Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

សមរភូមិប្រដាល់គុនខ្មែរក្តៅគគុករួមមានជើងខ្លាំង ធឿន ធារ៉ា និងធន់ ផានិតក្នុង ”រាត្រីប្រកួតប្រដាល់ជើងឯក គូបូតា”

2023/10/20 05:42:08 pm        12063
“ការប្រកួតជើងឯក គូបូតា បច្ចេកវិទ្យាកសិកម្មថ្មី” គឺជាកម្មវិធីប្រកួតប្រដាល់គុនខ្មែរ​ដែល​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេនៅក្នុងប្រទេសកម្ពុជា រៀបចំដោយក្រុមហ៊ុនគូបូតា បច្ចេកវិទ្យាកសិកម្មថ្មី ក៏​កំពុងតែនាំយកព្រឹត្តិការណ៏ដ៏អស្ចារ្យមួយទៀត ជាមួយនឹងការប្រកួតនាពេលខាងមុខ មាន​ឈ្មោះ​ថា​ "រាត្រីប្រកួតប្រដាល់ គូបូតា" ដែលនឹងមានការផ្សាយផ្ទាល់នៅលើស្ថានីយទូរទស្សន៍ បាយ័ន ក៏ដូចជាទំព័រហ្វេសប៊ុកផេករបស់ KUBOTA Kampuchea Club ផងដែរ ព្រឹត្តិការណ៍​ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៧ យប់តទៅ។រាត្រីប្រកួតប្រដាល់ដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ចម្រាញ់​យក​តែជើង​ខ្លាំង​ដែល​មានឈ្មោះបោះសំលេងក្នុងវិស័យប្រដាល់។ ព្រឹត្តិការណ៍នេះ​សន្យា​ថា​នឹង​ពោរ​ពេញ​ទៅ​ដោយ​ទិដ្ឋភាព​ដ៏ជក់ចិត្តដិតអារម្មណ៏ ផ្តួលដៃគូឱ្យសន្លប់ដោយឥតព្រៀងទុក ដោយ​គូប្រកួត​នីមួយ​ៗ ​បានធ្វើការហ្វឹកហាត់អស់ពីកម្លាំងកាយចិត្ត ដើម្បីបង្ហាញពីសមត្ថភាពដ៏ខ្លាំងក្លារបស់ខ្លួន។ ធឿន ធារ៉ា និង ធន់ ផានិត ដែលជាអ្នកប្រដាល់មានប្រជាប្រិយភាពខ្ពស់ជាងគេនៅកម្ពុជា រំពឹង​ថា​នឹង​បញ្ចេញស្នៀតប្រដាល់ពិសេសៗប្រចាំត្រកូល ដែលនឹងធ្វើ​ឲ្យ​ទស្សនិក​ជន​តាម​ដាន​យ៉ាង​ជក់​ចិត្ត​ដិត​អារម្មណ៍។ ជាងនេះទៅទៀត យើងក៏មានគូប្រកួតជាលក្ខណៈមិត្តភាព ចំនួន ២គូ ជា​កិច្ច​ចាប់​ផ្តើម​ក្នុង​កម្មវិធី ដែលអាចឱ្យអ្នកគាំទ្របានឃើញពីទឹកដៃគូប្រកួតថ្មីៗ ដែលកំពុង​រះ​ឡើង​នៅ​ក្នុង​វិស័យ​ប្រដាល់នេះផងដែរ។សម្រាប់ព្រឹត្តិការណ៍នេះ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន និង​គេហ​ទំព័រ​ហ្វេសប៊ុក របស់ KUBOTA Kampuchea Club ដោយអនុញ្ញាតឲ្យអ្នកចូលរួម លេង​ហ្គេម​នៅ​លើ​ផេក​ផ្ទាល់​ មានឱកាសឈ្នះកាតបញ្ចូលទឹកប្រាក់ 5$ រហូតដល់ទៅ 40 រង្វាន់។ សម្រា​ប់​ហ្គេម​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្ទាល់ គ្រាន់តែចូលរួមទស្សន៍ទាយថាអ្នកប្រដាល់មួយណាជាអ្នកឈ្នះ នឹង​មាន​សិទ្ធិ​ឈ្នះរ​ង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប (1 រង្វាន់) កូនបាស (3 រង្វាន់) និង​កាត​បញ្ចូល​ទឹក​ប្រាក់ 5 ដុល្លារ រហូតដល់ 40 រង្វាន់។អ្វីដែលកាន់តែពិសេស សម្រាប់ការចូលរួមទស្សនា នៅក្នុង​សង្វៀន​ប្រដាល់​ដែល​ពោរ​ពេញ​ដោយ​ភាព​រំភើប និងការកម្សាន្តឥតព្រំដែន គឺចូលរួមដោយសេរី។ កុំភ្លេចណាត់មិត្តភ័ក្តិ ដៃគូ និង​ក្រុម​គ្រួសារ​ ចូលរួមទស្សនាឲ្យបានច្រើនកុះករ ។ សម្រាប់អ្នកចូលរួមទស្សនាផ្ទាល់ ១០០នាក់ដំបូង នៅ​ក្នុងព្រឹត្តិការណ៍នេះក៏មានការផ្តល់ជូននូវកាដូពិសេសថែមទៀតផង។ គូបូតា គឺជាម៉ាកយីហោឈានមុខគេក្នុងប្រទេសកម្ពុជា បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​របស់​កសិករ​កម្ពុជា តាមរយៈការផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ និង​ការ​គាំទ្រ​ដែល​អាច​ជឿ​ទុក​ចិត្តបាន។ គួបូតា ត្រូវបានគេទទួលស្គាល់ដោយសារការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ ផលិត​ផល​ស្តង់ដារជប៉ុន នៅក្នុងឧស្សាហកម្មកសិកម្ម រួមមានត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ អេស្កាវាទ័រ គោ​យន្ត​ដើរតាម ម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនស្ទូងស្រូវ និងដ្រូនកសិកម្មគូបូតាជាដើម។រាត្រីប្រកួតប្រដាល់ជើងឯកគូបូតាដែលនឹងមានការផ្សាយផ្ទាល់នេះ សូម​សន្យា​ថា​នឹង​ធ្វើ​ទស្សនិក​ជន​ទទួល​បានបទពិសោធន៍ដ៏អស្ចារ្យថែមមួយកម្រិតទៀត ធ្វើឱ្យអ្នក​ទស្សនា​ពិត​ជា​ទប់​អារម្មណ៍​ពុំ​បា​​ន។ ត្រៀមខ្លួនជាសក្សី ក្នុងសកម្មភាពប្រកួតដ៏ក្តៅគគុក ជាមួយ​អ្នក​ប្រដាល់​ជើង​ឯក​ឆ្នើម​នៅ​កម្ពុជា​។ ជាមួយ កណ្តាប់ដៃពោរពេញទៅដោយថាមពល អាចផ្តួលដៃគូឱ្យសន្លប់គ្រប់ពេល រួម​ជា​មួយ​ការ​ប្រជែងយកឈ្នះចាញ់យ៉ាងខ្លាំងក្លាផងដែរ អាចនិយាយបានថា ការប្រកួតប្រដាល់នេះ ពិត​ជា​​ព្រឹត្តិការណ៍ដែលអ្នកមិនគួរមើលរំលងប្រចាំឆ្នាំនេះ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុក KUBOTA Kampuchea Club សម្រាប់ព័ត៌មានបន្ថែម៕

Newcastle បញ្ជាក់ថា Sandro Tonali ស្ថិតក្រោមការស៊ើបអង្កេតពីអាជ្ញាធរអ៊ីតាលី​ពាក់ព័ន្ធរឿងភ្នាល់

2023/10/19 09:43:44 pm        185
ក្លិបបាល់ទាត់ Newcastle United បានបញ្ជាក់ផ្លូវការហើយថា ខ្សែបម្រើ Sandro Tonali កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេតដោយអាជ្ញាធរអ៊ីតាលី និងសហព័ន្ធ​បាល់ទាត់​អ៊ីតាលី​ពាក់​ព័ន្ធ​នឹង​រឿង​ភ្នាល់។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ទើបតែត្រូវ​បាន​កាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ផង​ដែរ​កាល​ពីសប្តាហ៍មុន។Sandro Tonali និងកីឡាកររបស់ Aston Villa, Nicolo Zaniolo បាន​ចាក​ចេញ​ពី​ជំរំ​ហ្វឹក​ហាត់​របស់​អ៊ីតាលី មុនការប្រកួតទល់នឹងម៉ាល់តា និងអង់គ្លេស។ Tonali ដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអ៊ីតាលីបាន ១៥ លើក បានផ្លាស់មកកាន់ Newcastle ពី AC Milan ក្នុងតម្លៃផ្ទេរ ៥៥ លានផោនកាលពីខែកក្កដា។កាលពីថ្ងៃអង្គារកន្លងទៅ ខ្សែបម្រើ Juventus, Nicolo Fagioli ទើបតែទទួលការដាក់ពិន័យ ៧ ខែ​មិនឱ្យពាក់ព័ន្ធសកម្មភាពបាល់ទាត់ និងពិន័យជា​ទឹកប្រាក់​ផង​ដែរ​ដោយ​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី ​បន្ទាប់ពីរកឃើញ និងទទួលស្គាល់ដោយសាមីខ្លួនថា ពិតជាមានការពាក់ព័ន្ធរឿងភ្នាល់៕ អត្ថបទ៖នាង សុភាវុធ

កីឡាករអាមេរិក ​Marcos Giron ទំលាក់ជើងខ្លាំង Casper Ruud ឡើងវគ្គ ៨ នាក់ចុងក្រោយ Japan Open

2023/10/19 09:28:17 pm        153
កីឡាករវាយកូនបាល់អាមេរិក Marcos Giron បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយ​ទំលាក់​កីឡាករ​ជើង​ខ្លាំង​ន័រវេស Casper Ruud ដើម្បីឡើងវគ្គ ៨ នាក់ចុងក្រោយវាយកូនបាល់កម្មវិធី Japan Open​ នៅទីក្រុងតូក្យូ។កីឡាករលំដាប់លេខ ៧៩ ពិភពលោក Marcos Giron បានយកឈ្នះទាំងសិតតែម្តង ៦-៣ និង ៦-៤ ទៅលើ Casper Ruud និងបន្តដំណើរទៅវគ្គ ៨ នាក់​ចុង​ក្រោយ​ជួប​ជាមួយ​កីឡាករ​កាណាដា ​Felix Auger-Aliassime។ថ្ងៃជាមួយគ្នានោះដែរ កីឡាករអាមេរិកមួយទៀត Tommy Paul ក៏បានបន្តដំណើរទៅមុខដែរ ក្រោយ​យក​ឈ្នះមិត្តរួមជាតិ Mackenzie McDonald ៦-៤ និង ៦-២។ ជុំបន្ត Tommy Paul ក៏នឹងត្រូវជួបជាមួយកីឡាករអាមេរិកដែរគឺ Ben Shelton ដែល​បាន​វាយ​បក​យក​ឈ្នះកីឡាករអូស្រ្តាលី Jordan Thompson ៦-៧(៥-៧) ៦-៤ និង ៦-៣។ ងាកទៅលទ្ធផលផ្សេងទៀត កីឡាករចិន Zhang Zhizhen ក៏បានធ្វើឱ្យមានការភ្ញាក់ផ្អើលដែរ ក្រោយ​យក​ឈ្នះកីឡាករលំដាប់លេខ ១១ ពិភពលោក Hubert Hurkacz។ Zhang Zhizhen បានយកឈ្នះ Hurkacz ដោយលទ្ធផល ៣-៦ ៦-៤ និង ៧-៤(៧-៤) ដើម្បី​បន្ត​ដំណើរ​ជួបជាមួយ Aslan Karatsev៕ អត្ថបទ៖នាង សុភាវុធ

ប្រេស៊ីលចាញ់ហើយ Neymar រងរបួសត្រូវវះកាត់ថែមទៀត

2023/10/19 08:49:39 pm        418
ខ្សែប្រយុទ្ធប្រេស៊ីល និង Al-Hilal, Neymar នឹងត្រូវទទួលការវះកាត់ បន្ទាប់​ពីរងរបួស​ដាច់​សសៃ​ពួរ​ជង្គង់ខាងឆ្វេងអំឡុងការប្រកួតជាមួយក្រុមជម្រើសជាតិប្រេស៊ីល។កីឡាករវ័យ ៣១ ឆ្នាំរូបនេះត្រូវបានសែងចេញពីទីលាននៅវគ្គទី ១ អំឡុង​ការ​ប្រកួត​ចាញ់​អ៊ុយរូហ្កាយ ២-០ ព្រឹកថ្ងៃពុធម្សិលមិញនៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២៦។ គេមិនទាន់ដឹងច្បាស់នៅឡើយថា Neymar នឹងស​ម្រាក​ព្យាបាល​របួស​របស់​ខ្លួន​រយៈ​ពេល​ប៉ុន្មាន​នៅ​ឡើយ តែតាមការប៉ាន់ស្មានអាចសម្រាកដល់ទៅ ៩ ខែឯណោះ។កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេឱ្យក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ បាន​រងរបួស​ជា​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ។នៅជាមួយ PSG, Neymar មានរបួសកជើងទាំងសងខាងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ និង​របួស​ដែល​ធ្វើឱ្យគេ អវត្តមានពីក្រុមប្រេស៊ីល ២ ដំបូងនៅ World Cup 2022 ឆ្នាំមុនផងដែរ។កាលពី World Cup 2014 នៅក្នុងទឹកដីប្រេស៊ីល Neymar មាន​របួស​បាក់​ឆ្អឹង​ខ្នង​នៅ​ពេល​ត្រូវ​មួយ​ជង្គង់​របស់ Juan Zuniga ក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយទល់នឹងកូឡុំប៊ី។ ប្រេស៊ីលឈ្នះការប្រកួតនោះតែ Neymar ត្រូវអវត្តមានការប្រកួតនៅសល់ ខណៈ​ប្រេស៊ីល​ក៏​ចាញ់​អាល្លឺម៉ង់​ធ្ងន់​ក ៧-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕ អត្ថបទ៖នាង សុភាវុធ

Nicolo Fagiolo ចេញមុខសុំទោសជាសាធារណៈក្រោយរងពិន័យ ៧ ខែពាក់ព័ន្ធរឿងភ្នាល់

2023/10/19 07:53:11 pm        197
និយាយជាសាធារណៈលើកដំបូង ចាប់តាំងពីជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវការភ្នាល់ ខ្សែបម្រើរបស់ Juventus កីឡាករ Nicolo Fagioli បានសុំទោសចំពោះ "កំហុសឆ្គង" ប៉ុន្តែ​ក៏​បាន​វាយ​បក​លើ​សារព័ត៌មាន​មួយចំនួនដែលចុះផ្សាយដោយហៅទង្វើរបស់ខ្លួនប្រៀបដូចជា "សំរាម"។សារ​នៅលើបណ្តាញសង្គម Instagram ចំនួនពីរដែលបានបង្ហោះកាលពីថ្ងៃពុធ បានកើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី Fagioli ត្រូវបានពិន័យរយៈពេលប្រាំពីរខែដោយសហព័ន្ធបាល់ទាត់អ៊ីតាលី ពាក់ព័ន្ធ​រឿងភ្នាល់ និងបានបញ្ជាឱ្យទទួលការព្យាបាលសម្រាប់ការញៀនល្បែង។Nicolo Fagiolo បានទទួលការពិន័យត្រឹម ៧ ខែ កាត់បន្ថយពី ៣ ឆ្នាំយ៉ាងតិច បន្ទាប់​ពី​សាមីខ្លួន​បាន​សារភាព ហើយណាមួយទង្វើភ្នាល់ល្បែងរបស់គេ មិនមានពាក់ព័ន្ធនឹងក្រុម Juventus ឡើយ​។ រំលឹកថា Nicolo Fagioli បានចូលលេងឱ្យក្រុមធំ Juventus នៅឆ្នាំ ២០២១ តែត្រូវ​បាន​ក្លិប​បញ្ចេញ​ឱ្យ Cremonese ខ្ចីអំឡុងរដូវកាល ២០២១-២២។ Fagioli ក៏បានជួយ Cremonese ឡើងមកកាន់ក្របខណ្ឌកំពូល Serie A ផងដែរ មុន​ពេល​ត្រលប់​មក Juventus វិញ និងបានបង្ហាញខ្លួន ៦ ប្រកួតរដូវកាលនេះ៕ អត្ថបទ៖នាង សុភាវុធ

ការលក់ភាគហ៊ុនរបស់ Everton ទៅកាន់ក្រុមហ៊ុនអាមេរិក 777 Partners ត្រូវជាប់គាំង

2023/10/19 07:02:32 pm        184
កាសែត New York Times បានចុះផ្សាយកាលពីថ្ងៃពុធថា ការលក់ភាគហ៊ុនធំក្លិប Everton ដែល​កំពុងជួបការលំបាកក្នុងក្របខ័ណ្ឌ English Premier League ទៅ 777 Partners បាន​ជាប់​គាំង ដោយសារ​តែ​មូល​និធិ​វិនិយោគ​របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​មិន​ទាន់​ផ្តល់​របាយការណ៍​ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដល់និយតករអង់គ្លេសនៅឡើយ។New York Times អាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស (FCA) បានផ្តល់​សំណើ​របស់​ខ្លួន​ទៅ​កាន់ 777 Partners ក្នុងខែនេះ ហើយប្រសិន​បើ​ក្រុមហ៊ុន​មិន​ផ្តល់​ហិរញ្ញវត្ថុ​តាម​តម្រូវ​ ឬការពន្យល់ដែលអាចទទួលយកបាននោះ ការកាន់កាប់ភាគហ៊ុនអាចនឹងត្រូវបរាជ័យ។កាលពីខែមុន Everton ត្រូវបានលក់ទៅឱ្យ 777 Partners ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​មានតម្លៃជាង ៥៥០ លានផោន។តួលេខចុងក្រោយបំផុតរបស់ Everton បានបង្ហាញពីការខាតបង់ ៥ ឆ្នាំជាប់គ្នា ក្នុងនោះ ៤៤.៧ លាន​ផោន សម្រាប់រដូវកាល ២០២១-២២ ជាមួយនឹងការ​បាត់បង់​សរុប​របស់​ពួក​គេ​ក្នុង​រយៈ​ពេល​នោះ​មានចំនួនជាង ៤៣០ លានផោន។ក្រុមហ៊ុន 777 Partners មានក្លឹបមួយចំនួនស្ថិតក្រោមកាវិនិយោគរបស់ខ្លួន រួមមានក្លឹបអ៊ីតាលី Genoa និងក្រុមបែលហ្ស៊ិក Standard Liege ខណៈដែល​ពួក​គេ​ក៏​មាន​ភាគ​ហ៊ុន​នៅ​ក្នុង​ក្លឹប​អេស្ប៉ាញ ​Sevilla និងក្លឹបអូស្រ្តាលី Melbourne Victory ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

ជើងឯក ៣ សម័យនូវែលសេឡង់ហ្វឹកហាត់ក្រោមដំណក់ទឹកភ្លៀង​ត្រៀមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាល់ឱបពិភពលោក

2023/10/19 06:40:48 pm        184
ក្រុមជើងឯកពិភពលោក ៣សម័យ នូវែលសេឡង់ បានធ្វើឱ្យការហ្វឹកហាត់ក្រោម​ដំណក់​ទឹកភ្លៀង​នៅ​ទីលាន​ហ្វឹក​ហាត់ជាយក្រុងប៉ារីសប្រទេសបារាំង មុនការប្រកួតវគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ការ​ប្រកួត​បាល់​ឱបជើងឯកពិភពលោកទល់នឹងអាហ្សង់ទីនថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ក្រុមរបស់លោក Ian Foster បាន​រង​បរាជ័យ​ប្រកួត​ដំបូង​នៃ​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​កាល​ពី​វគ្គ​ចែក​ពូល​ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះបារាំង តែមុនឡើងមកដល់វគ្គនេះ ពួកគេបានទំលាក់​ក្រុម​លំដាប់​លេខ១ ពិភពលោកសាធារណរដ្ឋអៀរឡង់ ២៨-២៤ នៅវគ្គ ៨ ក្រុមចុង​ក្រោយ​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។ចំណែកក្រុមបាល់ឱបអាហ្សង់ទីនស្គាល់ជ័យជំនះលើនូវែលសេឡង់ត្រឹម ២ លើក​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ពួកគេ ពោលគឺជ័យជំនះចុងក្រោយបំផុតកាលពីខែសីហាឆ្នាំ ២០២២។ រំលឹកថា នូវែលសេឡង់បានធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពី ៤ ឆ្នាំមុន​នៅ​ពេល​បាល់​ឱប​ពិភព​លោក​រៀប​ចំនៅទឹកដីជប៉ុន។ ជ័យជំនះលើអាហ្សង់ទីនៅថ្ងៃសៅរ៍ខាងមុខ នូវែលសេឡង់​នឹង​មាន​ឱកាស​ស្វែង​រក​ជើង​ឯក​ពិភព​លោក​លើក​ទី៤ ដោយនឹងត្រូវជួបជាមួយអ្នកឈ្នះរវាងអាហ្វ្រិកខាងត្បូង រឺអង់គ្លេស៕ អត្ថបទ៖នាង សុភាវុធ

FFC អនុញ្ញាតឲ្យក្លិបសៀមរាបយូណាយធីត រៀបចំពានយុវជនអន្ដរជាតិ ដែលមាន ៣ប្រទេសចូលរួម

2023/10/19 06:18:52 pm        1221
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានយល់ព្រមតាមសំណើររបស់សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត រៀបចំការប្រកួតពានរង្វាន់យុវជនអន្ដរជាតិ U14 Siem Reap International Cup ដែលមានក្រុមយុវជនមកពី ៣ប្រទេសចូលរួម ។យោងតាមលិខិតអនុញ្ញាតរបស់សហព័ន្ធ ពានរង្វាន់យុវជនអន្ដរជាតិនេះ គឺមាន ៤ក្រុមចូលរួម ក្នុងនោះ​ក្រុមយុវជន U14 សៀមរាប យូណាយធីត តំណាងកម្ពុជា គ្រាដែលក្រុមយុវជនមកពីថៃ ២ក្រុម មានក្រុម U14 Buriram United និងក្រុម U14 Chonburi FC និង ១គ្រាប់ទៀត គឺក្រុម U14 Lion City Sailor មកពីសិង្ហបុរី ។តាមការគ្រោងទុកការប្រកួតបាល់ទាត់ពានរង្វាន់ U14 Siem Reap International Cup ​នឹង​ប្រព្រឹត្ត​ទៅ ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប ដែល​ជាមូលដ្ឋានផ្ទាល់របស់សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត ។ជាមួយការស្នើរៀបចំពានយុវជនអន្ដរជាតិនេះដែរ ក្រោយទទួលបានការអនុញ្ញាតពីសហព័ន្ធ គេ​ឃើញ​មាន​អ្នកគាំទ្របាល់ទាត់ជាច្រើន បានសម្ដែងការសាទរចំពោះសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត ដែលរៀបចំពាននេះឡើង ដើម្បីផ្ដល់ឱកាសឲ្យក្រុមយុវជនរបស់ខ្លួន មានពិសោធន៍ប្រកួតលក្ខណៈអន្ដរជាតិ និងពង្រឹងសមត្ថភាព និងអាជីពនាថ្ងៃអនាគត ៕ អត្ថបទ លី ឈុនឡា  

ការប្រកួតបាល់បោះរវាង Valencia និង Maccabi Tel Aviv របស់អ៊ីស្រាអែល ស្ថិតក្រោមការពារសន្តិសុខតឹងរ៉ឹង

2023/10/19 05:49:21 pm        177
ក្រុមបាល់បោះ Maccabi Tel Aviv របស់អ៊ីស្រាអែលបានមកដល់កីឡដ្ឋានទីក្រុង Valencia នៅ​ថ្ងៃ​ពុធម្សិលមិញ ដោយមានការការពារយ៉ាងតឹងរ៉ឺងដោយប៉ូលីសអេស្ប៉ាញ បន្ទាប់ពីក្រសួង​មហាផ្ទៃ​អេស្ប៉ាញ​ បានប្រកាសការប្រកួត Euroleague ស្ថិតក្រោមហានិភ័យខ្ពស់។វីដេអូបង្ហាញពីម៉ាស៊ីនរាវរកជាតិផ្ទុះមួយ ដែលត្រូវបានប្រើប្រាស់នៅច្រកចូល ដើម្បី​ត្រួត​ពិនិត្យ​របស់​របរ​របស់អ្នកគាំទ្រ។Maccabi Tel Aviv បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយ​ពួក​គេ​នឹង​ពាក់​អាវ​ពណ៌​ខ្មៅ​ដែល​សរសេរ​ថា "នាំពួកគេមកផ្ទះឥឡូវនេះ" ដោយសំដៅទៅលើចំណាប់ខ្មាំងអ៊ីស្រាអែល។នៅ​ព្រឹកព្រលឹម ប៉ូលិសអេស្ប៉ាញត្រូវបានដាក់ពង្រាយនៅខាងក្រៅមជ្ឈមណ្ឌលកីឡា Fuente de San Luis។ក្រសួងមហាផ្ទៃអេស្ប៉ាញបានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេស​អេស្ប៉ាញ​បាន​បង្កើន​វិធានការ​សន្តិសុខ​នៅ​ចំណុចរសើប និងកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មទ្វេដង ខណៈដែល​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​បាន​និយាយថា ពួកគេប្រឈមនឹង​ការ​កើន​ឡើង​នៃ​ការ​គំរាម​កំហែង​ជ្រុល​និយម​ចំ​ពេល​មាន​ភាព​តានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។មន្ត្រីប៉ូលិសប្រមាណ ៧០០នាក់ នឹងត្រូវដាក់ពង្រាយនៅក្នុងទីក្រុងឆ្នេរសមុទ្រ ដែល​ក្រុម​បាល់​បោះ Valencia នឹងជួបជាមួយ Maccabi Tel Aviv៕ អត្ថបទ៖នាង សុភាវុធ

ខេត្តស្វាយរៀង ប្រកាសរៀបចំពិធីប្រណាំងទូក និងអំពាវនាវឲ្យ​អង្គភាពពាក់ព័ន្ធ​រួសរាន់ចុះឈ្មោះ

2023/10/19 05:32:10 pm        806
រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសនឹងរៀបចំពិធីប្រណាំងទូក នាថ្ងៃទី១៨ និងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បី​អបអរសាទរ​ព្រះរាជពិធី​បុណ្យ​អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ និង​បង្ក​បរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ដ ។យោងតាមសេចក្ដីជូនដំណឹង ចុះហត្ថលេខាដោយឯកឧត្តម ប៉េង ពោធិ៍សា អភិបាល​ខេត្ត​ស្វាយ​រៀង​ ដើម្បីជំរុញពិធីប្រណាំងទូកនេះ ប្រព្រឹត្តទៅដោយរលូន និងមានភាពអធិកអធម រដ្ឋបាល​ខេត្ត បានជម្រាបជូនថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ ដែលមានទូកខ្នាតអន្ដរជាតិ និង​ទូក​ក្ដារ​ប៊ី​សន្លឹក ដែលមានបំណងចង់ចូលរួម សូមរួសរាន់ចុះឈ្មោះនៅមន្ទីរទេសចរណ៍ខេត្ត ចាប់ពី​ថ្ងៃ​ជូន​ដំណឹង ​ឬទំនាក់ទំនងទូរស័ព្ធលេខ៖ ០១១ ៩៨៧ ៨៩៦ ។សូមរំឮកថា ពិធីប្រណាំងទូក នៅទន្លេវ៉ៃគោ ត្រូវបានទុកជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែល​រដ្ឋបាល​ខេត្ត​ស្វាយរៀងតែងរៀបចំ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ ក៏ដូចជា​ចូលរួម​ថែ​រក្សា​នូវទំនៀមទម្លាប់ពីបុរាណ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក ផងដែរ៕ អត្ថបទ លី ឈុនឡា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM