Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

Iga Swiatek ឈ្នះ Liudmila Samsonova លើកពាន China Open

2023/10/09 09:09:20 pm        849
កីឡាការិនីវាយកូនបាល់លេខ ២ ពិភពលោក Iga Swiatek ដណ្តើមបានពានទី ៥ ប្រចាំ​រដូវកាល​នេះ​ក្រោយយកឈ្នះកីឡាការិនី Liudmila Samsonova នៅវគ្គផ្តាច់ព្រ័ត្រលើកពាន China Open។ វគ្គផ្តាច់ព្រ័ត្រ China Open ដែលរៀបចំនៅទីក្រុងប៉េកាំងប្រទេសចិន Iga Swiatek បាន​យក​ឈ្នះ​គូ​ប្រកួតរុស្ស៊ីលំដាប់លេខ ២២ ពិភពលោក Liudmila Samsonova ដោយលទ្ធផល ២ សិត​ផ្ទួនៗ ៦-២ និង ៦-២ ដោយចំណាយពេលត្រឹម ៦៩ នាទី ដើម្បីលើកពានទី ១៦ ក្នុង​អាជីព​។ នេះជាពានទី ៥ សម្រាប់កីឡាករប៉ូឡូញរូបនេះ បន្ទាប់ពីឈ្នះពាននៅទីក្រុង Doha ប្រទេសកាតា Stuttgart ប្រទេសអាល្លឺម៉ង់ Grand Slam, Roland Garros នៅបារាំង និង Warsaw Open ក្នុង​ទឹកដីកំណើតរបស់ខ្លួន៕ អត្ថបទ៖នាង សុភាវុធ

Wayne Rooney សម្រេចដើរ​ចេញពីតំណែងគ្រូបង្វឹក DC United

2023/10/09 08:02:21 pm        376
អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បានសម្រេច​ចិត្ត​ដើរ​ចេញ​ពី​តំណែង​គ្រូ​បង្វឹក​ នៃ​ក្លិប​បាល់​ទាត់​អាមេរិក DC United ហើយ ក្រោយមិនអាចដឹកនាំក្រុមឡើងដល់វគ្គ Play-Off ក្របខណ្ឌ MLS Cup​។អតីតខ្សែប្រយុទ្ធ និងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Manchester United រូបនេះ បាន​មកកាន់តំណែងដឹកនាំក្លិបដែលមានមូលដ្ឋាននៅរដ្ឋធានី Washington D.C. មួយ​នេះ​កាល​ពី​ខែ​កក្កដាឆ្នាំ ២០២២។ Rooney ធ្លាប់ចំណាយពេលជាកីឡាកររយៈពេល ១៨ ខែនៅ​ DC United នេះ មុន​ទទួល​បាន​តំណែង​ដឹក​នាំក្លិបអង់គ្លេស Derby County កាលពីខែមករាឆ្នាំ​ ២០២០។បុរសវ័យ ៣៧ ឆ្នាំរូបនេះ បាននិយាយថា នេះជាពេល​វេលា​ត្រឹម​ត្រូវ​បំផុត​សម្រាប់​ការ​ចាក​ចេញ​នេះ​ ហើយជាការខិតខំអស់ពីលទ្ធភាពហើយ ដើម្បីជួយក្រុម តែមិនអាចឡើងវគ្គ Play-Off បាន។ សូមបញ្ជាក់ថា DC United ខកខានមិនបានឡើងវគ្គ Play-Off MLS Cup នេះ ៤ ឆ្នាំជា​ប់​គ្នា​ហើយ​ ទោះបីជាចុងក្រោយបំផុតឈ្នះ New York City FC ចុងសប្តាហ៍​កន្លង​ទៅ​​ក៏​ដោយ​ដែល​ត្រឹម​ជា​ការ​ប្រកួតបង្គ្រប់កិច្ចនៃរដូវកាលវិលជុំ៕ អត្ថបទ៖នាង សុភាវុធ

សាលី ហ្វីលីន ត្រូវបានចាត់ទុកជា Golden Boy ក្រោយសាងប្រវត្តិសាស្ដ្រ និងភាពភ្ញាក់ផ្អើលនៅអាមេរិក

2023/10/09 07:37:14 pm        388
ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដែលដឹកនាំដោយប្រធានក្រុមកីឡាករ សាលី អ៊ូមើត បាន​បញ្ចប់​បេសក​កម្ម​ក្នុង​ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក Water Jet World Series ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក ដោយដណ្ដើមបានមេដាយសរុប ៩គ្រឿង (មាស ៤ ប្រាក់ ៤ និង​សំរឹទ្ធ១) ខណៈកីឡាករវ័យក្មេង សាលី ហ្វីលីន ត្រូវបានប្រធានក្រុមកម្ពុជា ចាត់ទុកជា Golden Boy បន្ទាប់ពីដណ្ដើមបានមេដាយ ៥គ្រឿងម្នាក់ឯង បំបែកកំណត់ត្រាប្រវត្តិសាស្ដ្រ និង​សាង​ភ្ញាក់​ផ្អើល​ជា​ខ្លាំងក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ។កីឡាករ សាលី អ៊ូមើត បានឲ្យដឹងថា បេសកកម្មក្រុមម៉ូតូទឹកកម្ពុជា ក្នុងព្រឹត្តិការណ៍ Water Jet World Series ជុំទី៣ នៅអាមេរិក បានបញ្ចប់ដោយជោគជ័យ ជា​មួយ​លទ្ធផល​ដ៏​ត្រចះ​ត្រចង់​ពុំ​ធ្លាប់​មាន​ក្នុងប្រវត្តិសាស្ដ្រកីឡាម៉ូតូទឹកកម្ពុជា ចំពោះការដណ្ដើមបានមេដាយរហូតដល់ ៩គ្រឿង ដ្បិត​កន្លងមក ខ្លួន និងសិស្សប្អូន ម៉ីន មូស្ដាន់ ដណ្ដើមបានមេដាយយ៉ាងច្រើនម្នាក់មួយ ឬ ២​គ្រឿង​ប៉ុណ្ណោះ ។អ្វីដែលពិសេស គឺកីឡាករ សាលី ហ្វីលីន ដណ្ដើមបានមេដាយរហូត ៥គ្រឿងម្នាក់ឯង ក្នុង​នោះ​មាន​មេដាយ​មាស ២  ប្រាក់ ២ និងសំរឹទ្ធ ១ ។ លើសពីនេះ កំឡុងពេលប្រកួត ក្នុងនាម​កីឡាករ​វ័យ​ក្មេង​ជាង​គេ ក្នុងវិញ្ញាសាប្រកួតរបស់ខ្លួន ហ្វីលីន បានប្រើបច្ចេកទេសដ៏ប៉ិនប្រសព្វ ដើម្បី​ប្រជែង ​និងវ៉ាដៃគូប្រកួត ដែលមានកម្រិតពិភពលោកម្ដងមួយៗ ធ្វើឲ្យគណៈកម្មការរៀបចំ និង​ទស្សនិក​ជន មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី​មាន​ការ​ប្រកាស​ពី​ភាព​អស្ចារ្យ​របស់​កីឡាករ​ខ្មែរ​ឥស្លាម​រូប​នេះ ស្ទើរៀងរាល់ថ្ងៃ ។តាមរយៈសមិទ្ធផលជាប្រវត្តិសាស្ដ្រមិនធ្លាប់មានកីឡាករម៉ូតូទឹកកម្ពុជាណាធ្លាប់បាននេះ ក្នុង​នាម​ប្រធាន​ក្រុម និងជាអ្នកមានបទពិសោធន៍មុនគេក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក សាលី អ៊ូមើត បានចាត់ទុកកីឡាករ សាលី ហ្វីលីន ដែលត្រូវជាប្អូនបង្កើត គឺជា Golden Boy ​ដោយសារគេធ្វើបានយ៉ាងល្អ ទាំងលទ្ធផល និងការស្ងើចសរសើរពីគណៈកម្មការរៀបចំ និង​ ​កីឡាករ​ខ្លាំងៗលើពិភពលោក ចំពោះសមត្ថភាពដ៏អស្ចារយរបស់កីឡាករវ័យក្មេងរូបនេះ ។សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Water Jet World Series ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក ចាប់​ផ្ដើមប្រកួតពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដោយកីឡាករ សាលី អ៊ូមើត បាន​ដឹក​នាំ​កីឡាករវ័យក្មេង ៨រូបចូលរួមប្រកួត ក្នុងនោះមានកីឡាករ ៥រូបត្រូវធ្វើការប្រកួត និង​កីឡាករ​ថ្នាល ៤រូបទៀត ចូលរួមរៀនសូត្រ និងដក​ស្រង់​បទ​ពិសោធន៍​ពី​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក​នេះ សម្រាប់យកមកអនុវត្តក្នុងការហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាព ឆ្ពោះទៅ​រក​ការ​ប្រកួត​អន្ដរ​ជាតិ​នាថ្ងៃអនាគត ។ជាលទ្ធផលក្នុងចំណោមកីឡាករ ៥រូបរបស់កម្ពុជា គឺសុទ្ធតែដណ្ដើមបានមេដាយ ក្នុង​នោះ​ក្រៅ​ពី​ម្ចាស់​មេដាយ ៥គ្រឿង សាលី ហ្វីលីន កីឡាករ សាលី អ៊ូមើត ដែលជាប្រធាន​ក្រុម​ដណ្ដើម​បាន​មេដាយ​មាស ១គ្រឿង, កីឡាករ កៃ វ៉ាន់ស៊ីនដែន ដណ្ដើមបានមេដាយមាស ១គ្រឿង, កីឡាករ ម៉ីន ​មូស្ដាន់ ដណើដមបានមេដាយប្រាក់ ១គ្រឿង និងកីឡាករ ម៉ីន អូស្មាន់ ដណ្ដើម​បាន​មេដាយ​ប្រាក់ ១គ្រឿង ។ដោយឡែកចំពោះការប្រកួតជុំទី៤ ដែលជាជុំផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ទឹក​លំដាប់​ពិភព​លោកនេះ គ្រោងនឹងធ្វើនៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ៕ អត្ថបទ លី ឈុនឡា

Judd Trump គ្រងជើងឯកស្នូកឃ័រ English Open ក្រោយវាយបកឈ្នះ​កីឡាករចិន​ Zhang Anda

2023/10/09 07:20:36 pm        301
កីឡាករស្នូកឃ័រអង់គ្លេស Judd Trump បានគ្រងជើងឯកនៃការប្រកួតពានរង្វាន់ English Open ក្រោយវាយបកយកឈ្នះកីឡាករចិន Zhang Anda នៅវគ្គផ្តាច់ព្រ័ត្រ។ឡើងមកដល់វគ្គនេះ កីឡាករទាំងពីរសុទ្ធតែឆ្លងកាត់ជើងខ្លាំងដូចគ្នា ក្នុងនោះ Judd Trump បាន​វាយ​បក​យកឈ្នះ John Higgins ខណៈ Zhang Anda យកឈ្នះជើងឯកពិភពលោក ៧ សម័យ Ronnie O’Sullivan គួរឱ្យភ្ញាក់ផ្អើល។ ឈានមកដល់វគ្គផ្តាច់ព្រ័ត្រ កីឡាករចិនដែលមានចំណាត់ថ្នាក់លេខ ៥៧ ពិភពលោក Zhang Anda ក៏បន្តធ្វើឱ្យមានការភ្ញាក់ផ្អើលដែរដោយបាននាំមុខការប្រកួតទៅលើ Judd Trump ៧-៣ ហ្វ្រេម។ យ៉ាងណាក្តី ជើងឯកឆ្នាំ ២០១៩ Judd Trump បានវាយបកដោយយកឈ្នះ ៦ ហ្វ្រេម​ជាប់​គ្នា​ ដើម្បី​គ្រង​ជើងឯក តាមរយៈលទ្ធផលចុងក្រោយ ៩-៧ ហ្វ្រេម៕ អត្ថបទ៖នាង សុភាវុធ

ក្រុមកីឡាករប៉ាគីស្ថានមកដល់កម្ពុជា ត្រៀមប្រកួតជម្រុះ World Cup ជើងទី១ នាថ្ងៃទី១២-តុលា

2023/10/09 07:10:12 pm        254
ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយ ដើម្បី​ធ្វើ​ការ​ប្រកួត​ជើង​ទី១ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 Asian Qualifiers ​វគ្គ​ជម្រុះ​ជុំទី១ ប្រចាំទ្វីបអាស៊ី ជាមួយក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ សប្ដាហ៍នេះ ។ទាំងគ្រូបង្វឹក និងកីឡាករ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកខ្លួន មុនចាកចេញមកកម្ពុជា ចំពោះ​ការត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងវគ្គបន្ដ នៃពានរង្វាន់ FIFA World Cup 2026 ​ជា​មួយ​ក្រុម​គោព្រៃ​កម្ពុជា ពោលគឺពួកគេបានដាក់ក្ដីរំពឹងខ្ពស់ជាងកាលពីឆ្នាំ២០១៩ ដែល​ប៉ាគីស្ថាន​រង​បរាជ័យ​ទាំង ២ប្រកួត ក្រោមថ្វីជើងក្រុមជម្រើសជាតិកម្ពុជា ។គួរដឹងថា កាលពីឆ្នាំ២០១៩ ក្រុមទាំងពីរ ក៏បានចាប់ឆ្នោតជួបគ្នាក្នុងវគ្គជម្រុះបឋម នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោកនេះដែរ ហើយជាលទ្ធផលក្រុមកម្ពុជា បានយកឈ្នះប៉ាគីស្ថាន ២-០ នៅ​ទី​ក្រុង​ភ្នំពេញ មុនបន្ដយកឈ្នះក្នុងលទ្ធផល ២-១ នៅទីក្រុង Doha ដើម្បីធានាកៅអីវគ្គបន្ដ ។បែបនេះក្ដីលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានគូសបញ្ជាក់ថា ជួប​ប៉ាគីស្ថាន​លើក​នេះ មិនងាយស្រួលនោះទេ ដ្បិតពួកគេបានត្រៀមខ្លួនយ៉ាងល្អ គួបផ្សំ​ពួក​គេ​មាន​កីឡាករ​មានបទពិសោធន៍ច្រើន នឹងជះឥទ្ធិផលមកលើក្រុមគោព្រៃ ដែល​មិន​ធ្វេស​ប្រហែល​បាន​ឡើយ​។សូមបញ្ជាក់ថា ក្រុមទាំងពីរ នឹងត្រូវជួបគ្នា ២ជើង ដើម្បីប្រជែងកៅអីវគ្គជម្រុះជុំទី២ នៃ​ពាន​រង្វាន់ ​FIFA World Cup 2026 ពោលគឺជើងទី១ កម្ពុជា ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួល​ក្រុម​ប៉ាគីស្ថាន នាថ្ងៃទី១២ ខែតុលា និងជើងទី២ ត្រូវជួបគ្នានៅប្រទេសប៉ាគីស្ថានវិញ នាថ្ងៃទី១៧ ខែ​តុលា​ខាង​មុខ៕ អត្ថបទ លី ឈុនឡា

ទូច ដេវីត នឹងបរិច្ចាគតម្លៃខ្លួន១០០% បើឈ្នះឡាន ក្នុងកម្មវិធីប្រកួតអន្តរជាតិ​ដណ្តើមឡាន

2023/10/09 06:58:55 pm        336
(កម្ពុជា)៖ អ្នកលេងគុនខ្មែរកម្ពុជា កីឡាករ ទូច ដេវីត បានប្រាប់ប៊ីធីវី កាលពីពេលថ្មីៗនេះ ថា ខ្លួន​បានត្រៀមលក្ខណៈរួចរាល់ ពោលពេញលេញ ១០០% ដើម្បីប្រជែងជាមួយអ្នកលេងគុនខ្មែរ ខ្លាំង​ៗ​ផ្សេងទៀត ការប្រកួតគុនខ្មែរអន្តរជាតិ ដែលមានឈ្មោះថា«ប៊ូសស្រ្ដង ជួយគុនខ្មែរ អ្នក​ខ្លាំង​ពូកែ​ឲ្យឡាន ២០២៣»។កីឡាកររូបនេះ នៅបានបញ្ជាក់បន្ថែមថា មិនមានក្តីបារម្មណ៍ ទោះបី​ខ្លួន​មិន​ធ្លាប់​ចូល​រួម​ប្រកួត​ទ្រង់​ទ្រាយ​ធំ ដណ្តើមឡានក៏ដោយ។កីឡាកររូបនេះនៅបានបង្ហាញក្តីរីករាយដែលបានចូលរួមក្នុងកម្មវិធីប្រកួតដណ្តើមឡាននេះ ហើយ​ក៏បានអំពាវនាវឱ្យបងប្អូនអ្នកស្នេហាកីឡាគុនខ្មែរផ្តល់ការគាំទ្រ តាមរយៈ​ការ​បោះឆ្នោត​ដើម្បី​ឱ្យ​បាន​ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមឡានតែម្តង ហើយបើឈ្នះ​បាន​ឡាន​នឹង​បរិច្ចាគ​ថវិ​កា​តម្លៃខ្លួ​ន​ទាំងអស់ជូន មន្ទីរពេទ្រគន្ធបុប្ជា ប៉ុន្តែបើមិនឈ្នះ បរិច្ចាគតម្លៃខ្លួនត្រឹមតែ២០%។ទូរទស្សន៍ប៊ីធីវី និង ប៊ូសស្ត្រង សហការគ្នារៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ “ប៊ូសស្រ្ដង ជួយ​គុន​ខ្មែរ អ្នកខ្លាំងពូកែឲ្យឡាន ២០២៣ លើប្រភេទទំងន់៦០គីឡូក្រាម” នេះឡើងនៅថ្ងៃទី១១ ខែ​តុលា ឆ្នាំ២០២៣ វេលាម៉ោង ៧និង០០នាទីតទៅ នៅវិមានពហុកីឡដ្ឋានជាតិ ដោយក្នុងនោះ កីឡាករ ទូច ដេវីត ត្រូវជួបអ្នកលេងគុនខ្មែរមកចិន វ័ង យៀកយៀក, កីឡាករ អេលីត សាន់ ជួប​កីឡាករ​ថៃ រុងរ៉ាវី បានឆាមេក, ឈុន សេរី វ៉ាន់ថង ប្រកួតជាមួយកីឡាករប្រេស៊ីល អ៊ីតាឡូ ហ្វ្រេតាស់ និងកីឡាករ ឃុន បូរ៉ា ប្រកួតជាមួយកីឡាករថៃ ឆាត់ឆ័យ ភីខេ សែនឆ័យ។ ការ​ប្រកួត​នេះ កីឡាករគុនខ្មែរកម្ពុជាទាំងបួន ដែលទទួលបានការគាំទ្រពីការបោះឆ្នោត (Vote) ច្រើន​ជាង​គេទី​១ និងទី២ ជួបគ្នាប្រកួតដណ្តើមឡានតែម្តង។ក្រៅពីនេះក៏មានគូអមអន្តរជាតិ បីប្រកួតដែរ កីឡាករ បឺត សង្ឃឹម ប្រកួតជាមួយកីឡាករចិន ហ្គ័រ ចិន, ព្រំ សំណាង ជួបកីឡាករ អ៊ុយក្រែន វីយ៉ា ឌីស្លាវ និងកីឡាករ ពេជ្រ សម្បត្តិ ប្រកួត​ជាមួយ​កីឡាករ​អាមេរិក អេលៀស ហ្កាហ្សាលី៕

Max Verstappen គ្រងជើងឯក F1 ពិភពលោក ៣ រដូវកាលជាប់គ្នា

2023/10/09 06:35:34 pm        306
កីឡាករប្រណាំងរថយន្តហូឡង់ Max Verstappen បានក្លាយជាជើងឯក Formula One ពិភពលោក ៣ រដូវកាលជាប់គ្នា ក្រោយជ័យជំនះនៅទឹកដីកាតាថ្ងៃអាទិត្យម្សិលមិញ។តាមពិតទៅកីឡាកររបស់ក្រុម Red Bull រូបគ្រប់ពិន្ទុជាជើងឯកពិភពលោកតាំងពីយប់ថ្ងៃសៅរ៍ នៅ​ពេលទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួត Sprint Race ស្របពេល​ដែល​មិត្ត​រួម​ក្រុម​ Sergio Perez ដែលឈរលេខ ២ ក្នុងតារាងជើងឯកនោះ មិនអាចបញ្ចប់ការប្រកួតបាន។ Verstappen ដែលឈ្នះការប្រណាំងយកទីចេញដំណើរ Pole Position កាលពីថ្ងៃសុក្រ ជា​អ្នក​ចេញ​ដំណើរមុខគេនៅការប្រកួត Grand Prix និងនាំមុខមិន​ងាក​ក្រោយ​យក​ឈ្នះ​ការ​ប្រកួត​នៅ​ទឹក​ដី​កាតា។កីឡាកររបស់ Mercedes ទាំងពីរ Lewis Hamilton និង George Russell ចេញ​ដំណើរ​ត្រឹម​ផ្លូវ​បត់​ដំបូង​ក៏ប៉ះទង្គិចគ្នាឯងបណ្តាលឱ្យ Hamilton ដើរចេញពីការប្រកួតតែ Russell អាច​បន្ត​បាន​។ Hamilton ក្រោយការប្រកួតចប់ ក៏បាន​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​ខុស​ដែល​បណ្តាល​ឱ្យ​មាន​បញ្ហា​នេះ​។ កីឡាករអូស្រ្តាលី Oscar Piastri របស់ McLaren ដែលឈ្នះការប្រកួត Sprint Race កាល​ពី​ថ្ងៃ​សៅរ៍​នោះ ទទួលបានចំណាត់ថ្នាក់លេខ ២ ថ្ងៃអាទិត្យម្សិលមិញខណៈដែលមិត្តរួមក្រុម Lando Norris បានលេខ ៣។ បន្ទាប់ពីទឹកដីកាតា Formula One នឹងបន្តដំណើរទៅទឹកដីសហរដ្ឋអាមេរិកថ្ងៃទី ២៣ ខែ​តុលា​នេះ​៕​ អត្ថបទ៖នាង សុភាវុធ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបន្តហ្វឹកហាត់ និងស្វាគមន៍កីឡាករថ្មី Yudai Ogawa

