Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង

ព័ត៌មានកីឡា

ព្រះខ័នរាជ បង្ហាញខ្សែប្រយុទ្ធអន្ដរជាតិដ៏មានបទពិសោធន៍ថ្មី ដែលអាចលេងទាំងលីគ និង AFC

2025/02/18 07:27:27 pm        182
ក្លិបព្រះខ័នរាជស្វាយរៀង បាននាំចូលខ្សែប្រយុទ្ធអន្ដរជាតិដ៏មានបទពិសោធន៍ ១រូបទៀតហើយ គឺកីឡាករប្រេស៊ីល Matheus Moresche ដើម្បីពង្រឹងក្រុមត្រៀមលេងលីគកំពូលកម្ពុជាផង និងត្រៀមប្រជែងពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League 2024/25 នាពេលឆាប់ៗខាងមុខ ។ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ ដេលមានកម្ពស់ ១.៨០ម៉ែត្ររូបនេះ ធ្លាប់លេងឲ្យក្លិបជាច្រើន ទាំងក្នុងតំបន់ និងទ្វីបអាស៊ី ជាក់ស្ដែងមុនផ្ទេរមកកាន់ក្លិបព្រះខ័នរាជស្វាយរៀង រូបគេក៏ធ្លាប់ចូលរួមជាមួយក្លិប Naft-Al-Basra របស់ប្រទេសអ៊ីរ៉ាក់ផងដែរ ក្នុងរដូវកាលឆ្នាំ២០២៣/២៤ តែមិនបានលេង និងចុងក្រោយ បានចូលរួមជាមួយក្លិប Nanjing City នៃលីគទី២ ចិន ដោយបង្ហាញខ្លួនបាន ២៩ប្រកួត និងរកបាន ៥គ្រាប់ផងដែរ ។តាមការបញ្ជាក់របស់ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងដដែល បានឲ្យដឹងថា វត្តមានរបស់ Matheus នឹងត្រូវជំនួសខ្សែប្រយុទ្ធប្រេស៊ីល Pablo Agusto ដែលមានបញ្ហារបួស និងកំពុងស្ថិតក្រោមការស្ដារនីតិសម្បទា ដោយត្រូវការរយៈពេលយ៉ាងតិច ៦សប្ដាហ៍ ។ ដូច្នេះ Matheus នឹងត្រូវលេងរាល់ការប្រកួតសេសសល់ក្នុងលីគ ក៏ដូចជាពានរង្វាន់ AFC Challenge League 2024/25 ផងដែរ ។ចំពោះកីឡាករ Pablo នៅតែជាសមាជិកក្លិបព្រះខ័នរាជស្វាយរៀង ដោយរូបគេនឹងចូលរួមការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាពានរង្វាន់ AFC Challenge League 2024/25 លើកលែងតែលីគប៉ុណ្ណោះ ដែលខ្សែប្រយុទ្ធអន្ដរជាតិរូបនេះ មិនអាចបន្ដលេងបាន ។ក្រោយចូលរួមជាមួយក្រុមជើងឯកលីគកំពូលកម្ពុជា Matheus បានសម្ដែងការភ្ញាក់ផ្អើល ចំពោះភាពអស្ចារ្យនៃប្រទេសកម្ពុជា ពិសេសក្លិបព្រះខ័នរាជស្វាយរៀង ហើយរូបគេក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីជួយក្រុមប្រជែងពានរង្វាន់នានា ក្នុងរដូវកាលឆ្នាំ២០២៤/២៥ នេះផងដែរ ។គួរដឹងថា នេះគឺជាកីឡាករបរទេសទី២ ដែលព្រះខ័នរាជស្វាយរៀង បាននាំចូលនាដើមឆ្នាំថ្មីនេះ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបប្រេស៊ីល Breno Caetano កាលពីថ្មីៗ ប៉ុន្ដែកីឡាករ Breno Caetano អាចលេងបានតែពានរង្វាន់ AFC Challenge League 2024/25 ប៉ុណ្ណោះ ។ នេះគឺជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ព្រះខ័នរាជស្វាយរៀង ក្នុងការត្រៀមខ្លួន ទាំងលីគ និងពានរង្វាន់អន្ដរជាតិ ដែលធ្វើឲ្យអ្នកគាំទ្រមានភាពជឿជាក់យ៉ាងមុតមាំថា ក្រុមនឹងធ្វើបានកាន់តែល្អប្រសើរថែមទៀត៕ អត្ថបទ លី ឈុនឡា 

