Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង

ព័ត៌មានកីឡា

ការសម្ដែងក្បាច់គុនរួមគ្នារវាងល្បុក្កតោ-សៅលិញ បញ្ជាក់ពីទំនាក់ទំនងល្អកម្ពុជា-ចិន តាំងពីអតីតកាល ដល់បច្ចុប្បន្ន

2025/02/27 08:33:18 pm        157
លោក អួរ តា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បាន​ចាត់​ទុក​ការ​សម្ដែង​ក្បាច់​គុន​រួម​គ្នា​ជាថ្មី រវាងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញ គឺជាការបញ្ជាក់​នូវ​អត្ថន័យ​នៃ​ទំនាក់​ទំនង​ដ៏​ល្អក្នុ​ងប្រវត្តិសាស្ដ្រកម្ពុជា-ចិន ហើយក៏ជាការលើកកម្ពស់គុណតម្លៃ និងការផ្សព្វ​ផ្សាយ​នូវ​សិល្បៈ​ក្បាច់​គុនបុរាណខ្មែរឲ្យកាន់តែល្បីល្បាញផងដែរ។ការបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធ បានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនី ៧រូប ចូលរួមការសម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញ ក្នុងព្រឹត្តិការណ៍ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» និងពិធីបើកផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» នៅទីក្រុងចឹងចូវ សាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំ និងរៀបចំរបស់ក្រសួងទេសចរណ៍ កាលពីដើមសប្ដាហ៍កន្លងទៅ។លោក អួរ តារា បន្ដថា តាមរយៈព្រឹត្តិការណ៍សម្ដែងក្បាច់គុននេះ ពិតជាផ្ដល់នូវគុណតម្លៃសម្រាប់កម្ពុជាទាក់ទងនឹងសិល្បៈក្បាច់គុន ពិសេសគុនល្បុក្កតោ ដែលជាផ្នែកមួយដ៏ធំនៃវប្បធម៌របស់កម្ពុជា និងត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។ លោកថា ក្នុងប្រវត្តិសាស្ដ្រ ក្រៅពីទំនាក់ទំនងប្រជាជន និងក្រៅពិទំនាក់ទំនងកាទូត កម្ពុជា-ចិន ក៏ធ្លាប់មានទំនាក់ទំនងផ្នែកក្បាច់គុន ក្នុងផ្នែកយោធាផងដែរ ។ ដូច្នេះការសម្ដែងក្បាច់គុនរួមគ្នា រវាងគុនល្បុក្កតោ និងក្បាច់គុនសៅលិញ នេះ ពិតជាបានបញ្ជាក់នូវទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ តាំងពីអតីតកាល ដល់បច្ចុប្បន្ន និងការរឹតចំណងមិត្តភាពកាន់តែល្អិតរមួតថែមទៀត ។គួរដឹងថា ក្រៅពីការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ក្បាច់គុនល្បុក្កតោ ដែលជាសិល្បៈក្បាច់គុនអត្ដសញ្ញាណជាតិ ត្រូវបានជំរុញ និងលើកកម្ពស់ជាខ្លាំង តាមរយៈសកម្មភាពសម្ដែងក្នុងវេទិកាផ្សេងៗ ទាំងកម្រិតជាតិ និងអន្ដរជាតិ ជាក់ស្ដែងការសម្ដែងរួមគ្នា រវាងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញ ក្នុងរយៈពេលចុងក្រោយ បានធ្វើឲ្យប្រជាជនចិន ក៏ដូចជាអន្ដរជាតិ មានការស្ងើចសរសើរ និងភ្ញាក់ផ្អើលជាខ្លាំង ចំពោះក្បាច់ដ៏រស់រវើក ហើយបានទាក់ទាញឲ្យពួកគេចង់មកទស្សនចម្លាក់ក្បាច់គុន ដែលបានចារតាមជញ្ជាំងប្រាសាទបុរាណនៅកម្ពុជាទៀតផង ។ នេះគឺជាចលកមួយដ៏សំខាន់ ក្នុងការជំរុញការអភិរក្ស និងអភិវឌ្ឍន៍ មរតកក្បាច់គុនបុរាណខ្មែរ ដែលបន្សល់ទុកពីបុព្វបុរសខ្មែរនេះ៕ អត្ថបទ លី ឈុនឡា  

កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គជម្រុះក្នុងពូលពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers

2025/02/27 07:18:04 pm        197
កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួតវគ្គជម្រុះក្នុងពូលសម្រាប់ពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែ​មិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ដែល​មាន​ក្រុម​ជម្រើស​ជាតិ​នារី​តាម​ប្រទេស​ចូល​រួម​ទាំង​អស់បែងចែកជា ៨ពូល។ការចាប់ឆ្នោតចែកពូលនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការរបស់ AFC នៅ​ប្រទេសម៉ាឡេស៊ី។ តើក្រុមជម្រើសជាតិនារី កម្ពុជា នឹងត្រូវស្វាគមន៍ក្រុមមកពីប្រទេសណាខ្លះ មក​ប្រកួតនៅព្រះរាជាណាចក្រកម្ពុជាយើង?“ទាំងអស់គ្នាដើម្បីកម្ពុជា”

ព្រះខ័នរាជ និងបឹងកេត ឈ្នះ ខណៈទ័ព វាយបកស្មើវិសាខា ក្នុងជើងទី១ នៃវគ្គ ១/៤ ពានសម្ដេចតេជោ

2025/02/27 07:08:09 pm        187
ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត បានទទួលជ័យជម្នះរៀងខ្លួន នៅក្នុងជំនួបជើងទី១ វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ គ្រាដែលក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ(ទ័ព) បានវាយបកស្មើក្រុមវិសាខា ២-២ នៅកីឡដ្ឋានស្ដាតចាស់ កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។សម្រាប់ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ២-០ នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ ដែលធ្វើសម្រេចដោយកីឡាករ Bounkong Bounphachan ទាំង ២គ្រាប់ នៅនាទី៥៨ និងនាទី៦២ បន្ទាប់ពីវគ្គទី១ ក្រុមទាំងពីរ បានរក្សាលទ្ធផល ០-០ ។រីឯក្រុមនាគខៀវបឹងកេតវិញ បានយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ២-០ ដូចគ្នា ។ ជំនួបដ៏តានតឹងនេះ វគ្គទី១ ក្រុមទាំងពីរ ក៏បានរក្សាលទ្ធផល ០-០ ផងដែរ មុនកីឡាករ ស្លេះ ស៊េន រកបានគ្រាប់នាំមុខ នៅនាទី៥៤ និងកីឡាករ ម៉ាត់ នូរុណ នៅនាទី៩០+២ ដើម្បីធានាជ័យជម្នះក្រៅដី ។ដោយឡែកជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋានស្ដាតចាស់ វិសាខា បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន នៅវគ្គទី១ ដោយកីឡាករ Karasausks Artus នៅនាទី១៦ និង ស៊ិន សុវណ្ណមករា នៅនាទី៤៥+២ ។ ប៉ុន្ដែវគ្គទី២ ក្រុមកងយោធពលខេមរភូមិន្ទ បានព្យាយាមវាយសម្រុកវិញ រហូតរកបាន ២គ្រាប់តាមស្មើ ដោយកីឡាករ ស្រេង សុខគា នៅនាទី៥៩ និងប្រធានក្រុម Tetsuaki Misawa នៅនាទី៧២ ។តាមរយៈលទ្ធផលបណ្ដោះអាសន្ន នៅជើងទី១ នេះ គេឃើញក្រុមព្រះខ័នរាជស្វាយរៀង និងបឹងកេត សុទ្ធតែមានប្រៀប ដ្បិតមានគ្រាប់បាល់ចំណេញ ២គ្រាប់ដូចគ្នា សម្រាប់ធ្វើដើមទុនមុ នបើកទ្វារផ្ទះទទួលការប្រកួតកាត់សេចក្ដី នៅជើងទី២ ដែលគ្រោងប្រកួតនាដើមខែមេសា គ្រាដែលក្រុមកងយោធពលខេមរភូមិន្ទ និងវិសាខា សុទ្ធតែមានសង្ឃឹមខ្ពស់រៀងៗខ្លួន ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា

បញ្ជាការដ្ឋានអង្គរក្ស ទទួលការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រោយការពារជើងឯក«តេជោលីគ»បានសម្រេច

2025/02/26 03:29:14 pm        218
ឯកឧត្តមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី ហ៊ីង ប៊ុនហៀង បានជួបសំណេះសំណាលជាមួយក្រុមបាល់ទះបញ្ជាការដ្ឋានអង្គ ក្រោយការពារជើងឯក «តេជោលីគ» រដូវកាលទី២ ឆ្នាំ២០២៥ ដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ។ក្នុងជំនួបសំណេះសំណាលនោះដែរ ឯកឧត្តមនាយឧត្ដមសេនីយ៍បានស្ងើចសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រូ និងកីឡាករ ក្នុងការប្រឹងប្រែងហ្វឹកហាត់ និងការប្រកួត រហូតសម្រេចបានសមិទ្ធផលដ៏គាប់ប្រសើរ ជាមួយការបន្ដគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ «តេជោលីគ» ឆ្នាំ២០២៥ ហើយក៏ជាឆ្នាំទី២ នៃការលើកពាននេះ។ទន្ទឹមជាមួយការឆ្លៀតឱកាសជួបសំណេះសំណាល ក៏ដូចជាការជំរុញលើកទឹកចិត្តឲ្យក្រុមកីឡាករបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ត្រៀមការប្រកួតជាតិ និងអន្ដរជាតិផ្សេងៗ ឯកឧត្តមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ក៏បានឧបត្ថម្ភនូវម៉ូតូ ១គ្រឿងម្នាក់ អមជាមួយថវិកាលើទឹកចិត្តមួយចំនួន ដល់សមាជិកក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្សផងដែរ ។គួរដឹងថា ក្រោយចាប់ផ្ដើមមិនសូវល្អ ក្នុងជុំទី១ ពិសេសនៅជុំទី២ ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បានសាងភាពភ្ញាក់ផ្អើល នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបានទម្លាក់ក្រុមក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ៣-១ ហើយកាន់តែអស្ចារ្យ គឺការយកឈ្នះក្រុមបាល់ទះវិសាខា ដាច់ដោយលទ្ធផល ៣-០សិត ជាមួយពិន្ទុ ២៥-២០, ២៥-២០ និង ២៥-១៨ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីបន្ដគ្រងតំណែងជើងឯក «តេជោលីគ» រដូវកាលទី២ អមប្រាក់រង្វាន់ ៦០លានរៀលទៀតផង ៕ អត្ថបទ លី ឈុនឡា

បាល់ទាត់ពានរង្វាន់ខេត្តស្វាយរៀង២០២៥ ៖ ថន តារាពេជ្រ ទាត់បញ្ចូលទី១៥​គ្រាប់តែ​ឯង​​ឱ្យក្រុម ក្នុងសប្តាហ៍ទី១

2025/02/24 06:04:09 pm        554
កីឡាករថន តារាពេជ្រ ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជា​ង​គេ​ក្នុង​ការ​ប្រកួត​បាល់ទា​ត់ពា​ន​រង្វាន់​ខេត្ត​ស្វាយរៀងក្នុងសប្តាហ៍ទី១ ហើយជួយឱ្យម្ចាស់​ជើង​ឯកស្នង​ការ​នគរបាល​ខេត្ត​ស្វាយរៀ​ង​ឈ្នះ​ក្រុម​បាល់​ទាត់ក្របីព្រៃកោះក្បាន ១៨ទល់នឹង២ ពូល (ក) ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុង​នោះ​តារាពេជ្រ ទាត់បញ្ចូលទីតែម្នាក់ឯង១៥គ្រាប់ ចំណែក​បី​គ្រាប់ទៀត​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ​ យិន ម៉ានុន ទ្រឿង ឆានឆាត និងកីឡាករភោគ សីហា។ ក្នុងពូលជាមួយគ្នានេះដែរក្រុមកាំភ្លើងធំឈ្នះភូមិហ៊ីង ១៤ទល់នឹង០ ក្នុងនោះកីឡាករ សុខ គារ៉ា រកបាន៧គ្រាប់តែឯង។ការប្រកួតក្នុងពូល (ខ) ក្រុមបាល់ទាត់ ធីមយើង ឈ្នះក្រុមបាល់ទាត់ភូមិកណ្ដាលខាងលិច ២ទល់នឹង១និងក្រុមបាល់ទាត់ឆ្មាបុងបុង ចាញ់សសយក ស្រុកកំពង់រោទិ៍ ០ទល់នឹង៤។ចំណែកការប្រកួតក្នុងពូល (គ) វិញក្រុមបាល់ទាត់យុវជនព្រះខ័នរាជស្វាយរៀងអាយុក្រោម១៨ឆ្នាំ ឈ្នះក្រុមគោព្រៃភូមិស្វាយធំ ៥ទល់នឹង០។ កីឡាករ នៅ សុភត្រា និងកីឡាករខឿន កៀងវិរៈបុត្រ រកបានពីរគ្រាប់ម្នាក់រៀងៗខ្លួនឱ្យក្រុម ឯកីឡាករ មាឃ ជារក្សា ធ្វើបានសម្រេចមួយគ្រាប់ដែរ។ ក្នុងពូលជាមួយគ្នានេះ ក្រុមយុវជនចុងព្រែកស្មើសសយក ស្រុករមាសហែក ១ទល់នឹង១។សប្តាហ៍ទី២ ថ្ងៃទី៨ និងទី៩ ខែមីនា ពូល (ឃ) ក្រុមសាកលស្វាយរៀង ប្រកួតជាមួយពពែតអេហ្វស៊ី និងយុវជនសាមគ្គី ជួបយូណាយធីតសេហ្ស ពូល (ង) សសយក ស្រុកចន្ទ្រា ប្រកួតនឹងយុវជនគគីសោម និងសាមគ្គីកីឡា ប្រកួតជាមួយស្វាយទាបអេហ្វស៊ី ឯពូល (ច) លីងគួយអេហ្វស៊ី ប្រកួតជាមួយបក្សីស្វាយរៀង និងក្រុមបាល់ទាត់សំរោងចេកអេហ្វស៊ី ជួបខ្ញីចាស់ជីភូ។ការប្រកួតនេះធ្វើឡើងនៅវិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង៕

Cristian ជួយព្រះខ័នរាជ បង្កើនគម្លាត ៤ពិន្ទុពីភ្នំពេញក្រោន ដែលចាញ់វិសាខា ២-១

2025/02/24 05:42:56 pm        652
ក្រុមព្រះខ័នរាជស្វាយរៀង បានបង្កើនគម្លាតពិន្ទុកាន់តែច្រើនពីគូប្រជែង ពិសេសភ្នំពេញក្រោន រហូតដល់ ៤ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវបឹងកេត ១-០ នៅចុងម៉ោង គ្រាដែលក្រុមសិង្ហក្រហម បានរងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះវិសាខា ២-១ កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងប្រកួតដំបូង សម្រាប់វគ្គ Top-6 នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ។សម្រាប់ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាស្ទើរពេញម៉ោង ទើបមានគ្រាប់បាល់កើតឡើយ តាមរយៈគ្រាប់បាល់ស៊ុតពីចម្ងាយដ៏ល្អពីខ្សែប្រយុទ្ធ Cristian Dos Santos នៅនាទី៩០+២ ដែលជួយឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៥៥ពិន្ទុ នាំមុខក្រុមភ្នំពេញក្រោន ដែលបន្ដឈរលេខ២ និងរក្សា ៥១ពិន្ទុក្នុងដៃ ។ចំពោះក្រុមភ្នំពេញក្រោន បានរបូត ៣ពិន្ទុលើទឹកដីវិសាខា បន្ទាប់ពីកីឡាករ Andres Neito រកបានគ្រាប់នាំមុខនៅនាទី១៧ ។ បន្ទាប់មកវិសាខា ក៏វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ Mike Ott នៅនាទី២៤ និងប្រធានក្រុម កាន់ ម៉ូ នៅនាទី៤៥+២ ។ លទ្ធផលស្មើគ្នានេះ នាំឲ្យក្រុមទាំងពីរ ព្យាយាមកាន់តែខ្លាំងនៅវគ្គទី២ ពិសេសភ្នំពេញក្រោន ដែលចង់បានពិន្ទុ ដើម្បីប្រដេញជាមួយព្រះខ័នរាជស្វាយរៀង តែគ្មានក្រុមណាអាចរកគ្រាប់បាល់បន្ថែមបានឡើយ ។ ជ័យជម្នះនេះ នាំឲ្យវិសាខា រកបាន ៤៧ពិន្ទុ ចាញ់ប្រៀបភ្នំពេញក្រោនត្រឹម ៤ពិន្ទុ តែចាញ់ប្រៀបក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ៨ពិន្ទុដដែល ។ចំណែកគូ Top-6 មួយប្រកួតទៀត គឺក្រុមអង្គរថាយហ្គឺរ បានយកឈ្នះក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ២-០ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។ ការប្រកួតដែលមានប្រធានសក្ដិដាច់ភ្លើងជាច្រើនលើក ក្រោមភ្លៀងរលឹមនេះ បានអូសបន្លាយការប្រកួតរហូតជាង ៤ម៉ោងទើបបញ្ចប់ ។ រីឯការប្រកួតទៀតសោត ក៏មានការប៉ះទង្គិចគ្នា រហូតបង្កឲ្យសមាជិកអង្គរថាយហ្គឺរម្នាក់ គឺកីឡាករ Kitajima Taiga រងរបួស និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ យ៉ាងណាការប្រកួត បានដំណើរការរហូតចប់ពេញម៉ោង ដែលគ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវ ធ្វើសម្រេចដោយកីឡាករ Kitajima Taiga នៅនាទី១៣ និងកីឡាករ Nagashima Kodai នៅនាទី៧៤ ។ក្រឡេកទៅចាប់អារម្មណ៍លទ្ធផលការប្រកួត ២គូទៀត ក្នុងនាមបេក្ខភាព ៥ក្រុមខាងក្រោមវិញ គឺគិរីវង់សុខសែនជ័យ បានស្គាល់ជ័យជម្នះជាលើកទី២ ដោយយកឈ្នះក្រុមម្ចាស់ផ្ទះក្រសួងមហាផ្ទៃ ៤-២ គ្រាដែលក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ បានយកឈ្នះសមាគមកីឡាកងយោធពលខេមរភូមិន្ទ ២-០ ៕ អត្ថបទ លី ឈុនឡា

បញ្ជាការដ្ឋានអង្គរក្សគ្រងជើងឯក «តេជោលីគ» ជាថ្មី ខណៈមន្ដ្រីសហព័ន្ធថា ជោគជ័យលើសស៊ីហ្គេម

2025/02/24 05:16:03 pm        275
ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បានការពារតំណែងជើងឯកបានជោគជ័យ នៃព្រឹត្តិការណ៍ «តេជោលីគ» រដូវកាលទី២ ឆ្នាំ២០២៥ ដោយជោគជ័យ ក្រោយយកឈ្នះក្រុមវិសាខា ដាច់ក្នុងលទ្ធផល ៣-០សិត ជាមួយពិន្ទុ ២៥-២០, ២៥-២០ និង ២៥-១៨ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។នេះគឺជាលទ្ធផលដ៏ភ្ញាក់ផ្អើល ក្នុងនាមក្រុមឡើងមកពីជុំទី២ ទាំងត្រដាបត្រដួសដូចគ្នា ដោយបញ្ជាការដ្ឋានអង្គរក្ស ឈរលេខ៣ និងវិសាខា ឈរលេខ៤ បានយកឈ្នះក្រុមលំដាប់កំពូលតារាង ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងក្រសួងមហាផ្ទៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីបានជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រជាថ្មី ។ អ្វីដែលមិននឹកស្មាន គឺបញ្ជាការដ្ឋានអង្គរក្ស បានបង្ហាញការប្រកួតដ៏អស្ចារ្យ ដើម្បីយកឈ្នះវិសាខា និងគ្រងជើងឯក «តេជោលីគ» ២រដូវកាលជាប់គ្នា ។ក្រោយចប់ការប្រកួតលោកបណ្ឌិត អាំង សិរីពីសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានសម្ដែងក្ដីរីករាយ និងមោទនភាព ចំពោះភាពអស្ចារ្យនៃព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» ឆ្នាំនេះ ដែលទទួលបានការគាំទ្រខ្លាំង តាំងពីចាប់ផ្ដើម រហូតដល់ចប់ ពិសេសនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលមានអ្នកទស្សនាផ្ទាល់នៅក្នុង និងក្រៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដ៏ច្រើនលើសពីស៊ីហ្គេម ឆ្នាំ២០២៣ ទៅទៀត បើតាមការប៉ាន់ស្មានរបស់លោក ។លោកបានចាត់ទុកនេះ គឺជាជោគជ័យ និងសមិទ្ធផលថ្មី ដែលបង្ហាញពីការស្រលាញ់គាំទ្រវិស័យបាល់ទះដោយបេះដូចរបស់ប្រជាពលរដ្ឋខ្មែរ និងជាកម្លាំងចិត្តសម្រាប់ថ្នាក់ដឹកនាំសហព័ន្ធ ក្នុងការបន្ដរៀបចំព្រឹត្តិការណ៍នានា ពិសេសរដូវកាលថ្មី នៃការប្រកួត «តេជោលីគ» ដែលសហព័ន្ធគ្រោងនឹងបន្ដធ្វើកំណែទម្រល់លើច្បាប់ប្រកួតបន្ដិចបន្ដួចទៀត ដើម្បីធានាបាននូវការគាំទ្រកាន់តែផុសផុល និងជំរុញវិស័យកីឡាដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត ។ជាមួយការគ្រងតំណែងជើងឯក ២ឆ្នាំជាប់គ្នានេះដែរ ក្រុមបញ្ជាការដ្ឋានអង្គរក្ស បានទទួលពានដ៏ស្រស់ស្អាត អមប្រាក់រង្វាន់ ៦០លានរៀល គ្រាដែលវិសាខា ដែលបន្ដតំណែងជើងឯករង ទទួលបានប្រាក់រង្វាន់ ១២លានរៀល ។ រីឯលេខ៣ គឺក្រសួងមហាផ្ទៃ ទទួលបានប្រាក់រង្វាន់ ១០លានរៀល និងលេខ៤ ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទទួលបានប្រាក់រង្វាន់ ៨លានរៀលផងដែរ៕ អត្ថបទ លី ឈុនឡា

លីគកំពូលកម្ពុជា នឹងបន្ដការប្រកួតវគ្គខ្លាំងប៉ះខ្លាំង ជុំទី១ នាចុងសប្ដាហ៍នេះ

2025/02/21 08:11:20 pm        259
ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ ដំណាក់កាលទី១ ចំនួន  ២ជុំ និងរកឃើញបេក្ខភាព ៦ក្រុមកំពូលតារាង(Top-6) និង ក្រុមបាតតាងទាំង ៥ (Bottom 5) រួចរាល់ លីគកំពូលកម្ពុជា នឹងបន្ដការប្រកួតដំណាក់កាលទី២ ពិសេសវគ្គខ្លាំងប៉ះខ្លាំង សម្រាប់បេក្ខភាព Top6 ជុំទី១ នាចុងសប្ដាហ៍នេះ។សម្រាប់ជំនួបបើកឆាកវគ្គ Top-6 មុនគេ ក្រុមវិសាខា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោន នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈស្អែកនេះ បន្ទាប់ពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះក្នុងដី ៤-២ មុនក្រុមទាំងពីរ បានប្រកួតស្មើគ្នា ៣-៣ ក្នុងជើងទី២ នៅកីឡដ្ឋានព្រីនស៍ ។ ដូច្នេះចាំមើលថ្ងៃស្អែក តើក្រុមណា នឹងទទួលបានពិន្ទុបន្ថែម ដើម្បីបង្កើន និងរក្សាឱកាសប្រជែងពាន។រីឯនៅថ្ងៃទី២៣ ខែកុម្ភៈ គឺមានជំនួប Top-6 ចំនួន ២គូ ក្នុងនោះកំពូលតារាងព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមភ្ញៀវបឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង ។ កាលពីដំណាក់ទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះបឹងកេត ទាំង ២ជើង ពោលគឺជើងទី១ ឈ្នះក្រៅដី ២-១ និងជើងទី២ ឈ្នះក្នុងដី ២-០ ។ចំណែក ១គូទៀត គឺក្រុមណាហ្គាវើលដ៏ ត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលក្រុមអង្គរថាយហ្គឺរ បន្ទាប់ពីធ្លាប់រងបរាជ័យ ០-១ ក្នុងដី កាលពីជើងទី១ មុនប្រកួតស្មើគ្នា ១-១ នៅទឹកដីរបស់អង្គរថាយហ្គឺរវិញ ក្នុងជើងទី២ កាលពីដំណាក់កាលទី១ ។ដំណាលគ្នានឹងការប្រកួតរវាងបេក្ខភាព Top-6 ក៏នឹងមានការប្រកួតរវាងបេក្ខភាព Bottom-5 ចំនួន ២គូផងដែរ ដោយក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែកុម្ភៈ និងក្រុមក្រសួងមហាផ្ទៃ ជួបក្រុមភ្ញៀវគិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ ។គួរដឹងថា សម្រាប់ការប្រកួតដំណាក់កាលទី២ ទាំងការប្រកួត Top-6 និង Bottom សុទ្ធតែត្រូវរាប់ពិន្ទុបន្ដពីការប្រកួតដំណាក់កាលទី១ ដើម្បីកំណត់ក្រុមចំណាត់ថ្នាក់ជ័យលាភី ពិសេសដើម្បីស្វែងរកក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ក្នុងចំណោមបេក្ខភាព ៦ក្រុមកំពូលតារាង ដែលបច្ចុប្បន្នក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន រកបាន ៥២ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន រកបាន ៥១ពិន្ទុ និងវិសាខា ឈរលេខ៣ រកបាន ៤៤ពិន្ទុជាដើម ៕ អត្ថបទ លី ឈុនឡា

កម្ពុជា នឹងប្រកួតមិត្តភាពជាមួយជម្រើសជាតិ Aruba ក្រោយជួបវៀតណាម នាខែក្រោយ

2025/02/21 07:47:28 pm        207
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិ Aruba នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធ នៅព្រឹកថ្ងៃសុក្រនេះ ។ក្រុមជម្រើសជាតិ Aruba គឺប្រទេសស្ថិតក្នុងទ្វីបអាមេរិកខាងត្បូង ដែលបច្ចុប្បន្នកំពុងឈរលេខរៀងទី១៩៥ ក្នុងចំណាត់ថ្នាក់ពិភពលោក ពោលគឺក្រោមក្រុមគោព្រៃកម្ពុជា រហូតដល់ ១៥លេខ ដ្បិតកម្ពុជា កំពុងឈរនៅលេខរៀងទី១៨០ ។នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិទី២ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្នុងខែមីនាខាងមុខ ខណៈមុនបើកទ្វារផ្ទះស្វាគមន៍ក្រុមឆ្លងទ្វីបមកពីអាមេរិកខាងត្បូង ១សប្ដាហ៍ កម្ពុជានឹងត្រូវធ្វើដំណើរទៅប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិវៀតណាម នៅខេត្ត Binh Duong តាមការអញ្ជើញរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ផងដែរ៕ អត្ថបទ លី ឈុនឡា 

ពានសម្ដេចតេជោ-ថ្នាក់ជាតិ នឹងប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមឡើងបង្គ្រប់វគ្គ ១/៤ ស្អែកនេះ

2025/02/18 08:24:23 pm        346
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ នឹងបន្ដការប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមទៀត ឡើងបង្គ្រប់កៅអីវគ្គ ៨ក្រុមចុងក្រោយ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីរកឃើញបេក្ខភាព ៥ក្រុមកក់កៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ។សម្រាប់កម្មវិធីប្រកួតជើងទី២ ក្នុងវគ្គ ១៦ក្រុមចុងក្រោយចំនួន ៣គូចុងក្រោយ រួមមានក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍សមាគមកីឡាបាល់ទាត់ខេត្តកែប ក្រោយយកឈ្នះក្រៅដី ៩-០ កាលពីជើងទី១ គ្រាដែលគិរីវង់សុខសែនជ័យ នឹងត្រូវតតាំងជាមួយក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុវិញម្ដង ក្រោយយកឈ្នះ ២-០ លើទឹកដីខ្លួន កាលពីជើងទី១ ។ រីឯក្រុម ISI ដង្កោសែនជ័យ នឹងត្រូវជួបក្រុមជើងឯកថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ នៅទឹកដីតំបន់វេងស្រេង បន្ទាប់ពីជើងទី១ បានយកឈ្នះ ៣-០ ក្រៅដី ។ក្នុងចំណោមការប្រកួតកាត់សេចក្ដីនេះ សម្រាប់ក្រុមទទួលបានជ័យជម្នះ រវាងព្រះខ័នរាជស្វាយរៀង និងខេត្តកែប នឹងត្រូវឡើងទៅជួបក្រុមឈ្នះ រវាងក្រុមគិរីវង់សុខសែនជ័យ និងក្រុមឡាយហ្វខេត្តព្រះសីហនុ នៅក្នុងវគ្គ ៨ក្រុមចុងក្រោយ ។ ចំណែកក្រុមឈ្នះ រវាង ISI ដង្កោសែនជ័យ និងខេត្តត្បូងឃ្មុំវិញ នឹងត្រូវឡើងទៅជួបក្រុមបឹងកេត នៅវគ្គ ៨ក្រុមចុងក្រោយ ។ចំពោះបេក្ខភាព ៤ក្រុមផ្សេងទៀត ក្រៅពីក្រុមនាគខៀវបឹងកេត ដែលបានកក់កៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិឆ្នាំនេះ រួមមានក្រុមវិសាខា ត្រូវជួបក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមណាហ្គាវើលដ៏ ។ ចំពោះការប្រកួតវគ្គ ៨ក្រុមចុងក្រោយនេះដែរ នឹងត្រូវធ្វើការប្រកួត ២ជើងដូចគ្នា ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៦-២៧ ខែកុម្ភៈ សម្រាប់ជើងទី១ និងជើងទី២ ប្រកួតនាថ្ងៃទី០២-០៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខ៕ អត្ថបទ លី ឈុនឡា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM