Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

អាល់ហ្សេរីរ៉ាប់រងចំណាយទាំងស្រុងឱ្យប៉ាឡេស្ទីន រៀបចំការប្រកួតបាល់ទាត់ជម្រុះ World Cup ក្នុងទឹកដីរបស់ខ្លួន

2023/10/17 07:05:57 pm        728
ប្រទេសអាល់ហ្សេរីបានយល់ព្រមតាមការសំណូមពររបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីន ដែល​បានស្នើសុំរៀបចំការប្រកួតរបស់ក្រុមជម្រើសជាតិ សម្រាប់ការប្រកួតចំពោះមុខ។ក្រុមជម្រើសជាតិប៉ាឡេស្ទីន ត្រូវប្រកួតជម្រុះ World Cup 2026 ក្នុងតំបន់អាស៊ីនៅខែក្រោយ ដោយ​ប្រកួតដំបូងត្រូវជួបលីបង់នៅថ្ងៃទី ១៦ ខែវិច្ឆិកា តែលេងនៅទឹកដីអារ៉ាប់រួម ខណៈ​ការ​វិល​មក​ទឹក​ដីប៉ាឡេស្ទីនវិញត្រូវធ្វើឡើង ៥ ថ្ងៃបន្ទាប់ តែត្រូវប្រកួតនៅប្រទេសអាល់ហ្សេរី ភាគ​ខាង​ជើង​ទ្វីប​អាហ្វ្រិក។ មិនត្រឹមតែប៉ុណ្ណោះ អាល់ហ្សេរីបានបញ្ជាក់ថា ប្រទេសរបស់ខ្លួន​នឹង​រ៉ាប់​រង​រាល់​ការចំណាយ​ទាំង​អស់​របស់​សហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីនក្នុងការរៀបចំការប្រកួតទាំងស្រុង រួមមាន​ដូច​ជា​ការ​ធ្វើ​ដំណើរការហូបចុក ស្នាក់នៅជាដើម។ សូមបញ្ជាក់ថា សមាគមកីឡាបាល់ទាត់ប៉ាឡេស្ទីន ដែលមាន​ពហុកីឡដ្ឋានជាតិ​មាន​មូល​ដ្ឋាន​នៅ​តំបន់ West Bank បានស្វែងរកជំនួយពីខាងក្រៅ ខណៈដែល​ជម្លោះ​ក្នុង​តំបន់​កាន់​តែ​តាន​តឹង​ឡើង​ ដោយបញ្ជាក់ថា សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ធ្លាប់​បាន​ស្នើ​ឱ្យ​រៀបចំ​ការ​ប្រកួត​នៅ​ទឹកដី​អូស្ត្រាលី ​ជាទឹកដីអព្យាក្រឹត។ការសំរេចស្នើសុំរៀបការប្រកួតនៅក្រៅទីរបស់ខ្លួន បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​ប៉ាឡេស្ទីន​លើ​អ៊ីស្រាអែល​ដោយ​ក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ដែលបានបណ្តាល​ឱ្យ​មនុស្ស​ជាង ១៤០០ នាក់បានស្លាប់ ខណៈតំបន់​ហ្គាហ្សា​បាន​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​វាយ​ប្រហារ​បក​មក​វិញពីអ៊ីស្រាអែល តាមអាកាសដែលបណ្តាលឱ្យមនុស្សជិត ៣០០០ នាក់បានស្លាប់៕ អត្ថបទ៖នាង សុភាវុធ 

ជំនួបប៊ែលហ្ស៊ិក និងស៊ុយអែតត្រូវផ្អាកពាក់កណ្តាលទី ក្រោយមានការបាញ់ប្រហារនៅទីក្រុង Brussel

2023/10/17 06:40:44 pm        646
ការប្រកួតវគ្គជម្រុះ Euro 2024 រវាងម្ចាស់ផ្ទះប៊ែលហ្ស៊ិក ទទួលស្វាគមន៍​ស៊ុយអែត​ត្រូវ​បាន​ផ្អាក​ការ​ប្រកួ​តក្រោយចប់វគ្គទី១ បន្ទាប់ពីមានការបាញ់ប្រហារស្លាប់ជនជាតិស៊ុយអែត ២ នាក់​នៅ​រដ្ឋធានី Brussel។ហេតុការបាញ់សម្លាប់នេះកើតឡើងប៉ុន្មានម៉ោងមុនការប្រកួតមកដល់ ខណៈអាជ្ញាធរក្រុង Brussel បានហៅការបាញ់ប្រហារនេះជាអំពើភេវរកម្ម។ ការសំរេចចិត្តឱ្យផ្អាកការប្រកួតត្រូវបានធ្វើឡើងនៅវេលាម៉ោង ២១ និង ៣០ នាទីយប់នៅទីក្រុង Brussel ស្របពេលការប្រកួតរវាងក្រុមទាំងពីរដំណើរការបានពាក់កណ្តាលទី។អ្នកគាំទ្រ និងកីឡាករនៅក្នុងកីឡដ្ឋាន អាជ្ញាធរមិនតម្រូវឱ្យចាកចេញពីកីឡដ្ឋាន King Baudouin ឡើយ មុនពេលបើកឱ្យចាកចេញនៅវេលាម៉ោង ២២ និង ៤៥ នាទី។ ការចាកចេញរបស់កីឡាករស៊ុយអែតត្រូវហែហមរក្សាសុវត្ថិភាពដោយមន្ត្រីមានសមត្ថកិច្ច មិន​ខុស​គ្នា​ពីអ្នកគាំទ្រឡើយ ការចាកចេញសុទ្ធតែមានការត្រួតពិនិត្យ និងថែរក្សាសុវត្ថិភាព​ដោយ​មន្ត្រី​មាន​សមត្ថកិច្ច។នាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិកលោក Alexander de Croo បាន​ផ្ញើសារំលែក​ទុក្ខ​ទៅ​កាន់​នាយករដ្ឋ​មន្ត្រី​ស៊ុយអែត ក៏ដូចជាក្រុមគ្រួសារសព ចំពោះហេតុការណ៍​អកុសល​ដែល​កើត​ឡើង​ប្រជាជន​ស៊ុតអែត​ក្នុង​ទឹកដីប៊ែលហ្ស៊ិក។ មុនការប្រកួតត្រូវបានផ្អាក ក្រុមទាំងពីរកំពុងមានពិន្ទុស្មើគ្នា ១-១ ខណៈស៊ុយអែតនាំមុខដោយ Gyokeres នាទីទី ១៥ និង បាល់ ១១ ម៉ែត្រតាមស្មើឱ្យប៊ែលហ្ស៊ិកពី Romelu Lukaku៕ អត្ថបទ៖នាង សុភាវុធ

ជម្រុះ World Cup៖ គ្រូកម្ពុជា និងប៉ាគីស្ថាន បង្ហាញការគោរពគ្នា មុនជំនួបកាត់ក្ដី ជើងទី២ ល្ងាចនេះ

2023/10/17 06:09:53 pm        675
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិប៉ាគីស្ថាន នៅជើងទី២ នៃ​វគ្គ​ជម្រុះ​បឋម​ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 នាវេលាម៉ោង ៤ល្ងាច ថ្ងៃទី១៧ ខែ​តុលា ឆ្នាំ២០២៣ ត្រូវនឹងពេលវេលានៅកម្ពុជា ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គបន្ដ បន្ទាប់​ពីប្រកួតជើងទី១ ស្មើគ្នា ០-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។មុនជំនួបនៅកីឡដ្ឋាន Jinnah នាទីក្រុងអ៊ីស្លាម៉ាបាដ គ្រូបង្វឹកក្រុមទាំងពីរ សុទ្ធ​តែបា​នប​ង្ហាញ​ការ​គោរព​គ្នា ក្នុងសន្និសីទសារព័ត៌មាន ហើយរំពឹងកូនក្រុមនឹងធ្វើបានល្អរៀងៗខ្លួន ដើម្បី​ស្វែង​រក​លទ្ធផល​ល្អ និងឈានទៅវគ្គបន្ដ នៃពានរង្វាន់បាល់ទាត់ពិភពលោកនេះ ។លោ Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានអរគុណម្ចាស់ផ្ទះប៉ាគីស្ថាន ដែល​បានទទួលស្វាគមន៍ក្រុមគោព្រៃយ៉ាងល្អ តាំងពីព្រលានយន្ដហោះ រហូតដល់សណ្ឋាគារ ក៏​ដូច​ជា​ភាពរួសរាយរបស់ប្រជាជនប៉ាគីស្ថាន ។លោកថា ប៉ាគីស្ថាន គឺជាក្រុមមួយដែលរៀបចំបានល្អ ហើយ​ពួក​គេ​បាន​នាំយក​កីឡាក​រ​មក​ពី​អឺរ៉ុប​មួយ​ចំនួន ដើម្បីលេងតំណាងក្រុមពួកគេ និងកីឡាករក្នុងប្រទេសសំបូរដោយកីឡាករល្អ ហើយ​ពួក​គេ​មាន​ភាគរយខ្ពស់ជាងកម្ពុជា ដ្បិតនេះជាការប្រកួតលើទឹកដីពួកគេ ។ យ៉ាង​ណា​មិញ​កម្ពុជា​បាន​ត្រៀម​ខ្លួនប្រយុទ្ធសម្រាប់ការប្រកួតនេះ ដើម្បីដណ្ដើមជ័យជម្នះជូនប្រទេសកម្ពុជា ។ចំណែកលោក Stephen Constantine គ្រូបង្វឹកក្រុមជម្រើសជាតិប៉ាគីស្ថាន នៅតែ​ចាត់​ទុក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា គឺជាក្រុមមួយ ដែលមានច្បាប់ទម្លាប់ និងការរៀបចំបានល្អ ។ ដូច្នេះការ​ប្រកួត​នេះ​ គឺជាការប្រកួតដែលតានតឹងមួយ សម្រាប់ប៉ាគីស្ថាន ក្នុងការប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ តែលោកសង្ឃឹមថា ក្រុមខ្លួននឹងធ្វើបានល្អ ដើម្បីសម្រេចបាននូវលទ្ធផលមួយដែលល្អ ។គួរដឹងថា នេះជាលើកដំបូងហើយ ដែលប៉ាគីស្ថាន បានរៀបចំការប្រកួតលើកទឹកដីខ្លួន ក្នុង​រយៈ​ពេល​ ៨ឆ្នាំចុងក្រោយ ។ ការណ៍នេះ ក៏បានធ្វើឲ្យលោក Felix Dalmas ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះដែ​រ​ ដ្បិតអ្នកគាំទ្រប៉ាគីស្ថានភ្លុកទឹកភ្លុកដី កំពុងទន្ទឹងរង់ចាំការប្រកួតនេះ ដែលជា​សម្ពាធ​មួយ​សម្រាប់​ក្រុម​ខ្លួន​។ត្រឡប់មកចាប់អារម្មណ៍ការប្រកួតនាល្ងាចថ្ងៃអង្គារនេះ សម្រាប់ក្រុមទទួលបានជ័យជម្នះ នឹង​ទទួល​បាន​កៅអីវគ្គជម្រុះជុំទី២ នៃពានរង្វាន់ FIFA World Cup 2026 តែម្ដង បន្ទាប់ពីក្រុម​ទាំង​ពីរ​ បានត្រឹមប្រកួតស្មើគ្នា ០-០ នៅទឹកដីកម្ពុជា កាលពីជើងទី១៕ អត្ថបទ លី ឈុនឡា

Eden Hazard សម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ត្រឹមវ័យ ៣២ឆ្នាំ

2023/10/11 11:37:10 pm        361
អតីតខ្សែបម្រើ Chelsea និង Real Madrid, Eden Hazard បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​អាជីព​បាល់​ទាត់​ហើយ ក្រោយចំណាយពេល ១៦ឆ្នាំ។កីឡាវ័យ ៣២ ឆ្នាំរូបនេះ បានផ្លាស់ទៅកាន់ Real Madrid ពីតោខៀវ Chelsea កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃ ៨៩ លានផោន តែបង្ហាញខ្លួនបានត្រឹម ៥៤ ប្រកួតប៉ុណ្ណោះនៅក្នុងលីគ និង​បាន​ចាក​ចេញ​ពី Real Madrid នៅដំណាច់រដូវកាលមុន។ កីឡាករប៊ែលហ្ស៊ិករូបនេះ ក៏បានចូលនិវត្តន៍ផងដែរពីក្រុមជម្រើសជាតិកាលពីខែធ្នូឆ្នាំមុន បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​របស់ខ្លួននៅ World Cup 2022 លើទឹកដីកាតា​ជាមួយ​ប៊ែល​ហ្ស៊ិក​ដែល​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល។នៅជាមួយ Real Madrid, Eden Hazard ធ្លាប់ឈ្នះជើងឯក UEFA Champions League, FIFA Club World Cup, European Super Cup, La Liga ២ ដង Copa del Rey និង អេស្ប៉ាញ Super Cup ២ ដង។ ថ្វីបើឈ្នះជើងឯកច្រើនក៏ពិតមែន ពេលវេលាជាមួយ Real Madrid មិនចាត់​ទុក​ជា​ឱកាស​ជោគ​ជ័យ​ នៃ​អាជីពរបស់ខ្លួនឡើយ ដោយសាររបួសញាំញី ធ្វើឱ្យ Hazard បង្ហាញខ្លួនបានត្រឹម ៧៦ ប្រកួត​ប៉ុណ្ណោះរកបាន ៧ គ្រាប់។ រំលឹកថា Eden Hazard បានចាប់ផ្តើមអាជីពរបស់ខ្លួនដំបូងជាមួយក្លិបបារាំង Lille បង្ហាញ​ខ្លួន​បាន​ ១៤៩ ប្រកួតរកបាន ៥០ គ្រាប់ឈ្នះជើងឯក Ligue1 និង French Cup ក្នុង​រដូវកាល​តែ​មួយ​ ២០១០-១១។ អាជីពជោគជ័យនៅទឹកដីបារាំង Eden Hazard សម្រេចបានការផ្ទេរមកកាន់តោខៀវ Chelsea នៅ​ឆ្នាំ ២០១២ ក្នុងតម្លៃ ៣២ លានផោន និងចាត់​ទុក​ថា​ជា​អាជីព​ជោគ​ជ័យ​នៅ​លើ​ទឹកដី​អង់​គ្លេស​ក្រោយ​បង្ហាញខ្លួនសរុប ៣៥២ ប្រកួតរកបាន ១១០ គ្រាប់ ឈ្នះជើងឯក English Premier League ២ លើក Europa League មួយលើក និងជាកីឡាករឆ្នើមបំផុតប្រចាំរដូវកាល ២០១៤-១៥ នៅអង់គ្លេស៕ អត្ថបទ៖នាង សុភាវុធ

ផ្លូវការ ចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀកឡង់ ជាម្ចាស់ផ្ទះបាល់ទាត់អឺរ៉ុប ២០២៨

2023/10/11 09:40:15 pm        240
សមាគមកីឡាបាល់ទាត់អឺរ៉ុប UEFA បានប្រកាសថា ចក្រភពអង់គ្លេស និង​សាធារណរដ្ឋ​អៀកឡង់​ទទួល​បានសិទ្ធផ្លូវការ ក្នុង​ការរៀបចំព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប ២០២៨។ ការដេញថ្លៃរួមគ្នានេះបានដំណើរការ ដោយមិនមានការជំទាស់​បន្ទាប់​ពី​ប្រទេស​ទួរគី​បាន​ដក​ខ្លួន​ ដើម្បី​ផ្តោត​លើការដេញថ្លៃជាមួយប្រទេសអ៊ីតាលីសម្រាប់ Euro 2032 វិញ។ ចក្រភពអង់គ្លេស និងអៀកឡង់បានផ្តោតលើការសហការរៀបចំ Euro 2028 ដោយ​មាន​ការ​យល់​ព្រម​ពី UEFA បន្ទាប់ពីពួកគេ​បាន​បញ្ចប់​ផែនការ​ក្លាយ​ជា​បេក្ខភាព​ដែល​អឺរ៉ុប​ពេញ​ចិត្ត​ដើម្បី​រៀបចំ​បាល់ទាត់ពិភពលោកឆ្នាំ 2030។កីឡដ្ឋាន Wembley របស់ទីក្រុងឡុងដ៍ និង Hampden Park របស់ Glasgow ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួតនៅ Euro 2020 នាពេលកន្លងមកផងដែរ តែសាធារណរដ្ឋអៀកឡង់ អៀកឡង់​ខាង​ជើង និងវែល មិនដែលរៀបចំព្រឹត្តិការណ៍បាល់ទាត់ធំៗពីមុនឡើយ។ប្រទេសទួកគីបានដកខ្លួនចេញពីការប្រកួតធ្វើជាម្ចាស់ផ្ទះ Euro 2028 កាល​ពី​សប្តាហ៍​មុន​បន្ទាប់​ពី​ការ​ដេញ​ថ្លៃ​របស់ពួកគេជាមួយប្រទេសអ៊ីតាលីសម្រាប់ឆ្នាំ 2032 ត្រូវបានអនុម័ត​ដោយ​ស្ថាប័ន​គ្រប់​គ្រង​បាល់ទាត់អឺរ៉ុប។ទួកគីមានកីឡដ្ឋានសក្តានុពលចំនួន 20 ដែលក្នុងនោះ 10 នឹងត្រូវបានជ្រើសរើស។ប្រទេសទួរគីបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាល​ខែ​មិថុនារវាង Manchester City និង Inter Milan នៅពហុកីឡដ្ឋានជាតិអូឡាំពិក Ataturk ទីក្រុង Istanbul ប៉ុន្តែការប្រកួត​អន្តរជាតិ​ដ៏​ធំមួយ​មិន​ដែល​បា​ន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​ទេ​ ស្របពេលដែលម្ចាស់ជើងឯកអ៊ឺរ៉ុប អ៊ីតាលី ធ្វើជាម្ចាស់ផ្ទះ Euros ក្នុងឆ្នាំ 1968 និង 1980 ខណៈ​ពេលដែលកីឡដ្ឋាន Stadio Olimpico របស់ទីក្រុងរ៉ូម ក៏ត្រូវបានគេប្រើជាកន្លែងប្រកួតនៅ Euro 2020 ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

ក្រុមក្នុងពូលមានសមត្ថភាពប្រហាក់ប្រហែលគ្នា ជាឱកាសសម្រាប់ភ្នំពេញក្រោន ឈានទៅវគ្គបន្ដ AFC Cup

2023/10/11 09:16:52 pm        1555
លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានបង្ហាញសុទិដ្ឋិនិយម ចំពោះ​ការប្រជែង​កៅ​អីវគ្គ​បន្ដ នៃពានរង្វាន់ AFC Cup 2023/24 ​បន្ទាប់​ពីមើល​ឃើញ​បេក្ខភាព​ក្នុង​ពូល​F ​មាន​កម្រិត​​សមត្ថភាព​ប្រហាក់ប្រហែលគ្នា ។ការលើកឡើងនេះ ស្របពេលក្រុមភ្នំពេញក្រោន បានយកឈ្នះគូប្រកួត ២ប្រកួតជាប់គ្នា ក្នុង​វគ្គ​ចែក​ពូល នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ដោយមិនរបូតគ្រាប់សូម្បី ១គ្រាប់ ពោល​គឺ​បាន​យក​ឈ្នះក្រុ​មម្ចាស់ផ្ទះ Cebu FC របស់ហ្វីលីពីន ៣-០ មុនបន្ដយកឈ្នះក្រុមភ្ញៀវ Shan United ​របស់មីយ៉ាន់ម៉ា ៤-០ កាលពីថ្មីៗ មុនជួបក្រុម Macarthur FC មកពីអូស្ដ្រាលី បញ្ចប់​ជើង​ទី​១ ​នាចុងខែតុលានេះ ។លោក Oleg ថា នេះជាឱកាសល្អ សម្រាប់ក្លិប និងវិស័យបាល់ទាត់កម្ពុជា ដើម្បី​បើក​ទំព័រ​ប្រវត្តិ​សាស្ដ្រ ​ក្នុងការឈានទៅវគ្គបន្ដ ដែលខ្ពស់ជាងវគ្គចែកពូល ហើយអាចធ្វើឲ្យក្លិបបាល់ទាត់កម្ពុជា ទទួល​បាន​កៅអីកាន់តែច្រើន ដើម្បីចូលរួមការប្រកួតពានរង្វាន់ AFC Cup នារដូវកាលក្រោយៗ ដែល​ផ្ទុយពីឆ្នាំនេះ កម្ពុជាទទួលបានត្រឹមកន្លះកៅអីប៉ុណ្ណោះ ។គួរដឹងថា បន្ទាប់ពីយកឈ្នះ Cebu FC និង Shan United ក្នុងជើងទី១ ភ្នំពេញក្រោន នឹ​ង​ត្រូវ​បើក​ទ្វារ​ផ្ទះទ​ទួលក្រុម Macarthur FC ដែលកំពុងមាន ៦ពិន្ទុក្នុងដៃស្មើគ្នា នាថ្ងៃទី២៦ ខែតុលា នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក មុនធ្វើដំណើរឆ្លងទ្វីប ទៅជួបក្រុមអូស្ដ្រាលីនេះវិញម្ដង នៅ​ជើង​ទី២ នាថ្ងៃទី៩ ខែវិច្ឆិកា ។ បន្ទាប់មកបើកទ្វារផ្ទះទទួលក្រុម Cebu FC របស់ហ្វីលីពីន នៅ​ជើង​ទី២​ វិញម្ដង នាថ្ងៃទី៣០ ខែវិច្ឆិកា មុនការប្រកួតបញ្ចប់ពូល F ជាមួយក្រុមម្ចាស់ផ្ទះ Shan United នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ៕ អត្ថបទ លី ឈុនឡា

Paul Pogba តេស្តវិជ្ជមានសារធាតុហាមឃាត់ ជាលើកទី ២

2023/10/10 09:35:07 pm        318
ខ្សែបម្រើបារាំង Paul Pogba ត្រូវបានធ្វើតេស្តឃើញវិជ្ជមានសារធាតុហាមឃាត់ Testosterone ជាលើកទី ២ ដែលមានន័យថា ខ្សែបម្រើ Juventus រូបនេះត្រូវស្ថិតក្រោមការស៊ើបអង្កេតផ្លូវការ។លទ្ធផលតេស្ត ត្រូវរកឃើញដោយ Nado Italia ដែលជា​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​សារធាតុ​ហាម​ឃាត់​អ៊ីតាលី ដែលធ្លាប់បានធ្វើតេស្តកីឡាករវ័យ ៣០ ឆ្នាំរូបនេះកាលពីខែមុន បន្ទាប់ពី Juventus ឈ្នះ ៣-០ នៅទឹកដី Udinese កាលពីថ្ងៃទី ២០ ខែសីហា កន្លងទៅ។កីឡាករវ័យ ៣០ ឆ្នាំ គឺជាកីឡាករបម្រុងដែលមិនត្រូវបានប្រើប្រាស់ឡើយ ប៉ុន្តែ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ចៃដន្យសម្រាប់ការធ្វើតេស្តរកសារធាតុហាមឃាត់ក្រោយការប្រកួត។Pogba នឹងបន្តស្ថិតក្រោមការពិន័យមិនឱ្យចូលរួមការប្រកួតនានាដដែល ហើយ​ការ​ស៊ើប​អង្កេត​នឹង​បន្ត ខណៈប្រសិនរកឃើញការពិតពីមូលហេតុនៃការប្រើប្រាស់សារធាតុនេះ អតីត​ខ្សែ​បម្រើ​ក្រុម​បិសាចក្រហម Manchester United ប្រឈម​នឹង​ជាប់​បម្រាម​មិន​ឱ្យ​ពាក់​ព័ន្ធ​នឹង​សកម្មភាព​បាល់​ទាត់​រយៈពេល ៤ ឆ្នាំ។ អ័រម៉ូន Testosterone គឺជាអរម៉ូនដែលបង្កើនកំលាំង និង ការស៊ូទ្រាំរបស់អត្តពលិក។រំលឹកថា Paul Pogba បានត្រលប់មកកាន់ Juventus វិញកាលពីខែកក្កដាឆ្នាំ ២០២២ ជា​មួយ​នឹង​កិច្ចសន្យា ៤ ឆ្នាំក្រោយចាកចេញពី Manchester United។តែការវិលវិញរបស់ Pogba មកកាន់ទីក្រុង Turin ត្រូវបានញាំញីដោយសាររបួសភ្លាមៗ និង​ឈាន​ដល់អវត្តមានពីក្រុមជម្រើសជាតិបារាំងនៅ World Cup 2022 នៅឆ្នាំកាតាឆ្នាំមុន៕ អត្ថបទ៖នាង សុភាវុធ

ប្រធាន FIA ចង់ឱ្យមានក្រុម F1 បន្ថែមតែកាត់បន្ថយចំនួនប្រកួតក្នុងរដូវកាល

2023/10/10 09:07:32 pm        280
ប្រធានសហព័ន្ធកីឡាប្រណាំងយានយន្តលោក Mohammed Ben Sulayem បានឱ្យដឹងថា លោក​ស្វាគមន៍ចំពោះការបង្កើនឱ្យមានក្រុមប្រណាំង F1 ច្រើនជាងនេះ តែត្រូវកាត់​បន្ថ​យ​ចំនួន​ប្រកួត​ក្នុង​រដូវកាល។ការលើកបែបនេះធ្វើឡើងបន្ទាប់ពីបញ្ចប់ការប្រកួត Formula One លើ​ទឹក​ដី​កាតា​កាល​ពី​ថ្ងៃអាទិត្យ ស្របពេលដែល F1 អាចនឹងមានវត្តមានក្រុមបន្ថែមទៀតនៅឆ្នាំក្រោយគឺក្រុម General​ Motor’s Cadillac របស់អតីតកីឡាករ F1, Michael Andretti។FIA ទើបបានប្រកាសកាលពីសប្តាហ៍មុន ពីការយល់ព្រមសំណើចូលរួមប្រកួតរបស់ General Motor’s Cadillac តែត្រូវឆ្លងកាត់ការពិភាក្សាបន្ថែមទៀត។មិនត្រឹមតែប៉ុននេះទេ FIA មានគោលដៅដល់ ១២ ក្រុមប្រសិនបើអាចទៅរួច។ បច្ចុប្បន្ន F1 មានត្រឹម ១០ ក្រុម និងប្រកួតសរុប ២២ ទីលាន ខណៈរដូវកាលក្រោយ ប្រសិន​បើ​អ្វី​ៗ​អាច​សំរេចទាន់ គេនឹងឃើញមានដល់ ១១ ក្រុមចូលរួម តែការប្រកួតសរុបកើនឡើងដល់ ២៤ ទីលាន៕ អត្ថបទ៖នាង សុភាវុធ

កីឡាករជម្រើសជាតិកីឡាប៊ីយ៉ាកម្ពុជា ចេញទៅប្រកួតជើងឯកពិភពលោក នៅចិន

2023/10/10 08:16:09 pm        282
ប្រតិភូកីឡាករជម្រើសជាតិប៊ីយ៉ាកម្ពុជាចំនួន ៦នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​កីឡា​ប៊ីយ៉ា​ពិភព​លោក (World Chinese 8Ball) នៅទីក្រុងយូសាន ខេត្តជាំងស៊ី សាធារណរដ្ឋ​ប្រជានិតចិន​កាលពីពេលថ្មីៗនេះ។ មុនចាកចេញ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា ទទួល​បន្ទុក​ប្រតិភូ​ដឹកនាំ​បាន​គូសបញ្ជាក់ថា នេះជាការប្រកួតប្រភេទកីឡាប៊ីយ៉ាថ្នាក់ពិភពលោក លើវិញ្ញាសា 8Ball ដែល​ប្រទេសចិនជាម្ចាស់ផ្ទះ និងជាអ្នកបង្កើតវិញ្ញាសាមួយនេះឡើង ពីថ្ងៃទី១០ដល់ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០២៣។ ចំពោះសមាសភាពកីឡាករជម្រើសជាតិ៥នាក់ គឺមានកីឡាករ ម៉ែន សុផានិត, សោម សំណាង, ដួង ប៊ុនធឿន, សៀង កូស៊ីន និងកីឡាករ លន់ សៅជេត្តភាម ដែល​កីឡាករ​កម្ពុជា​ទាំង​នេះ​សុទ្ធ​សឹង​តែ​សម្រិត​សម្រាំងចេញពីជើងខ្លាំងធ្លាប់ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយ​ក្នុង​នោះ​​​ក៏​មានម្ចាស់មេដាយមាសស៊ីហ្គេមផងដែរ។បន្ថែមពីលើនេះ លោក ម៉ារ៉ា សុជាតិ បានបង្ហាញការពិតថា បច្ចុប្បន្ន សហព័ន្ធ​កីឡា​ប៊ីយ៉ាក​ម្ពុជា​មិន​ទាន់​ទទួល​បានការឧបត្ថម្ភគាំទ្រពីខាងណានោះទេ ដោយរាល់ការប្រកួតអន្តរជាតិនានា រាប់​ទាំង​ការ​ប្រកួតអន្តរជាតិ នៅចិន នាពេលនេះត្រូវរ៉ាប់រងថ្លៃសំបុត្រយន្តហោះ និងការចាយ​វាយ​ផ្សេងៗ​លើ​ការស្នាក់នៅ ហូបចុក ដោយសហព័ន្ធផ្ទាល់ខ្លួនទាំងអស់៕

Sevilla បញ្ចប់តំណែងគ្រូបង្វឹក Jose Luis Mendilibar ក្រោយចាប់ផ្តើមរដូវកាលមិនល្អ

2023/10/09 09:41:32 pm        512
ក្លិបបាល់ទាត់អេស្ប៉ាញ Sevilla បានសំរេចបញ្ចប់តំណែងគ្រូបង្វឹកលោក Jose Luis Mendilibar ហើយ​ក្រោយចាប់ផ្តើមរដូវកាលមិនបានល្អ។បុរសវ័យ ៦២ ឆ្នាំរូបនេះបានចូលមកកាន់តំណែងនេះកាលពីខែមីនាចុងរដូវកាលមុន និង​បាន​ជួយ ​Sevilla រួចផុតពីតំបន់គ្រោះថ្នាក់ ក៏ដូចជាដឹកនាំក្រុមឈ្នះជើងឯក Europa League លើក​ទី៧​ របស់ Sevilla ផងដែរ និងទទួលបានកៅអីនៅ UEFA Champions League រដូវកាល​នេះ​។យ៉ាងណាក្តី រដូវកាលថ្មីនេះ La Liga, Sevilla ចាប់ផ្តើមរដូវកាលបាន ៨ ប្រកួតឈ្នះតែ ២ ប្រកួត​ប៉ុណ្ណោះ ​ខណៈចុងក្រោយ Sevilla ស្មើ ២-២ ក្នុងទឹកដីខ្លួនឯងទល់នឹង Rayo Vallecano កាល​ពី​ថ្ងៃ​សៅរ៍​ដែលធ្វើឱ្យ Sevilla ធ្លាក់ដល់លេខ ១៤ ក្នុងតារាង។ រំលឹកថាលោក Mendilibar បានដឹកនាំ Sevilla ឈ្នះ Manchester United និង Juventus ក្នុង​ដំណើរ​ឡើងវគ្គ ផ្តាច់ព្រ័ត្រ Europa League រដូវកាលមុន និងយកឈ្នះ Roma នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។ នៅ UEFA Champions League រដូវកាលនេះ Sevilla ស្មើទាំងពីរប្រកួតក្នុងពូលទល់នឹង Lens និង PSV ឈរលេខ ៣ ក្នុងពូល B៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM