ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញនឹងលាលែងពីតំណែងក្រោយថើបមាត់កីឡាការិនីបន្ទាប់ពីឈ្នះពាន World Cup

2023/08/25 06:24:09 pm        8763
ប្រធានកីឡាបាល់ទាត់អេស្ប៉ាញលោក Luis Rubiales នឹងលាលែងពីតំណែង បន្ទាប់​ពី​ត្រូវ​បាន​ថ្កោល​ទោស​យ៉ាងពេញទំហឹងពីពិភពបាល់ទាត់ ចំពោះការថើបមាត់កីឡាការិនីអេស្ប៉ាញ បន្ទាប់​ពី​អេស្ប៉ាញ​ឈ្នះជើងឯកបាល់ទាត់នារីពិភពលោក នេះបើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​រាយការណ៍​នៅ​ថ្ងៃព្រហស្បតិ៍ម្សិលមិញ។លោក Rubiales អាយុ ៤៦ ឆ្នាំនឹង​ដាក់​សំណើ​លាលែង​ពី​តំណែង​ជា​ប្រធាន​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ (RFEF) នៅថ្ងៃសុក្រនេះនៅឯមហាសន្និបាតវិសាមញ្ញមួយ នេះបើ​យោង​តាម​របាយការណ៍​។បន្ទាប់ពីក្រុមអេស្ប៉ាញឈ្នះ ១-០ លើក្រុម​អង់គ្លេស​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​ស៊ីដនី​កាល​ពី​ថ្ងៃ​អាទិត្យ Rubiales បានឱបខ្សែបម្រើ Jennifer Hermoso និងថើបបបូរមាត់។រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​ទទួល​បន្ទុក​សមភាព​លោកស្រី Irene Montero សរសេរ​លើ​បណ្តាញ​សង្គម​ភ្លាម​ៗ​​បន្ទាប់ពី​របាយការណ៍​នេះ​បាន​លេច​ឡើង​ថា "​ភាពជា​ស្ត្រី​កំពុង​ផ្លាស់ប្តូរ​អ្វីៗ​ទាំងអស់​" ។Rubiales ស្ថិតក្រោមសម្ពាធដែលមិនធ្លាប់មានពីមុនមកក្នុងការលាលែងពីតំណែង ជាមួយ​នឹង​ការ​រិះគន់​ជាច្រើនដូចជា នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez លីគនារីរបស់អេស្ប៉ាញ និង​ក្លឹប La Liga បុរសមួយចំនួន ក៏ដូចជាអន្តរជាតិផងដែរ។ Rubiales ក្រោយមកក៏ចេញសុំទោសជាសាធារណៈផងដែរ តែនាយករដ្ឋមន្ត្រី​អេស្ប៉ាញ​ថា​មិន​គ្រប់​គ្រាន់​ឡើយ៕ អត្ថបទ៖នាង សុភាវុធ

Wolves បដិសេធសំណើ ៤៧ លានផោនពី Man City ចង់បាន​ខ្សែ​បម្រើ​ព័រទុយ​ហ្គាល់ Matheus Nunes

2023/08/25 06:11:01 pm        266
ក្លិបបាល់ទាត់ Wolverhampton Wanderers បានបដិសេធសំណើ ៤៧ លានផោនពី Manchester City ដែលចង់បានខ្សែបម្រើព័រទុយហ្កាល់ Matheus Nunes។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះទើបមកដល់ Wolves ពី Sporting Lisbon រដូវកាលមុនក្នុងតម្លៃផ្ទេរ ៣៨ លានផោនថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តក្លិប និងបានចុះហត្ថលេខារយៈពេល ៥ ឆ្នាំ។ Man City កំពុងរកអ្នកបំពេញចំនុចខ្វះខាតនៅតំបន់បម្រើកណ្តាល បន្ទាប់​ពី​កីឡាករ​នាំ​លេង​ប៊ែលហ្ស៊ិក Kevin de Bruyne មានរបួសត្រូវសម្រាកយ៉ាងហោចណាស់ ៤ ខែ។ City ថែមទាំងចាប់អារម្មណ៍ខ្សែបម្រើស្លាប Crystal Palace ផងដែរគឺកីឡាករវ័យ ២៥ ឆ្នាំ Eberechi Eze ដែលទើបបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអង់គ្លេសលើកដំបូងកាលពីខែមិថុនា។ សម្រាប់ Wolverhampton រដូវក្តៅនេះបានលក់ចេញប្រធានក្រុម Ruben Neves ទៅ Al-Hilal តម្លៃ ៤៧ លានផោន និងខ្សែប្រយុទ្ធ Raul Jimenez ទៅកាន់ Fulham តម្លៃ ៥ លានផោន៕ អត្ថបទ៖នាង សុភាវុធ

Aymeric Laporte ចាកចេញពី Manchester City ទៅកាន់ Al-Nassr ផ្លូវការតម្លៃ ២៣.៦ លានផោន

2023/08/25 05:51:28 pm        208
ខ្សែការពារអេស្ប៉ាញ Aymeric Laporte បានសំរេចក្នុងការផ្លាស់ពី Manchester City ទៅ​កាន់​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr ក្នុងតម្លៃផ្ទេរ ២៣.៦ លានផោន។កីឡាករវ័យ ២៩ ឆ្នាំរូបនេះបង្ហាញខ្លួនសរុបជាមួយ Manchester City ១៨០ លើក រកបាន ១២ គ្រាប់ តែឱកាសលេងបាល់ជម្រើសដំបូងត្រូវបានកាត់បន្ថយរដូវកាលមុន។ លោក Pep Guardiola បានដាក់ Laporte នៅពីក្រោយជម្រើសរបស់ Manuel Akanji ហើយ​រដូវកាល​ថ្មីនេះតាំងពីការមកដល់របស់ Josko Gvardiol ពី Leipzig ធ្វើឱ្យឱកាសលេងរបស់ Laporte មានកំរិត។រំលឹកថា Aymeric Laporte បានមកដល់ Manchester City តាំងពីឆ្នាំ ២០១៨ ផ្ទេរពី Athletic Bilbao ក្នុងតម្លៃផ្ទេរ ៥៧ លានផោន និងក្លាយជាសមាជិកសំខាន់របស់ក្រុមភ្លាមៗដែរ និង​ឈ្នះ​ជើង​ឯក English Premier League ៥ លើក FA Cup ២ លើក EFL Cup ៣ លើក និង UEFA Champions League ១ លើក រដូវកាលមុន។ ការចាកចេញទៅកាន់ Al-Nassr, Aymeric Laporte នឹងរួមក្រុមជាមួយ Cristiano Ronaldo, Sadio Mane, Marcelo Brozovic, Alex Telles និង Otavio៕ អត្ថបទ៖នាង សុភាវុធ

Jeremy Doku ផ្លាស់មកកាន់ Manchester City ផ្លូវការតម្លៃ ៥៥.៤ លានផោន

2023/08/25 05:38:53 pm        241
ក្លិបបាល់ទាត់ Manchester City បានសំរេចក្នុងការនាំយកខ្សែបម្រើស្លាបប៊ែលហ្ស៊ិក Jeremy Doku ពីក្លិបបារាំង Rennes តម្លៃ ៥៥.៤ លានផោន។ កីឡាករវ័យ ២១ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៥ ឆ្នាំនៅ Etihad។ Jeremy Doku ដែលធ្លាប់បង្ហាញខ្លួន ១៦ ប្រកួតឱ្យក្រុមជម្រើសជាតិប៊ែលហ្ស៊ិកនោះ ទទួល​បាន​អាវ​លេខ ១១ នៅ Manchester City និងក្លាយជាកីឡាករទី ៣ ដែល​ផ្លាស់​មក​កាន់​ក្រុម​របស់​លោក​ Pep Guardiola បន្ទាប់ពី Meto Kovacic ដែលផ្លាស់ពី Chelsea តម្លៃ ២៥ លានផោន និង Josko Gvardiol ផ្លាស់ពី Leipzig តម្លៃ ៧៧ លានផោន។West Ham, Spurs និង Chelsea សុទ្ធតែចាប់អារម្មណ៍ក្នុងការផ្ទេរ Jeremy Doku ដែលស៊ុ​ត​បញ្ចូល​ទី​បាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥ ប្រកួតរដូវកាលមុនជាមួយ Rennes។មុនផ្លាស់មកកាន់ City នេះ Jeremy Doku នៅសល់កិច្ចសន្យា ២ ឆ្នាំទៀតជាមួយ Rennes បន្ទាប់​ពីផ្ទេរពី Anderlecht តម្លៃ ២២.៣ លានផោនកាលពីឆ្នាំ ២០២០ មុនពេល​ទទួល​បាន​ឱកាស​កោះ​ហៅចូលក្រុមជម្រើសជាតិប៊ែលហ្ស៊ិកលើកដំបូងភ្លាមៗ៕ អត្ថបទ៖នាង សុភាវុធ

Tyson Fury ប្រកាសផ្លូវការពីការឡើងសង្វៀន នៅអារ៉ាប៊ីសាអ៊ូឌីតជួបអតីតជើងឯកទម្ងន់ធ្ងន់ UFC

2023/08/25 05:10:50 pm        250
ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ WBC កីឡាករ Tyson Fury បានប្រកាស​ជាផ្លូវ​ការ​ក្នុង​ការ​ឡើង​សង្វៀន​ជួប​ជាមួយ​អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ UFC Francis Ngannou នៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ២៨ ខែតុលា ក្នុងការប្រកួតប្រើច្បាប់ប្រដាល់សកល។ តាមពិតទៅ Fury មានគំរោងជួបជាមួយកីឡាករអ៊ុយក្រែន Oleksandr Usyk ដែល​ជា​ម្ចាស់​ជើង​ឯក IBF, IBO, WBO និង WBA ប៉ុន្តែការចរចាបរាជ័យកាលពីខែមីនា។កីឡាករវ័យ ៣៤ ឆ្នាំ Tyson Fury ខកខាន​មិន​បាន​ឡើង​សង្វៀន​ប្រកួត​ចាប់​តាំង​ពី​ការ​ប្រកួត​ដែល​គេ​អាច​ការពារខ្សែក្រវាត់ WBC របស់ខ្លួនបាននៅពេលយកឈ្នះនៅទឹកទី ១០ លើមិត្ត​រួម​ជាតិ​អង់គ្លេស Derek Chisora កាលពីខែធ្នូឆ្នាំមុន ដើម្បីបន្តស្ថិតិមិនដែលចាញ់របស់ខ្លួន។ចំណែកឯកីឡាករបារាំងកាត់កាមេរូន Francis Ngannou ត្រូវ​បាន​ដក​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​របស់​ខ្លួន​បន្ទាប់​ពី​មានជម្លោះកិច្ចសន្យាជាមួយ UFC កាលីខែមករាឆ្នាំ ២០២៣ នេះ។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះមានបទពិសោធប្រកួតលក្ខណៈ MMA ចំនួន ២០ លើក ឈ្នះ ១៧ ចាញ់ ៣ និងផ្តួលគូប្រកួតនៅលើសង្វៀន ១២ លើក៕ អត្ថបទ៖នាង សុភាវុធ

កីឡាករវាយកូនបាល់អាមេរិក John Isner ប្រកាសចូលនិវត្តន៍ក្រោយចប់ US Open

2023/08/24 06:48:31 pm        206
កីឡាករវាយកូនបាល់អាមេរិក ដែលគេស្គាល់ថាកីឡាករចេញសេវាខ្លាំង John Isner បាន​ប្រកាស​គម្រោង​ចូលនិវត្តន៍ពីអាជីពរបស់ខ្លួនក្រោយចប់ Grand Slam, US Open ឆ្នាំនេះ។ កីឡាករវ័យ ៣៨ ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពវាយកូនបាល់របស់ខ្លួននៅឆ្នាំ ២០០៧ និង​ធ្លាប់​ឡើង​ចំណាត់​ថ្នាក់ពិភពលោកល្អបំផុតលេខ ៨។John Isner ធ្លាប់ឈ្នះជើងឯកសរុប ១៦ កម្មវិធីឯកត្តជន ហើយជើងឯកធំបំផុតនោះគឺ Miami Open​ នៅឆ្នាំ ២០១៨ ដែលជារដូវកាលល្អបំផុតរបស់ខ្លួន។Isner ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon នៅឆ្នាំ ២០១៨ និងវគ្គ ៨ នាក់​ចុង​ក្រោយ US Open ពីរលើកនៅឆ្នាំ ២០១១ និង ២០១៨។John Isner បច្ចុប្បន្នកំពុងកាន់កំណត់ត្រាវាយសេវាបានពិន្ទុច្រើនជាងគេនៅ ATP Tour សរុប ១៤៤១១ លើក និងជាកីឡាករដែលចេញសេវាលឿនបំផុតដែលមានល្បឿនគ្រាប់បាល់ដល់ទៅ ២៥៣​ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលល្បឿនលឿនបំផុតនេះធ្វើបាននៅជុំទី ១ Davis Cup កាល​ពី​ឆ្នាំ២០១៦។ មិនត្រឹមតែប៉ុណ្ណេះទេ John Isner គឺជាកីឡាករដែល​ឈ្នះ​ការ​ប្រកួត​ប្រើ​ពេល​យូរ​បំផុត​មិន​ធ្លាប់​មាន ១១ ម៉ោង ៥ នាទីប្រើពេលដល់ទៅ ៣ ថ្ងៃនៅ Wimbledon គឺ​ជំនួប​ដែល​គេ​យ​ក​ឈ្នះ​កីឡាករ​​បារាំង Nicolas Mahut នៅជុំទី ១ Wimbledon កាលពីឆ្នាំ ២០១០ ដោយលទ្ធផល ៦-៤ ៣-៦ ៦-៧(៧-៩) ៧-៦(៧-៣) និងសិតចុងក្រោយ ៧០-៦៨៕ អត្ថបទ៖នាង សុភាវុធ

បញ្ចប់មន្ទិលសង្ស័យ Bernardo Silva បន្តកិច្ចសន្យានៅជាមួយ Manchester City ដល់ឆ្នាំ ២០២៦

2023/08/24 06:41:16 pm        184
ខ្សែបម្រើព័រទុយហ្កាល់ Bernardo Silva បានចុះហត្ថលេខា​បន្តកិច្ច​សន្យា​បន្ថែម​មួយឆ្នាំ​ទៀត​ជាមួយ Manchester City ដែលនឹងរក្សារូបគេនៅទឹកដី Etihad ដល់ឆ្នាំ ២០២៦។ កិច្ចសន្យាចាស់របស់កីឡាករវ័យ ២៩ ឆ្នាំរូបនេះនឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះ ស្រប​​ពេលមានដំណឹងចង់បានពីក្លិបធំៗជាច្រើនដូចជា Barcelona និង Paris Saint Germain ជា​ពិសេសពីក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal។ Bernardo Silva គឺជាសមាជិកមិនអាចខ្វះបានរបស់លោក Pep Guardiola ដែលឈ្នះជើងឯក English Premier League ៥ លើកតាំងពីផ្លាស់ពី Monaco។ រដូវកាលមុនដែល Manchester City ឈ្នះជើងឯក ៣ ពានសំខាន់ៗ Bernardo Silva បង្ហាញ​ខ្លួន​សរុបបាន ៥៥ ប្រកួតគ្រប់ក្របខណ្ឌ ស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និង ៨ បាល់បញ្ជូន។ ការសម្រេចស្នាក់របស់ Silva ក៏បានកាត់បន្ថយភាពតានតឹងរបស់ City ខ្លះដែរបន្ទាប់ពីមិត្តរួមក្រុម Ilkay Gundogan ចាកចេញទៅ Barcelona, Riyad Mahrez ផ្លាស់ទៅ Al-Ahli ស្រប​ពេល​ខ្សែ​ការពារ Aymeric Laporte ក៏នឹងចាកចេញទៅកាន់ Al-Nassr ផងដែរ។Manchester City ចាប់ផ្តើមពីរប្រកួតដំបូងរបស់ខ្លួននៅ Premier League រដូវកាល​នេះ​ជាមួយ​នឹង​ជ័យជំនះនៅទឹកដី Burnley ៣-០ និងឈ្នះ Newcastle នៅ Etihad ១-០៕ អត្ថបទ៖នាង សុភាវុធ

Nottingham Forest ខ្ចីជើងម្ចាស់ជ័យលាភី World Cup អាហ្សង់ទីន Gonzalo Montiel ពេញមួយរដូវកាល

2023/08/24 06:25:57 pm        255
ក្លិបបាល់ទាត់ Nottingham Forest បានសំរេចក្នុងការនាំយកខ្សែការពារជ័យលាភី World Cup 2022 ជាមួយ អាហ្សង់ទីន Gonzalo Montiel ពេញមួយរដូវកាលពីក្លិបអេស្ប៉ាញ Sevilla។Montiel គឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់បាល់ ១១ ម៉ែត្រ​កាត់​សេចក្តី​ចុង​ក្រោយ​ឱ្យ​អាហ្សង់ទីន​យក​ឈ្នះបា​រាំង​នៅកាតាឆ្នាំមុន។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះ ក៏អាចទទួលបានកិច្ចសន្យាទិញផ្តាច់ដែរក្រោយបញ្ចប់កិច្ចសន្យាខ្ចី​ និង​បានក្លាយជាកីឡាករទី ៥ ដែលមកកាន់ Nottingham Forest រដូវកាល​នេះ​ដោយទ​ទួល​បាន​អាវ​​លេខ ២៩។Gonzalo Montiel ជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ក្លិបអាហ្សង់ទីន River Plate និង​បាន​បង្ហាញខ្លួននៅក្រុមធំដំបូងឆ្នាំ ២០១៦ និងបង្ហាញខ្លួនបានសរុប ១៣៩ ប្រកួតឈ្នះជើងឯក Copa Libertadores នៅឆ្នាំ ២០១៨ មុនពេលផ្លាស់មកកាន់ Sevilla នៅឆ្នាំ ២០២១។ Montiel ក៏បានជួយ Sevilla ឈ្នះជើងឯក UEFA Europa League រដូវកាល​មុន​ផងដែ​រ​តាម​រយៈ​ជ័យជំនះនៅវគ្គ ១១ ម៉ែត្រកាត់សេចក្តីលើ AS Roma។ Nottingham Forest ចាប់ផ្តើមរដូវកាលថ្មី English Premier League បាន​​ពីរ​ប្រកួត​ដោយ​ចាញ់​នៅ​ទឹកដី Arsenal ២-១ និងឈ្នះ Sheffield United ២-១ ខណៈចុង​សប្តាហ៍​នេះ​ត្រូវ​ទៅ​ទឹក​ដី Manchester United៕ អត្ថបទ៖នាង សុភាវុធ

បើឈ្នះ F1 នៅហូឡង់សប្តាហ៍នេះទៀត Max Verstappen នឹងតាមស្មើកំណត់ត្រា Vettel ឈ្នះ ៩ ប្រកួតជាប់គ្នា

2023/08/24 06:14:15 pm        190
អ្នកការពារតំណែងជើងឯក Formula One ពិភពលោក Max Verstappen អាច​តាម​ស្មើ​កំណត់​ត្រា​ឈ្នះ ៩ ប្រកួតជាប់គ្នារបស់កីឡាករអាល្លឺម៉ង់ Sebastian Vettel បាន​ប្រសិន​ឈ្នះ​ការ​ប្រកួត​នៅ​ទឹកដី​ហូឡង់របស់ខ្លួនចុងសប្តាហ៍នេះ។Formula One ពិភពលោកនឹងវិលត្រលប់មកវិញក្រោយសម្រាករដូវក្តៅក្នុងខែសីហានេះ ដោយ​នឹង​បន្ត​នៅទីលាន Zandvoort ប្រទេសហូឡង់ចុងសប្តាហ៍នេះ ខណៈដែលកីឡាករវ័យ ២៥ ឆ្នាំ​ហូឡង់​របស់ក្រុម Red Bull, Max Verstappen នឹង​អាច​អបអរ​ជាមួយ​នឹង​អ្នក​គាំទ្រ​ច្រើន​បំផុត​របស់​ខ្លួន​។ ជើងឯកពិភពលោក ២ សម័យរូបនេះក៏​នឹងអាចមានឱកាស Hat-Trick ឈ្នះ ៣ លើកនៅទីលាន Zandvoort នេះដែរចាប់តាំងពីទីលានចំណាស់នៅហូឡង់នេះវិលត្រលប់មកក្នុងកាលវិភាគរបស់ F1 វិញនៅឆ្នាំ ២០២១។Max Verstappen កំពុងនាំមុខគេក្នុងតារាងជើងឯកដាច់មិត្តរួមក្រុម Red Bull, Sergio Perez ១២៥ ពិន្ទុក្រោយប្រណាំងបាន ១២ ទីលាន។ ចំណែកឯកីឡាករអាល្លឺម៉ង់ Sebastian Vettel ដែលចូលនិវត្តន៍ទៅហើយ គឺជា​កីឡាករ​ម្នាក់​គត់​ដែល​ឈ្នះ ៩ ទីលានជាប់គ្នាគិតមកដល់ពេលនេះ ពោលគឺកំណត់ត្រានេះធ្វើបាននៅឆ្នាំ ២០១៣ នៅ​ពេលគ្រងជើងឯកពិភពលោកលើកទី ៤៕ អត្ថបទ៖នាង សុភាវុធ

Canelo Alvarez នឹងឡើងការពារខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោកខែកញ្ញាខាងមុខ

2023/08/24 05:54:36 pm        288
កីឡាករប្រដាល់ម៉ិកស៊ិក Canelo Alvarez នឹងឡើង​ការពារ​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក​របស់​ខ្លួន​នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខ ដោយនឹងត្រូវជួប​ជាមួយជើង​ឯក​ទម្ងន់​មធ្យម​យុវជន​ពិភពលោក Jermell Charlo នៅកីឡដ្ឋាន T-Mobile Arena ទីក្រុង Las Vegas សហរដ្ឋ​អាមេរិក​។ Canelo Alvarez មានស្ថិតិប្រកួតរបស់ខ្លួន ឈ្នះ ៥៩ ចាញ់ ២ ស្មើ ២ ផ្តួលគូប្រកួតឱ្យបោះបង់ ៣៩ លើក គឺជាអ្នកគ្រប់គ្រងខ្សែក្រវាត់ពីរបន្ទាប់ពីដណ្តើមខ្សែក្រវាត់ IBF ពី Caleb Plant កាល​ពី​ខែ​វិច្ឆិកាឆ្នាំ ២០២១ ក្រោយមកការពារខ្សែក្រវាត់របស់ខ្លួនបានតាមរយៈជ័យជំនះលើ Gennadiy Golovkin និង John Ryder។ នៅក្នុងចន្លោះនៃការប្រកួតខាងលើ Canelo Alvarez ក៏បាន​ព្យាយាម​ទំលាក់​ទម្ងន់​របស់​ខ្លួន​ ដើម្បី​ប្រជែង​ខ្សែក្រ​វាត់ WBA តែចាញ់ Dmitriy Bivol។ចំណែកគូប្រកួតនៅខែកញ្ញាខាងមុខ Jermell Charlo មានបទពិសោធប្រកួតឈ្នះ ៣៥ ស្មើ ១ ចាញ់ ១ ផ្តួលគូប្រកួតឱ្យបោះបង់ ១៩ លើក និង​បាន​គ្រប់​គ្រង​ខ្សែ​ក្រវាត់​យុវជន​នេះ​តាមរយៈ​ការ​ផ្តួល ​Brian Castano កាលពីខែឧសភាឆ្នាំមុន៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កេនយ៉ាស៊ើបអង្កេតជាតិពុលដ៏មានសក្តានុពល ក្រោយដំរី ១៥ក្បាលងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli
07/29/2026 09:07 PM
អ្នករស់នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បង្ហាញក្តីបារម្ភពីរលកកម្តៅ អំឡុងរដូវក្តៅ
07/29/2026 09:07 PM
លោក Trump បញ្ជាក់​ថា អាមេរិកនឹងចាត់វិធានការ​ខ្លាំងក្លាលើ​អ៊ីរ៉ង់ តែ​នឹង «អនុញ្ញាតឱ្យពួកគេបន្តចរចា​»
07/29/2026 08:07 PM
រដ្ឋអាជ្ញា៖ យុវជន ៣នាក់ ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតអំពើភេរវកម្មហូឡង់
07/29/2026 08:07 PM
ចិនចូលរួមរំលែកទុក្ខដល់ពលរដ្ឋស្លាប់ និងបន្តតាមដានសុវត្ថិភាពលដ្ឋរបស់ខ្លួន ក្រោយការរញ្ជួយដីនៅ ជប៉ុន
07/29/2026 08:07 PM
បារាំងបណ្តេញពិធីការិនី​ទូរទស្សន៍គាំទ្រវិមានក្រឹមឡាំងចេញពីប្រទេស
07/29/2026 08:07 PM
នេប៉ាល់ដាក់បំរាមគោចរ ក្រោយការប៉ះទង្គិចគ្នាហិង្សាកើតឡើងនៅស្រុក Sunsari
07/29/2026 08:07 PM
ចិនរិះគន់បំរាមសហរដ្ឋអាមេរិកលើការនាំចូលរូបយន្តរបស់ទីក្រុងប៉េកាំង
07/29/2026 08:07 PM
សាកសពត្រូវបានទាញចេញពីមន្ទីរពេទ្យក្រុង Mosul បន្ទាប់ពីការវាយប្រហាររបស់អាមេរិក-អារ៉ាប៊ីសាអ៊ូឌីតលើអ៊ីរ៉ាក់
07/29/2026 08:07 PM
ព្យុះផ្គររន្ទះដ៏ធ្ងន់ធ្ងរ វាយប្រហារទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក
07/29/2026 08:07 PM