Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

សហព័ន្ធហែលទឹក ត្រៀមរៀបចំជើងឯកថ្នាក់ជាតិ នាចុងខែតុលានេះ

2023/10/19 05:04:23 pm        172
សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសរៀបចំការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់​ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នាចុងខែតុលានេះ នៅអាងហែលទឹក នៃ​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក រាជធានីភ្នំពេញ ។យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែល​ឧបត្ថម្ភគាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និងកីឡានេះ នឹងរៀបចំការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែ​តុលា ឆ្នាំ២០២៣ សប្ដាហ៍ក្រោយ ។ប្រភពដដែលបញ្ជាក់ថា ការប្រកួតនេះ សម្រាប់ប្រភេទកីឡាហែលទឹក គឺមាន ១៦វិញ្ញាសាបុរស-នាទី ខណៈប្រភេទកីឡាហែលទឹកពាក់ជើងទា គឺមាន ៦វិញ្ញាសាបុរស-នារី ដែលកីឡាករ-កីឡាការិនី​ចូលរួម ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ។ ចំពោះការចុះឈ្មោះចូលរួម នឹង​ត្រូវ​បិទ​នា​ថ្ងៃទី២៣ ខែតុលាដើមសប្ដាហ៍ក្រោយ ។ទន្ទឹមជាមួយការប្រកាសរៀបចំជើងឯកថ្នាក់ជាតិនេះដែរ សហព័ន្ធ​ក៏​បាន​អំពាវនាវ​ដល់​ទស្សនិក​ជន​ និងអ្នកគាំទ្រ ដែលស្នេហាវិស័យកីឡាហែលទឹក អាចូលរួមទស្សនាដោយសេរី ដើម្បី​លើក​ទឹកចិត្ត​ដល់កីឡាករ-កីឡាការិនីជាតិ និងរួម​ចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​អូឡាំពិក​មួយ​នេះ​ឲ្យ​កាន់​តែរីក​ចម្រើនថែមទៀត៕ អត្ថបទ លី ឈុនឡា 

អង់គ្លេសឈ្នះអ៊ីតាលីកក់កៅអីនៅ Euro 2024 រួមជាមួយ ៨ ក្រុមផ្សេងទៀត

2023/10/18 10:25:47 pm        807
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានកក់កៅនៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកអឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់ ឆ្នាំក្រោយហើយ បន្ទាប់ពីយកឈ្នះក្រុមការពារ​តំណែង​ជើង​ឯក​អ៊ីតាលី​យប់​មិញ។ក្រុមរបស់លោក Gareth Southgate ត្រូវការត្រឹម ១ ពិន្ទុប៉ុណ្ណោះ​មុន​ការ​ប្រកួត​យប់​មិញ​ ដើម្បី​ធានា​កៅ​អីជុំផ្តាច់ព្រ័ត្រ តែការចេញដំណើររបស់ក្រុមម្ចាស់ផ្ទះនៅកីឡដ្ឋាន Wembley មិនបានល្អ បន្ទាប់​ពីអតីតខ្សែប្រយុទ្ធ West Ham, Gianluca Scamacca បើកការ​នាំ​មុខ​ឱ្យ​អ៊ីតាលី​នៅ​នាទី​ទី១៥។ តែនៅក្នុងវគ្គទី ១ ដដែលខ្សែប្រយុទ្ធ Bayern Munich, Harry Kane ជាអ្នកស៊ុតបាល់ពិន័យ ១១ ម៉ែត្រតាមស្មើបានសំរេចនៅនាទីទី ៣២ មុនពេលដែល Jude Bellingham ប៉ះបញ្ជូនឱ្យ Marcus Rashford ស៊ុតឱ្យអង់គ្លេសនាំមុខវិញនៅដើមវគ្គទី ២។ មិនទាន់អស់នៅឡើយអង់គ្លេសក៏ធានាបានជ័យជំនះ បន្ទាប់ពី Harry Kane រកបាន​គ្រាប់​ទី​ពីរ​របស់​ខ្លួន​នៅ​នាទីទី ៧៧ ធ្វើឱ្យអង់គ្លេស​រក​បាន​ជ័យ​ជំនះ​ដំបូង​ក្នុង​ទឹក​ដី​របស់​ខ្លួន​ទៅ​លើ​អ៊ីតាលី​គិត​តាំង​ពីឆ្នាំ ១៩៧៧។ ជ័យជំនះនេះធ្វើឱ្យអង់គ្លេសកក់កៅអីនៅ Euro 2024 ក្នុងនាមជាក្រុមលេខ ១ ក្នុងពូល C នៃ​វគ្គ​ជម្រុះ​មាន ១៦ ពិន្ទុ តាមពីក្រោយដោយអ៊ុយក្រែនមាន ១៣ ពិន្ទុ ខណៈអ៊ីតាលីឈរលេខ ៣ មាន​ត្រឹម ១០ ពិន្ទុ។ គិតមកដល់ពេលនេះ ក្រុមដែលកក់កៅអីនៅ Euro 2024 រកបាន ៩ ក្រុមហើយរួមមាន អង់គ្លេស អាល្លឺម៉ង់ បារាំង ព័រទុយហ្កាល់ ប៊ែលហ្ស៊ិក អេស្ប៉ាញ ស្កុតឡេន ទួកគី និងអូទ្រីស៕ អត្ថបទ៖នាង សុភាវុធ

Anwar El Ghazi ត្រូវពិន័យដោយក្លិបអាល្លឺម៉ង់ Mainz រឿងបង្ហោះ​លើ​បណ្តាញសង្គម​ពាក់ព័ន្ធជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន

2023/10/18 09:27:36 pm        209
ខ្សែបម្រើស្លាបហូឡង់ Anwar El Ghazi ត្រូវបានក្លិបបាល់ទាត់អាល្លឺម៉ង់ Mainz05 ព្យួរ​ការ​ហ្វឹក​ហាត់ និងពិន័យមិនឱ្យប្រកួត បន្ទាប់​ពី​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ពាក់ព័ន្ធ​នឹង​ជម្លោះ​រវាង​អ៊ីស្រាអែល និងប៉ាឡេស្ទីន។កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ក៏បានលុបចោលវិញភ្លាមៗដែរ ក្រោយមាន​ប្រតិកម្ម​ដោយ​ក្លិប​របស់​ខ្លួន​។ ក្លិបនៅ Bundesliga មួយនេះ បានឱ្យដឹងក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា ការ​យក​ខ្លួន​ឯង​ជា​កីឡាករ​អាជីព​ទៅពាក់ព័ន្ធនឹងជម្លោះនៅតំបន់មជ្ឈឹមបូព៌ានេះ ក្លិបមិនអាចទទួលយកបានឡើយ។ Mainz គោរពការបញ្ចេញមតិរបស់កីឡាករ តែគោល​ការ​របស់​ក្លិប​ដូចគ្នា​ គឺ​មិន​ទៅពា​ក់​ព័ន្ធ​នឹង​នយោបាយ ហើយក៏គោរពពីការពិតនៃជម្លោះរ៉ាំរ៉ៃ និងស្មុគស្មាញនៃប្រជាជាតិទាំងពីរដូចគ្នា។ អតីតខ្សែបម្រើ Aston Villa និង Everton, Anwar El Ghazi បានផ្លាស់មកកាន់ Mainz05 កាលពីដើមរដូវកាល ដោយគ្មានតម្លៃផ្ទេរ និងបានចូលលេងរដូវកាលនេះ ៣ ប្រកួត។ នៅ Bayern Munich ឯណោះវិញក៏ត្រូវបានគេដឹងថា គ្រោងជួបផ្ទាល់ជាមួយខ្សែការពារ Noussair Mazraoui ផងដែរ បន្ទាប់​ពី​កីឡាករ​ម៉ារ៉ុក​រូប​នេះ​ចែក​រំលែក​វីដេអូ​គាំទ្រ​ប៉ាឡេស្ទីន​នៅ​លើប​​ណ្តាញសង្គម Instagram។នៅបារាំង ខ្សែការពារក្លិបបាល់ទាត់ Nice, Youcef Atal កំពុងស្ថិតក្រោមការស៊ើបសួរ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះរឿងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនដូចគ្នា៕ អត្ថបទ៖នាង សុភាវុធ

Rory McIlroy និង Anthony Joshua ដាក់ទុនវិនិយោគក្រុម Alpine Formula One

2023/10/18 08:53:20 pm        174
កីឡាករវាយកូនគោលកំពូល Rory McIlroy និងកំពូលកីឡាករប្រដាល់អង់គ្លេស Anthony Joshua បានក្លាយជាតារាកីឡាល្បីឈ្មោះបន្ថែមទៀតដែលដាក់ទុនវិនិយោគក្រុម Alpine Formula One។ខ្សែការពារ Liverpool និងអង់គ្លេស Trent Alexander-Arnold អតីតខ្សែការពារ Manchester United និងអេស្ប៉ាញ Juan Mata រួមជាមួយនឹងតារា NFL អាមេរិក Patrick Mahomes ក៏​បាន​ចូល​រួម​ជាមួយ Otro Capital ផងដែរក្នុងការវិនិយោគ Alpine នៃភាគហ៊ុន ២៤ ភាគរយ។ក្រុមហ៊ុន Otro Capital បានចាប់ផ្តើមចូលហ៊ុនវិនិយោគក្រុម F1 Alpine កាល​ពី​ខែ​មិថុនា​កន្លង​មក​ រួមជាមួយ RedBird Capital និង តារាហូលីវូដ Ryan Reynolds និង Rob McElhenney។ភាគហ៊ុន ២៤ ភាគរយគឺស្មើនឹង ៧០៦ លានផោន ក្នុង​ចំណោម​ភាគហ៊ុន​សរុប​របស់​ក្រុម​ប្រណាំង​ Alpine ដែលកាន់កាប់ដោយ Renault។ ក្រុមប្រណាំង F1 Alpine បច្ចុប្បន្ន​មិន​ទាន់​ជោគ​ជ័យ​នៅ​ឡើយ​ក្រោម​ការ​បើកបរ​ដោយ​កីឡាករ​បារាំង​ ២ នាក់រួមមាន Piarre Gasly ឈរលេខ ១១ និង Esteban Ocon ឈរលេខ ១២ ក្នុង​តារាង​ជើងឯកពិភពលោករដូវកាលនេះ៕ អត្ថបទ៖នាង សុភាវុធ

F1 នឹងមានការប្រណាំងកំរិតថ្នាល ៧ ទីលាននៅរដូវកាលក្រោយ

2023/10/18 07:24:10 pm        192
Formula One នឹងមានការប្រណាំងកំរិតថ្នាលដល់ទៅ ៧ ទីលានចាប់ពីរដូវកាលក្រោយទៅ តែ​ការ​ប្រកួត​នោះ អ្នកបើកបរសុទ្ធតែជាកីឡាការិនី។F1 កំរិតថ្នាលនឹងមានសរុប ៧ ទីលានចេញដំណើរពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅខែមីនា និង​បញ្ចប់​នៅ​ទីលានចុងក្រោយទីក្រុង Abu Dhabi អារ៉ាប់រួមខែធ្នូ។៥ ទីលានផ្សេងទៀតរួមមាន ទីក្រុង Miami សហរដ្ឋអាមេរិក នៅអេស្ប៉ាញ ហូឡង់ សិង្ហបុរី និង កាតា​។ឆ្នាំនេះ ការប្រណាំងកំរិតយុវជនថ្នាលមានតែនៅសហរដ្ឋអាមេរិកទីក្រុង Austin រដ្ឋ​តិចសាស​មួយ​ប៉ុណ្ណោះ ​ដែលនឹងមានវត្តមានសប្តាហ៍នេះ។ F1 កំរិតថ្នាលសម្រាប់អ្នកបើកបរជាស្ត្រី គឺជាជំហ៊ាន​ដំបូង​ក្នុង​ការ​នាំ​នារី​មក​កាន់​ការ​ប្រណាំង​យាន​យន្ត​កំរិតកំពូល បន្ទាប់ពួកគេបានឆ្លងកាត់ការប្រណាំងកំរិតក្រោមគឺរថយន្ត Go-Kart៕ អត្ថបទ៖នាង សុភាវុធ

Tyson Fury មកដល់ទឹកដីអារ៉ាប៊ីសាអ៊ូឌីតមុនជំនួបទល់នឹងអតីតម្ចាស់ខ្សែក្រវាត់ UFC, Francis Ngannou

2023/10/18 06:19:26 pm        251
ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ WBC កីឡាករ Tyson Fury បានមកដល់ទឹកដីអារ៉ាប៊ីសាអ៊ូឌីតហើយ មុន​ជំនួបទល់នឹងអតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ UFC Francis Ngannou នៅថ្ងៃទី ២៨ ខែ​តុលា​ ក្នុងការប្រកួតប្រើច្បាប់ប្រដាល់សកល។ កីឡាករវ័យ ៣៤ ឆ្នាំ Tyson Fury ខកខាន​មិន​បាន​ឡើង​សង្វៀន​ប្រកួត​ចាប់​តាំង​ពី​ការ​ប្រកួត​ដែល​គេ​អាចការពារខ្សែក្រវាត់ WBC របស់ខ្លួនបាននៅពេលយកឈ្នះនៅទឹកទី ១០ លើ​មិត្ត​រួម​ជាតិ​អង់គ្លេស Derek Chisora កាលពីខែធ្នូឆ្នាំមុន ដើម្បីបន្តស្ថិតិមិនដែលចាញ់របស់ខ្លួន។តាមពិតទៅ Fury មានគំរោងជួបជាមួយកីឡាករអ៊ុយក្រែន Oleksandr Usyk ដែល​ជា​ម្ចាស់​ជើង​ឯក​ IBF, IBO, WBO និង WBA ប៉ុន្តែការចរចាបរាជ័យកាលពីខែមីនា។ចំណែកឯកីឡាករបារាំងកាត់កាមេរូន Francis Ngannou ត្រូវ​បាន​ដក​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​របស់​ខ្លួន​បន្ទាប់​ពី​មាន​ជម្លោះកិច្ចសន្យាជាមួយ UFC កាលីខែមករាឆ្នាំ ២០២៣ នេះ។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះមានបទពិសោធប្រកួតលក្ខណៈ MMA ចំនួន ២០ លើក ឈ្នះ ១៧ ចាញ់ ៣ និងផ្តួលគូប្រកួតនៅលើសង្វៀន ១២ លើក៕ អត្ថបទ៖នាង សុភាវុធ

Taylor Fritz និង Ben Shelton ឡើងជុំទី ២ វាយកូនបាល់ Japan Open

2023/10/18 06:05:48 pm        107
កីឡាករវាយកូនបាល់អាមេរិក Taylor Fritz បានចាប់ផ្តើមការពារតំណែងជើងឯក Japan Open របស់​ខ្លួនជាមួយនឹងជ័យជំនះជុំទី ១ លើកីឡាករអង់គ្លេស Cameron Norrie។កីឡាករលំដាប់លេខ ១០ ពិភពលោក និងឈរលេខរៀងកំពូលក្នុងកម្មវិធីមួយនេះ ប្រើពេលត្រឹម ១ ម៉ោង ២០ នាទីដើម្បីយកឈ្នះកីឡាករកំពូលរបស់អង់គ្លេស Cameron Norrie ៦-៤ និង ៦-៣ នៅទីក្រុងតូក្យូ។ជុំទី ២ Taylor Fritz នឹងបន្តជួបជាមួយកីឡាករជប៉ុនដែលមកពីវគ្គជម្រុះ Shintaro Mochizuki។ ចំណែក​ឯកីឡាករអូស្រ្តាលី Alex de Minaur ក៏បានបន្ត​ដំណើរ​ទៅ​មុខ​ដែរ​ក្រោយ​យក​ឈ្នះ​កីឡាករ​អង់គ្លេស Jack Draper ប្រើពេលជាង ៣ ម៉ោងលទ្ធផលចុងក្រោយ ៤-៦ ៧-៦(៧-៤) និង ៧-៦(៧-១)។ Alex de Minaur នឹងបន្តជួបជាមួយកីឡាករអាហ្សង់ទីន Diego Schwartzman។ លទ្ធផលគូផ្សេងទៀត កីឡាករអាមេរិក Ben Shelton បានវាយបកយកឈ្នះ Taro Daniel ដើម្បី​ឡើង​វគ្គ ១៦ នាក់ចុងក្រោយ។ បន្ទាប់ពីចាញ់សិតដំបូង ៣-៦ Ben Shelton បានយកឈ្នះ Daniel ២ សិតផ្ទួនៗ ៦-៤ និង ៧-៦(៧-២) ដើម្បីបន្តជួបជាមួយកីឡាករ Jordan Thompson៕ អត្ថបទ៖ នាង សុភាវុធ

កម្ពុជា ធ្លាក់ត្រឹមវគ្គជម្រុះឋបម World Cup ក្រោយចាញ់ប៉ាគីស្ថានលើកដំបូង ក្នុងប្រវត្តិសាស្ដ្រ

2023/10/18 05:43:54 pm        633
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្លាក់ពីការប្រកួតជម្រុះពានរង្វាន់​បាល់ទាត់​ពិភព​លោក ​FIFA ​World Cup 2026 ហើយក្រោយចាញ់ក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយលទ្ធផល ១-០ ក្នុង​ជំនួបជើងទី២ កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅ​កីឡដ្ឋាន ​Jinnah ​នាទី​ក្រុង​អ៊ីស្លាម៉ា​បាដ ។គ្រាប់តែមួយគត់ ក្នុងការប្រកួតរយៈពេលជាង ១៨០នាទី បន្ទាប់ពីស្មើគ្នា ០-០ នៅទឹកដីកម្ពុជា គឺធ្វើ​សម្រេចដោយកីឡាករ Harun Arrashid Fahhem នៅនាទី៦៨ ក្រោយ​ការ​ទាត់​បំផ្លោង​ពី​ចម្ងាយ ​ផុត​ដៃអ្នកចាំទី ហ៊ុល គឹមហ៊ុយ ដែលព្យាយាមជួយសង្គ្រោះ តែមិនបានសម្រេច ហើយ​លទ្ធផល​នេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។នេះជាលើកដំបូងហើយ ដែលក្រុមជម្រើសជាតិប៉ាគីស្ថាន យកឈ្នះក្រុមជម្រើសជាតិកម្ពុជា បន្ទាប់​ពីជួបគ្នាក្នុងវគ្គជម្រុះ AFC Asian Cup 1967 ចាញ់កម្ពុជា ១-០ និងវគ្គជម្រុះ FIFA World Cup 2022 ចាញ់កម្ពុជា ២-០ នៅជើងទី១ មុនបន្ដចាញ់ក្រុមគោព្រៃ ១-២ នៅជើងទី២ កាល​ពីឆ្នាំ២០១៩ កន្លងទៅ ។ជ័យជម្នះនេះ បានធ្វើឲ្យថ្នាក់ដឹកនាំ ក៏ដូចជាអ្នកគាំទ្រប៉ាគីស្ថាន មានការសប្បាយរីករាយជាខ្លាំង ដ្បិត​នេះ​គឺជាលើកដំបូង ដែលប៉ាគីស្ថាន បានទទួល​រៀបចំ​ការ​ប្រកួត​អន្ដរជាតិ​លើ​ទឹក​ដី​ខ្លួន​ បន្ទាប់ពីខកខានអស់រយៈពេល ៨ឆ្នាំ ដោយសារ​ជា​ពិន័យ​ជា​បន្ដ​បន្ទាប់​ពី​សហព័ន្ធ​កីឡា​បាល់​ទាត់​អន្ដរជាតិ​(FIFA)។ក្រឡេកមកក្រុមគោព្រៃកម្ពុជា បន្ទាប់ពីធ្លាក់ត្រឹមវគ្គជម្រុះជុំទី១ ក្នុងពានរង្វាន់ FIFA World Cup 2026 ផ្ទុយពីការប្រកួតជម្រុះ FIFA World Cup ឆ្នាំ២០១៨ និងឆ្នាំ២០២២ ដែលកម្ពុជា បាន​ឡើង​ដល់​ជុំទី២ បានធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្ត និងនាំគ្នាប្រតិកម្មជាខ្លាំង ដោយហាក់​មិន​ពេញ​ចិត្ត​ ចំពោះទម្រង់លេង និងការដឹកនាំរបស់គ្រូបង្វឹកលោក Felix Dalmas ឡើយ ។គួរដឹងថា ក្រៅពីធ្លាក់ត្រឹមវគ្គជម្រុះបឋមពានរង្វាបន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ការ​បរាជ័យ​លើកដំបូង ក្រោមថ្វីជើងក្រុមប៉ាគីស្ថាន ក៏បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ធ្លាក់​ពី​ការ​ប្រកួត​ជម្រុះជើងឯកអាស៊ី Asian Cup 2027 ផងដែរ៕ អត្ថបទ លី ឈុនឡា

កីឡា៥ ប្រភេទបន្ថែមត្រូវបានដាក់បញ្ចូលនៅព្រឹត្តិការណ៍អូឡាំពិក ២០២៨ នៅសហរដ្ឋអាមេរិក

2023/10/17 09:57:03 pm        3502
កីឡាចំនួន ៥ ប្រភេទបន្ថែមទៀត នឹងត្រូវបានដាក់បញ្ចូលឱ្យប្រកួត​នៅក្នុងព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ ២០២៨ ទីក្រុង Los Angeles សហរដ្ឋអាមេរិក បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​ពី​គណៈកម្មាធិការ​អូឡាំពិកអន្តរជាតិ​ IOC។ កីឡាទាំង ៥ ប្រភេទនោះរួមមាន គ្រីកឃីត(T20) វាយកូនបាល់ផ្ទប់ជញ្ជាំង(Squash) បេស្បល​/សហ្វបល Lacrosse និង Flag Football ក្រោយទទួលបានការគាំទ្រ និងអនុញ្ញាត​ក្នុង​កិច្ច​ប្រជុំ​របស់​ IOC នៅទីក្រុង Mumbai ប្រទេសឥណ្ឌាថ្ងៃចន្ទម្សិលមិញ។បើតាមច្បាប់របស់ IOC ប្រទេសម្ចាស់ផ្ទះនីមួយៗ អាចស្នើសុំបន្ថែមកីឡាថ្មីមួយចំនួន ពីលើ​កីឡា​អូឡាំពិក​ដែល​មានស្រាប់។ កីឡា Cricket ដែលមានការតាមដានយ៉ាងច្រើននៅក្នុងប្រទេសឥណ្ឌា និង​មាន​ទស្សនិក​ជន​ជា​សាកល​ដែល​កំពុងកើនឡើងយ៉ាងឆាប់រហ័សនោះ បានត្រលប់មក​វិញ​បន្ទាប់​ពី​អវត្តមាន​ជាង​មួយ​សតវត្ស ដោយបានបង្ហាញខ្លួនម្តងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 1900 ជាមួយនឹងទម្រង់ Twenty20 (T20) ចំនួនប្រាំមួយក្រុមដែលបានស្នើឡើងសម្រាប់បុរស និង ស្ត្រី។Flag Football មើលទៅស្រដៀងនឹងបាល់ឱបអាមេរិក និងធ្លាប់មានវត្តមាននៅអូឡាំពិកទីក្រុង Los Angeles ឆ្នាំ ១៩៣២ ជាប្រភេទកីឡាបង្ហាញនៅពេលនោះ។ កីឡាបេស្បលមានលក្ខណៈពិសេសនៅក្នុងអូឡាំពិកមុនៗជាច្រើន នឹង​មាន​វត្តមាន​ផង​ដែរ​នៅ​អូឡាំពិក​តូក្យូឆ្នាំ ២០២០ បន្ទាប់ពីត្រូវបានទុកចោលក្នុងឆ្នាំ ២០១២ និង ២០១៦ ប៉ុន្តែ​ក៏​មិន​មាន​វត្ត​មានដែរនៅទីក្រុងប៉ារីសឆ្នាំ ២០២៤។ សហ្វបល ក៏ជាកីឡាបេស្បលតែសំដៅលើការប្រកួតដោយនារី និង​បាន​បង្ហាញ​ខ្លួន​នៅ​ការ​ប្រកួត​កីឡា​អូឡាំពិករដូវក្តៅចំនួនប្រាំលើកមុន ហើយក៏មិនមានវត្តមាននៅទីក្រុងប៉ារីសដែរ។ Lacrosse កីឡាវាយបាល់ (ឡាក្រូស) ធ្លាប់ជាកីឡាអូឡាំពិកដណ្តើមមេដាយពីរលើកដែរនៅឆ្នាំ ១៩០៤ និង ១៩០៨។ចំណែកឯកីឡាវាយកូនបាល់ផ្ទប់ជញ្ជាំង Squash នឹងបង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ ២០២៨៕ អត្ថបទ៖នាង សុភាវុធ

Judd Trump គ្រងជើងឯកស្នូកឃ័រ Wuhan Open នៅចិនពីរឆ្នាំជាប់គ្នា

2023/10/17 08:28:32 pm        237
កីឡាករអង់គ្លេស Judd Trump ទីបំផុតអាចការពារតំណែងជើងឯកស្នូកឃ័រពានរង្វាន់ Wuhan Open បានសំរេចក្រោយយកឈ្នះមិត្តរួមជាតិអង់គ្លេស Ali Carter នៅវគ្គផ្តាច់ព្រ័ត្រ ១០-៧ ហ្វ្រេម​។កីឡាករលំដាប់លេខ ៤ ពិភពលោក Judd Trump បានធ្វើដំណើរមកទឹកដីចិនយឺតជាងគេ បន្ទាប់​ពី​ឈ្នះជើងឯក English Open ភ្លាម ហោះហើរ​មក​កាន់​ទឹក​ដី​ចិន​ភ្លាម​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន។ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បានធ្វើការប្រកួត ២ ប្រកួតកាលពីថ្ងៃពុធ ដោយសារ​តែ​ការ​មក​ដល់​ក្រោយ​គេ​។ ជើងឯក Masters, Judd Trump ត្រូវបាន Ali Carter នាំមុខ ៤-១ ហ្វ្រេម ពេលចេញ​ដំណើរ​ការ​ប្រកួត​នៅ​ដំណាក់កាលទី ១ ពេលព្រឹក តែបានតាមពីក្រោយ ៥-៤ វិញក្រោយចប់ដំណាក់កាលទី ១ មុនពេលវាយបកយកឈ្នះវិញនៅដំណាក់កាលទី ២ ពេល​ល្ងាច​ដើម្បី​យក​ឈ្នះ​ការ​ប្រកួត​សរុប​លទ្ធផល ​១០-៧ ហ្វ្រេម។ ជើងឯក Wuhan Open នេះជើងឯកពិភពលោកឆ្នាំ ២០១៩ Judd Trump ទទួលបាន​ប្រាក់​រង្វាន់ ១៤០០០០ ផោន៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM