៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

មនុស្ស៤០នាក់ បានស្លាប់ ដោយសាររលកកម្តៅ នៅក្នុងប្រទេសបង់ក្លាដែស

2024/04/30 01:41:53 pm        253
មនុស្ស ៤០នាក់ បានស្លាប់ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលបណ្តាលមករលកកម្តៅដែលបានបន្តអស់រយៈពេលជាងមួយខែ។ ចំណែកមនុស្ស ៧នាក់ បានស្លាប់ដោយសារជំងឺគ្រុនក្តៅ ក្នុងរយៈពេលតែមួយថ្ងៃ កាលពីថ្ងៃអាទិត្យ។ជីវិតមនុស្ស ត្រូវបានរំខានដោយសាររលកកម្ដៅខ្លាំង។ នាយកដ្ឋានឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីកម្តៅនេះ ក្នុងរយៈពេល ៧២ម៉ោង ក្នុងជុំទី៥។នាយកដ្ឋានឧតុនិយម បានជូនដំណឹងថា រលកកម្តៅនៅទូទាំងប្រទេស នឹងបន្តកើតមាន។ សីតុណ្ហភាពទំនងជានឹងកើនឡើងបន្ថែមទៀត នៅក្នុងខែឧសភា។ អ្នកជំនាញសុខភាព បានណែនាំកុំឲ្យចេញក្រៅផ្ទះប្រសិនបើមិនចាំបាច់ទេនោះ។យោងតាមការព្រមានរបស់នាយកដ្ឋានឧតុនិយមឲ្យបានដឹងថា ការឈឺចាប់ អាចនឹងកើនឡើង ដោយសារតែចំហាយទឹកកើនឡើងខ្លាំង។ ទន្ទឹមនឹងនេះ ឥទ្ធិពលកម្តៅនៃសម្ពាធមហាសមុទ្រទាបលើតំបន់ West Bengal និងតំបន់ជុំវិញ ត្រូវបានគេមើលឃើញ នៅលើផ្ទៃដី។ដោយសាររលកកម្ដៅឡើងខ្លាំង អ្នកធ្វើការ រងផលប៉ះពាល់ខ្លាំងជាងគេបំផុត។ អ្នកបើករ៉ឺម៉ក និងអ្នកបើកបររថយន្តដែលប្រើហ្គាស កំពុងទទួលរងផលប៉ះពាល់ខ្លាំងពីរលកកម្តៅនេះ។ គេឃើញមនុស្សជាច្រើនឈប់ជិះរ៉ឺម៉ក និងដេកក្រោមម្លប់ដើមឈើ ដើម្បីបំបាត់កម្ដៅ។សីតុណ្ហភាពរបស់ប្រទេសបង់ក្លាដែស បានបន្តពីកើនឡើងពី ៤០ ទៅ ៤២,៧ អង្សាសេ ក្នុងរយៈពេលមួយខែចុងក្រោយនេះ ជាពិសេសនៅក្នុងរដ្ឋធានីដាក្កា (Dhaka) សីតុណ្ហភាព បានបន្តលើសពី ៤០ អង្សាសេ ក្នុងរយៈពេល ១៤ថ្ងៃ ចុងក្រោយនេះ។

ប្រទេសឥណ្ឌា តវ៉ាចំពោះពាក្យស្លោកផ្ដាច់ខ្លួនរបស់ពលរដ្ឋកាន់សាសនាស៊ីក នៅកាណាដា

2024/04/30 11:43:18 am        251
ប្រទេសឥណ្ឌា បានកោះហៅស្នងការរងកាណាដា កាលពីថ្ងៃចន្ទ (២៩ មេសា) ហើយបានសម្តែង «ការព្រួយបារម្ភ និងការតវ៉ាយ៉ាងខ្លាំង» បន្ទាប់ពីក្រុមអ្នកចូលរួមការជួបជុំមួយលើកពាក្យស្លោកផ្ដាច់ខ្លួនជាច្រើនឃ្លាដើម្បីគាំទ្រដល់ស្រុកកំណើតពលរដ្ឋសាសនាស៊ីក នៅក្នុងព្រឹត្តិការណ៍មួយដែលថ្លែងដោយលោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau)។ទំនាក់ទំនងការទូតទ្វេភាគីមានភាពជូរចត់កាលពីឆ្នាំមុន បន្ទាប់ពីលោក ទ្រូដូ បាននិយាយថា កាណាដា កំពុង «បន្តការចោទប្រកាន់ដ៏គួរឱ្យជឿជាក់» ដែលថាភ្នាក់ងារឥណ្ឌា អាចជាប់ទាក់ទងទៅនឹងការសម្លាប់មេដឹកនាំសាសនាស៊ីក ម្នាក់កាលពីខែមិថុនា ឆ្នាំ២០២៣ ដែលជាពលរដ្ឋសញ្ជាតិកាណាដា។ក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃចន្ទ ថាខ្លួនបានបង្ហាញពី «ការព្រួយបារម្ភយ៉ាងខ្លាំង និងការតវ៉ា» ចំពោះសកម្មភាពបែបនេះ «ត្រូវបានអនុញ្ញាតឱ្យបន្តដោយមិនមានការត្រួតពិនិត្យនៅក្នុងព្រឹត្តិការណ៍ជួបជុំ ជាពិសេសជាមួយប្រមុខដឹកនាំ»។ពាក្យស្លោកជាច្រើនឃ្លាដែលគាំទ្រដល់ការងើបឡើងនៃរដ្ឋផ្ដាច់ខ្លួនមួយ ត្រូវបានលើកឡើងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុង តូរ៉ុនតូ (Toronto) នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ANI ដែលដកស្រង់សម្តីលោក ទ្រូដូ ដោយនិយាយថា «យើងនឹងនៅទីនោះជានិច្ចដើម្បីការពារសិទ្ធិ និងសេរីភាពរបស់អ្នក ហើយយើងនឹងការពារសហគមន៍របស់អ្នកប្រឆាំងនឹងការស្អប់ខ្ពើម និងការរើសអើង»។ប្រទេសកាណាដាមានប្រជាជនកាន់សាសនាស៊ីក ច្រើនជាងគេនៅខាងក្រៅរដ្ឋ ផុនចាប (Punjab) ដែលជាស្រុកកំណើតរបស់ពួកគេក្នុងប្រទេសឥណ្ឌា ហើយប្រទេសនេះបានក្លាយជាកន្លែងនៃបាតុកម្មជាច្រើនដែលបានធ្វើឱ្យប្រទេសឥណ្ឌាមានការខឹងសម្បារ៕

មនុស្ស២នាក់ស្លាប់ នៅឥណ្ឌាភាគខាងត្បូង ខណៈរលកកម្ដៅនិងសីតុណ្ហភាពហក់ឡើងដល់កម្រិតខ្ពស់បំផុត

2024/04/30 11:25:58 am        250
សារព័ត៌មានក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃចន្ទទី២៩មេសាសប្ដាហ៍នេះ ថា មនុស្សយ៉ាងហោចណាស់២នាក់ បានស្លាប់ដែលគេសង្ស័យថា ដោយសារតែក្ដៅខ្លាំងពេកឬជំងឺសុរិយរោគ នៅក្នុងរដ្ឋ កេរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា ខណៈប្រទេសនេះ ព្យាយាមទប់ទល់ការកើនឡើងសីតុណ្ហភាពដល់កម្រិតខ្ពស់បំផុត។ សារព័ត៌មាន Hindu បានរាយការណ៍ថា ស្ត្រីចំណាស់វ័យ៩០ឆ្នាំម្នាក់ និងបុរសវ័យ៥៣ឆ្នាំ ម្នាក់ បានស្លាប់នៅក្នុងរដ្ឋកេរ៉ាឡា កាលពីថ្ងៃអាទិត្យ ស្របពេលសីតុណ្ហភាពហក់ឡើងខ្ពស់ដល់៤១,៩ អង្សាសេ កើនឡើងជិត៥,៥អង្សាសេ លើសពីកម្រិតធម្មតា ។ លោក សេកហា គូរីយ៉ាកូស (Shekhar Kuriakose) មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ បាននិយាយថា យើងពុំទាន់ផ្ដល់ការបញ្ជាក់ច្បាស់បានទេ ថាតើការស្លាប់ទាំងនោះ ដោយសារតែរលកកម្ដៅឬយ៉ាងណា ហើយដំណើរការតាមវេជ្ជសាស្ត្រកំពុងប្រព្រឹត្តទៅនាពេលបច្ចុប្បន្ននេះ ។ ក្រុមអ្នកវិទ្យាសាស្ត្រ បាននិយាយថា បម្រែបម្រួលអាកាសធាតុ នេះកំពុងរុញឲ្យមានរលកកម្ដៅកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងមានរយៈពេលកាន់តែយូរ អំឡុងខែរដូវក្ដៅនេះ៕

ភ្នំភ្លើង Ruang របស់ឥណ្ឌូនេស៊ី ផ្ទុះជាថ្មី ខណៈការប្រកាសអាសន្នស្ថិតក្នុងកម្រិតខ្ពស់បំផុត

2024/04/30 11:14:03 am        258
ភ្នំភ្លើង រូអាំង (Ruang) របស់ប្រទេសឥណ្ឌូនេស៊ី នៅជាយកោះក្នុងខេត្ត ស៊ូឡាវ៉េស៊ី (Sulawesi) បានផ្ទុះឡើងជាថ្មីម្ដងទៀតនៅថ្ងៃអង្គារ (៣០ មេសា) នេះ ដោយបានបញ្ចេញសំណុំផេះ និងកម្អែភ្នំភ្លើង បន្ទាប់ពីផ្ទុះម្ដងកាលពីដើមខែនេះ ដែលបាននាំឱ្យមានការជម្លៀសមនុស្សរាប់រយនាក់ និងការបិទព្រលានយន្តហោះ។គេហទំព័ររបស់មជ្ឈមណ្ឌលសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ (PVMBG) របស់ប្រទេសនេះ បានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួនដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីការផ្ទុះនៅពេលព្រឹក ដោយជំរុញកុំឱ្យអ្នកស្រុកចូលទៅជិតភ្នំភ្លើងនេះព្រោះអាចជួបគ្រោះថ្នាក់ជាយថាហេតុ។កោះ រូអាំង នៃខេត្ត ណស ស៊ូឡាវ៉េស៊ី (North Sulawesi) គឺជាជម្រករបស់អ្នកស្រុកជាង ៨០០ គ្រួសារដែលភាគច្រើនត្រូវបានជម្លៀសចេញបន្ទាប់ពីការផ្ទុះភ្នំភ្លើងកាលពីដើមខែនេះ។ គេមិនទាន់ដឹងទេថាមានមនុស្សប៉ុន្មាននាក់ទៀតត្រូវបានជម្លៀសចេញទៀតក្រោយការផ្ទុះនៅថ្ងៃអង្គារនេះ។អាជ្ញាធរបានបន្ទាបស្ថានភាពអាសន្នទៅកម្រិតទី៣ កាលពីសប្តាហ៍មុន មុននឹងបន្តដំឡើងទៅកម្រិតទី៤ វិញនៅថ្ងៃអង្គារនេះ ដែលជាកម្រិតខ្ពស់បំផុត។ ប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅលើតំបន់ «កងភ្លើងប៉ាស៊ីហ្វិក» ដែលជាតំបន់នៃសកម្មភាពរញ្ជួយដី និងបន្ទុះភ្នំភ្លើងខ្ពស់ ដែលធ្វើឱ្យអ្នកស្រុកនៅតាមតំបន់ភ្នំ និងកោះនានាពិបាកក្នុងការរស់នៅ និងតែងតែព្រួយបារម្ភពីសុវត្ថិភាព៕

ជម្លោះ និងគ្រោះធម្មជាតិ បង្ខំកុមារជាង ៤,១ លាននាក់ ឱ្យឈប់រៀននៅភាគខាងជើងអេត្យូពី

2024/04/30 11:10:23 am        273
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បានឱ្យដឹងថា ជម្លោះ និងគ្រោះធម្មជាតិបានបង្ខំកុមារជាង ៤,១ លាននាក់ ឱ្យឈប់រៀននៅក្នុងតំបន់ អាមហារ៉ា (Amhara) នៃប្រទេសអេត្យូពី។ការិយាល័យកិច្ចការមនុស្សធម៌ UNOCHA បាននិយាយនៅក្នុងរបាយការណ៍ធ្វើបច្ចុប្បន្នភាពមួយកាលពីថ្ងៃចន្ទ (២៩ មេសា) ថា កុមារទាំងនោះមិនទទួលបានការអប់រំរៀនសូត្រដោយសារតែការប៉ះទង្គិចដែលកំពុងបន្ត គ្រោះរាំងស្ងួត និងកត្តាផ្សំផ្សេងៗទៀត។ ទីភ្នាក់ងារបាននិយាយថាតួលេខនេះតំណាងឱ្យប្រហែល ៣៥ ភាគរយនៃចំនួនសិស្សសរុបនៅក្នុងតំបន់សម្រាប់ឆ្នាំសិក្សាបច្ចុប្បន្ន។យោងតាមទិន្នន័យពីស្ថាប័នមនុស្សធម៌នេះបានឱ្យដឹងថា ភាពអសន្តិសុខដែលកំពុងបន្ត និងផលប៉ះពាល់នៃជម្លោះភាគខាងជើងនៃប្រទេសអេត្យូពីរយៈពេលពីរឆ្នាំថ្មីៗនេះបានបង្ខំឱ្យសាលារៀនចំនួន ៤.១៧៨ ត្រូវបិទទ្វារ ដែលស្មើនឹងប្រហែល ៤១ ភាគរយនៃសាលារៀនសរុបនៅក្នុងតំបន់។កាលពីថ្ងៃសុក្រសប្ដាហ៍មុន ការិយាល័យ UNOCHA នៅក្នុងរបាយការណ៍ស្ថានភាពមនុស្សធម៌ចុងក្រោយបង្អស់របស់ប្រទេសអេត្យូពី បានព្រមានថាអសន្តិសុខដែលកំពុងបន្ត និងលក្ខខណ្ឌគ្រោះរាំងស្ងួត កំពុងបណ្តាលឱ្យមានការផ្លាស់ទីលំនៅជាមួយនឹងកំណើននៃភាពងាយរងគ្រោះក្នុងចំណោមសហគមន៍ដែលរងផលប៉ះពាល់ ជាពិសេសកុមារ៕

ជនអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក រង់ចាំឲ្យក្រុមល្បាតព្រំដែនមកទទួល

2024/04/30 11:01:35 am        294
ជនអន្តោរប្រវេសន៍ អាចត្រូវបានគេមើលឃើញកំពុងបោះជំរំនៅលើផ្ទាំងថ្មធំៗ នៅវាលខ្សាច់រដ្ឋកាលីហ្វ័រនីញ៉ា ខណៈពួកគេរង់ចាំភ្នាក់ងារល្បាតព្រំដែនមកប្រមូល ក្នុងពេលមានការពិភាក្សាដោយគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋអំពីស្ថានភាពបន្ទាន់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក។អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មកពីគណបក្សសាធារណរដ្ឋដែលកំពុងឈរឈ្មោះក្នុងការបោះឆ្នោតនៅខែវិច្ឆិកា បានសន្យាថានឹងបង្រ្កាបលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងរឹតត្បិតការធ្វើអន្តោប្រវេសន៍ស្របច្បាប់ ប្រសិនបើជាប់ឆ្នោតរយៈពេល៤ឆ្នាំក្នុងអាណត្តិទី២ នៅសេតវិមាន។ លោក Trump បាននិយាយថា លោកនឹងស្តារឡើងវិញអ្វីដែលនៅសល់កាលពីឆ្នាំ២០១៩ របស់លោកចំពោះកម្មវិធីប្រទេសម៉ិកស៊ិក ដែលបង្ខំអ្នកស្វែងរកសិទ្ធិជ្រកកោន មិនមែនជនជាតិម៉ិកស៊ិក ដែលប៉ុនប៉ងចូលមកសហរដ្ឋអាមេរិក នៅព្រំដែនភាគខាងត្បូង ត្រូវរង់ចាំនៅប្រទេសម៉ិកស៊ិក សម្រាប់ការដោះស្រាយករណីរបស់ពួកគេ។កម្មវិធីនេះត្រូវបានបញ្ចប់ដោយប្រធានាធិបតី លោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ ដែលកំពុងស្វែងរកអាណត្តិមួយទៀត នៅក្នុងសេតវិមាន។ លោក Biden បានទទួលជ័យជម្នះលើលោក Trump ក្នុងឆ្នាំ ២០២០ ដោយសន្យាថានឹងមានគោលនយោបាយអន្តោប្រវេសន៍ប្រកបដោយមនុស្សធម៌ និងរបៀបរៀបរយ ប៉ុន្តែបានទប់ទល់ជាមួយនឹងកម្រិតកំណត់ត្រាជនអន្តោប្រវេសន៍ខ្ពស់ ដែលត្រូវបានចាប់ខ្លួនកំពុងឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់។លោក Trump បាននិយាយថា លោក នឹងស្វែងរកឃុំខ្លួនជនអន្តោប្រវេសន៍ទាំងអស់ ដែលត្រូវបានចាប់ខ្លួនកំពុងឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ឬរំលោភលើច្បាប់ការធ្វើអន្តោប្រវេសន៍ផ្សេងទៀត ដែលបញ្ចប់នូវអ្វីដែលលោកហៅថា «ចាប់ហើយដោះលែង»។

អាមេរិកជំរុញប្រទេសដែលផ្គត់ផ្គង់សព្វាវុធដល់ភាគីជម្លោះស៊ូដង់ឲ្យបញ្ឈប់ ដោយព្រមានអំពីអំពើប្រល័យពូជសាសន៍ថ្មី

2024/04/30 10:57:37 am        289
សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានអំពាវនាវដល់ប្រទេសទាំងអស់ដែលផ្គត់ផ្គង់សព្វាអាវុធដល់ភាគីសង្រ្គាមរបស់ស៊ូដង់ឲ្យបញ្ឈប់ការលក់អាវុធ ដោយព្រមានថា ប្រវត្តិសាស្ត្រនៅក្នុងតំបន់ Darfur ភាគខាងលិចដ៏ធំ ដែលមានការប្រល័យពូជសាសន៍ កាលពី ២០ឆ្នាំមុន «កំពុងកើតឡើងម្តងទៀត»។ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Linda Thomas-Greenfield បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ ជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ទីក្រុង El Fasher ជារដ្ឋធានីតែមួយគត់នៅក្នុងតំបន់ Darfur ដែលមិនត្រូវបានកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធគឺ «ស្ថិតនៅលើចំណុចកណ្តាលនៃការសម្លាប់រង្គាលទ្រង់ទ្រាយធំ»។លោកស្រី បានជំរុញឲ្យប្រទេសទាំងអស់លើកឡើងការគំរាមកំហែងដែលថា «វិបត្តិកំពុងកើតឡើង»។ ឯកអគ្គរដ្ឋទូតរងរបស់ចក្រភពអង់គ្លេស លោក James Kariuki បានបញ្ជាក់ពីការអំពាវនាវរបស់លោកស្រីដោយនិយាយថា៖«រឿងចុងក្រោយដែលស៊ូដង់ត្រូវការ គឺការកើនឡើងបន្ថែមទៀតលើជម្លោះនេះ ដែលបានកើតឡើង ពេញមួយឆ្នាំហើយនោះ»។លោកស្រី Thomas-Greenfield បាននិយាយថា មាន «របាយការណ៍គួរឲ្យទុកចិត្ត» ដែលកងកម្លាំង យោធាប៉ារ៉ាគាំទ្ររហ័ស និងកងជីវពលសម្ព័ន្ធមិត្តរបស់ពួកគេ បានវាយលុកភូមិជាច្រើន នៅភាគខាងលិចនៃទីក្រុង El Fasher ហើយកំពុងរៀបចំផែនការ «ការវាយប្រហារដែលនឹងកើតឡើងលើទីក្រុង El Fasherនេះ»។លោកស្រី Thomas-Greenfield បានព្រមានថា៖« ការវាយប្រហារលើទីក្រុង El Fasher នឹងក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ» ដោយនិយាយថា វានឹងធ្វើឲ្យមនុស្សពីរលាននាក់ដែលរស់នៅក្នុងទីក្រុង El Fasher និង ប្រជាជនស៊ូដង់ ៥០០.000 នាក់ ដែលបានស្វែងរកការជ្រកកោននៅទីនោះ ប្រឈមនឹងហានិភ័យ។

ការប៉ះទង្គិចគ្នាជាថ្មីនៅស៊ូដង់ បានបង្កើនការព្រួយបារម្ភជុំវិញការវាយប្រហារទ្រង់ទ្រាយធំ

2024/04/30 10:44:47 am        281
ការប៉ះទង្គិចគ្នាបានកើតឡើងជាថ្មីកាលពីថ្ងៃចន្ទ (២៩ មេសា) រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅជាយក្រុង អ៊ែលហ្វាសើ (El Fasher) រដ្ឋធានីនៃរដ្ឋ ណស ដាហ្វឺ (North Darfur) នៅភាគខាងលិចប្រទេសស៊ូដង់ ដោយបង្កើនការភ័យខ្លាចកាន់តែខ្លាំងនៃការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងនេះ។អ្នកស្រុកក្នុងតំបន់បានប្រាប់សារព័ត៌មាន ស៊ីនហួរ ថាមានការទម្លាក់គ្រាប់បែកនៅភាគខាងលិចនៃទីក្រុង អ៊ែលហ្វាសើ ខណៈផ្សែងខ្មួលខ្មាញ់ហុយចេញពីជាយក្រុងនោះ ហើយពួកគេភ័យខ្លាចថាការប៉ះទង្គិចនេះនឹងគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះនៃការវាយប្រហារទ្រង់ទ្រាយធំ ដែលអាចបណ្ដាលឱ្យមានអ្នកស្លាប់កាន់តែច្រើន។ការប៉ះទង្គិចគ្នានាពេលថ្មីៗនេះនៅក្រុង អ៊ែលហ្វាសើ រវាងភាគីសង្រ្គាមទាំងពីរបានជម្លៀសមនុស្សជាង ៧០.០០០ នាក់ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលម្នាក់របស់រដ្ឋ ណស ដាហ្វឺ។ ថ្មីៗនេះកងកម្លាំងគាំទ្ររហ័ស RSF បានបង្កើនការគំរាមកំហែងវាយលុកទីក្រុងយុទ្ធសាស្ត្រ អ៊ែលហ្វាសើ ដែលជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ ដាហ្វឺ។អស់រយៈពេលជាច្រើនសប្តាហ៍កងកម្លាំង RSF បាននឹងកំពុងប្រមូលផ្តុំអ្នកប្រយុទ្ធរាប់ពាន់នាក់នៅជាយក្រុងនេះក្នុងការរៀបចំសម្រាប់ការវាយប្រហារមួយ។ ជាការឆ្លើយតប ក្រុមប្រដាប់អាវុធនៃកងទ័ពស៊ូដង់ SAF និងសម្ព័ន្ធមិត្តនៅតំបន់ ដាហ្វឺ បានពង្រឹងវត្តមានយោធារបស់ពួកគេនៅច្រកចូលក្រុង អ៊ែលហ្វាសើ និងជុំវិញតំបន់លំនៅឋានភាគច្រើននៃទីក្រុងសំខាន់មួយនេះ៕

នគរបាល ៤ នាក់ស្លាប់ និងច្រើននាក់របួស ក្នុងហេតុការណ៍បាញ់ប្រហារនៅសហរដ្ឋអាមេរិក

2024/04/30 10:41:30 am        303
នគរបាលរដ្ឋបាននិយាយកាលពីថ្ងៃចន្ទ (២៩ មេសា) ថាមន្ត្រីសមត្ថកិច្ច ៤ នាក់បានស្លាប់ និងនគរបាល ៤ នាក់ទៀតបានរងរបួសក្នុងហេតុការណ៍បាញ់ប្រហារមួយនៅទីក្រុង ឆាលុត (Charlotte) រដ្ឋ ណស ខារ៉ូឡាញណា (North Carolina) របស់សហរដ្ឋអាមេរិក ហើយជនសង្ស័យម្នាក់បានស្លាប់។ប្រធាននាយកដ្ឋាននគរបាលតំបន់ ឆាលុត-មែកលិនប៊ឺក (Charlotte-Mecklenburg) លោក ចននី ជែននីងស៍ (Johnny Jennings) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា មន្ត្រីដែលត្រូវបានសម្លាប់នោះគឺជាផ្នែកមួយនៃក្រុមកងកម្លាំងគាំទ្រ ម៉ាស្ហល (Marshall) របស់សហរដ្ឋអាមេរិក ដែលរួមមានមន្រ្តីមកពីភ្នាក់ងារជាច្រើន។មន្ត្រីដែលត្រូវបានគេសម្លាប់នោះ បានប៉ុនប៉ងអនុវត្តដីកាទុកអាវុធខុសច្បាប់ដោយជនជាប់ចោទម្នាក់។ នៅពួកគេបានទៅដល់លំនៅដ្ឋានមួយដែលជនសង្ស័យស្ថិតនៅ ហើយជនដៃដល់នោះបានចាប់ផ្តើមបាញ់ប្រហារទៅលើនគរបាល ហើយពួកគេក៏បាញ់តបវិញ ក្រោយមកជនសង្ស័យបានស្លាប់នៅទីធ្លាមុខផ្ទះ។បន្ទាប់ពីការប្រឈមមុខដាក់គ្នាយ៉ាងតានតឹង ក្រុមនគរបាលពិសេស បានចូលឆែកឆេរក្នុងផ្ទះនោះ និងចាប់ឃុំខ្លួនមនុស្សពីរនាក់ដែលនៅខាងក្នុងនោះ។ ប្រធាននាយកដ្ឋាននគរបាលរូបនោះបន្ថែមថា គេជឿថាយ៉ាងហោចណាស់មានម្នាក់ក្នុងចំណោមអ្នកត្រូវចាប់ខ្លួននោះបានបាញ់ទៅលើនគរបាល៕

ប្រជាជនហៃទី លក់ប្រេងឥន្ធនៈឡើងវិញដើម្បីចិញ្ចឹមជីវិត ខណៈរងភាពក្រីក្រ និងអំពើហិង្សា

2024/04/30 10:31:23 am        366
ប្រជាជនហៃទី កំពុងងាកទៅរកការលក់ប្រេងឥន្ធនៈឡើងវិញ ជាមធ្យោបាយមួយដើម្បីដោះស្រាយជីវភាពរស់នៅ ដោយសារតែការកើនឡើងនៃឧក្រិដ្ឋកម្មនិងភាពក្រីក្រ បានធ្វើឲ្យប៉ះពាល់ដល់គ្រួសារ។ នៅទីក្រុង Cap-Haitien ស្ថានីយ៍ប្រេងនានា បានរឹតបន្តឹងម៉ោងធ្វើប្រតិបត្តិការរបស់ពួកគេ ហើយការខ្វះប្រេងឥន្ធនៈនៅក្នុងផ្នែកមួយចំនួនរបស់ប្រទេស ត្រូវបានគេរាយការណ៍។ អ្នកលក់ប្រេងរាយ បានបន្តលក់ប្រេងរបស់ខ្លួននៅតាមដងផ្លូវ ទៅឲ្យពលរដ្ឋដែលត្រូវការប្រើប្រាស់។លោក Sean James ធ្លាប់លក់គ្រឿងបន្លាស់ទូរសព្ទដៃ ប៉ុន្តែបានងាកទៅលក់ប្រេងវិញ នៅពេលដែលមានការខ្វះខាតខ្លាំង។ ប្រទេសហៃទី បានជួបប្រទះការកើនឡើងអំពើហិង្សាពីក្រុមជនអន្ធពាលចាប់តាំងពីខែកុម្ភៈ។ រដ្ឋធានីព័រអូប្រាំង(Port-au-Prince) ត្រូវបានកាត់ផ្តាច់ចេញពីផ្លូវសមុទ្រ និងផ្លូវអាកាស ខណៈសម្ព័ន្ធមិត្តរបស់ក្រុមជនអន្ធពាល ប្រដាប់ដោយអាវុធយ៉ាងច្រើន ត្រូវបានជួញដូរពីសហរដ្ឋអាមេរិក ដែលបានពង្រឹងការគ្រប់គ្រងរបស់ពួកគេ។ទិន្នន័យថ្មីៗពីការិយាល័យសមាហរណកម្មអង្គការសហប្រជាជាតិនៅប្រទេសហៃទី បង្ហាញថា មនុស្សជាង ២.៥០០នាក់ ត្រូវបានសម្លាប់ ឬរងរបួស ចាប់ពីខែមករា ដល់ខែមីនា ដែលកើនឡើង ៥៣ភាគរយ ពីរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០២៣។ស្ថានភាពសន្តិសុខ បានជម្លៀសមនុស្សរាប់ពាន់នាក់ និងបង្កឱ្យមានភាពអត់ឃ្លានដ៏គ្រោះមហន្តរាយផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
05/15/2026 07:05 PM
តំបន់ភាគខាងកើតឥណ្ឌា មើលឃើញកង្វះខាតប្រេងកើនឡើង ដោយសារសង្រ្គាមអ៊ីរ៉ង់
05/15/2026 07:05 PM
ហេតុការណ៍ផ្ទុះក្នុងអណ្តូងរ៉ែធ្យូងថ្មនៅភាគខាងកើតប្រទេសឥណ្ឌា សម្លាប់មនុស្សម្នាក់ និង ១១នាក់ផ្សេងទៀត រងរបួស
05/15/2026 07:05 PM
រដ្ឋមន្រ្តីការបរទេសប៉េរូ ព្រួយបារម្ភដល់ពលរដ្ឋដែលធ្វើសង្រ្គាមឲ្យរុស្ស៊ីនៅអ៊ុយក្រែន
05/15/2026 07:05 PM
លោក Trump ប្រាប់ថា លោកបានពិភាក្សាការលក់អាវុធឲ្យតៃវ៉ាន់ជាមួយលោក Xi ហើយការសម្រេចនឹងមានឆាប់ៗ
05/15/2026 07:05 PM
ពលរដ្ឋរស់នៅក្នុងទីក្រុងប៉េកាំង កោតសរសើរទំនាក់ទំនងចិន-អាមេរិក ក្រោយជំនួបលោក Trump-Xi
05/15/2026 07:05 PM
ប្រធាន CIA ធ្វើដំណើរទៅកាន់គុយបា ដើម្បីនាំសារដោយផ្ទាល់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក
05/15/2026 06:05 PM
ចិនបញ្ជាក់​ថា ត្រៀមខ្លួនធ្វើការជាមួយគ្រប់ភាគី ស្ដីពី​​សន្តិសុខថាមពល ក្រោយ​កិច្ចប្រជុំកំពូល Xi-Trump
05/15/2026 06:05 PM
ប្រធានាធិបតីអ៊ុយក្រែនធ្វើដំណើរទៅកាន់ទីតាំងរងការវាយប្រហាររបស់រុស្ស៊ីនៅទីក្រុងគីវ ដែលបានសម្លាប់មនុស្ស ២៤នាក់
05/15/2026 06:05 PM
ប្រទេសកុងហ្គោ រាយការណ៍ពីការផ្ទុះឡើងនូវជំងឺអេបូឡាថ្មី
05/15/2026 06:05 PM