កីឡាទោចក្រយាន សម្រេចបំណងបញ្ជូនគ្រូរៀនវគ្គកម្រិតខ្ពស់បំផុតលើពិភពលោក

2025/02/18 07:07:44 pm        159
សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានសម្រេចគោលដៅបញ្ជូនគ្រូបង្វឹកកម្ពុជាលើកដំបូង គឺ​លោក យឿន ភីយុទ្ធ ចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកអន្ដរជាតិកម្រិត៣ ឬ Level 3 ដែល​ជា​កម្រិត​ខ្ពស់​បំផុតលើពិភពលោក នៅមជ្ឈមណ្ឌលកីឡាទោចក្រយានពិភពលោក World Cycling Centre នាទីក្រុង Aigle ប្រទេស ស្វីស។តាមការ​បញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា វគ្គ​បណ្ដុះ​បណ្ដាល​កម្រិត​ខ្ពស់​បំផុតនេះ នឹងចាប់ផ្ដើមសិក្សាពីថ្ងៃទី១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ក្រោម​គម្រោង​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សហព័ន្ធ​កីឡា​ទោចក្រ​យាន​អន្តរជាតិ​(UCI)​ និង​គណៈ​កម្មាធិការ​អូន​ឡាំពិកកម្ពុជា(NOCC) ។លោកថា នេះជាលើកដំបូងហើយ ដែលកម្ពុជាមានធនធានគ្រូបង្វឹកកីឡាទោចក្រយាន ចូល​រៀន​វគ្គ​គ្រូ​បង្វឹកអន្ដរជាតិកម្រិត៣ ដ្បិតកន្លងមកធ្លាប់មានត្រឹមកម្រិត១ និងកម្រិត២ ប៉ុណ្ណោះ បន្ទាប់​ពី​លោក យឿន ភីយុទ្ធ បានឆ្លងកាត់ការសិក្សាកម្រិត១ ក៏ដូចជាកម្រិត២ ហើយបានប្រឡងជាប់ ដើម្បី​បន្ដ​ការសិក្សាកម្រិត៣ កាលពីថ្មីៗ ។ជាមួយការបើកទំព័រប្រវត្តិសាស្ដ្រថ្មីនេះ បានស្ដែងចេញ​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ​សហព័ន្ធ ដែលខិតខំជំរុញមន្ដ្រីបច្ចេកទេសរបស់ខ្លួន ធ្វើការអភិវឌ្ឍន៍​សមត្ថភាព​ឈាន​ដល់​កម្រិត​អន្ដរជាតិ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាទោចក្រយានកម្ពុជាកាន់តែរីកចម្រើន ។លោក​បន្ដថា ក្រោយបញ្ចប់ការសិក្សាវគ្គគ្រូបង្វឹកអន្ដរជាតិកម្រិត៣ លោក យឿន ភីយុទ្ធ អាច​មាន​សិទ្ធ​ក្នុងការបណ្ដុះបណ្ដាលគ្រូបង្វឹកគ្រូបង្វឹកអន្ដរជាតិកម្រិត១ ឬកម្រិត២ ទាំងក្នុង និង​ក្រៅ​ប្រទេស​បាន។ នេះគឺជាផលចំណេញ និងជាគោលដៅដ៏សំខាន់ ដែលសហព័ន្ធចង់បាន ហើយ​សង្ឃឹម​ថា លោកនឹងបញ្ចប់ការសិក្សាដោយជោគជ័យ ដើម្បីលើកមុខមាត់ និងរួម​ចំណែក​អភិវឌ្ឍន៍​កីឡា​ទោ​ចក្រយានកម្ពុជាឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគត៕ អត្ថបទ៖ លី ឈុនឡា

NOCC នឹងរៀបចំ «ភូមិយុទ្ធគុនដូនតាខ្មែរ» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ដើម្បីបំផុសស្មារតីជាតិនិយមបន្ថែម

2025/02/14 07:27:55 pm        296
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងរៀបចំ «ភូមិយុទ្ធគុនដូនតាខ្មែរ» ជាមួយ «ភូមិខ្ញុំ» នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរវត្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាខែមេសាខាងមុខ ដើម្បីបំផុតស្មារតីជាតិនិយមបន្ថែម ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍នូវក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ ដែលជាព្រលឹងវប្បធម៌ជាតិ ។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា ការត្រៀមរៀបចំភូមិយុទ្ធគុនដូនតាខ្មែរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំនេះ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ស្របតាមគោលការណ៍យុទ្ធសាស្ដ្ររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានជំរុញការសិក្សាស្រាវជ្រាវ ក៏ដូចជាជំរុញការអភិរក្ស និងអភិវឌ្ឍន៍យុទ្ធគុនដូនតាខ្មែរ។ការណ៍នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងខិតខំធ្វើការងារនេះជាមួយ ស.ស.យ.ក ឲ្យបានល្អ ក្នុងការបង្ហាញនូវក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ ព្រមទាំងមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ពីចាស់ព្រឹទ្ធាចារ្យ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែម អំពីប្រវត្តិ និងស្នៀតគុនពិសេសៗ នៃក្បាច់គុនបន្សល់ទុកពីបុព្វបុរសខ្មែរឲ្យប្រជាពលលរដ្ឋស្គាល់ និងយល់ ជាមួយកម្មវិធីពិសេសៗជាច្រើន ដើម្បីបំផុសស្មារតីជាតិនិយម ការស្រលាញ់ និងដឹងគុណ ចំពោះបុព្វបុរសខ្មែរ ការស្រលាញ់ និងថែរក្សានូវសន្ដិភាពជាដើម ។ក្រៅពីត្រៀមរៀបចំនូវភូមិយុទ្ធគុនដូនតាខ្មែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងសហការជាមួយ ស.ស.យ.ក ក្នុងការរៀបចំការប្រកួតកីឡាប្រពៃណី ដើម្បីអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដូចសព្វដងផងដែរ ពិសេសការប្រកួតកីឡាអុកចត្រង្គ ដែលនឹងត្រូវចាប់ផ្ដើមការប្រកួតចម្រុះ នាខែមីនាខាងមុខ ដើម្បីស្វែងរកបេក្ខភាពឆ្នើមប្រចាំតំបន់ទាំង ៨ និងនិស្សិតឆ្នើម ២រូប ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរក ស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរវត្ត៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជស្វាយរៀង បន្ថែមខ្សែប្រយុទ្ធថ្មី ត្រៀមពាន AFC Challenge League

2025/02/14 06:53:31 pm        357
ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសនាំចូលខ្សែប្រយុទ្ធស្លាប់ថ្មី កីឡាករសញ្ជាតិប្រេស៊ីល Breno Caetano ដើម្បីពង្រឹងក្រុមបន្ថែម ត្រៀមការប្រកួតជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League 2024/25 ។Breno Caetano បច្ចុប្បន្នមានវ័យ ២៧ឆ្នាំ និងមានកម្ពស់ ១.៧៧ម៉ែត្រ ។ មុនផ្ទេរមកកាន់ក្រុមជើងឯកលីគកំពូលកម្ពុជា រូបគេបានប្រកបអាជីពជាមួយក្លិប Centro Atlético Fénix នៃលីគលំដាប់ទី២ ប្រទេសអ៊ុយរូហ្គាយ។ យ៉ាងណាមិញ វត្តមានរបស់ Breno ពេលនេះ មានសិទ្ធត្រៀមចូលរួមប្រកួតពានរង្វាន់ AFC Challenge League 2024/25 ប៉ុណ្ណោះ តែមិនអាចចូលរួមប្រកួតលីគកំពូលកម្ពុជាបានឡើយ ដ្បិតលើសចំនួនកូតាកីឡាករបរទេស ដែលក្លិបមានបច្ចុប្បន្ន ។ដូច្នេះភារកិច្ចចំពោះមុខរបស់កីឡាករ Breno Caetano ជាមួយក្រុមព្រះខ័នរាជស្វាយរៀង គឺការត្រៀមជួបក្រុមខ្លាំងមីយ៉ាន់ម៉ា Shan United ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League ដោយជើងទី១ នឹងត្រូវជួបគ្នា នាថ្ងៃទី០៦ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ មុនជំនួបកាត់សេចក្ដីជើងទី២ នៅទឹកដីមីយ៉ាន់ម៉ាវិញ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។ជំនួបរវាងក្រុមទាំងពីរ សម្រាប់ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅជួបក្រុមឈ្នះប្រចាំតំបន់អាស៊ីខាងកើតដូចគ្នា រវាងក្រុម Tainan City របស់កោះតៃវ៉ាន់ និងក្រុម Madura United របស់ឥណ្ឌូនេស៊ី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ សម្រាប់ក្រុម Tainan City និងក្រុម Madura United ក៏នឹងត្រូវធ្វើការប្រកួត ២ជើង ដំណាលគ្នា នឹងការប្រកួតរបស់ព្រះខ័នរាជស្វាយរៀង និង Shan United ផងដែរ៕ អត្ថបទ លី ឈុនឡា 

ពានសម្ដេចតេជោ-ថ្នាក់ជាតិ៖ មហាផ្ទៃបានត្រឹមខកចិត្ត ក្រោយស្មើណាហ្គា ក្នុងជំនួបកាត់ក្ដី ខណៈ ISI ឈ្នះត្បូងឃ្មុំ ៣-០

2025/02/13 10:30:56 pm        204
ទីបំផុតសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បានធ្លាក់ត្រឹមវគ្គជម្រុះ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ បន្ទាប់ពីបានត្រឹមស្មើក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ២-២ ក្នុងជំនួបកាត់សេចក្ដីជើងទី២ ។ រីឯក្រុម ISI ដង្កោសែនជ័យ បានយកឈ្នះក្រុមជើងឯកថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ៣-០ ក្នុងជំនួបជើងទី១ នៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។សម្រាប់ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ បន្ទាប់ពីលេងបាន ៦នាទី កីឡាករ អឹម សំអូន បានរកគ្រាប់បាល់នាំមុខឲ្យក្រុមណាហ្គាវើលដ៏ ១គ្រាប់មុន ខណៈប្រមាណ ២នាទីក្រោយមក មហាផ្ទៃ ក៏តាមស្មើវិញ ពីការបញ្ចប់ទីដ៏ល្អរបស់កីឡាករ សាន បូរ៉ា នៅនាទីទី៨ មុនកីឡាករ Hugo Kametani បន្ថែមគ្រាប់នាំមុខជាថ្មីឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី២៩ ។ បន្ទាប់មកក្រុមទាំងពីរ ក៏បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ពិសេសក្រុមភ្ញៀវមហាផ្ទៃ ដែលត្រូវការឈ្នះ ដើម្បីរក្សាឱកាសឡើងវគ្គបន្ដ ។រហូតដល់នាទី៧៩ កីឡាករ ម៉ូន រ៉ាដូ ក៏រកបានគ្រាប់តាមស្មើជាថ្មី ឲ្យក្រសួងមហាផ្ទៃ តែក៏ជាគ្រាប់បាល់ចុងក្រោយក្នុងការប្រកួតដ៏តានតឹងនេះផងដែរ ដោយលទ្ធផល ២-២ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង នាំឲ្យឱកាសប្រជែងកៅអីវគ្គបន្ដរបស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ត្រូវបានបញ្ចប់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីសរុបលទ្ធផលទាំង ២ជើង ចាញ់ណាហ្គាវើលដ៏ ៣-២ ដ្បិតជើងទី១ ពួកគេបានរងបរាជ័យក្នុងដី ១-០ ។ ការណ៍នេះ ណាហ្គាវើលដ៏ នឹងត្រូវឡើងទៅជួបក្រុមភ្នំពេញក្រោន នៅវគ្គ ៨ក្រុមចុងក្រោយ ។ដោយឡែកជំនួបជើងទី១ រវាងក្រុមជើងឯកថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ និង ISI ដង្កោសែនជ័យ បានដំណើរការប្រកួតស្ទើរចប់វគ្គទី១ ទើបមានគ្រាប់បាល់កើតឡើង ដោយកីឡាករ ចាន់ សីលា ដែលរកបានគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ នៅនាទី៤៥+២ ។ លុះចូលវគ្គទី២ ក្រុមដំរីជ័យ ដែលស្ទើរប្រើប្រាស់កីឡាករខ្មែរសុទ្ធនេះ បានបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ យ៉ា ម៉ាត់ នៅនាទី៦៧ និងកីឡាករ កែវ សារ៉ាត នៅនាទី៧៦ ដើម្បីបង្កើនឱកាសឡើងវគ្គបន្ដ មុនជំនួបកាត់សេចក្ដីជើងទី២ នៅតំបន់វេងស្រេង នាថ្ងៃទី១៩ ខែកុម្ភៈខាងមុខ ។គួរដឹងថា ប្រសិនបើ ISI ដង្កោសែនជ័យ បន្ដលទ្ធផលល្អនៅជើងទី២ ពួកគេនឹងត្រូវឡើងទៅជួបក្រុមបឹងកេត នៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីក្រុមនាគខៀវ បានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ១៨-១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ កាលពីថ្មីៗកន្លងទៅ ៕ អត្ថបទ លី ឈុនឡា

Cristiano Ronaldo ឈរលើគេពីរឆ្នាំជាប់គ្នាជាអត្តពលិកមានប្រាក់ពលកម្មខ្ពស់បំផុត

2025/02/13 10:16:10 pm        222
តារាបាល់ទាត់ព័រទុយហ្កាល់របស់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr, Cristiano Ronaldo ជាថ្មីម្តងទៀត បានឈរលើ គេពីរឆ្នាំជាប់គ្នាក្នុងតារាងអត្តពលិកដែលមានប្រាក់ពលកម្មខ្ពស់បំផុតប្រចាំឆ្នាំ។អតីតខ្សែប្រយុទ្ធ Manchester United រូបនេះរកបានសរុប ២៦០ លានដុល្លារក្នុងមួយឆ្នាំ នេះបើតាមការចុះផ្សាយដោយ Sportico។កីឡាករបាល់បោះរបស់ក្លិប Golden State Warriors, Stephen Curry ឈរលេខពីរតែដាច់ឆ្ងាយពីអ្នកលេខមួយដោយរកបានក្នុងមួយឆ្នាំ ១៥៣.៨ លានដុល្លារ តាមពីក្រោយដោយកីឡាករប្រដាល់អង់គ្លេស Tyron Fury ១៤៧ លានដុល្លារ ខ្សែប្រយុទ្ធអាហ្សង់ទីនលេងនៅ Inter Miami, Lionel Messi ១៣៥ លានដុល្លារ និងកីឡាករបាល់បោះរបស់ Los Angeles Lakers, LeBron James ១៣៣.២ លានដុល្លារ។ក្នុងចំណោមបញ្ជីរ Top100 គេឃើញមាន កីឡាករប្រដាល់ Oleksandr Usyk កីឡាករបាល់ទាត់ប្រេស៊ីល Neymar, Karim Benzema និង Kylian Mbappe ក៏ដូចជាកីឡាករវាយកូនគោល Jon Rahm និង Scottie Scheffler និងកីឡាករ Dak Prescott របស់ក្លិប NFL, Dallas Cowboys។Daniel Jones អតីតកីឡាកររបស់ New York Giants ក្រោយមកផ្លាស់មក Minnesota Vikings ឈរចំណាត់ថ្នាកលេខ ១០០ រកបាន ៣៧.៥ លានដុល្លារ។ សូមបញ្ជាក់ថា មិនមានវត្តមានអត្តពលិកជានារីឡើយនៅក្នុងបញ្ជីឆ្នាំនេះ ខណៈឆ្នាំមុនធ្លាប់មានកីឡាការិនីវាយកូនបាល់អាមេរិក Coco Gauff ដែលរកបាន ៣០.៤ លានដុល្លារ៕ អត្ថបទ៖នាង សុភាវុធ 

កីឡាហោះហើរ ទទួលបានធនធានកីឡាការិនីទី២ ខណៈមន្ដ្រីសហព័ន្ធចង់ឲ្យមានការចូលរួម​កាន់តែច្រើន

2025/02/11 10:24:06 pm        646
សហព័ន្ធកីឡាហោះហើរកម្ពុជា បានប្រកាសស្វាគមន៍កីឡាការិនីទី២ ដែលបានឈានជើងចូលប្រឡងក្នុងវិស័យកីឡាហោះហើរប៉ារ៉ាម៉ូទ័រ នៅកម្ពុជា គឺកីឡាការិនី Thorng Honging ដែលទើបចាប់ផ្ដើមហ្វឹកហាត់ថ្ងៃដំបូង ជាមួយក្រុមការងារគ្រូ និងមន្ដ្រីបច្ចេកទេសសហព័ន្ធ កាលពីចុងសប្ដាហ៍កន្លងទៅ នៅតំបន់ភ្នំរាប ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។លោក សារៀម រក្សា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ផ្ដើមពីចំណូលចំណូលចិត្ត និងបទពិសោធន៍ធ្លាប់ហោះហើរបែប Parasailing នៅក្រៅប្រទេស កាលពីឆ្នាំ២០១៧ បានជំរុញឲ្យអ្នកស្រី Thorng Honging ស្រលាញ់ និងចញ្ចឹមចិត្តចង់ហ្វឹកហាត់កីឡាលើអាកាសនេះ ។ បន្ទាប់មកក្រោយដឹងថា កម្ពុជាមានសហព័ន្ធកីឡាហោះហើរ ទើបថ្មីៗ អ្នកស្រីបានទាក់ទាងចុះឈ្មោះហ្វឹកហាត់ និងចាប់ផ្ដើមអនុវត្តភ្លាមៗដោយក្ដីសប្បាយរីករាយ ។នេះគឺជាកីឡាការិនីទី២ ហើយ ដែលបានហ្វឹកហាត់កីឡាហោះហើរ បន្ទាប់ពីកីឡាការិនី តេង បូរ៉ាវីន ដែលជាកីឡាការិនីទី១ និងកំពុងធ្វើការហ្វឹកហាត់ជាប្រចាំ ។ ក្នុងនាមសហព័ន្ធ លោក សារៀម បានសម្ដែងនូវសេចក្ដីរីករាយ និងមោនទភាព ចំពោះភាពក្លាហានរបស់កីឡាការិនីកម្ពុជាទាំង ២រូប ដែលបានសម្រេចចិត្តចូលរួមហ្វឹកហាត់កីឡាហោះហើរ ដើម្បីអភិវឌ្ឍន៍សមត្ថភាព ឈានទៅរកការប្រកួតកម្រិតជាតិ និងអន្ដរជាតិនានា នៅថ្ងៃអនាគត ។តាមរយៈនេះដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកស្រលាញ់វិស័យកីឡាហោះហើរ ទាំងបុរស និងនារី ចូលរួមហ្វឹកហាត់ឲ្យបានច្រើន ដ្បិតសហព័ន្ធមានគ្រូបង្វឹក និងមន្ដ្រីបច្ចេកទេសគ្រប់គ្រាន់ សម្រាប់បង្ហាត់បង្រៀន ជាមួយការគ្រប់គ្រងនូវលក្ខខណ្ឌបច្ចេកទេសផ្សេងៗ ទាំងអាកាសធាតុជាដើម ដើម្បីធានាបាននូវសុវត្ថិភាពដល់កីឡាករ-កីឡាការិនីទាំងអស់គ្នា ។បច្ចុប្បន្នសហព័ន្ធ មានធនធានកីឡាករ-កីឡាការិនីសរុប ៣២នាក់ ក្នុងនោះមានបរទេស ៧នាក់ ហើយគោលដៅបន្ដរបស់សហព័ន្ធ គឺការខិតខំអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនី ឬហៅថា Paramotor Pilot ដើម្បីបង្កើនសមត្ថភាពចូលរួមប្រណាំងប្រជែងថ្នាក់ជាតិ និង អន្តរជាតិបាននាពេលអនាគត ។ ម្យ៉ាងក៏ជាផ្នែកមួយ ក្នុងការរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍ ដូចអ្វីដែលសហព័ន្ធធ្លាប់បានចូលរួមព្រឹត្តិការណ៍ធំៗនាពេលកន្លងមកផងដែរ៕ អត្ថបទ លី ឈុនឡា

គិរីវង់ គេចពីបាតតារាងបណ្ដោះអាសន្ន ក្រោយស្មើម្ចាស់ផ្ទះ Tiffy Army ក្នុងជំនួបបញ្ចប់ជុំទី២

2025/02/11 09:34:27 pm        266
ក្រុមគិរីវង់សុខសែនជ័យ បានបញ្ចប់ការប្រកួតសន្សំពិន្ទុ ជុំទី២ ហើយ ដោយបានគេចពីបាតតារាងបណ្ដោះអាសន្ន បន្ទាប់ពីដណ្ដើមបាន ១ពិន្ទុបន្ថែម ពីក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ(Tiffy Army) ក្រោយប្រកួតស្មើគ្នា ១-១ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ។ជំនួបដ៏តានតឹងនៅកីឡដ្ឋានស្ដាតចាស់នេះ បន្ទាប់ពីចាប់ផ្ដើមបានប្រមាណ ៧នាទី ក៏មានការប៉ះទង្គិចគ្នា រហូតធ្វើឲ្យកីឡាករវ័យក្មេង វី លាភផេង របស់គិរីវង់ បាត់បង់ស្មារតី និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ យ៉ាងណាក្រោយបញ្ជូនដល់មន្ទីរពេទ្យ លាភផេង បានដឹងខ្លួន និងមានស្មារតីល្អប្រសើរឡើងវិញ ។យ៉ាងណាមិញក្រោយមានសមាជិករងរបួសតាំងពីដើមវគ្គទី១ ក្រុមគិរីវង់សុខសែនជ័យ នៅតែមានឱកាសរកបានគ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ ដែលធ្វើសម្រេចដោយកីឡាករ សៅ វៃហ្វី នៅនាទី៣៤ ។ បន្ទាប់មកទើបក្រុមកងយោធពលខេមរភូមិន្ទ ព្យាយាមវាយបក និងរកបានគ្រាប់តាមស្មើវិញ នៅនាទី៥៩ ដោយកីឡាករ Kinoshita Reiya ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។ការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យក្រុមគិរីវង់សុខសែនជ័យ រំកិលពីបាតតារាង មកឈរលេខរៀងទី១០ បណ្ដោះអាសន្ន ដោយរកបាន ៦ពិន្ទុ ក្រោយឆ្លងកាត់ ២០ប្រកួតឈ្នះ ១ ស្មើ ៣ និងចាញ់ ១៦ គ្រាដែលក្រសួងមហាផ្ទៃ បានធ្លាក់ឈរបាតតារាងវិញ ដោយរក្សា ៥ពិន្ទុក្នុងដៃ តែក្រុមទើបឡើងមកលេងលីគវិញនេះ នៅសល់ ១ប្រកួតទៀត សម្រាប់ការប្រកួតជុំទី២ មុនបន្ដការប្រកួតដំណាក់កាលទី២ ។ រីឯក្រុមកងយោធពលខេមរភូមិន្ទ គឺបានរក្សាលេខរៀងទី៨ ដោយរកបាន ១៩ពិន្ទុ និងសល់ការប្រកួតជុំទី២ មួយប្រកួតទៀតផងដែរ ៕ អត្ថបទ លី ឈុនឡា 

ណាហ្គា ប៉ះមហាផ្ទៃ កាត់សេចក្ដីក្រុមឡើងវគ្គ ១/៤ ខណៈត្បូងឃ្មុំ ជួប ISI ក្នុងជើងទី១ នៃពានសម្ដេចតេជោ-ថ្នាក់ជាតិ

2025/02/11 09:26:15 pm        227
ក្រុមណាហ្គាវើលដ៏ នឹងត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃវិញម្ដង ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ នាល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្របពេលក្រុមជើងឯកថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ត្រូវជួបក្រុម ISI ដង្កោសែនជ័យ ក្នុងជើងទី១ លើទឹកដីរបស់ខ្លួន ។សម្រាប់ក្រុមណាហ្គាវើលដ៏ កំពុងមានប្រៀប ក្នុងការប្រជែងកៅអីវគ្គបន្ដ តែក៏មិនទាន់សង្ឃឹមខ្ពស់ពេកដែរ ដ្បិតជើងទី១ អតីតក្រុមជើងឯកឆ្នាំ២០១៣ ណាហ្គាវើលដ៏ បានយកឈ្នះអតីតក្រុមជើងឯកឆ្នាំ២០១៤ ក្រសួងមហាផ្ទៃ ១-០ ប៉ុណ្ណោះ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក ។ ដូច្នេះជំនួបជើងទី២ ស្អែកនេះ នឹងក្លាយជាការប្រកួតដ៏តានតឹង សម្រាប់ក្រុមទាំងពីរ ដែលទាមទារជ័យជម្នះរៀងខ្លួន ដើម្បីក្ដោបឱកាសដណ្ដើមកៅអីវគ្គ ៨ក្រុមចុងក្រោយ ។ក្រឡេកទៅចាប់អារម្មណ៍ក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ វិញ នឹងត្រូវជួបក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ក្នុងជើងទី១ ។ ការប្រកួតនេះ ក៏កំពុងស្ថិតក្នុងការចាប់អារម្មណ៍របស់អ្នកគាំទ្រដូចគ្នា បន្ទាប់ពីត្បូងឃ្មុំ ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតថ្នាក់ខេត្តកន្លងមក ។ ដូច្នេះការជួបក្រុមកំពុងឈរលេខ៧ ក្នុងលីគ ស្អែកនេះ អាចជាឱកាសមួយ សម្រាប់ពួកគេ បើកទំព័រប្រវត្តិសាស្ដ្រដណ្ដើមកៅអីវគ្គ ៨ក្រុមចុងក្រោយនៃពានសម្ដេចតេជោ-ថ្នាក់ជាតិ ។ ចំពោះជំនួបជើងទី២ រវាងក្រុមទាំងពីរ គឺគ្រោងធ្វើឡើងនាថ្ងៃទី១៩ ខែកុម្ភៈ នៅទឹកដីក្រុមដំរីជ័យវិញម្ដង ។គួរដឹងថា សម្រាប់ជំនួបរវាងក្រុមណាហ្គាវើលដ៏ និងក្រសួងមហាផ្ទៃ ក្រុមឈ្នះ នឹងត្រូវឡើងទៅជួបក្រុមភ្នំពេញក្រោន ក្នុងវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីក្រុមសិង្ហក្រហមនេះ បានទម្លាក់ក្រុមឈើតុំខេត្តពោធិ៍សាត់ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ។ រីឯក្រុមឈ្នះ ក្រោយជំនួប ២ជើង រវាងត្បូងឃ្មុំ និង ISI ដង្កោសជ័យ នឹងត្រូវឡើងទៅជួបក្រុមបឹងកេត នៅវគ្គ ១/៤ផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុមនាគខៀវ បានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ១៨-១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ កាលពីថ្មីៗ ៕ អត្ថបទ លី ឈុនឡា 

តើ​បេក្ខជនរូបណានឹង​ក្លាយជាម្ចាស់ជ័យលាភីកម្មវិធីប្រកួត Frenzy Freestyle ជា​លើក​ដំបូងនៅកម្ពុជា?

2025/02/11 09:18:09 pm        144
ការប្រកួតហ្វ្រីស្តាយល៍ដំបូងបង្អស់របស់កម្ពុជា Frenzy Freestyle បានឈានដល់ដំណាក់កាលដ៏ជក់ចិត្ត គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតដល់វគ្គផ្តាច់ព្រ័ត្រ។ តាមរយៈក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កម្មវិធីប្រកួត ហ្រ្វេនហ្ស៊ី ហ្វ្រីស្តាយល៍ - Frenzy Freestyle បាននឹងកំពុងបង្ហាញ ដោយបំផុសយុវជន ក៏ដូចជាប្រជាជនកម្ពុជាឱ្យស្វែងយល់ពី​កីឡាបាល់ទាត់ ហ្រ្វីស្តាយល៍ រួមទាំងបង្ហាញដល់អន្តរជាតិពីកម្មវិធីប្រកួតលើកទី១នៅកម្ពុជាផងដែរ។បន្ទាប់​ពី​ការ​ប្រកួតគ្នា​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ បេក្ខជន​ដ៏មានទេពកោសល្យទាំង ៤រូប​បានឈានជើងចូលទៅកាន់វគ្គកាត់សេចក្តីចុងក្រោយដែលកាន់តែជក់ចិត្តបន្ថែមទៀត។ ការប្រកួតប្រជែងគ្នា សម្រាប់អ្នកចូលចិត្តវិស័យកីឡាបាល់ទាត់ហ្វ្រីស្តាយល៍ បានទាក់ទាញទស្សនិកជនជាច្រើន តាមរយៈការបង្ហាញពីក្បាច់ប្លែកៗ លាយឡំជាមួយសិល្បៈ និងភាពច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់បេក្ខជននីមួយៗ ។ ឥឡូវនេះនៅសល់តែគូប្រជែង​តែ ២គូប៉ុណ្ណោះ ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រជែងក្លាយជាម្ចាស់ជ័យលាភីកម្មវិធី Frenzy Freestyle ដែលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ការប្រកួតបែបការសម្តែងតាមបទចម្រៀង - Routine)-      បេក្ខជន លន់ ឆៃយ៉ា ប្រកួតជាមួយ បេក្ខជន នួន វណ្ណា-      បេក្ខជន ស៊ុំ សាន ប្រកួតជាមួយ បេក្ខជន ផ្លម ធិញហួយ អ្នកដែលឈ្នះក្នុងវគ្គនេះនឹងមានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមជ័យលាភី មិនត្រឹមតែប៉ុណ្ណោះអ្នកដែលចាញ់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏នឹងមានប្រកួតសម្រាប់ចំណាត់ថ្នាក់លេខ៣ផងដែរ។ នេះ​មិន​មែន​គ្រាន់​តែ​ជា​ការ​ប្រកួត​ប្រជែង​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ការ​ជំរុញ​ភាព​លេចធ្លោ​របស់​វិស័យ​កីឡា​បាល់ទាត់ហ្រ្វីស្តាយល៍របស់​ប្រទេស​កម្ពុជាឱ្យកាន់តែឈានទៅមុខមួយកម្រិតទៀត។គួររំលឹកផងដែរថា កម្មវិធីប្រកួត ហ្វ្រេនហ្ស៊ី ហ្រ្វីស្តាយល៍ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅ ស្ថានីយ៍ទូរទស្សន៍បាយ័ន បឹងស្នោរ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ហើយក៏មានការផ្សាយផ្ទាល់ ​នៅលើ​ហ្វេសប៊ុកផេចផ្លូវការរបស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង។ រង់ចាំតាមដានទស្សនាទាំងអស់គ្នា៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM