មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"

ព័ត៌មានកីឡា

បើកឆាក Davis Cup ស៊ែប បារាំង ហូឡង់ និងឈីលីសុទ្ធតែរកបានជ័យជំនះ ដំបូងរៀងខ្លួន

2023/09/13 06:43:46 pm        295
ព្រឹត្តិការណ៍វាយកូនបាល់តំណាងប្រទេស David Cup បានចាប់ផ្តើមហើយនៅថ្ងៃអង្គារម្សិលមិញ ខណៈ​ក្រុមវាយ​កូនបាល់ស៊ែប បារាំង និងហូឡង់សុទ្ធតែរកបានជ័យជំនះរៀងៗខ្លួនក្នុងប្រកួតដំបូង។ ការប្រកួតនៅក្នុងពូល C ស៊ែបបានយកឈ្នះកូរ៉េ ៣-០ តាមរយៈជ័យជំនះរបស់ Dusan Lajovic ៦-៤ ៧-៦(៧-៣) លើកីឡាករកូរ៉េ Seongchan Hong ប្រកួតទី ១ មុនពេលដែល Laslo Djere ឈ្នះ Soonwoo Kwon ៤-៦ ៦-២ និង ៦-២ នៅប្រកួតទី ២។នៅវិញ្ញាសាវាយគូស៊ែបបន្តយកឈ្នះទៀតដោយ Nikola Cacic និង Miomir Kecmanovic យកឈ្នះ Ji Sung Nam និង Min-Kyu Song។ នៅក្នុងពូល C នេះ អេស្ប៉ាញ និងសាធារណរដ្ឋឆេកនឹងត្រូវជួបគ្នាថ្ងៃនេះ។ ងាកមកការប្រកួតនៅក្នុងពូល B វិញបារាំងក៏បានយកឈ្នះ ៣-០ ផងដែរលើស្វ៊ីសតាមរយៈជ័យជំនះ Adrian Mannarino លើ Dominic Stricker ប្រកួតដំបូង ៣-៦ ៦-១ និង ៦-១ មុនពេលដែល Ugo Humbert យកឈ្នះ​Stanislas Wawrinka ៦-៤ និង ៦-៤ ហើយចុងក្រោយវាយគូ Nicolas Mahut និង Edouard Roger-Vasselin យកឈ្នះ Marc-Andrea Huesler និង Wawrinka។នៅក្នុងពូល B នេះ អូស្រ្តាលី និងចក្រភពអង់គ្លេសត្រូវជួបគ្នាថ្ងៃនេះ។ ចំណែកឯ D វិញ ហូឡង់បានវាយបកយកឈ្នះហ្វាំងឡង់ ២-១ បន្ទាប់ពីហ្វាំងឡង់ឈ្នះប្រកួតដំបូង ៧-៦(៧-០) និង ៦-៤ ដោយ Otto Virtanen លើ Botic Van de Zandschlup ប្រកួតទី ១ មុនពេល​ដែល​ហូឡង់​តាមស្មើវិញដោយជ័យជំនះរបស់ Tallon Griekspoor លើ Emil Ruusuvuori ៧-៦(៩-៧) និង ៦-៣។ ប្រកួតកាត់សេចក្តីវាយគូហូឡង់បានបន្តយកឈ្នះដោយ Wesley Koolhof និង Matwe Middlekoop លើ Harri Heliovaara និង Niklas Salminen ៦-៤ ៦-៧(៥-៧) និង ៦-៣។នៅក្នុងពូល D នេះ អាមេរិក និងក្រូអាស៊ីនឹងត្រូវជួបគ្នាថ្ងៃនេះ។ ងាកមកពូលចុងក្រោយនេះវិញគឺពូល A ឈីលីបានយកឈ្នះស៊ុយអែតដាច់ ៣-០ តាមរយៈជ័យជំនះ Cristian Garin លើ Leo Borg មុនពេលដែល Nicolas Jarry យកឈ្នះ Elias Ymer និងចុងក្រោយ Tomas Barrios ចាប់ដៃគូជាមួយ Alejandro Tabilo យកឈ្នះ Filip Bergevi និង Andre Goransson។ នៅក្នុងពូល A នេះនៅសល់កាណាដា នឹងត្រូវជួបអ៊ីតាលីថ្ងៃនេះ៕ អត្ថបទ៖នាង សុភាវុធ

រ៉ូម៉ានីឈ្នះកូសូវ៉ូការប្រកួតវគ្គជម្រុះ Euro 2024 ដែលត្រូវបានផ្អាកជិតមួយម៉ោង​ដោយសារអ្នកគាំទ្រ

2023/09/13 06:10:58 pm        453
ក្រុមបាល់ទាត់ជម្រើសជាតិរ៉ូម៉ានីបានយកឈ្នះកូសូវ៉ូ ២-០ ក្នុងការប្រកួតវគ្គជម្រុះ Euro 2024 នៅយប់ថ្ងៃអង្គារម្សិលមិញ ខណៈការប្រកួតត្រូវផ្អាកជិតមួយម៉ោងដោយសារអ្នកគាំទ្ររ៉ូម៉ានី។ ការប្រកួតនៅរដ្ឋធានី Bucharest ប្រទេសរ៉ូម៉ានី ត្រូវបានផ្អាកនៅនាទីទី ១៨ បន្ទាប់​អ្នក​គាំទ្រ​រ៉ូម៉ានី​មួយ​ចំនួនបានស្រែកឈ្មោះប្រទេស “Serbia Serbia” និងបានសរសេរពាក្យថា Kosova គឺជា Serbia។ អាជ្ញាកណ្តាលក៏បានសម្រេចផ្អាកការប្រកួតសិន និងឱ្យកីឡាករទាំងអស់ចូលក្នុង។ រំលឹកថាកូសូវ៉ូបានប្រកាសឯករាជ្យពីស៊ែបនៅឆ្នាំ ២០០៨ ក្រោយ​ទទួល​បាន​សំឡេង​គាំទ្រ​ទទួល​ស្គាល់​ពី​ជាង ១០០ ប្រទេសជុំវិញពិភពលោក លើកលែងតែរ៉ូម៉ានី។ការប្រកួតក្រោយមកក៏ដំណើរការបន្ត ខណៈម្ចាស់ផ្ទះរ៉ូម៉ានីរកបានពីរគ្រាប់ដោយ Nicolas Stanciu នៅនាទីទី ៨៣ និងមួយគ្រាប់ទៀតនៅម៉ោងបន្ថែមបង្គ្រប់ដោយ Valentin Mihaila។ បីពិន្ទុនេះធ្វើឱ្យរ៉ូម៉ានីរំកិលឡើងមកឈរលេខ ២ ក្នុងពូលមាន ១២ ពិន្ទុ តាម​ពី​ក្រោយ​ក្រុម​លើ​គេ​ក្នុង​ពូល​ស្វ៊ីស ២ ពិន្ទុ ខណៈកូសូវ៉ូធ្លាក់ទៅលេខ ៥ ក្នុងពូល៕ អត្ថបទ៖នាង សុភាវុធ

Everton ខិតជិតកិច្ចព្រមព្រៀងលក់ភាគហ៊ុនធំឱ្យក្រុមហ៊ុនវិនិយោគរបស់អាមេរិក 777 Partners

2023/09/13 05:56:00 pm        414
ក្លិបបាល់ទាត់ដែលកំពុងវេទនានៅក្របខណ្ឌ English Premier League, Everton ខិត​ជិត​ឈាន​ដល់​កិច្ចព្រមព្រៀងហើយ ក្នុងការលក់ភាគហ៊ុន​ធំ​ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​មួយ​ដែល​មាន​មូល​ដ្ឋាន​នៅទីក្រុង Miami សហរដ្ឋអាមេរិក 777 Partners។កាលពីខែសីហាកន្លងទៅ Everton ធ្លាប់​បាន​ពិភាក្សា​ពី​ការ​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ជា​មួយ​ក្រុម​ហ៊ុន​អាមេរិក​មួយផ្សេងទៀតគឺ MSP Sports Capital តែមិនជោគជ័យឡើយ។ការឈានមកគ្រប់គ្រងដោយអ្នកវិនិយោគថ្មី នឹងបញ្ចប់ការកាន់កាប់របស់លោក Farhad Moshiri ដែលឈានជើងចូលវិនិយោគក្លិបដែលមានមូលដ្ឋាននៅតំបន់ Merseyside មួយនេះតាំងពីឆ្នាំ ២០១៦។ Everton មកទល់ពេលនេះកំពុងស្ថិតក្នុងសភាពលំបាកមិនថានៅលើទីលាន និងការគ្រប់គ្រង ខណៈ​ដែលពួកគេស្ទើរតែត្រូវបានកាត់ចេញទៅក្របខណ្ឌ League Championship ទៅ​ហើយ​មុន​ពេល​ទទួលបានជ័យជំនះនៅប្រកួតចុងក្រោយ។ កាលពីខែមីនា ក្លិបបានប្រកាសពីការខាតបង់ប្រាក់ចំនូល ៥ រដូវកាលជាប់គ្នា ដែល​មាន​សរុប​ជាង​ ៤៣០ លានផោន។ក្រុមរបស់លោក Sean Dyche បច្ចុប្បន្នកំពុងឈរលេខ ១៨ នៅក្របខណ្ឌ English Premier League ដោយរកបានត្រឹម ១ ពិន្ទុប៉ុណ្ណោះក្រោយលេងបាន ៤ ប្រកួតរដូវកាលថ្មីនេះ៕ អត្ថបទ៖នាង សុភាវុធ

កីឡាករ-កីឡាការិនីសិស្សខេត្តសៀមរាប ទទួលបានការស្វាគមន៍ ក្រោយឈ្នះមេដាយ

2023/09/13 05:44:33 pm        390
សៀមរាប៖ កីឡាករ កីឡាការិនីដែលជាសិស្សមធ្យមសិក្សារបស់ខេត្តសៀមរាប ត្រូវទទួល​បាន​ការ​ស្វាគមន៍​យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរខេត្ត មន្ទីរអប់រំយុវជន និងកីឡា បន្ទាប់ពីត្រឡប់​មក​ដល់​ខេត្ត​ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយ​ឈ្នះ​មេដាយ​ច្រើន​គ្រឿង​ពី​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ថ្នាក់ជាតិ ឆ្នាំ២០២៣។លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រង់ចំាទទួល និងស្វាគមន៍ អត្តពលិក និង​សំណេះ​សំណាល ក៏ដូចជាថ្លែងអំណរអរគុណដល់ កីឡាករទាំង​អ​ស់​ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​ប្រកួត​ និងដណ្តើមបានមេដាយ មាស ប្រាក់ និងសំរឹទ្ធ ជូនខេត្តសៀមរាប។លោក ជូន សុវណ្ណឌី ប្រធានការិយាល័យកីឡាខេត្ត បានបញ្ជាក់ថា កីឡា​សិស្ស​មធ្យម​សិក្សា​ថ្នាក់​ជាតិ​នេះ ​ដំណើរការប្រកួតពីថ្ងៃទី០៣ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនោះខេត្តសៀមរាប បាន​បញ្ជូនប្រតិភូកីឡាករ កីឡាការិនីសិស្ស ១៨៥នាក់ ប្រកួត​លើ​១០​ប្រភេទ​កីឡា​ក្នុង​ចំណាម១២​ប្រភេទ​កីឡាដែលដាក់ឱ្យប្រកួត។លោកបន្តថា ៧ប្រភេទកីឡាដែលដណ្តើមបានមេដាយមាន កីឡាបាល់ទាត់នារី មេដាយមាស បាល់​ទាត់​បុរស​មេដាយ​ប្រាក់ បាល់ទះបុរសដណ្តើមបានមេដាយសំរឹទ្ធ បាល់បោះបុរស ឈ្នះ​មេដាយ​មាស និងនារីមេដាយសំរឹទ្ធ អត្តពលិកម្មដណ្តើមបានមេដាយមាស០៤គ្រឿង ប្រាក់០១ គ្រឿង និងសំរឹទ្ធ០១គ្រឿង កីឡាល្បុក្កតោ ឈ្នះមេដាយមាស០២គ្រឿង ប្រាក់០៤គ្រឿង និង​សំរឹទ្ធ​០៣​គ្រឿង កីឡាតេក្វាន់ដូ WT ឈ្នះសំរឹទ្ធ០៥គ្រឿង និងកីឡាវាយសី ឈ្នះមេដាយ​មាស​០១​គ្រឿង ​ប្រាក់០១គ្រឿង និងសំរឹទ្ធ០១គ្រឿង។ តាមរយៈនេះ ខេត្តសៀមរាប ឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម២៥រាជធានី ខេត្ត ជាមួយ​មេដាយ​សរុប ២៨គ្រឿង ក្នុងនោះមាស០៩គ្រឿង ប្រាក់ ០៧គ្រឿង និងសំរឹទ្ធ១២គ្រឿង៕

Jonas Vingegaard ឡើងឈរលេខ ២ ក្រោយឈ្នះដំណាក់កាលទី ១៦ Vuelta a Espana

2023/09/13 05:31:43 pm        290
ជើងឯក Tour de France កីឡាករប្រណាំងកង់ដាណឺម៉ាក Jonas Vingegaard បាន​ប្រជែង​ឈ្នះ​ដំណាក់​កាលទី ១៦ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Vuelta a Espana នៅ​ប្រទេសអេស្ប៉ាញ និងបានរំកិលឡើងមកឈរលេខ​ ២ ក្នុងតារាងរួម។ដំណាក់កាលទី ១៦ ដែលមានចំងាយផ្លូវ ១២១ គីឡូម៉ែត្រ កីឡាកររបស់ក្រុម Jumbo-Visma រូប​នេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ២ ម៉ោង ៣៨ នាទី ២៣ វិនាទី ឈ្នះដាច់អ្នកលេខ ២ កីឡាករនូវែស៊ីឡង់ Finn Fisher-Black ដល់ទៅ ៤៣ វិនាទី និងលេខ ៣ បាន​ទៅ​កីឡាករ​ហូឡង់ Wout Poels យឺតជាង ៤៩ វិនាទី។ ជ័យជំនះរបស់ Jonas Vingegaard ធ្វើឱ្យគេឡើងមកដល់លេខ ២ ក្នុង​តារាង​រួម​ដោយ​ដេញ​ពី​ក្រោយ​កីឡាករ​អាមេរិក Sepp Kuss មកត្រឹម ២៩ វិនាទី ខណៈលេខ ៣ នៅតែជាកីឡាករស្លូវេនី Primoz Roglic ដដែលយឺតជាង ១ នាទី ៣៣​ វិនាទី។ សម្រាប់ដំណាក់កាលទី ១៧ ថ្ងៃពុធនេះមានចំងាយផ្លូវ ១២១ គីឡូម៉ែត្រផងដែរ ខណៈ​ព្រឹត្តិការណ៍​ Vuelta a Espana នឹងបញ្ចប់ទាំងស្រុងនៅថ្ងៃអាទិត្យទី ១៧ ខែកញ្ញានេះនៅទីក្រុង Madrid​៕ អត្ថបទ៖នាង សុភាវុធ

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់មូលហេតុមិនបានបញ្ជូនក្រុមបាល់ទាត់នារី ទៅប្រកួតកីឡាអាស៊ី

2023/09/13 05:03:20 pm        716
កង្វះធនធានកីឡាការិនី ព្រមទាំងលក្ខខណ្ឌ គឺជាកត្ដាដ៏សំខាន់ នាំឲ្យ​កម្ពុជា​សម្រេច​មិន​បញ្ជូន​ក្រុម​បាល់ទាត់​នារី​ចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅ​ទីក្រុង​ Hangzhou​ ប្រទេសចិន ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា ខណៈលោក កែវ សារ៉េត អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ក៏បានលើកឡើងស្រដៀងគ្នាផងដែរ ។ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា ការសម្រេចមិនបញ្ជូនក្រុមបាល់ទាត់នារី ទៅ​ប្រកួត​កីឡា​អាស៊ី​នេះ ​ធ្វើឡើងក្រោយមានការឯកភាពគ្នា បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​ស្នើ​ទៅ​សហព័ន្ធ​ ហើយសហព័ន្ធក៏បានបញ្ជាក់នូវហេតុផលច្បាស់លាស់ ទី១-កង្វះ​ខាត​ធន​ធាន​កីឡា​ការិនី​មាន​សក្ដានុពល សម្រាប់ធ្វើការប្រមូលផ្ដុំ និងទី២-ដោយសារព្រឹត្តិការណ៍ Asian Games ​គឺ​ជា​ការ​ប្រកួត​កម្រិតខ្ពស់ បើធៀបបណ្ដាក្រុមបាល់ទាត់នារីក្នុងទ្វីបអាស៊ី គឺមាន​គម្លាត​បច្ចេកទេស​ខុសគ្នា។ដោយសារហេតុផលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏​បាន​គោរព​ឯកភាព​តាម​ការ​សម្រេច​របស់​សហព័ន្ធ ហើយបានស្នើសុំទៅក្រុមប្រឹក្សាកីឡាអាស៊ី និងម្ចាស់ផ្ទះចិន ចំពោះ​ដក​ខ្លួន​ពី​ការ​ប្រកួតកីឡាអាស៊ី ទោះបីមានការចាប់ឆ្នោតបែងចែកពូលរួចហើយក៏ដោយ ។ តាមរយៈនេះ ឯក​ឧត្តម វ៉ាត់ ចំរើន ស្នើឲ្យប្រជាពលរដ្ឋកម្ពុជា មានការសោគយល់ ចំពោះការងារនេះ ដ្បិត​​ជា​បច្ចេក​ទេស ក្រុមបាល់ទាត់នារី នៅមិនទាន់អាចចូលរួមប្រកួតកីឡាអាស៊ីបាននៅឡើយ ។ជាមួយគ្នាដែរ លោក កែវ សារ៉េត បានបន្ថែមថា ដោយសារការពុំបានត្រៀមទុកជាមុន គួរ​ផ្សំ​ពេល​វេលា​ខ្លី ​ស្របពេលក្រោយចប់ស៊ីហ្គេម កីឡាការិនីមួយចំនួន មានរបួស អ្នកខ្លះជាប់រៀន និង​អ្នក​ខ្លះ​ប្រឡង​ជាប់​ក្របខណ្ឌការងារនានា បានធ្វើឲ្យសហព័ន្ធជួបការលំបាកក្នុងការបញ្ជូន ហើយ​ក៏​សម្រេច​ជូន​ដំណឹងទៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អំពី​ការ​មិន​បញ្ជូន​ក្រុម​បាល់​ទាត់​នារី​កម្ពុជា​ ចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី នៅចិននេះតែម្ដង ។គួរដឹងថា សម្រាប់វិញ្ញាសាបាល់ទាត់នារី នៃព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ដែល​គ្រោង​ចាប់​ផ្ដើម​ការ​ប្រកួតនាថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះ កម្ពុជា បាន​ចាប់​ឆ្នោត​ស្វិត​ក្នុង​ពូល​ C​ ជាមួយ​សិង្ហបុរី ​និង​កូរ៉េខាងជើង ។ ដូច្នេះបន្ទាប់ពីកម្ពុជាដកខ្លួន ពូលC នៅសល់តែ ២ក្រុមប៉ុណ្ណោះ សម្រាប់​ធ្វើ​ការប្រកួតប្រជែង៕ អត្ថបទ លី ឈុនឡា  

ក្រុមបាល់បោះស៊ែប ទទួលការសាទរពីអ្នកគាំទ្រទោះបានត្រឹមជើងឯករងជាមួយនឹងវត្តមាន Novak Djokovic

2023/09/13 04:44:52 pm        552
អ្នកគាំទ្ររាប់ពាន់នាក់បានធ្វើការស្វាគមន៍ និងអបអរសាទរ​ក្រុមបាល់បោះ​ជម្រើសជាតិ​ស៊ែប​នៅ​រដ្ឋ​ធានី​ Belgrade ទោះបីដណ្តើមបានត្រឹមជើងឯករង អមជាមួយនឹងវត្តមាន Novak Djokovic ធ្វើ​ឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល។ក្រុមបាល់បោះស៊ែបទទួលបានត្រឹមមេដាយប្រាក់ក្រោយចាញ់អាល្លឺម៉ង់ ៨៣-៧៧ នៅវគ្គ​ផ្តាច់​ព្រ័ត្រ​បាល់​បោះជើងឯកពិភពលោកដែលរៀបចំនៅប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ ខណៈ​អាល្លឺម៉ង់​ក្លាយ​ជាជើងឯកពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។នៅចំពោះមុខអ្នកគាំទ្រដែលកំពុងសប្បាយរីករាយ ស្រាប់​តែ​លេច​វត្ត​មាន​កីឡាករ​វាយ​កូន​បាល់​លេខ​ ១ ពិភពលោក Novak Djokovic បង្ហាញខ្លួន។ Djokovic នៅក្នុងថ្ងៃអាទិត្យជាមួយគ្នានោះដណ្តើមបានជើងឯក Grand Slam, US Open ដែល​ជា​ជើង​ឯក Grand Slam លើកទី ២៤ តាមស្មើកំណត់ត្រារបស់ Margaret Court និង​បាន​អបអរ​សាទរ​ជើងឯកនេះ រួមជាមួយក្រុមបាល់បោះស៊ែប៕ អត្ថបទ៖នាង សុភាវុធ

អ្នកគាំទ្រ Valladolid ធ្វើបាតុកម្ម​ប្រឆាំងប្រធានក្លិបអតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo

2023/09/12 08:27:43 pm        1218
អ្នកគាំទ្រនៃក្លិបបាល់ទាត់អេស្ប៉ាញ Real Valladolid បាន​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ប្រធាន​ក្លិប​បច្ចុប្បន្នដែលជាអតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo Nazario ពីការ​ដឹក​នាំ​ក្លិប​ដើរ​ថយ​ក្រោយ​។ Ronaldo Nazario បានទិញយកភាគហ៊ុនមួយចំនែករបស់ Real Valladolid កាលពី ៥ ឆ្នាំមុន តែ​ក្លិប​បានរងបរាជ័យធ្លាក់ទៅក្របខណ្ឌទីពីរអេស្ប៉ាញ ហើយក៏​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​នេះ​នៅ​ក្រប​ខណ្ឌ​ទី២ មិនបានល្អទៀត។អ្នកគាំទ្របានសរសេរថា ៥ ឆ្នាំជាការភូតកុហក ខណៈ​អ្នក​គាំ​ទ្រ​ខ្លះ​បាន​សរសេរ​ពាក្យ​បណ្តេញ​លោក​ Ronaldo ឱ្យដកភាគហ៊ុន និងចេញពីតំណែង។ Real Valladolid ចាប់ផ្តើមរដូវកាលនេះបាន ៥ ប្រកួត ខណៈប្រកួតដំបូងរបស់ខ្លួនឈ្នះ Rayo Vallecano មុនពេលចាញ់ ៣ ប្រកួតជាប់គ្នា និងចុងក្រោយស្មើ Elche៕ អត្ថបទ៖នាង សុភាវុធ

ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លាលែងពីតំណែងផ្លូវការ​ជុំវិញរឿងថើបមាត់​កីឡាការិនីអេស្ប៉ាញ

2023/09/12 08:13:07 pm        403
ប្រធានកីឡាបាល់ទាត់អេស្ប៉ាញលោក Luis Rubiales បានប្រកាស​ផ្លូវការ​ពីកា​រ​លាលែង​ពី​តំណែង​ហើយ បន្ទាប់ពីត្រូវបានថ្កោលទោសយ៉ាងពេញទំហឹងពីពិភពបាល់ទាត់ ចំពោះ​ការ​ថើប​មាត់​កីឡាការិនីអេស្ប៉ាញ Jennifer Hermoso អំឡុងពេល​អបអរ​អេស្ប៉ាញ​ឈ្នះ​ជើង​ឯកបាល់​ទាត់​នារីពិភពលោក។កីឡាការិនីវ័យ ៣៣ ឆ្នាំ Jennifer Hermoso បាននិយាយក្រោយពេលអេស្ប៉ាញឈ្នះអង់គ្លេស ១-០ លើកពានបាល់ទាត់នារីពិភពលោកនោះថា ការថើបនេះមិនមានការឯកភាពឡើយ ហើយ​សប្តាហ៍មុន Hermoso ក៏បានដាក់ពាក្យបណ្តឹងផ្លូវការផងដែរ។ លោក Luis Rubiales បានដាក់ពាក្យលាលែងពីតំណែងទៅកាន់ប្រធានស្តីទី Pedro Rocha ហើយ​បុរសវ័យ ៤៦ ឆ្នាំរូបនេះក៏បានលាលែងពីតំណែងអនុប្រធានប្រតិបត្តិ UEFA ផងដែរ។រឿងរ៉ាវថើបមាត់របស់លោក Luis Rubiales លើកីឡាការិនីអេស្ប៉ាញ Jennifer Hermoso បាន​ក្លាយ​ជា​ប្រធានបទក្តៅ មិនចេះចប់ជិតមួយខែហើយ និង​ឈាន​ដល់​ការ​បញ្ចប់​តំណែង​គ្រូ​បង្វឹក​ក្រុម​នារី​អេស្ប៉ាញ Jorge Vilda ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

ខ្សែបម្រើ Juventus, Paul Pogba ត្រូវព្យួរការប្រកួតបណ្តោះអាសន្ន​ក្រោយរកឃើញសារធាតុហាមឃាត់

2023/09/12 08:07:56 pm        534
ខ្សែបម្រើ Paul Pogba របស់ក្លឹប Juventus ត្រូវបានផ្អាកពីការប្រកួតជាបណ្ដោះអាសន្ន ក្រោយ​ធ្វើ​តេស្តរ​កឃើញសារធាតុហាមឃាត់ក្នុងខ្លួន។ភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិរបស់អ៊ីតាលី (Nado) បាននិយាយថា Pogba ត្រូវបានធ្វើតេស្ត និង​រកឃើញជាមួយនឹងកម្រិតអ័រម៉ូន Testosterone បន្ទាប់ពី Juventus ឈ្នះ ៣-០ នៅទឹកដី Udinese កាលពីថ្ងៃទី ២០ ខែសីហា កន្លងទៅ។កីឡាករវ័យ ៣០ ឆ្នាំ គឺជាកីឡាករបម្រុងដែលមិនត្រូវបានប្រើប្រាស់ឡើយ ប៉ុន្តែ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ចៃដន្យសម្រាប់ការធ្វើតេស្តរកសារធាតុហាមឃាត់ក្រោយការប្រកួត។ប្រសិនបើរកឃើញថាមានពិរុទ្ធពីបទប្រើប្រាស់សារធាតុហាមឃាត់មែននោះ អតីត​ខ្សែ​បម្រើ​ក្រុម​បិសាច​ក្រហម Manchester United រូបនេះអាច​ប្រឈម​មុខ​នឹង​ការ​ពិន័យ​មិន​ឱ្យ​ពាក់​ព័ន្ធ​នឹង​បាល់​ទាត់​ពី ២ ទៅ ៤ ឆ្នាំ។អ័រម៉ូន Testosterone គឺជាអរម៉ូនដែលបង្កើនកំលាំង និង ការស៊ូទ្រាំរបស់អត្តពលិក ខណៈ Pogba មានពេល ៣ ថ្ងៃដើម្បីធ្វើតេស្តឡើងវិញដើម្បីវិភាគបកស្រាយលទ្ធផលទៅកាន់ Nado វិញ។ រំលឹកថា Paul Pogba បានត្រលប់មកកាន់ Juventus វិញកាលពីខែកក្កដាឆ្នាំ ២០២២ ជាមួយ​នឹង​កិច្ច​សន្យា ៤ ឆ្នាំក្រោយចាកចេញពី Manchester United។តែការវិលវិញរបស់ Pogba មកកាន់ទីក្រុង Turin ត្រូវបានញាំញីដោយសាររបួសភ្លាមៗ និង​ឈាន​ដល់​អវត្តមានពីក្រុមជម្រើសជាតិបារាំងនៅ World Cup 2022 នៅឆ្នាំកាតាឆ្នាំមុន៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងសហជីព៖ មកទល់អាណត្តិទី៧ ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំស្ទើរតែមិនមាននៅកម្ពុជា
07/29/2026 02:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យមជ្ឈិមយោធា១០៨ នាទីក្រុងហាណូយ ដើម្បីជំរុញទំនាក់ទំនងប្រជាពលរដ្ឋលើវិស័យសុខុមាលភាព
07/29/2026 02:07 PM
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
07/29/2026 02:07 PM
ព្រឹទ្ធសភាពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៥
07/29/2026 02:07 PM
សម្តេចធិបតី ប្រកាសថា រដ្ឋនឹងចុះបញ្ជី និងផ្តល់ប័ណ្ណដីធ្លី ជូនប្រជាពលរដ្ឋឲ្យរួចរាល់នៅចុងឆ្នាំ២០២៧
07/29/2026 02:07 PM
ក្រសួងការងារ ចែករំលែកបទពិសោធពីការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ជាមួយគណៈប្រតិភូនៃប្រទេសទីម័រឡេស្តេ
07/29/2026 02:07 PM
សម្តេចធិបតី ប្រកាសសម្រេចអនុគ្រោះពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធកាន់កាប់ដីធ្លីជូនដល់វីរកងទ័ព និងវីរនគរបាលនៅជួរមុខ
07/29/2026 01:07 PM
ខ្សែបន្ទាត់ពណ៌លឿងរបស់អ៊ីស្រាអែលបន្តរំកិលទៅមុខ ជំរុញពលរដ្ឋហ្កាហ្សាឲ្យចាកចេញពីលំនៅឋាន
07/29/2026 01:07 PM
ក្រុមអ្នកតវ៉ា ប្រមូលផ្តុំគ្នាប្រឆាំងដំណើរទស្សនកិច្ចរបស់លោក Netanyahu នៅទីក្រុងវ៉ាស៊ីនតោន
07/29/2026 01:07 PM
ប្រមុខជនភៀសខ្លួនរបស់UN មានសុទិដ្ឋិនិយមចំពោះភាពជាដៃគូអាមេរិក បន្ទាប់ពីរបាយការណ៍ភាពខ្វែងគំនិតគ្នាជាមួយលោក Trump
07/29/2026 01:07 PM