2023/10/09 06:20:50 pm        713
(កម្ពុជា)៖ កីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្តការហ្វឹកហាត់​របស់​ខ្លួន​ត្រៀម​ប្រកួត​ជម្រុះ​បាល់ទាត់ពិភពលោក ២០២៦ កាណាដា ម៉ិចស៊ិក អាមេរិក ជុំទី១ ជាមួយប៉ាគីស្ថាន ថ្ងៃទី​១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ។អ្វីដែលចាប់អារម្មណ៍ក្នុងក្រុមជម្រើសជាតិនេះ មានវត្តមានកីឡាករដើមកំនើតជប៉ុន Yudai Ogawa បង្ហាញខ្លួនជាមួយមិត្តរួមក្រុម បន្ទាប់ពីទទួលបានសញ្ជាតិកម្ពុជាផ្លូវការថ្មីៗនេះ។ប្រាប់ប៊ីធីវី ក្រោយដឹកនាំកូនក្រុមហ្វឹកហាត់ លោក Felix Dalmas មានប្រសាសន៍ថា “ ជា​បឋម​យើង​ពិតជាសប្បាយរីករាយចំពោះវត្តមានរបស់ Yudai ខ្ញុំគិតថាវាជាការបន្ថែមដល់ក្រុម ហើយ​អ្នក​គាំទ្រ​ទាំងអស់បានទស្សនាលីគកំពូលហើយ ខ្ញុំបានមើលឃើញពីសក្តានុពល និង​លក្ខ័ណ​ដ៏​ល្អ​របស់​កីឡាករ​រូបនេះ។ ខ្ញុំចង់និយាយថាវាមិនស្រួលនោះទេ ខ្ញុំចង់លើ​ក​ឡើង​ជា​បទ​ពិសោធន៍​ពេល​ខ្ញុំ​នៅ​ក្មេង គ្រូសាររបស់ខ្ញុំនៅអាហ្សង់ទីន ក្រោយមកធ្វើអន្តោប្រវេសន៍។ ខ្ញុំធំ​ឡើង​នៅ​ប្រទេស​ផ្សេង ​ហើយវាមិនងាយស្រួលទេ រស់នៅប្រទេសដ៏ទៃ ត្រូវរៀនពីវប្បធម៌ ភាសា វាពិត​ជា​លំបាក​ដើម្បី​ឱ្យ​ស៊ាំ​នឹង​ប្រទេសផ្សេង។ ប៉ុន្តែកម្ពុជានិងប្រជាជនបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះយូដាយ ក៏​ដូច​ជាខ្ញុំ មានអារម្មណ៍ថាជាស្រុកកំនើត ដូច្នោះហើយបានជាគាត់លេងឱ្យ និង​ពាក់​អាវ​ជម្រើស​ជាតិ​ប្រទេស​នេះ។ ខ្ញុំគិតថានេះពិតជាពិសេសសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ។ ខ្ញុំពិ​ត​ជា​សប្បាយ​ចិត្ត​ដែលមានគាត់នៅទីនេះ និងលេងឱ្យក្រុម។”ទាក់ទងនឹងសំនួរដែលថាដាក់ឱ្យយូដាយលេងជាមួយប៉ាគីស្ថាន រឺអត់ លោក Dalmas បាន​ឆ្លើយយ៉ា​ង​ខ្លីថា បើគាត់ ហាត់ និងធ្វើល្អ គាត់អាចលេងបាន។សូមជម្រាបជូនថាកម្ពុជា ត្រូវជួបប៉ាគីស្ថាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៧​និង​០០​នាទី​យប់​នៅ​ពហុកីឡដ្ឋានជាតិ (អូឡាំពិក) ខណៈពីរជើងកាល​ពី​ការ​ប្រកួត​ជម្រុះ​បាល់​ទាត់​ពិភព​លោក​២០២២ កម្ពុជាឈ្នះទាំងក្នុង និងក្រៅដី៕

មនុស្សជាង ៧០០នាក់ រត់ប្រណាំងអបអរការដាក់ដំណើរ​ការព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប-អង្គរ

2023/10/09 03:46:30 pm        301
ប្រជាជនកម្ពុជា-ចិន ជាង ៧០០នាក់ បាននាំគ្នារត់ប្រណាំងចម្ងាយខ្លី ដើម្បីអបអរខួប១០ឆ្នាំ នៃ​ការ​បង្កើត​យុទ្ធសាស្ត្រ “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” និងដើម្បី​អបអរ​ដាក់​ឱ្យ​ដំណើរ​ការ​ជើង​ហោះ​ហើរ​អាកាស​យានដ្ឋាន​អន្តរជាតិសៀមរាប-អង្គរ ដែលនឹងប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៦ ខែ​តុលា​ ឆ្នាំ​២០២៣​ខាង​​មុខនេះ នៅបណ្ដោយផ្លូវតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ​២០២៣។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាមានប្រសាសន៍ថា ការរត់ម៉ាតុងនេះ ក៏​បាន​បង្ហាញទៅភ្ញៀវទេសចរនៅក្នុងពិភពលោកថា កម្ពុជា​កំពុង​ទទួល​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​។ ​ហើយក៏ជាការឆ្លើយតបថា កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថភាព និង​អាច​បង្កើត​ព្រឹត្តិការណ៍បានគ្រប់ទីកន្លែង។លោក ពិន ប្រាកដ អភិបាលរង ខេត្តសៀមរាប បានមានប្រសាសន៍ថា ពិធីរត់ប្រណាំងចម្ងាយខ្លី នៅ​លើ​ផ្លូវហាយវេអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅទឹកដីខេត្តសៀមរាបនេះ ត្រូវ​បាន​រៀប​ចំ​ឡើង ក្នុងគោលបំណងអបអរសាទរចំពោះខួបលើកទី១០ នៃការបង្កើតយុទ្ធសាស្ត្រ “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” និងចូលរួមអបអរសាទរអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែល​គ្រោង​នឹង​បើក​ដំណើរការ និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនាពេលខាងមុខឆាប់ៗនេះ ក៏​ដូច​ជា​រួម​ចំណែក​ជំរុញ និងទាក់ទាញស្តាវិស័យទេសចរណ៍នៅប្រទេស កម្ពុជា​ក៏​ដូច​ជា​នៅ​ខេត្ត​សៀមរាប​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ ក្រោយវិបត្តិសេដ្ឋកិច្ចនៃការរីករាលដាលជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយខ្លីនាពេលនេះ គឺជាការចូលរួមចំណែក ជំរុញ​ឱ្យ​មាន​ការ​រីក​ចម្រើន​នូវ​វិស័យ​កីឡា ក៏ដូចជាវិស័យទេសចរណ៍ទូទាំងខេត្ត។ គួរបញ្ជាក់ថា កម្មវិធី​រត់​ប្រណាំង ដើម្បី​អបអរ​ការ​ដាក់​ដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គឺមាន ៣វិញ្ញាសារួមមានរត់ ៥គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ១៥គីឡូម៉ែត្រ ដែលមានអ្នកចូលរួមជាង ៧០០នាក់៕

អបអរសាទរ! កម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធដំបូង ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅប្រទេសចិន

2023/10/06 10:36:22 pm        276
ក្រុមកីឡាការិនីការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធដំបូង ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅរសៀលថ្ងៃទី០៦ ខែតុលានេះ លើវិញ្ញាសាសម្ដែងមេគុនជាក្រុមនារី ។ ក្រុមកីឡាការិនី ដែលដណ្ដើមបានមេដាយសំរឹទ្ធដំបូងជូនជាតិ រួមមានកីឡាការិនី ពុទ្ធា ស្រីណុច, ថាត់ ឆេងហ័ង និងកីឡាការិនី អូន ស្រីដា ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM