាប់ពីមានការតវ៉ា

2024/04/29 02:50:56 pm        75
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកAnthony Albanese នៅថ្ងៃចន្ទនេះ បានពណ៌នាអំពីអំពើហិង្សាក្នុងគ្រួសារថា ជា «វិបត្តិជាតិ» បន្ទាប់ពីមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅជុំវិញប្រទេសប្រឆាំងនឹងអំពើហិង្សាលើស្ត្រី។មនុស្សរាប់ពាន់នាក់ បានតវ៉ានៅក្នុងទីក្រុងនានាជុំវិញប្រទេសអូស្ត្រាលីកាលពីថ្ងៃអាទិត្យ ដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះការស្លាប់របស់ស្ត្រី ២៧នាក់ រហូតមកដល់ពេលនេះ ដែលត្រូវបានចោទប្រកាន់ថា បណ្តាលមកពីអំពើហិង្សាផ្អែកលើយេនឌ័រ នៅក្នុងប្រទេសដែលមានប្រជាជនចំនួន ២៧លាននាក់។លោក Albanese បាននិយាយនៅថ្ងៃចន្ទនេះថា ការប្រមូលផ្តុំគ្នានេះ គឺជាការអំពាវនាវឲ្យមានសកម្មភាពសម្រាប់រដ្ឋាភិបាលអូស្ត្រាលីគ្រប់លំដាប់ថ្នាក់ឲ្យធ្វើបន្ថែមទៀត ដើម្បីទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ។លោក Albanese បានថ្លែងប្រាប់ទូរទស្សន៍ Nine Networkថា៖«ជាការច្បាស់ណាស់ យើងត្រូវធ្វើបន្ថែមទៀត។ វាមិនគ្រប់គ្រាន់ទេ ដើម្បីគ្រាន់តែទទួលបានការយោគយល់នោះ»។លោកបានបន្ថែមថា៖«ការពិត…ដែលជាមធ្យម រៀងរាល់៤ថ្ងៃ ស្ត្រីម្នាក់ បានស្លាប់នៅក្នុងដៃរបស់ដៃគូម្នាក់ គឺជាវិបត្តិជាតិ»។មានការប្រមូលផ្តុំចំនួន ១៧កន្លែង ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសអូស្ត្រាលីកាលពីចុងសប្តាហ៍ ដោយមានមនុស្សប្រមាណ ១៥.០០០នាក់ បានធ្វើបាតុកម្ម នៅក្នុងទីក្រុងម៉ែលប៊ន។លោក Albanese បាននិយាយថា លោកនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមួយ ឬក្រុមមេដឹកនាំរដ្ឋ និងដែនដី អូស្ត្រាលី នៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីការសម្របសម្រួលឆ្លើយតបចំពោះបញ្ហានះ។

កងទ័ពអង់គ្លេស អាចនឹងមានភារកិច្ចក្នុងការផ្តល់ជំនួយ ទៅកាន់តំបន់ហ្កាហ្សា

2024/04/29 02:46:47 pm        105
សារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កងទ័ពអង់គ្លេស អាចនឹងមានភារកិច្ចក្នុងការផ្តល់ជំនួយទៅកាន់តំបន់ហ្កាហ្សាពីកំពង់ផែឈូងសមុទ្រដែលឥឡូវនេះកំពុងត្រូវបានសាងសង់ដោយយោធាសហរដ្ឋអាមេរិក។ មន្ត្រីរដ្ឋាភិបាលចក្រភពអង់គ្លេស បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះ។សារព័ត៌មាន BBC បានរាយការណ៍ ដោយដកស្រង់ប្រភពរដ្ឋាភិបាលដែលមិនស្គាល់អត្តសញ្ញាណថា រដ្ឋាភិបាលអង់គ្លេស កំពុងពិចារណាអំពីការដាក់ពង្រាយទាហាន ដើម្បីបើករថយន្តដឹកទំនិញ ដែលនឹងដឹកជំនួយពីកំពង់ផែតាមបណ្តោយផ្លូវបណ្តែតទឹក ទៅលើគោក។ គ្មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងទេ ហើយសំណើនេះ មិនទាន់ទៅដល់លោកនាយករដ្ឋមន្ត្រី រីស៊ី ស៊ុណាក់ (Rishi Sunak) នៅឡើយទេ។ របាយការណ៍នេះ កើតឡើង បន្ទាប់ពីមន្ត្រីយោធាជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នឹងមានវត្តមានទាហានអាមេរិកនៅទីនោះទេ ហើយប្រទេសមួយផ្សេងទៀត នឹងផ្តល់បុគ្គលិក ដើម្បីបើករថយន្តដឹកជញ្ជូនជំនួយ ទៅកាន់ច្រាំង។ មន្ត្រីដែលបាននិយាយជាមួយអ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាលម្អិតដែលមិនទាន់បានប្រកាសជាសាធារណៈនោះ បានបដិសេធមិនបង្ហាញអត្តសញ្ញាណភាគីទីបី។ចក្រភពអង់គ្លេស កំពុងផ្តល់ការគាំទ្រផ្នែកភ័ស្តុភាររួចហើយសម្រាប់ការសាងសង់ផែនេះ រួមទាំងនាវា Royal Navy ដែលនឹងផ្ទុកទាហាន និងនាវិកអាមេរិករាប់រយនាក់ ដែលកំពុងធ្វើការលើគម្រោងនេះ។ក្រសួងការពារជាតិអង់គ្លេស បាននិយាយកាលពីថ្ងៃសុក្រថា លើសពីនេះទៅទៀត អ្នករៀបចំផែនការយោធារបស់អង់គ្លេស ត្រូវបានដាក់បញ្ចូលនៅក្នុងទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ក្នុងរដ្ឋហ្វ្លរីដា និងនៅប្រទេសកោះស៊ីប ជាកន្លែងដែលជំនួយនឹងត្រូវបានត្រួតពិនិត្យ មុនពេលដឹកជញ្ជូនទៅកាន់តំបន់ហ្កាហ្សាអស់រយៈពេលជាច្រើនសប្តាហ៍។

ក្រុមអ្នកតវ៉ា ដុតរូបថតមេដឹកនាំ G7 មុនជំនួបរដ្ឋមន្ត្រីក្រសួងថាមពល នៅក្នុងប្រទេសអ៊ីសតាលី

2024/04/29 12:55:22 pm        108
ក្រុមអ្នកតវ៉ា បានដុតរូបថតមេដឹកនាំប្រទេស G7 និងបានស្រែកថា ពួកគេទាំង៧ យើង៩៩% "Them 7, us 99%" អំឡុងការតវ៉ាជិតទីក្រុងទូរីន(Turin) របស់ប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ២៨មេសា។ ក្រុមអ្នកតវ៉ា នៅក្នុងទីក្រុង ឡា វ៉េណារីយ៉ា រៀល (La Venaria Reale) បានប្រមូលផ្ដុំគ្នា មុនជំនួប ថ្នាក់រដ្ឋមន្ត្រីក្រសួងថាមពល របស់ក្រុមប្រទេសសមាជិកចំនួន ៧ប្រទេសឬ G7 ។ជាមួយគ្នានោះ មានសេចក្ដីរាយការណ៍ពីការបិទផ្លូវភាគខាងជើងទីក្រុង ទូរីន។ ជំនួបរដ្ឋមន្ត្រីប្រទេស G7 ស្ដីពីអាកាសធាតុ ថាមពល និង បរិស្ថាន នឹងកើតឡើងនៅថ្ងៃចន្ទទី២៩មេសា ដល់ថ្ងៃអង្គារទី៣០មេសាសប្ដាហ៍នេះ នៅក្នុងទីក្រុងទូរីន ។ ប្រភពពីការទូតមួយចំនួន និង ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលទាំង៧ នៅក្នុងទីក្រុង ទូរីន បានឲ្យដឹងថា ប្រទេសអ៊ីតាលី ធ្វើជាម្ចាស់ផ្ទះជំនួបប្ដូរវេនប្រទេស G7 នៅឆ្នាំនេះ ។ ប្រទេសនេះ កំពុងរុញសម្រាប់កិច្ចព្រមព្រៀងមួយក្នុងចំណោមប្រទេសមានទ្រព្យសម្បត្តិស្ដុកស្ដម្ភទាំង៧ ដើម្បីកំណត់កាលបរិច្ឆេទសម្រាប់ការបញ្ឈប់ការដុតធ្យូងថ្មក្នុងជំនាន់ឧស្សាហកម្មទំនើប ។ ថាមពលនុយក្លេអ៊ែរ គឺជាបញ្ហាដ៏ចម្រូងចម្រាសបំផុត នៅក្នុងប្រទេសអ៊ីតាលី ជាទីដែលរោងចក្រថាមពលនុយក្លេអ៊ែរ នានា ត្រូវបាមហាមប្រាម បន្ទាប់ពីប្រទេសអ៊ីតាលី បានបោះឆ្នោតប្រជាមតិឆ្នាំ២០១១ ប្រឆាំងនឹងច្បាប់ មួយសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
07/21/2025 09:07 PM
​ការអនុវត្ត​វិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) នៅសាលាបឋមសិក្សា ត្រពាំងអារ័ក្ស ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
07/21/2025 08:07 PM
អ្នកជំនាញ UN ជំរុញឲ្យក្រុមតាលីបង់ដោះលែងប្តីប្រពន្ធសញ្ជាតិអង់គ្លេសវ័យចំណាស់ជាប់ឃុំនៅអាហ្វហ្គានីស្ថាន
07/21/2025 08:07 PM
អ៊ីរ៉ង់បន្ទោសអឺរ៉ុបថា បានធ្វើឲ្យដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មុនការចរចាថ្មី
07/21/2025 08:07 PM
កសិករកំពង់ធំជាង១០០គ្រួសារ ទទួលផលចំណេញច្រើនជាងមុន ក្រោយស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មទំនើប
07/21/2025 08:07 PM
ទាហានប៉ារ៉ាប៉ាគីស្ថាន ៨នាក់ និងសមាជិកក្រុមប្រយុទ្ធ ៤នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នា នៅភាគពាយព្យ
07/21/2025 08:07 PM
វិមានក្រឹមឡាំងមិនច្រានចោលពីលទ្ធភាពមានកិច្ចប្រជុំ Putin-Trump នៅទីក្រុងប៉េកាំង ក្នុងខែកញ្ញា
07/21/2025 08:07 PM
វិមានក្រឹមឡាំងទទួលស្គាល់ភាពតានតឹងក្នុងទំនាក់ទំនងជាមួយអាស៊ែបៃហ្សង់ តែសង្ឃឹមថា នឹងប្រសើរឡើងវិញ
07/21/2025 07:07 PM
រដ្ឋទូតឥណ្ឌូនេស៊ី ត្រៀមផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា
07/21/2025 07:07 PM
អភិបាលខេត្តប៉ៃលិនពិនិត្យទីតាំងសាងសង់ខ្លោងទ្វារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ
07/21/2025 07:07 PM