Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

Coco Gauff និង Aryna Sabalenka ឡើងវគ្គ ៨ នាក់ចុងក្រោយ China Open

2023/10/06 10:28:34 pm        237
កីឡាការិនីវាយកូនបាល់អាមេរិកជើងឯក Grand Slam, US Open, Coco Gauff បាន​សង្គ្រោះ​ពិន្ទុ​ Set-Point ៤ លើកដើម្បីយកឈ្នះកីឡាការិនី Veronika Kudermetova ៧-៦(៧-៥) និង ៦-២ ឡើងវគ្គ ៨ នាក់ចុងក្រោយនៃការប្រកួតពានរង្វាន់ China Open នៅលើទឹកដីចិន។នេះជាជ័យជំនះ ១៥ ប្រកួតជាប់គ្នាសម្រាប់ Coco Gauff ដែល​ជា​ជ័យជំនះ​ជាប់គ្នា​ច្រើន​ប្រកួត​បំផុត​ក្នុង​ឆ្នាំនេះ នៃការប្រកួតប្រកួតក្របខណ្ឌ Tour ខណៈកីឡាការិនីលំដាប់លេខ ២ ពិភព​លោក​ Iga Swiatek ធ្លាប់ឈ្នះជាប់គ្នាត្រឹម ១៤ ប្រកួត។ កីឡាការិនីវ័យ ១៩ ឆ្នាំរូបនេះ ចាញ់ការប្រកួតចុងក្រោយបំផុតតាំងពីខែសីហា ការ​ប្រកួត​នៅ​ទីក្រុង​ Montreal ប្រទេសកាណាដាទល់នឹងមិត្តរួមជាតិ Jessica Pegula មុន​ពេល​ចាប់​ផ្តើម​ឈ្នះ​មក​វិញ លើកពាន Cincinnati និង US Open។បើរាប់តាំងពី Wimbledon ដែលចាញ់ Sofia Kenin នៅជុំដំបូងនោះ Coco Gauff បាន​ឈ្នះ​ការ​ប្រកួត​សរុប ២១ ក្នុងចំណោម ២២ ប្រកួតចុងក្រោយ។ ជ័យជំនះលើ Kudermetova នៅ China Open នេះ Coco Gauff នឹង​បន្ត​ជួប​ជាមួយ​កីឡាការិនី​ក្រិក Maria Sakkari ដែលយកឈ្នះកីឡាការិនីម្ចាស់ផ្ទះចិន Wang Xinyu។ងាកមកកីឡាការិនីលំដាប់លេខ ១ ពិភពលោក Aryna Sabalenka វិញ ក៏បានកក់កៅអីនៅវគ្គ ៨ នាក់ចុងក្រោយដែរក្រោយយកឈ្នះកីឡាការិនីអ៊ីតាលី Jasmine Paolini។ កីឡាការិនីបេឡារុស ដែលជាជើងឯករង US Open កាលពីខែមុននោះ បាន​យក​ឈ្នះ​កីឡាការិនី​អ៊ីតាលី​ដែលមានចំណាត់ថ្នាក់ពិភពលោកលេខ ៣៦ ដោយលទ្ធផល ៦-៤ និង ៧-៦(៧-៤)។ ម្ចាស់ជើងឯក Australian Open, Aryna Sabalenka នឹងបន្តជួបជាមួយជើងឯក Wimbledon, Elena Rybakina នៅវគ្គ ៨ នាក់ចុងក្រោយ China Open នេះ៕ អត្ថបទ៖នាង សុភាវុធ 

West Ham បំបែកកំណត់ត្រាក្លិបអង់គ្លេសដំបូងលេងមិនចាញ់ ១៧ ប្រកួតជាប់គ្នា​នៅក្របខណ្ឌអឺរ៉ុប

2023/10/06 08:30:38 pm        606
ក្លិបបាល់ទាត់ញញួរធំ West Ham បានបន្តស្ថិតិអស្ចារ្យរបស់ខ្លួននៅក្របខណ្ឌ UEFA Europa League ក្រោយ យកឈ្នះនៅទឹកដី Freiburg។ កីឡាករប្រេស៊ីល Lucas Paqueta បើកការនាំមុខឱ្យ West Ham នៅនាទីទី ៨ មុន​ពេល​ម្ចាស់​ផ្ទះ​តាម​ស្មើវិញនៅដើមវគ្គទី ២ នាទីទី ៤៩ ដោយ Roland Sallai។ យ៉ាងណាក្តី Nayef Aguerd គឺជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះរបស់ West Ham នៅនាទីទី ៦៦។ជ័យជំនះនេះធ្វើឱ្យក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ ក្លាយជា​ក្លិបអង់គ្លេស​ដំបូង​ដែល​លេង​មិនចាញ់ ១៧ ប្រកួតជាប់គ្នានៅក្របខណ្ឌអឺរ៉ុប។កន្លងមកមានក្លិបអង់គ្លេសបីប៉ុណ្ណោះដែលលេងមិនចាញ់ ១៦ ប្រកួតជាប់គ្នារួមមាន Manchester City, Leeds United ធ្វើបានអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ និង Tottenham Hotspur អំឡុងទសវត្សរ៍ឆ្នាំ ១៩៧០។ West Ham ដែលឈ្នះ Backa Topola ប្រកួតដំបូងក្នុងពូល Europa League នោះ កំពុងឈរលេខ ១ ក្នុងពូល A មាន ៦ ពិន្ទុពេញខណៈ Freiburg ឈ្នះលេខ ២ មាន ៣ ពិន្ទុ តាមពី​ក្រោយដោយ Olympiakos និង Backa Topola មាន ១ ពិន្ទុដូចគ្នា។ ងាកមកក្រុមអង់គ្លេសមួយទៀត ហង្សក្រហម Liverpool ក៏រកបាន​ជ័យជំនះ​ពីរ​ប្រកួត​ផ្ទួនៗ​ផង​ដែរ​ក្រោ​យយកឈ្នះ Union Saint-Gilloise ២-០ ដោយពីរគ្រាប់របស់ Ryan Gravenbach និង Diogo Jota។ជ័យជំនះនេះធ្វើឱ្យក្រុមរបស់លោក Jurgen Klopp ឈរលើគេក្នុងពូល E មាន ៦ ពិន្ទុពេញ​តាម​ពី​ក្រោយ​ដោយ ក្រុមបារាំង Toulouse មាន ៤ ពិន្ទុ ខណៈ Union Saint-Gilloise និង LASK មាន ១ ពិន្ទុដូចគ្នា៕ អត្ថបទ៖នាង សុភាវុធ

អគារនៅទីលានវាយកូនគោលដែលទើបរៀបចំការប្រកួត Ryder Cup សប្តាហ៍មុនត្រូវភ្លើងឆេះ

2023/10/06 08:09:56 pm        470
ព្រឹត្តិការណ៍វាយកូនគោលតំណាងទ្វីបពីរ អឺរ៉ុប-អាមេរិក Ryder Cup ទើបតែបញ្ចប់មិនទាន់បាន ១ សប្តាហ៍ស្រួលបួលផង អគារនៅក្នុងទីលានវាយកូនគោល Marco Simone នៅ​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី​ដែលទទួលរៀបចំការប្រកួតនោះ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។អគារដែលមានកំពស់ ៣ ជាន់​ដែល​បាន​សាងសង់​ឡើង​បណ្តោះ​អាសន្ន​ដើម្បី​ទទួល​ការ​ប្រកួត​នោះ ​ត្រូវបានភ្លើងឆេះដោយមិនទាន់រកឃើញមូលហេតុ និងគ្មានអ្នករងរបួសឡើយ ស្រប​ពេល​ដែល​ក្រុម​ពន្លត់អគ្គិភ័យអាចគ្រប់គ្រងស្ថានការបាន ខណៈហេតុការនេះ កើតឡើងនៅវេលាម៉ោង ៥ ល្ងាច ម៉ោងនៅទីក្រុងរ៉ូមអ៊ីតាលីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ក្រុមវាយកូនគោលអឺរ៉ុបបានយកឈ្នះក្រុមអាមេរិក ដើម្បីគ្រងជើងឯកពានរង្វាន់ Ryder Cup ក្នុង​ទឹក​ដីរបស់ខ្លួននៅទីក្រុង Rome ប្រទេសអ៊ីតាលី។ជ័យជំនះនេះក៏បានធ្វើឱ្យក្រុមវាយកូនគោលអឺរ៉ុប គ្រងជើងឯកនៅក្នុងទឹកដីរបស់ខ្លួនរយៈពេល ៣០ ឆ្នាំចុងក្រោយ និងមានកីឡាករ ៥ នាក់របស់អឺរ៉ុបដែលមានវត្តមាននៅពេលនេះឈ្នះជើងឯក Ryder Cup នៅក្នុងទឹកដីរបស់ខ្លួន។ គិតតាំងពីបង្កើតឡើងរយៈពេល ៩៦ ឆ្នាំ Ryder Cup បានរៀបចំឡើងបាន ៤៤ លើក ក្នុង​នោះ​អឺរ៉ុប​ឈ្នះ ២៧ លើក អាមេរិកឈ្នះ ១៥ លើក និងស្មើគ្នា ២ លើក៕ អត្ថបទ​៖នាង សុភាវុធ

ម្ចាស់ផ្ទះចិនយកឈ្នះជប៉ុនប្រផិតប្រផើយ ៧៤-៧២ ឈ្នះមេដាយមាស​បាល់បោះនារី​កីឡាអាស៊ី

2023/10/06 07:18:23 pm        237
ក្រុមបាល់បោះនារីម្ចាស់ផ្ទះចិន បាន​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​លើ​វិញ្ញាសា​កីឡា​បាល់បោះ​នារី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីលើកទី ១៩ នៅទីក្រុងហាន់ចូវទឹកដីរបស់ខ្លួន ក្រោយយកឈ្នះក្រុម​បាល់​បោះ​នារី​ជប៉ុនយ៉ាងប្រផិតប្រផើយលទ្ធផល ៧៤-៧២។ បីវគ្គដំបូងចិនបាននាំមុខដាច់ទៅហើយ ​តែ​វគ្គ​ចុង​ក្រោយ​ការ​ប្រកួត​ចាប់​ផ្តើម​តាន​តឹង​នៅ​ពេល​ជប៉ុន​តាម​ពី​ក្រោយរហូតមកស្មើគ្នា ៧២-៧២ ដោយបាល់បោះ ៣ ពិន្ទុរបស់កីឡាការិនី Saki Hayashi នៅសល់ ១៣ វិនាទីទៀតចប់ការប្រកួត។ ក្រោយមកចិនក៏រកបាន ២ ពិន្ទុចុងក្រោយដោយកីឡាការិនី Wang Siyu ខណៈនៅសល់ ៩ វិនាទី​ទៀតចប់ការប្រកួត ជប៉ុនវាយបកមកវិញបោះបាល់ចុងក្រោយមិនចូល ធ្វើឱ្យ​ចប់​ការ​ប្រកួត​ចិន​យក​ឈ្នះជប៉ុន ៧៤-៧២។ សូមបញ្ជាក់ថា នេះជាការ​ការពារ​មេដាយ​មាស​បាន​សំរេច​សម្រាប់​ក្រុម​បាល់​បោះ​នារី​ចិន​ដែល​ឈ្នះ​មេដាយ​មាសកាលពីឆ្នាំ ២០១៨ ផងដែរនៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី និងជា​មេដាយ​មាស​ ទី៧ ផងដែរក្នុងប្រភេទកីឡាបាល់បោះនារីនៅកីឡាអាស៊ីសម្រាប់ចិន៕ អត្ថបទ៖នាង សុភាវុធ

ក្រុមបាល់ទះកងទ័ពកម្ពុជា របូតកៅអីវគ្គ ១/២ ក្រោយភ្លាត់ចាញ់ក្រុមកងទ័ពឡាវ ៣-២

2023/10/06 07:07:25 pm        250
ក្រុមបាល់ទះកងយោធពលខេមរមភូមិន្ទ របស់កម្ពុជា មិនអាចឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទះដណ្ដើមពានរង្វាន់កងទ័បអាស៊ាន ឆ្នាំ២០២៣ នៅ​ប្រទេស​វៀតណាម​បាន​ឡើយ បន្ទាប់ពីភ្លាត់ចាញ់ក្រុមកងទ័ពឡាវ ដោយលទ្ធផល ៣-២សិត ។ការប្រកួតទី២ និងជាជំនួបបញ្ចប់ពូល A កាលពីល្ងាចថ្ងៃទី០៥ ខែតុលានេះ ក្រុម​បាល់ទះ​កងទ័ព​កម្ពុជា​ ធ្វើបានយ៉ាងល្អ សម្រាប់ ២សិតដំបូង ដោយបានយកឈ្នះក្រុមឡាវ ២៥-១៤ពិន្ទុ និង ២៥-១៦ពិន្ទុ ។ ប៉ុន្ដែនៅសិតទី៣ និងសិតទី៤ ក្រុមបាល់ទះកងទ័ពឡាវ ក៏វាយបកយកឈ្នះ ២​សិត​វិញ ក្នុងពិន្ទុ ២៥-២៣ និង ២៦-២៤ ដែលនាំឲ្យការប្រកួតឈានដល់សិតទី៥ តែ​សោក​ស្ដាយ​ក្រុម​បាល់ទះកងទ័ពកម្ពុជា បានបន្ដចាញ់ទាំងប្រផិតប្រផើយ ក្នុងពិន្ទុ ១៨-១៦ នាំឲ្យ​របូត​កៅ​អីវគ្គ ១/២ ផ្ដាច់ព្រ័ត្រតែម្ដង បន្ទាប់ពីប្រកួតដំបូង ចាញ់ម្ចាស់ផ្ទះវៀតណាម ៣-០សិតរួចមក ។សូមបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់កងទ័ពអាស៊ាន ឆ្នាំ២០២៣ ដែល​វៀតណាម​ធ្វើ​ម្ចាស់​ផ្ទះ ​គឺមាន ៧ប្រទេសចូលរួម ក្នុងនោះក្រុមកីឡាបាល់ទះកងយោធពលខេមភូមិន្ទ របស់កម្ពុជា ស្ថិត​ក្នុងពូល A  ជាមួយក្រុមកងទ័ពឡាវ និងម្ចាស់ផ្ទះវៀតណាម ខណៈ​ពូល​B ​មាន​ក្រុម​បាល់​ទះ​កង​ទ័ព​ថៃ មីយ៉ាន់ម៉ា់ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ។បេសកកម្មនេះ ក្រុមបាល់ទះកងទ័ពកម្ពុជា គឺដឹកនាំដោយឯកឧត្តម តែម ម៉ឺន អនុ​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ទទួលបន្ទុកការងារកីឡា និងជាអនុប្រធាន​អចិន្ត្រៃយ៍​ក្រុម​ប្រឹក្សា​កីឡាកង​យោធ​ពលខេមរភូមិន្ទ ។ ព្រឹត្តិការណ៍នេះ រៀបចំឡើង ដើម្បីរឹតចំណងមិត្តភាព រវាងកងទ័ព​បណ្ដា​ប្រទេស​សមាជិកអាស៊ាន តាមរយៈការប្រកួតកីឡាក្ខណៈមិត្តភាពមួយនេះ៕ អត្ថបទ លី ឈុនឡា

ស្រួង ភាវី ស្ដ្រីខ្មែរម្នាក់គត់ ក្នុងចំណោមបុគ្គលឆ្នើម ៦នាក់ ទទួលបានពាន​ដ៏មានតម្លៃពីរដ្ឋាភិបាលកូរ៉េខាងត្បូង

2023/10/06 06:49:09 pm        612
កីឡាការិនីប៊ីយ៉ា-ស្នុកឃ័រជម្រើសជាតិកម្ពុជា ស្រួង ភាវី ត្រូវបានផ្ដល់កិត្តិយសជាថ្មី ដោយ​បាន​ក្លាយ​ជា​ស្ដ្រីខ្មែរតែម្នាក់គត់ ដែលត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ផ្ដល់ពានរង្វាន់​វប្បធម៌​បង្រួប​បង្រួម​ជាតិ​ពហុវប្បធម៌ និងពានរង្វាន់ពីក្រសួងព័ត៌មាន កាសែតទស្សនាវត្ដីដ៏ធំនៅទីនោះ ។យោងតាមបណ្ដាញសង្គមផ្លូវការរបស់ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ រូបនេះ បាន​បញ្ជាក់​ថា​ នេះគឺជាមហាកិត្តិយសដ៏ក្រៃលែង សម្រាប់ខ្លួន ក៏ដូចជាប្រជាជនខ្មែរ ដែលលោកស្រី ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េខាងត្បូងជ្រើសរើសទទួលពានរង្វាន់ដ៏វិសេសវិសាលនេះ ក្នុងចំណោម​បុគ្គលិក​ឆ្នើម​ចំនួន ៦នាក់ ។កីឡាការិនីមានដើមកំណើតពីខេត្តត្បូងឃ្មុំដដែលបន្ដថា អ្នក​ទទួល​បាន​ពាន​រង្វាន់​វប្បធម៌​បង្រួប​បង្រួម​ជាតិ​ពហុវប្បធម៌នេះ គឺជាបុគ្គលដែលទទួលជោគជ័យក្នុងជីវិត និងធ្វើកិច្ចការ ដែល​មាន​គុណ​តម្លៃសម្រាប់ជាតិ និងប្រជាជន ហើយបានធ្វើឲ្យជាតិរីកចម្រើន ព្រមទាំងបាន​លើក​កិត្យានុភាព​ជាតិ​ឲ្យមានភាពល្បីល្បាញថែមទៀតផង ។ ចំពោះលោកស្រីផ្ទាល់ គឺបានលើក​កិត្យានុភាព​ជាតិ​ទាំងពីរ គឺកម្ពុជា ដែលជាជាតិកំណើត និងកូរ៉េខាងត្បូង ដែល​ជា​ជាតិ​ស្នាក់​អាស្រ័យ ។ចំណែកពានរង្វាន់ ដែលផ្ដល់ដោយក្រសួងព័ត៌មាន និងកាសែតពាណិជ្ជកម្មទស្សនាវដ្ដីដ៏ធំ គឺ​សម្រាប់​បុគ្គលដែលមានការចុះផ្សាយពីសារព័ត៌មានធំៗ អំពីភាពជោគជ័យក្នុងជីវិត រាល់កិច្ចការ​ដែល​ជា​ប្រយោជន៍សម្រាប់សង្គមជាតិ ហើយមានប្រជាប្រិយភាពខ្លាំងក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ការ​ទទួលស្គាល់នេះ គឺតំណាងឲ្យជាតិខ្មែរទាំងមូល ព្រោះ ស្រួង ភាវី គឺជាកូនខ្មែរ តែបាន​ស្នាក់​អាស្រ័យ​នៅ​លើទឹកដីកូរ៉េ ហើយបានកសាងមុខមាត់ កិត្តិយស កេរ្ដិ៍ឈ្មោះសម្រាប់ប្រទេសកម្ពុជា ។ក្នុងនាមកូនខ្មែរមួយរូប កីឡាការិនី ស្រួង ភាវី បានសម្ដែងនូវក្ដីរំភើបក្រៃលែង ដែល​មាន​ភព្វ​សំណាង​ទទួល​បាននូវកិត្តិយសដ៏ថ្លៃថ្លា ជាមួយការចូលរួមទទួលពានរង្វាន់ដ៏មហាកិត្តិយស ជា​មួយ​បុគ្គលគំរូ អស្ចារ្យ ឆ្នើម និងជាបុគ្គលល្បីៗ ដែលពួកគាត់សុទ្ធសឹងជាអ្នក កសាងជាតិ ជា​អ្នក​បង្រួប​បង្រួមជាតិ ជាអ្នកអភិវឌ្ឍឃុំគ្រងប្រទេសជាតិ និងប្រជាជន ហើយជា​អ្នក​លើក​មុខ​មាត់​ប្រទេស​ជាតិ កិត្យានុភាពជាតិ ឲ្យពិភពលោកបានស្គាល់ថែមទៀត ។ បន្ថែមលើនេះ ភាវី ក៏​បាន​ថ្លែង​អំណរ​គុណរដ្ឋាភិបាលកូរ៉េ និងប្រជាជនកូរ៉េ ដែលតែង​ផ្ដល់​ការ​គោរព​ស្រលាញ់​ដល់​ខ្លួន​ផង​ដែរ៕ អត្ថបទ លី ឈុនឡា

សំបុត្រទស្សនាការប្រកួតជម្រុះ World Cup រវាងកម្ពុជា និងប៉ាគីស្ថាន នឹងដាក់លក់នៅស្ដាតអូឡាំពិកស្អែកនេះ

2023/10/06 06:40:12 pm        608
សំបុត្រចូលទស្សនាការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 Preliminary Joint Qualification វគ្គជម្រុះជុំទី១ រវាងក្រុមជម្រើសជាតិកម្ពុជា នឹង​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន នឹងមានដាក់លក់ផ្ទាល់ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) នាថ្ងៃទី០៧ ខែ​តុលា​ស្អែកនេះ មុនការប្រកួតនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ សប្ដាហ៍ក្រោយ ។យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សំបុត្រចូលទស្សនាការប្រកួតអន្ដរជាតិ បែងចែកជា ២​ប្រភេទ គឺតំបន់ A មានតម្លៃ ៣០,០០០រៀល និងតំបន់ B មានតម្លៃ ១៥,០០០រៀល ដែល​ទស្សនិក​ជន​អាចរកទិញផ្ទាល់បាននៅពហុកីឡដ្ឋានជាតិ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច ចាប់​ពី​ថ្ងៃ​ទី០៧ ខែតុលាស្អែកតទៅ ។ប៉ុន្ដែមុនដាក់លក់ផ្ទាល់នៅពហុកីឡដ្ឋានជាតិ សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក ជើងទី១ រវាងកម្ពុជា និងប៉ាគីស្ថាន នេះ គឺបានដាក់លក់តាម Online ជាង ២០ថ្ងៃ​មក​ហើយ ដោយ​អ្នក​ទិញ​សំបុត្រ​តាម​ Online ​អាច​ប្ដូរ​យក​ក្រដាស​សំបុត្របាន​នៅ​សួន ​Vattanac Capital Lifestyle Park ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែតុលា និង​ច្រក​ចូល​ពហុកីឡដ្ឋានជាតិ ប្ដូរនៅថ្ងៃទី១២ ខែតុលា ត្រូវនឹងថ្ងៃប្រកួតតែងម្ដង ។គួរដឹងថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2026 វគ្គជម្រុះជុំទី១ ចំនួន ២ជើង ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយជើងទី១ ត្រូវ​ប្រកួត​នៅ​ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាម៉ោង ៧យប់ថ្ងៃទី១២ ខែតុលា មុនការ​ប្រកួត​កាត់​សេចក្ដី​ជើង​ទី២ រវាងក្រុមទាំងពីរ នៅទឹកដីប្រទេសប៉ាគីស្ថានវិញម្ដង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០២៣ ខាងមុខ ៕ អត្ថបទ លី ឈុនឡា 

AFC Cup៖ គ្រូភ្នំពេញក្រោន នឹងផ្ដោតការប្រកួតជាមួយក្រុមខ្លាំងអូស្ដ្រាលី ក្រោយឈ្នះ ២ប្រកួតជាប់គ្នា

2023/10/06 06:05:24 pm        1441
លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានផ្ដោតជាពិសេស សម្រាប់​ការ​ប្រកួត​បន្ទាប់​ជា​មួយក្រុម Macarthur FC របស់អូស្ដ្រាលី បន្ទាប់ពីក្រុមខ្លួន បានទទួលជ័យជម្នះ ២​ប្រកួត​ជាប់គ្នា ក្នុងវគ្គចែកពូល នៃពានរង្វាន់ AFC Cup 2023/24 ពូលF ។នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតជើងទី១ ជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា ដោយក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមជើងឯកលីគមីយ៉ាន់ម៉ា ៤​សម័យ​នេះ ដោយលទ្ធផល ៤-០ កាលពីយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​(ស្ដាតអូឡាំពិក) ។ជំនួបវគ្គចែកពូលលើកដំបូងនៅកម្ពុជានេះ កីឡាករជប៉ុន Shimizu Shintaro ​បាន​រក​គ្រាប់​បាល់​នាំមុខ​ឲ្យ​ភ្នំពេញ​ក្រោន ១គ្រាប់មុន នៅវគ្គទី១ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ នៅនាទី២៧ ។ បន្ទាប់មកពួកគេ នៅតែបន្ដដាក់សម្ពាធ ជាមួយការបង្កើត​ឱកាស​ក្នុង​តំបន់​គ្រោះ​ថ្នាក់​គូប្រកួត​ជា​ច្រើន ​រហូតរកបាន ៣គ្រាប់ទៀត នៅវគ្គទី២ ដោយខ្សែប្រយុទ្ធ Shimizu Shintaro ដដែល ២​គ្រាប់ ​និង លឹម ពិសុទ្ធ ១គ្រាប់ ។ក្រោយចប់ការប្រកួតលោក Oleg បានសម្ដែងមោទនភាព ចំពោះកូនក្រុម ក៏ដូច​ជា​បាល់​ទាត់​កម្ពុជា​ ដែលធ្វើបានល្អ សម្រាប់ការប្រកួតទី២ ក្នុងពូល ទោះបីលោក​មើល​ឃើញ​ចំណុច​ខ្សោយ​របស់​ក្រុម​ Shan United មួយចំនួនក៏ដោយ ។ បែបនេះក្ដី លោកនឹងផ្ដោតការប្រកួតបន្ទាប់ ដែល​ត្រូវ​ជួបក្រុមឆ្លងទ្វីបមកពីអូស្ដ្រាលី Macarthur FC ដើម្បីរក្សាបាននូវលទ្ធផលជាវិជ្ជមានបន្ដទៀត ។ដោយឡែក Han Win Aung គ្រូបង្វឹកក្រុម Shan United បានទទួលស្គាល់ក្រុមភ្នំពេញក្រោន គឺ​ជា​ក្រុមខ្លាំង និងធ្វើបានល្អជាងក្រុមខ្លួន ពិសេសខ្សែប្រយុទ្ធ និងខ្សែបម្រើស្លាបឆ្វេង-ស្ដាំ ដែល​ធ្វើ​បាន​យ៉ាង​ល្អ ទើបធ្វើឲ្យក្រុមខ្លួនរបូតគ្រាប់បាល់ច្រើនគ្រាប់បែបនេះ ។ ដូច្នេះ Shan ​នឹង​ផ្លាស់ប្ដូរ​យុទ្ធសាស្ដ្រ​មួយ​ចំនួន នៅប្រកួតបន្ទាប់ ដែលជាការប្រកួតដ៏សំខាន់ និងលំបាកសម្រាប់ខ្លួន ។គួរដឹងថា ក្រោយឈ្នះ ២ប្រកួតជាប់គ្នា ភ្នំពេញក្រោន បានឈរលេខ២ ក្នុងពូលC បណ្ដោះអាសន្ន ដោយ​មាន ៦ពិន្ទុស្មើក្រុម Macarthur FC ដែលឈ្នះ ២ប្រកួតដូចគ្នា មុនក្រុមទាំងពីរ ត្រូវជួប​គ្នា​បញ្ចប់​ជើង​ទី១ ក្នុងពូល នាថ្ងៃទី២៦ ខែតុលាខាងមុខ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) រាជ​ធានីភ្នំពេញ មុនបន្ដការប្រកួតជើងទី២ មួយជុំទៀត រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ដើម្បី​កាត់​សេចក្ដី​រក​ក្រុមខ្លាំងឡើងវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា

ក្រុមបាល់ទះកងទ័ពកម្ពុជា ជួបកងទ័ពឡាវរសៀលនេះ ដើម្បីប្រជែងកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រ

2023/10/05 06:01:23 pm        2210
ក្រុមបាល់ទះកងយោធពលខេមរមភូមិន្ទ របស់កម្ពុជា នឹងត្រូវជួបក្រុមបាល់ទះកងទ័ពឡាវ នា​រសៀល​ថ្ងៃទី០៥ ខែតុលានេះ ក្នុងកម្មវិធីពានរង្វាន់កងទ័ពអាស៊ាន ឆ្នាំ២០២៣ នៅប្រទេស​វៀតណាម ដើម្បីប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ ។នេះគឺជាការប្រកួតទី២ របស់ក្រុមបាល់ទះកងទ័ពកម្ពុជា បន្ទាប់​ពី​ប្រកួត​បើក​ឆាក​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម ៣-០ ។ លទ្ធផលនេះ នាំឲ្យក្រុមកងទ័ពកម្ពុជា ត្រូវការឈ្នះដាច់ខាត ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​កងទ័ពឡាវ នារសៀលនេះ ដើម្បីមានឱកាសឡើងវគ្គបន្ដ ។គួរដឹងថា ការប្រកួតបាល់ទះពានរង្វាន់កងទ័ពអាស៊ាន ឆ្នាំ២០២៣ ដែលវៀតណាមធ្វើម្ចាស់ផ្ទះ គឺ​មាន ៧ប្រទេសចូលរួម ក្នុងនោះក្រុមកីឡាបាល់ទះកងយោធពលខេមភូមិន្ទ របស់កម្ពុជា ស្ថិត​ក្នុង​ពូលA  ជាមួយក្រុមកងទ័ពឡាវ និងម្ចាស់ផ្ទះវៀតណាម ខណៈពូលB មានក្រុមថៃ មីយ៉ាន់ម៉ា់ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ។បេសកកម្មនេះ ក្រុមបាល់ទះកងទ័ពកម្ពុជា គឺដឹកនាំដោយឯកឧត្តម តែម ម៉ឺន អនុ​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ទទួលបន្ទុកការងារកីឡា និងជាអនុ​ប្រធាន​អចិន្ត្រៃយ៍​ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពលខេមរភូមិន្ទ ។ ព្រឹត្តិការណ៍នេះ រៀបចំឡើង ដើម្បីរឹតចំណងមិត្តភាព រវាង​កង​ទ័ព​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន តាមរយៈការប្រកួតកីឡាក្ខណៈមិត្តភាពមួយនេះ៕ អត្ថបទ លី ឈុនឡា 

ក្រុមម៉ូតូទឹកកម្ពុជា បន្ដឈ្នះមេដាយមាស-ប្រាក់ ៤គ្រឿងទៀត ក្នុងព្រឹត្តិការណ៍​កម្រិត​ពិភពលោក នៅអាមេរិក

2023/10/05 05:13:06 pm        519
ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿងទៀតហើយ រួមមានមេដាយមាស ២ និងប្រាក់ ២ នៅក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នេះ ។តាមការបញ្ជាក់របស់កីឡាករ សាលី អ៊ូម៉ើត ដែលជាប្រធានក្រុម សម្រាប់ការប្រកួតថ្ងៃទី២ នេះ ក្រុម​កីឡាករកម្ពុជា ធ្វើបានយ៉ាងល្អ ដោយធ្វើការប្រកួត ៣នាក់ សុទ្ធ​តែ​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ ក្នុងនោះកីឡាករ សាលី ហ្វីលីន ដែលឈ្នះមេដាយមាស ១ និងប្រាក់ ១ កាលពីម្សិលមិញ បាន​បន្ដឈ្នះមេដាយមាស ១ និងប្រាក់ ១គ្រឿងបន្ថែមទៀត ។ចំណែកមេដាយ ២គ្រឿងទៀត គឺកីឡាករ កៃ វ៉ាន់ស៊ីដែន ដណ្ដើមបានមេដាយមាស ១ និង​កីឡាករ ម៉ីន អូស្មាន់ ដណ្ដើមបានមេដាយប្រាក់ ១គ្រឿង ។ សរុបពេលនេះ ក្រុម​កីឡា​ម៉ូតូ​ទឹក​កម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿងហើយ ពោលគឺមានមេដាយមាស ៣ និងមេដាយប្រាក់ ៣គ្រឿង។ប៉ុន្ដែការប្រកួតមិនទាន់បញ្ចប់នោះទេ ដោយក្រុមម៉ូតូទឹកកម្ពុជា នៅសល់កីឡាករ ៣រូបទៀត ដែលត្រូវបន្ដការប្រកួតរហូតដល់ ៦វិញ្ញាសា ក្នុងនោះមានកីឡាករ សាលី អ៊ូមើត, ម៉ីន មូស្ដាន់ និងសិស្សប្អូន សាលី ហ្វីលីន ។សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ នៅ​សហរដ្ឋ​អាមេរិក ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ កីឡាករ សាលី អ៊ូមើត ដែល​ជា​ប្រធាន​ក្រុមបានដឹកនាំកីឡាករវ័យក្មេង ៨រូបចូលរួមប្រកួត ក្នុងនោះមានកីឡាករ ៥រូប​ត្រូវ​ធ្វើ​ការ​ប្រកួត ដែលមាន សាលី អ៊ូមើត ផ្ទាល់, កៃ វ៉ាន់ស៊ីដែន, មីន មូស្ដាន់ និង មីន អូស្មាន់ ។ រីឯ ៤នាក់​ទៀត គឺកីឡាករថ្នាល ដែលចូលរួមរៀនសូត្រ និងដក​ស្រង់​បទ​ពិសោធន៍​ពី​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោកនេះ សម្រាប់យកមកអនុវត្តក្នុងការហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាព ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​អន្ដរជាតិនាថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM