Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង

ព័ត៌មានកីឡា

រសៀលនេះការប្រកួតបាល់ទាត់ស្វាយរៀងស៊ុបភើខាប់ នឹងរកឃើញម្ចាស់ពានរវាងស្នងការនគរបាលខេត្តស្វាយរៀង និងយុវជនអាយុក្រោម១៨ឆ្នាំព្រះខ័នរាជស្វាយរៀង។

2024/11/30 02:25:28 pm        103
ពានរង្វាន់ស្វាយរៀង ស៊ុបភើ ខាប់ ត្រូវបានរចនាឡើងដោយសម្រិតសម្រាំងទៅលើគ្រប់ចំណុច នៃតួផ្ទៃរបស់ពានទាំងមូល ត្រូវបានរំលេចឡើងដោយក្បូរក្បាច់រចនាផ្សេងៗ និងរូបតំណាង ដែលបង្ហាញនូវអត្តសញ្ញាណ ព្រមទាំងមានបង្កប់នូវអត្ថន័យនានាអំពីខេត្តស្វាយរៀង និងសម្ភារៈបុរាណខ្មែរ។*កំពូលពាន (ផ្ទៃខាងមុខ និងខាងក្រោយ) : រចនាឡើងដោយយកលំនាំតាមសម្ភារៈខ្មែរមួយប្រភេទ មានឈ្មោះថា “តោក” ដែលមានមុមចំនួន ៨ ដែលបានឆ្លាក់ព័ទ្ធជុំវិញទៅដោយឈ្មោះ ស្រុក-ក្រុង ទាំង ៨ នៃខេត្តស្វាយរៀង។*ផ្នែកកណ្តាលពាន : ផ្ទៃខាងមុខត្រូវបានរំលេចដោយពាក្យ ស្វាយរៀង ស៊ុបភើខាប់ ជាអក្សរឡាតាំង។ ចំណែកឯងផ្ទៃខាងក្រោយ គឺរំលេចចេញនូវរូបផែនទីទាំងមូល របស់ខេត្តស្វាយរៀង។ ផ្នែកកណ្ដាលពានទាំងសងខាង ត្រូវបានរចនាអមដោយដៃពានមានរាងជាស្នែងគោ ដោយយកតាមលំនាំនៃរចនាបថចម្លាក់លោហៈធាតុមួយប្រភេទ របស់បុរាណខ្មែរកាលសម័យដើម កំលុងសតវត្សទី១១-១២។*ផ្នែកទម្រនៃផ្ទៃកណ្ដាលពាន : ត្រូវបានរួមបញ្ចូលនូវរចនាបថចំនួនពីរ ក្នុងនោះ ៖ ១.មានសណ្ឋានជាក្បាលគោ ជាសត្វតំណាងឱ្យខេត្តស្វាយរៀង និងទី២.មានសណ្ឋានជាសម្ភារៈបុរាណខ្មែរម្យ៉ាងមានឈ្មោះថា “ឃ្លុំ” ដែលជាវត្ថុសម្រាប់ដាក់តម្រល់ត្រៃចីវរ និងវត្ថុមានតម្លៃផ្សេងៗ របស់ខ្មែរកាលសម័យដើម។*ផ្នែខាងក្រោមនៃពាន : មានសណ្ឋានរាងមូល ដោយបានចម្លងតាមរចនាបថនៃសម្ភារៈបុរាណខ្មែរម្យ៉ាងមានឈ្មោះថា “ភាច” ដែលជាវត្ថុកាលពីសម័យបុរាណខ្មែរយើងប្រើប្រាស់សម្រាប់ដាក់គ្រឿងសក្ការៈ ឬភោជនីយាហារ ជាដើម។ការប្រកួតនេះ BTV News Page, BTV Sport ផ្សាយផ្ទាល់៕

កីឡាកាយសម្ព័ន្ធ បន្ដបញ្ជ្រាបចំណេះដឹងថ្មីៗ ដល់គ្រូជំនាញ ដើម្បីពង្រឹង និងពង្រីកការអភិវឌ្ឍ

2024/11/19 09:08:49 pm        154
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាល គ្រូជំនួញអាអេរ៉ូប៊ិកកម្រិត១ ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ដើម្បីបញ្ជ្រាប​ចំណេះ​ដឹង​ថ្មី​ៗ ក្នុងន័យពង្រឹង និងពង្រីកការអភិវឌ្ឍវិស័យកីឡាអូឡាំពិកនេះឲ្យកាន់តែរីកចម្រើន ។វគ្គ​បណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមចំនួន ២២នាក់ មកពីបណ្ដាលរាជធានី-ខេត្ត​មួយ​ចំនួន ដែលបង្រៀនដោយគ្រូឧទ្ទេសឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធ និងជា​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិកម្ពុជា និងកញ្ញា សោ សុគី គ្រូជំនួយក្រុមជម្រើសជាតិ ។តាមការបញ្ជាក់របស់ឯកឧត្តម ណយ ផាណា វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតលើ ៣ចំណុច​សំខាន់​ៗ ស្ដីពី ១- វគ្គបណ្ដុះបណ្ដាលគ្រូជំនាញកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកកម្រិត១, ២-ការ​អភិវឌ្ឍ​កីឡា​កាយ​សម្ព័ន្ធ​ថ្នាក់ជាតិ+ការបោះជុំរំហ្វឹកហាត់ និងទី៣-ការកំណត់អត្តសញ្ញាណកីឡាទេពកោសល្យ ។ឯកឧត្តមបន្ដថា វគ្គនេះរៀបចំឡើង ដើម្បីរក្សានូវការបញ្ជ្រាបណេះជំនាញថ្មីៗ ពង្រីក និង​ពង្រឹង​សមត្ថភាព​បច្ចេកទេសទៅគ្រូបង្វឹកកីឡាជំនាញមួយនេះឲ្យមានការយល់ដឹងច្បាស់ថាខ្លួន គឺជា​បន្ទាត់​សម្រាប់​តម្រង់ទិសលើការអភិវត្តប្រភេទកីឡាកាយសម្ព័ន្ធ ទៅតាមកម្រិត​អាយុ​របស់​កីឡាករ កីឡាករិនី។មួយវិញទៀត វគ្គនេះបានសង្កត់ធ្ងន់ឲ្យគ្រូបង្វឹកទាំងអស់ ទទួលបាន​ការ​យល់​អំពី​ការ​ជ្រើស​រើស​កីឡាករ​-កីឡាការិនី វ័យក្មេងតាមតាមផែនការ និងគោលការណ៍ នៃការកំណត់​អត្ត​សញ្ញាណ​ទេពកោសល្យ កីឡាវ័យផងដេរ ។គួរដឹងថា វគ្គបណ្ដុះណ្ដាលប្រចាំឆ្នាំនេះ រៀបចំឡើងក្រោមគម្រោងថវិការបស់ក្រសួងអប៎រំ យុវជន និង​កីឡា ដើម្បីពន្លឿនការអភិវត្តលើធនធានមនុស្ស ៕ អត្ថបទ៖ លី ឈុនឡា

ពានសម្ដេចតេជោ-ថ្នាក់ខេត្ត បើកយុទ្ធនាការ​រកបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សប្ដាហ៍នេះ

2024/11/19 07:24:40 pm        256
ក្រោយបញ្ចប់ការប្រកួតជម្រុះតាមពូលរួចមក ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) នឹងបន្ដការប្រកួតវគ្គ ៨ក្រុមចុងក្រោយ សម្រាប់​ជើង​ទី១ នាថ្ងៃទី២០-២១ ខែវិច្ឆិកា ក្នុងសប្ដាហ៍នេះ មុនឈានដល់ការប្រកួតកាត់សេចក្ដីជើងទី២ នា​ថ្ងៃ​ទី២៦-២៦ ខែវិច្ឆិកាខាងមុខ ដើម្បីកំណត់បេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នា​ពេល​ខាងមុខ។សម្រាប់កម្មវិធីប្រកួត នៃវគ្គ ៨ក្រុមចុងក្រោយ ជើងទី១ នៅថ្ងៃទី២០ ខែវិច្ឆិកា គឺក្លិប​បាល់​ទាត់​ឡាយអ៊ិ​នឃីងខេត្តសៀមរាប ត្រូវស្វាគមន៍ក្រុមភ្ញៀវ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ នៅ​កីឡដ្ឋាន SRU ខណៈក្រុមសមាគមកីឡាបាល់ទាត់ខេត្តកំពង់ធំ ត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ធំ ស្វាគមន៍​ក្រុមភ្ញៀវសមាគមបាល់ទាត់ខេត្តកែប។រីឯការប្រកួតនៅថ្ងៃទី២១ ខែវិច្ឆិកា គឺមាន ២គូដូចគ្នា រួមមានក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្ត​ត្បូងឃ្មុំ ​ត្រូវជួបក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀង នៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ និងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ត្រូវជួប​ក្រុម​បាល់​ទាត់​ឈើ​តុំ​ខេត្តពោធិ៍សាត់ នៅទីលានវិទ្យាល័យ ព្រះសីហនុ នាវេលាម៉ោង ៣៖៣០នាទីរសៀលដូចគ្នា ។ក្រោយបញ្ចប់ការប្រកួតជើងទី១ ក្រុមនីមួយៗ នឹងត្រូវធ្វើការប្រកួតជើងទី២ ដែលត្រូវ​ផ្លាស់​ប្ដូរ​ទឹក​ដីគ្នា ខណៈសរុបលទ្ធផលទាំង ២ជើង ក្រុមទទួលបានជ័យជម្នះ នឹងទទួល​បាន​កៅ​អី​ឡើង​ទៅវ​គ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើការប្រកួត ២ជើងទៀត នាខែធ្នូ មុនឈានដល់​ការ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ ស្វែងរកក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើក​ទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ៕ អត្ថបទ៖ លី ឈុនឡា 

លោក ថោង រដ្ឋសក្តិ ចូលរួមកិច្ចមហាសន្និបាតទូកក្តោងពិភពលោកនៅប្រទេសសិង្ហបុរី

2024/11/10 06:59:32 pm        259
លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានចិន្ត្រៃយ៍សហព័ន្ធទូកក្ដោងកម្ពុជា (ស.ទ.ក) បានចូលរួមមហាសន្និបាតទូកក្ដោងពិភពលោកឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា ខណៈមហាសន្នបាតនេះមានអ្នកចូលរួមចំនួន៨៩ប្រទេស និងបានបោះឆ្នោតជ្រើសរើស ប្រធានសហព័ន្ធកីឡាទូកក្ដោងពិភពលោកជាថ្មីផងដែរ។ជាមួយមហាសន្និបាតនោះដែរសមាជិក សមាជិករបស់សហព័ន្ធក៏បានបោះឆ្នោតផ្តល់ទំនុកចិត្តឲ្យ លោក Quanhai Li ជាជនជាតិចិនធ្វើជាប្រធាន សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ និងអនុប្រធានចំនួន៧រូបទៀតនោះផងដែរ។នៅក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធកីឡាទូកក្តោងអាស៊ី ក៏បានបូកសរុបការងារ​ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅផែនការសកម្មភាពរយៈពេលខ្លី រួមទាំងបានឯកភាពគ្នាលើកឡើង​អំពីប្រភេទកីឡា ដើម្បីដាក់បញ្ចូលក្នុងព្រឹត្តិការណ៍​នៃការប្រកួតកីឡាអាស៊ីលើកទី២០ នៅទីក្រុង Aichi - Nagoya ប្រទេសជប៉ុន ឆ្នា២០២៦ផងដែរ ដោយព្រឹត្តិការណ៍នេះ កម្ពុជាគ្រោង​បញ្ជូន​អត្តពលិកទូកក្ដោងចំនួន៤រូបចូលរូមផងដែរ។នៅក្នុងមហាសន្និបាតខាងលើនេះ លោក ថោងរដ្ឋសក្តិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សហព័ន្ធកីឡាទូកក្តោងអាស៊ី ក្នុងការគាំទ្រការអភិវឌ្ឍវិស័យកីឡាទូកក្តោងនៅកម្ពុជាកន្លងមក។ លើសពីនេះទៀត លោកក៏បានរាយការណ៍ពីភាពជោគជ័យក្នុងការរៀចំការប្រកួត​កីឡាជាតិ​លើកទី៤ និងកីឡាជាតិ ជនពិការលើកទី២ ក្នុងនេះក៏មានប្រភេទកីឡាទូកក្តោងផងដែរ ដែលកម្ពុជា​បានរៀបចំកាលពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅក្រោមការដឹកនាំរបស់​សម្តេចបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងមហាសន្និបាត លោក ថោក រដ្ឋស័ក្តិ ក៏បានជំរាបជូនដល់អង្គសន្និបាតផងដែរថា កម្ពុជា បានត្រៀម​លក្ខណៈរួចរាល់ហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡា​យុវជន​អាស៊ីឆ្នាំ២០២៩៕

ក្រសួងមហាផ្ទៃលេខ១កីឡាជាតិ ឯខេត្តកណ្តាលលេខ១កីឡាជាតិជនពិការឆ្នាំ២០២៤

2024/11/09 12:45:28 am        163
កីឡាជាតិត្រូវបិទបញ្ចប់ការប្រកួតនៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកានេះ បន្ទាប់ពីដំណើរការប្រកួតផ្លូវការតាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមកនេះ។ចំពោះលទ្ធផលការប្រកួត ក្រសួងមហាផ្ទៃគ្រងចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតកីឡាជាតិលើកទី៤នេះ ដណ្តើមបានមេដាយច្រើនជាងគេ ដល់ទៅ២៤៨គ្រឿង ក្នុងនោះមេដាយមាស១២៧គ្រឿង ប្រាក់៧២គ្រឿង និងសំរឹទ្ធ៤៩គ្រឿង។ក្រសួងការពារជាតិបញ្ចប់នៅលេខ២ ក្រោយឈ្នះមេដាយមាស៩១គ្រឿង ប្រាក់៥៦គ្រឿង និងសំរឹទ្ធ៤១គ្រឿង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅលេខ៣ជាមួយមេដាយសរុប៤៩គ្រឿង (មាស១៩គ្រឿង ប្រាក់១៤គ្រឿង និងសំរឹទ្ធ១៦គ្រឿង)។ចំណែកខេត្តកណ្តាល ស្ទឹងត្រែង ព្រៃវែង សៀមរាប កំពង់ឆ្នាំង ស្វាយរៀង និងបាត់ដំបងបញ្ចប់នៅចំណាត់លេខ៤ ៥ ៦ ៧ ៨ ៩ និងលេខ១០រៀងគ្នា។ ឯរាជធានីភ្នំពេញឈរនៅលេខ១២ ជាមួយមេដាយមាស៤គ្រឿង ប្រាក់៥គ្រឿង និងសំរឹទ្ធ២៦គ្រឿង។សូមបញ្ជាក់ថាការប្រកួតឆ្នាំនេះគ្មានខេត្តណាមិនដណ្តើមបានមេដាយនោះទេ យ៉ាងហោចណាស់ក៏មេដាយសំរឹទ្ធដែរ។សម្រាប់កីឡាជាតិជនពិការលើកទី២ឆ្នាំ២០២៤ ខេត្តកណ្តាល បញ្ចប់នៅចំណាត់ថ្នាក់លេខ១ បន្ទាប់ពីឈ្នះមេដាយសរុប៤០គ្រឿង ក្នុងនោះមាស១៤គ្រឿង ប្រាក់៩គ្រឿង និងសំរឹទ្ធ១៧គ្រឿង។ ខេត្តតាកែវលេខ២ ជាមួយមេដាយសរុប១៥គ្រឿង (មាស១០គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៤គ្រឿង)។ខេត្តកែប ត្បូងឃ្មុំ រាជធានីភ្នំពេញ កំពង់ចាម សៀមរាប កំពង់ស្ពឺ កំពង់ឆ្នំាង និងស្វាយរៀង ឈរនៅចំណាត់ថ្នាក់១០ក្រុមលើគេ។ ដោយឡែក១០ក្រសួង និងខេត្តពុំដណ្តើមបានមេដាយពីការប្រកួតកីឡាជាតិជនពិការលើកនេះទេ៕

ឯកឧត្តម ហ៊ុន ម៉ានី ផ្តល់កិត្តិយសបំពាក់មេដាយជូនដល់ជ័យលាភីបាល់ទះអង្គុយជនពិការ

2024/11/07 08:38:54 pm        165
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា​អនុ​ប្រធាន​គណៈកម្មាធិការជាតិ​ប៉ារ៉ាឡាំពិកកម្ពុជា បានអញ្ជើញផ្តល់កិត្តិយស​ដ៏ខ្ពស់ខ្ពស់​ចូលរួម​លើក​ទឹកចិត្ត​បំពាក់​មេដាយ​ដល់ការប្រកួតកីឡាបាល់ទះអង្គុយជនពិការបុរស-នារី នៅថ្ងៃទី០៧ ខែវិច្ឆិកានេះ នៃ​ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤។ក្នុងឱកាសបិទការប្រកួតប្រកបដោយភាពជោគជ័យនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ប៉ុន សុខ អគ្គនាយក ​នៃ​អគ្គនាយកដ្ឋានកីឡាផងដែរ។ ជាលទ្ធផលបច្ចេកទេស ជ័យលាភីបាល់ទះ​អង្គុយ​នារី​ លេខ១ ខេត្តបន្ទាយមានជ័យ លេខ២ ខេត្តបាត់ដំបង និងលេខ៣ ខេត្តកំពង់ស្ពឺ ខណៈ​ផ្នែក​បុរស លេខ១ ខេត្តកណ្តាល លេខ២ ខេត្តកំពង់ស្ពឺ និងលេខ៣ ខេត្តសៀមរាប។លោក ផឹង សារ៉េត មន្ត្រីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឱ្យដឹងថា កីឡាជាតិ និង​កីឡាជាតិ​ជនពិការ លើប្រភេទកីឡាបាល់ទះអង្គុយជនពិការមានកីឡាករ ៥២នាក់ កីឡាការិនី​ ៤១​នាក់​មកពី៥ខេត្ត។ ឆ្លងកាត់ការប្រកួតរយៈពេល៤ថ្ងៃ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​សង្កេត​ឃើញ​ថា ក្រុមកីឡាករ កីឡាការិនីបាល់ទះ​អង្គុយ​ជន​ពិការ​បាន​ខិតខំ​ប្រឹង​ប្រែង​ប្រកួត​អស់​ពី​សមត្ថភាព និងគោរពបាននូវក្រមសីលធម៌ វិន័យ បទបញ្ជាបច្ចេកទេសយ៉ាងល្អប្រសើរ ជា​ពិសេស​គុណ​ផលរបស់កីឡាករ កីឡាការិនីមានភាពល្អប្រសើរផងដែរ៕

កីឡាជាតិលើកទី៤៖ ក្រសួងមហាផ្ទៃនៅតែបន្តនាំមុខតារាងមេដាយ ដេញតាមពីក្រោយដោយក្រសួងការពារជាតិ

2024/11/06 05:39:42 pm        236
គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃនៅតែបន្តនាំមុខតារាងមេដាយ ក្រោយ​ឈ្នះ​មេដាយ​សរុប១១៥គ្រឿង(មាស៦៥ ប្រាក់៣២ និងសំរឹទ្ធ១៨) ក្នុងព្រឹត្តិការណ៍​កីឡាជាតិ​លើកទី​០៤ និងកីឡាជាតិជនពិការលើកទី០២ ឆ្នាំ២០២៤។ ក្រសួងការពារជាតិ​កំពុង​ដេញ​តាម​ពី​ក្រោយ ប៉ុន្តែគម្លាតមេដាយខុសគ្នាច្រើន បន្ទាប់ពីឈ្នះមេដាយមាស៤២គ្រឿង ប្រាក់២៥​គ្រឿង និងសំរឹទ្ធ២១គ្រឿង សរុប៨៧គ្រឿង។ចំណែកខេត្តកណ្តាលបន្តឈរលេខ៣ ជាមួយមេដាយមាស១២គ្រឿង ប្រាក់១៣គ្រឿង និងសំរឹទ្ធ៣១គ្រឿង សរុប៥៦គ្រឿង។ ក្រសួងសេដ្ឋកិច្ច បញ្ចប់ថ្ងៃប្រកួតទី៧ ឈរនៅលេខ៤ជាមេដាយសរុប១៩គ្រឿង ក្នុងនោះមាស៩គ្រឿង ប្រាក់៧គ្រឿង និងសំរឹទ្ធ៣គ្រឿង។ឯខេត្តតាកែវ សៀមរាប ស្ទឹងត្រែង កែប ព្រៃវែង និងខេត្តកំពង់ឆ្នាំងឈរនៅលំដាប់ទី៥ ៦ ៧ ៨ ៩ និងលំដាប់ទី១០រៀងគ្នា ស្របពេលដែលខេត្តស្វាយរៀងឡើងពីលេខ១៧មកឈរនៅចំណាត់ថ្នាក់ទី១១ ក្រោយដណ្តើមបានមេដាយមាស៣គ្រឿង ប្រាក់៨ និងសំរឹទ្ធ៧គ្រឿង សរុប១៨គ្រឿង។រីឯខេត្តកោះកុង ពេលនេះដណ្តើមបានមេដាយហើយ និងឡើងមកឈរលេខ១៨ ក្រោយឈ្នះមេដាយមាស២គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ៣គ្រឿង សរុប៧គ្រឿង។ ព្រះវិហាក៏ឈ្នះមេដាយដែរ ក្រោយពីមិនអាចរកមេដាយបាន៦ថ្ងៃប្រកួត ដោយដណ្តើមបានមេដាយសំរឹទ្ធ៣គ្រឿង។ពេលនេះមានតែខេត្តពីរទេក្នុងចំណាម២៥រាជធានី ខេត្តនិងក្រសួង៣ដែលចូលរួមកីឡាជាតិ និងកីឡាជាតិជនពិការឆ្នាំនេះ មិនទាន់ឈ្នះមេដាយ គឺខេត្តក្រចេះ និងខេត្តរតនៈគីរី ពេលដែលកីឡាជាតិ នឹងបញ្ចប់នៅថ្ងៃទី៨ ខែវិច្ឆិកា សប្ដាហ៍នេះ៕

កីឡដ្ឋានថ្មីរបស់ក្លឹបអង្គរថាយហ្គឺរ នឹងប្រើសម្រាប់ការប្រកួតលីគកំពូលចុងសប្តាហ៍

2024/11/05 08:06:30 pm        477
ការទន្ទឹងរង់ចាំបានមកដល់! ក្លឹបបាល់ទាត់ដែលម្ចាស់ជាជនជាតិជប៉ុន អង្គរថាយហ្គឺរ នឹង​ប្រើ​ប្រាស់​កីឡដ្ឋានថ្មីរបស់ខ្លួនដែលដាក់ឈ្មោះតាមម្ចាស់ក្លឹបថាកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតូ នឹងត្រូវប្រាស់​សម្រាប់​ការប្រកួតលីគកំពូលកម្ពុជា ទល់នឹងក្លឹបមកពីរាជធានីភ្នំពេញ សមាគមកីឡាបាល់​ទាត់​ក្រសួង​មហាផ្ទៃ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៦និង០០នាទីល្ងាច។ម្សិលមិញមន្ត្រីខេមបូឌានព្រីមៀរលីគដឹកនាំដោយនាយកប្រតិបត្តិ Peter Koo បានចុះត្រួត​ពិនិត្យ​កីឡដ្ឋាន​នេះ​ដើម្បីសម្រេចថាតើអាចលេងបានរឺអត់។ ជាលទ្ធផលតំណាងក្លឹបអង្គរថាយហ្គឺរ បញ្ជាក់ថា CPL សម្រេចឱ្យប្រើប្រាស់ និងប្រកួតផ្លូវការហើយ។សូមរំលឹកថា ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV Newsថ្មីៗនេះ ជាមួយការសាងសង់កីឡដ្ឋានផ្លូវការ ក្រោយបង្កើតក្លិបជិត ១០ឆ្នាំនៅកម្ពុជា លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ បាន​បង្ហាញនូវចក្ខុវិស័យដ៏វែងឆ្ងាយលើសពីបាល់ទាត់ ដោយលោករំពឹងថា សមិទ្ធផលថ្មីមួយនេះ នឹង​រួម​ចំណែកអភិវឌ្ឍវិស័យកីឡាកម្ពុជា ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ច និងទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ទៀតផង ។លោក Akihiro Katoបន្តថា ការសាងសង់កីឡដ្ឋាននេះ ធ្វើតាមលទ្ធភាព ទៅតាមកម្រិតធនធាន ដោយជំហានដំបូងក្រៅពីទីលានប្រកួត គឺធ្វើកន្លែងអង្គុយត្រឹម ២,០០០កៅអី ។ តែអ្វីដែល​សំខាន់ គឺការសាងសង់ស្របតាមស្ដង់ដារអន្ដរជាតិ ក៏ដូចជា AFC ហើយបើ​មាន​ការ​ចូល​រួម​គាំទ្រ​កាន់​តែ​ច្រើន លោកនឹងពង្រីកសាងសង់កាន់តែធំ ។រហូតដល់លក់ក្រុមហ៊ុននៅជប៉ុន ដើម្បីដំណើរការក្លិប និងសាងសង់កីឡដ្ឋាននេះ ហេតុ​ផល​សំខាន់​បំផុត គឺដោយសារលោកស្រាលាញ់ប្រទេសកម្ពុជាខ្លាំង ។ ហេតុនេះ លោកសុទិដ្ឋិនិយ​ម​ក្រោយ​វត្តមានកីឡដ្ឋានរបស់ក្លិប មិនត្រឹមតែជួយការអភិវឌ្ឍកីឡាបាល់ទាត់នោះទេ នឹងអាច​ជួយ​ដល់សេដ្ឋកិច្ច និងទេសចរណ៍នៅសៀមរាប ។ ម្យ៉ាងក៏ជា​គំរូ​ស​ម្រាប់ក្លិ​ប​តំណាង​ឲ្យ​ខេត្ត​មួយ​ផង​ដែរ​ ។លោក Akihiro Kato បានបន្ថែមថា ដីដែលលោកបានវិនិយោគ សម្រាប់សាងសង់កីឡដ្ឋាននេះ មានទំហំសរុប ៦ហិចតា ក្នុងនោះ ៣ហិចតាសម្រាប់ធ្វើកីឡដ្ឋាន ហើយសល់ប៉ុន្មាន លោក​នឹង​កៀគ​រវិនិយោគិនមកវិនិយោគធ្វើជាក្រុងមួយ ដែលមានមន្ទីរពេទ្យ និងសាលារៀនជាដើម ។ លោក​សង្ឃឹមថា ៥ ឬ ១០ឆ្នាំទៀត ទីតាំងនេះ មិនត្រឹមតែជាកីឡដ្ឋាននោះទេ តែនឹង​ក្លាយ​ជា​ទី​ប្រជុំ​ជន​មួយ ដែលផ្ដល់លើសពីកីឡាបាល់ទាត់ដល់ប្រជាពលរដ្ឋ និងទេសចរណ៍ ។សូមបញ្ជាក់ថា កីឡដ្ឋានរបស់ក្លិបអង្គរថាយហ្គឺរស្ថិតនៅភូមិបឹង សង្កាត់ក្របីរៀល ក្រុង និងខេត្តសៀមរាប៕

កីឡាជាតិ លើកទី៤ ៖ គិតត្រឹមថ្ងៃទី៤វិច្ឆិកា ក្រសួងមហាផ្ទៃ បន្តឈរនៅកំពូលតារាងមេដាយ ក្រោយឈ្នះមេដាយសរុប ៨៨គ្រឿង

2024/11/05 05:22:39 pm        310
គិតត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បន្តឈរនៅកំពូលតារាងមេដាយ ក្រោយ​ឈ្នះ​មេដាយមាស៤៩គ្រឿង ប្រាក់២៦ និងសំរឹទ្ធ១៣គ្រឿង សរុប៨៨គ្រឿង ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤។ក្រសួងការពារជាតិ ឈរនៅលេខ២ជាមួយមេដាយ៤៩មាស៣០គ្រឿង ប្រាក់១៦គ្រឿង និងសំរឹទ្ធ១៥គ្រឿង សរុប៦៣គ្រឿង។ចំណែកខេត្តកណ្ដាល ឡើងមកឈរនៅលេខ៣ បន្ទាប់ពីដណ្ដើមបានមេដាយសរុប៤៣គ្រឿង ក្នុងនោះមាស៩គ្រឿង ប្រាក់៩ និងសំរឹទ្ធ២៥គ្រឿង។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ៤ឈ្នះមេដាយមាស៩គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធ៣គ្រឿង សរុប១៦គ្រឿង។មកដល់ពេលនេះ ខេត្តមិនទាន់ឈ្នះមេដាយសោះមាន កោះកុង ក្រចេះ រតនៈគីរី និងខេត្តព្រះវិហារ៕

កម្ពុជារៀបចំការប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤

2024/11/03 10:02:17 pm        571
កម្ពុជាទទួលបានសិទ្ធិរៀបចំការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ ដោយមានអត្តពលិកមកពីប្រទេសចំនួន ០៧ផ្សេងគ្នាក្នុង​តំបន់​អាស៊ី​ ​អាគ្នេយ៍​ដោយមានម្ចាស់ផ្ទះកម្ពុជា ថៃ, វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, ឥណ្ឌូណេស៊ី និង​ហ្វីលីពីន។ពិធីបើកការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ​២០២៤ ធ្វើឡើងនារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមាន​ការអ​ញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​បណ្ឌិត ថោង ខុនទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញចលនាកីឡា និងជាប្រធាន​គណៈកម្មាធិ​ការ​ជាតិ​អូឡាំពិកកម្ពុជា ជាប្រធានកិត្តិយអស់មួយជីវិតរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍, Mr. MICHEL GAUNARD ប្រធានគណៈកម្មាធិការកីឡារបស់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ​តំណាង​សហព័ន្ធ​កីឡា​ក្រោម​ទឹកអន្តរជាតិ​ (CMAS)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋាភិបាលយេម៉ែន ត្រៀមខ្លួនសម្រាប់ការកើនឡើងភាពតានតឹងណាមួយជាមួយក្រុមហ៊ូទី
07/28/2026 09:07 AM
លោក TRUMP គំរាមចាត់ចាត់វិធានការយោធាដ៏ខ្លាំងក្លា ប្រសិនបើការចរចាជាមួយអ៊ីរ៉ង់បរាជ័យ
07/28/2026 09:07 AM
តម្លៃប្រេងធ្លាក់ចុះ១% ខណៈអ្នកវិនិយោថ្លឹងថ្លែងការផ្អាកវាយប្រហាររបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់
07/28/2026 09:07 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ​នាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
07/28/2026 09:07 AM
កម្ពុជា និងជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់ការពារបរិស្ថាន
07/28/2026 08:07 AM
ក្រសួងបរិស្ថានគាំទ្រសកម្មភាពរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ក្នុងការលើកកម្ពស់ជីវភាពសហគមន៍
07/28/2026 08:07 AM
គណៈបញ្ជាការឯកភាពរាជធានី បង្ក្រាបទីតាំងអនឡាញស្គេម នៅអគារព្រ៊ីន ខណ្ឌចំការមន ឃាត់ជនបរទេស៥៤នាក់
07/28/2026 08:07 AM
ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM